Category: Covid-19

  • សហរដ្ឋអាម៉េរិកបង្កើនប្រាក់វិនិយោគទ្វេដងទៅលើការអភិវឌ្ឍន៍វ៉ាក់សាំង COVID-19

    សហរដ្ឋអាម៉េរិកបង្កើនប្រាក់វិនិយោគទ្វេដងទៅលើការអភិវឌ្ឍន៍វ៉ាក់សាំង COVID-19

    សហរដ្ឋអាម៉េរិក៖ រដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្កើនប្រាក់វិនិយោគទ្វេដង ទៅលើការអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 ក្នុងទំហំទឹកប្រាក់ជិត១ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុនផលិតឱសថម៉ូឌែណា នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ។ ការធ្វើតេស្តកន្លងមក វ៉ាក់សាំង COVID-19 ដែលត្រូវបានផលិតដោយ ម៉ូឌែណា អាចបង្កើតនូវអង់ទីករប្រឆាំងវីរុសកូរ៉ូណាថ្មី ក្នុងខ្លួនមនុស្សដែលបានធ្វើតេស្តទាំងអស់៤៥នាក់ ។ សម្រាប់ការបង្កើនវិសាលភាពនៃការធ្វើតេស្ត នឹងត្រូវចាប់ផ្តើមនៅថ្ងៃចន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដែលនឹងមានអ្នកចូលរួម១ម៉ឺន៥ពាន់នាក់ (ពាក់កណ្តាលនៃគម្រោងថ្មីខាងលើនេះ) ដោយម្នាក់ៗនឹងទទួលការចាក់វ៉ាក់សាំង មួយដូសដែលមានទម្ងន់១០០មីលីក្រាម ។ សូមជម្រាបថា បច្ចុប្បន្នសហរដ្ឋអាម៉េរិកត្រៀមចំណាយប្រាក់៤៧២លានដុល្លារបន្ថែមទៀតពីលើទឹកប្រាក់៤៨៣លានដុល្លារ ដែលខ្លួនបានវិនិយោគរួចមកហើយ ទៅលើក្រុមហ៊ុនផលិតឱសថដ៏ធំមួយនេះ ។ ការបង្កើនថវិកាវិនិយោគនេះ នឹងធ្វើឲ្យការធ្វើតេស្តវ៉ាក់សាំង COVID-19 ដំណាក់កាលទី៣ កាន់តែទូលំទូលាយ ដែលនឹងមានអ្នកចូលរួមធ្វើតេស្តប្រមាណ៣ម៉ឺននាក់ ៕

  • នាយករដ្ឋមន្រ្តីឥណ្ឌាអំពាវនាវឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្ន ខណៈការរគំរាមកំហែងពី COVID-19 កាន់តែកើនឡើងខ្ពស់

    នាយករដ្ឋមន្រ្តីឥណ្ឌាអំពាវនាវឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្ន ខណៈការរគំរាមកំហែងពី COVID-19 កាន់តែកើនឡើងខ្ពស់

    ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានថ្លែងទៅកាន់ប្រជាជាតិ នាល្ងាចថ្ងៃអាទិត្យម្សិលមិញថា ឥណ្ឌាត្រូវតែបង្កើនការប្រុងប្រយ័ត្ន ដ្បិតការគំរាមកំហែងរបស់ COVID-19 កាន់តែកើនឡើងខ្ពស់ខ្លាំង នេះបើតាមសារព័ត៌មានស៊ីន ហួរនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ។ នាឱកាសនោះដែរ នាយករដ្ឋមន្ត្រីឥណ្ឌារូបនេះបានសង្កត់ធ្ងន់ថា គ្រោះមហន្តរាយបង្កឡើងដោយ COVID-19 គឺស្ថិតនៅឆ្ងាយពីទីបញ្ចប់នៅឡើយ លោកថា តំបន់ជាច្រើនរបស់ឥណ្ឌាក៏កំពុងតែផ្ទុះករណីឆ្លងយ៉ាងឆាប់រហ័ស ដូច្នេះយើងត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្លាំងមែនទែន ។ ការកត់សម្គាល់បែបនេះរបស់លោក ណារិនដ្រា ម៉ូឌី ត្រូវបានធ្វើឡើងខណៈដែលអត្រាឆ្លង COVID-19 នៅទូទាំងប្រទេសឥណ្ឌា បានស្ទុះឡើងជិត៥ម៉ឺនករណីក្នុងមួយថ្ងៃ ដែលស្ទើរតែស្មើអត្រាឆ្លងនៅសហរដ្ឋអាម៉េរិក ។ ទន្ទឹមគ្នា ក្រុមអ្នកជំនាញឥណ្ឌាក៏បានព្រមានដែរថា តួលេខករណីឆ្លងវីរុសនេះ នឹងកើនឡើងបន្ថែមទៀត នៅប៉ុន្មានខែខាងមុខ ដោយសារតែការធ្វើតេស្តនឹងត្រូវបង្កើន ៕

  • អាជ្ញាធរវៀតណាមជម្លៀសប្រជាជនប្រមាណ៨ម៉ឺននាក់ចេញពីទីក្រុងដាណាង ក្រោយផ្ទុះករណីឆ្លង COVID-19 ក្នុងស្រុកថ្មី

    អាជ្ញាធរវៀតណាមជម្លៀសប្រជាជនប្រមាណ៨ម៉ឺននាក់ចេញពីទីក្រុងដាណាង ក្រោយផ្ទុះករណីឆ្លង COVID-19 ក្នុងស្រុកថ្មី

    វៀតណាម៖ អាជ្ញាធរវៀតណាមបាននឹងកំពុងធ្វើការជម្លៀសប្រជាជនប្រមាណ៨ម៉ឺននាក់ ភាគច្រើនជាភ្ញៀវទេសចរណ៍ក្នុងតំបន់ ដែលមកពីមជ្ឈមណ្ឌលទេស ចរណ៍កណ្តាលនៃទីក្រុងដាណាង បន្ទាប់ពីអ្នកស្រុកនៅទីនោះ៣នាក់ធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19 កាលពីចុងសប្តាហ៍មុន នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ។ ការជម្លៀសចេញនេះ នឹងត្រូវចំណាយពេលយ៉ាងតិច០៤ថ្ងៃ ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ដែលកំពុងប្រតិបត្តិការប្រមាណ១០០ជើងហោះហើរជារៀងរាល់ថ្ងៃចេញពីទីក្រុងដាណាង ទៅកាន់បណ្តាទីក្រុងចំនួន១១ផ្សេងទៀតរបស់ប្រទេសវៀតណាម ។ ទីក្រុងដាណាង នៅថ្ងៃទី២៥ ខែកក្កដានេះ បានរាយការណ៍ពីករណីឆ្លង COVID-19 ក្នុងស្រុក១ករណី ដែលជាលើកដំបូងក្នុងរយៈពេល៩៩ថ្ងៃ ។ មនុស្សយ៉ាងហោចណាស់១០៣នាក់មានទាក់ទងជាមួយអ្នកជំងឺថ្មីនេះ ប៉ុន្តែត្រូវបានគេធ្វើតេស្តរកឃើញមានលទ្ធផលអវិជ្ជមាន ។ នៅថ្ងៃទី២៦ ខែកក្កដា ទីក្រុងទេសចរណ៍មួយនេះ បានរាយការណ៍ពីករណីឆ្លង COVID-19 ចំនួន៣ករណីថ្មីទៀត ដោយមិនដឹងពីប្រភពនៃករណីឆ្លងដដែល ។ ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន ស៊ួនហ្វុក បានបញ្ជាឲ្យអាជ្ញាធរគ្រប់ខេត្តក្រុងទាំងអស់ ស្វែងរក និងស៊ើបអង្កេតជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ មកដាក់ចត្តាឡីស័ក និងពិន័យជាប្រាក់ទៅតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ។ ដោយឡែកប្រមុខរដ្ឋាភិបាលវៀតណាមក៏បានជំរុញឲ្យក្រសួងការពារជាតិ និងក្រសួងសន្តិសុខ សាធារណៈបន្តរឹតត្បិតការធ្វើដំណើការ ចូលមកវៀតណាម ជាពិសេសនៅតាមច្រកទ្វារព្រំដែនតែម្តង…

  • លោក គីម ជុងអ៊ុន៖ ជនសង្ស័យដំបូងផ្ទុកកូវីដ១៩មានចេតនា នាំជំងឺចូលប្រទេសខ្លួន

    លោក គីម ជុងអ៊ុន៖ ជនសង្ស័យដំបូងផ្ទុកកូវីដ១៩មានចេតនា នាំជំងឺចូលប្រទេសខ្លួន

    កូរ៉េខាងជើង ៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានឲ្យដឹងថា ជនសង្ស័យដែលថាមានផ្ទុកជំងឺកូវីដ១៩ គឺជាអ្នកដែលរត់ចោលប្រទេស ហើយប៉ុនប៉ងនាំជំងឺនេះចូលប្រទេស ខណៈដែលកូរ៉េខាងជើងមិនទាន់មានសូម្បី១ករណីនៃជំងឺកូវីដ១៩។ ពេលមានវត្តមាននៅតំបន់គេសុង ក្បែរព្រំដែននឹងកូរ៉េខាងត្បូង កាលពីចុងសប្តាហ៍ លោកគីមអះអាង ថា ក្រោយពេលមានជនរត់ចោលប្រទេសរូបនេះត្រូវបានគេសង្ស័យថា មានផ្ទុកជំងឺ ក្រោយមានរោគសញ្ញានោះ វីរុសនេះប្រហែលបានចូលមកដល់ប្រទេសកូរ៉េខាងជើងហើយ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង ចេញផ្សាយកាលពីម្សិលមិញ។ រីឯយោធាកូរ៉េខាងត្បូងវិញបាននិយាយថា ការស៊ើបអង្កេតលើករណីសង្ស័យកូវីដ១៩ ជាជនដែលបានឆ្លងព្រំដែនចូលកូរ៉េខាងជើងនោះគឺជារឿងពិបាកណាស់។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA អះអាងថា ជនសង្ស័យរូបនេះបានរត់ចេញពីកូរ៉េខាងត្បូង កាលពី៣ឆ្នាំមុន មុនពេលចូលកូរ៉េខាងជើងម្តងទៀត កាលពីសប្តាហ៍មុន ជាការលួចលាក់ចូលដោយខុសច្បាប់៕

  • កូវីដ១៩៖ ថៃគ្មានឆ្លងក្នុងសហគមជាង២ខែ ស្រាប់តែរកឃើញ៩ករណីថ្មី

    កូវីដ១៩៖ ថៃគ្មានឆ្លងក្នុងសហគមជាង២ខែ ស្រាប់តែរកឃើញ៩ករណីថ្មី

    ថៃ៖ រដ្ឋបាលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ ហៅកាត់ថា CCSA បានរាយការណ៍កាលពីថ្ងៃអាទិត្យម្សិលមិញ មានការរកឃើញករណីជម្ងឺកូវីដ១៩ ចំនួន៩ករណីថ្មីទៀត ខណៈដែលថៃគ្មានឆ្លងក្នុងសហគមន៍រយៈពេល៦២ថ្ងៃហើយ ចាប់តាំងពីខែឧសភាមក។ CCSA ថា ករណីថ្មីនេះគឺសុទ្ធតែជាករណីនាំចូល ដែលមានមកពីសិង្ហបុរី អេហ្ស៊ីប និងអារ៉ាប់ប៊ី សាអ៊ូឌីត។គិតត្រឹមថ្ងៃទី២៦ កក្កដា ចំនួនកូវីដ១៩សរុបនៅប្រទេសថៃមាន៣២៩១នាក់ ក្នុងនោះ ជាសះស្បើយ៣១០៩នាក់ និងកំពុងសម្រាកព្យាបាល១១៥នាក់ ព្រមទាំងស្លាប់៥៨នាក់៕

  • លោក គីម ជុងអ៊ុន បើកកិច្ចប្រជុំបន្ទាន់មួយ ក្រោយកូរ៉េខាងជើងមានករណីសង្ស័យដំបូងនៃការឆ្លងជំងឺ COVID-19 នៅក្នុងប្រទេស

    លោក គីម ជុងអ៊ុន បើកកិច្ចប្រជុំបន្ទាន់មួយ ក្រោយកូរ៉េខាងជើងមានករណីសង្ស័យដំបូងនៃការឆ្លងជំងឺ COVID-19 នៅក្នុងប្រទេស

    កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយគណបក្សកាលពីចុងសប្តាហ៍មុននេះ ដោយនៅពេលនោះ លោកបានទទួលស្គាល់ថា វីរុស COVID-19 ទំនងជាបានចូលមកដល់ប្រទេសរបស់លោកហើយ នេះបើតាមសារព័ត៌មានយ៉ុនហាប់នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយថា លោក គីម ជុងអ៊ុន បានប្រកាសដាក់ភាពអាសន្ននៅតំបន់ដែលរងការប៉ះពាល់នោះ និង បានចាត់វិធានការជាមុន ចំពោះការបិទទីក្រុងកេស៊ុង ទាំងស្រុង និងបិទការធ្វើដំណើររវាងសង្កាត់នីមួយៗ និងតំបន់នីមួយៗនៃទីក្រុងនេះ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដានេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីទទួលបានដំណឹងអំពីរឿងនេះ ។ បើតាមទីភ្នាក់ងារ KCNA អ្នកផ្ដាច់ខ្លួនម្នាក់ដែលត្រូវបានសង្ស័យថា បានឆ្លងវីរុស COVID-19  គឺជាអ្នកដែលបានគេចខ្លួនទៅកូរ៉េខាងត្បូងកាលពី៣ឆ្នាំមុន ប៉ុន្តែបានត្រឡប់មកកាន់កូរ៉េខាងជើងវិញកាលពីថ្ងៃទី១៩ ខែកក្កដាកន្លងទៅនេះ បន្ទាប់ពីបានឆ្លងព្រំដែនដោយខុសច្បាប់ ។ ប្រភពបានឱ្យដឹងទៀតថា លទ្ធផលមិនទាន់ប្រាកដត្រូវបានធ្វើឡើងដោយការធ្វើតេស្តវេជ្ជសាស្ត្រមួយចំនួនលើវត្ថុរាវនៃសរីរាង្គដង្ហើម និងឈាមរបស់អ្នកផ្ដាច់ខ្លួននោះ ប៉ុន្តែមិនបានបញ្ជាក់ឲ្យបានច្បាស់ថាតើអ្នកជំងឺនោះ បានឆ្លងកាត់ការធ្វើតេស្តរកជំងឺកូវីដ១៩ ឬក៏អត់នោះទេ ៕

  • វៀតណាមរកឃើញអ្នកឆ្លង COVID-19 មួយករណីថ្មីទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ទី២ នៅក្នុងរយៈពេល១០០ថ្ងៃ

    វៀតណាមរកឃើញអ្នកឆ្លង COVID-19 មួយករណីថ្មីទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ទី២ នៅក្នុងរយៈពេល១០០ថ្ងៃ

    វៀតណាម៖ បុរសវ័យ៦១ឆ្នាំម្នាក់នៅទីក្រុងដាណាង ត្រូវបានអះអាងថា ជាអ្នកជំងឺ COVID-19 ទី៤១៨ នៅវៀតណាម កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ និងជាជនទី២ ដែលឆ្លងវីរុសនេះក្នុងសហគមន៍ចាប់តាំងពីថ្ងៃ១៦ ខែមេសាកន្លងមក នេះបើតាមសារព័ត៌មាន VNexpress នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនហ៊្វុក បានបញ្ជាឲ្យប៉ូលិសស៊ើបអង្កេតទៅលើជនសង្ស័យក្រុមមួយ ដែលលួចនាំចូលជនបរទេសទៅវៀតណាមកណ្តាលដោយខុសច្បាប់ បន្ទាប់ពីការឆ្លងក្នុងសហគមន៍លើកទី១ក្នុងរយៈពេល១០០ថ្ងៃត្រូវបានប្រកាសកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។ បន្ថែមលើនេះ នាយករដ្ឋមន្ត្រីវៀតណាមក៏បានបញ្ជាឲ្យក្រសួងសន្តិសុខសាធារណៈធ្វើការស៊ើបអង្កេត និងចាត់ការឱ្យម៉ឹងម៉ាត់លើក្រុមដែលលួចនាំជនបរទេសដោយខុសច្បាប់ចូលទីក្រុងដាណាង និងខេត្ត ក្វាង ណាម ផងដែរ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដានេះ នៅទូទាំងប្រទេសវៀតណាមមានចំនួនអ្នកឆ្លងជំងឺ COVID-19 សរុប៤២០ករណី ក្នុងនោះមានអ្នកជំងឺបាត់បង់ជីវិតនោះទេ ខណៈអ្នកជាសះស្បើយឡើងវិញមានចំនួន៣៦៥នាក់ និងនៅសល់តែ៥៣នាក់កំពុងដេកពេទ្យ ។ ដោយឡែកមនុស្សជាង១ម៉ឺន១ពាន់នាក់ ផ្សេងទៀតត្រូវបានធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យ មណ្ឌលសុខភាព និងនៅតាមផ្ទះ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៦.៤លាននាក់ ក្នុងនោះស្លាប់ជាង៦៥ម៉ឺននាក់ និងជាសះស្បើយជាង១០លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៦.៤លាននាក់ ក្នុងនោះស្លាប់ជាង៦៥ម៉ឺននាក់ និងជាសះស្បើយជាង១០លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦លាន៤១ម៉ឺន២ពាន់៧៩៤ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៦៥ម៉ឺន២ពាន់៣៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០លាន៤ម៉ឺន២ពាន់៣៦២នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤លាន៣៧ម៉ឺន១ពាន់៨៣៩ករណី ក្នុងនោះមានអ្នកជំងឺសរុប១៤ម៉ឺន៩ពាន់៨៤៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន៩ម៉ឺន១២៩នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៤១ម៉ឺន៩ពាន់៩០១ករណី ក្នុងនោះមានអ្នកជំងឺសរុប៨ម៉ឺន៧ពាន់៥២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៦៣ម៉ឺន៤ពាន់២៧៤នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៤៣ម៉ឺន៦ពាន់១៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន២ពាន់៨១២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩១ម៉ឺន៨ពាន់៧៣៥នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៨១ម៉ឺន២ពាន់៤៨៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៣ពាន់២៦៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦០ម៉ឺន២៥០នាក់ ។ ៥-អាហ្វ្រិកខាងត្បូង ចំនួនអ្នកឆ្លងកើនឡើងដល់៤៤ម៉ឺន៥ពាន់៤៣៣ករណី ក្នុងនោះមានអ្នកជំងឺសរុប៦ពាន់៧៦៩នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២៦ម៉ឺន៥ពាន់៧៧នាក់ ៕

  • ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន៤នាក់

    ថ្ងៃនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន៤នាក់

    ក្រសួងសុខាភិបាល៖ យោងតាមក្រសួងសុខាភិបាលនៅថ្ងៃ២៧ កក្កដានេះ បានឲ្យដឹងថា នៅថ្ងៃ២៦ កក្កដា មានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន៤នាក់ ដែលនាំឲ្យមានអ្នកជាសះស្បើយសរុបចំនួន ១៤៧នាក់។ កម្ពុជាគិតរហូតមកដល់ថ្ងៃ២៧ កក្កដា មានអ្នកឆ្លងសរុបចំនួន ២២៥នាក់ ក្នុងនោះបានជាសះស្បើយ១៤៧នាក់ និង៧៦នាក់កំពុងទទួលការព្យាបាល៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១៦លាននាក់ ក្នុងនោះស្លាប់ជាង៦៤ម៉ឺននាក់ និងជាសះស្បើយជិត១០លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១៦លាននាក់ ក្នុងនោះស្លាប់ជាង៦៤ម៉ឺននាក់ និងជាសះស្បើយជិត១០លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥លាន៩៤ម៉ឺន៣៧៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៦៤ម៉ឺន២ពាន់៦៨៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុបចំនួន៩លាន៧២ម៉ឺន៣ពាន់៩៤៩នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤លាន២៤ម៉ឺន៨ពាន់៣២៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៤ម៉ឺន៨ពាន់៤៩០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន២ម៉ឺន៨ពាន់៧៤នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៣៤ម៉ឺន៨ពាន់២០០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ម៉ឺន៥ពាន់៣៨៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៥៩ម៉ឺន២ពាន់២៨១នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៣៣ម៉ឺន៧ពាន់២២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន១ពាន់៤០៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨៥ម៉ឺន១០៧នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៨០ម៉ឺន៨៤៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៣ពាន់៤៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៨ម៉ឺន៨ពាន់៧៧៤នាក់ ។ ៥-អាហ្វ្រិកខាងត្បូង ចំនួនអ្នកឆ្លងកើនឡើងដល់៤២ម៉ឺន១ពាន់៩៩៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ពាន់៣៤៣នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២៤ម៉ឺន៥ពាន់៧៧១នាក់ ៕ …