Category: Covid-19

  • ថ្ងៃនេះក្រសួងសុខាភិបាល បានរកឃើញករណីជំងឺកូវីដ-១៩ថ្មី ១នាក់ទៀត ប៉ុន្តែមានអ្នកជាសះស្បើយ២នាក់ផងដែរ

    ថ្ងៃនេះក្រសួងសុខាភិបាល បានរកឃើញករណីជំងឺកូវីដ-១៩ថ្មី ១នាក់ទៀត ប៉ុន្តែមានអ្នកជាសះស្បើយ២នាក់ផងដែរ

    ក្រសួងសុខាភិបាល៖ យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល រហូតដល់ម៉ោង ៩ ព្រឹក ថ្ងៃទី ២៣ កក្កដា ២០២០ គេបានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ១នាក់ ជាជនជាតិខ្មែរ ក្នុងចំណោមអ្នកអវិជ្ជមានមកពីប្រទេសរុស្ស៊ី ដែលនាំឲ្យចំនួនសរុបនៃសអ្នកឆ្លងជំងឺកូវីដក្នុងប្រទេសកម្ពុជា កើនឡើងដល់១៩៨នាក់។ ប៉ុន្តែនៅក៏មានអ្នកជាសះស្បើយវិញ២នាក់ផងដែរ ដែលនាំឲ្យអ្នកជាសះស្បើយសរុប១៤២នាក់។ បច្ចុប្បន្ន អ្នកសំរាកនៅពេទ្យមានចំនួន៥៦នាក់។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងជាប់ជានិច្ច ក្រសួងបានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តន៍អនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងកម្ពុជា និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។ ត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។  ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល៕

  • កម្ពុជារកឃេីញករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ០១នាក់ និងមានអ្នកជាសះស្បេីយ ០២នាក់បន្ថែមទៀត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០

    កម្ពុជារកឃេីញករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ០១នាក់ និងមានអ្នកជាសះស្បេីយ ០២នាក់បន្ថែមទៀត នៅថ្ងៃទី២២ ខែកក្កដា  ឆ្នាំ២០២០
  • លោក ដូណាល់ ត្រាំ ចង់សហការជាមួយចិន និងបណ្តាប្រទេសដទៃទៀត ដើម្បីផលិតវ៉ាក់សាំង COVID-19 ឲ្យសហរដ្ឋអាម៉េរិក

    លោក ដូណាល់ ត្រាំ ចង់សហការជាមួយចិន និងបណ្តាប្រទេសដទៃទៀត ដើម្បីផលិតវ៉ាក់សាំង COVID-19 ឲ្យសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បានបង្ហាញឆន្ទៈចង់ធ្វើការជាមួយចិន ឬក៏បណ្តាប្រទេសដទៃទៀត ដើម្បីទទួលជោគជ័យក្នុងការផលិត ឬអភិវឌ្ឍវ៉ាក់សាំង COVID-19 សម្រាប់សហរដ្ឋអាម៉េរិក បើទោះបីជាមានភាពតានតឹងខ្លាំងរវាងទីក្រុងវ៉ាស៊ីនតោន និង ប៉េកាំងក៏ដោយនោះ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។ នៅពេលត្រូវបានសួរនាំថាតើរដ្ឋាភិបាលនឹងសហការជាមួយចិន ក្នុងការអភិវឌ្ឍវ៉ាក់សាំងសម្រាប់ប្រជាជនអាម៉េរិកដែរឬទេនោះ លោក ដូណាល់ ត្រាំ បានឆ្លើយតបវិញថា យើងមានឆន្ទៈធ្វើការជាមួយនឹងមនុស្សគ្រប់គ្នា ដែលអាចនាំយកពួកយើងទទួលបានលទ្ធផលល្អមួយ ។ ការអត្ថាធិប្បាយខាងលើនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា វ៉ាក់សាំងដែលកំពុងស្ថិតក្នុងការអភិវឌ្ឍដោយស្ថាប័នស្រាវជ្រាវឱសថនៃយោធាចិន និង ក្រុមហ៊ុន ខេនស៊ីណូបាយអូឡូជីក ក្រោយការចាក់វ៉ាក់សាំងនេះ ទៅលើអ្នកស្ម័គ្រចិត្តប្រកបដោយសុខភាពល្អចំនួន ៥០៨នាក់ ភាគច្រើនក្នុងចំណោមពួកគេមានការអភិវឌ្ឍប្រព័ន្ធភាពសុំា ដែលអាចទប់ទល់នឹងវីរុសកូរ៉ូណាថ្មីបាន ហើយក៏មិនមានបញ្ហាដល់សុខភាពនោះដែរ ៕

  • ក្រុមហ៊ុនផលិតឱសថធំៗរបស់ចិន និង ឥណ្ឌូនេស៊ី នឹងចាប់ផ្តើមសាកល្បងចុងក្រោយសម្រាប់វ៉ាក់សាំង COVID-19

    ក្រុមហ៊ុនផលិតឱសថធំៗរបស់ចិន និង ឥណ្ឌូនេស៊ី នឹងចាប់ផ្តើមសាកល្បងចុងក្រោយសម្រាប់វ៉ាក់សាំង COVID-19

    ឥណ្ឌនេស៊ី៖ ក្រុមហ៊ុនផលិតឱសថរដ្ឋរបស់ឥណ្ឌូនេស៊ី បាយអូ ហ្វាម៉ា  ដែលសហការក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ ក្នុងការវ៉ាក់សាំង COVID-19 ចាប់តាំងពីខែមេសានោះ គ្រោងចាប់ផ្តើមដំណាក់កាលទីបី និង ចុងក្រោយនៃការសាកល្បង ព្យាបាលលើមនុស្សនាខែក្រោយ នេះបើតាមសារព័ត៌មាន ឌឹ ស្ទេតថាម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ។ លោក ប៊ូឌី គូណាឌី សាឌីគីន ដែលជាសមាជិកជាន់ខ្ពស់នៃក្រុមការងារស្តារសេដ្ឋកិច្ចជាតិដែលទើបបង្កើតថ្មី និងក្រុមឆ្លើយតប COVID-19 បានបង្ហើបឱ្យដឹងនៅថ្ងៃអង្គារនេះថា ដំណាក់កាលទី៣ ឬ ចុងក្រោយនៃការសាកល្បងព្យាបាល នឹងចាប់ផ្តើមប្រព្រឹត្តទៅនាខែក្រោយនេះ ជាមួយនឹងបេក្ខជនចាក់វ៉ាក់សាំងមកពីក្រុមហ៊ុន ស៊ីណូវ៉ាក់ របស់ចិន ។សូមបញ្ជាក់ថា ប្រសិនបើការសាកល្បងខាងលើនេះទទួលបានជោគជ័យ នោះ ផលិតកម្មនឹងចាប់ផ្តើមនៅត្រីមាសដំបូងនៃឆ្នាំក្រោយ ជាមួយនឹងចំនួនវ៉ាក់សាំងអតិបរិមា២៥០លានដូសក្នុងមួយឆ្នាំ ៕

  • នៅឆមាសទី១ឆ្នាំ២០២០នេះ ប្រាក់ចំណូល និង ប្រាក់ចំណេញរបស់ក្រុមហ៊ុន ហូវៃ នៅតែមានការកើនឡើងខ្ពស់ដដែល បើទោះបីក្នុងអំឡុងវិបត្តិ COVID-19

    នៅឆមាសទី១ឆ្នាំ២០២០នេះ ប្រាក់ចំណូល និង ប្រាក់ចំណេញរបស់ក្រុមហ៊ុន ហូវៃ នៅតែមានការកើនឡើងខ្ពស់ដដែល បើទោះបីក្នុងអំឡុងវិបត្តិ COVID-19

    ចិន៖ ក្រុមហ៊ុន ហូវៃ បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួននៅឆមាសទី១ ឆ្នាំ២០២០នេះ បានឱ្យដឹងថា ទាំងប្រាក់ចំណូល និងចំណេញសុទ្ធតែកើនឡើង ដែលក្នុងនោះប្រាក់ចំណូលបានកើនឡើង១៣.១ភាគរយ បើធៀបនឹងឆ្នាំមុន ខណៈប្រាក់ចំណេញសុទ្ធបានកើនឡើង៩.២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ។ នៅក្នុងរបាយការណ៍ដដែលបានបង្ហាញថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ ទទួលបាននៅឆមាសទី១ ឆ្នាំ២០២០នេះ មានចំនួន៤៥៤ពាន់លានយន់ ឬស្មើនឹងជាង៦៤ពាន់លានដុល្លារ ដោយក្នុងនោះប្រាក់ចំណូលបានមកពីអាជីវកម្មទូរស័ព្ទចល័តច្រើនជាងគេ ។ ក្រុមហ៊ុន ហូវៃ នឹងធ្វើការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុនេះជាផ្លូវការ និងលម្អិតនៅចុងខែនេះ ឬដើមខែក្រោយ ដោយនៅពេលនេះ គ្រាន់តែបង្ហើបឱ្យដឹងខ្លះៗប៉ុណ្ណោះ ជាពិសេសគឺប្រាក់ចំណូល និងប្រាក់ចំណេញនៅតែបន្តកើនឡើង បើទោះបីជាមានការហាមឃាត់ការលក់ ឬប្រើប្រាស់សេវាកម្មមួយចំនួននៅសហរដ្ឋអាម៉េរិក និង បញ្ហាវិបត្តិ Covid-19 ៕ធ.ដ

  • កូវីដ១៩៖ វៀតណាមគ្មានឆ្លងក្នុងសហគមន៍ជិត១០០ថ្ងៃ ស្រាប់តែមាន៥ករណីថ្មីទៀត

    កូវីដ១៩៖ វៀតណាមគ្មានឆ្លងក្នុងសហគមន៍ជិត១០០ថ្ងៃ ស្រាប់តែមាន៥ករណីថ្មីទៀត

    វៀតណាម៖ គណៈកម្មាធិការគ្រប់គ្រង  និងទប់ស្កាត់ជម្ងឺកូវីដ១៩ បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃទី២២ កក្កដានេះថា មានករណីវិជ្ជមានកូវីដ១៩ចំនួន៥នាក់ថ្មីទៀតក្នុងប្រទេស នាំឲ្យចំនួនអ្នកជំងឺសរុបកើនដល់៤០១នាក់ហើយ។ ប្រភពថា ក្នុងចំណោមអ្នកទាំង៥នាក់នេះ មាន៤នាក់ទើបមកពីរុស្ស៊ី ខណៈម្នាក់ទៀតទើបមកពីអាម៉េរិក ហើយការរកឃើញបន្ថែមទៀតនេះ ខណៈដែលវៀតណាមមានរយៈពេល៩៧ថ្ងៃហើយ ដែលគ្មានឆ្លងក្នុងសហគមន៍។ វៀតណាមក៏មិនខុសពីបណ្តាប្រទេសផ្សេងៗទៀត ដែលបានចាប់ផ្តើមឲ្យមានជើងហោះហើរពីក្រៅប្រទេសចូលប្រទេសវិញ ជាពិសេស ជនជាតិវៀតណាមនៅក្រៅប្រទេសអាចចូលស្រុកវិញបណ្តើរ ហើយជើងហោះហើរពីចិនក៏ចាប់ផ្តើមបើកឡើងវិញដែរ៕

  • ថ្ងៃនេះក្រសួងសុខាភិបាលពុំបានរកឃើញករណីជំងឺកូវីដ-១៩ថ្មីទេ

    ថ្ងៃនេះក្រសួងសុខាភិបាលពុំបានរកឃើញករណីជំងឺកូវីដ-១៩ថ្មីទេ

    ក្រសួងសុខាភិបាល៖ យោងតាម ក្រសួងសុខាភិបាល រហូតដល់ម៉ោង ៩:០០ ព្រឹក ថ្ងៃទី ២២ កក្កដា ២០២០ ក្រសួងពុំបានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ទេនោះ។ ដូច្នេះចំនួនសរុបអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា មានចំនួន១៩៧នាក់ ក្នុងនោះបានជាសះស្បើយ១៤០នាក់ និង៥៧នាក់កំពុងព្យាបាល និងមិនទាន់មានអ្នកស្លាប់នៅឡើយ។ ក្រសួងសុខាបាល បានបញ្ជាក់ថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែង ជាប់ជានិច្ច។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងកម្ពុជា និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។ ត្រូវបន្តអនុវត្តន៍គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។  ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។  ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ ប្រទេសកម្ពុជាបានរកឃើញ ករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា…

  • វ៉ាក់សាំង COVID-19 ចំនួនបី ដែលអភិវឌ្ឍន៍នៅចក្រភពអង់គ្លេស កំពុងក្លាយជាក្តីសង្ឃឹមសម្រាប់មនុស្សជាតិ

    វ៉ាក់សាំង COVID-19 ចំនួនបី ដែលអភិវឌ្ឍន៍នៅចក្រភពអង់គ្លេស កំពុងក្លាយជាក្តីសង្ឃឹមសម្រាប់មនុស្សជាតិ

    សហរដ្ឋអាម៉េរិក៖ ទិន្នន័យថ្មីៗនេះ អំពីការអភិវឌ្ឍវ៉ាក់សាំងការពារ COVID-19 ចំនួន០៣ ដែលរួមមានទាំងវ៉ាក់សាំងដែលកំពុងអភិវឌ្ឍន៍ដោយសាកលវិទ្យាល័យ Oxford នៅអង់គ្លេសផងនោះ គឺជាពន្លឺនៃក្តីសង្ឃឹមជាបណ្តើរៗសម្រាប់មនុស្សជាតិ នេះបើតាមសារព័ត៌មានរ៉យទ័រនៅយប់ថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា ការធ្វើតេស្តនានាកន្លងមកក៏បានបង្ហាញថា វ៉ាក់សាំងទាំងនេះ អាចដាស់ប្រព័ន្ធភាពសុំា ឲ្យមានសមត្ថភាពទប់ទល់វីរុស COVID-19 បាន ដោយមិនបង្កផលប៉ះពាល់ដល់សុខភាពរបស់មនុស្សឡើយ ។ វ៉ាក់សាំង COVID-19 ចំនួនបីក្នុងនោះមានមួយជារបស់ក្រុមហ៊ុនផលិតឱសថអាស្ត្រាហ្សេណេកា និងមួយរបស់សាកលវិទ្យាល័យ Oxford ។ ដោយឡែកវ៉ាក់សាំងមួយទៀត គឺជារបស់ស្ថាប័នស្រាវជ្រាវឱសថនៃយោធាចិន និង ក្រុមហ៊ុនខេនស៊ីណូបាយអូឡូជីក ។ សូមបញ្ជាក់ថា ក្រុមអ្នកជំនាញនៅសាកលវិទ្យាល័យអាម៉េរិក ចន ហប់ឃីន ដូចជាលោក ណាអ័រ បាហ្ស៊ីវ និងលោក វីលៀម ម៉ូស ជាដើមបានលើកឡើងដូចៗគ្នាថា លទ្ធផលពីការធ្វើវ៉ាក់សាំង COVID-19 របស់អង់គ្លេស និងចិនខាងលើនេះ គឺមានលក្ខណៈទូលំទូលាយ និងជាក្តីសង្ឃឹមដូចគ្នា ៕ …

  • ប្រធានាធិបតីប្រេស៊ីលកំពុងទន្ទឹងរង់ចាំលទ្ធផល បន្ទាប់ពីការធ្វើតេស្តរក COVID-19 សារជាថ្មីទៀត

    ប្រធានាធិបតីប្រេស៊ីលកំពុងទន្ទឹងរង់ចាំលទ្ធផល បន្ទាប់ពីការធ្វើតេស្តរក COVID-19 សារជាថ្មីទៀត

    ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ នៅថ្ងៃអង្គារ នេះបានសង្ឃឹមថា រូបលោកនឹងបានជាសះស្បើយឡើងវិញ បន្ទាប់ពីទទួលបានការធ្វើតេស្តរក COVID-19 ជាថ្មីរួចហើយ ដែលនឹងចេញលទ្ធផលនៅថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។ ប្រធានាធិបតីប្រេស៊ីលរូបនេះបានសង្កត់ធ្ងន់ថា ឥឡូវនេះ លោកបានធ្វើតេស្តរួចហើយ… នៅថ្ងៃស្អែក (ថ្ងៃពុធ) លទ្ធផលនឹងចេញមក លោកថា ប្រសិនបើព្រះជាម្ចាស់ចង់ប្រទានលទ្ធផលអវិជ្ជមាន នោះអ្វីៗនឹងវិលទៅរកភាពប្រក្រតីវិញ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែកក្កដានេះ នៅទូទាំងប្រទេសប្រេស៊ីលមានចំនួនអ្នកឆ្លងកើនឡើងដល់២លាន១៦ម៉ឺន៦ពាន់៥៣២ករណី ក្នុងនោះមានអ្នកជំងឺសរុប៨ម៉ឺន១ពាន់៥៩៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៤៦ម៉ឺន៥ពាន់៩៧០នាក់ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៥លាននាក់ ក្នុងនោះស្លាប់ជិត៦២ម៉ឺននាក់ និងជាសះស្បើយជាង៩លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៥លាននាក់ ក្នុងនោះស្លាប់ជិត៦២ម៉ឺននាក់ និងជាសះស្បើយជាង៩លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥លាន៩ម៉ឺន១ពាន់៨១៧ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៦១ម៉ឺន៩ពាន់៤០៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៩លាន១១ម៉ឺន១៥៣នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤លាន២ម៉ឺន៨ពាន់៥៦៩ករណី ក្នុងនោះមានអ្នកជំងឺសរុប១៤ម៉ឺន៤ពាន់៩៥៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៨៨ម៉ឺន៦ពាន់៥៨៣នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន១៦ម៉ឺន៦ពាន់៥៣២ករណី ក្នុងនោះមានអ្នកជំងឺសរុប៨ម៉ឺន១ពាន់៥៩៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៤៦ម៉ឺន៥ពាន់៩៧០នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន១៩ម៉ឺន៤ពាន់៨៥ករណី ក្នុងនោះមានអ្នកជំងឺសរុប២ម៉ឺន៨ពាន់៧៧០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧៥ម៉ឺន២ពាន់៣៩៣នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧៨ម៉ឺន៣ពាន់៣២៨ករណី ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន២ពាន់៥៨០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៦ម៉ឺន២ពាន់៣៨៤នាក់ ។ ៥-អាហ្វ្រិកខាងត្បូង ចំនួនអ្នកឆ្លងកើនឡើងដល់៣៨ម៉ឺន១ពាន់៧៩៨ករណី ក្នុងនោះមានអ្នកជំងឺសរុប៥ពាន់៣៦៨នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២០ម៉ឺន៨ពាន់១៤៤នាក់ ៕