-
សហរដ្ឋអាម៉េរិកអូសបន្លាយពេលរឹតបន្តឹងការធ្វើដំណើរឆ្លងកាត់ព្រំដែនជាមួយកាណាដា និងម៉ិចស៊ីកូរហូតដល់ពាក់កណ្តាលខែសីហាខាងមុខ

សហរដ្ឋអាម៉េរិក៖ ការរឹតត្បិតចំពោះការធ្វើដំណើរដែលមិនចាំបាច់របស់សហរដ្ឋអាម៉េរិក ឆ្លងកាត់ព្រំដែនរបស់ខ្លួនជាមួយប្រទេសកាណាដា និងម៉ិចស៊ីកូ នឹងត្រូវពន្យារពេលមួយខែទៀត ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 នេះបើតាមរដ្ឋមន្រ្តីសន្តិសុខមាតុភូមិស្តីទីរបស់អាម៉េរិក លោក Chad Wolf និងចុះផ្សាយដោយសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។ លោក Chad Wolf បានបង្ហោះសារនៅលើ Tweeter ថា ផ្អែកលើភាពជោគជ័យនៃការរឹតបន្តឹងដែលមានស្រាប់ និងកិច្ចសហការជិតស្និទជាមួយម៉ិចស៊ីកូ និងកាណាដា នោះ សហរដ្ឋអាម៉េរិកនឹងបន្តកំណត់ការធ្វើដំណើរដែលមិនចាំបាច់នៅឯទីតាំងកំពង់ផែរបស់យើង ជាមួយនឹងប្រទេសទាំងពីររហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ។ លោកបានសង្កត់ធ្ងន់ថា កិច្ចសហការជិតស្និទជាមួយប្រទេសជិតខាងរបស់យើង បានអនុញ្ញាត្តិឱ្យយើងឆ្លើយតបទៅនឹងជម្ងឺ COVID-19 ក្នុងតំបន់អាម៉េរិកខាងជើង ក៏ដូចជាកាត់បន្ថយការរាលដាលនៃវីរុសដែលមានជាប់ទាក់ទងនឹងការធ្វើដំណើរ ។ សូមបញ្ជាក់ថា សហរដ្ឋអាម៉េរិកបានចាប់ផ្តើមអនុវត្តវិធានការរឹតបន្តឹងព្រំដែនលើកដំបូងកាលពីថ្ងៃទី២១ ខែមិនា ឆ្នាំ២០២០ ។ បច្ចុប្បន្ននៅទូទាំងសហរដ្ឋអាម៉េរិកមានអ្នកឆ្លង COVID-19 សរុប៣លាន៦៩ម៉ឺន៥ពាន់២៥ករណី ក្នុងនោះមានអ្នកស្លាប់១៤ម៉ឺន១ពាន់១១៨នាក់ និងជាសះស្បើយឡើងវិញ១លាន៦៧ម៉ឺន៩ពាន់៦៣៣នាក់ ៕ …
-
អាល្លឺម៉ង់ និងជប៉ុនសន្យាបង្កើនកិច្ចសហការឲ្យកាន់តែស៊ីជំរៅ ក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ និងអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល បានធ្វើកិច្ចពិភាក្សាគ្នាមួយនៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ដោយមេដឹកនាំប្រទេសទាំងពីរបានព្រមព្រៀងគ្នាធ្វើកិច្ចសហការឱ្យកាន់តែស៊ីជំរៅ ក្នុងការអភិវឌ្ឍវ៉ាក់សាំងដ៏មានប្រសិទ្ធភាព ដើម្បីប្រឆាំងនឹងជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។ បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលជប៉ុន អំឡុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណេតរយៈពេល៣៥នាទី លោក អាបេ បានប្រាប់លោកស្រី មឺហ្គែលថា ជប៉ុននឹងចូលរួមចំណែកសម្រាប់ការអភិវឌ្ឍ និងចែកចាយវ៉ាក់សាំង តាមរយៈអ្វីដែលគេស្គាល់ថា ACT-Accelerator ។ ACT-Accelerator គឺជាក្របខ័ណ្ឌកិច្ចសហប្រតិ បត្តិការពិភពលោក ដឹកនាំដោយអង្គការសុខភាពពិភពលោក WHO ដើម្បីពន្លឿនការអភិវឌ្ឍ ការផលិត និង សិទ្ធិទទួលបាននូវការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងវ៉ាក់សាំងថ្មីដែលមានលក្ខណៈស្មើភាព ។ បន្ថែមលើនេះ លោក អាបេ ក៏បានអះអាងដែរថា ទីក្រុងតូក្យូកំពុងសម្លឹងមើលទៅលើការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធគាំពារផ្នែកសុខាភិបាលនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ។ ទន្ទឹមគ្នា លោកស្រី មឺហ្គែល បានឆ្លើយតបវិញថា អាល្លឺម៉ង់សង្ឃឹមថា នឹងធ្វើការជាមួយជប៉ុនតាំងពីដើមរហូតដល់ទីបញ្ចប់ នេះបើតាមរដ្ឋាភិបាលជប៉ុន…
-
សហរដ្ឋអាម៉េរិករកឃើញអ្នកឆ្លង COVID-19 ចំនួន៧ម៉ឺន៥ពាន់ករណីក្នុង១ថ្ងៃ ដែលនេះជាកំណត់ត្រាថ្មីបំផុតក្នុងខែកក្កដានេះ

សហរដ្ឋអាម៉េរិក៖ អាជ្ញាធរសុខាភិបាលអាម៉េរិកបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៧ម៉ឺន៥ពាន់ករណីក្នុងពេលតែ២៤ម៉ោងប៉ុណ្ណោះ គឺនៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ដែលនេះជារបាយការណ៍ឆ្លងប្រចាំថ្ងៃ ដ៏ខ្ពស់បំផុតលើកទី៧នៅក្នុងខែកក្កដា នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។ ដោយឡែកចំនួនអ្នកជម្ងឺស្លាប់ដោយសារវីរុសដ៏កាចសាហាវមួយនេះ ក៏បានកើនឡើងផងដែរ ដោយនាពេលថ្មីៗនេះ បានស្ទុះឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែមិថុនាកន្លងមក ក្នុងនោះកើនឡើងខ្លាំងគឺនៅក្នុងរដ្ឋអារីហ្សូណា កាលីហ្វរញ៉ា ផ្លរីដា និងរដ្ឋតិចសាសន៍ នេះបើយោងតាមរបាយការណ៍សរុបរបស់រដ្ឋាភិបាល ។ ជាក់ស្តែងច្រើនជាងពាក់កណ្តាល នៃរដ្ឋទាំងអស់របស់សហរដ្ឋអាម៉េរិក ពោលគឺ៣០ក្នុងចំណោម៥០រដ្ឋ បានរាយការណ៍ពីអត្រាកើនឡើងយ៉ាងគំហុក ក្នុងពេលតែ១ថ្ងៃប៉ុណ្ណោះនៅក្នុងខែកក្កដានេះ ។ សូមបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាម៉េរិក មានចំនួនអ្នកឆ្លងជំងឺ COVID-19 សរុប៣លាន៦៩ម៉ឺន៤ពាន់៩៤៨ករណី ក្នុងនោះមានអ្នកជំងឺសរុប១៤ម៉ឺន១ពាន់១១៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៦៧ម៉ឺន៥ពាន់៨២៣នាក់ ខណៈអ្នកជំងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ១លាន៨៧ម៉ឺន៨ពាន់៨នាក់ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១៤លាននាក់ ក្នុងនោះស្លាប់ជាង៥៩ម៉ឺននាក់ និងជាសះស្បើយជាង៨លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣លាន៩៣ម៉ឺន៧ពាន់២៥៣ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៥៩ម៉ឺន១ពាន់៩៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨លាន២៦ម៉ឺន៨ពាន់៦៥៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៦៩ម៉ឺន៤ពាន់៩៤៨ករណី ក្នុងនោះមានអ្នកជំងឺសរុប១៤ម៉ឺន១ពាន់១១៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៦៧ម៉ឺន៥ពាន់៨២៣នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន១ម៉ឺន៤ពាន់៧៣៨ករណី ក្នុងនោះមានអ្នកជំងឺសរុប៧ម៉ឺន៦ពាន់៨២២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៣៦ម៉ឺន៦ពាន់៧៧៥នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៥ពាន់៦៣៧ករណី ក្នុងនោះមានអ្នកជំងឺសរុប២ម៉ឺន៥ពាន់៦០៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦៣ម៉ឺន៦ពាន់៦០២នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧៥ម៉ឺន២ពាន់៧៩៧ករណី ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន១ពាន់៩៣៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៣ម៉ឺន១ពាន់៦៩២នាក់ ។ ៥-ប៉េរូ ចំនួនអ្នកឆ្លងកើនឡើងដល់៣៤ម៉ឺន១ពាន់៥៨៦ករណី ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន២ពាន់៦១៥នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២៣ម៉ឺន៩៩៤នាក់ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៣.៦លាននាក់ ក្នុងនោះស្លាប់ជិត៥៩ម៉ឺននាក់ និងជាសះស្បើយជាង៨លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣លាន៦៨ម៉ឺន៩ពាន់៨៥៥ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៥៨ម៉ឺន៦ពាន់៧៧២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨លាន៣ម៉ឺន៦ពាន់៤២៥នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៦១ម៉ឺន៦ពាន់៧៤៧ករណី ក្នុងនោះមានអ្នកជំងឺសរុប១៤ម៉ឺន១៤០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៦៤ម៉ឺន៥ពាន់៩៦២នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៩៧ម៉ឺន៩០៩ករណី ក្នុងនោះមានអ្នកជំងឺសរុប៧ម៉ឺន៥ពាន់៥២៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២៥ម៉ឺន៥ពាន់៥៦៤នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៩៧ម៉ឺន១៦៩ករណី ក្នុងនោះមានអ្នកជំងឺសរុប២ម៉ឺន៤ពាន់៩២៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦១ម៉ឺន៣ពាន់៧៣៥នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧៤ម៉ឺន៦ពាន់៣៦៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន១ពាន់៧៧០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥២ម៉ឺន៣ពាន់២៤៩នាក់ ។ ៥-ប៉េរូ ចំនួនអ្នកឆ្លងកើនឡើងដល់៣៣ម៉ឺន៧ពាន់៧២៤ករណី ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន២ពាន់៤១៧នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២២ម៉ឺន៦ពាន់៤០០នាក់ ៕
-
រកឃេីញវិជ្ជមាន ០១ករណីទៀតហេីយ ក្នុងចំណោមអ្នកដំណេីរដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី

-
ប្រធានាធិបតីប្រេស៊ីលធ្វើតេស្តវិជ្ជមានជំងឺ COVID-19 ជាថ្មីម្តងទៀត

ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីលលោក ច៊ែរ បូលសូណារ៉ូ បានធ្វើតេស្តរកឃើញវិជ្ជមានជំងឺ COVID-19 សារជាថ្មីម្តងទៀត បន្ទាប់ពីបានឆ្លងវីរុសនេះលើកដំបូងកាលពីសប្តាហ៍កន្លងទៅ នេះបើតាមរូបលោកថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធម្សិលមិញ (ម៉ោងក្នុងតំបន់) និងចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ។ ប្រធានាធិបតីប្រេស៊ីលរូបនេះ មានវ័យ៦៥ឆ្នាំ ដែលស្ថិតក្នុងចំណោមអ្នកជំងឺប្រឈមនឹងហានិភ័យនោះ បច្ចុប្បន្នកំពុងស្នាក់នៅដាច់ដោយឡែកពីគេនៅគេហ ដ្ឋានរបស់លោកក្នុងរដ្ឋធានីប្រេស៊ីល ជាទីដែលរូបលោកនឹងបន្តបំពេញការងាររបស់ខ្លួន តាមរយៈវីដេអូខុនហ្វើរិន ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ នៅទូទាំងប្រទេសប្រេស៊ីល មានចំនួនអ្នកឆ្លងកើនឡើងដល់១លាន៩៧ម៉ឺន៩០៩ករណី ក្នុងនោះមានអ្នកជំងឺសរុប៧ម៉ឺន៥ពាន់៥២៣នាក់ ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២៥ម៉ឺន៥ពាន់៥៦៤នាក់ ៕
-
មូលដ្ឋានយោធាអាម៉េរិកនៅជប៉ុនរកឃើញអ្នកឆ្លង COVID-19 ចំនួន៣៦ករណីថ្មីបន្ថែមទៀត

ជប៉ុន៖ អាជ្ញាធរសុខាភិបាលជប៉ុនរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៣៦ករណីថ្មីបន្ថែមទៀតនៅឯមូលដ្ឋានទ័ពអាកាស ហានសិន នៅក្នុងខេត្ត អូគីណាវ៉ា ហើយបើបូកបញ្ចូលករណីឆ្លងទាំងអស់ថ្មីនេះ ធ្វើឱ្យចំនួនសរុបកើនឡើងដល់១៣៦ករណី នៅឯមូលដ្ឋានយោធាអាម៉េរិកនៅក្នុងកោះមួយនេះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។ ជាមួយគ្នានេះ អភិបាលខេត្តអូគីណាវ៉ា លោក ឌែននី តាម៉ាគិ បាននិយាយថា វាគឺជារឿងដ៏គួរក្រៀមក្រំបំផុត ដែលមានករណីឆ្លងវីរុសដ៏ច្រើនបានផ្ទុះឡើងក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ លោកថា កោះ អូគីណាវ៉ាពិតជាមានអារម្មណ៍តក់ស្លុតណាស់ចំពោះព័ត៌មានខាងលើនេះ ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ មូលដ្ឋានទ័ពជើងទឹកអាម៉េរិកចំនួនពីរនៅក្នុងខេត្តអូគីណាវ៉ា របស់ប្រទេសជប៉ុន ត្រូវបានសម្រេចឲ្យបិទទ្វារជាបណ្តោះអាសន្ន ។ សម្រាប់មូលដ្ឋានទ័ពដែលត្រូវបានសម្រេចបិទជាបណ្តោះអាសន្ននោះ គឺទំនងជាមូលដ្ឋានទ័ពជើងទឹក ហ៊្វូតែនម៉ា និង ហានសិន ដែលបានផ្ទុះករណីឆ្លង ជម្ងឺ COVID-19 ច្រើនជាងគេ ។ សហរដ្ឋអាម៉េរិកមានកងទ័ពប្រមាណជាង៥ម៉ឺន ឈរជើងនៅលើកោះអូគីណាវ៉ា ៕
-
មន្រ្តីជាន់ខ្ពស់ផ្នែកសុខាភិបាលអាម៉េរិកអះអាងថា ការពាក់ម៉ាស គឺជាវិធានការមួយដ៏សំខាន់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លង COVID-19

សហរដ្ឋអាម៉េរិក៖ នាយកមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រង និង បង្ការជំងឺឆ្លងអាម៉េរិក CDC លោក រ៉ូប៊ឺត រ៉េដហ្វៀល បានអះអាងថា ការពាក់ម៉ាស គឺជាវិធានការមួយដ៏សំខាន់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺ COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។ ថ្លែងក្នុងបទសម្ភាសន៍មួយតាមប្រព័ន្ធអនឡាញ ជាមួយទស្សនាវដ្ដីវេជ្ជសាស្ត្រអាម៉េរិក ជូណល់ អហ្វ ឌឹ អាម៉េរិកខេន មេឌីខល អាសូស៊ីអេសិន នៅថ្ងៃអង្គារនេះ លោក រ៉េដហ្វៀល បានអះអាងថា បើសិនពលរដ្ឋអាម៉េរិកទាំងអស់នាំគ្នាពាក់ម៉ាស នោះការជំងឺឆ្លង COVID-19 អាចនឹងស្ថិតនៅក្រោមការគ្រប់គ្រងក្នុងរយៈពេលពី៤ទៅ៨សប្ដាហ៍ ។ នាយកមជ្ឈមណ្ឌល CDC រូបនេះ បានសង្កត់ធ្ងន់ទៀតថា ការពាក់ម៉ាស គឺជាបញ្ហាសុខាភិបាលសាធារណៈ ប៉ុន្តែលោកមានការសោកស្ដាយ បើការពាក់ម៉ាសត្រូវបានប្រើប្រាស់ ត្រឹមតែជាប្រយោជន៍នយោបាយ ៕
-
កូវីដ១៩៖ នាយករដ្ឋមន្ត្រីថៃសុំទោសជាសាធារណៈ ខណៈមានតម្រុយផ្ទុះការឆ្លងក្នុងសហគមន៍ជាថ្មី

ថៃ៖ នាយករដ្ឋមន្ត្រីថៃបានប្រកាសសុំទោសជាសាធារណៈ ក្រោយពេលមានករណីចម្លងជំងឺកូវីដ១៩ ចំនួន២ ករណីថ្មី ដែលនាំឲ្យបារម្ភថា ប្រទេសនេះនឹងមានការចម្លងក្នុងសហគមន៍ជាថ្មី ក្រោយពេលដែលមានរយៈពេលជាង១ខែហើយ ដែលគ្មានការឆ្លងក្នុងសហគមន៍នោះ។ លោក ប្រាយុទ្ធ ចាន់អូចា ក្នុងកិច្ចប្រជុំស្តីពីស្ថានភាពកូវីដ១៩ កាលពីម្សិលមិញ បានឲ្យដឹងថា «ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាទុកចិត្ត ហើយខ្ញុំសុំទោស សុំទោសសម្រាប់ប្រជាជនថៃទាំងអស់នេះ។ នេះគឺជាអ្វីពុំមានយូរមកហើយ» លោកបន្តថា «រឿងនេះមិនគួរកើតមានទេ»។ ២ករណីថ្មីនេះគឺសំដៅលើកូនស្រីវ័យ៩ឆ្នាំម្នាក់ របស់មន្ត្រីទូតស៊ូដង់ នៅទីក្រុងបាងកក និងមន្ត្រីយោធាអេហ្ស៊ីប ដែលធ្វើការនៅរ៉ាក់យ៉ង ប្រទេសថៃ ដែលនាំឲ្យមានការបារម្ភពថា នឹងមានផ្ទុះការឆ្លងក្នុងសហគមន៍ជាថ្មី។ ក្មេងស្រីម្នាក់នេះបានឆ្លងកូវីដ១៩ នៅថ្ងៃជាមួយគ្នានឹងក្រុមគ្រួសារដែលបានមកពីស៊ូដង់ ហើយក្រុមគ្រួសារនេះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនៅខុនដូមួយ ក្នុងក្រុងបាងកក ក្រោយពេលក្មេងស្រីម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ អ្វីដែលសំខាន់នោះ មានរបាយការណ៍ពីសកម្មភាពរបស់អ្នកជំងឺទាំងនោះ នៅក្នុងក្រុងបាងកក និងខេត្តរ៉ាក់យ៉ង។ ប្រទេសថៃពេលនេះបានចាប់ផ្តើមពិនិត្យមើលបំរាមនានាឡើងវិញ រួមមានទាំងការអនុញ្ញាតឲ្យមន្ត្រីការទូតចូលប្រទេស ដែលធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯង ដោយមិនចាំបាច់ធ្វើនៅកន្លែងគ្រប់គ្រងដោយក្រសួងសុខាភិបាលជាដើម៕