Category: Covid-19

  • វ៉ាក់សាំង COVID-19 ដំបូងបំផុតរបស់សហរដ្ឋអាម៉េរិកកំពុងឈានដល់ដំណាក់កាលធ្វើតេស្តផ្តាច់ព្រ័ត្រ

    វ៉ាក់សាំង COVID-19 ដំបូងបំផុតរបស់សហរដ្ឋអាម៉េរិកកំពុងឈានដល់ដំណាក់កាលធ្វើតេស្តផ្តាច់ព្រ័ត្រ

    សហរដ្ឋអាម៉េរិក៖ វ៉ាក់សាំង COVID-19 ដំបូងគេ ដែលសាកល្បងនៅសហរដ្ឋអាម៉េរិក បានកែលម្អប្រព័ន្ធភាពស៊ាំរបស់មនុស្ស ដូចអ្វីដែលអ្នកវិទ្យាសាស្រ្តបានសង្ឃឹម ខណៈវ៉ាក់សាំងនេះ កំពុងត្រៀមចាប់ផ្តើការធ្វើតេស្តសំខាន់ចុងក្រោយ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី នាយកវិទ្យាស្ថានជាតិ អាឡែកហ្សី និងជំងឺឆ្លងអាម៉េរិក បានហៅលទ្ធផលដ៏គប់ប្រសើរខាងលើថា នេះជាដំណឹងល្អ ។ សូមបញ្ជាក់ថា វ៉ាក់សាំងពិសោធន៍ដែលត្រូវបានបង្កើតឡើងដោយសហសេវិករបស់លោក ហ្វូស៊ី នៅវិទ្យាស្ថានជាតិសុខភាព និងក្រុមហ៊ុន Moderna Inc. នឹងចាប់ផ្តើមជំហានដ៏សំខាន់បំផុតរបស់ខ្លួននៅថ្ងៃទី២៧ ខែកក្កដាខាងមុខនេះ នោះគឺការសិក្សាលើមនុស្ស៣ម៉ឺននាក់ ដើម្បីសបញ្ជាក់ថាតើវ៉ាក់សាំងនេះ ពិតជាខ្លាំងគ្រប់គ្រាន់ ដើម្បីការពារប្រឆាំងនឹងជំងឺ COVID-19 បានឬអត់ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៣.៤លាននាក់ ក្នុងនោះស្លាប់ជាង៥៨ម៉ឺននាក់ និងជាសះស្បើយជាង៧.៨លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៣.៤លាននាក់ ក្នុងនោះស្លាប់ជាង៥៨ម៉ឺននាក់ និងជាសះស្បើយជាង៧.៨លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣លាន៤៥ម៉ឺន៦ពាន់៣៤៤ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៥៨ម៉ឺន១ពាន់១៥៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧លាន៨៤ម៉ឺន៧ពាន់១១១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៥៤ម៉ឺន៥ពាន់៧៧ករណី ក្នុងនោះមានអ្នកជំងឺសរុប១៣ម៉ឺន៩ពាន់១៤៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៦០ម៉ឺន១៩៥នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៩៣ម៉ឺន១ពាន់២០៤ករណី ក្នុងនោះមានអ្នកជំងឺសរុប៧ម៉ឺន៤ពាន់២៦២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២១ម៉ឺន៣ពាន់៥១២នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៩៣ម៉ឺន៧ពាន់៤៨៧ករណី ក្នុងនោះមានអ្នកជំងឺសរុប២ម៉ឺន៤ពាន់៣១៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៩ម៉ឺន៣ពាន់៨០នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧៣ម៉ឺន៩ពាន់៩៤៧ករណី ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន១ពាន់៦១៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥១ម៉ឺន២ពាន់៨២៥នាក់ ។ ៥-ប៉េរូ ចំនួនអ្នកឆ្លងកើនឡើងដល់៣៣ម៉ឺន៣ពាន់៨៦៧ករណី ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន២ពាន់២២៩នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២២ម៉ឺន៣ពាន់២៦១នាក់ ៕

  • និស្សិតថៃ៦នាក់ឆ្លងកូវីដ១៩ ក្រោយមកពីប្រទេសអេហ្ស៊ីប

    និស្សិតថៃ៦នាក់ឆ្លងកូវីដ១៩ ក្រោយមកពីប្រទេសអេហ្ស៊ីប

    រាជរដ្ឋាភិបាលថៃ នៅថ្ងៃទី១៤ កក្កដានេះ បានរាយការណ៍ពីករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន៧នាក់ ក្នុងនោះមាន៦នាក់ គឺជានិស្សិតទើបមកពីប្រទេសអេហ្ស៊ីប ខណៈដែលម្នាក់ទៀតទើបមកពីអាមេរិក ។ សរុបទាំង៧ករណីថ្មីនេះ ថៃមានអ្នកជំងឺកូវីដ១៩ សរុបកើនដល់៣២២៧នាក់នៅប្រទេសថៃ ខណៈដែលអ្នកជម្ងឺ៣០៩១នាក់បានជាសះស្បើយ ស្លាប់៥៨នាក់។ ប្រភពដដែលបានបន្តថា និស្សិតទាំង៦នាក់នេះសុទ្ធតែជាភេទប្រុស អាយុចន្លោះពី២០ ទៅ៣២ឆ្នាំ ដោយពួកគេបានមកដល់ប្រទេសថៃ នៅឈុនបូរី កាលពីថ្ងៃទី៨ កក្កដា ហើយបានរកឃើញថា មានផ្ទុកកូវីដ១៩ នៅថ្ងៃទី១១ កក្កដា៕

  • ប្រធាន WHO អះអាងថា ប្រទេសជាច្រើនលើពិភពលោកកំពុងដើរក្នុងគន្លងខុស ព្រោះ COVID-19 នៅតែជាសត្រូវលេខ១ របស់មនុស្សលោកនៅឡើយ

    ប្រធាន WHO អះអាងថា ប្រទេសជាច្រើនលើពិភពលោកកំពុងដើរក្នុងគន្លងខុស ព្រោះ COVID-19 នៅតែជាសត្រូវលេខ១ របស់មនុស្សលោកនៅឡើយ

    ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានអះអាងថា ប្រទេសជាច្រើននៅលើពិភពលោកកំពុងដើរក្នុងគន្លងខុស ព្រោះជំងឺ COVID-19 នៅតែជាសត្រូវលេខ ១ របស់មនុស្សលោកនៅឡើយ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ។ ការកត់សម្គាល់បែបនេះរបស់លោក ថេដ្រូស ធ្វើឡើងខណៈដែលសន្ទុះនៃករណីឆ្លងថ្មីៗ នៅលើពិភពលោកមិនទាន់មានសភាពថមថយក៏ដោយ ក៏បណ្តាប្រទេសភាគច្រើនហាក់កំពុងងាកមកបើដំណើរសេដ្ឋកិច្ចឡើងវិញ ដែលប្រការនេះ ត្រូវបានអ្នកជំនាញសុខភាពសាធារណៈចាត់ទុកថា ជារឿងដ៏គ្រោះថ្នាក់បំផុត ។ តាមរយៈសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងហ្សឺណេវ ប្រទេសស្វីស ប្រធានអង្គការសុខភាពពិភពលោករូបនេះបានសង្កត់ធ្ងន់ថា បើសិនវិធានការជាមូលដ្ឋាន មិនត្រូវបានអនុវត្តន៍ទេនោះ វាច្បាស់ណាស់ថា លទ្ធផលដែលយើងនឹងទទួលបាន នោះ គឺជំងឺរាតត្បាតសកលនេះ វានឹងវិវឌ្ឈន៍កាន់តែអាក្រក់ៗទៅជាមិនខាន ៕

  • អ្នកជំនាញផ្នែកជំងឺឆ្លងអាម៉េរិករំពឹងថា អ្នកវិទ្យាសាស្ត្រនឹងអាចបង្កើតវ៉ាក់សាំង COVID-19 ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ

    អ្នកជំនាញផ្នែកជំងឺឆ្លងអាម៉េរិករំពឹងថា អ្នកវិទ្យាសាស្ត្រនឹងអាចបង្កើតវ៉ាក់សាំង COVID-19 ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ

    សហរដ្ឋអាម៉េរិក៖ អ្នកជំនាញផ្នែកជំងឺឆ្លងអាម៉េរិក លោក អាន់តូនី ហ្វូស៊ី បានរំពឹងថា អ្នកវិទ្យាសាស្ត្រនឹងអាចបង្កើតវ៉ាក់សាំង COVID-19 ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព យ៉ាងហោចណាស់នៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ខាងមុខ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា នាយកវិទ្យាស្ថានជាតិ អាឡែរហ្សី និងជំងឺឆ្លងអាម៉េរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា យើងមិនបានបិទប្រទេសទាំងស្រុងនោះទេ ហើយសហរដ្ឋអាម៉េរិក នឹងមិនអាចឃើញទីបញ្ចប់នៃជំងឺរាតត្បាតជាសកលនេះទេ បើសិនជាមិនមានថ្នាំ និង វ៉ាកសាំង COVID-19 ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ នៅទូទាំងសហរដ្ឋអាម៉េរិកមានអ្នកឆ្លងជំងឺ COVID-19 សរុប៣លាន៤៧ម៉ឺន៩ពាន់៤៨៣ករណី ក្នុងនោះមានអ្នកស្លាប់១៣ម៉ឺន៨ពាន់២៤៧នាក់ និងជាសះស្បើយឡើងវិញ១លាន៥៤ម៉ឺន៩ពាន់៤៦៩នាក់ ខណៈអ្នកជំងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ១លាន៧៩ម៉ឺន១ពាន់៧៦៧នាក់ ៕

  • កូវីដ១៩៖ វៀតណាមប្រកាសបន្តជើងហោះហើរពាណិជ្ជកម្មជាមួយចិនឡើងវិញ ក្រោយបិទ៥ខែ

    កូវីដ១៩៖ វៀតណាមប្រកាសបន្តជើងហោះហើរពាណិជ្ជកម្មជាមួយចិនឡើងវិញ ក្រោយបិទ៥ខែ

    វៀតណាម៖ រដ្ឋាភិបាលវៀតណាមបានយល់ព្រមបន្តជើងហោះហើរពាណិជ្ជកម្មទៅកាន់ និងមកពីប្រទេសចិន បន្ទាប់ពីបិទអស់រយៈពេលជាច្រើនខែដោយសារតែជំងឺកូវីដ-១៩។ នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក បានអនុញ្ញាតឲ្យបន្តជើងហោះហើរពាណិជ្ជកម្មនេះវិញ កាលពីម្សិលមិញ ពោលគឺក្រោយពេលបិទអស់៥ខែ។ សារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី១៣ ខែកក្កដាថា ប្រទេសវៀតណាមមានករណីឆ្លងជំងឺកូវីដ-១៩ចំនួន ៣៧២ករណី និងគ្មានចំនួនស្លាប់ ព្រមទាំងគ្មានការឆ្លងមេរោគសហគមន៍ នៅជិត ៣ខែ។ ប្រទេសនេះបានផ្អាករាល់ជើងហោះហើរពាណិជ្ជកម្មទៅ និងមកពីប្រទេសចិនហើយបញ្ឈប់ការចេញទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិននៅក្នុងខែកុម្ភៈបន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ នៅក្នុងប្រទេសខ្លួន ហើយការផ្អាកទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិននៅតែបន្ត។ គួរបញ្ជាក់ថា វិស័យទេសចរណ៍ក្នុងប្រទេសវៀតណាម ភ្ញៀវទេសចរចិនមានចំនួន ១ភាគ៣ នៃភ្ញៀវទេសចរ ១៨លាននាក់ដែលបានមកទស្សនាប្រទេសវៀតណាម កាលពីឆ្នាំមុន។ យ៉ាងណាក៏ដោយ កាលបរិច្ឆេតនៃការបន្តដំណើរការឡើងវិញនូវជើងហោះហើរពាណិជ្ជកម្មទៅមកជាមួយចិនវិញ មិនទាន់ត្រូវបានប្រកាសឲ្យដឹងច្បាស់នៅឡើយទេ៕

  • កូវីដ១៩៖ សណ្ឋាគារ ផ្ទះសំណាក់នៅថៃ ៦០%ប្រឈមបិទទ្វារហើយ

    កូវីដ១៩៖ សណ្ឋាគារ ផ្ទះសំណាក់នៅថៃ ៦០%ប្រឈមបិទទ្វារហើយ

    ថៃ៖ ក្រសួងទេសចរណ៍ និងកីឡាប្រទេសថៃបានឲ្យដឹងថា ប្រសិនបើមិនអនុញ្ញាតឲ្យជនបរទេសចូលប្រទេស ត្រឹមចុងឆ្នាំ២០២០នេះថា អាជីវកម្មសណ្ឋាគារ និងស្នាក់នៅផ្សេងៗប្រមាណ៦០ភាគរយប្រឈមនឹងដួលរលំ។ លោ Phiphat Ratchakitprakarn បាននិយាយ ចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី១៤ កក្កដានេះថា «ប្រជាពលរដ្ឋនឹងមានសុវត្ថិភាពពីជំងឺវីរុស ខណៈដែលព្រំដែននៅតែបិទទ្វារ ប៉ុន្តែរបួសពីវិបត្តិសេដ្ឋកិច្ចប្រហែលជាកាន់តែជ្រៅ ហើយរាជរដ្ឋាភិបាលនឹងប្រឈមនឹងភាពលំបាកកាន់តែច្រើន ក្នុងការជួយដល់អ្នកដែលបាត់បង់ការងារ»អាជ្ញាធរជាតិទេសចរណ៍ថៃបានប៉ាន់ប្រមាណថា ការមកដល់របស់ភ្ញៀវអន្តរជាតិនឹងធ្លាក់ចុះ ៨០ ភាគរយ ពោលគឺរហូតដល់ ៨,២ លាននាក់ ដែលធ្វើឲ្យអាចរកចំណូលបានត្រឹមតែ ៣៩៦ ពាន់លានបាតនៅឆ្នាំនេះ។ លោករដ្ឋមន្ត្រីថា ឧស្សាហកម្មទេសចរណ៍នឹងចូលរួមជាមួយ GDP ឬផលិតផលសរុបក្នុងស្រុកត្រឹមពី៦ទៅ៧ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំនេះ តែបើប្រៀបធៀបនឹងឆ្នាំ២០១៩វិញ មានរហូតដល់១៨ភាគរយឯណោះ។ លោកបន្ថែមទៀតថា «ប្រសិនបើគម្រោងពពុះនៃការធ្វើដំណើរអាចលេចចេញរូបរាង ក្នុងខែកញ្ញា ដល់ធ្នូនោះ ទេសចរណ៍ត្រូវបានរំពឹងថា នឹងបង្កើនចំណូលដល់២០០ពាន់លានបាត ដែលអាចដល់គោលដៅទេសចរណ៍ ១.២៣ទ្រីលានបាត ក្នុងឆ្នាំនេះ»៕

  • ប្រធានាធិបតីម៉ិចស៊ីកូព្យាករណ៍ថា ម៉ិចស៊ីកូនឹងបាត់បង់ការងារប្រមាណ១លានកន្លែងនៅឆ្នាំ២០២០នេះ ដោយសារតែផលប៉ះពាល់ពីជំងឺ COVID-19

    ប្រធានាធិបតីម៉ិចស៊ីកូព្យាករណ៍ថា ម៉ិចស៊ីកូនឹងបាត់បង់ការងារប្រមាណ១លានកន្លែងនៅឆ្នាំ២០២០នេះ ដោយសារតែផលប៉ះពាល់ពីជំងឺ COVID-19

    មិចស៊ីកូ៖ ប្រជាជនម៉ិចស៊ីកូប្រមាណ៩២ម៉ឺន១ពាន់៥៨៣នាក់បានបាត់បង់ការងារធ្វើ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២០ ដោយសារតែផលប៉ះពាល់ពីជំងឺ COVID-19 នេះបើតាមវិទ្យាស្ថានសន្តិសុខសង្គមប្រទេសម៉ិចស៊ីកូ IMSS និងចុះផ្សាយដោយសារព័ត៌មាន CGTN ។ ទន្ទឹមគ្នា ប្រធានាធិបតីម៉ិចស៊ីកូ លោក អាន់ឌ្រែ ម៉ានូអ៊ែល ឡូប៉េស អូប្រាដឺ បានប៉ាន់ប្រមាណថា ប្រទេសរបស់លោកនឹងបាត់បង់ការងារប្រមាណ១លានកន្លែងនៅឆ្នាំ២០២០នេះ ដោយសារតែជំងឺឆ្លង ស្របពេលដែលរដ្ឋបាលរបស់លោកកំពុងចាត់វិធានការ ដើម្បីបង្កើតការងារថ្មីឱ្យបានយ៉ាងតិចណាស់២លាននាក់ ។ បើតាមរបាយការណ៍របស់វិទ្យាស្ថានសន្តិសុខសង្គមប្រទេសម៉ិចស៊ីកូ ក្នុងរយៈពេល០៦ខែ ប្រទេសម៉ិចស៊ីកូ បានចុះបញ្ជីការងារសរុបចំនួន១៩.៥លានការងារ ក្នុងនោះ៨៦.៦ភាគរយ ជាប្រភេទការងារអចិន្រ្តៃយ៍ និង ១៣.៤ភាគរយជាប្រភេទការងារបណ្តោះអាសន្ន ៕

  • រុស្ស៊ីក្លាយជាប្រទេសដំបូងគេដែលបញ្ចប់ការធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្សដោយភាពជោគជ័យ

    រុស្ស៊ីក្លាយជាប្រទេសដំបូងគេដែលបញ្ចប់ការធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្សដោយភាពជោគជ័យ

    រុស្ស៊ី៖ រុស្ស៊ីក្លាយជាប្រទេសដំបូងគេ ដែលបានបញ្ចប់ការសាកល្បងវ៉ាក់សាំង COVID-19  លើមនុស្សដោយភាពជោគជ័យ ខណៈការសាកល្បងព្យាបាលវ៉ាក់សាំងលើមនុស្សដំបូងគេនេះ ធ្វើឡើងនៅសាកលវិទ្យាល័យ Sechenov នេះបើតាមសារព័ត៌មាន businessinsiderនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ។ បើតាមនាយកវិទ្យាស្ថានវេជ្ជសាស្ត្រ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តនៅសាកលវិទ្យាល័យ Sechenov លោក Alexander Lukashev គោលបំណង នៃតំណាក់កាលនៃការសាកល្បងនេះ គឺដើម្បីបង្ហាញពីសុវត្ថិភាពរបស់វ៉ាក់សាំងទៅលើសុខភាពមនុស្ស ។ លោកបានសង្កត់ធ្ងន់ទៀតថា ផែនការអភិវឌ្ឍវ៉ាក់សាំងបន្តត្រូវបានកំណត់រួចហើយ ដោយក្រុមអ្នកជំនាញ និងបានបង្ហាញពីលទ្ធភាពនៃការបង្កើនផលិតកម្មផងដែរ ។ សូមបញ្ជាក់ថា តំណាក់កាលដំបូងនៃចាក់វ៉ាក់សាំងសាកល្បងខាងលើ បានចាប់ផ្តើមកាលថ្ងៃទី១៨ ខែមិថុនា ជាមួយក្រុមអ្នកស្ម័គ្រចិត្តចំនួន១៨នាក់ ហើយតំណាក់កាលទី២ បានចាប់ផ្តើមកាលពីថ្ងៃទី២៣ ខែមិថុនា ជាមួយក្រុមអ្នកស្ម័គ្រចិត្តចំនួន២០នាក់ ។ អ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុត មុនពេលដែលពួកគេត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ៕

  • ក្រុមជំនាញមកពីអង្គការ WHO ចាប់ផ្តើមស៊ើបរកការពិតពីប្រភពដើមនៃវីរុសកូរ៉ូណា ក្រោយធ្វើដំណើរទៅដល់ប្រទេសចិន

    ក្រុមជំនាញមកពីអង្គការ WHO ចាប់ផ្តើមស៊ើបរកការពិតពីប្រភពដើមនៃវីរុសកូរ៉ូណា ក្រោយធ្វើដំណើរទៅដល់ប្រទេសចិន

    ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈុនយីង បានថ្លែងថា ក្រុមអ្នកជំនាញអង្គការ WHO ដែលមានសមាជិកពីររូប បានមកដល់ប្រទេសចិន បន្ទាប់ពីទទួលបានការព្រមព្រៀងជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ។ ហើយក្រៅពីចិន ក្រុមជំនាញរបស់ WHO ក៏នឹងធ្វើដំណើរទៅប្រទេសផ្សេងៗទៀត ដើម្បីស្វែងយល់ឬសគល់របស់ COVID-19 ដូចគ្នានេះដែរ ។ លោកស្រី ហួ ឈុនយីង បានបន្ថែមទៀតថា ក្រុមជំនាញរបស់ WHO ខាងលើនេះ អាចប្រឹក្សាជាមួយសមភាគីចិន ដើម្បីធ្វើការពិសោធន៍តាមបែបវេជ្ជសាស្ត្ររកមើលប្រភពដើមនៃវីរុសកូរ៉ូណា ។ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានសង្កត់ធ្ងន់ថា ការព្រមព្រៀងជាមូលដ្ឋានរវាងចិន និងអង្គការ WHO គឺការស្វែងរកប្រភពដើម ដោយប្រើមធ្យោបាយវិទ្យាសាស្ត្រ ដែលគួរតែត្រូវយកទៅសិក្សាដោយក្រុមអ្នកវិទ្យាសាស្ត្រ ក្នុងកិច្ចស្រាវជ្រាវ និងសហប្រតិបត្តិការអន្តរជាតិនៅទូទាំងពិភពលោក ៕