Category: Covid-19

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១២.៦ លាននាក់ ក្នុងនោះស្លាប់ជាង៥៦ម៉ឺននាក់ និងជាសះស្បើយជាង៧.៣ លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១២.៦ លាននាក់ ក្នុងនោះស្លាប់ជាង៥៦ម៉ឺននាក់ និងជាសះស្បើយជាង៧.៣ លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២លាន៦៣ម៉ឺន៨៧២ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៥៦ម៉ឺន២ពាន់៨៨៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧លាន៣៦ម៉ឺន៦ពាន់៤៨៨នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន២៩ម៉ឺន១ពាន់៧៨៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៣ម៉ឺន៦ពាន់៦៧១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៤៦ម៉ឺន៤៩៥នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៨០ម៉ឺន៤ពាន់៣៣៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៧ម៉ឺន៥២៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២១ម៉ឺន៣ពាន់៥១២នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៨២ម៉ឺន២ពាន់៦០៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន២ពាន់១៤៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥១ម៉ឺន៦ពាន់២០៦នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧១ម៉ឺន៣ពាន់៩៣៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន១ពាន់១៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥១ម៉ឺន៦ពាន់២០៦នាក់ ។ ៥-ប៉េរូ ចំនួនអ្នកឆ្លងកើនឡើងដល់៣១ម៉ឺន៩ពាន់៦៤៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន១ពាន់៥០០នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២១ម៉ឺន៦៣៨នាក់ ៕

  • អ្នកជំនាញសុខាភិបាលអាម៉េរិកជំរុញឱ្យថ្នាក់ដឹកនាំរដ្ឋបន្តផ្អាកការបើកសាលារៀនឡើងវិញ ខណៈអត្រាឆ្លង COVID-19 កំពុងកើនឡើងខ្លំាំង

    អ្នកជំនាញសុខាភិបាលអាម៉េរិកជំរុញឱ្យថ្នាក់ដឹកនាំរដ្ឋបន្តផ្អាកការបើកសាលារៀនឡើងវិញ ខណៈអត្រាឆ្លង COVID-19 កំពុងកើនឡើងខ្លំាំង

    សហរដ្ឋអាម៉េរិក៖ អ្នកជំនាញជាន់ខ្ពស់ផ្នែកជម្ងឺឆ្លងអាម៉េរិក លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វូស៊ី បានបញ្ជាក់ថា ស្របពេលដែលមានការកើនឡើងយ៉ាងគំហុកនៃករណីឆ្លងជម្ងឺ COVID-19 នៅតាមបណ្តារដ្ឋជាច្រើននោះ ថ្នាក់ដឹកនាំរដ្ឋគួរតែបន្តផ្អាកការបើកសាលារៀនឡើងវិញសិន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។ ថ្លែងក្នុងវេទិការសុខភាពមួយ នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ លោកវេជ្ជបណ្ឌិត ហ្វូស៊ី បានអនុសាសន៍ដល់បណ្តារដ្ឋដែលរងគ្រោះធ្ងន់ធ្ងរ គួរតែបន្តបិទរង្គសាល ដើម្បីជៀសវាងការជួបជុំគ្នាទ្រង់ទ្រាយធំ ក៏ដូចជាជំរុញឱ្យប្រជាជនធ្វើតាមគោលការណ៍ណែនាំស្តីពីគម្លាតសង្គម និងពាក់មាស់ការពារជាដើម។ លោកបានសង្កត់ធ្ងន់ទៀតថា ប្រសិនបើអនុវត្តន៍បានដូច្នេះ នោះប្រាកដណាស់ថា អត្រាឆ្លងថ្មីៗនឹងធ្លាក់ចុះវិញ ។ សូមបញ្ជាក់ផងដែរថា ការកត់សម្គាល់បែបនេះរបស់លោកវេជ្ជបណ្ឌិត ហ្វូស៊ី ត្រូវបានធ្វើឡើងក្រោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានគំរាម នៅថ្ងៃពុធនេះថា នឹងដកថវិការសហព័ន្ធ ប្រសិនបើសាលារៀនក្នុងស្រុក មិនបាននាំសិស្សានុសិស្សរបស់ពួកគេត្រឡប់មកវិញ សម្រាប់ដើមឆ្នាំសិក្សានាពេលខាងមុខ ៕

  • ប្រធានាធិបតីបូលីវីស្តីទីលោកស្រី ជេនីណេ អាណេស ធ្វើតេស្តវិជ្ជមានជំងឺ COVID-19

    ប្រធានាធិបតីបូលីវីស្តីទីលោកស្រី ជេនីណេ អាណេស ធ្វើតេស្តវិជ្ជមានជំងឺ COVID-19

    បូលីវី៖ ប្រធានាធិបតីបូលីវីស្តីទីលោកស្រី ជេនីណេ អាណេស និងមេដឹកនាំលេខ ២ របស់វ៉េណេស៊ុយអេឡា បានប្រកាសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ពួកគេបានឆ្លងជំងឺ COVID-19 ខណៈជំងឺវីរុសនេះ កំពុងវាយប្រហារខ្លាំងទៅលើក្រុមវរជននយោបាយរបស់អាមេរិកឡាទីនមួយចំនួន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២០ ។ រដ្ឋមន្រ្តីខុទ្ទកាល័យចំនួន៣រូបនៅក្នុងរដ្ឋបាលរបស់មេដឹកនាំប្រទេសបូលីវី លោកស្រី ជេនីណេ អាណេស ក៏បានធ្វើតេស្តវិជ្ជមាន COVID-19 ផងដែរ រួមមានរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក អ៊ីឌី រ៉ូកា និង រដ្ឋមន្ត្រីក្រសួងកិច្ចការប្រធានាធិបតី លោក យឺកូ នូណេស ដែលឥឡូវកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ លោកស្រី អាណេស បាននិយាយថា លោកស្រីនឹងស្ថិតនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ នៅពេលការធ្វើតេស្តមួយផ្សេងទៀតនឹងត្រូវធ្វើឡើង ប៉ុន្តែលោកស្រីនឹងបន្តធ្វើការពីចម្ងាយពីគេហដ្ឋានប្រធានាធិបតី ។ សូមជម្រាបថា ប្រទេសបូលីវីមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុប៤ម៉ឺន២ពាន់៩៨៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប១ពាន់៥៧៧នាក់ និងជាសះស្បើយឡើងវិញសរុប១ម៉ឺន២ពាន់៨៨៣នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ២ម៉ឺន៨ពាន់៥២៤នាក់ គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ៕…

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១២.៣លាននាក់ ក្នុងនោះស្លាប់ជិត៥៦ម៉ឺននាក់ និងជាសះស្បើយជាង៧.១លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១២.៣លាននាក់ ក្នុងនោះស្លាប់ជិត៥៦ម៉ឺននាក់ និងជាសះស្បើយជាង៧.១លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២លាន៣៨ម៉ឺន៦ពាន់២៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥៥ម៉ឺន៧ពាន់៣៣៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧លាន១៨ម៉ឺន៦ពាន់៩០១នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន២១ម៉ឺន៩ពាន់៩៩៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៣ម៉ឺន៥ពាន់៨២២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៤២ម៉ឺន៦ពាន់៤២៨នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៧៥ម៉ឺន៩ពាន់១០៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន៩ពាន់២៥៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន១៥ម៉ឺន២ពាន់៤៦៧នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៧៩ម៉ឺន៤ពាន់៨៤២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន១ពាន់៦២៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៩ម៉ឺន៥ពាន់៩៦០នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧០ម៉ឺន៧ពាន់៣០១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៨៤៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៨ម៉ឺន១ពាន់៣១៦នាក់ ។ ៥-ប៉េរូ ចំនួនអ្នកឆ្លងកើនឡើងដល់៣១ម៉ឺន៦ពាន់៤៤៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន១ពាន់៣១៤នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២០ម៉ឺន៧ពាន់៨០២នាក់ ៕

  • លោក ចាស្ទីន ទ្រូដូ និយាយថា កាណាដាមានសមត្ថភាពគ្រប់គ្រង និងដោះស្រាយជំងឺ COVID-19 ល្អប្រសើរជាងបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត

    លោក ចាស្ទីន ទ្រូដូ និយាយថា កាណាដាមានសមត្ថភាពគ្រប់គ្រង និងដោះស្រាយជំងឺ COVID-19 ល្អប្រសើរជាងបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត

    កាណាដា៖ នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ បាននិយាយថា យើងមានសមត្ថភាពគ្រប់គ្រង និងដោះស្រាយជម្ងឺ COVID-19 ល្អប្រសើរជាងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តមួយចំនួន ដែលនេះនឹងជួយដល់កិច្ចខិតខំប្រឹងប្រែងបើកសកម្មភាពនានាឡើងវិញ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ។ នៅក្នុងការបញ្ចេញមតិដ៏កម្រ ជុំវិញការដោះស្រាយវិបត្តិជម្ងឺ COVID-19 លោក ចាស្ទីន ទ្រូដូ បានបញ្ជាក់ថា កាណាដាបានដោះស្រាយការឆ្លងរាតត្បាត COVID-19 បានល្អប្រសើរជាងបណ្ដាសម្ព័ន្ធមិត្តមួយចំនួនរបស់ខ្លួន ក្នុងនោះរួមមានទាំងសហរដ្ឋអាម៉េរិក ។ សូមបញ្ជាក់ថា កាណាដា និងសហរដ្ឋអាម៉េរិកបានរាំងខ្ទប់ការធ្វើដំណើរមិនមានសារៈសំខាន់ នៃប្រជាជនប្រទេសទាំងពីរ ចាប់តាំងពីខែមីនា ឆ្នាំ២០២០មកម្ល៉េះ និងកំពុងពិភាក្សាគ្នាថាតើគួរតែដកចេញ ឬបន្តបំរាមតទៀត បន្ទាប់ពីបំរាមនេះត្រូវអស់សុពលភាពនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ខាងមុខ ៕

  • ករណីឆ្លង COVID-19 នៅសហរដ្ឋអាម៉េរិកកើនឡើងដល់៣លានករណី ខណៈលោក ដូណាល់ ត្រាំ ចាប់ផ្តើមដំណើរការដកខ្លួនចេញពីអង្គការ WHO

    ករណីឆ្លង COVID-19 នៅសហរដ្ឋអាម៉េរិកកើនឡើងដល់៣លានករណី ខណៈលោក ដូណាល់ ត្រាំ ចាប់ផ្តើមដំណើរការដកខ្លួនចេញពីអង្គការ WHO

    សហរដ្ឋអាម៉េរិក៖ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅក្នុងសហរដ្ឋអាម៉េរិកកើនឡើងដល់៣លានករណី គិតត្រឹមថ្ងៃពុធម្សិលមិញ ខណៈដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចាប់ផ្តើមដកប្រទេសរបស់លោកចេញពីសមាជិកភាពរបស់អង្គការសុខភាពពិភពលោក WHO នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃ០៩ ខែកក្កដា ឆ្នាំ២០២០ ។ បច្ចុប្បន្នសហរដ្ឋអាម៉េរិកនៅតែជាប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុត ដោយមានអ្នកស្លាប់ដោយសារតែជម្ងឺ COVID-19 កើនឡើងដល់១៣ម៉ឺន១ពាន់នាក់ ខណៈប្រទេសប្រេស៊ីលវិញ ដែលមានប្រធានាធិបតីទើបធ្វើតេស្តវិជ្ជមានវីរុសនេះដែរនោះ មានស្លាប់កើនឡើងដល់៦ម៉ឺន៧ពាន់នាក់ ក្នុងចំណោមចំនួនអ្នកឆ្លងសរុប១.៧លានករណី ។ យ៉ាងណាមិញ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធម្សិលមិញ បាននិយាយសម្រាលអំពីហានិភ័យដែលបង្កដោយជំងឺរាតត្បាតសកល COVID-19 ហើយថែមទាំងបានជំរុញឱ្យសាលារៀនបើកដំណើរការឡើងវិញផងដែរ ៕

  • អឺរ៉ុបឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឱសថដ៏ធំមួយ ដើម្បីផ្គត់ផ្គង់ថ្នាំព្យាបាលដែលអាចព្យាបាលអ្នកជំងឺ COVID-19

    អឺរ៉ុបឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឱសថដ៏ធំមួយ ដើម្បីផ្គត់ផ្គង់ថ្នាំព្យាបាលដែលអាចព្យាបាលអ្នកជំងឺ COVID-19

    ស្វីស៖ គណៈកម្មការអឺរ៉ុបបានសម្រេចកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថ រ៉ូឆេ និង មើកខេហ្គាអា ដើម្បីផ្គត់ផ្គង់ថ្នាំសង្កូវនានា ដែលអាចព្យាបាលអ្នកជំងឺ COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។ យ៉ាងណាមិញ មន្ត្រីគណៈកម្មការអឺរ៉ុបមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះឡើយ ឬសូម្បីតែលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ព្រោះតែវាជារឿងរសើបមួយ ។ ដោយឡែកភ្លាមៗបែបនេះអ្នកសារព័ត៌មានក៏មិនទាន់អាចសុំការបកស្រាយពីសំណាក់ក្រុមហ៊ុនផលិត និងស្រាវជ្រាវឱសថដ៏ធំមួយរបស់ស្វីស និងអាល្លឺម៉ង់នោះដែរ ។ ប៉ុន្តែបើតាមប្រភពពីមន្ត្រីគណៈកម្មការអឺរ៉ុបម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ គណៈប្រតិបត្តិនៃសហភាពអឺរ៉ុបបានព្រមព្រៀងក្នុងការទិញថ្នាំសង្កូវ ដែលអាចព្យាបាលជំងឺ COVID-19 ពីក្រុមទាំងពីរខាងលើនេះ សម្រាប់ផ្គត់ផ្គង់ដល់សមាជិកទាំង២៧ប្រទេសរបស់ខ្លួន នៅក្នុងករណីដែលពួកគេបញ្ជាទិញ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១២លាននាក់ ក្នុងនោះស្លាប់ជាង៥៥ម៉ឺននាក់ និងជាសះស្បើយជាង៧លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១២លាននាក់ ក្នុងនោះស្លាប់ជាង៥៥ម៉ឺននាក់ និងជាសះស្បើយជាង៧លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២លាន១៦ម៉ឺន២ពាន់៦៨០ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៥៥ម៉ឺន១ពាន់៩៧៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧លាន២ម៉ឺន៩ពាន់៥២១នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន១៥ម៉ឺន៨ពាន់៩៣២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៣ម៉ឺន៤ពាន់៨៦២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៣៩ម៉ឺន២ពាន់៦៧៩នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៧១ម៉ឺន៦ពាន់១៩៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន៨ពាន់៥៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន១១ម៉ឺន៧ពាន់៩២២នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៧៦ម៉ឺន៩ពាន់៥២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន១ពាន់១៤៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៧ម៉ឺន៦ពាន់៥៥៤នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧០ម៉ឺន៧៩២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៦៦៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៧ម៉ឺន២ពាន់៥១១នាក់ ។ ៥-ប៉េរូ ចំនួនអ្នកឆ្លងកើនឡើងដល់៣១ម៉ឺន២ពាន់៩១១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន១ពាន់១៣៣នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២០ម៉ឺន៤ពាន់៧៤៨នាក់ ៕

  • មន្រ្តីជាន់ខ្ពស់ WHO និយាយថា មានភស្តុតាងបញ្ជាក់ពីការចម្លងវីរុសកូរ៉ូណាទៅមនុស្សតាមខ្យល់ ប៉ុន្តែមិនទាន់មានភាពប្រាកដប្រជាទាំងសុ្រងឡើយ

    មន្រ្តីជាន់ខ្ពស់ WHO និយាយថា មានភស្តុតាងបញ្ជាក់ពីការចម្លងវីរុសកូរ៉ូណាទៅមនុស្សតាមខ្យល់ ប៉ុន្តែមិនទាន់មានភាពប្រាកដប្រជាទាំងសុ្រងឡើយ

    ស្វីស៖ ប្រធានបច្ចេកទេសទទួលបន្ទុកគ្រប់គ្រងការចម្លងវីរុសរបស់អង្គការសុខភាពពិភពលោក WHO លោកស្រី ប៊េណេដេតថា អាល់លីហ្គ្រែនហ្ស៊ី បានគូសបញ្ជាក់ថា វាពិតជាមានភស្ដុតាងបញ្ជាក់ពីការចម្លងវីរុសកូរ៉ូណាថ្មីទៅមនុស្សតាមខ្យល់… ប៉ុន្តែភស្ដុតាងនេះ មិនទាន់មានភាពប្រាកដប្រជាទាំងស្រុងឡើយ ដោយវាតម្រូវឱ្យមានការប្រមូលព័ត៌មាន និងការបកស្រាយបន្ថែមឱ្យបានច្បាស់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ។ ការលើកឡើងខាងលើនេះរបស់លោកស្រី ប៊េណេដេតថា អាល់លីហ្គ្រែនហ្ស៊ី បានកើតមានឡើងបន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្រ២៣៩នាក់ មកពីប្រទេសចំនួន ៣២ បានបញ្ជាក់ជាថ្មីថា ពួកគេមានភស្ដុតាងដែលអាចបង្ហាញបានថា វីរុសកូរ៉ូណាថ្មីអាចចម្លងទៅមនុស្សតាមខ្យល់ ពោលគឺនៅពេលមនុស្សស្រូបវីរុសនេះចូល ក្នុងខ្លួន ។ ស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកវិទ្យាសាស្ត្រទាំងនេះ ក៏បានអំពាវនាវឱ្យ អង្គការសុខភាពពិភពលោក WHO ត្រួតពិនិត្យឡើងវិញនូវអនុសាសន៍ និងការណែនំារបស់ខ្លួនកាលពីពេលមុនផងដែរ ពាក់ព័ន្ធនឹងការចម្លងជំងឺ រាតត្បាតសកលដ៏កាចសាហាវមួយនេះ ៕

  • រាល់អ្នកធ្វើដំណើរទាំងអស់ចេញពីប្រទេសឡាវ ត្រូវតែមានលិខិតបញ្ជាក់សុខភាព មុនពេលធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀត

    រាល់អ្នកធ្វើដំណើរទាំងអស់ចេញពីប្រទេសឡាវ ត្រូវតែមានលិខិតបញ្ជាក់សុខភាព មុនពេលធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀត

    ឡាវ៖ គណៈកម្មាធិការជាតិសម្រាប់ការគ្រប់គ្រង និងបង្ការជម្ងឺ COVID-19 ឡាវបានបញ្ជាក់ថា រាល់អ្នកដំណើរទាំងអស់ ក្នុងនោះរួមទាំងអ្នកដំណើរជាប្រជាជន ក្នុងស្រុក ត្រូវតែមានលិខិតបញ្ជាក់សុខភាពជាមុនសិន បើសិនជាពួកគេចង់ធ្វើដំណើរទៅកាន់ប្រទេសដទៃ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ។ គណៈកម្មាធិការជាតិសម្រាប់ការគ្រប់គ្រង និងបង្ការជម្ងឺ COVID-19 ឡាវ បានបន្ថែមទៀតថា អ្នកដំណើរដែលមិនមានលិខិតបញ្ជាក់សុខភាព អាចនឹងត្រូវបដិ សេធចូលក្នុងប្រទេសជាគោលដៅរបស់ពួកគេ ។ ប្រជាជនឡាវអាចនឹងស្នើសុំធ្វើលិខិតបញ្ជាក់សុខភាពនៅតាមមន្ទីរពេទ្យទូទាំងប្រទេស ។ ប៉ុន្តែអ្នកមានរោគសញ្ញាក្អក ឈឺបំពង់ ក គ្រុនក្ដៅ ឬរោគសញ្ញាសង្ស័យពាក់ពា័ន្ធនឹងជម្ងឺ COVID-19 ឬក៏ធ្លាប់បានប៉ះពាល់ជាមួយមនុស្សឆ្លងមេរោគនេះ នឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើលិខិតបញ្ជាក់នេះទេ ដោយត្រូវរង់ចាំរហូតការពិនិត្យសុខភាពរួចរាល់ ៕