Category: Covid-19

  • ចិនបន្តរកឃើញអ្នកឆ្លង COVID-19 ចំនួន៥ករណីថ្មីបន្ថែមទៀត ដែលសុទ្ធសឹងជាករណីនាំចូលពីបរទេស

    ចិនបន្តរកឃើញអ្នកឆ្លង COVID-19 ចំនួន៥ករណីថ្មីបន្ថែមទៀត ដែលសុទ្ធសឹងជាករណីនាំចូលពីបរទេស

    ចិន៖ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃអង្គារនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន០៥ករណីបន្ថែមទៀត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ គណៈកម្មការជាតិសុខាភិបាលចិនបានបញ្ជាក់ថា ករណីឆ្លងថ្មីៗទាំងនេះ សុទ្ធសឹងតែជាប់ទាក់ទិននឹងអ្នកដំណើរចូលមកប្រទេសចិន ខណៈទីក្រុងប៉េកាំង មិនមានករណីឆ្លងថ្មីជាចង្កោមនោះទេ សម្រាប់របាយការណ៍ថ្ងៃអង្គារនេះ និង៨ថ្ងៃជាប់ៗគ្នា ។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសចិន មានអ្នកឆ្លងជំងឺ COVID-19 សរុប ៨ម៉ឺន៣ពាន់៦០៥ករណី ក្នុងនោះអ្នកស្លាប់ចំនួន៤ពាន់៦៣៤នាក់ និងជាសះស្បើយឡើងវិញ៧ម៉ឺន៨ពាន់៦៧៤នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៣.២លាននាក់ ក្នុងនោះស្លាប់ជាង៥៧ម៉ឺននាក់ និងជាសះស្បើយជាង៧.៦លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៣.២លាននាក់ ក្នុងនោះស្លាប់ជាង៥៧ម៉ឺននាក់ និងជាសះស្បើយជាង៧.៦លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣លាន២៣ម៉ឺន៤ពាន់៦៨៧ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៥៧ម៉ឺន៥ពាន់៤៦៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧លាន៦៩ម៉ឺន៥ពាន់៩២២នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៤៧ម៉ឺន៩ពាន់៤៨៣ករណី ក្នុងនោះមានអ្នកជំងឺសរុប១៣ម៉ឺន៨ពាន់២៤៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៥៤ម៉ឺន៩ពាន់៤៦៩នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៨៨ម៉ឺន៧ពាន់៩៥៩ករណី ក្នុងនោះមានអ្នកជំងឺសរុប៧ម៉ឺន២ពាន់៩២១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២១ម៉ឺន៣ពាន់៥១២នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៩០ម៉ឺន៧ពាន់៦៤៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៣ពាន់៧២៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៧ម៉ឺន២ពាន់១១២នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧៣ម៉ឺន៣ពាន់៦៩៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន១ពាន់៤៣៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥០ម៉ឺន៤ពាន់២១នាក់ ។ ៥-ប៉េរូ ចំនួនអ្នកឆ្លងកើនឡើងដល់៣៣ម៉ឺន១២៣ករណី ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន២ពាន់៥៤នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២២ម៉ឺន១ពាន់៨នាក់ ៕

  • កម្ពុជាបន្តរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ៩នាក់បន្ថែមទៀត

    កម្ពុជាបន្តរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ៩នាក់បន្ថែមទៀត

    ក្រសួងសុខាភិបាល៖ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយ បានឱ្យដឹងថា បានរកឃើញអ្នកមានផ្ទុកវីរុសកូវីដ១៩ ចំនួន៩នាក់ ថ្មីបន្ថែមទៀត ដែលសុទ្ធតែជាបុរសជនជាតិខ្មែរ និងជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧:២៥នាទីល្ងាច។ បច្ចុប្បន្ននេះ អ្នកជំងឺទាំងខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានប្រកាសដែរថា អ្នកដំណើរចំនួន៧០នាក់ ផ្សេងទៀត ដែលជិះយន្តហោះមកជាមួយ មានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ប៉ុន្តែត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជំពូរវ័ន្តក្នុងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា រហូតដល់ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩សរុប ១៦៥នាក់។ ក្នុងនោះ ១៣៣នាក់ បានព្យាបាលជាសះស្បើយ ហើយ ៣១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ៕

  • អង្គការ WHO រាយការណ៍ពីអត្រាឆ្លង COVID-19 ប្រចាំថ្ងៃដ៏ខ្ពស់បំផុតមិនធ្លាប់មាន ជាមួយចំនួនជាង២៣ម៉ឺននាក់ ក្នុងមួយថ្ងៃប៉ុណ្ណោះ

    អង្គការ WHO រាយការណ៍ពីអត្រាឆ្លង COVID-19 ប្រចាំថ្ងៃដ៏ខ្ពស់បំផុតមិនធ្លាប់មាន ជាមួយចំនួនជាង២៣ម៉ឺននាក់ ក្នុងមួយថ្ងៃប៉ុណ្ណោះ

    ស្វីស៖ អង្គការសុខភាពពិភពលោក WHO បានរាយការណ៍ពីការកើនឡើងនៃអត្រាឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក ចំនួន២៣ម៉ឺន៣៧០ករណីនៅក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដែលនេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មាននោះឡើយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ។ ពេញមួយថ្ងៃអាទិត្យម្សិលមិញ សហរដ្ឋអាម៉េរិកមានអ្នកឆ្លងជំងឺ COVID-19ចំនួន ៥ម៉ឺន៩ពាន់៧៤៧នាក់ ធ្វើឱ្យករណីឆ្លងសរុបកើនឡើងដល់៣.៤លានករណី ក្នុងនោះស្លាប់១៣ម៉ឺន៧ពាន់៧៨២នាក់ និងជាសះស្បើយឡើងវិញ១.៥លាននាក់ ។ ចំណែកឯប្រេស៊ីលវិញ មានករណីឆ្លងសរុបកើនឡើងដល់១.៨លានករណី ក្នុងនោះស្លាប់៧ម៉ឺន២ពាន់១រយនាក់ និងជាសះស្បើយឡើងវិញ១.២លាននាក់ ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់១៣លាន៤ម៉ឺន២ពាន់៥៣៦ករណី ក្នុងនោះមានអ្នកស្លាប់៥៧ម៉ឺន១ពាន់៦៩៨នាក់ និងអ្នកជាសះស្បើយឡើងវិញ៧លាន៥៨ម៉ឺន៨ពាន់៧៧៩នាក់ នេះបើតាមគេហទំព័រអន្តរជាតិ worldometers ៕

  • អ្នកឯកទេសបារាំងបញ្ជាក់ថា វ៉ាក់សាំង COVID-19 ដ៏មានប្រសិទ្ធភាពប្រហែលមិនអាចផលិតបាននៅឆ្នាំ២០២១ខាងមុខឡើយ

    អ្នកឯកទេសបារាំងបញ្ជាក់ថា វ៉ាក់សាំង COVID-19 ដ៏មានប្រសិទ្ធភាពប្រហែលមិនអាចផលិតបាននៅឆ្នាំ២០២១ខាងមុខឡើយ

    បារាំង៖ អ្នកឯកទេសជនជាតិបារាំងម្នាក់បានព្រមានក្នុងថ្ងៃអាទិត្យម្សិលមិញថា មានឱកាសតិចតួចក្នុងការផលិតបានវ៉ាក់សាំងការពារ COVID-19 មានប្រសិទ្ធភាព១០០ភាគរយនៅឆ្នាំ ២០២១ ខាងមុខ ហើយលោកបានជំរុញមនុស្សយកចិត្តទុកដាក់ឱ្យខ្លាំងទៅលើការរក្សាគម្លាតពីគ្នា ។ អ្នកឯកទេសផ្នែករោគវិទ្យា និងជាសមាជិកក្រុមអ្នកវិទ្យាសាស្ត្រដែលផ្តល់ដំបូន្មានដល់រដ្ឋាភិបាលអំពីវិបត្តិ COVID-19 លោក អាណូ ហ្វុងតាណែត បានបញ្ជាក់ថា វ៉ាក់សាំងត្រូវចំណាយពេលច្រើនឆ្នាំក្នុងការអភិវឌ្ឍ ហើយថា ជាការពិត មានការខិតខំប្រឹងប្រែងមិនធ្លាប់មានពីមុនមក ក្នុងការបង្កើតវ៉ាក់សាំង ប៉ុន្តែលោកពិតជាភ្ញាក់ផ្អើលប្រសិនបើយើងមានវ៉ាក់សាំង ដែលមានប្រសិទ្ធភាពនៅឆ្នាំ ២០២១ ។ អ្នកឯកទេសផ្នែករោគវិទ្យារូបនេះបានសង្កត់ធ្ងន់ទៀតថា ខណៈការបិទប្រទេសម្តងទៀតកំពុងស្ថិតក្នុងមន្ទិលនៅឡើយ ប្រជាជនត្រូវត្រឡប់ទៅរកទម្លាប់ប្រុងប្រយ័ត្នខ្លាំងជាងមុន ហើយថា នៅរដូវក្តៅនេះ យ៉ាងហោចណាស់ សូមគោរពការរក្សាគម្លាតពីគ្នា ហើយការជួបជុំធំៗគឺជាការគំរាមកំហែងចម្បង ៕

  • កូវីដ១៩ វាយប្រហារដល់មូលដ្ឋានទ័ពអាមេរិកនៅ Okinawa ប្រទេសជប៉ុន

    កូវីដ១៩ វាយប្រហារដល់មូលដ្ឋានទ័ពអាមេរិកនៅ Okinawa ប្រទេសជប៉ុន

    ទីភ្នាក់ងារព័ត៌មាន cnn បានចេញផ្សាយ នៅថ្ងៃទី១៣ កក្កដានេះថា មូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកប្រចាំនៅកោះ Okinawa ប្រទេសជប៉ុនកំពុងឈានទៅរកការបិទទ្វារ ក្រោយមានផ្ទុះជំងឺកូវីដ១៩ប៉ុន្មានករណី នៅមូលដ្ឋានម៉ារីន ក្នុងតំបន់នោះ។ សេចក្តីបញ្ជាឲ្យបិទ ដែលចេញតាំងពីព្រឹកថ្ងៃសៅរ៍ បានហាមមិនឲ្យមានសកម្មភាពស្ទើរតែទាំងអស់ ពីសំណាក់កងទ័ពអាមេរិករាប់ម៉ឺននាក់ នៅមូលដ្ឋាននោះ លុះត្រាតែមានការឯកភាពថ្មី។ ការិយាល័យរដ្ឋបាលតំបន់ Okinawa បាននិយាយថា មានករណីវិជ្ជមានកូវីដ១៩ ចំនួន៦២ករណីថ្មី កាលពីចុងសប្តាហ៍ ក្នុងនោះ ក៏កើតមានចំពោះមន្ត្រីយោធានៅមូលដ្ឋានម៉ារីនអាមេរិក Futenma, Camp Hansen និង Camp Kinza ដែរ ។ យ៉ាងណាក៏ដោយ អាមេរិកមិនបញ្ចេញព័ត៌មានពីករណីឆ្លងណាមួយទេ ដោយសារតែបារម្ភពីសន្តិសុខ៕

  • កូវីដ១៩៖ ប្រទេសអាស៊ានមួយមានមនុស្សស្លាប់១៦២នាក់ ត្រឹមតែ១ថ្ងៃ

    កូវីដ១៩៖ ប្រទេសអាស៊ានមួយមានមនុស្សស្លាប់១៦២នាក់ ត្រឹមតែ១ថ្ងៃ

    ហ្វីលីពីន៖ ប្រទេសមួយនៃសហគមអាស៊ាន នៅថ្ងៃចន្ទ ទី១៣ កក្កដានេះ បានបញ្ជាក់ពីការស្លាប់មនុស្ស១៦២នាក់ ដោយសារតែជំងឺកួវីដ១៩ ជាការស្លាប់ក្នុងពេល១ថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមក។ សមាជិកអាស៊ានមួយនេះគឺជាប្រទេសហ្វីលីពីន ហើយមកទល់ពេលនេះ ហ្វីលីពីនមានអ្នកស្លាប់កើនដល់១៥៣៤នាក់ ខណៈអ្នកជំងឺសរុបកើនដល់៥៦២៥៩នាក់។ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃចន្ទនេះ ក៏ប្រកាសពីការរកឃើញឆ្លងថ្មី ចំនួន២១២៤នាក់ផងដែរ៕

  • ជប៉ុនរកឃើញអ្នកឆ្លង COVID-19 ចំនួន២០៦ករណីថ្មី បន្ថែមទៀតក្នុងរបាយការណ៍ថ្ងៃអាទិត្យសប្តាហ៍មុននេះ

    ជប៉ុនរកឃើញអ្នកឆ្លង COVID-19 ចំនួន២០៦ករណីថ្មី បន្ថែមទៀតក្នុងរបាយការណ៍ថ្ងៃអាទិត្យសប្តាហ៍មុននេះ

    ជប៉ុន៖ អាជ្ញាធរសុខាភិបាលទីក្រុងតូក្យូ បានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន២០៦ករណីថ្មី បន្ថែមទៀតនៅថ្ងៃអាទិត្យម្សិលមិញ នេះបើតាមសារព័ត៌មាន NHK នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ។ បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានសម្រេចដកចេញវិញនូវការប្រកាសអាសន្នសម្រាប់ជំងឺ COVID-19 មក ទីក្រុងតូក្យូហាក់កំពុងពិបាកក្នុងការគ្រប់គ្រង ភាពស្ទុះងើបឡើងវិញនៃករណីឆ្លង COVID-19 ។ ជាក់ស្តែងនៅថ្ងៃអាទិត្យម្សិលមិញ អត្រាអ្នកឆ្លង COVID-19 ដែលត្រូវបានរកឃើញប្រចាំថ្ងៃក្នុងរាជធានីរបស់ជប៉ុន គឺបានបន្តនៅលើ២០០ករណីរយៈពេល៤ថ្ងៃជាប់គ្នា ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅទូទាំងប្រទេសជប៉ុនមានអ្នកឆ្លងជំងឺ COVID-19 សរុប២ម៉ឺន១ពាន់៥០២ករណី ក្នុងនោះមានអ្នកស្លាប់ ជិត១ពាន់នាក់ និងជាសះស្បើយឡើងវិញ១ម៉ឺន៨ពាន់៣នាក់ ខណៈអ្នកជំងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ២ពាន់៥១៧នាក់ ៕

  • ថៃត្រៀមធ្វើតេស្តវ៉ាក់សាំង COVID-19 ទៅលើមនុស្សនាខែវិច្ឆិកាខាងមុខ ខណៈរំពឹងថា នឹងអាចយកទៅប្រើប្រាស់បាននៅចុងឆ្នាំក្រោយ

    ថៃត្រៀមធ្វើតេស្តវ៉ាក់សាំង COVID-19 ទៅលើមនុស្សនាខែវិច្ឆិកាខាងមុខ ខណៈរំពឹងថា នឹងអាចយកទៅប្រើប្រាស់បាននៅចុងឆ្នាំក្រោយ

    ថៃ៖ ក្រុមអ្នកស្រាវជ្រាវនៅថៃនឹងចាប់ផ្តើមការធ្វើតេស្តវ៉ាក់សាំង COVID-19 ទៅលើមនុស្សនៅខែវិច្ឆិកាខាងមុខ ខណៈរំពឹងទុកថា នឹងសម្រេចឲ្យបាននូវវ៉ាក់សាំងមួយ ដែលអាចយកទៅប្រើប្រាស់បាននៅចុងឆ្នាំក្រោយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ។ នាយកកម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 នៃសាកលវិទ្យាល័យឈូឡាឡុងកន នៃទីក្រុងបាងកក លោក គាត រ៉ាស់រុងថាំ បានបញ្ជាក់ថា បើសិនអ្វីៗប្រព្រឹត្តទៅយ៉ាងរលូនតាមការគ្រោងទុក ហើយទទួលជោគជ័យនោះ ថៃនឹងអាចមានវ៉ាក់សាំង COVID-19 នៅកំឡុងត្រីមាសទី៣ ឬទី៤ ឆ្នាំ២០២១ខាងមុខនេះ ។ សូមជម្រាបថា បច្ចុប្បន្នវ៉ាក់សាំង COVID-19 ប្រមាណ ២០ កំពុងស្ថិតក្រោមការធ្វើតេស្តទៅលើមនុស្ស ហើយក្នុងចំណោមនោះ វ៉ាក់សាំងដែលអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនចិន Sinovac Biotech ជាអ្នកនាំមុខគេ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៣លាននាក់ ក្នុងនោះស្លាប់ជាង៥៧ម៉ឺននាក់ និងជាសះស្បើយជាង៧.៥លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៣លាននាក់ ក្នុងនោះស្លាប់ជាង៥៧ម៉ឺននាក់ និងជាសះស្បើយជាង៧.៥លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៣លាន៣ម៉ឺន៤ពាន់៩៥៥ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៥៧ម៉ឺន១ពាន់៥១៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧លាន៥៨ម៉ឺន១ពាន់៥២៥នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៤១ម៉ឺន៣ពាន់៩៩៥ករណី ក្នុងនោះមានអ្នកជំងឺសរុប១៣ម៉ឺន៧ពាន់៧៨២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៥១ម៉ឺន៧ពាន់៨៤នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៨៦ម៉ឺន៦ពាន់១៧៦ករណី ក្នុងនោះមានអ្នកជំងឺសរុប៧ម៉ឺន២ពាន់១៥១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២១ម៉ឺន៣ពាន់៥១២នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៨៧ម៉ឺន៩ពាន់៤៦៦ករណី ក្នុងនោះមានអ្នកជំងឺសរុប២ម៉ឺន៣ពាន់១៨៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៥ម៉ឺន៤ពាន់៤២៩នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧២ម៉ឺន៧ពាន់១៦២ករណី ក្នុងនោះមានអ្នកជំងឺសរុប១ម៉ឺន១ពាន់៣៣៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥០ម៉ឺន១ពាន់៦១នាក់ ។ ៥-ប៉េរូ ចំនួនអ្នកឆ្លងកើនឡើងដល់៣២ម៉ឺន៦ពាន់៣២៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន១ពាន់៨៧០នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២១ម៉ឺន៧ពាន់១១១នាក់ ៕