-
ឥណ្ឌាវ៉ាដាច់រុស្ស៊ីក្លាយជាប្រទេសស្ថិតនៅលំដាប់ទី៣លើពិភពលោក ដែលមានករណីឆ្លង COVID-19 ច្រើនបំផុតបន្ទាប់ពីសហរដ្ឋអាម៉េរិក និងប្រេស៊ីល

ឥណ្ឌា៖ ឥណ្ឌាបានវ៉ាដាច់រុស្ស៊ីក្លាយជាប្រទេសស្ថិតនៅលំដាប់ទី៣ នៅលើពិភពលោក ដែលមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 ច្រើនបំផុត ដោយប្រទេសនេះមានចំនួនអ្នកឆ្លងសរុបជិត៧០ម៉ឺនករណី នេះបើតាមទិន្នន័យទទួលបានចុងក្រោយ និងចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ។ ទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃចន្ទនេះ បានបង្ហាញពីការកើនឡើងចំនួនអ្នកឆ្លងជម្ងឺ COVID-19 ចំនួន២ម៉ឺន៣ពាន់ករណីថ្មីបន្ថែមទៀតនៅក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ធ្លាក់ចុះបន្តិចពីការកើនឡើងកំណត់ត្រាកាលពីថ្ងៃអាទិត្យ ដែលមានចំនួនសរុប២ម៉ឺន៥ពាន់ករណី ។ បច្ចុប្បន្នឥណ្ឌាបានស្ថិតនៅលំដាប់ទី៣នៅលើពិភពលោក ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារតែជម្ងឺ COVID-19 តាមពីក្រោយសហរដ្ឋអាម៉េរិក និងប្រេស៊ីល ។ សូមជម្រាបថា នៅប្រទេសឥណ្ឌាមានអ្នកឆ្លងជម្ងឺ COVID-19 សរុប៦៩ម៉ឺន៧ពាន់៨៣៦ករណី ក្នុងនោះមានអ្នកស្លាប់១ម៉ឺន៩ពាន់៧រយករណី និងជាសះស្បើយឡើងវិញ៤២ម៉ឺន៤ពាន់៨៩១នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ២៥ម៉ឺន៣ពាន់៣៤៥នាក់ ៕
-
លោក ដូណាល់ ត្រាំ និយាយថា ៩៩ភាគរយនៃករណីឆ្លង COVID-19 នៅក្នុងសហរដ្ឋអាម៉េរិកលែងមានការគំរាមកំហែងទាំងស្រុង

សហរដ្ឋអាម់េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងនៅកំឡុងធ្វើសុន្ទរកថាថ្ងៃបុណ្យឯករាជជាតិកាលពីថ្ងៃទី០៤ ខែកក្កដាថា ៩៩ភាគរយនៃករណីឆ្លងជម្ងឺ COVID-19 នៅក្នុងសហរដ្ឋអាម៉េរិក លែងមានការគំរាមកំហែងទាំងស្រុង នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ។ បន្ទាប់ពីវិធានការរឹតត្បិតប្រឆាំងនឹងជម្ងឺ COVID-19 ត្រូវបានបន្ធូរបន្ថយនោះ រដ្ឋមួយចំនួនក្នុងសហរដ្ឋអាម៉េរិកកំពុងប្រឈមមុខនឹងការកើនឡើងវិញនៃករណីឆ្លង ដែលសភាពធ្ងន់ធ្ងរជាងមុន ហើយជាមួយគ្នានេះ ក្រុមមន្ត្រីសុខាភិបាលអាមេរិកក៏បានព្រមានដែរថា មន្ទីរពេទ្យអាចនឹងលែងមានសមត្ថភាពទទួលព្យាបាលអ្នកជំងឺដ៏ច្រើនលើសលប់ បើសិនជាករណីឆ្លងជម្ងឺ COVID-19 នៅតែបន្តកើនឡើងយ៉ាងគំហុក ។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបច្ចុប្បន្នស្ថិតនៅលំដាប់កំពូល ជាប្រទេសករណីឆ្លង និងស្លាប់ដោយសារតែជម្ងឺ COVID-19 ច្រើនបំផុតលើពិភពលោក ដែលគិតត្រឹមថ្ងៃទី០៦ ខែកក្កដានេះ សហរដ្ឋអាម៉េរិកមានអ្នកឆ្លងសរុបចំនួន២លាន៩៨ម៉ឺន២ពាន់៩២៨ករណី ក្នុងនោះមានអ្នកស្លាប់១៣ម៉ឺន២ពាន់៥៦៩នាក់ និងជាសះស្បើយឡើងវិញ១លាន២៨ម៉ឺន៩ពាន់៥៦៤នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ១លាន៥៦ម៉ឺន៧៩៥នាក់ ៕
-
កូវីដ៖ ថៃនឹងទទួលចំណូលពីទេសចរណ៍ ក្នុងស្រុកជាង១.៦ពាន់លានដុល្លារ ត្រឹម៦ខែ ព្រោះកញ្ចប់ថវិកាអន្តរាគមន៍

ថៃ៖ កញ្ចប់ថវិកា ២២.៤ពាន់លានបាត ដែលរាជរដ្ឋាភិបាលថៃសន្យាចំណាយ ជួយដល់ទេសចរណ៍ក្នុងស្រុក ដោយសារតែបញ្ហាកូវីដ១៩នោះ នឹងជួយបង្កើនចំណូលសេដ្ឋកិច្ចជាតិ ចម្លោះពី៣០ទៅ៥០ពាន់លានបាត ឬចន្លោះពីជិត១ពាន់លាន ទៅជាង១.៦ពាន់លានដុល្លារអាម៉េរិក ក្នុងឆមាសទី២ នៃឆ្នាំ២០២០ នេះបើតាម Thanawat Phonwichai ប្រធានសកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ។ មជ្ឈមណ្ឌលព្យាករណ៍ធុរកិច្ច និងសេដ្ឋកិច្ចរបស់សកលវិទ្យាល័យបានប៉ាន់ប្រមាណថា មានពលរដ្ឋថៃច្រើនជាង២០លាននាក់ ឬ ១ភាគ៣នៃចំនួនប្រជាពលរដ្ឋសរុបនឹងធ្វើដំណើរកម្សាន្ត នៅប៉ុន្មានខែខាងមុខនេះ នេះបើតាមលោក Thanawat ។ បើតាមលោក Thanawat កញ្ចប់ថវិកានេះ នឹងជំរុញដល់ពលរដ្ឋថៃ ធ្វើដំណើរក្នុងស្រុក ហើយពួកគេនឹងចំណាយច្រើនជាងការចំណាយធម្មតា ដោយគេដឹងថា កញ្ចប់ថវិការដែលរាជរដ្ឋាភិបាលចំណាយនេះគឺយកទៅជួយសម្រួលការចំណាយរបស់ទេសចរណ៍ ដើរកម្សាន្ត។ យ៉ាងណាក្តី លោកថា ចំណូលទេសចរណ៍២ភាគ៣ នៃប្រទេសថៃគឺបានមកពីអ្នកទេសចរបរទេស ដូច្នេះលោកក៏លើកទឹកចិត្តដល់រាជរដ្ឋាភិបាល បង្កើតឲ្យការធ្វើដំណើរក្នុងតំបន់ ទើបអាចស្រោចស្រង់វិស័យទេសចរណ៍បានច្រើន៕
-
ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា COVID-19 អាចចម្លងតាមខ្យល់ និងស្នើឲ្យអង្គការ WHO កែប្រែអនុសាសន៍របស់ខ្លួនអំពីវិធីបង្ការកុំឲ្យឆ្លងវីរុសនេះ

សហរដ្ឋអាម៉េរិក៖ កាសែត The New York Times បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រមួយ ក្រុមដែលមានគ្នាចំនួន២៣៩នាក់ មកពីប្រទេសចំនួន ៣២ នឹងបោះពុម្ពផ្សាយលិខិតចំហមួយច្បាប់ នៅក្នុងព្រឹត្តិប័ត្របែបវិទ្យាសាស្ត្រមួយ ផ្ញើទៅកាន់អង្គការសុខភាពពិភពលោក WHO ដោយពួកគេចង់ឲ្យអង្គការអន្តរជាតិនេះ កែប្រែអនុសាសន៍របស់ខ្លួនអំពីវិធីបង្ការកុំឲ្យឆ្លងជំងឺ COVID-19 ។ ក្រុមអ្នកវិទ្យាសាស្ត្រទាំងនោះបានបញ្ជាក់ថា ជំងឺ COVID-19 គឺឆ្លងតាមខ្យល់ ដែលមានន័យថា ភាគល្អិតនៃវីរុសកូរ៉ូណាថ្មីដែលបង្កជាជំងឺនេះ អាចហើរនៅក្នុងខ្យល់ក្នុងបរិវេណបិទជិត និងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន នៅពេលដែលគេដកដង្ហើមស្រូបយកភាគល្អិតនោះចូលទៅក្នុងខ្លួន ។ បើតាមកាសែត The New York Times ប្រសិនបើវីរុសកូរ៉ូណាថ្មីនេះអាចឆ្លងតាមខ្យល់មែននោះ នោះការគ្រប់គ្រងជំងឺនេះនឹងពិបាកខ្លាំង ។ វិធានការថ្មីក្នុងការបង្ការជំងឺនេះ មានដូចជា ការពាក់ម៉ាស់ក្នុងបរិវេណបិទជិត បើទោះជារក្សាគម្លាតពីគ្នាហើយក៏ដោយ ហើយបុគ្គលិកពេទ្យត្រូវពាក់ម៉ាស់ប្រភេទ N95 ជាកំហិត ដើម្បីការពារកុំឲ្យតំណក់ទឹកតូចបំផុតពីផ្លូវដង្ហើមអាចជ្រៀតចូលបាន នៅពេលដែលពួកគេមើលថែអ្នកជំងឺ COVID-19 ។ បន្ថែមលើនេះ គេត្រូវកែច្នៃប្រព័ន្ធខ្យល់ចេញចូល ដើម្បីកាត់បន្ថយកុំឲ្យខ្យល់វិលចុះវិលឡើងបាន៕
-
រដ្ឋចំនួនពីរ របស់អូស្រ្តាលីគ្រោងបិទព្រំដែនគិតចាប់ពីសប្តាហ៍នេះ ដោយសារតែការផ្ទុះ COVID-19 ឡើងវិញ និងក្នុងកម្រិតធ្ងន់ធ្ងរជាងមុន

អូស្រ្តាលី៖ រដ្ឋចំនួនពីររបស់អូស្ត្រាលី ក្នុងនោះរួមមានរដ្ឋញូសោតវែល និងរដ្ឋវិចតូរៀ នឹងត្រូវបិទព្រំដែនចាប់ពីថ្ងៃអង្គារសប្តាហ៍នេះ ដោយសារតែជំងឺ COVID-19 ផ្ទុះឡើងវិញ និងក្នុងកម្រិតធ្ងន់ធ្ងរជាងមុន នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ។ សម្រាប់ទីក្រុងមែលប៊ន រដ្ឋវិចតូរៀ បើគិតត្រឹមរយៈពេលពីរទៅបីថ្ងៃចុងក្រោយនេះ ករណីឆ្លងជាច្រើនបានកើតឡើង ដែលបង្ខំឲ្យអាជ្ញាធរចាត់វិធានការណែនាំ ឲ្យប្រជាជនរក្សាគម្លាតសុវត្ថិភាពឡើងវិញ ខណៈអគារស្នាក់នៅចំនួន០៩កន្លែងត្រូវបានបិទ ដើម្បីពិនិត្យរកអ្នកឆ្លង COVID-19 ។ បច្ចុប្បន្នអូស្ត្រាលីមានករណីឆ្លងសរុប៨.៥៨៣ករណី ក្នុងនោះស្លាប់១០៥នាក់ និងជាសះស្បើយវិញ៧.៤២០នាក់ ។ សូមបញ្ជាក់ថា កន្លងមក អូស្ត្រាលីដែលត្រូវបានអន្តរជាតិចាត់ទុកថា ជាប្រទេសជោគជ័យក្នុងការទប់ស្កាត់ការរាតត្បាត COVID-19 នោះ កំពុងតែព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីលទ្ធភាពនៃការផ្ទុះរលកទី ២ខណៈករណីឆ្លងជាចង្កោមៗត្រូវបានរកឃើញជាបន្តបន្ទាប់ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១១.៥លាននាក់ ក្នុងនោះស្លាប់ជិត៥៤ម៉ឺននាក់ និងជាសះស្បើយជាង៦.៥លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១លាន៥៥ម៉ឺន៥ពាន់៤១៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥៣ម៉ឺន៦ពាន់៧២០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦លាន៥៣ម៉ឺន៤ពាន់៤៥៦នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៩៨ម៉ឺន២ពាន់៩២៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៣ម៉ឺន២ពាន់៥៦៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២៨ម៉ឺន៩ពាន់៥៦៤នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៦០ម៉ឺន៤ពាន់៥៨៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន៤ពាន់៩០០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩៧ម៉ឺន៨ពាន់៦១៥នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៦៩ម៉ឺន៧ពាន់៨៣៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៩ពាន់៧០០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤២ម៉ឺន៤ពាន់៨៩១នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦៨ម៉ឺន១ពាន់២៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន១៦១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៥ម៉ឺន៧៥០នាក់ ។ ៥-ប៉េរូ ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន២ពាន់៧១៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៥៨៩នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ១៩ម៉ឺន៣ពាន់៩៥៧នាក់ ៕
-
ប្រធានាធិបតីប្រេស៊ីល ជំទាស់លើច្បាប់ដែលតម្រូវឱ្យពាក់ម៉ាសនៅតាមទីសាធារណៈ

ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែ បូលសូណារ៉ូ បានប្រើអំណាចវ៉េតូ ឬការជំទាស់របស់ខ្លួនលើការអនុម័តច្បាប់ជាតិ ដែលនឹងតម្រូវឱ្យពាក់ម៉ាសនៅ លើមធ្យោបាយធ្វើដំណើរសាធារណៈ ក្នុងគ្រឹះស្ថានពាណិជ្ជកម្ម កន្លែងជួបជុំសាសនា និងនៅតាមទីសាធារណៈ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយសភាប្រេស៊ីលកាលពីថ្ងៃទី០៩ ខែមិថុនា ស្តីពីការផាកពិន័យ ចំពោះអ្នកដែលមិនពាក់ម៉ាសនៅតាមទីសាធារណៈ ប៉ុន្តែច្បាប់នេះ ត្រូវបានបដិសេធវិញ ដោយលោក បូលសូណារ៉ូ ហើយលោកបានអះអាងថា វាជាការរំលោភសិទ្ធិរបស់ប្រជាជនក្នុងការជួបជុំនៅក្នុងផ្ទះរបស់ពួកគេក្នុងន័យអាជីវកម្ម ឬគោលបំណងផ្សេងៗទៀត ។ បន្ថែមលើនេះ លោក បូលសូណារ៉ូ ក៏បានធ្វើការបដិសេធលើកថាខណ្ឌ ដែលតម្រូវឱ្យរដ្ឋាភិបាលចែកចាយម៉ាស ទៅឱ្យប្រជាជនដែលងាយរងគ្រោះ និងតម្រូវឲ្យក្រុមហ៊ុនផ្តល់ម៉ាស ដោយឥតគិតថ្លៃដល់និយោជិកផងដែរ ។ សូមជម្រាថា ប្រេស៊ីលស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារតែការរាតត្បាតនៃជម្ងឺ COVID-19 ។ ជាក់ស្តែងគិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ មានអ្នកឆ្លងវីរុសសរុបចំនួន១លាន៥៤ម៉ឺន៣ពាន់៣៤១ករណី ក្នុងនោះមានមនុស្សស្លាប់សរុបចំនួន៦ម៉ឺន៣ពាន់២៥៤នាក់ និងជាសះស្បើយឡើងវិញសរុប៩៧ម៉ឺន៨ពាន់៦១៥នាក់ ៕ធ.ដ
-
ប្រធាន WHO រំពឹងឃើញលទ្ធផលដំបូង នៃថ្នាំព្យាបាល COVID-19 ក្នុងរយៈពេល២សប្តាហ៍ទៀត

ស្វីស៖ អង្គការ WHO ឆាប់ៗនេះ នឹងទទួលបានលទ្ធផលពីការសាកល្បងព្យា បាល ដែលខ្លួនកំពុងរៀបចំធ្វើឡើងលើថ្នាំជាច្រើន ដែលអាចមានប្រសិទ្ធភាពដើម្បីព្យាបាលអ្នកជំងឺ COVID-19 នេះបើតាមការបញ្ជាក់របស់ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស និងចុះផ្សាយសារព័ត៌មានរ៉យទ័រនៅថ្ងៃ០៤ ខែកក្កដា ឆ្នាំ២០២០ ។ ប្រធានអង្គការសុខភាពពិភពលោករូបនេះ បានថ្លែងក្នុងសន្និសីទកាសែតខ្លីមួយថា អ្នកជំងឺជិត៥.៥០០នាក់នៅក្នុងប្រទេសចំនួន៣៩មកទល់ពេលនេះ ត្រូវបានសម្រិតសម្រាំងសម្រាប់ការសាកល្បងព្យាបាល ដែលមានឈ្មោះថា សាមគ្គីភាព ឬ Solidarity ។ លោក ថេដ្រូស បានសង្កត់ធ្ងន់ថា យើងរំពឹងឃើញលទ្ធផលបណ្តោះអាសន្នក្នុងរយៈពេលពីរសប្តាហ៍ខាងមុខទៀត ។ សូមបញ្ជាក់ថា ការសាកល្បងព្យាបាលសាមគ្គីភាព បានចាប់ផ្តើមជា៥ផ្នែកដោយពិនិត្យមើលវិធីសាស្រ្ត នៃការព្យាបាលដែលអាចកើតមានចំពោះ COVID-19 គឺ ១.ការថែទាំតាមស្តង់ដារ ២.ថ្នាំ រ៉េមដេស៊ីវៀ ៣.ថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ ៤.ថ្នាំ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន ៥.ថ្នាំហ៊ីវ Lopinavir/Ritonavir និង ថ្នាំ Lopanivir/Ritonavir ផ្សំជាមួយថ្នាំ អ៊ីនធើហ្វើរុន (Interferon)…
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១១លាននាក់ ក្នុងនោះស្លាប់ជិត៥៣ម៉ឺននាក់ និងជាសះស្បើយជាង៦.២លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១១លាន១៩ម៉ឺន៧ពាន់១៧៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥២ម៉ឺន៩ពាន់១៩៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦លាន៣៤ម៉ឺន២ពាន់៨៤៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៨៩ម៉ឺន៥៨៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៣ម៉ឺន២ពាន់១០១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២៣ម៉ឺន៥ពាន់៤៨៨នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៥៤ម៉ឺន៣ពាន់៣៤១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន៣ពាន់២៥៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩៧ម៉ឺន៨ពាន់៦១៥នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦៦ម៉ឺន៧ពាន់៨៨៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ពាន់៨៥៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៣ម៉ឺន៧ពាន់៨៩៣នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៦៤ម៉ឺន៩ពាន់៨៨៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៨ពាន់៦៦៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៩ម៉ឺន៤ពាន់៣១៩នាក់ ។ ៥-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៩ម៉ឺន៥ពាន់៥៩៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៨ពាន់៣៨៥នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕ធ.ដ
-
កូវីដ១៩៖ ទិដ្ឋភាពបើកសាលារៀនឡើងវិញនៅប្រទេសថៃ ០៣ កក្កដា ២០២០
