Category: Covid-19

  • ថ្ងៃនេះក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ

    ថ្ងៃនេះក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ

    ក្រសួងសុខាភិបាល៖ រហូតដល់ម៉ោង  ០៩:០០ព្រឹក  ថ្ងៃទី  ៣ កក្កដា  ២០២០  យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩  ថ្មី ទេ  ដូច្នេះចំនួនសរុបកូវីដ-១៩  ១៤១នាក់ដដែល  ជាសះស្បេីយគ្មាន  ចំនួនសំរាកនៅពេទ្យនៅសល់១០នាក់  ចំនួនជាសះស្បេីយសរុប ចំនួន១៣១នាក់  និងស្លាប់គ្មាន  ។ ជំងឺកូវីដ-១៩  នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច  សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ  នៅឃ្លាតឆ្ងាយពីគ្នា  មិនចេញក្រៅផ្ទះបេីមិនចាំបាច់  ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩  ដ៏ខ្លាំងក្លានៅឡេីយ  ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត  ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌  ពិធីជប់លៀង  ការចាក់ធុងបាសរាំ   ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត  ដូចជា អង្គុយគម្លាតពីគ្នា  ឈររងចាំគម្លាតពីគ្នា  ឈរជជែកគ្នាគម្លាតពីគ្នា  ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់  និងឧស្សាហ៍លាងដៃជាមួយសាប៊ូ  អាល់កុល  ឬជែល  ។ សូមបញ្ជាក់ថា  ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី  ២៧  មករា  ២០២០  ។ យេីងបានធ្វេីតេស្តចំនួន  …

  • អង្គការសហប្រជាជាតិផ្តល់សម្ភារៈកូវីដដល់ពន្ធនាគារកម្ពុជា

    អង្គការសហប្រជាជាតិផ្តល់សម្ភារៈកូវីដដល់ពន្ធនាគារកម្ពុជា

    អង្គការយូនីសេហ្វនិងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានផ្ដល់ សម្ភារៈ ការពារជំងឺកូវីដ១៩ នៅថ្ងៃទី២កក្កដានេះ ដល់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។  សម្ភារៈដែលអគ្គ នាយកដ្ឋានពន្ធនាគារទទួលបានដើម្បីចែកចាយដល់ពន្ធនាគារទូទាំងប្រទេសរួមមានសាប៊ូដុំ ៥ពាន់៤០ដុំ , សា ប៊ូម្សៅ២ពាន់៩៤០កញ្ចប់ ,ថ្នាំដុសធ្នេញ៧៦៨ដុំ ,ច្រាស់ដុសធ្មេញ៦១២ច្រាស់ និងសំឡីអនាម័យស្រ្តី១ពាន់៨០ កញ្ចប់។ អគ្គនាយកពន្ធនាគារ នាយឧត្តមសេនីយ៍ ចាន់ គីមសេង បានថ្លែងអំណរគុណចំពោះការ ផ្ដល់សម្ភារៈ ការពារជំងឺកូវីដ-១៩ និងលោកបានស្នើឲ្យអង្គការ យូនីសេហ្វ និង UNOHCHR ត្រូវពិភាក្សាគ្នាបន្តទៀត ដើម្បី បង្កើនការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដល់អនីតិជន ឬជនជាប់ឃុំខ្លួន ដទៃទៀតក្នុងពន្ធនាគារ។ លោកចាឡា អាប់ដែលវ៉ាហាប់ អនុប្រធានអង្គការ យូនីសេហ្វ បានឲ្យដឹងថា ចាប់តាំងពីការរីករាលដាល ជំងឺ កូវីដ-១៩ កិច្ចការងារជួយកុមារក៏បានជួបប្រទះជាច្រើន ជាពិសេសជំងឺកូវីដ-១៩ បានធ្វើឲ្យមាន ការប៉ះពាល់ វិស័យអប់រំ សុខភាពសាធារណៈ និងសុខភាពរបស់កុមារ នៅតាមពន្ធនាគារ។ លោកបានសន្យាថា យូនីសេហ្វ នឹងបន្ដទិញសម្ភារៈបន្ថែមទៀត ដើម្បីបំពេញតម្រូវការនៅតាមពន្ធនាគារ ហើយធ្វើយ៉ាងណាទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យ…

  • ផ្ទះជួល បន្ទប់ជួល កម្មករ-កម្មការិនី ១០០ បន្ទប់ នៅសង្កាត់ចាក់អង្រែក្រោម ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ សហការជាមួយ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បាញ់ថ្នាំបំភាយមេរោគទប់ស្កាត់ការរីករាលដាលជម្ងឺកូវីត -១៩

    ផ្ទះជួល បន្ទប់ជួល កម្មករ-កម្មការិនី ១០០ បន្ទប់ នៅសង្កាត់ចាក់អង្រែក្រោម ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ សហការជាមួយ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បាញ់ថ្នាំបំភាយមេរោគទប់ស្កាត់ការរីករាលដាលជម្ងឺកូវីត -១៩

    ភ្នំពេញ ៖ លោកសោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា  លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង លោក វរសេនីយ៍ត្រី នួន តែន ប្រធានក្រុមសង្គោះបន្ទាន់ ៧១១ បានដឹកនាំក្រុមជំនាញបាញ់ថ្នាំបំភាយមេរោគទប់ស្កាត់ការរីករាលដាលជម្ងឺ កូវីត -១៩    នៅតាមផ្ទះជួល បន្ទប់ជួល កម្មករ – កម្មការិនី ១០០ បន្ទប់  នៅរដ្ឋបាលសាលាសង្កាត់ចាក់អង្រែក្រោម និងនគរបាលរដ្ឋបាលចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែ អាសាឍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២០  ។ ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានផ្សព្វផ្សាយ អប់រំ…

  • អង្គការទេសចរណ៍ពិភពលោក៖ កម្ពុជាជាប្រទេសអាទិភាពក្នុងការទទួលជំនួយស្តារទេសចរណ៍ឡើងវិញ

    អង្គការទេសចរណ៍ពិភពលោក៖ កម្ពុជាជាប្រទេសអាទិភាពក្នុងការទទួលជំនួយស្តារទេសចរណ៍ឡើងវិញ

    ភ្នំពេញ៖ គណៈកម្មាធិការអង្គការទេសចរណ៍ពិភពលោក នៃអង្គការសហប្រជាជាតិ (UNWTO) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អាស៊ីទក្សិណ បានចាត់ទុកកម្ពុជា ជាប្រទេសដែលមានអាទិភាព ក្នុងការទទួលជំនួយបច្ចេកទេស ក៏ដូចការគាំទ្រផ្សេងៗពី UNWTO ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ឡើងវិញ នៅក្រោយវិបត្តិ COVID-19។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៣២ តាមប្រព័ន្ធ Video Conference នាល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលរួមពីឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ផងដែរ។នៅក្នុងកិច្ចប្រជុំលើកទី៣២ នៃគណៈកម្មាធិការ UNWTO បណ្តាប្រទេសជាសមាគមបានពិភាក្សា និងមានការលើកឡើងច្រើនពីកម្ពុជា ជាពិសេសការជំរុញឱ្យកម្ពុជាទទួលបានជំនួយបច្ចេកទេស និងការគាំទ្រនានាទៀតពី WTO ដើម្បីស្តារអភិវឌ្ឍន៍វិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីវិបត្តិ COVID-19។ ឯកឧត្ដម ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍បានថ្លែងថា នៅក្នុងកិច្ចប្រជុំនេះអង្គការ UNWTO បានលើកឡើងអំពីការចូលរួមរបស់ក្រសួងទេសចរណ៍កម្ពុជា ក្នុងការចូលរួមរៀបចំគោលការណ៍ណែនាំ និងអនុសាសន៍ផ្សេងៗដល់បណ្តាប្រទេសសមាជិក UNWTO ក្នុងការទប់ស្កាត់ និងដោះស្រាយផលប៉ះពាលនៃវិបត្តិ COVID-19 និងការស្តារវិស័យទេសចរណ៍ឡើងវិញបន្ទាប់ពីវិបត្តិ COVID-19។ ថ្លែងទៅកាន់បណ្តាសមាជិកនៃ UNWTO…

  • ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជតិអំពាវនាវឱ្យបញ្ឈប់ជម្លោះ ដើម្បីជួយសម្រួលដល់ការប្រយុទ្ធប្រឆាំងនឹង COVID-19

    ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជតិអំពាវនាវឱ្យបញ្ឈប់ជម្លោះ ដើម្បីជួយសម្រួលដល់ការប្រយុទ្ធប្រឆាំងនឹង COVID-19

    បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃថ្ងៃពុធនេះ បានអនុម័តសេចក្តីសម្រេចមួយជាឯកច្ឆន្ទ ដោយទទូចឱ្យបញ្ឈប់ជម្លោះ ដើម្បីជួយសម្រួលដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ។ នេះគឺជាសេចក្តីថ្លែងការណ៍ដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខសុខ អង្គការសហប្រជាជាតិ ស្តីពីជំងឺរាតត្បាត និងសកម្មភាពជាក់ស្តែងដំបូងរបស់ខ្លួន ចាប់តាំងពីការផ្ទុះវីរុសនេះ ។ សេចក្តីសម្រេចដែលព្រាងឡើងដោយប្រទេសបារាំង និងទុយនេស៊ីខាងលើនេះ បានធ្វើការអំពាវនាវឱ្យបញ្ឈប់អរិភាពជាបន្ទាន់ នៅក្នុងគ្រប់ស្ថានភាពទាំងអស់ តាមរបៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ សូមបញ្ជាក់ថា ដោយត្រូវបានរាំងខ្ទប់ជាច្រើនលើកពីសំណាក់ចិន និងសហរដ្ឋអាមេរិក ដែលប្រឆាំងឯកសារយោងនៅក្នុងអត្ថបទ ដែលដាក់ទៅអង្គការសុខភាពពិភពលោកនោះ សេចក្តីសម្រេចចិត្តនេះ គឺដើម្បីគាំទ្រការអំពាវនាវកាលពីខែមីនាកន្លងទៅ ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូដទែរេស សម្រាប់បទឈប់បាញ់ជាសកល ៕ធ.ដ

  • ប្រធាន WHO ក្រើនរំលឹកជាថ្មីថា មានតែវិធីសាស្ត្រគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ ដែលជាវិធីសាស្ត្រល្អបំផុតដើម្បីរាំងខ្ទប់ជម្ងឺ COVID-19

    ប្រធាន WHO ក្រើនរំលឹកជាថ្មីថា មានតែវិធីសាស្ត្រគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ ដែលជាវិធីសាស្ត្រល្អបំផុតដើម្បីរាំងខ្ទប់ជម្ងឺ COVID-19

    ស្វីស៖ អង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានក្រើនរំលឹកជាថ្មីថា មានតែវិធីសាស្ត្រគ្រប់ជ្រុងជ្រោយមួយប៉ុណ្ណោះ ដែលជាវិធីសាស្ត្រល្អបំផុត ដើម្បីរាំងខ្ទប់មេរោគ COVID-19 នេះបើតាមសារព័ត៌ មាន CNA នៅថ្ងៃ០២ ខែកក្កដា ឆ្នាំ២០២០។ វិធីសាស្ត្រដែលប្រមុខអង្គការសុខភាពពិភព WHO រូបនេះ បានថ្លែងតាមរយៈសន្និសីទសារព័ត៌មានមួយ នៅថ្ងៃពុធម្សិលមិញនេះ គឺចង់សំដៅទៅលើការស្វែងរក ការដាក់ឲ្យនៅដាច់ដោយឡែក ការធ្វើតេស្ត និងការដាក់ចេញនូវវិធានការរឹតត្បិតសង្គមនានាជាដើម ។ បើតាមអង្គការសុខភាពពិភពលោក WHO សន្ទុះនៃការរីករាលដាលជំងឺ COVID-19 នារយៈពេលចុងក្រោយនេះ គឺមានសភាពកាន់តែធ្ងន់ធ្ងរឡើង ដោយសារតួលេខអ្នកឆ្លងប្រចាំថ្ងៃសម្រាប់រយៈពេលមួយសប្តាហ៍កន្លងទៅនេះ ត្រូវបានគេរាយការណ៍ថា មានចំនួនជាមធ្យមលើសពី១៦ម៉ឺនករណីឯណោះ ៕ធ.ដ

  • ម៉ាឡេស៊ីរកឃើញករណីឆ្លង COVID-19 នាំចូលមួយករណី និងមិនមានករណីឆ្លងក្នុងស្រុកទេ ខណៈគ្រោងបើកសាលារៀនវិញនាពាក់កណ្តាលខែកក្កដានេះ

    ម៉ាឡេស៊ីរកឃើញករណីឆ្លង COVID-19 នាំចូលមួយករណី និងមិនមានករណីឆ្លងក្នុងស្រុកទេ ខណៈគ្រោងបើកសាលារៀនវិញនាពាក់កណ្តាលខែកក្កដានេះ

    ម៉ាឡេស៊ី៖ ម៉ាឡេស៊ីបានរាយការណ៍ពីអ្នកឆ្លងជម្ងឺ COVID-19 ដែលនាំចូលពីក្រៅប្រទេសចំនួនមួយករណីថ្មីទៀត និងមិនមានករណីឆ្លងក្នុងស្រុកនោះទេនៅថ្ងៃពុធម្សិលមិញ នេះបើតាមនាយកផ្នែកសុខាភិបាលម៉ាឡេស៊ីលោក នូ ហ៊ីហ្សាម អាប់ឌុលឡា និងចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានេះដែរ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងអប់រំម៉ាឡេស៊ី លោក ម៉ូហ៍ រ៉ាដហ្ស៊ី ជីទីន បានបញ្ជាក់ថា សិស្សានុសិស្សថ្នាក់បឋមសិក្សា និងមធ្យមសិក្សានៅប្រទេសម៉ាឡេស៊ី នឹងវិលត្រឡប់ទៅសាលារៀនវិញនៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ ។ លោក ម៉ូហ៍ រ៉ាដហ្ស៊ី ជីទីន បានបន្ថែមទៀតថា សម្រាប់សិស្សានុសិស្សថ្នាក់បឋមសិក្សាចាប់ពីថ្នាក់ទី៥ ដល់ទី៦ ក៏នឹងត្រូវវិលត្រឡប់ទៅសាលារៀនវិញនៅថ្ងៃទី១៥ ខែកក្កដាដូចគ្នាដែរ ខណៈសិស្សថ្នាក់ទី១ ដល់ទី៤វិញ នឹងត្រូវចូលរៀនវិញនៅថ្ងៃទី២២ ខែកក្កដាខាងមុខ ។ សូមបញ្ជាក់ថា ក្រោយពីស្ថានការណ៍ជម្ងឺ COVID-19 បានល្អប្រសើរឡើងបន្តិចមកវិញ អាជ្ញាធរម៉ាឡេស៊ីក៏បានសម្រេចឲ្យសិស្សដែលត្រូវប្រឡងចេញថ្នាក់មធ្យមសិក្សាចូលរៀនវិញផងដែរ កាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅនេះ ៕ធ.ដ …

  • អនុប្រធានាធិបតីអាម៉េរិកបញ្ជាក់ថា កណីរស្លាប់ដោយសារ COVID-19 មានកម្រិតទាបបំផុតក្នុងពេលប៉ុន្មានខែនេះ

    អនុប្រធានាធិបតីអាម៉េរិកបញ្ជាក់ថា កណីរស្លាប់ដោយសារ COVID-19 មានកម្រិតទាបបំផុតក្នុងពេលប៉ុន្មានខែនេះ

    សហរដ្ឋអាម៉េរិក៖ អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការសេវាកម្មសុខភាពសាធារណៈក្នុងរដ្ឋអារីហ្សូណា នៅថ្ងៃពុធម្សិលមិញ អនុប្រធានាធិបតីអាម៉េរិកលោក Mike Pence បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ករណីស្លាប់មានកម្រិតទាបបំផុតចាប់តាំងពីខែមីនាមក ហើយថា យើងបានស្ថិតក្នុងស្ថានភាពប្រសើរឡើងជាងកាលពី៤ខែមុន សូម្បីតែ២ខែមុននេះក៏ដោយ នេះបើតាមគេហទំព័រ azcentral នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ។ លោក Mike Pence បាននិយាយទៀតថា មានរដ្ឋចំនួន១២ ដែលកំពុងមានករណីឆ្លង និងភាគរយវិជ្ជមានកើនឡើង ហើយរដ្ឋ២៨ផ្សេងទៀតមានស្ថានភាពមួយនៃស្ថានភាពពីរនេះ។ អនុប្រធានាធិបតីអាម៉េរិករូបនេះបានបន្ថែមទៀតថា រដ្ឋទាំង៥០កំពុងបើកសេដ្ឋកិច្ចឡើងវិញ ហើយថា រដ្ឋចំនួន១៨បានកាត់បន្ថយសកម្មភាពខ្លះ ជាចំណាត់ការមួយដែលលោក Pence បញ្ជាក់ថា លោកគាំទ្រទាំងស្រុង ។ សូមបញ្ជាក់ថា ក្រៅពីរដ្ឋអារីហ្សូណា អនុប្រធានាធិបតីអាម៉េរិកលោក Mike Pence ក៏នឹងបំពេញទស្សនកិច្ចនៅសប្តាហ៍នេះទៅកាន់រដ្ឋតិចសាស ដែលជារដ្ឋមានការឆ្លងខ្លាំងបំផុតមួយទៀតផងដែរ ៕

  • អង់គ្លេស និងអាល្លឺម៉ង់ស្ទើរអស់ថ្នាំពីស្តុក ក្រោយសហរដ្ឋអាម៉េរិកកំពុងប្រមូលទិញដើម្បីយកទៅព្យាបាលអ្នកជម្ងឺ COVID-19

    អង់គ្លេស និងអាល្លឺម៉ង់ស្ទើរអស់ថ្នាំពីស្តុក ក្រោយសហរដ្ឋអាម៉េរិកកំពុងប្រមូលទិញដើម្បីយកទៅព្យាបាលអ្នកជម្ងឺ COVID-19

    សហរដ្ឋអាម៉េរិក៖ អាល្លឺម៉ង់ និងអង់គ្លេសបានប្រកាសថា ខ្លួននៅមានថ្នាំ រ៉េមដឺស៊ីវា ដែលមានប្រសិទ្ធភាពក្នុងការព្យបាលអ្នកជំងឺ COVID-19 ស្ថិតក្រោមស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែសហរដ្ឋអាម៉េរិកបានប្រមូលទិញថ្នាំនេះ ស្ទើរតែអស់ពីស្តុកទៅហើយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ។ សហរដ្ឋអាម៉េរិកបានអនុញ្ញាតឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ថ្នាំខាងលើនេះ ដើម្បីព្យាបាលអ្នកជំងឺ COVID-19 ចាប់តាំងពីថ្ងៃទី០១ ខែឧសភាមកម្ល៉េះ បន្ទាប់ពីការពិសោធន៍ដោយក្រុមអ្នកជំនាញជាតិបានរកឃើញថា ថ្នាំនេះមានប្រសិទ្ធភាពព្យាបាលអ្នកជំងឺបានលឿន ជាងថ្នាំផ្សេងៗទៀត ។ ថ្នាំ រ៉េមដឺស៊ីវា ត្រូវបានក្រុមជំនាញអន្តរជាតិអះអាងថា មានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺ COVID-19 មានស្ថានភាពធ្ងន់ធ្ងរ និងកំពុងស្ថិតក្នុងការបំពាក់អុកស៊ីហ្សែន ។ តួយ៉ាងនៅក្នុងសប្តាហ៍នេះ សហរដ្ឋអាម៉េរិកក៏បានប្រកាសដែរថា ខ្លួនមានថ្នាំប្រភេទនេះរហូតដល់ទៅ៩២% ដែលត្រូវបានបញ្ជាទិញពីក្រុមហ៊ុនជីលីដ ហើយការផ្គត់ផ្គង់នឹងត្រូវធានារហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២០ និងមានសមត្ថភាពព្យា បាលអ្នកជំងឺរហូតដល់៥០ម៉ឺននាក់ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១០.៨លាននាក់ ក្នុងនោះស្លាប់ជិត៥២ម៉ឺននាក់ និងជាសះស្បើយជិត៦០លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១០.៨លាននាក់ ក្នុងនោះស្លាប់ជិត៥២ម៉ឺននាក់ និងជាសះស្បើយជិត៦០លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០លាន៨០ម៉ឺន១ពាន់៨៤១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥១ម៉ឺន៨ពាន់៨៤៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥លាន៩៣ម៉ឺន៨ពាន់៥៣០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៧៧ម៉ឺន៩ពាន់៩៥៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៣ម៉ឺន៧៩៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន១៦ម៉ឺន៤ពាន់៦៨០នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៤៥ម៉ឺន៣ពាន់៣៦៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន៧១៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨២ម៉ឺន៦ពាន់៨៦៦នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦៥ម៉ឺន៤ពាន់៤០៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ពាន់៥៣៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤២ម៉ឺន២ពាន់៩៣១នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៦០ម៉ឺន៥ពាន់២២០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៧ពាន់៨៤៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៥ម៉ឺន៩ពាន់៨៩៦នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣១ម៉ឺន៣ពាន់៤៨៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៣ពាន់៩០៦នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕