Category: Covid-19

  • ទេសចរណ៍ពិភពលោកនឹងខាតបង់៣.៣ទ្រីលានដុល្លារ ដោយសារកូវីដ១៩

    ទេសចរណ៍ពិភពលោកនឹងខាតបង់៣.៣ទ្រីលានដុល្លារ ដោយសារកូវីដ១៩

    ការសិក្សាមួយរបស់អង្គការសហប្រជាជាតិបានចេញផ្សាយ កាលពីម្សិលមិញថា ចំណូលទេសចរណ៍ទូទាំងពិភពលោកត្រូវបានគិតថា នឹងធ្លាក់ចុះដល់ទី៣.៣ទ្រីលានដុល្លារអាម៉េរិក ដោយសារតែរឹតបន្តឹងរបស់បណ្តាប្រទេសនានា ក្នុងការធ្វើដំណើរ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩។ របាយការណ៍ស្តីពីកូវីដ១៩ និងទេសចរណ៍ បង្ហាញតាមរយៈសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ គឺផ្អែកលើសេណារ៉ូយ៉ូចំនួន៣ លើឧស្សាហកម្មទេសចរណ៍ ជាមួយនឹងវិធានការបិទប្រទេស រយៈពេល៤ខែ ខ្លះមាន៨ខែ និងខ្លះទៀត ១២ខែ។ ក្នុងចំណោមសេណារ៉ូយ៉ូទាំងនោះ ចំណូលទេសចរណ៍នឹងធ្លាក់ចុះ ១.១៧ទ្រីលាន, ២.២២ទ្រីលាន ហើយនឹងឈានដល់៣.៣ទ្រីលានដុល្លារអាម៉េរិក ឬ ប្រមាណពី១.៥ទៅ២.៤ភាគរយនៃ GDP ឬ ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ របាយការណ៍បានគូសបញ្ជាក់ថា «ទេសចរណ៍អន្តរជាតិត្រូវបានផ្អាកស្ទើរទាំងអស់ ហើយទេសចរណ៍ក្នុងស្រុកត្រូវបានកាត់ផ្តាច់ ដោយសារតែលក្ខណបិទប្រទេស ដាក់ចេញដោយប្រទេសជាច្រើន» ៕

  • ថ្ងៃនេះក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ

    ថ្ងៃនេះក្រសួងសុខាភិបាលពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ

    ក្រសួងសុខាភិបាល៖ រហូតដល់ម៉ោង ០៨:២០ព្រឹក ថ្ងៃទី២ កក្កដា ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ  ដូច្នេះចំនួនសរុបកូវីដ-១៩ ១៤១នាក់ដដែល ជាសះស្បេីយគ្មាន ចំនួនសម្រាកនៅពេទ្យនៅសល់១០នាក់  ចំនួនជាសះស្បេីយសរុប ចំនួន១៣១នាក់ និងស្លាប់គ្មាន។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តន៍អនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់  ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។ យេីងត្រូវបន្តអនុវត្តន៍គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។  យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ សូមបញ្ជាក់ថា  ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០។ យេីងបានធ្វេីតេស្តចំនួន ៣៧៥២៣ ស្មេីនឹង  ២២៦០ ក្នុង១លាននាក់៕ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115

  • ប្រធាន WHO ព្រមានថា COVID-19 កំពុងឆ្លងរាតត្បាតយ៉ាងលឿន ហើយនៅមិនទាន់ឈានដល់ចំនុចអាក្រក់បំផុតនៅឡើយទេ

    ប្រធាន WHO ព្រមានថា COVID-19 កំពុងឆ្លងរាតត្បាតយ៉ាងលឿន ហើយនៅមិនទាន់ឈានដល់ចំនុចអាក្រក់បំផុតនៅឡើយទេ

    ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានព្រមាននៅថ្ងៃចន្ទម្សិលមិញថា វីរុសរាតត្បាតសកល COVID-19 កំពុងបង្កើនល្បឿនយ៉ាងលឿន ហើយនៅមិនទាន់ឈានដល់ចំនុចអាក្រក់បំផុតនៅឡើយ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ។ លោក ថេដ្រូស បានកត់សម្គាល់នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា ការខ្វះខាតការឯកភាពជាតិ និងកង្វះសាមគ្គីភាពសាកល បានសរបញ្ជាក់ពីការជួយជម្រុញឱ្យមានការឆ្លងរាតត្បាតខ្លាំងឡើងនៃវីរុសនេះ ។ ប្រមុខអង្គការសុខភាពពិភព លោករូបនេះបានសង្កត់ធ្ងន់ទៀតថា សាមគ្គីភាពជាសកល គឺមានសារៈសំខាន់ណាស់ ចំពោះការឆ្លើយតបនឹងការឆ្លងរាតត្បាត ក៏ដូចជាដើម្បីអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងការទប់ស្កាត់ការចម្លងវីរុស ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅទូទាំងពិភពលោកមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១០លាន៥៩ម៉ឺន១ពាន់៧៩ករណី ក្នុងនោះមានអ្នកជម្ងឺ៥១ម៉ឺន៤ពាន់២១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញ៥លាន៧៩ម៉ឺន៨ពាន់៩៧៣នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕

  • អ្នកជំនាញជាន់ខ្ពស់អាម៉េរិកព្រមានថា សន្ទុះនៃការឆ្លងយ៉ាងគំហុកប្រចាំថ្ងៃនឹងកើនឡើងទ្វេដង បើសិនសហរដ្ឋអាម៉េរិកបរាជ័យក្នុងការគ្រប់គ្រង COVID-19

    អ្នកជំនាញជាន់ខ្ពស់អាម៉េរិកព្រមានថា សន្ទុះនៃការឆ្លងយ៉ាងគំហុកប្រចាំថ្ងៃនឹងកើនឡើងទ្វេដង បើសិនសហរដ្ឋអាម៉េរិកបរាជ័យក្នុងការគ្រប់គ្រង COVID-19

    សហរដ្ឋអាម៉េរិក៖ អ្នកជំនាញជាន់ខ្ពស់អាម៉េរិកប្រចាំវិទ្យាស្ថានជាតិជំងឺឆ្លង លោក អាន់ថូនី ហ្វូស៊ី បានព្រមានថា សន្ទុះនៃការឆ្លងយ៉ាងគំហុកប្រចាំថ្ងៃ អាចនឹងធ្វើឲ្យចំនួនករណីឆ្លងកើនឡើងទ្វេដង បើសិនសហរដ្ឋអាម៉េរិកបរាជ័យក្នុងការដាក់វីរុស COVID-19 ឲ្យស្ថិតនៅក្នុងការគ្រប់គ្រង នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃ០១ ខែកក្កដា ឆ្នាំ២០២០ ។ អ្នកជំនាញជាន់ខ្ពស់អាម៉េរិករូបនេះបានបញ្ជាក់ថា វាពិតជាសំខាន់ខ្លាំងណាស់ ដែលត្រូវមានវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព សម្រាប់មនុស្សគ្រប់គ្នានៅក្នុងប្រទេស ។ វ៉ាក់សាំងជាច្រើនកំពុងស្ថិតនៅក្នុងការអភិវឌ្ឍ និងធ្វើតេស្តនៅឡើយ យើងមិនអាចធានាបានទេថា យើងអាចមានវ៉ាក់សាំងប្រកប ដោយប្រសិទ្ធភាព និងសុវត្ថិភាពនោះ… ដូច្នេះសូមគ្រប់គ្នាបង្កើនការប្រុងប្រយ័ត្ន ដើម្បីកុំឲ្យឆ្លងវីរុសនេះ ។ លោក ហ្វូរស៊ី បានសង្កត់ធ្ងន់ថា បច្ចុប្បន្នអត្រាឆ្លង COVID-19 នៅសហរដ្ឋអាម៉េរិក គឺស្ថិតនៅខ្ទង់៤ម៉ឺនករណីក្នុងមួយថ្ងៃៗ ប៉ុន្តែបើសិនអាម៉េរិកធ្វេសប្រហែសនោះ នឹងអាចមានអ្នកឆ្លង១០ម៉ឺនករណីក្នុងមួយថ្ងៃជាក់ជាមិនខាន ។ បច្ចុប្បន្នករណីឆ្លង COVID-19 នៅទូទាំងប្រទេសមហាអំណាចពិភពលោកមួយនេះ សរុបមានជាង២.៧លានករណី ក្នុងនោះស្លាប់ជាង១៣ម៉ឺននាក់ និងជាសះស្បើយវិញជាង១.១៤លាននាក់ ៕

  • កូរ៉េខាងត្បូងចាប់ផ្តើមចែកចាយថ្នាំ រ៉េមដេស៊ីវា ទៅតាមមន្ទីរពេទ្យនានា ដើម្បីព្យាបាលអ្នកជំងឺ COVID-19

    កូរ៉េខាងត្បូងចាប់ផ្តើមចែកចាយថ្នាំ រ៉េមដេស៊ីវា ទៅតាមមន្ទីរពេទ្យនានា ដើម្បីព្យាបាលអ្នកជំងឺ COVID-19

    កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានចាប់ផ្តើមបើកស្តុក ដើម្បីចែកចាយថ្នាំរ៉េមដេស៊ីវាទៅតាមមន្ទីរពេទ្យនានា ដើម្បីព្យាបាលអ្នកជំងឺ COVID-19 នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងរបស់កូរ៉េខាងត្បូង និងត្រូវបានចុះផ្សាយដោយ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានោះដែរ ថ្នាំទាំងអស់នេះ ត្រូវបានបរិច្ចាគដោយក្រមហ៊ុនឱសថសហរដ្ឋអាម៉េរិក ជីលីដ  ហើយអាជ្ញាធរកូរ៉េខាងត្បូងក៏គ្រោងនឹងជំរុញឲ្យ មានការនាំចូលថ្នាំប្រភេទនេះបន្ថែមទៀតផងដែរ ។ បើតាមមជ្ឈមណ្ឌលកូរ៉េ សម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង KCDC អ្នកជំងឺដែលមានសិទ្ធិក្នុងការទទួលបានថ្នាំនេះយកទៅព្យាបាល ត្រូវបានកំណត់ថា ជាអ្នកជំងឺមានលក្ខណៈធ្ងន់ធ្ងរ ដែលត្រូវការការព្យាបាលដោយបំពាក់អុកស៊ីសែន ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ កូរ៉េខាងត្បូងមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១ម៉ឺន២ពាន់៨៥០ករណី ក្នុងនោះមានអ្នកជម្ងឺ២៨២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញ១ម៉ឺន១ពាន់៦១៣នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕

  • ក្រោយធូរស្រាលកូវីដ១៩ ថៃនឹងចាយជាង៦ពាន់លានដុល្លារលើវិស័យថាមពល ស្រោចស្រង់សេដ្ឋកិច្ចវិញ

    ក្រោយធូរស្រាលកូវីដ១៩ ថៃនឹងចាយជាង៦ពាន់លានដុល្លារលើវិស័យថាមពល ស្រោចស្រង់សេដ្ឋកិច្ចវិញ

    ថៃ៖ គណៈរដ្ឋមន្ត្រីថៃ កាលពីម្សិលមិញ បានឯកភាពលើផែនការរបស់ក្រសួងថាមពល ក្នុងការពន្លឿនវិនិយោគលើវិស័យថាមពល មានតម្លៃច្រើនជាង២០០ពាន់លានបាត ឬជាង៦.៤ពាន់លានដុល្លារអាម៉េរិក ដែលនឹងចាប់ផ្តើម នៅឆ្នាំ២០២០នេះ ជាការឯកភាពដើម្បីចូលរួមជួយលើកស្ទួយសេដ្ឋកិច្ចជាតិឡើងវិញ។ បើតាមលោកស្រី Rachada Dhnadirek អ្នកនាំពាក្យរង នៃរាជរដ្ឋាភិបាលបានឲ្យដឹងថា ក្រសួងថាមពលបានសន្យាជំរុញដំណើរការគម្រោងថាមពលដ៏ធំមួយនេះ ដើម្បីអភិវឌ្ឍន៍វិស័យថាមពល ជាមួយនឹងគោលដៅបង្កើតការងារឲ្យបានច្រើនជាង១ម៉ឺនកន្លែង នៅឆ្នាំនេះ។ លោកស្រីបញ្ជាក់ថា ជាគម្រោងបង្កើតឡើង ក្រោយបញ្ចប់វិបត្តិជំងឺកូវីដ១៩ ។ ប្រភពបានឲ្យដឹងដែរថា គម្រោងវិនិយោគនេះក៏មានការបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសជិតខាង ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនី ក្នុងពេលអនាគតដែរ។ ក្រៅពីនេះ ក៏មានការស្រាវជ្រាវនិងផលិតប្រេង ឧស្ម័ន នៅតាមឈូងសមុទ្រថៃទៀតផង៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១០.៦លាននាក់ ក្នុងនោះស្លាប់ជាង៥១ម៉ឺននាក់ និងជាសះស្បើយជិត៥.៨លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១០.៦លាននាក់ ក្នុងនោះស្លាប់ជាង៥១ម៉ឺននាក់ និងជាសះស្បើយជិត៥.៨លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០លាន៥៨ម៉ឺន៣ពាន់៩៣២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥១ម៉ឺន៣ពាន់៨៦១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥លាន៧៩ម៉ឺន៤ពាន់៥៦៥នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៧២ម៉ឺន៧ពាន់៨៥៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៣ម៉ឺន១២២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន១៤ម៉ឺន៣ពាន់៣៣៤នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៤០ម៉ឺន៨ពាន់៤៨៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៩ពាន់៦៥៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧៩ម៉ឺន៤០នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦៤ម៉ឺន៧ពាន់៨៤៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ពាន់៣២០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤១ម៉ឺន២ពាន់៦៥០នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៥៨ម៉ឺន៥ពាន់៧៩២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៧ពាន់៤១០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៤ម៉ឺន៧ពាន់៨៣៦នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣១ម៉ឺន២ពាន់៦៥៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៣ពាន់៧៣០នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕

  • ក្រសួងសុខាភិបាល៖ ថ្ងៃនេះមានអ្នកជាសះស្បេីយ១នាក់ និងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ

    ក្រសួងសុខាភិបាល៖ ថ្ងៃនេះមានអ្នកជាសះស្បេីយ១នាក់ និងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ

    ក្រសួងសុខាភិបាល៖ រហូតដល់ម៉ោង ០៨:០០ ព្រឹក ថ្ងៃទី១ កក្កដា ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ  ដូច្នេះចំនួនសរុបកូវីដ-១៩ ១៤១នាក់ដដែល មានជាសះស្បេីយ១នាក់ (ជនជាតិឥណ្ឌូនេស៊ី) ចំនួនសម្រាកនៅពេទ្យនៅ១០នាក់  ចំនួនជាសះស្បេីយសរុប កេីនចំនួន១៣១នាក់ និងស្លាប់គ្មាន។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច  សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តន៍អនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់  ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។ យេីងត្រូវបន្តអនុវត្តន៍គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ ល។យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ល។យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។ សូមបញ្ជាក់ថា  ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០។ យេីងបានធ្វេីតេស្តចំនួន ៣៦៨២៤ មេីនឹង  ២២១៨ ក្នុង១លាននាក់៕ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115

  • អង្គការសុខភាពពិភពលោក WHO បញ្ជូនក្រុមជំនាញទៅប្រទេសចិន ដើម្បីស៊ើបរកការពិតជុំវិញផ្ទុះវីរុស COVID-19

    អង្គការសុខភាពពិភពលោក WHO បញ្ជូនក្រុមជំនាញទៅប្រទេសចិន ដើម្បីស៊ើបរកការពិតជុំវិញផ្ទុះវីរុស COVID-19

    ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានថ្លែងក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅថ្ងៃចន្ទម្សិលមិញថា អង្គការរបស់លោកនឹងបញ្ជូនក្រុមអ្នកជំនាញទៅកាន់ប្រទេសចិននាសប្ដាហ៍ក្រោយ ដើម្បីបើកការស៊ើបអង្កេតពីដើមកំណើតនៃមេរោគ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ លោក ថេដ្រូស បានគូសបញ្ជាក់ថា យើងអាចប្រយុទ្ធជាមួយវីរុស ឱ្យកាន់តែមានប្រសិទ្ធភាព នៅពេលដែលយើងបានស្គាល់ច្បាស់ពីវីរុស ក្នុងនោះរួមមានទាំងការស្វែងយល់ថា តើវាចាប់កំណើតយ៉ាងដូចម្ដេច… ដូច្នេះយើងនឹងបញ្ជូនក្រុមអ្នកជំនាញ ទៅកាន់ប្រទេសចិន នៅសប្ដាហ៍ក្រោយនេះ ដើម្បីស៊ើបអង្កេតពីដើមកំណើតរបស់វា ។ ការសម្រេចចិត្តរបស់អង្គការសុខភាពពិភពលោកខាងលើនេះ ធ្វើឡើងក្រោយ លោក ដូណាល់ ត្រាំ បានប្រកាសកាត់ផ្ដាច់ជំនួយហិរញ្ញវត្ថុ និងដកខ្លួនចេញពីអង្គការអន្តរជាតិមួយនេះ ដោយចោទថា អង្គការ WHO គឺជាអាយ៉ងរបស់ចិន ។ យ៉ាងណាមិញ ចិនធ្លាប់បានប្រកាសរួចហើយថា ខ្លួនគាំទ្រជានិច្ច ចំពោះការស៊ើបអង្កេតរកប្រភពដើម នៃវីរុសកូរ៉ូណា ដោយស្ថិតនៅក្រោមយន្តការរបស់ WHO ៕ …

  • ប្រធានអង្គការ WHO និយាយថា មនុស្សភាគច្រើននៅតែងាយទទួលរងគ្រោះ ព្រោះ COVID-19 នៅមានចន្លោះទំនេរជាច្រើន ដែលវាអាចបន្តរាតត្បាត

    ប្រធានអង្គការ WHO និយាយថា មនុស្សភាគច្រើននៅតែងាយទទួលរងគ្រោះ ព្រោះ COVID-19 នៅមានចន្លោះទំនេរជាច្រើន ដែលវាអាចបន្តរាតត្បាត

    ស្វីស៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយថា មនុស្សភាគច្រើននៅតែងាយទទួលរងគ្រោះ ព្រោះវីរុស COVID-19 នៅមានចន្លោះទំនេរជាច្រើន ដែលវាអាចបន្តរាតត្បាត នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។ លោក ថេដ្រូស បានបញ្ជាក់នៅក្នុងប្រជុំខ្លីមួយនាថ្ងៃចន្ទម្សិលមិញថា ជំងឺCOVID-19 មិនទាន់ឈានទៅជិតទីបញ្ចប់នៅឡើយទេ ក្នុងគ្រាដែលចំនួនករណីឆ្លងជាសកលទើបតែឈានដល់តួលេខ១០លាននាក់ ហើយមនុស្សស្លាប់កើនឡើងដល់ជាងកន្លះលាននាក់ ។ ប្រធានអង្គការសុខភាពពិភពលោករូបនេះបានសង្កត់ធ្ងន់ទៀតថា បើទោះបីជាប្រទេសមួយចំនួនបានបង្ហាញសញ្ញាវិជ្ជមាន នៃការទប់ស្កាត់ក្តី ប៉ុន្តែអ្វីដែលជាការពិត គឺជំងឺរាតត្បាតសកលនេះ កាន់តែបង្កើនល្បឿននៃការរាតត្បាត ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 បានកើនឡើងដល់១០លាន៤២ម៉ឺន១ពាន់៤៩០ករណី ក្នុងនោះមានអ្នកស្លាប់៥០ម៉ឺន៨ពាន់៤១៩នាក់ និងជាសះស្បើយឡើងវិញ៥លាន៦៧ម៉ឺន៩ពាន់១៤៣នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៤លាន២៣ម៉ឺន៣ពាន់៩២៨នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers ៕