Category: Covid-19

  • មានអ្នកជាសះស្បើយ ពីជំងឺកូវីដ-១៩ ០១នាក់ ទៀតហេីយ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះ ជាបុរសដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី

    មានអ្នកជាសះស្បើយ ពីជំងឺកូវីដ-១៩ ០១នាក់ ទៀតហេីយ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះ ជាបុរសដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី
  • លោក ស្កត់ ម័ររីសុន ផ្តល់សញ្ញាថា ព្រំដែនអូស្ត្រាលីប្រហែលជាត្រូវបិទរហូតដល់ពាក់កណ្តាលឆ្នាំ២០២១ ដើម្បីទប់ស្កាត់ COVID-19

    លោក ស្កត់ ម័ររីសុន ផ្តល់សញ្ញាថា ព្រំដែនអូស្ត្រាលីប្រហែលជាត្រូវបិទរហូតដល់ពាក់កណ្តាលឆ្នាំ២០២១ ដើម្បីទប់ស្កាត់ COVID-19

    អូស្រ្តាលី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កត់ ម័ររីសុន បានផ្តល់សញ្ញាថា ព្រំដែនរបស់អូស្ត្រាលីអាចនឹងនៅតែបិទសម្រាប់ភ្ញៀវអន្តរជាតិភាគច្រើន រហូតដល់ពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ ខណៈជំងឺ COVID-19 នៅតែបង្កការឆ្លងរាលដាលខ្លាំងនៅទូទាំងពិភពលោក នេះបើតាមសារព័ត៌មាន ST នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថ្នាក់ជាតិមួយនៅថ្ងៃសុក្រម្សិលមិញ នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះបានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកនៅតែមានសង្ឃឹម ក្នុងការបង្កើតជើងហោះពពុះជាមួយនូវែលសេឡង់ និងបានកត់សម្គាល់ថា ប្រទេសផ្សេងទៀតបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការបង្កើតជើងហោះហើរដូច្នេះ នៅពេលអូស្ត្រាលីទប់ស្កាត់ការឆ្លងវីរុស COVID-19 បានជោគជ័យ ។ សូមរំលឹកផងដែរថា អូស្ត្រាលីបានបិទព្រំដែនរបស់ខ្លួន សម្រាប់ជនបរទេសកាលពីខែមីនាកន្លងទៅ ដោយរដ្ឋាភិបាលប្រទេសនេះបានបញ្ជាក់កាលពីពេលមុនៗមកថា ព្រំដែនទំនងជាបន្តបិទរហូតដល់ដំណាច់ឆ្នាំ២០២០ខាងមុខនេះ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១០លាននាក់ ក្នុងនោះស្លាប់ជិត៥០ម៉ឺននាក់ និងជាសះស្បើយជាង៥.៣លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១០លាននាក់ ក្នុងនោះស្លាប់ជិត៥០ម៉ឺននាក់ និងជាសះស្បើយជាង៥.៣លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩លាន៩១ម៉ឺន១៣៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៩ម៉ឺន៦ពាន់៩៩១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥លាន៣៦ម៉ឺន៨១៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៥៥ម៉ឺន២ពាន់៩៥៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន៧ពាន់៦៤០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៦ម៉ឺន៨ពាន់៧០៣នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន២៨ម៉ឺន៥៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៦ពាន់១០៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦៩ម៉ឺន៧ពាន់៥២៦នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦២ម៉ឺន៧៩៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់៧៨១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៨ម៉ឺន៤ពាន់១៥២នាក់ ។  ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៥០ម៉ឺន៩ពាន់៤៤៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៥ពាន់៦៨៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៩ម៉ឺន៥ពាន់៩១៧នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៩ពាន់៣៦០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៣ពាន់៤១៤នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕ …

  • សហរដ្ឋអាមេរិករកឃើញអ្នកឆ្លង COVID-19 ចំនួន៤ម៉ឺន៥ពាន់២៤២ករណីថ្មីទៀត ក្នុងពេលតែមួយថ្ងៃ ខណៈតួលេខនេះជាកំណត់ត្រាឆ្លងដ៏អាក្រក់បំផុតថ្មី

    សហរដ្ឋអាមេរិករកឃើញអ្នកឆ្លង COVID-19 ចំនួន៤ម៉ឺន៥ពាន់២៤២ករណីថ្មីទៀត ក្នុងពេលតែមួយថ្ងៃ ខណៈតួលេខនេះជាកំណត់ត្រាឆ្លងដ៏អាក្រក់បំផុតថ្មី

    សហរដ្ឋអាមេរិក៖ អាជ្ញាធរសុខាភិបាលអាមេរិកបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន៤ម៉ឺន៥ពាន់២៤២ករណីថ្មីបន្ថែមទៀតនៅក្នុងថ្ងៃសុក្រម្សិលមិញ ដោយវាជាតួលេខឆ្លងក្នុងពេលតែមួយថ្ងៃដ៏ខ្ពស់បំផុត និង អាក្រក់បំផុត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ។ បើបូកបញ្ចូលករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ នៅទូទាំងសហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់២.៥៥លានករណី ។ កំណត់ត្រាថ្មីសម្រាប់ការធ្វើតេស្តវិជ្ជមាន COVID-19 នេះ បានកើតមានឡើងចំពេលដែលបណ្តារដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក នៅចំកណ្តាលនៃការកើនឡើងករណីឆ្លងថ្មីៗ បានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតលើការបើកអាជីវកម្ម ។ សូមបញ្ជាក់ថា សហរដ្ឋអាមេរិកស្ថិតនៅលំដាប់កំពូល ក្នុងចំណោមប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុត ដែលមានមនុស្សឆ្លង និងស្លាប់ដោយសារតែជម្ងឺ COVID-19 ដោយគិតត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ សហរដ្ឋអាមេរិកមានអ្នកឆ្លងសរុប២លាន៥៥ម៉ឺន២ពាន់៩៥៦ករណី ក្នុងនោះមានអ្នកស្លាប់១២ម៉ឺន៧ពាន់៦៤០នាក់ និងជាសះស្បើយឡើងវិញ១លាន៦ម៉ឺន៨ពាន់៧០៣នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ១លាន៣៥ម៉ឺន៦ពាន់៦១៣នាក់ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១០លាននាក់ ក្នុងនោះស្លាប់ជិត៥០ម៉ឺននាក់ និងជាសះស្បើយជាង៥.២លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១០លាននាក់ ក្នុងនោះស្លាប់ជិត៥០ម៉ឺននាក់ និងជាសះស្បើយជាង៥.២លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩លាន៧០ម៉ឺន៩ពាន់១៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៩ម៉ឺន១ពាន់៧៤៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥លាន២៥ម៉ឺន៥ពាន់១៨៨នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៥០ម៉ឺន៤ពាន់៥៨៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន៦ពាន់៧៨០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៥ម៉ឺន២ពាន់២៩៣នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន២៣ម៉ឺន៣ពាន់១៤៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៥ពាន់៥៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦៤ម៉ឺន៩ពាន់៩០៨នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦១ម៉ឺន៣ពាន់៩៩៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់៦០៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៧ម៉ឺន៥ពាន់១៦៤នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៤៩ម៉ឺន១ពាន់១៧០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៥ពាន់៣០៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៨ម៉ឺន៥ពាន់៦៧១នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៧ពាន់៩៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៣ពាន់២៣០នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕

  • ប្រធាន WHO អះអាងថា ពិភពលោកត្រូវការពេលរាប់ខែ ឬអាចរាប់ឆ្នាំ ដើម្បីផលិតវ៉ាក់សាំងមួយឲ្យចេញជាលទ្ធផល

    ប្រធាន WHO អះអាងថា ពិភពលោកត្រូវការពេលរាប់ខែ ឬអាចរាប់ឆ្នាំ ដើម្បីផលិតវ៉ាក់សាំងមួយឲ្យចេញជាលទ្ធផល

    ស្វីស៖ វាអាចនឹងត្រូវចំណាយពេលដល់រាប់ខែរហូតដល់រាប់ឆ្នាំ ដើម្បីផលិតវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 ឲ្យចេញជាលទ្ធផល នេះបើតាមការបញ្ជាក់របស់អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស និងចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។ នៅក្នុងកិច្ចប្រជុំតាមរយៈវីដេអូខុនហ្វ្រិនចេញពីគណៈកម្មាធិការសុខភាព នៃសភាសហភាពអឺរ៉ុប លោក ថេដ្រូស អាដាណម បាននិយាយថា វាជារឿងដ៏លំបាកមួយក្នុងការធានាថា យើងនឹងមានវ៉ាក់សាំង… យើងមិនទាន់មានវ៉ាក់សាំងណាមួយសម្រាប់ប្រឆាំងវីរុសកូរ៉ូណានោះទេ ។ ដូច្នេះប្រសិនបើវាត្រូវបានរកឃើញ នោះ វានឹងក្លាយជាវ៉ាក់សាំងដំបូង ហើយលោកសង្ឃឹមថា វ៉ាក់សាំងនឹងត្រូវរកឃើញ ។ បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោកបានទទួលស្គាល់អំពីការធ្វើតេស្តវ៉ាក់សាំងសរុបជាង១០០មកពីបណ្តាប្រទេស និងក្រុមហ៊ុននានាលើលោក ក្នុងនោះ ប្រទេសចំនួន០៣ដែលកំពុងធ្វើតេស្តវ៉ាក់សាំង ឈានដល់ដំណាក់កាលទី៣ ទៅលើមនុស្ស មានដូចជា សហរដ្ឋអាម៉េរិក ចិន និងអាល្លឺម៉ង់ ៕

  • អ្នកជំនាញផ្នែកជំងឺឆ្លងអាម៉េរិកព្រមានពីការទាញបញ្ហា COVID-19 ចូលជារឿងនយោបាយ

    អ្នកជំនាញផ្នែកជំងឺឆ្លងអាម៉េរិកព្រមានពីការទាញបញ្ហា COVID-19 ចូលជារឿងនយោបាយ

    សហរដ្ឋអាម៉េរិក៖ អ្នកជំនាញកំពូលផ្នែកជម្ងឺឆ្លងរបស់សហរដ្ឋអាម៉េរិកលោក អេនថូនី ហ្វូស៊ី បានបញ្ជាក់សារជាថ្មីទៀតអំពីសារៈសំខាន់នៃការពាក់ម៉ាសនៅតាមទីសាធារណៈ ហើយថែមទាំងបានធ្វើការព្រមានពីការទាញបញ្ហានេះ ចូលជារឿងនយោបាយផងដែរ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ ការកត់សម្គាល់ពីសារៈសំខាន់នៃការពាក់ម៉ាសរបស់លោក ហ្វូស៊ី ខាងលើនេះ ធ្វើឡើងស្របពេលដែលលោកប្រធានាធិបតី ត្រាំ និងសមាជិកនៃរដ្ឋបាលរបស់លោក បានគេចចេញពីការពាក់ម៉ាសនៅតាមទីសាធារណៈ និង សូម្បីតែនៅក្នុងការជួបជុំគ្នានៃយុទ្ធនាការឃោសនាបោះឆ្នោត និងព្រឹត្តិការណ៍នៅសេតវិមាន ដែលជំរុញឱ្យអ្នកគាំទ្រធ្វើត្រាប់តាមលោក ។ អ្នកជំនាញកំពូលផ្នែកជម្ងឺឆ្លងអាម៉េរិករូបនេះបានសង្កត់ធ្ងន់ទៀតថា យើងពុំមានរូបមន្ដសម្ងាត់ក្នុងបញ្ហានេះទេ លើកលែងយើងរាល់គ្នាឆ្លងផុតឧបសគ្គនេះ ហើយថា វាពុំគួរជារឿងនយោបាយឡើយ… វាគឺជាបញ្ហាសុខភាពសាធារណៈសុទ្ធសាត សូមបំភ្លេចរឿងនយោបាយចោល រួចងាកមកមើលទិន្នន័យ ។ សូមជម្រាបថា សហរដ្ឋអាម៉េរិកស្ថិតក្នុងលំដាប់កំពូលគេ ជាប្រទេសមានករណីឆ្លង និងស្លាប់ដោយសារជម្ងឺ COVID-19 ច្រើនបំផុតលើពិភពលោក ដោយគិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ សហរដ្ឋអាម៉េរិកមានអ្នកឆ្លងសរុប២លាន៤៦ម៉ឺន២ពាន់៥៥៤ករណី ក្នុងនោះមានអ្នកស្លាប់១២ម៉ឺន៤ពាន់២៨១នាក់ និងជាសះស្បើយឡើងវិញ១លាន៤ម៉ឺន៦០៥នាក់ ៕

  • វ៉ាក់សាំងថ្មីអភិវឌ្ឍឡើងដោយបណ្ឌិតសភាយោធាចិន ទទួលបានការអនុញ្ញាតដើម្បីធ្វើតេស្ដលើមនុស្ស

    វ៉ាក់សាំងថ្មីអភិវឌ្ឍឡើងដោយបណ្ឌិតសភាយោធាចិន ទទួលបានការអនុញ្ញាតដើម្បីធ្វើតេស្ដលើមនុស្ស

    ចិន៖ វ៉ាក់សាំងថ្មីអភិវឌ្ឍឡើងដោយបណ្ឌិតសភាយោធាចិន ដែលជាសាខាមួយរបស់កងទ័ពរំដោះប្រជាជនចិន ទទួលបានការអនុញ្ញាតដើម្បីធ្វើតេស្ដលើមនុស្សពីរដ្ឋបាលគ្រប់គ្រងផលិតផលវេជ្ជសាស្ត្រជាតិចិន នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ វ៉ាក់សាំងថ្មីខាងលើមានឈ្មោះថា ARCoV និងប្រើប្រាស់បច្ចេកវិទ្យា mRNA ដែលជាវិធីសាស្ត្រមួយត្រូវបានប្រើប្រាស់ ក្នុងការអភិវឌ្ឍវ៉ាក់សាំងដោយក្រុមហ៊ុនល្បីនៅសហរដ្ឋអាម៉េរិកឈ្មោះ ម៉ូឌែណា និងក្រុមហ៊ុនអាល្លឺម៉ង់ឈ្មោះ ឃ្យួរវ៉ាក់ ។ វិទ្យាស្ថានចុះបញ្ជីធ្វើតេស្ដវ៉ាក់សាំងលើមនុស្សរបស់ចិន មិនបាននិយាយចំពីឈ្មោះវ៉ាក់សាំង ARCoV នោះទេ ប៉ុន្តែបានឱ្យដឹងថា តំណាក់កាលទី១នៃការធ្វើតេស្ដតាមបច្ចេកវិទ្យា mRNA អាចនឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍នេះតែម្ដង ដើម្បីវាយតម្លៃពីសុវត្ថិភាព ៕

  • អង្គការសុខភាពពិភពលោក WHO ព្រមានថា ករណីឆ្លង COVID-19 លើសកលលោកអាចនឹងឈានដល់ខ្ទង់១០លាននាក់ ក្នុងរយៈពេលមួយសប្តាហ៍ទៀត

    អង្គការសុខភាពពិភពលោក WHO ព្រមានថា ករណីឆ្លង COVID-19 លើសកលលោកអាចនឹងឈានដល់ខ្ទង់១០លាននាក់ ក្នុងរយៈពេលមួយសប្តាហ៍ទៀត

    ស្វីស៖ អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់នៅថ្ងៃពុធនេះថា ជំងឺរាត ត្បាត COVID-19 មិនទាន់បានឈានដល់ចំណុចកំពូលនៅទ្វីបអាម៉េរិកនៅឡើយទេ ខណៈអង្គការអន្តរជាតិមួយនេះព្រមានថា ការឆ្លងលើសកលលោកអាចនឹង ឈានដល់ខ្ទង់១០លាននាក់ក្នុងរយៈពេលមួយសប្តាហ៍ទៀត នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ អគ្គនាយកអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានថ្លែងក្នុងសន្និសីទសារព័ត៌មានតាមវីដេអូថា ក្នុងខែដំបូងនៃការផ្ទុះជំងឺនេះ ករណីឆ្លងតិចជាង១ម៉ឺនត្រូវបានរាយការណ៍មក WHO ក្នុងខែមុនមានករណីជំងឺ COVID-19 ជិត៤លានត្រូវបានរាយការណ៍ ដូច្នេះយើងរំពឹងថា នឹងឈានដល់១០លានករណីនៅសប្តាហ៍ក្រោយ។ លោកបានសង្កត់ធ្ងន់ថា នេះជាការរំលឹកដាស់តឿនថា ទោះបីយើងបន្តការស្រាវជ្រាវវ៉ាក់សាំង និងការព្យាបាលនានាក៏ដោយ ក៏យើងមានទំនួលខុសត្រូវជាបន្ទាន់ ក្នុងការធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ជាមួយឧបករណ៍ដែលយើងមានស្រាប់ឥឡូវនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល និងជួយសង្គ្រោះជីវិតមនុស្ស ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនានេះ ជម្ងឺ COVID-19 បានចម្លងដល់មនុស្សសរុប៩លាន៥៣ម៉ឺន៤ពាន់៤៣៧ករណី ក្នុងនោះមានអ្នកស្លាប់៤៨ម៉ឺន៥ពាន់១៧៦នាក់ និងជាសះស្បើយឡើងវិញ៥លាន១៧ម៉ឺន៩ពាន់៧៤៧នាក់ ចាប់តាំងពីវីរុសដ៏កាចសាហាវនេះ ផ្ទុះឡើងដំបូងនៅក្នុងប្រទេសចិនកាលពីខែធ្នូ ឆឆ្នាំ២០១៩ ៕ …

  • ក្រសួងសុខាភិបាល៖ ថ្ងៃនេះយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ទេ

    ក្រសួងសុខាភិបាល៖ ថ្ងៃនេះយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ទេ

    ក្រសួងសុខាភិបាល៖ រហូតដល់ម៉ោង ០៨:៣០ ព្រឹក ថ្ងៃទី២៥ មិថុនា ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ ដូច្នេះចំនួនសរុបនៃអ្នកជំងឺកូវីដ-១៩ មាន ១៣០នាក់ ដដែល ចំនួនសំរាកនៅពេទ្យនៅសល់២នាក់ ចំនួនជាសះស្បេីយសរុប ចំនួន១២៨នាក់ និងស្លាប់គ្មាន។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តន៍អនាម័យ  នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩  ដ៏ខ្លាំងក្លានៅឡេីយ។ យេីងត្រូវបន្តអនុវត្តន៍គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។  យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។ សូមបញ្ជាក់ថា  ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០។ យេីងបានធ្វេីតេស្តចំនួន ៣៣២១១ ស្មេីនឹង  ២០១២ ក្នុង១លាននាក់៕ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115