-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩.១លាននាក់ ក្នុងនោះស្លាប់ជាង៤៧ម៉ឺននាក់ និងជាសះស្បើយជិត៥លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩លាន១៨ម៉ឺន៥ពាន់៩៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៧ម៉ឺន៤ពាន់២៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤លាន៩២ម៉ឺន១ពាន់៣៨០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៣៨ម៉ឺន៨ពាន់១៥៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន២ពាន់៦១០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២ពាន់៩២៩នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន១១ម៉ឺន១ពាន់៣៤៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន១ពាន់៤០៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៧ម៉ឺន៩ពាន់២២៦នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៥៩ម៉ឺន២ពាន់២៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់២០៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៤ម៉ឺន៤ពាន់៤១៦នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៤៤ម៉ឺន៤៥០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៤ពាន់១៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៤ម៉ឺន៨ពាន់១៣៧នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៥ពាន់២៨៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន២ពាន់៦៤៧នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕
-
ចិនសម្រេចផ្អាកការនាំចូលសាច់មាន់ពីក្រុមហ៊ុនអាម៉េរិកមួយចំនួន ដោយសារព្រួយបារម្ភពីការឆ្លងរាតត្បាតជម្ងឺ COVID-19

ចិន៖ ដោយសារតែព្រួយបារម្ភពីការឆ្លងរាតត្បាតជម្ងឺCOVID-19នោះ ចិនសម្រេចចិត្តផ្អាកការនាំចូលផលិតផលសាច់មាន់ពីក្រុមហ៊ុនអាម៉េរិកមួយចំនួន ហើយថែមទាំងបញ្ជាឱ្យបិទរោងចក្រមួយកន្លែងរបស់ក្រុមហ៊ុន Pepsi ក្នុងរដ្ឋធានីប៉េកាំងផងដែរ កាលពីថ្ងៃអាទិត្យម្សិលមិញ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ អាជ្ញាធរគយចិនបានបញ្ជាក់ថា ការនាំចូលផលិតផលសាច់មាន់ពីក្រុមហ៊ុនចំណីអាហារអាម៉េរិក ថាយសាន់ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយ សារតែមានសេចក្ដីរាយការណ៍ថា រោងចក្រមួយរបស់ក្រុមហ៊ុននេះនៅសហរដ្ឋអាម៉េរិក មានករណីឆ្លងជម្ងឺ COVID-19 ជាចង្កោម ។ ហើយការសម្រេចចិត្តនេះទៀតសោត ធ្វើឡើងក្រោយអាជ្ញាធរចិនបានប្រកាសដាក់ចេញយុទ្ធនាការថ្នាក់ជាតិមួយ ដើម្បីត្រួតពិនិត្យរាល់ផលិតផលនានានាំចូលមកពីបណ្ដាប្រទេស ដែលនៅតែបន្តមានហានិភ័យខ្ពស់ នៃការឆ្លងវីរុសកូរ៉ូណាបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីការ រកឃើញករណីឆ្លងជាចង្កោម នៅក្នុងរោងចក្រមួយចំនួននៅអាល្លឺម៉ង់ និងសហរដ្ឋអាម៉េរិក ៕
-
កូវីដ១៩៖ ថៃបន្តរកឃើញករណីថ្មីៗទៀត កើនដល់៣១៥១នាក់ហើយ

ថៃ៖ អាជ្ញាធរថៃ នៅថ្ងៃចន្ទ ទី២២ មិថុនានេះ បានរាយការណ៍ពីការរកឃើញករណីជំងឺកូវីដ១៩ ចំនួន៣នាក់ទៀត នាំឲ្យចំនួនអ្នកជំងឺកូវីដ១៩សរុបនៅប្រទេសថៃកើនដល់៣១៥១នាក់ ប៉ុន្តែ៣នាក់ថ្មីៗនេះ សុទ្ធតែជាករណីនាំចូល ហើយមានរយៈពេល២៨ថ្ងៃហើយ ដែលថៃគ្មានឆ្លងក្នុងសហគមន៍។ ប្រភពថា ករណីថ្មីទាំង៣នាក់គឺជាជនជាតិថៃ ទើបត្រលប់មកពីប្រទេសឥណ្ឌា ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក។ ថៃមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន៥៨នាក់ ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង៣ពាន់នាក់ ខណៈដែលអ្នកជំងឺ៣០២២នាក់ជាសះស្បើយ៕
-
អ្នកជំនាញបញ្ជាក់ថា វ៉ាក់សាំងរបស់រុស្ស៊ីអាចការពារទប់ទល់នឹងមេរោគ COVID-19 បានរយៈពេលជាង០២ឆ្នាំ

រុស្ស៊ី៖ វ៉ាក់សាំងប្រឆាំង COVID-19 ដែលផលិតឡើងដោយវិទ្យាស្ថានសិក្សាស្រាវ ជ្រាវជំងឺឆ្លង និង មេរោគវិទ្យារុស្ស៊ីសហការជាមួយក្រសួងការពារជាតិរុស្ស៊ី នឹងអាចការពារមនុស្សពីការឆ្លងវីរុសកូរ៉ូណាបានទៅដល់ជាង០២ឆ្នាំ នេះបើតាមសារព័ត៌មាន Sputnik នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ នាយកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវជាតិរុស្ស៊ីលោក អាឡិចសង់ឌ័រ ហ្គីនស្បឺក បានគូសបញ្ជាក់ថា វ៉ាក់សាំងនេះ ត្រូវចាក់ពី២ដង ដែលវាមិនត្រឹមតែបង្កើតភាពស៊ាំប្រឆាំងនឹងជំងឺប៉ុណ្ណោះទេ តែវាថែមទាំងអាចការពារបានយូរថែមទៀតផង ។ លោក ហ្គីនស្បឺក បានបន្ថែមទៀតថា គេត្រូវការផលិតវ៉ាក់សាំងប្រភេទនេះ ចាប់ពី៥០ទៅ៦០លានដូស ឬក៏៧០លានដូស ដើម្បីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនៅទូទាំងប្រទេសរុស្ស៊ី ។ សូមបញ្ជាក់ថា ការសាកល្បងវេជ្ជសាស្ត្រលើវ៉ាក់សាំងប្រឆាំងកូវីដ១៩ ផលិតឡើងដោយវិទ្យាស្ថានសិក្សាស្រាវជ្រាវជំងឺឆ្លង និង មេរោគវិទ្យារុស្ស៊ីសហការជាមួយក្រសួងការពារជាតិរុស្ស៊ី បានចាប់ផ្តើមនៅក្នុងខែមិថុនានេះ ហើយការសាកល្បងត្រូវរំពឹងថា នឹងបញ្ចប់នៅចុងខែកក្កដាខាងមុខ ៕
-
សហរដ្ឋអាម៉េរិកបញ្ឈប់ការធ្វើតេស្តថ្នាំប្រឆាំងជម្ងឺគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លូរ៉ូឃ្វីន លើអ្នកជំងឺ COVID-19

សហរដ្ឋអាម៉េរិក៖ វិទ្យាស្ថានជាតិសុខាភិបាលអាម៉េរិក NIH បានបញ្ឈប់ការធ្វើតេស្តថ្នាំប្រឆាំងជម្ងឺគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន លើអ្នកជម្ងឺ COVID-19 ដោយអះអាងថា ថ្នាំប្រភេទនេះ មិនអាចផ្តល់អត្ថប្រយោជន៍ធំដុំណាមួយដល់អ្នកជំងឺឡើយ ហើយវាក៏មិនបង្កគ្រោះថ្នាក់អ្វីដែរ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃ២១ ខែមិថុនា ឆ្នាំ២០២០ ។ ការសម្រេចចិត្តរបស់វិទ្យាស្ថាន NIH ខាងលើ កើតឡើងក្រោយអង្គការសុខភាពពិភពលោក WHO បានប្រកាសថា ការធ្វើតេស្តថ្នាំនេះ ដែលប្រព្រឹត្តទៅនៅតាមប្រទេសមួយចំនួន សម្រាប់អ្នកជំងឺ COVID-19 ត្រូវបានបញ្ឈប់ទៅវិញ បន្ទាប់ពីទិន្នន័យ និងការសិក្សាថ្មីៗបង្ហាញថា ថ្នាំប្រភេទនេះមិនអាចជួយអ្វីបាន ។ ដោយឡែកថ្នាំប្រឆាំងជម្ងឺគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន ដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ធ្លាប់អះអាងជារឿយៗថា អាចជាថ្នាំសម្រាប់ព្យាបាលជំងឺ COVID-19 នោះ ក៏ត្រូវបានទីភ្នាក់ងារសុវត្ថិភាពចំណីអាហារ និងថ្នាំអាមេរិកលុបចោលវិញផងដែរ ចំពោះការអនុញ្ញាតឲ្យប្រើថ្នាំនេះក្នុងករណីបន្ទាន់ ដើម្បីសង្គ្រោះអ្នកជំងឺឆ្លងវីរុសនេះ ៕
-
បារាំង និងអេស៉្បាញសម្រេចបើកព្រំដែនរវាងប្រទេសទាំងឡើងវិញ បន្ទាប់ពីស្ថានការណ៍ COVID-19 កាន់តែធូរស្រាល

អេស្ប៉ាញ៖ នៅព្រំប្រទល់ប្រទេសអេស្ប៉ាញ និងបារាំងនៅថ្ងៃអាទិត្យម្យិលមិញ លំហូរចរាចរណ៍បានកើតមានសាជាថ្មីឡើងវិញ ខណៈការរឹតត្បិតដែលរដ្ឋាភិបាលអេស៉្បាញ បានដាក់ចេញកាលពីខែមីនា ដើម្បីទប់ទល់ជំងឺ COVID-19 ត្រូវបានដកចេញវិញ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ។ រដ្ឋាភិបាលអេស៉្បាញបានប្រកាសថា ចាប់ពីថ្ងៃ២១ ខែមិថុនានេះតទៅ ពលរដ្ឋនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប និង អ្នកដែលមកពីតំបន់មិនត្រូវការលិខិតឆ្លងដែន Schengen នឹងអនុញ្ញាតឲ្យចូលមកកាន់អេស៉្បាញដោយសេរី ដោយពុំចាំបាច់ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឡើយ ។ សូមជម្រាបថា អេស៉្បាញស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុត ពីការឆ្លងរាតត្បាតនៃជំងឺ COVID-19 ដោយគិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ អេស្ប៉ាញមានអ្នកឆ្លងសរុប២៩ម៉ឺន៣ពាន់៣៥២ករណី ក្នុងនោះមានអ្នកស្លាប់២ម៉ឺន៨ពាន់៣២៣នាក់ និងអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩លាននាក់ ក្នុងនោះស្លាប់ជាង៤៧ម៉ឺននាក់ និងជាសះស្បើយជាង៤.៨លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩លាន៤ម៉ឺន៤ពាន់៥៦៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៧ម៉ឺន៦៦៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤លាន៨៣ម៉ឺន៧ពាន់៩៥២នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៣៥ម៉ឺន៦ពាន់៦៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន២ពាន់២៤៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩៨ម៉ឺន៣៥៥នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៨ម៉ឺន៦ពាន់៩៩០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៦៥៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៧ម៉ឺន៩ពាន់២២៦នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៥៨ម៉ឺន៤ពាន់៦៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់១១១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៣ម៉ឺន៩ពាន់៧១១នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៤២ម៉ឺន៦ពាន់៩១០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៣ពាន់៧០៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៣ម៉ឺន៧ពាន់២៥២នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៤ពាន់៣៣១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន២ពាន់៦៣២នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕
-
កូវីដ៖ រដ្ឋាភិបាលនឹងចាយ២៥លានដុល្លារឧបត្ថមពលរដ្ឋ៦០ម៉ឺនគ្រួសារជារៀងរាល់ខែ
នៅថ្ងៃទី២៤ ខែមិថុនាខាងមុខ រដ្ឋាភិបាលនឹងផ្តើមយុទ្ធនាការឧបត្ថមដល់ពលរដ្ឋប្រមាណ៦០ម៉ឺនគ្រួសារដែលរងផលប៉ះពាល់ដោយកូវីដ១៩។ យុទ្ធនាការនេះ នឹងត្រូវចំណាយ២៥លានដុល្លារដែលជាថវិកាចំណាយចរន្តរបស់រដ្ឋ។ នេះគឺជាលើកឡើងរបស់សម្តេចហ៊ុន សែនដែលបានថ្លែងនៅថ្ងៃតិ២២ខែមិថុនានេះ ក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាល និងតាកែវ។ ការចំណាយនេះ គឺត្រូវធ្វើឡើងជាប្រចាំខែ ហើយរដ្ឋាភិបាលនឹងដកលុយចេញពីចំណាយរបស់រដ្ឋដែលមានចំណូលក្នុងរង្វស់៤០០លានក្នុងសម័យកូវីដនេះ។ ដូចនេះរដ្ឋាភិបាលមានលទ្ធភាពក្នុងការជួយប្រជាជនប្រមាណ៦០ម៉ឺនគ្រួសារដែលរដ្ឋអាចផ្តល់ប្រចាំខែ។
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៨.៧លាននាក់ ក្នុងនោះស្លាប់ជាង៤៦ម៉ឺននាក់ និងជាសះស្បើយជាង៤.៦លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៨លាន៧៦ម៉ឺន៥ពាន់៤៧៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៦ម៉ឺន២ពាន់៦៨៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤លាន៦២ម៉ឺន៧ពាន់៨៦០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន២៩ម៉ឺន៧ពាន់១៩០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន១ពាន់៤០៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩៥ម៉ឺន៦ពាន់៦១នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៣ម៉ឺន៨ពាន់៥៦៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៩ពាន់៩០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥២ម៉ឺន៣៦០នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៥៦ម៉ឺន៩ពាន់៦៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៧ពាន់៨៤១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣២ម៉ឺន៤ពាន់៤០៦នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៣៩ម៉ឺន៥ពាន់៨១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន២ពាន់៩០៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២១ម៉ឺន៤ពាន់២០៦នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន១ពាន់៨១៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន២ពាន់៤៦១នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕ …
-
ប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO និយាយថា បើសិនយើងមានសំណាងល្អ នោះនឹងមានវ៉ាក់សាំងមួយ ឬពីរប្រភេទជោគជ័យនៅមុនដំណាច់ឆ្នាំនេះ

សហរដ្ឋអាមេរិក៖ ប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO លោកស្រី ស៊ូមីយ៉ា ស្វាមីនណាថាន់ បាននិយាយថា ក្រុមអ្នកស្រាវជ្រាវកំពុងធ្វើតេស្តវ៉ាក់ប្រឆាំងជម្ងឺ COVID-19 ច្រើនជាង២០០ប្រភេទទៅលើអ្នកស្ម័គ្រចិត្តនៅជុំវិញពិភពលោក ក្នុងនោះមាន ១០ប្រភេទត្រូវបានតេស្តលើមនុស្ស លោកស្រីថា បើសិនយើងមានសំណាងល្អ នោះនឹងមានវ៉ាក់សាំងមួយ ឬពីរប្រភេទជោគជ័យនៅមុនដំណាច់ឆ្នាំ២០២០ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ។ លោកស្រីបន្ថែមថា ក្រុមមនុស្សដែលជាគោលដៅនឹងទទួលបានថ្នាំនេះមុនគេ គឺមានបីក្រុម ដែលសុទ្ធតែជាប្រភេទក្រុមមនុស្សងាយរងគ្រោះជាងគេបំផុត ដោយ សារជំងឺរាតត្បាតសកល COVID-19 ។ ក្រុមទី១ ជាអ្នកធ្វើការជួរមុខ ដូចជាបុគ្គលិកសុខាភិបាល និងមន្ត្រីនគបាល ។ ចំណែកឯក្រុមទី២ជាប្រភេទក្រុមមនុស្សងាយឆ្លងដូចជា មនុស្សចាស់ជរា ឬអ្នកដែលមានជំងឺប្រចាំកាយ ខណៈក្រុមចុងក្រោយ គឺប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់មានអត្រានៃការឆ្លងខ្ពស់ ដូចជានៅសំណង់អាគារអនាធិបតេយ្យនៅតាមជ្រាយក្រុង ឬនៅតាមផ្ទះថែទាំជាដើម ៕