Category: Covid-19

  • ឥណ្ឌាដកបំរាមពីការនាំចេញថ្នាំគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន ខណៈប្រទេសមួយចំនួនប្រើប្រាស់ដើម្បីប្រយុទ្ធនឹង COVID-19

    ឥណ្ឌាដកបំរាមពីការនាំចេញថ្នាំគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន ខណៈប្រទេសមួយចំនួនប្រើប្រាស់ដើម្បីប្រយុទ្ធនឹង COVID-19

    ឥណ្ឌា៖ អាជ្ញាធរគ្រប់គ្រងការនាំចេញរបស់ឥណ្ឌាប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ថ្នាំប្រឆាំងគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន ចាប់ពីពេលនេះតទៅ គឺអាចធ្វើការនាំចេញដោយសេរីដូចដើមវិញហើយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ។ ការដកបំរាមនាំចេញថ្នាំប្រភេទនេះរបស់ឥណ្ឌា បានកើតមានឡើងបន្ទាប់ពីអង្គការសុខភាពពិភពលោក WHO បានប្រកាសថា ថ្នាំប្រឆាំងគ្រុនចាញ់ អ៊ីដ្រុកស៊ីក្លរ៉ូឃ្វីន មិនមានសុវត្ថិភាពក្នុងការប្រើប្រាស់ ដើម្បីទប់ទល់នឹងមេរោគ COVID-19 នោះឡើយ ។ ទោះយ៉ាងណាក៏ដោយ ថ្នាំប្រភេទនេះត្រូវបានប្រទេសមួយចំនួនប្រើប្រាស់ ដើម្បីទប់ទល់នឹងវីរុសកូរ៉ូណា ដោយបានទទួលប្រសិទ្ធភាពទៅតាមកម្រិតនៃជំងឺ ក្នុងនោះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏ធ្លាប់បានប្រើប្រាស់ថ្នាំនេះជាប្រចាំ ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងជម្ងឺ COVID-19 ផងដែរ ប៉ុន្តែត្រូវបានផ្អាកទៅវិញ ក្រោយក្រុមជំនាញវេជ្ជសាស្ត្រអាមេរិកព្រមាន ៕

  • អ្នកជំនាញជំងឺឆ្លងអាមេរិកមានសុទិដ្ឋិនិយមថា ពិភពលោកនឹងមានវ៉ាក់សាំង COVID-19 ឆាប់ៗ ដែលនឹងបិទបញ្ចប់ជំងឺរាតត្បាតសកលមួយនេះ

    អ្នកជំនាញជំងឺឆ្លងអាមេរិកមានសុទិដ្ឋិនិយមថា ពិភពលោកនឹងមានវ៉ាក់សាំង COVID-19 ឆាប់ៗ ដែលនឹងបិទបញ្ចប់ជំងឺរាតត្បាតសកលមួយនេះ

    សហរដ្ឋអាមេរិក៖ អ្នកជំនាញជំងឺឆ្លងជាន់ខ្ពស់អាមេរិកលោក អាន់ថូនី ហ្វូស៊ី និយាយថា រូបលោកគិតថា យើងកំពុងនាំគ្នានិយាយពីការប្រឹងប្រែងគ្រប់គ្រងតំបន់មួយចំនួននៅក្នុងប្រទេស ដែលកំពុងមានករណីឆ្លងកើនឡើង ហើយលោកក៏មានសុទិដ្ឋិនិយមដែរថា ពិភពលោកនឹងមានវ៉ាក់សាំង COVID-19 ឆាប់ៗ ដែលនឹងបិទបញ្ចប់ជំងឺរាតត្បាតសកលមួយនេះ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក អាន់ថូនី ហ្វូស៊ី បានអះអាងដែរថា សហរដ្ឋអាមេរិកមិនត្រូវការអនុវត្តវិធានការបិទប្រទេសជាថ្មី ដើម្បីធ្វើឱ្យការឆ្លងរាតត្បាតជម្ងឺ COVID-19 ស្ថិតនៅក្រោមការគ្រប់គ្រងនោះទេ ទោះបីជាអត្រាឆ្លងប្រចាំថ្ងៃនៅតែមានកម្រិតខ្ពស់ក៏ដោយ ។ ការកត់សម្គាល់បែបនេះរបស់លោក អាន់ថូនី ហ្វូស៊ី ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិកស្ថិតនៅលំដាប់ទី១ ជាប្រទេសមានករណីឆ្លង និងស្លាប់ដោយ សារជម្ងឺ COVID-19 ច្រើនបំផុតលើពិភពលោក ដោយគិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ សហរដ្ឋអាមេរិកមានអ្នកឆ្លងសរុប២លាន២៦ម៉ឺន៣ពាន់៧៤៩នាក់ ក្នុងនោះមានអ្នកស្លាប់១២ម៉ឺន៦៨៨នាក់ និងជាសះស្បើយឡើងវិញ៩៣ម៉ឺន១ពាន់៧៦នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ១លាន២១ម៉ឺន១ពាន់៩៨៥នាក់ ៕ …

  • ដោយសារតែវិបត្តិកូវីដ១៩ ឥណ្ឌាសម្រេចខ្ចីប្រាក់៧៥០លានដុល្លារបន្ថែមទៀត​ ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB

    ដោយសារតែវិបត្តិកូវីដ១៩ ឥណ្ឌាសម្រេចខ្ចីប្រាក់៧៥០លានដុល្លារបន្ថែមទៀត​ ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB

    ឥណ្ឌា៖ ឥណ្ឌាបានសម្រេចចិត្តធ្វើការខ្ចីប្រាក់ចំនួនជាង៧៥០លានដុល្លារបន្ថែមទៀត ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលគាំទ្រដោយចិន ដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយសារតែវីរុសកូវីដ១៩ នេះបើតាមកាសែតចិន Global Times នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ។ កាសែតចិន Global Times បានបង្ហោះសារលើប្រព័ន្ធ Twitter ដោយបញ្ជាក់ថា ប្រទេសឥណ្ឌាបានខ្ចីប្រាក់បន្ថែមទៀតចំនួន៧៥០លានដុល្លារ ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB ។ សារតាមបណ្តាញសង្គមខាងលើនេះបានឱ្យដឹងទៀតថា ប្រាក់កម្ចីនេះ មានគោលបំណងទប់ស្កាត់ជម្ងឺ កូវីដ១៩ ក៏ដូចជាជួយសម្រាលវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយសារតែវីរុសនេះទៅលើប្រជាជនក្រីក្រ ដែលធ្វើឱ្យបំណុលសរុបកើនឡើងដល់១.២៥ពាន់លានដុល្លារ ៕

  • ថ្ងៃនេះកម្ពុជាយេីង ពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ

    ថ្ងៃនេះកម្ពុជាយេីង ពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មីទេ

    រហូតដល់ម៉ោង ១០:០០ ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩  ថ្មីទេ ដូច្នេះចំនួនសរុបកូវីដ-១៩ ១២៩នាក់ដដែល ចំនួនសំរាកនៅពេទ្យ៣នាក់ ចំនួនជាសះស្បេីយ ចំនួន១២៦ នាក់ និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា  មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ ។ យេីងបានធ្វេីតេស្ហចំនួន 29915 ស្មេីនឹង 1802…

  • អូស្រ្តាលី តម្រូវឱ្យអ្នកចូលប្រទេសខ្លួនបង់ប្រាក់ ១,៩០០ ដុល្លារ សម្រាប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនាខែក្រោយនេះ

    អូស្រ្តាលី តម្រូវឱ្យអ្នកចូលប្រទេសខ្លួនបង់ប្រាក់ ១,៩០០ ដុល្លារ សម្រាប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនាខែក្រោយនេះ

    អូស្រ្តាលី៖ អាជ្ញាធរអូស្រ្តាលី នឹងតម្រូវឱ្យអ្នកដំណើរបរទេសដែលមកដល់រដ្ឋឃ្វីនស៍ឡែន បង់ប្រាក់២,៨០០ដុល្លារអូស្ត្រាលី ឬស្មើនឹង១,៩០០ដុល្លារ សម្រាប់ការធ្វើចត្តាឡីស័កនៅសសណ្ឋាគាររយៈពេល១៤ថ្ងៃ ដែលគិតចាប់ពីថ្ងៃទី០១ ខែកក្កដា តទៅ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមមន្ត្រីអូស្រ្តាលីបានឱ្យដឹងថា គោលការណ៍បង់ថ្លៃរួមមាន៖ ២,៨០០ ដុល្លារអូស្ត្រាលីសំរាប់មនុស្សពេញវ័យ និង៣.៧១០ដុល្លារអូស្ត្រាលីសំរាប់អ្នកមានគូ ចំណែកឯ ៤,៦២០ដុល្លារអូស្ត្រាលីសំរាប់ក្រុមគ្រួសារ ។ ប្រភពខាងលើបានឱ្យដឹងទៀតថា អ្នកដំណើរមកពីបរទេសមិនត្រូវអនុញ្ញាតឲ្យធ្វើចត្តាឡីស័កដោយខ្លួនឯងនោះទេ គឺតម្រូវឲ្យធ្វើចត្តាឡីស័កនៅកន្លែង ដែលបានកំណត់ដោយរដ្ឋាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង COVID-19 ។ ប៉ុន្តែអ្នកដំណើរណាដែលអាចបង្ហាញភស្តុតាងថា បានកត់សំបុត្រយន្តហោះមុនយប់ថ្ងៃទី១៧ ខែមិថុនា និងត្រូវលើកលែងពីវិធានការថ្មីនេះ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៨.៥លាននាក់ ក្នុងនោះស្លាប់ជិត៤៦ម៉ឺននាក់ និងជាសះស្បើយជាង៤.៥លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៨.៥លាននាក់ ក្នុងនោះស្លាប់ជិត៤៦ម៉ឺននាក់ និងជាសះស្បើយជាង៤.៥លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៨លាន៥៧ម៉ឺន៦ពាន់៧៥៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៥ម៉ឺន៦ពាន់២៦២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤លាន៥១ម៉ឺន៣ពាន់៣៤៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន២៦ម៉ឺន៣ពាន់៦៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន៦៨៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩៣ម៉ឺន៩៩៤នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៩៨ម៉ឺន៣ពាន់៣៥៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៧ពាន់៨៦៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥០ម៉ឺន៣ពាន់៥០៧នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៥៦ម៉ឺន១ពាន់៩១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៧ពាន់៦៦០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣១ម៉ឺន៣ពាន់៩៦៣នាក់ ។  ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៣៨ម៉ឺន១ពាន់៩១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន២ពាន់៦០៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២០ម៉ឺន៥ពាន់១៨២នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៤៦៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន២ពាន់២៨៨នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕ …

  • លោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាមេរិកនឹងមិនបិទប្រទេសសារជាថ្មីទៀត ដោយសារតែការកើនឡើងករណីឆ្លង COVID-19 នោះឡើយ

    លោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាមេរិកនឹងមិនបិទប្រទេសសារជាថ្មីទៀត ដោយសារតែការកើនឡើងករណីឆ្លង COVID-19 នោះឡើយ

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ និយាយថា ប្រទេសរបស់លោកនឹងបិទអាជីវកម្មម្តងទៀតឡើយ បើទោះបីជាបណ្តារដ្ឋមួយចំនួនទើបរាយការណ៍អំពីការកើនឡើងករណីឆ្លងថ្មីៗនៃជម្ងឺ COVID-19 ក៏ដោយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ។ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News លោក ដូណាល់ ត្រាំ បានិយាយថា យើងនឹងមិនទ្វារប្រទេសម្តងទៀតឡើយ… យើងនឹងមិនធ្វើដូច្នេះទៀតទេ ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងក្រោយទីប្រឹក្សាសេដ្ឋកិច្ចសេតវិមានលោក ឡរី ឃើដឡូ និងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកលោក ស្ទេវិន ម៉ានូឈីន បានលើកឡើងថា សហរដ្ឋអាមេរិកនឹងមិនសេដ្ឋកិច្ចសារជាថ្មីម្តងទៀតឡើយ ដោយសារតែការឆ្លងរាតត្បាតនៃមេរោគ COVID-19 ។ សូមជម្រាបថា បន្ទាប់ពីសហរដ្ឋអាមេរិកអនុញ្ញាតឱ្យបណ្តារដ្ឋជាច្រើនរបស់ខ្លួន ចាប់ផ្តើមបើកដំណើរការអាជីវកម្មឡើងវិញនោះ ករណីឆ្លងជម្ងឺ COVID-19 ថ្មីៗជាច្រើនត្រូវបានរកឃើញ ។ ជាក់ស្តែងគិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ សហរដ្ឋអាមេរិកស្ថិតនៅលំដាប់ទី១ ជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយសារវីរុសនេះច្រើនបំផុតលើពិភពលោក ដោយមានចំនួនអ្នកឆ្លងសរុប២លាន២៣ម៉ឺន៤ពាន់៤៧១ករណី ក្នុងនោះមានអ្នកស្លាប់១១ម៉ឺន៩ពាន់៩៤១នាក់…

  • ចិនបញ្ជាក់ថា នឹងធ្វើឱ្យស្តង់ដាអនាម័យក្នុងផ្សាររបស់ខ្លួនប្រសើរឡើង ក្រោយផ្ទុះករណីឆ្លង COVID-19 ថ្មីៗជាច្រើនក្នុងរដ្ឋធានីប៉េកាំង

    ចិនបញ្ជាក់ថា នឹងធ្វើឱ្យស្តង់ដាអនាម័យក្នុងផ្សាររបស់ខ្លួនប្រសើរឡើង ក្រោយផ្ទុះករណីឆ្លង COVID-19 ថ្មីៗជាច្រើនក្នុងរដ្ឋធានីប៉េកាំង

    ចិន៖ ស្តង់ដារអនាម័យទាបនៅក្នុងផ្សារលក់ចំណីអាហាររបស់ចិន និងភាពងាយរងគ្រោះនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ស្បៀងអាហាររបស់ខ្លួន ចាំបាច់ត្រូវដោះស្រាយជាបន្ទាន់ ក្រោយមានការផ្ទុះឡើងករណីឆ្លងជម្ងឺ COVID-19 ថ្មីៗក្នុងរដ្ឋធានីប៉េកាំង នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ។ ពាក់ព័ន្ធនឹងការផ្ទុះករណីឆ្លងថ្មីៗនេះដែរ ចំណតអាកាសយានដ្ឋានក្នុងក្រុងប៉េកាំង បានសម្រេចបិទជើងហោះហើរស្ទើរតែទាំងអស់ នៅថ្ងៃពុធនេះ ហើយសាលារៀនក្នុងក្រុងត្រូវបានបិទទ្វារជាថ្មីម្តងទៀត ខណៈដែលអាជ្ញាធរបានណែនាំឲ្យប្រជាពលរដ្ឋកុំចាកចេញពីទីក្រុងប៉េកាំង ដោយបារម្មណ៍ពីរលកទី២នៃការឆ្លងរាតត្បាតក្នុងប្រទេសចិន ដូចពេលកើតមានដំបូងនៅទីក្រុងវូហាន ។ សូមជម្រាបផងដែរថា មនុស្សរាប់ម៉ឺននាក់ត្រូវបានធ្វើតេស្តរកវីរុស COVID-19 ពោលគឺបន្ទាប់ពីមានការផ្ទុះឡើងករណីឆ្លងថ្មីៗនេះ ដែលគេជឿថា កើតចេញដំបូងពីផ្សារ ស៊ីនហ្វាឌី ក្នុងរដ្ឋធានីប៉េកាំង ។ តំបន់ក្នុងក្រុងនេះប្រមាណជិត៣០កន្លែងក៏ត្រូវបានប្រកាសបិទផងដែរ ៕

  • ថៃរកឃើញអ្នកឆ្លង COVID-19 ចំនួន០៦ករណីថ្មីទៀត ធ្វើឱ្យអ្នកឆ្លងវីរុសនៅទូទាំងប្រទេសសរុបកើនឡើងដល់ ៣,១៤១ ករណី

    ថៃរកឃើញអ្នកឆ្លង COVID-19 ចំនួន០៦ករណីថ្មីទៀត ធ្វើឱ្យអ្នកឆ្លងវីរុសនៅទូទាំងប្រទេសសរុបកើនឡើងដល់ ៣,១៤១ ករណី

    ថៃ៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន០៦ករណីថ្មីបន្ថែមទៀត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ។ ករណីឆ្លងថ្មីៗខាងលើនេះ សុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស ដែលត្រូវបានរកឃើញក្នុងខ្លួនជនជាតិថៃ ដែលទើបធ្វើដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌីត និងឥណ្ឌា នេះបើតាមអ្នកនាំពាក្យមជ្ឈមណ្ឌលទទួលបន្ទុកស្ថានការណ៍ COVID-19 របស់ប្រទេសថៃ លោក ផាន់ប្រាប៉ា យ៉ុងត្រាគុល ។ សូមជម្រាបផងដែរថា ថៃស្ថិតនៅលំដាប់ទី៩១ ក្នុងចំណោមប្រទេសមានករណីឆ្លងជម្ងឺ COVID-19 ច្រើនបំផុតលើពិភពលោក ដែលគិតត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ថៃមានអ្នកឆ្លងសរុប៣ពាន់១៤១ករណី ក្នុងនោះមានអ្នកស្លាប់៥៨នាក់ និងជាសះស្បើយឡើងវិញ២ពាន់៩៩៧នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៨៦នាក់ ៕

  • ផ្ទុះជំងឺកូវីដ១៩ម្តងទៀត! ក្រុងប៉េកាំងបិទជើងហោះហើរ បិទសាលាជាថ្មី

    ផ្ទុះជំងឺកូវីដ១៩ម្តងទៀត! ក្រុងប៉េកាំងបិទជើងហោះហើរ បិទសាលាជាថ្មី

    ចំណតអាកាសយានដ្ឋានក្នុងក្រុងប៉េកាំងប្រទេសចិនបានសម្រេចបិទជើងហោះហើរស្ទើតែទាំងអស់ កាលពីថ្ងៃពុធម្សិលមិញ ហើយសាលារៀនក្នុងក្រុងត្រូវបានបិទទ្វារ ជាថ្មីម្តងទៀត ខណៈដែលអាជ្ញាធរកំពុងប្រញាប់ប្រញាប់ក្នុងការទប់ទល់នឹងការផ្ទុះជំងឺកូវីដ១៩ជាថ្មី ហើយមានការព្រមានថា ការឆ្លងប្រហែលជានឹងកើនឡើងខ្លាំង។ ក្រុងប៉េកាំង ដែលធ្លាប់បានរាយការណ៍ថា លែងមានការឆ្លងថ្មី ក្រោយចិនគ្រប់គ្រងស្ថានការណ៍ជោគជ័យទាំងស្រុងនោះ បែរជាត្រូវបានរាយការណ៍ថា មាន៣១ករណីថ្មី ខណៈដែលមន្ត្រីបានណែនាំឲ្យប្រជាពលរដ្ឋកុំចាកចេញពីក្រុងប៉េកាំង ដោយបារម្មណ៍ពីរលកទី២នៃការឆ្លងរាតត្បាត ក្នុងប្រទេសចិន ដូចពេលកើតមានដំបូង នៅក្រុងអ៊ូហាន។ មនុស្សរាប់ម៉ឺននាក់ត្រូវបានធ្វើតេស្ត ពោលគឺបន្ទាប់ពីមានការផ្ទុះជាថ្មី ថ្មីៗនេះ ដែលគេជឿថា កើតចេញដំបូងពីផ្សារ Xinfadi នៅប៉េកាំង ។ តំបន់ក្នុងក្រុងប្រមាណជិត៣០កន្លែង ត្រូវបានប្រកាសបិទ ៕