Category: Covid-19

  • អឺរ៉ុបនឹងសហការជាមួយក្រុមហ៊ុនជាច្រើន ដើម្បីពន្លឿនការអភិវឌ្ឍន៍វ៉ាក់សាំង COVID-19

    អឺរ៉ុបនឹងសហការជាមួយក្រុមហ៊ុនជាច្រើន ដើម្បីពន្លឿនការអភិវឌ្ឍន៍វ៉ាក់សាំង COVID-19

    ប៊ែលហ្ស៊ិក៖ សហភាពអឺរ៉ុបមានផែនការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទាំងឡាយ ក្នុងគោលបំណងជម្រុញល្បឿននៃការអភិវឌ្ឍន៍វ៉ាក់សាំងប្រឆាំង COVID-19 នេះបើតាមសេចក្តីប្រកាសរបស់ប្លុកដ៏មានឥទ្ធិពលមួយនេះ និង ចុះផ្សាយដោយសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ។ ប្រភពបានឱ្យដឹងថា គណៈកម្មការអឺរ៉ុបនឹងផ្តល់ហិរញ្ញប្បទានដល់មួយផ្នែកថ្លៃដើម ដែលក្រុមផលិតវ៉ាក់សាំងត្រូវការ ។ ថវិកាដែលត្រៀមផ្តល់ទៅឲ្យក្រុមហ៊ុនផលិតវ៉ាក់សាំងជាមុននេះ នឹងត្រូវចាត់ទុកថា ជាការបន្ថយការចំណាយលើវ៉ាក់សាំងពេលផលិតបានសម្រេច ដែលនឹងត្រូវទិញដោយរដ្ឋជាសមាជិករបស់សហភាពអឺរ៉ុប ។ បច្ចុប្បន្នមិនទាន់មានប្រទេសណាមួយអាចផលិតវ៉ាក់សាំងប្រឆាំង COVID-19 បានសម្រេចនៅឡើយទេ ខណៈសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបកំពុងនាំមុខគេ ក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុសនេះ តាមរយៈការជម្រុញទឹកចិត្តដល់ក្រុមហ៊ុនធំៗក្នុងស្រុករៀងៗខ្លួន ស្របពេលការធ្វើតេស្តទ្រង់ទ្រាយធំ ជាច្រើនដំណាក់កាលក៏កំពុងប្រព្រឹត្តទៅផងដែរ ៕

  • អូស្រ្តាលីអូសបន្លាយពេលបិទព្រំដែនក្នុងឆ្នាំ២០២០នេះ ដោយសារតែស្ថានភាព COVID-19 នៅមិនទាន់ធូរស្រាល

    អូស្រ្តាលីអូសបន្លាយពេលបិទព្រំដែនក្នុងឆ្នាំ២០២០នេះ ដោយសារតែស្ថានភាព COVID-19 នៅមិនទាន់ធូរស្រាល

    អូស្រ្តាលី៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍អូស្រ្តាលីលោក Simon Birmingham បានថ្លែងប្រាប់ទស្សនាវដ្ដីហិរញ្ញវត្ថុអូស្ត្រាលី AFR ថា ដោយសារតែវិបត្តិ COVID-19 នាពេលបច្ចុប្បន្ន អូស្រ្តាលីប្រហែលជាមិនទាន់អាចអនុញ្ញាតឲ្យវិស័យទេសចរណ៍អន្តរជាតិបើកដំណើរការឡើងវិញនៅក្នុងឆ្នាំនេះទេ ។ បន្ថែមលើនេះ លោក Simon Birmingham បានសង្កត់ធ្ងន់ថា ភាពជោគជ័យឈានមុខគេរបស់អូស្រ្តាលី ដើម្បីគ្រប់គ្រងវីរុសនេះ តាមរយៈការរឹតត្បិតព្រំដែន ត្រូវបានគេគាំទ្រ និងកោតសរសើរយ៉ាងខ្លាំង ដូច្នេះលោកគិតថា វិធានការទាំងនេះ នឹងបន្តអនុវត្តមួយរយៈពេលទៀត ។ សូមជម្រាបថា អូស្រ្តាលីស្ថិតនៅលំដាប់ទី៦៩ ក្នុងចំណោមប្រទេសមានករណីឆ្លងជម្ងឺ COVID-19 ច្រើនបំផុតលើពិភពលោក ដោយគិតត្រឹមថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២០នេះ អូស្រ្តាលីមានអ្នកឆ្លងសរុប៧ពាន់៣៩០ករណី ក្នុងនោះមានអ្នកជម្ងឺស្លាប់សរុប១០២នាក់ និងជាសះស្បើយឡើងវិញសរុប៦ពាន់៨៦៨នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុប៤២០នាក់ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៨.៤លាននាក់ ក្នុងនោះស្លាប់ជាង៤៥ម៉ឺននាក់ និងជាសះស្បើយជាង៤.៤លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៨.៤លាននាក់ ក្នុងនោះស្លាប់ជាង៤៥ម៉ឺននាក់ និងជាសះស្បើយជាង៤.៤លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៨លាន៣៩ម៉ឺន៨ពាន់៦៧៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៥ម៉ឺន១ពាន់២៣៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤លាន៤១ម៉ឺន៤ពាន់៦៩៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន២៣ម៉ឺន៤ពាន់៤៧១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន៩ពាន់៩៤១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩១ម៉ឺន៨ពាន់៧៩៦នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៩៦ម៉ឺន៣០៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៦ពាន់៦៦៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥០ម៉ឺន៣ពាន់៥០៧នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៥៥ម៉ឺន៣ពាន់៣០១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៧ពាន់៤៧៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣០ម៉ឺន៤ពាន់៣៤២នាក់ ។  ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៣៦ម៉ឺន៧ពាន់២៦៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន២ពាន់២៦២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៩ម៉ឺន៤ពាន់៤៣៨នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៩ម៉ឺន៩ពាន់២៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន២ពាន់១៥៣នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕ …

  • គិតត្រឹមម៉ោង ៧ព្រឹកនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួន ០១នាក់ទៀត !

    គិតត្រឹមម៉ោង ៧ព្រឹកនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួន ០១នាក់ទៀត !

    ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ត្រឹមម៉ោង ៧:០០ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នេះ កម្ពុជារកឃើញមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួន ០១នាក់បន្ថែមទៀត ។ • អ្នកជាសះស្បើយទូទាំងប្រទេស ចំនួន ១២៦នាក់ • អ្នកកំពុងសម្រាកព្យាបាល ចំនួន ០៣នាក់ • អ្នឆ្លងជំងឺកូវីដ ១៩ ទូទាំងប្រទេស ចំនួន ១២៩នាក់។ សូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាការពារ ទប់ស្កាត់ និងបង្ការពីការរាតត្បាត នៃជំងឺកូវីដ ១៩ ដោយអនុវត្តតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាល លាងដៃជាមួយសាប៊ូ ឬអាល់កុល  ឬជែល និងត្រូវថែរក្សាសុខភាពឲ្យបានជាប្រចាំ ។

  • ក្រសួងសុខាភិបាល ធ្វើការកែសម្រួលវិធានការសម្រាប់ពលរដ្ឋខ្មែរ និងមន្ត្រីការទូត ព្រមទាំងមន្ត្រីអង្គការអន្តរជាតិ ចូលមកកម្ពុជា

    ក្រសួងសុខាភិបាល ធ្វើការកែសម្រួលវិធានការសម្រាប់ពលរដ្ឋខ្មែរ និងមន្ត្រីការទូត ព្រមទាំងមន្ត្រីអង្គការអន្តរជាតិ ចូលមកកម្ពុជា
  • ថ្នាំ ឌិចហ្សាម៉េថាសុន ជួយសង្គ្រោះអាយុជីវិតអ្នកជម្ងឺ COVID-19 ជាង៥ពាន់នាក់នៅអង់គ្លេស

    ថ្នាំ ឌិចហ្សាម៉េថាសុន ជួយសង្គ្រោះអាយុជីវិតអ្នកជម្ងឺ COVID-19 ជាង៥ពាន់នាក់នៅអង់គ្លេស

    អង់គ្លេស៖ ក្រុមអ្នកជំនាញអង់គ្លេសបានចាត់ទុកថា ការពិសោធន៍ថ្នាំ ឌិចហ្សាម៉េថាសុន គឺជាជោគជ័យធំមួយសម្រាប់អង់គ្លេស ក្នុងការកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺ COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ។ ថ្នាំដែលត្រូវបានពិសោធន៍ឃើញប្រសិទ្ធភាពខ្ពស់នេះ ជាប្រភេទថ្នាំដែលអាចព្យាបាលជំងឺច្រើនមុខ ក្នុងនោះដូចជាការឈឺសន្លាក់ ជំងឺស្បែកមួយចំនួន ជំងឺសួតរុំារ៉ៃ ឈឺភ្នែក រមួលក្រពើ និងរកសញ្ញានៃជំងឺរបេងមួយចំនួនថែមទៀត ។ បើតាមក្រុមជំនាញ ការប្រើប្រាស់ថ្នាំប្រភេទនេះ អាចកាត់បន្ថយអត្រាស្លាប់រហូតដល់ទី១ភាគ៣ សម្រាប់អ្នកដែលកំពុងបំពាក់ប្រព័ន្ធជំនួយការដកដង្ហើម ហើយសម្រាប់អ្នកដែលបំពាក់អុកស៊ីសែនវិញ គឺអាចជួយបាន១ភាគ៥ ។ គួរបញ្ជាក់ផងដែរថា គិតចាប់តាំងពីប្រើប្រាស់ថ្នាំប្រភេទនេះមក អ្នកជំងឺ COVID-19 សរុបជាង៥ពាន់នាក់នៅអង់គ្លេសបានរួចផុតពីក្តីស្លាប់ ខណៈបច្ចុប្បន្នថ្នាំ ឌិចហ្សាម៉េថាសុន ក៏កំពុងស្ថិតក្នុងការធ្វើតេស្តទ្រង់ទ្រាយធំផងដែរថា វាអាចមានសមត្ថភាពទប់ទល់វីរុសកូរ៉ូណាដែរឬទេ ៕

  • អ្នកវិទ្យាសាស្រ្តសង្ហិបុរីនឹងចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្សក្នុងខែសីហាខាងមុខនេះ

    អ្នកវិទ្យាសាស្រ្តសង្ហិបុរីនឹងចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្សក្នុងខែសីហាខាងមុខនេះ

    សង្ហិបុរី៖ ក្រុមអ្នកវិទ្យាសាស្រ្តសង្ហិបុរីត្រៀមធ្វើតេស្តវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 មកពីសហគ្រាស Arcturus Therapeutics របស់សហរដ្ឋអាមេរិក ដែលនឹងចាប់ផ្តើមប្រព្រឹត្តទៅនៅក្នុងខែសីហាខាងមុខ បន្ទាប់ពីការធ្វើតេស្តលើកដំបូងលើសត្វកណ្តុរ នេះបើតាមសារព័ត៌មានរ៉យទ័រនៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ បច្ចុប្បន្នប្រទេសជាច្រើនកំពុងតែប្រឹងប្រែងស្រាវជ្រាវ និង អភិវឌ្ឍវ៉ាក់សាំងសម្រាប់ COVID-19 ដោយការធ្វើតេស្តមួយចំនួន បានឈានដល់ការសាកល្បងលើមនុស្សហើយ ខណៈក្រុមអ្នកជំនាញសង្ឃឹមថា នឹងអាចមានវ៉ាក់សាំង COVID-19 ជាផ្លូវការនៅអំឡុងឆ្នាំក្រោយ ។ តួយ៉ាង ក្រុមហ៊ុនម៉ូឌែណា របស់សហរដ្ឋអាមេរិក ដែលកំពុងនាំមុខគេ និងបានធ្វើតេស្តជោគជ័យប៉ុន្មានតំណាក់កាលមកហើយនោះ នឹងចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 របស់ខ្លួននៅក្នុងតំណាក់កាលថ្មី ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ។ ដោយឡែកវ៉ាក់សាំងរបស់ស្ថាប័នអុកស្វដ និងអាស្ត្រាសេណេកា នៅខែសីហា និងវ៉ាក់សាំងរបស់ក្រុមហ៊ុន ចនសុន និងចនសុន នឹងត្រូវធ្វើតេស្តនៅខែកញ្ញា ទៅតាមលំដាប់លំដោយ ។ ហើយការធ្វើតេស្តខាងលើនេះ នឹងត្រូវចូលរួមដោយមនុស្សរាប់ម៉ឺននាក់ ដើម្បីឲ្យក្រុមហ៊ុនស្ថាប័នជំនាញរដ្ឋាភិបាល និងអ្នកជំនាញកំពូលៗអាចគណនាអំពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងទាំង ៣ ប្រភេទ នេះ ៕ធ.ដ   …

  • ដោយសារព្រួយបារម្ភពីករណីឆ្លង COVID-19 ចិនបង្ខំចិត្តឈប់នាំចូលត្រី សាល់ម៉ុន ពីន័រវែសជាបណ្ដោះអាសន្ន

    ដោយសារព្រួយបារម្ភពីករណីឆ្លង COVID-19 ចិនបង្ខំចិត្តឈប់នាំចូលត្រី សាល់ម៉ុន ពីន័រវែសជាបណ្ដោះអាសន្ន

    ចិន៖ ចិនបង្ខំចិត្តឈប់នាំចូលត្រី សាល់ម៉ុន ជាបណ្តោះអាសន្នពីប្រទេសន័រវែស ក្រោយមានការសង្ស័យថា ករណីឆ្លងថ្មីជាចង្កោមនៅក្នុងផ្សារដ៏ធំឈ្មោះ ស៊ីនហ្វាទី ក្នុងរដ្ឋធានីប៉េកាំង អាចមានជាប់ទាក់ទិននឹងត្រីប្រភេទនេះ នេះបើតាមសារព័ត៌មាន Sputnik នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ។ ប្រភពបានឱ្យដឹងថា ករណីឆ្លងជម្ងឺ COVID-19 ច្រើនជាង១០០ករណីត្រូវបានរាយការណ៍នៅក្នុងរដ្ឋធានីប៉េកាំង ខណៈករណីឆ្លងទាំងនេះភាគច្រើនមានជាប់ពាក់ព័ន្ធនឹងផ្សារ ស៊ីនហ្វាទី ជាផ្សារធំជាងគេបំផុតនៅអាស៊ី ។ ក្រោយរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ចិនបានបង្កើនការត្រួតពិនិត្យ និងបញ្ឈប់ការនាំចូលត្រី សាល់ម៉ុន ពីបណ្ដាប្រទេសអឺរ៉ុប ក្នុងនោះរួមទាំងន័រវេសដែលតែងនាំចេញត្រីប្រភេទនេះ មកកាន់ទីផ្សារចិនផងដែរ ៕ធ.ដ

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៨.៣លាននាក់ ក្នុងនោះស្លាប់ជិត៤៥ម៉ឺននាក់ និងជាសះស្បើយជិត៤.៣លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៨.៣លាននាក់ ក្នុងនោះស្លាប់ជិត៤៥ម៉ឺននាក់ និងជាសះស្បើយជិត៤.៣លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៨លាន៣២៥ម៉ឺន១ពាន់៦៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៤ម៉ឺន៥ពាន់១៨៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤លាន២៩ម៉ឺន៩ពាន់២២១នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន២០ម៉ឺន៨ពាន់២៤១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន៩ពាន់១២៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨៩ម៉ឺន៩ពាន់៥០៣នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៩២ម៉ឺន៨ពាន់៨៣៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៥ពាន់៤៥៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៦ម៉ឺន៤ពាន់៧៧៤នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៥៤ម៉ឺន៥ពាន់៤៥៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៧ពាន់២៨៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៩ម៉ឺន៤ពាន់៣០៦នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៣៥ម៉ឺន៤ពាន់១៦១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន១ពាន់៩២១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៨ម៉ឺន៧ពាន់៥៥២នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៩ម៉ឺន៨ពាន់១៣៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន១ពាន់៩៦៩នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕ធ.ដ

  • កូវីដ១៩៖ គណៈរដ្ឋមន្ត្រីថៃអនុម័តកញ្ចប់ថវិកា៧២២លានដុល្លារ ស្រោចស្រង់ទេសចរណ៍

    កូវីដ១៩៖ គណៈរដ្ឋមន្ត្រីថៃអនុម័តកញ្ចប់ថវិកា៧២២លានដុល្លារ ស្រោចស្រង់ទេសចរណ៍

    ថៃ៖ គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ៍ ទី១៦ មិថុនាម្សិលមិញ បានអនុម័តលើកញ្ចប់ថវិកាចំណាយមានតម្លៃ ២២.៤ពាន់លានបាត ឬ ៧២២លានដុល្លារអាម៉េរិក ដើម្បីស្រោចស្រង់ទេសចរណ៍ក្នុងស្រុកវិញ ក្រោយរងផលប៉ះពាល់ខ្លាំងដោយសារតែវីរុសកូវីដ១៩។ អ្នកនាំពាក្យរងនៃរាជរដ្ឋាភិបាល លោកស្រី Traisuree Taisaranakul បាននិយាយថា កញ្ចប់ថវិកានេះត្រូវបានស្នើឡើងដោយក្រសួងទេសចរណ៍និងកីឡា ហើយគ្រោងនឹងទៅចំណាយចាប់ពីខែកក្តដា ដល់ខែតុលា។ មូលនិធិនេះនឹងយកចេញពីផែនការចំណាយស្រោចស្រង់សេដ្ឋកិច្ច ពីវិបត្តិកូវីដ១៩ របស់ក្រសួងហិរញ្ញវត្ថុ ដែលមានតម្លៃសរុប៤០០ពាន់លានបាត។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Uttama Savanayana បានប្រាប់អ្នកសារព័ត៌មានថា «កញ្ចប់ស្រោវស្រង់សេដ្ឋកិច្ចក្នុងស្រុកនេះនឹងជួយគាំទ្រដល់សេដ្ឋកិច្ច ក្នុងត្រីមាសទី៣ និងទី៤ ខណៈដែលនឹងមានការបង្កើនចំណាយ»។ ក្រសួងសេដ្ឋកិច្ចកំពុងពិនិត្យ ដំណើរការផែនការខ្ចីប្រាក់ប្រមាណ១ទ្រីលានបាត ដើម្បីជួយប្រជាជនរងផលប៉ះពាល់ ជួសជុលប្រព័ន្ធហិរញ្ញវត្ថុវិញ ហើយស្តារសន្តិសុខសេដ្ឋកិច្ច។ កញ្ចប់ថវិកា៧២២លានដុល្លារអាម៉េរិកនេះនឹងជួយជំរុញដំណើរក្នុងស្រុករបស់បុគ្គលិកសុខាភិបាល និងអ្នកស្ម័គ្រចិត្តធ្វើការងារលើសេវាសុខាភិបាល ដែលមានតម្លៃ២.៤ពាន់លានបាត។ រីឯអ្នកធ្វើដំណើរក្នុងស្រុកក៏ទទួលបានការបញ្ចុះតម្លៃ ៤០ភាគរយ សម្រាប់ការស្នាក់នៅសណ្ឋាគារ៥លានបន្ទប់ តម្លៃចាប់ពី៣០០០បាតក្នុងមួយយប់ ឬក៏ចំណាយលើអាហារចាប់ពី៣០០០បាតនិងចំណាយផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលគ្រោងយចំណាយប្រមាណ២០ពាន់លានបាតដើម្បីផ្តល់ជូន។ ប្រទេសថៃ ដែលបច្ចុប្បន្ន មានអ្នកឆ្លងជំងឺសរុប៣១៣៥នាក់ និងស្លាប់៥៨នាក់ តាំងពីខែមករាមកនោះ ទើបបានបញ្ចប់បំរាមគោចរ និងបន្ធូរបន្ថយការរឹតត្បឹតសកម្មភាពជាបន្តបន្ទាប់ ខណៈដែលស្ថានភាពកាន់តែល្អប្រសើរនោះ។ ទេសចរបរទេសមកប្រទេសថៃ ត្រូវអាជ្ញាធរទេសចរណ៍ថៃប៉ាន់ប្រមាណថា…