Category: Covid-19

  • នាយករដ្ឋមន្រ្តីអេស្ប៉ាញប្រកាសនឹងបើកទ្វារព្រំដែនទទួលភ្ញៀវទេសចរមកពីប្រទេសមួយចំនួនឡើងវិញ ក្រោយស្ថានភាព COVID-19 ធូរស្រាល

    នាយករដ្ឋមន្រ្តីអេស្ប៉ាញប្រកាសនឹងបើកទ្វារព្រំដែនទទួលភ្ញៀវទេសចរមកពីប្រទេសមួយចំនួនឡើងវិញ ក្រោយស្ថានភាព COVID-19 ធូរស្រាល

    អេស្ប៉ាញ៖ អេស្ប៉ាញនឹងបើកទ្វារព្រំដែនរបស់ខ្លួនឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរមកពីតំបន់ ស៊ិនជិន ដែលគិតចាប់ពីថ្ងៃទី២១ ខែមិថុនាតទៅ ពោលគឺមុន១០ថ្ងៃលឿនជាងផែនការដែលបានគ្រោងទុក នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក ផេដ្រូ សាន់ឆេស និងចុះផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២០ ។ ការប្រកាសពីការបើកទ្វារព្រំដែនខាងលើនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអេស្ប៉ាញ ដើម្បីបន្ធូរបន្ថយវិធានការរឹតត្បិតប្រទេស ខណៈប្រទេសមួយនេះបន្តមើលឃើញពីស្ថានភាពប្រសើរឡើង ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគរាតត្បាតសកល COVID-19 ។ លោក ផេដ្រូ សាន់ឆេស បន្ថែមថា វិស័យទេសចរណ៍គឺជាកូនសោរដ៏សំខាន់ សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ លោកថា ការបើកទ្វារព្រំដែននេះ គឺដើម្បីទទួលភ្ញៀវទេសចរមកពីតំបន់ ស៊ិនជិន ដែលក្នុងនោះភាគច្រើនមកពីសហភាពអឺរ៉ុប និងបណ្តាប្រជាជាតិមិនមែនសហភាពអឺរ៉ុបមួយចំនួន ដូចជាប្រទេសន័រវ៉េជាដើម ។ សូមជម្រាបថា អេស្ប៉ាញស្ថិតនៅលំដាប់ទី៦ ក្នុងចំណោមប្រទេសមានករណីឆ្លងជម្ងឺ COVID-19 ច្រើនបំផុតលើពិភពលោក ដោយគិតត្រឹមថ្ងៃទី១៥ ខែមិថុនានេះ អេស្ប៉ាញមានអ្នកឆ្លងសរុប២៩ម៉ឺន១ពាន់៨ករណី ក្នុងនោះមានអ្នកស្លាប់សរុប២ម៉ឺន៧ពាន់១៣៦នាក់ និងអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕

  • សហភាពអឺរ៉ុបចុះកិច្ចព្រមព្រៀងដំបូង ដើម្បីធានាទទួលបាន វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩

    សហភាពអឺរ៉ុបចុះកិច្ចព្រមព្រៀងដំបូង ដើម្បីធានាទទួលបាន វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩

    អឺរ៉ុប៖ បណ្តាប្រទេសធំៗរបស់សហភាពអឺរ៉ុប ក្នុងនោះរួមមានបារាំង អាល្លឺម៉ង់ អ៊ីតាលី និង ហូឡង់បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថ អាស់ត្រាហ្ស៊េណេកា (AstraZeneca) ដើម្បីធានាផ្គង់ផ្គង់អនាគតវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ចំនួន៣០០លានដូស សម្រាប់ប្រទេសសមាជិកសហភាពអឺរ៉ុប នេះបើតាមសារព័ត៌មាន CGNT នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។ ដើម្បីទទួលបានវ៉ាក់សាំងក្នុងចំនួនដ៏ច្រើន និងមុនគេ គណៈកម្មការអឺរ៉ុបគ្រោងនឹងប្រើកញ្ចប់ថវិកាជាង២ពាន់លានអឺរ៉ូ សម្រាប់កិច្ចសន្យាទិញវ៉ាក់សាំងបង្ការជំងឺCOVID-19 ។ ដោយចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតឱសថ អាស់ត្រាហ្ស៊េណេកា នោះ បារាំង អាល្លឺម៉ង់ អ៊ីតាលី និងហូឡង់ ចង់បានការធានាថា ប្រទេសសមាជិកសហភាពអឺរ៉ុប នឹងទទួលបានវ៉ាក់សាំងបង្ការជម្ងឺ COVID-19  មុនគេ នៅថ្ងៃណាដែលគេរកឃើញវ៉ាក់សាំង ។ បន្ទាប់ពីបង្កើតឡើងកាលពីឆ្នាំ ១៩៩៩ នៅក្រោយការច្របាច់ចូលគ្នារវាងក្រុមហ៊ុនផលិតឱសថស៊ុយអែត និងអង់គ្លេស នោះ អាស់ត្រា ហ្ស៊េណេកា កំពុងសហការជាមួយអ្នកវិទ្យាសាស្រ្តនៅសកលវិទ្យាល័យអង់គ្លេស អ៊ុកហ្វ័ដ ដើម្បីស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 ។ បើតាមក្រុមហ៊ុនផលិតឱសថនេះ ការធ្វើតេស្តសាកល្បងទៅលើមនុស្សកំពុងដំណើរការនៅអង់គ្លេស និង ប្រេស៊ីល ដែលនឹងអាចផ្តល់លទ្ធផលពីប្រសិទ្ធភាពរបស់វ៉ាក់សាំងនៅខែកញ្ញាខាងមុខ…

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៨លាននាក់ ក្នុងនោះស្លាប់ជាង៤៣ម៉ឺននាក់ និងជាសះស្បើយជាង៤.១លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៨លាននាក់ ក្នុងនោះស្លាប់ជាង៤៣ម៉ឺននាក់ និងជាសះស្បើយជាង៤.១លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧លាន៩៨ម៉ឺន៤ពាន់៤៣២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៣ម៉ឺន៥ពាន់១៧៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤លាន១០ម៉ឺន៤ពាន់៣៧៣នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន១៦ម៉ឺន២ពាន់១៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន៧ពាន់៨៥៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨៦ម៉ឺន៧ពាន់៨៤៩នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៨៦ម៉ឺន៧ពាន់៨៨២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៣ពាន់៣៨៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៣ម៉ឺន៧ពាន់៥១២នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៥២ម៉ឺន៨ពាន់៩៦៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ពាន់៩៤៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៨ម៉ឺន៥០នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៣៣ម៉ឺន៣ពាន់៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ពាន់៥២០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៦ម៉ឺន៩ពាន់៦៨៩នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៩ម៉ឺន៥ពាន់៨៨៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន១ពាន់៦៩៨នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕

  • ប្រជាជនអាម៉េរិកប្រមាណ១.៥លាននាក់បន្ថែមទៀតដាក់ពាក្យសុំជំនួយអត់ការងារ អំឡុងវិបត្តិ COVID-19

    ប្រជាជនអាម៉េរិកប្រមាណ១.៥លាននាក់បន្ថែមទៀតដាក់ពាក្យសុំជំនួយអត់ការងារ អំឡុងវិបត្តិ COVID-19

    សហរដ្ឋអាម៉េរិក៖ ក្រសួងការងារអាម៉េរិករាយការណ៍ថ្មីៗនេះថា មានពលរដ្ឋអាម៉េរិក១.៥ លាននាក់ដាក់ពាក្យសុំជំនួយរដ្ឋពេលអត់ការងារធ្វើកាលពីសប្តាហ៍មុន ដែលជាចំនួនទាបបំផុតក្នុងរយៈពេល៣ខែមកនេះ ស្របពេលដែលអាជីវកម្មកាន់តែច្រើនចាប់ផ្តើមបើកទ្វារឡើងវិញ បន្ទាប់ពីបិទដោយសារ COVID-19 នេះបើតាមសារព័ត៌មាន AP ។ ចំនួនអ្នកបាត់បង់ការងារថ្មីនេះធ្វើឲ្យចំនួនសរុបចាប់តាំងពីវិបត្តិ COVID-19 នៅសហរដ្ឋអាម៉េរិក កាលពីពាក់កណ្តាលខែមីនាមក កើនឡើងដល់ចំនួនសរុប៤៤លាននាក់ ឬស្មើនឹងជាង១ភាគ៤ នៃពលរដ្ឋអាម៉េរិកពេញវ័យធ្វើការសរុប១៦៤.៦លាននាក់ ។ ប៉ុន្តែចំនួនអ្នកទទួលជំនួយរដ្ឋជាក់ស្តែងនៅពេលនេះ បានធ្លាក់ចុះដល់២០.៩លាននាក់វិញ ដោយមនុស្សរាប់លាននាក់បានត្រឡប់ទៅធ្វើការវិញ ។ ទោះបីចំនួនអ្នកអត់ការងារថ្មីប្រចាំសប្តាហ៍ បានធ្លាក់ចុះអស់១២សប្តាហ៍ក្តី ក៏មន្ត្រីខាងសេដ្ឋកិច្ចសំខាន់ៗបានទស្សន៍ទាយថា ការរើបឡើងវិញនៃសេដ្ឋកិច្ចសហរដ្ឋអាម៉េរិកក្រោយវិបត្តិ COVID-19 នឹងត្រូវការរយៈយូររហូតដល់ឆ្នាំ២០២១ខាងមុខនេះ ៕

  • អង្គការសុខភាពពិភពលោក WHO សម្តែងការព្រួយបារម្ភខ្ពស់ ខណៈប្រទេសជាច្រើននៅតែបន្តកើនឡើងករណីឆ្លង COVID-19 យ៉ាងគំហុក

    អង្គការសុខភាពពិភពលោក WHO សម្តែងការព្រួយបារម្ភខ្ពស់ ខណៈប្រទេសជាច្រើននៅតែបន្តកើនឡើងករណីឆ្លង COVID-19 យ៉ាងគំហុក

    ស្វីស៖ អង្គការសុខភាពពិភពលោក WHO  នៅថ្ងៃសុក្រនេះ បានបញ្ជាក់ថា ខ្លួនមានការព្រួយបារម្ភជាខ្លាំង ខណៈប្រទេសជាច្រើននៅតែបន្តកើនឡើងយ៉ាងគំហុកនូវករណីឆ្លងជម្ងឺ COVID-19 នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ។ ហើយសារជាថ្មីម្តងទៀត អង្គការសុខភាពពិភពលោក WHO  ថែមទាំងបានអំពាវនាវយ៉ាងទទូចឱ្យមានសាមគ្គីភាពសកល ដើម្បីយកជ័យជំនះលើការលំបាកដែលមិនធ្លាប់មានក្នុងរយៈពេលជាង១០០ឆ្នាំមកនេះផងដែរ ។ ដោយឡែកពាក់ព័ន្ធនឹងការបើកសាលារៀនឡើងវិញ នាយកទទួលបន្ទុកកម្មវិធីសង្គ្រោះបន្ទាន់នៃអង្គការ WHO លោក ម៉ៃខឺល រីយ៉ាន បាននិយាយថា ការណែនាំឲ្យបើកសាលារៀនឡើងវិញ គឺត្រូវតែធ្វើឡើងដោយការសិក្សាអំពីស្ថានភាពជាក់ស្តែងនៃ COVID-19 នៅតាមតំបន់ ឬប្រទេសនីមួយៗនៅលើពិភពលោកសិន ព្រោះថា កម្រិតនៃការរាតត្បាតជំងឺ គឺខុសគ្នាខ្លាំងទៅតាមតំបន់ ឬប្រទេសទាំងនោះ ។ ដូច្នេះ WHO ប្រហែលជាត្រូវការពេលយូរទៀត ទើបអាចធ្វើការចេញសេចក្តីណែនាំ ថាតើគួរណែនាំឲ្យប្រទេសណាខ្លះ បើកសាលារៀនពួកគេឡើងវិញ ៕

  • ប្រេស៊ីលវ៉ាដាច់អង់គ្លេស ក្លាយជាប្រទេសស្ថិតនៅលំដាប់ទី២ មានអ្នកស្លាប់ដោយសារ COVID-19 ច្រើនបំផុតលើពិភពលោក

    ប្រេស៊ីលវ៉ាដាច់អង់គ្លេស ក្លាយជាប្រទេសស្ថិតនៅលំដាប់ទី២ មានអ្នកស្លាប់ដោយសារ COVID-19 ច្រើនបំផុតលើពិភពលោក

    ប្រេស៊ីល៖ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលប្រេស៊ីលបានបង្ហាញថា ប្រេស៊ីលបានទម្លាក់អង់គ្លេស ក្លាយជាប្រទេសមានមនុស្សស្លាប់ច្រើនបំផុត លំដាប់ថ្នាក់លេខ២លើពិភពលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ។ ក្រសួងសុខាភិបាលប្រេស៊ីលបានឱ្យដឹងនៅថ្ងៃសុក្រនេះថា គិតត្រឹមរយៈពេល២៤ម៉ោងកន្លងទៅនេះ ប្រទេសខ្លួនបានកត់ត្រាមនុស្សស្លាប់ចំនួន៩០៩នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនមនុស្សស្លាប់សរុប ដោយសារជំងឺ COVID-19 ក្នុងប្រទេសអាម៉េរិកឡាទីនមួយនេះកើនឡើងដល់៤ម៉ឺន១ពាន់៨២៨នាក់ លើសអង់ គ្លេសដែលមានអ្នកស្លាប់សរុប៤ម៉ឺន១ពាន់៤៨១នាក់ ។ សូមជម្រាបថា ប្រេស៊ីលស្ថិតនៅលំដាប់ទី២ ជាប្រទេសអ្នកឆ្លង និងស្លាប់ដោយសារជម្ងឺ COVID-19 ច្រើនបំផុតលើពិភពលោក ដែលគិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០  ប្រទេសអាម៉េរិកឡាទីនមួយនេះមានអ្នកឆ្លងសរុប៨២ម៉ឺន៩ពាន់៩០២ករណី ក្នុងនោះមានអ្នកស្លាប់សរុប៤ម៉ឺន១ពាន់៩០១នាក់ និងអ្នកជាសះស្បើយឡើងវិញសរុប៤២ម៉ឺន៧ពាន់៦១០នាក់ ខណៈអ្នកជម្ងឺសកម្ម ឬអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរសរុប៣៦ម៉ឺន៣៩១នាក់ ៕

  • ថៃនឹងដកបំរាមគោចរពេលយប់ចេញទាំងស្រុងចាប់ពីដើមសប្តាហ៍ក្រោយនេះ ខណៈស្ថានការណ៍ COVID-19 កាន់តែធូរស្រាល

    ថៃនឹងដកបំរាមគោចរពេលយប់ចេញទាំងស្រុងចាប់ពីដើមសប្តាហ៍ក្រោយនេះ ខណៈស្ថានការណ៍ COVID-19 កាន់តែធូរស្រាល

    ថៃ៖ រដ្ឋាភិបាលថៃនឹងដកបំរាមគោចរពេលយប់ចេញទាំងស្រុងតែម្តង គិតចាប់ពីថ្ងៃទី១៥ ខែមិថុនានេះតទៅ ហើយថែមទាំងអនុញ្ញាតឱ្យលក់គ្រឿងស្រវឹងនៅតាមភោជនីយដ្ឋាន និងសណ្ឋាគារផងដែរ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ។ សេចក្តីសម្រេចខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់រដ្ឋបាលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ប្រទេសថៃ CCSA ដែលដឹកនាំផ្ទាល់ដោយនាយករដ្ឋមន្ត្រថៃលោក ប្រាយុទ្ធ ចាន់អូឆា ខណៈដែលការដាក់ប្រទេសក្នុងគ្រាអាសន្ននឹងនៅតែបន្តអនុវត្តន៍ទៅមុខទៀត ។ បន្ថែមលើនេះ អ្នកនាំពាក្យរដ្ឋបាលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ថៃ CCSA លោក ថាវីស៊ីន វិសានុយោធិន បានបញ្ជាក់ថា ការធ្វើដំណើររវាងអន្តរជាតិ នឹងបន្តស្ថិតនៅក្នុងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត ដើម្បីកុំឲ្យប្រទេសថៃផ្ទុះករណីឆ្លង COVID-19 រលកទី២ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៨លាននាក់ ក្នុងនោះស្លាប់ជិត៤៣ម៉ឺននាក់ និងជាសះស្បើយជិត៤លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៨លាននាក់ ក្នុងនោះស្លាប់ជិត៤៣ម៉ឺននាក់ និងជាសះស្បើយជិត៤លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧លាន៧៣ម៉ឺន៩ពាន់៨៣១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤២ម៉ឺន៨ពាន់៣៣៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣លាន៩៦ម៉ឺន៦ពាន់២៦២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន១១ម៉ឺន៦ពាន់៩២២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន៦ពាន់៨២៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨៤ម៉ឺន១ពាន់៩៣៤នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៨២ម៉ឺន៩ពាន់៩០២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន១ពាន់៩០១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤២ម៉ឺន៧ពាន់៦១០នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៥១ម៉ឺន១ពាន់៤២៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ពាន់៧១៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៦ម៉ឺន៩ពាន់៣៧០នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៩ពាន់៦០៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់៨៩០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៥ម៉ឺន៤ពាន់៣៣០នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៩ម៉ឺន២ពាន់៩៥០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន១ពាន់៤៨១នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕

  • ធ្វើតេស្តជំងឺកូវីដហើយចេញវិញ្ញាបនប័ត្រពីក្រសួងក្នុងម្លៃ១៣០ដុល្លារមួយដង

    មន្ទីរពិសោធន៍បង្អែកជាតិរបស់វិទ្យាស្ថានជាតិសុខភាពសាធារណៈត្រូវបានទទួលស្គាល់ និងអនុញ្ញាតដោយក្រសួងសុខាភិបាលក្នុងការចេញវិញ្ញាបនប័ត្រសុខភាពលើតេស្តជំងឺកូវីដ១៩ (COVID 19) សម្រាប់អ្នកដែលមានបំណងធ្វើដំណើរទៅក្រៅប្រទេស។ វិទ្យាស្ថានសុខាភិបាល មានទីតាំងនៅក្នុងក្រសួងសុខាភិបាលដែលមានទីតាំងនៅក្នុងខណ្ឌទួលគោក។ សម្រាប់អ្នកដែលចង់ទទួលសេវា ត្រូវភ្ជាប់មកជាមួយលិខិតឆ្លងដែនដែលមានសុពលភាព។ ចំណែកឯតម្លៃគឺការធ្វើតេស្ត១ម្តងមានតម្លៃ១០០ដុល្លារ ហើយការចេញវិញ្ញាបនប័ត្រផ្លូវការតម្លៃ៣០ដុល្លារបន្ថែម៕

  • ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

    ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

    ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០ក្នុងរយ:ពេល២៤ចុងក្រោយនេះមានចំនួនជាង១ពាន់៨០០ករណី ដែលថយចុះចំនួន៥៤៨ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ការស្លាប់រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៥០នាក់ ដែលថយចុះចំនួន៣នាក់បើប្រៀបធៀបនឹងម្សិលមិញផងដែរ។ ការឆ្លងថ្ងៃនេះ បានកើតឡើង លើប្រទេសចំនួន៦ គឺសឹង្ហបុរី, ឥណ្ឌូណេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, ថៃនិងមីយ៉ាន់ម៉ា។ ចំណែកប្រទេសដែលមាន មនុស្សស្លាប់ គឺមានតែប្រទេស២ទេ គឺឥណ្ឌូណេស៊ីនិងហ្វីលីពីន។