-
យោធាអូស្ត្រាលីប្រមាណ១ពាន់នាក់ នឹងត្រូវដាក់ពង្រាយនៅរដ្ឋវិចតូរៀ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាតត្បាត COVID-19

អូស្រា្តលី៖ យោធាអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍នេះប្រកាសថា ខ្លួននឹងបញ្ជូនកងទ័ពប្រមាណ១ពាន់នាក់ទៅកាន់ទីក្រុងមែលប៊ន រដ្ឋវិចតូរៀ ដើម្បីទប់ស្កាត់ការផ្ទុះជំងឺឆ្លង COVID-19 ធ្ងន់ធ្ងរឡើងវិញ ឬ រលកទី២ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោកស្រី លីនដា រៃណូលដ៍ បានបញ្ជាក់ថា កងទ័ពប្រមាណ១ពាន់នាក់នឹងត្រូវបញ្ជូននៅដាក់ពង្រាយនៅទីក្រុងរបស់រដ្ឋវិចតូរៀ ក្នុងនោះ៨៥០នាក់នឹងជួយត្រួតពិនិត្យអ្នកដំណើរបរទេស ដែលកំពុងស្ថិតនៅមណ្ឌលត្រួតពិនិត្យសុខភាព ឬសណ្ឋានគារ ខណៈយោធាដែលនៅសល់នឹងទៅឈរនៅតាមមណ្ឌលធ្វើតេស្តរក COVID-19 ។ ការបញ្ជូនយោធាខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលបច្ចុប្បន្ននេះរដ្ឋ វិចតូរៀ ទាំងមូល កំពុងតែមានការព្រួយបារម្ភខ្លាំងឡើងៗ អំពីការផ្ទុះជំងឺឆ្លង COVID-19 រលកទី ២ ដោយសារតែមួយសប្តាហ៍ចុងក្រោយនេះ ករណីឆ្លងរហូតដល់ទៅ១៥០ករណីថ្មីៗទៀតត្រូវបានរកឃើញ ខណៈនៅទីក្រុងមែលប៊នមានការផ្ទុះករណីឆ្លងជាចង្កោមរួចមកហើយ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៤៨ម៉ឺននាក់ និងជាសះស្បើយជាង៥.១លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩លាន៥២ម៉ឺន៥ពាន់៩៧៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៨ម៉ឺន៤ពាន់៩២៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥លាន១៧ម៉ឺន៤ពាន់៧០១នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៤៦ម៉ឺន៣ពាន់២៧១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន៤ពាន់២៨១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៤ម៉ឺន៦០៥នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន១៩ម៉ឺន២ពាន់៤៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៣ពាន់៨៧៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦៤ម៉ឺន៩ពាន់៩០៨នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦០ម៉ឺន៦ពាន់៨៨១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់៥១៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៦ម៉ឺន៨ពាន់៨២២នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៤៧ម៉ឺន២ពាន់៩៨៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៤ពាន់៩០៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៧ម៉ឺន១ពាន់៦៨៨នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៦ពាន់៨៦២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៣ពាន់៨១នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕ …
-
ចិនបើកភ្លើងខៀវឱ្យក្រុមហ៊ុនជីវសាស្រ្ត ឆុងឈីង ជីហ្វៃ ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្ស

ចិន៖ អាជ្ញាធរចិនបានសម្រេចបើកភ្លើងខៀវឲ្យក្រុមហ៊ុនជីវសាស្រ្ត ឆុងឈីង ជីហ្វៃ ចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 ទៅលើមនុស្សហើយ នេះបើតាមសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។ វ៉ាក់សាំងខាងលើនេះ ត្រូវបានអភិវឌ្ឍឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនឱសថជីវសាស្រ្ត អានហ៊ុយ ជីហ្វៃ ឡុងខម និងវិទ្យាស្ថានមីក្រូជីវសាស្រ្តរបស់ចិន ដែលបានទទួលវិញ្ញាបនប័ត្រពីរដ្ឋបាលគ្រប់គ្រងផលិតផលវេជ្ជសាស្រ្តជាតិចិន ដើម្បីដាក់ដំណើរការសាកល្បងស្វែងរកប្រសិទ្ធភាព ។ ក្រុមអ្នកស្រាវជ្រាវ និង ក្រុមហ៊ុនរបស់ចិនកំពុងចាក់សាកល្បងវ៉ាក់សាំងនេះចំនួន៦ដងលើមនុស្ស ខណៈវ៉ាក់សាំង១២ប្រភេទផ្សេងទៀត ត្រូវបានដាក់ឲ្យដំណើរការការសាកល្បងអំពីប្រសិទ្ធភាព នៅក្នុងដំណាក់កាលផ្សេងៗគា្ននៅជុំវិញពិភពលោក ។ រហូតមកទល់នឹងពេលនេះ មានក្រុមហ៊ុនចំនួនពីរប៉ុណ្ណោះ ដែលកំពុងធ្វើតេស្តវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 ប្រកបដោយក្តីសង្ឃឹមខ្ពស់ជាងគេ ក្នុងនោះមានដូចជាក្រុមហ៊ុន ម៉ូឌែណា របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន ឃ្យួវ៉ាក់ របស់អាល្លឺម៉ង់ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៩.៣លាននាក់ ក្នុងនោះស្លាប់ជិត៤៨ម៉ឺននាក់ និងជាសះស្បើយជាង៥លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩លាន៣៥ម៉ឺន២ពាន់៧២៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៧ម៉ឺន៩ពាន់៧៧៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥លាន៤ម៉ឺន១ពាន់១៧០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៤២ម៉ឺន៤ពាន់១៦៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន៣ពាន់៤៧៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២ម៉ឺន៣៨១នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន១៥ម៉ឺន១ពាន់៤៧៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន២ពាន់៧៧១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦១ម៉ឺន៣ពាន់៣៤៥នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៥៩ម៉ឺន៩ពាន់៧០៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ពាន់៣៥៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៥ម៉ឺន៦ពាន់៤២៩នាក់ ។ ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៤៥ម៉ឺន៦ពាន់១១៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៤ពាន់៤៨៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៥ម៉ឺន៨ពាន់៥៧៤នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣០ម៉ឺន៦ពាន់២១០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន២ពាន់៩២៧នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕ …
-
ថ្ងៃនេះមានអ្នកជាសះស្បេីយ ១នាក់ និងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ទេ

ក្រសួងសុខាភិបាល៖ រហូតដល់ម៉ោង ០៨:៣០ ព្រឹក ថ្ងៃទី២៤ មិថុនា ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ទេ ដូច្នេះចំនួនសរុបកូវីដ-១៩ ១៣០នាក់ ដដែល មានជាសះស្បេីយ១នាក់ ចំនួនសំរាកនៅពេទ្យនៅសល់២នាក់ ចំនួនជាសះស្បេីយសរុប ចំនួន១២៨នាក់ និងស្លាប់គ្មាន។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តន៍អនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ។ យេីងត្រូវបន្តអនុវត្តន៍គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០។ យេីងបានធ្វេីតេស្តចំនួន ៣២៥០៨ ស្មេីនឹង ១៩៥៨ ក្នុង១លាននាក់៕ ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115
-
ការធ្វើតេស្តវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 របស់ថៃឈានដល់ដំណាក់កាល ជោគជ័យ ឬបរាជ័យ

ថៃ៖ ក្រុមអ្នកវិទ្យាសាស្ត្រថៃ នៅថ្ងៃចន្ទម្សិលមិញ បានចាក់វ៉ាក់សាំង COVID-19 លើកទីពីរទៅលើសត្វស្វា ក្នុងគោលបំណងរកមើលការឆ្លើយតបជាវិជ្ជមានមួយទៀត ដើម្បីជួយដល់ការសាកល្បងព្យាបាលលើមនុស្សនៅដើមខែតុលាខាងមុខ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។ សត្វស្វាចំនួន១៣ក្បាលត្រូវបានចាក់វ៉ាក់សាំងការពារ កាលពីថ្ងៃចន្ទម្សិលមិញ ហើយ០២សប្តាហ៍ទៀតនឹងជាពេលវេលាសំខាន់ក្នុងការកំណត់ ថាតើក្រុមអ្នកស្រាវជ្រាវអាចបន្តការធ្វើតេស្តបន្ថែមទៀតបានឬអត់ ។ នាយកមជ្ឈមណ្ឌលស្រាវ ជ្រាវ និងអភិវឌ្ឍន៍វ៉ាក់សាំងនៅសាកលវិទ្យាល័យ ជូឡាឡុងកន លោក កៀត រ៉ាក់រុងថាំ បានគូសបញ្ជាក់ថា យើងនឹងវិភាគការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំម្តងទៀតហើយបើសិនការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ គឺខ្ពស់បំផុតនោះ វានឹងជាការឆ្លើយតបមួយដ៏ល្អ ។ ស្របពេលជាមួយគ្នានោះដែរ រដ្ឋាភិបាលថៃបានសម្តែងការគាំទ្រដល់ការសាកល្បងខាងលើនេះ ហើយសង្ឃឹមថា ទីក្រុងបាងកកនឹងអាចមានវ៉ាក់សាំងដែលមានប្រសិទ្ធភាពតម្លៃថោកផលិតក្នុងស្រុក និងត្រៀមចេញលក់សម្រាប់ឆ្នាំក្រោយ ៕
-
ក្រសួងសុខាភិបាលរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ទៀតហើយ នៅថ្ងៃនេះ

ក្រសួងសុខាភិបាល៖ ថ្ងៃនេះក្រសួងសុខាភិបាលរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ (ជនជាតិខ្មែរត្រលប់មកពីសហរដ្ឋអាម៉េរិក) រហូតដល់ម៉ោង ៨:៣០ ព្រឹក ថ្ងៃទី២៣ មិថុនា ២០២០ យេីងរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ១នាក់ទៀត (ជាករណីនាំចូល) ដូច្នេះចំនួនសរុបកូវីដ-១៩ ១៣០នាក់ ចំនួនសំរាកនៅពេទ្យកេីន៣នាក់ ចំនួនជាសះស្បេីយសរុប ចំនួន១២៧នាក់ ដដែល និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តន៍អនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តអនុវត្តន៍គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល។ សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី២៧ …
-
សមាជិក០២នាក់ នៃក្រុមយុទ្ធនាឃោសនារបស់លោក ដូណាល់ ត្រាំ ធ្វើតេស្តវិជ្ជមាន COVID-19

សហរដ្ឋអាម៉េរិក៖ សមាជិក០២នាក់ នៃក្រុមយុទ្ធនាការឃោសនារបស់ប្រធានា ធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលជាអ្នកជួយរៀបចំកម្មវិធីជួបជុំក្នុងយុទ្ធការឃោសនាស្វែងរកសម្លេងឆ្នោតក្នុងទីក្រុង Tulsa រដ្ឋ Oklahoma ត្រូវបានធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០២០ ។ ប្រភពបានឱ្យដឹងថា អស់រយៈពេលជាច្រើនម៉ោង មុនពេលប្រារព្ធយុទ្ធការឃោស នាស្វែងរកសម្លេងឆ្នោតដំបូងកាលពីចុងសប្ដាហ៍មុននេះ ក្រុមយុទ្ធនាការឃោស នាបាននិយាយថា មានសមាជិក០៦នាក់នៃក្រុមយុទ្ធនាការឈានមុខក្នុងទីក្រុង Tulsa ត្រូវបានធ្វើតេស្តវិជ្ជមានជម្ងឺ COVID-19 ។ សូមបញ្ជាក់ថា យុទ្ធការឃោសនាស្វែងរកសម្លេងឆ្នោតដំបូងរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅទីក្រុង Tulsa រដ្ឋ Oklahoma កាលពីចុងសប្ដាហ៍មុននេះ មានអ្នកចូលរួមប្រមាណ៦ពាន់២រយនាក់ប៉ុណ្ណោះ ដែលតិចជាងការប៉ាន់ស្មានថា មានអ្នកចូលរួមពេញសាល១ម៉ឺន៩ពាន់នាក់ បើទោះបីអាជ្ញាធរសុខាភិបាលព្រួយបារម្ភថា វាអាចនឹងបង្កជាការឆ្លងរាតត្បាតខ្លាំងនៃជម្ងឺ COVID-19 ៕
-
ប្រមុខអង្គការ WHO បញ្ជាក់ថា ផលប៉ះពាល់ពីជំងឺ COVID-19 អាចនឹងរយៈពេលរាប់សិបឆ្នាំ ដោយសារតែខ្វះខាតសាមគ្គីភាពជាសកល

បរទេស៖ ការឆ្លងរាតត្បាតនៃមេរោគ COVID-19 នៅតែបន្តកើនឡើងដដែល ហើយផលប៉ះពាល់របស់វាអាចនឹងមានរយៈពេលរាប់សិបឆ្នាំក៏ថាបាន ដោយសារតែការខ្វះខាតសាមគ្គីភាពជាសកល នេះបើតាមការអះអាងរបស់អគ្គនាយក អង្គការសុខភាពពិភពលោក WHO និងចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។ នៅក្នុងវេទិកាសុខាភិបាលមួយ រៀបចំឡើងដោយអាជ្ញាធរទីក្រុងឌូបៃ តាមប្រព័ន្ធអនឡាញ នៅថ្ងៃចន្ទម្សិលមិញ លោក តេដ្រូស អាដាណម ហ្គេប្រេយែសឹស បានថ្លែងថា យើងមិនអាចកម្ចាត់ COVID-19 បាន នៅពេលដែលពិភពលោកកំពុងបែកបាក់គ្នានោះទេ… ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងមានសុវត្ថិភាពឡើយ ទាល់តែយើងទាំងអស់គ្នាមានសុវត្ថិភាព ។ សូមជម្រាបថា ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៩លាន១៨ម៉ឺន៥ពាន់៩៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤៧ម៉ឺន៤ពាន់២៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤លាន៩២ម៉ឺន១ពាន់៣៨០នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ៕
-
ចិនរកឃើញអ្នកឆ្លង COVID-19 ចំនួន២២ករណីថ្មីបន្ថែមទៀត ក្នុងនោះមាន១៣ករណីក្នុងស្រុក និង០៩ករណីនាំចូលពីក្រៅប្រទេស

ចិន៖ ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញ ចិនបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន២២ករណីបន្ថែមទៀត ក្នុងនោះមាន១៣ករណីជាប្រភេទករណីឆ្លងក្នុងស្រុក និង ០៩ករណីទៀតជាករណីនាំចូលពីបរទេស នេះបើតាម របាយការណ៍ស្តីអំពីស្ថានការណ៍ COVID-19 សម្រាប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ និងចុះផ្សាយសារព័ត៌មានស៊ីនហួរ ។ ក្នុងចំណោមប្រភេទករណីឆ្លងក្នុងស្រុកទាំង១៣ករណីនេះ ត្រូវបានរាយការណ៍ចេញពីរដ្ឋធានីប៉េកាំងទាំងអស់ ខណៈ០៩ករណីទៀតដែលជាប្រភេទករណីនាំចូលពីបរទេសវិញ គឺត្រូវបានរាយការណ៍ចេញពីខេត្តហ្គាន់ស៊ូ ចំនួន០៧ករណី និង០២ករណីទៀតនៅខេត្តជាំងស៊ូ និងខេត្តសានស៊ី ចំនួនមួយករណី ។ សូមជម្រាបថា ចិនស្ថិតនៅក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារតែការឆ្លងរាតត្បាតនៃមេរោគ COVID-19 ដោយគិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ចិនមានអ្នកឆ្លងសរុប៨ម៉ឺន៣ពាន់៤១៨ករណី ក្នុងនោះមានអ្នកស្លាប់៤ពាន់៦៣៤នាក់ និងជាសះស្បើយឡើងវិញ៧ម៉ឺន៨ពាន់៤២៥នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៣៥៩នាក់ ៕