Category: Covid-19

  • ក្រុមហ៊ុនវេជ្ជសាស្ត្រឥណ្ឌា បារ៉ាត់ បាយអូធិច ទទួលការអនុញ្ញាតឲ្យធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្ស

    ក្រុមហ៊ុនវេជ្ជសាស្ត្រឥណ្ឌា បារ៉ាត់ បាយអូធិច ទទួលការអនុញ្ញាតឲ្យធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្ស

    ឥណ្ឌា៖ ក្រោយទិន្នន័យធ្វើតេស្ដបឋមរបស់ខ្លួនដល់អាជ្ញាធរសុខាភិបាលឥណ្ឌានោះ ទីបំផុតក្រុមហ៊ុន បារ៉ាត់ បាយអូធិច ទទួលបានការអនុញ្ញាត ដើម្បីចាប់ផ្ដើមតំណាក់កាលទី១ និងទី២ នៃការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើមនុស្ស នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។ ក្រុមហ៊ុនវេជ្ជសាស្ត្រឥណ្ឌាមានមូលដ្ឋាននៅទីក្រុង ហាយឌែរ៉ាបាដ ដែលបានដឹកនាំការអភិវឌ្ឍវ៉ាក់សាំង COVID-19 ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នរដ្ឋចំនួនពីរ គឺក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា និងវិទ្យាស្ថានជាតិសិក្សាពីវីរុស ខាងលើនេះ បានឱ្យដឹងដែរថា ការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើមនុស្ស អាចនឹងត្រូវធ្វើឡើងនៅខែកក្កដាខាងមុខនេះ ។ សូមបញ្ជាក់ផងដែរថា ក្រៅពីឥណ្ឌា ប្រទេសធំៗមួយចំនួនផ្សេងទៀតក៏បានប្រកាសអំពីការធ្វើតេស្តវ៉ាក់សាំងប្រឆាំងជម្ងឺ COVID-19 លើមនុស្សរួចមកហើយដែរ ក្នុងនោះរួមមាន សហរដ្ឋអាម៉េរិក ចិន និងអាល្លឺម៉ង់ ៕

  • សេដ្ឋកិច្ចវៀតណាមពង្រីកហួសពីការរំពឹងទុក ខណៈពិភពលោកជួបវិបត្តិកូវីដ១៩

    សេដ្ឋកិច្ចវៀតណាមពង្រីកហួសពីការរំពឹងទុក ខណៈពិភពលោកជួបវិបត្តិកូវីដ១៩

    វៀតណាម៖ ក្នុងត្រីមាសទី២នៃឆ្នាំ២០២០ សេដ្ឋកិច្ចប្រទេសវៀតណាមបានពង្រឹងខ្លួន ហួសពីការរំពឹងទុក ទោះបីជាសេដ្ឋកិច្ចពិភពលោកជួបបញ្ហាដោយសារតែវិបត្តិជំងឺរាតត្បាតកូវីដ១៩ក៏ដោយ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃ២៩ មិថុនា ២០២០។ ផលិតផលក្នុងស្រុកសរុបឬ GDP កើនឡើង០.៣៦ភាគរយ ចន្លោះពីខែមេសា ដល់ មិថុនា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើតាមការិយាល័យស្ថិតិទូទៅនៅទីក្រុងហាណូយ ប្រកាសកាលពីម្សិលមិញ។ ប្រភពបន្តថា ការបិទព្រំដែនដោយសារតែបញ្ហាជំងឺរាតត្បាត នាំឲ្យការនាំចេញវៀតណាមធ្លាក់ចុះ៩ភាគរយដែរ ហើយបីខែដំបូងឆ្នាំនេះ ធ្លាក់ចុះប្រមាណ៨.៣ភាគរយ។ អង្គការរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF កាលពីខែមេសា បានប៉ាន់ប្រមាណថា វៀតណាមនឹងនាំមុខគេនៅអាស៊ី ខាងកំណើន GDP ពោលគឺ២.៧ភាគរយ នៅឆ្នាំ២០២០។ នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក ក៏ទើបបាននិយាយថា រដ្ឋាភិបាលព្យាយាមរក្សាកំណើនសេដ្ឋកិច្ចលើស៥ភាគរយ នៅឆ្នាំនេះ។ សេដ្ឋកិច្ចវៀតណាមត្រូវបានគេដឹងថា ពឹងអាស្រ័យច្រើនលើការនាំចេញ ជាពិសេស ផលចំណេញពីសង្គ្រាមពាណិជ្ជកម្មអាម៉េរិកនិងប៉េកាំង ក្នុងរយៈពេល២ឆ្នាំចុងក្រោយមកនេះ។ បច្ចុប្បន្ន វៀតណាមមានអ្នកជំងឺកូវីដ១៩ ត្រឹម៣៥៥នាក់ គ្មានស្លាប់ទេ ជាមួយនឹងការដាក់ចេញវិធានការតឹងតែង៕

  • ជប៉ុនមិនទាន់ពិចារណាដាក់រដ្ឋក្នុងគ្រាមានអាសន្ននៅឡើយទេ បើទោះបីជាករណីឆ្លង COVID-19 នៅតែកើនឡើង

    ជប៉ុនមិនទាន់ពិចារណាដាក់រដ្ឋក្នុងគ្រាមានអាសន្ននៅឡើយទេ បើទោះបីជាករណីឆ្លង COVID-19 នៅតែកើនឡើង

    ជប៉ុន៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃចន្ទនេះបានលើកឡើងថា ខ្លួនមិនទាន់ពិចារណាពីប្រកាសដាក់រដ្ឋផ្សេងទៀតក្នុងគ្រាមានអាសន្ននៅឡើយទេ បើទោះបីជាថ្មីៗនេះ ករណីឆ្លងជម្ងឺ COVID-19 ប្រចាំថ្ងៃបានកើនឡើងក្នុងទីក្រុងតូក្យូ និងនៅទូទាំងប្រទេសក៏ដោយ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក ស៊ូហ្គា យូស៊ីហ៊ីដេ បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសិទកាសែតខ្លីមួយថា ករណីឆ្លងថ្មីៗនេះ ជាពិសេសក្នុងទីក្រុងតូក្យូ មិនទាន់ចាំបាច់ត្រូវឱ្យរដ្ឋាភិបាលប្រកាសដាក់រដ្ឋថ្មីទៀត ក្នុងគ្រាមានអាសន្នដោយ សារតែការរាតត្បាតនៃវីរុសនោះទេ ។  ការកត់សម្គាល់បែបនេះរបស់លោក ស៊ូហ្គា បានកើតមានឡើងចំពេលមានការព្រួយបារម្ភថា ការបិទអាជីវកម្មអាចនឹងត្រូវបានស្នើសុំម្តងទៀតដោយរដ្ឋាភិបាលប្រចាំខេត្តនីមួយៗ ក៏ដូចជាការរឹតត្បិតលើការធ្វើដំណើររបស់ប្រជាជនឆ្លងកាត់ព្រំដែននៃខេត្តទាំងឡាយ ដែលទើបតែត្រូវបានដកចេញថ្មីៗនេះ ក៏អាចនឹងត្រូវដាក់ឡើងវិញដែរ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០.៤លាននាក់ ក្នុងនោះស្លាប់ជាង៥០ម៉ឺននាក់ និងជាសះស្បើយជាង៥.៦លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០.៤លាននាក់ ក្នុងនោះស្លាប់ជាង៥០ម៉ឺននាក់ និងជាសះស្បើយជាង៥.៦លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០លាន៤០ម៉ឺន១ពាន់១៦៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥០ម៉ឺន៧ពាន់៤៩៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥លាន៦៤ម៉ឺន៦ពាន់៨២១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៦៨ម៉ឺន១ពាន់៤០៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន៨ពាន់៧៧៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន១០ម៉ឺន៤ពាន់៧៣៦នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៣៧ម៉ឺន៤៨៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៨ពាន់៣៨៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧៥ម៉ឺន៧ពាន់៤៦២នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦៤ម៉ឺន១ពាន់១៥៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ពាន់១៦៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤០ម៉ឺន៣ពាន់៤៣០នាក់ ។  ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៥៦ម៉ឺន៧ពាន់៥៣៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៦ពាន់៩០៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៣ម៉ឺន៥ពាន់២៧២នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣១ម៉ឺន១ពាន់៩៦៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៣ពាន់៥៧៥នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕ …

  • អ្នកជំនាញជម្ងឺឆ្លងអាម៉េរិកនិយាយថា បើរដ្ឋាភិបាលយល់ព្រមនោះ វ៉ាក់សាំងការពារ COVID-19 ចំនួន០៣ នឹងត្រូវធ្វើតេស្តទ្រង់ទ្រាយធំក្នុងពេល០៣ខែបន្ទាប់

    អ្នកជំនាញជម្ងឺឆ្លងអាម៉េរិកនិយាយថា បើរដ្ឋាភិបាលយល់ព្រមនោះ វ៉ាក់សាំងការពារ COVID-19 ចំនួន០៣ នឹងត្រូវធ្វើតេស្តទ្រង់ទ្រាយធំក្នុងពេល០៣ខែបន្ទាប់

    សហរដ្ឋអាម៉េរិក៖ វេជ្ជបណ្ឌិតជាន់ខ្ពស់ផ្នែកជំងឺឆ្លងអាមេរិកលោក អេនថូនី ហ្វូស៊ី បានគូសបញ្ជាក់ថា ប្រសិទ្ធភាពនៃវ៉ាក់សាំងការពារជម្ងឺ COVID-19 ប្រហែលជាមានត្រឹម៧០ទៅ៧៥ភាគរយប៉ុណ្ណោះ ដោយសារតែប្រជាជនមួយចំនួនមិនព្រមចាក់វ៉ាក់សាំងសាកល្បង នេះបើតាមសារព័ត៌មាន CNN នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។ សមាជិកក្រុមការងារឆ្លើយតបមេរោគ COVID-19 ប្រចាំសេតវិមានរូបនេះ ថែមទាំងបានអះអាងដែរថា ជាមួយនឹងការយល់ព្រមពីរដ្ឋាភិបាល វ៉ាក់សាំងការពារមេរោគ COVID-19 ចំនួន០៣ នឹងត្រូវសាកល្បងក្នុងទ្រង់ទ្រាយធំនៅក្នុងរយៈពេល០៣ខែបន្ទាប់ ។ យោងតាមការស្ទង់មតិមួយធ្វើឡើងដោយសារព័ត៌មាន CNN កាលពីខែមុន បានរកឃើញថា ពលរដ្ឋអាមេរិកប្រហែលមួយភាគបីនឹងមិនចាក់វ៉ាក់សាំងការពារវីរុស COVID-19 ឡើយ បើទោះបីជាមានវ៉ាក់សាំង ហើយតម្លៃទាបក្ដី ៕ធ.ដ

  • លោក ចូកូ វីដូដូ គំរាមរុះរើគណៈរដ្ឋមន្ត្រីឥណ្ឌូណេស៊ី ពាក់ព័ន្ធបញ្ហានៃការឆ្លើយតបទៅនឹងវិបត្តិ COVID-19

    លោក ចូកូ វីដូដូ គំរាមរុះរើគណៈរដ្ឋមន្ត្រីឥណ្ឌូណេស៊ី ពាក់ព័ន្ធបញ្ហានៃការឆ្លើយតបទៅនឹងវិបត្តិ COVID-19

    ឥណ្ឌូណេស៊ី៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានប្រាប់គណៈរដ្ឋមន្ត្រីរបស់លោកថា លោកត្រៀមខ្លួនរួចរាល់ហើយ ដើម្បីរុះរើក្រុមរដ្ឋមន្ត្រី ឬបញ្ឈប់ភ្នាក់ងាររដ្ឋាភិបាល ដែលលោកមានអារម្មណ៍ថា មិនបានធ្វើកិច្ចការឱ្យបានគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃមេរោគ COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។ លោក ចូកូ វីដូដូ បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយកាលពីថ្ងៃទី១៨ ខែមិថុនាកន្លងទៅ ប៉ុន្តែការផ្សព្វផ្សាយកិច្ចប្រជុំក្នុងវីដេអូ ទើបត្រូវបានបញ្ចេញឱ្យដឹងដោយការិយាល័យរបស់លោក កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។លោក ចូកូ វីដូដូ បាននិយាយថា លោកនឹងចាត់វិធានការជាបន្ទាន់ សម្រាប់ប្រជាជនចំនួន២៦៧លាននាក់របស់យើង និងសម្រាប់ប្រទេសជាតិ.. វាអាចថា ភ្នាក់ ងារទាំងនោះ ទំនងជាត្រូវបញ្ឈប់ ហើយអាចមានការរុះរើគណៈរដ្ឋមន្ត្រី… លោកបានគិតអំពីអ្វីៗទាំងអស់ ។ លោកក៏បានបន្ថែមថា លោកអាចចេញច្បាប់គ្រាអាសន្នបន្ថែមទៀត ប្រសិនបើចាំបាច់ ។ករណីឆ្លងវីរុសថ្មីនៅឥណ្ឌូណេស៊ីបានបន្តកើនឡើង ខណៈប្រទេសនេះបានបន្ធូរបន្ថយការរឹតត្បិតចលនាប្រជាជន និងអនុញ្ញាតឱ្យបើកអាជីវកម្មមួយចំនួនឡើងវិញនៅក្នុងខែមិថុនានេះ ។ គិតមកទល់ពេលនេះ ឥណ្ឌូណេស៊ីមានអ្នកឆ្លងសរុប៥ម៉ឺន៤ពាន់១០ករណី ក្នុងនោះស្លាប់២ពាន់៧៥៤នាក់ និងជាសះស្បើយឡើងវិញ២ម៉ឺន២ពាន់៩៣៦នាក់ ៕ធ.ដ …

  • ប្រធានាធិបតីរុស្ស៊ីអំពាវនាវឲ្យសហគមន៍អន្តរជាតិងាកមកចាប់ដៃគ្នា ដើម្បីយកជ័យជំនះលើ COVID-19

    ប្រធានាធិបតីរុស្ស៊ីអំពាវនាវឲ្យសហគមន៍អន្តរជាតិងាកមកចាប់ដៃគ្នា ដើម្បីយកជ័យជំនះលើ COVID-19

    រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានទទូចឲ្យសហគមន៍អន្តរជាតិ ងាកមកផ្សះផ្សាគ្នាវិញ ដើម្បីយកជ័យជំនះលើវីរុស COVID-19 ប្រសើរជាងការទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកដូចពេលបច្ចុប្បន្ន នេះបើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។ ប្រភពដដែលបានឱ្យដឹងទៀតថា លោក វ្ល៉ាឌីមៀ ពូទីន បានគូសបញ្ជាក់ថា ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតមួយនេះប្រកបដោយប្រសិទ្ធភាព យើងត្រូវរួបរួមគ្នា និងបង្កើនកិច្ចខិតខំប្រឹងប្រែង ជាជាងការចោទប្រកាន់គ្នាទៅវិញទៅមក ។ ជាងនេះទៅទៀតនោះ ប្រធានាធិបតីរូបនេះបានអះអាងទៀតថា ពិភពលោកអាចកម្ចាត់មេរោគនេះបាន ទាល់តែមានសាមគ្គីភាព មិនមែនជាការប្រឈមមុខដាក់គ្នានោះទេ ៕ធ.ដ

  • កូវីដ១៩៖ ថៃគ្រោងបើកសាលាឡើងវិញសប្តាហ៍នេះ តែមតិភាគច្រើនបង្ហាញពីការបារម្ភខ្លាំង

    កូវីដ១៩៖ ថៃគ្រោងបើកសាលាឡើងវិញសប្តាហ៍នេះ តែមតិភាគច្រើនបង្ហាញពីការបារម្ភខ្លាំង

    ថៃ៖ ស្របពេលដែលថ្ងៃទី១ កក្តដា ២០២០ខាងមុខនេះ គឺជាថ្ងៃចាប់ផ្តើមចូលរៀននៅតាមសាលារៀនទាំងវិញនៅប្រទេសថៃនោះ សាធារណជនភាពច្រើនបង្ហាញពីការព្រួយបារម្ភខ្លាំងអំពីវិធានការការពារកុមារកុំឲ្យឆ្លងជំងឺកូវីដ១៩ នេះបើតាមលទ្ធផលនៃការស្ទង់មតិមួយ របស់សកលវិទ្យាល័យ Suan Dusit Rajabhat នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៨ មិថុនា។ ផ្អែកតាមប្រភពថា ការស្ទង់មតិត្រូវបានធ្វើឡើងតាមអនឡាញ ដោយសាកសួរសំណួរទៅកាន់មនុស្សជាង១ពាន់នាក់ ចាប់ពីថ្ងៃទី២៣ ដល់២៧ មិថុនា ទាក់ទងនឹងគម្រោងបើកសាលារៀនឡើងវិញទូទាំងប្រទេស ដែលថៃគ្រោងនឹងធ្វើឡើង នាថ្ងៃទី១ កក្ដដា ហើយក៏ចំពេលឆ្នាំសិក្សាថ្មី។ អ្នកចូលរួមឆ្លើយសំណួរក៏ត្រូវបានអនុញ្ញាតឲ្យផ្តល់ចម្លើយច្រើនជាងមួយ ចម្លើយផងដែរ។ ថៃ មួយរយៈកាលចុងក្រោយនេះ មានភាពធូរស្រាលច្រើនពាក់ព័ន្ធនឹងស្ថានភាពជម្ងឺកូវីដ១៩ ដោយការរកឃើញករណីថ្មីៗ តិចតួច ហើយសុទ្ធតែការនាំចូលពីក្រៅប្រទេស៕

  • ចិនបន្តរកឃើញអ្នកឆ្លង COVID-19 ចំនួន១២ករណីថ្មីទៀត ក្នុងនោះមាន០៧ករណីនៅរដ្ឋធានីប៉េកាំង

    ចិនបន្តរកឃើញអ្នកឆ្លង COVID-19 ចំនួន១២ករណីថ្មីទៀត ក្នុងនោះមាន០៧ករណីនៅរដ្ឋធានីប៉េកាំង

    ចិន៖ អាជ្ញាធរចិនបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន១២ករណីថ្មីបន្ថែមទៀតកាលពីថ្ងៃអាទិត្យម្សិលមិញ ខណៈតួលេខនេះបានធ្លាក់ចុះពីចំនួន១៧ករណីនៅក្នុងរបាយការណ៍ប្រចាំថ្ងៃ នេះបើតាមគណៈកម្មការសុខាភិបាលជាតិចិន NHC និងចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០២០ ។ គណៈកម្មការសុខាភិបាលជាតិចិន NHC បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកឆ្លងជម្ងឺ COVID-19 ថ្មីៗទាំងអស់ខាងលើនេះ ក្នុងនោះមាន០៥ករណីជាការនាំចូលពីក្រៅប្រទេស ខណៈ០៧ករណីផ្សេងទៀតជាការឆ្លងក្នុងស្រុក ហើយសុទ្ធសឹងតែត្រូវបានរកឃើញក្នុងរដ្ឋធានីប៉េកាំង ជាទីដែលកំពុងព្យាយាមទប់ស្កាត់ពីការឆ្លងរលកថ្មី ។ សូមជម្រាបថា ចិនស្ថិតក្នុងចំណោមប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុតលើពិភពលោក ដោយសារតែការឆ្លងរាតត្បាតពីជម្ងឺ COVID-19 ដោយគិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ចិនមានអ្នកឆ្លងសរុប៨ម៉ឺន៣ពាន់៥១២ករណី ក្នុងនោះអ្នកស្លាប់៤ពាន់៦៣៤នាក់ និងជាសះស្បើយឡើងវិញ៧ម៉ឺន៨ពាន់៤៦០នាក់ ខណៈអ្នកជម្ងឺសកម្ម ឬកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៤១៨នាក់ ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០លាននាក់ ក្នុងនោះស្លាប់ជាង៥០ម៉ឺននាក់ និងជាសះស្បើយជាង៥.៥លាននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១០លាននាក់ ក្នុងនោះស្លាប់ជាង៥០ម៉ឺននាក់ និងជាសះស្បើយជាង៥.៥លាននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០លាន២៤ម៉ឺន២ពាន់៩៣០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥០ម៉ឺន៤ពាន់៣៦៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥លាន៥៥ម៉ឺន៣ពាន់១០៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៦៣ម៉ឺន៧ពាន់៧៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១២ម៉ឺន៨ពាន់៤៣៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៩ម៉ឺន៣ពាន់៤៥៦នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៣៤ម៉ឺន៥ពាន់២៥៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ម៉ឺន៧ពាន់៦៥៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧៣ម៉ឺន៣ពាន់៨៤៨នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦៣ម៉ឺន៤ពាន់៤៣៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ពាន់៧៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៩ម៉ឺន៩ពាន់៨៧នាក់ ។  ៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៥៤ម៉ឺន៩ពាន់១៩៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៦ពាន់៤៨៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣២ម៉ឺន១ពាន់៧៧៤នាក់ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣១ម៉ឺន១ពាន់១៥១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៣ពាន់៥៥០នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕ …