-
ជំងឺ COVID-19 កំពុងបង្កការរំខានដល់ការធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកកំពុងព្យាយាមស្វែងរកការឯកភាពគ្នាលើទំហំ វិសាលភាព និងពេលវេលានៃការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ចំពេលមានការគំរាមកំហែងពីវីរុស COVID-19 ដល់ការធ្វើដំណើររបស់កងទ័ពអាម៉េរិក នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ។ រដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូងលោក ជុង គ្យុងឌូ និងសមភាគីអាម៉េរិកលោក ម៉ាក អេសស្ពើ បានជជែកគ្នាតាមទូរស័ព្ទនៅថ្ងៃអង្គារនេះ ប៉ុន្តែមិនបានធ្វើការសម្រេចចិត្តលំអិតណាមួយនៃការធ្វើសមយុទ្ធ ដែលជារឿយៗតែងតែចាប់ផ្តើមឡើងនៅដើមខែសីហាខាងមុខ នេះបើតាមមន្រ្តីកូរ៉េខាងត្បូងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ។ សូមបញ្ជាក់ថា កងកម្លាំងអាម៉េរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍ថា មានករណីឆ្លង COVID-19 រហូតដល់ជិត៥០ករណី ក្នុងចំណោមកងទ័ព បុគ្គលិក និងក្រុមគ្រួសាររបស់ពួកគេ នៅក្នុងរយៈពេល៣សប្តាហ៍កន្លងមក រួមទាំង១០ករណីទៀតនៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ ។ អ្នកឆ្លងទាំងអស់នោះ ត្រូវបានរកឃើញនៅពេលមកដល់ ឬ នៅពេលធ្វើចត្តាឡីស័ករយៈពេលពីរសប្តាហ៍ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៤.៨លាននាក់ ក្នុងនោះស្លាប់ជាង៦១ម៉ឺននាក់ និងជាសះស្បើយជាង៨.៨លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤លាន៨៥ម៉ឺន១ពាន់២៤៦ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៦១ម៉ឺន៣ពាន់១៤៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨លាន៩០ម៉ឺន៦ពាន់២៩៧នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៩៦ម៉ឺន១ពាន់៤២៩ករណី ក្នុងនោះមានអ្នកជំងឺសរុប១៤ម៉ឺន៣ពាន់៨៣៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៨៤ម៉ឺន៩ពាន់៩៨៩នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន១២ម៉ឺន១ពាន់៦៤៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៨ម៉ឺន២៥១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៤០ម៉ឺន៩ពាន់២០២នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន១៥ម៉ឺន៤ពាន់៩១៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៨ពាន់៩៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧២ម៉ឺន៤ពាន់៧០២នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧៧ម៉ឺន៧ពាន់៤៨៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន២ពាន់៤២៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៥ម៉ឺន៣ពាន់៦០២នាក់ ។ ៥-អាហ្វ្រិកខាងត្បូង ចំនួនអ្នកឆ្លងកើនឡើងដល់៣៧ម៉ឺន៣ពាន់៦២៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ពាន់១៧៣នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ១៩ម៉ឺន៤ពាន់៨៦៥នាក់ ៕
-
មន្រ្តីជាន់ខ្ពស់ផ្នែកវេជ្ជសាស្រ្តអូស្រា្តលីអះអាងថា អូស្រ្តាលីទាមទារពេលជាច្រើនសប្តាហ៍ទៀត ក្នុងការទប់ស្កាត់ជម្ងឺ COVID-19

អូស្រា្តលី៖ ប្រធានផ្នែកវេជ្ជសាស្រ្តស្តីទីរបស់អូស្រ្តាលីលោក ផូល ខែលលី បាននិយាយថា ខ្លួនត្រូវការពេលវេលាជាច្រើនសប្តាហ៍ទៅមុខទៀត ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺ COVID-19 ដែលហាក់កំពុងកើនឡើងចាប់ពីខែមិថុនាកន្លងមក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ។ អូស្ត្រាលីដែលធ្លាប់ទទួលបានការកោតសរសើរថា អាចទប់ស្កាត់ជម្ងឺ COVID-19 ប្រកបដោយប្រសិទ្ធភាពនោះ ពេលនេះ ត្រូវបានគេមើលឃើញអត្រាឆ្លងវីរុសនេះកើនឡើងវិញជាបណ្តើរៗហើយ ។ ជាក់ស្តែងរដ្ឋ វ៉ីកតូរៀ បានបំបែកកំណត់ត្រាមានអ្នកឆ្លង COVID-19 ច្រើនបំផុតរហូតដល់ទៅ៤៣៨នាក់ក្នុងមួយថ្ងៃ កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលជាហេតុបង្កឲ្យមានការព្រួយបារម្ភរឹតតែខ្លាំង ចំពោះការបន្តផ្ទុះជំងឺឆ្លងនេះ កាន់តែធ្ងន់ធ្ងរឡើងៗ ។ ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះ អាជ្ញាធររដ្ឋបានចេញបញ្ជាឲ្យប្រជាជនទាំងអស់ពាក់ម៉ាស ឬបិទមុខរបស់ពួកគេអោយជិត នៅពេលចេញពីផ្ទះ ដើម្បីបង្ការឲ្យកុំឲ្យឆ្លង ឬចម្លងជម្ងឺ COVID-19 ទៅកាន់អ្នកដទៃ ៕
-
លោកស្រី ខារី ឡាំ អះអាងថា ស្ថានការណ៍ COVID-19 នៅទីក្រុងហុងកុង គ្រប់គ្រងលែងបានហើយ

ហុងកុង៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ បានអះអាងថា ការឆ្លងរាលដាលនៃជម្ងឺ COVID-19 គឺគ្រប់គ្រងលែងបានហើយ ខណៈអាជ្ញាធរបានប្រកាសដាក់ចេញវិធានការថ្មី ដើម្បីទប់ស្កាត់វីរុសដ៏កាចសាហាវមួយនេះ ក្នុងនោះរួមមានការពាក់មាស់នៅពេលធ្វើដំណើរតាមទីសាធារណៈផងដែរ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។ ថ្លែងក្នុងសន្និសិទកាសែតមួយនៅរសៀលថ្ងៃអាទិត្យម្សិលមិញ លោកស្រី ខារី ឡាំ បានគូសបញ្ជាក់ថា វិធានការគម្លាតសុវត្ថិភាពថ្មីមួយត្រូវបានដាក់ឱ្យអនុវត្ត ជាមួយការតម្រូវឱ្យអាជីវកម្មមួយចំនួន ដូចជាក្លឹបកម្សាន្ត ក្លឹបហាត់ប្រាណ និងក្លឹបរាត្រីជាដើមត្រូវបិទទ្វារបណ្ដោះអាសន្ន ។ បន្ថែមលើនេះ អាជ្ញាធរក៏បានបង្គាប់ឱ្យប្រជាជនទាំងអស់ពាក់ម៉ាសនៅតាមទីសាធារណៈផងដែរ ខណៈភោជនីយដ្ឋាននានាអាចបន្តអាជីវកម្មរបស់ខ្លួន ដោយបម្រើសេវាដឹកជញ្ជូន ឬយកទៅតាមផ្ទះ ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដានេះ នៅទូទាំងទីក្រុងហុងកុង មានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុប១.៨៨៦ករណី ក្នុងនោះមានអ្នកស្លាប់សរុប១២នាក់ និងជាសះស្បើយឡើងវិញសរុប១.២៩៤នាក់ ៕
-
រុស្ស៊ីរំពឹងថា នឹងអាចផលិតវ៉ាក់សាំង COVID-19 នៅខែកញ្ញាខាងមុខ និងច្រានចោលការចោទប្រកាន់ថា ខ្លួនលួចទិន្នន័យផលិតវ៉ាក់សាំងពីប្រទេសដទៃ

រុស្ស៊ី៖ នាយកប្រតិបត្តិមូលនិធិ Russian Direct Investment Fund (RDIF) គាំទ្រដោយរដ្ឋាភិបាលរុស្ស៊ីលោក Kirill Dmitriev បានបញ្ជាក់ថា រុស្ស៊ីអាចនឹងមានវ៉ាក់សាំង COVID-19 នៅខែកញ្ញា ឆ្នាំ២០២០ខាងមុខ នេះបើតាមសារព័ត៌មាន South China Morning Post នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា លោក Kirill Dmitriev ក៏បានច្រានចោលការចោទប្រកាន់ពីសំណាក់សហរដ្ឋអាម៉េរិក កាណាដា និងអង់គ្លេស ដែលថា រុស្ស៊ីកំពុងព្យាយាមលួចទិន្ន ន័យពាក់ព័ន្ធនឹងការស្រាវជ្រាវ និង អភិវឌ្ឍវ៉ាក់សាំងពីបណ្ដាប្រទេសដទៃ ។ លោកបានសង្កត់ធ្ងន់ថា រុស្ស៊ីក៏មិនចាំបាច់ត្រូវលួចព័ត៌មានវ៉ាក់សាំង COVID-19 នោះដែរ ដ្បិតរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន AstraZeneca មានមូលដ្ឋានក្នុងអង់គ្លេស ដើម្បីផលិតវ៉ាក់សាំង នៅឯក្រុមហ៊ុនឱសថដ៏ធំមួយរបស់រុស្ស៊ី R-Pharm ។ យ៉ាងណាមិញ ក្រុមហ៊ុន AstraZeneca មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីឡើយ ជុំវិញការអះអាងរបស់លោក…
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៤.៦លាននាក់ ក្នុងនោះស្លាប់ជិត៦១ម៉ឺននាក់ និងជាសះស្បើយជាង៨.៧លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤លាន៦៤ម៉ឺន៣៧៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៦០ម៉ឺន៨ពាន់៨៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨លាន៧៣ម៉ឺន៤ពាន់៨០៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៨៩ម៉ឺន៨ពាន់៥៥០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៤ម៉ឺន៣ពាន់២៨៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៨០ម៉ឺន២ពាន់៣៣៨នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៩ម៉ឺន៩ពាន់៨៩៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៧ម៉ឺន៩ពាន់៥៣៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៣៧ម៉ឺន១ពាន់២២៩នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន១១ម៉ឺន៨ពាន់១០៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់៥០៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧០ម៉ឺន៣៩៩នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧៧ម៉ឺន១ពាន់៥៤៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន២ពាន់៣៤២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៥ម៉ឺន៣៤៤នាក់ ។ ៥-អាហ្វ្រិកខាងត្បូង ចំនួនអ្នកឆ្លងកើនឡើងដល់៣៦ម៉ឺន៤ពាន់៣២៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ពាន់៣៣នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ១៩ម៉ឺន១ពាន់៥៩នាក់ ៕
-
សហរដ្ឋអាម៉េរិករកឃើញអ្នកឆ្លង COVID-19 ចំនួន៧ម៉ឺន៧ពាន់៦៣៨ករណីថ្មីថែមទៀត ដែលនេះជាការបំបែកកំណត់ត្រាថ្មីមួយទៀត

សហរដ្ឋអាម៉េរិក៖ អាជ្ញាធរសុខាភិបាលអាម៉េរិកបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន៧ម៉ឺន៧ពាន់៦៣៨ករណីថ្មី និងស្លាប់៩២៧នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងកន្លងទៅ ដែលនេះជាការបំបែកកំណត់ត្រាថ្មីមួយទៀត នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ។ បើបូកបញ្ចូលទាំងករណីឆ្លង និងស្លាប់ថ្មីៗខាងលើនេះ នៅទូទាំងសហរដ្ឋអាម៉េរិកមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុប៣លាន៧៧ម៉ឺន១២ករណី ក្នុងនោះមានអ្នកស្លាប់សរុប១៤ម៉ឺន២ពាន់៦៤នាក់ និងជាសះស្បើយឡើងវិញសរុប១លាន៧៤ម៉ឺន១ពាន់២៣៣នាក់ ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញបានអះអាងថា សហរដ្ឋអាម៉េរិកនៅមិនទាន់បានឆ្លងផុតដំណាក់កាលទី ១ នៃការឆ្លងរីករាលដាលជំងឺ COVID-19 នៅឡើយទេ ដ្បិតថា ករណីឆ្លងថ្មីៗនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានការកើនឡើងជាខ្លាំង ជាពិសេសនៅតាមបណ្តារដ្ឋភាគខាងត្បូង និងខាងលិច ក្រោយការដកចេញវិញ នូវវិធានការរឹតត្បិតដែលខ្លួនបានដាក់ ដើម្បីទប់ស្កាត់ COVID-19 ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៤លាននាក់ ក្នុងនោះស្លាប់ជិត៦០ម៉ឺននាក់ និងជាសះស្បើយជាង៨.៤លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៤លាន ១៩ម៉ឺន ៤ពាន់ ៧២៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥៩ម៉ឺន ៩ពាន់ ៤៣៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៨លាន ៤៧ម៉ឺន ៣៤៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន៧៧ម៉ឺន១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៤ម៉ឺន២ពាន់៦៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៧៤ម៉ឺន១ពាន់២៣៣នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៤ម៉ឺន៨ពាន់៦៩៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៧ម៉ឺន៧ពាន់៩៣២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៣៦ម៉ឺន៦ពាន់៧៧៥នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៤ម៉ឺន៧៤៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៦ពាន់២៩១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៦៥ម៉ឺន៤ពាន់១៣០នាក់ ។ ៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧៥ម៉ឺន៩ពាន់២០៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន២ពាន់១២៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៥៣ម៉ឺន៩ពាន់៣៧៣នាក់ ។ ៥-ប៉េរូ ចំនួនអ្នកឆ្លងកើនឡើងដល់៣៤ម៉ឺន៥ពាន់៥៣៧ករណី…
-
ក្នុងចំណោមពលរដ្ឋថៃ ៤៥០នាក់មកពីស៊ូដង់ មានឆ្លងកូវីដ១៩ចំនួន២១នាក់ហើយ

នៅថ្ងៃទី១៧ កក្កដា នេះ អាជ្ញាធរថៃបានប្រកាសពីវិជ្ជមានកូវីដ១៩ ចំនួន៣នាក់ទៀត ពីក្រុមអ្នកដំណើរជនជាតិថៃមកពីប្រទេសស៊ូដង់ ជាហេតុនាំឲ្យពលរដ្ឋថៃ២១នាក់ហើយដែលរកឃើញផ្ទុកជំងឺនេះ ក្នុងចំណោមអ្នកមកពីស៊ូដង់នោះ។ ប្រភពថា បីករណីថ្មីនេះគឺជាស្ត្រីវ័យ២២ឆ្នាំ ២៣ឆ្នាំ និង ២៨ឆ្នាំ ដែលបានមកដល់ប្រទេសថៃ កាលពីថ្ងៃទី១០ កក្កដា ហើយត្រូវបានធ្វើចត្តាឡីស័ក ហើយអ្នកទាំងនោះក៏រួមដំណើរជាមួយកូនស្រីរបស់មន្ត្រីទូតស៊ូដង់ នៅបាងកកដែរ។ ក្នុងចំណោមពួកគេទាំង៣នាក់ មានពីរនាក់គឺជានិស្សិត ហើយពួកគេត្រូវបានដាក់ឲ្យដោយឡែកតាមដាន នៅក្នុងខេត្ត ឈុន បូរី។ថៃមានអ្នកជំងឺកូវីដ១៩ សរុបចំនួន៣២៣៩នាក់ ជាសះស្បើយ៣០៩៦នាក់ ខណៈដែល៨៥នាក់កំពុងសម្រាកព្យាបាល ស្លាប់៥៨នាក់ គិតត្រឹមព្រឹកថ្ងៃនេះ៕
-
លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី អះអាងថា សហរដ្ឋអាម៉េរិកនឹងមានអ្នកឆ្លង COVID-19 ចំនួន១០ម៉ឺននាក់ក្នុងមួយថ្ងៃ បើសិនមិនចាត់វិធានការទាន់ពេលវេលា

សហរដ្ឋអាម៉េរិក៖ អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឆ្លងអាម៉េរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី បានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកនឹងអ្នកឆ្លងជម្ងឺ COVID-19 ចំនួន១០ម៉ឺននាក់ក្នុងមួយថ្ងៃ បើសិនអាម៉េរិកមិនព្រមចាប់ដៃគ្នាជាធ្លុងមួយ ដើម្បីចាត់វិធានការចាំបាច់ទប់ស្កាត់វីរុសដ៏កាចសាហាវមួយនេះ ឲ្យបានទាន់ពេលវេលាទេនោះ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ។ ការអះអាងបែបនេះរបស់លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី ធ្វើឡើងស្របពេលដែលអ្នកនយោបាយអាម៉េរិកមានការខ្វែងគំនិត និងបែកបាកើគ្នាកាន់តែខ្លាំងឡើងៗ ជុំវិញការចាត់ចែងលើវិបត្តិដ៏ធំមួយនេះ ដោយអ្នកខ្លះបានផ្តល់អាទិភាពលើការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ បើទោះបីជាស្ថានការណ៍ COVID-19 នៅក្នុងប្រទេស បន្តស្ថិតក្នុងភាពក្តៅគគុកក៏ដោយ ។ ចំណែកឯនៅម្ខាងទៀត បានផ្តល់អាទិភាពលើសុខមាលភាពជាចម្បង ដោយបានជំរុញឲ្យអាជ្ញាធរបន្តចាត់វិធានការក្តៅ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 ។ ហើយការព្រមានរបស់លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី ខាងលើនេះដែរ បានធ្វើឡើងបន្ទាប់ពីតួលេខអ្នកឆ្លង COVID-19 នៅសហរដ្ឋអាមេរិកនារយៈពេលចុងក្រោយនេះ ហាក់មិនមានការថមថយទាល់តែសោះ ប៉ុន្តែផ្ទុយទៅវិញបែរជាមានការកើនឡើងជាលំដាប់ និងបានបំបែកកំណត់ត្រាផ្ទួនៗគ្នាទៀតផង ៕