-
កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី២នាក់ទៀតនៅថ្ងៃនេះ

ក្រសួងសុខាភិបាល៖ ករណីឆ្លងថ្មីនោះ ត្រូវគេរកឃើញលើបុរសជនជាតិខ្មែរអាយុ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល និងបុរសជនជាតិខ្មែរម្នាក់ទៀត អាយុ២៣ឆ្នាំមានអាសយដ្ឋាននៅស្រុកបាកាន ខេត្តពោធិ៍សាត់។ បុរសពីរនាក់ខាងលើនោះ ជាអ្នកដំណើរមកពីប្រទេសជប៉ុន បន្តជើងយន្តហោះនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់ប្រទេសកម្ពុជានៅថ្ងៃ២៦តុលាឆ្នាំ២០២០។ លទ្ធផលធ្វើតេស្ដវត្ថុសំណាករបស់ពួកគេ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ។ ក្រោយការរកឃើញវិជ្ជមានវីរុសកូវីដ-១៩ បុរសជនជាតិខ្មែរទាំងពីរនាក់នោះ ត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មានអ្នកដំណើរចំនួន៣៧នាក់ទៀតដែលរួមដំណើរតាមជើងយន្តហោះជាមួយបរុសទាំងពីរនាក់នោះ ប៉ុន្តែពួកគេមានលទ្ធផលតេស្ដអវិជ្ជមានវីរុសកូវីដ១៩។ ទោះជាយ៉ាងណាពួកគេត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅវិទ្យាល័យពោធិ៍ចិនតុងចំនួន១១នាក់ និង២៨នាក់ទៀត នៅសណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃ២៨តុលាឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប២៩០នាក់ ក្នុងនោះបានជាសះស្បើយ២៨៣នាក់ និងនៅសល់៧នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អ្នកទាំង៧នាក់នោះ មានជនជាតិខ្មែរ៤នាក់ បារាំង២នាក់ និងប៉ូឡូញម្នាក់៕
-
កងរាជអាវុធហត្ថទាំង៧៣នាក់ ដែលទើបបញ្ចប់បេសកកម្មនៅស៊ូដង់ខាងត្បូង ត្រលប់មកដល់មាតុប្រទេសវិញត្រូវមន្ត្រីក្រសួងសុខាភិបាលយកសំណាក និងបញ្ជូនមកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ

កងអនុសេនាធំរាជអាវុធហត្ថលេខ៨៦១ ចំនួន៧៣នាក់ ក្នុងនោះមាននារី១២នាក់ បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅរសៀលថ្ងៃទី២៧តុលា ឆ្នាំ២០២០នេះ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដងខាងត្បូង ដោយជោគជ័យ និងបាននាំកិត្យានុភាពជូនជាតិកម្ពុជា។ ពិធីទទួលកងអនុសេនាធំរាជអាវុធហត្ថលេខ៨៦១ ត្រូវបានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក អោក សៀង អគ្គនាយករង មជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម តំណាងនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP។ គួរជម្រាបថា កងរាជអាវុធហត្ថលេខ៨៦១ ត្រូវបានជំនួសដោយកងរាជអាវុធហត្ថលេខ១៨៦ ចំនួន៧៣នាក់ ក្នុងនោះមានស្ត្រីចំនួន ២៨នាក់ ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសស៊ូដង់ខាងត្បូង នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។ ក្រោយត្រឡប់មកដល់ព្រលានយន្តហោះភ្លាមកងរាជអាវុធហត្ថទាំង ៧៣នាក់ ត្រូវមន្ត្រីក្រសួងសុខាភិបាលយកសំណាក និងបញ្ជូនមកធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលរយៈពេល១៤ថ្ងៃ នៅវិទ្យាស្ថានហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក អោក សៀង ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ,…
-
មន្រ្តីជាន់ខ្ពស់អង្គការ WHO ជំរុញអោយអឺរ៉ុបចាត់វិធានការដ៏ម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19

ស្វីស៖ នាយកផ្នែកកម្មវិធីសង្គ្រោះបន្ទាន់អង្គការ WHO លោក ម៉ៃ រីយ៉ាន បញ្ជាក់ថា ពេលនេះទ្វីបអឺរ៉ុបកំពុងស្ថិតនៅពីក្រោមការគំរាមកំហែងពីជំងឺ COVID-19 នៅឡើយ ដូច្នេះការចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់បន្ថែម គឺជារឿងដែលទ្វីបអឺរ៉ុបត្រូវតែធ្វើ នេះបើតាមសារព័ត៌មាន APនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ។ នៅក្នុងសន្និសិទកាសែតមួយនៅថ្ងៃចន្ទនេះ លោក ម៉ៃ រីយ៉ាន បានសង្កត់ធ្ងន់ថា ទ្វីបអឺរ៉ុបត្រូវការការចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ហើយបញ្ហាកង្វះសមត្ថភាពក្នុងការតាមដានអ្នកជំងឺនេះ នឹងជម្រុញឲ្យមានការឆ្លងរីករាលដាលកាន់តែខ្លាំង ។ ដោយឡែកប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ក៏បានអះអាងដែរថា វាមានសារៈសំខាន់ណាស់ ដែលរដ្ឋាភិបាល និងពលរដ្ឋទាំងអស់ចាំបាច់ត្រូវចូលរួមចំណែក និងត្រូវតែធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនៃវីរុសដ៏កាចសាហាវមួយនេះ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤៣លាន៧សែននាក់ ក្នុងនោះស្លាប់ជាង១លាន១៦ម៉ឺននាក់ និងជាសះស្បើយជាង៣២លាន១សែននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤៣លាន៧៧ម៉ឺន៤ពាន់៩១៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១៦ម៉ឺន៤ពាន់៤៩៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣២លាន១៧ម៉ឺន៨ពាន់៧៤៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៨លាន៩៦ម៉ឺន២ពាន់៧៨៣នាក់ ស្លាប់ចំនួន២៣ម៉ឺន១ពាន់៤៥នាក់ និងជាសះស្បើយចំនួន៥លាន៨៣ម៉ឺន៣ពាន់៨២៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៧លាន៩៤ម៉ឺន៥ពាន់៨៨៨នាក់ ស្លាប់ចំនួន១១ម៉ឺន៩ពាន់៥៣៥នាក់ និងជាសះស្បើយ៧លាន១៩ម៉ឺន៨ពាន់៧១៥នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៤១ម៉ឺន១ពាន់៥៥០នាក់ ស្លាប់១៥ម៉ឺន៧ពាន់៤៥១នាក់ និងជាសះស្បើយ៤លាន៨៦ម៉ឺន៥ពាន់៩៣០នាក់ ៕
-
កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីម្នាក់ទៀតនៅថ្ងៃនេះ

ក្រសួងសុខាភិបាល៖ កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីម្នាក់ទៀតនៅថ្ងៃនេះ ដោយត្រូវគេរកឃើញលើស្ត្រីជនជាតិបារាំង អាយុ២៣ឆ្នាំ មានអសយដ្ឋាននៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសឹង្ហបុរី និងបានមកដលើប្រទេសកម្ពុជា នៅថ្ងៃ២៥តុលាឆ្នាំ២០២០។ លទ្ធផលធ្វើតេស្ដវត្ថុសំណាកលើបុគ្គលនោះគឺវិជ្ជាមានវីរុសកូវីដ-១៩ ដែលផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ។ ស្ត្រីជនជាតិបារាំងរូបនោះ កំពុងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេត្យមិត្តភាពខ្មែរ- សូវៀត។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មានអ្នកដំណើរចំនួន១០៧នាក់ទៀតដែលរួមដំណើរតាមជើងយន្តហោះជាមួយស្ត្រីជនជាតិបារាំងនោះ ប៉ុន្តែពួកគេមានលទ្ធផលតេស្ដអវិជ្ជមានវីរុសកូវីដ១៩។ ទោះជាយ៉ាងណាពួកគេត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅវិទ្យាល័យបុរី១០០ខ្នងចំនួន១៩នាក់ និង៨៨នាក់ទៀត នៅសណ្ឋាគារចំនួន៣នៅរាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃ២៧តុលាឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប២៨៨នាក់ ក្នុងនោះបានជាសះស្បើយ២៨៣នាក់ និងនៅសល់៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អ្នកទាំង៥នាក់នោះ មានជនជាតិខ្មែរ២នាក់ បារាំង២នាក់ និងប៉ូឡូញម្នាក់៕
-
ប្រធានអង្គការ WHO ព្រមានប្រឆាំងនឹងការចាក់វ៉ាក់សាំងជាតិនិយម

អាល្លឺម៉ង់៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម បានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងជាតិនិយម នឹងអូសបន្លាយរយៈពេលអោយកាន់តែវែង សម្រាប់ជំងឺ COVID-19 ដោយមិនមែនជាការបន្ថយរយៈពេលអោយខ្លីនោះទេ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ។ នៅក្នុងសុន្ទរកថាតាមវីដេអូមួយនាឱកាសបើកកិច្ចប្រជុំកំពូលផ្នែកសុខភាពពិភពលោក មានរយៈពេល០៣ថ្ងៃនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ប្រមុខអង្គការ WHO រូបនេះបានសង្កត់ធ្ងន់ថា មធ្យោបាយតែមួយគត់ ដើម្បីឲ្យពិភពលោកបានជាសះស្បើយពីជំងឺ COVID-19 គឺមានតែការសាមគ្គីគ្នា និងការធ្វើឱ្យប្រាកដថា បណ្តាប្រទេសក្រីក្រនានាអាចមានសិទ្ធិទទួលបាន នូវវ៉ាក់សាំងដូចបណ្ដាប្រទេសអ្នកមានដែរ ។ សូមជំរាបថា គិតមកទល់ពេលនេះ អ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោកកំពុងតែប្រណាំងគ្នា ដើម្បីអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 ហើយបេក្ខភាពវ៉ាក់សាំងជាច្រើនកំពុងស្ថិតក្រោមការធ្វើតេស្ត ក្នុងនោះមានវ៉ាក់សាំងចំនួន១០ហើយ ដែល ស្ថិតក្រោមការធ្វើតេស្តដំណាក់កាលទី៣ ឬចុងក្រោយដោយមានការចូលរួមពីសំណាក់ក្រុមអ្នកស្ម័គ្រចិត្តរាប់ម៉ឺននាក់ ៕
-
អនុប្រធានាធិបតីអាមេរិកនៅតែបន្តធ្វើយុទ្ធនាការបោះឆ្នោត បើទោះបីជាជំនួយការរបស់លោកធ្វើតេស្តវិជ្ជមាន Covid-19

អាមេរិក៖ អនុប្រធានាធិបតីលោក ម៉ៃ ផេន មានផែនការរក្សាការធ្វើយុទ្ធនាការបោះឆ្នោតតាមកាលវិភាគនៅសប្តាហ៍នេះដដែល បើទោះបីជាលោកបានទាក់ទងជាមួយជំនួយការរបស់លោកម្នាក់ ដែលត្រូវបានធ្វើតេស្តវិជ្ជមានជម្ងឺ Covid-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ។ អ្នកនាំពាក្យរបស់អនុប្រធានាធិបតីអាមេរិកលោក ដេវីន អូម៉ាលី ថ្លែងថា លោក ម៉ៃ ផេន និងភរិយាបានធ្វើតេស្តអវិជ្ជមានជម្ងឺ Covid-19 នៅថ្ងៃនេះ ហើយនៅតែមានសុខភាពល្អដដែល ។ សូមជំរាបថា លោក ម៉ៃ ផេន បានទាក់ទងជិតស្និទ្ធជាមួយនឹងប្រធានបុគ្គលិករបស់លោក គឺលោក ម៉ាក សត ដែលបានឆ្លង Covid-19 តែលោកមិនបានដាក់ខ្លួននៅដាច់ពីគេទេ ហើយថែមទាងប្តេជ្ញាធ្វើដំណើរចេញឃោសនាតាមកាលកំណត់ ដោយសារតែគោលការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺអាមេរិក តម្រូវអោយពេទ្យតាមដាន និង តម្រូវអោយពាក់ម៉ាស់មុខចំពោះនរណាដែលបានទាក់ទងជាមួយអ្នកឆ្លង Covid-19 ៕
-
នាយករដ្ឋមន្រ្តីអេស្ប៉ាញប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នជាថ្មីទៀត ស្របពេលដែលករណីឆ្លង Covid-19 កើនឡើងខ្លាំង

អេស្ប៉ាញ៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេតដ្រូ សាន់ឆេស សម្រេចចិត្តប្រកាសដាក់ប្រទេសក្នុងស្ថានភាពគ្រាអាសន្នជាថ្មី នៅថ្ងៃអាទិត្យម្សិលមិញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 ដោយដាក់បម្រាមគោចរនៅពេលយប់ និង ហាមឃាត់ការធ្វើដំណើររវាងតំបន់ក្នុងករណីខ្លះ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ។ នាយករដ្ឋមន្ត្រីអេស្ប៉ាញរូបនេះបានថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈមន្រ្តីថា យើងកំពុងរស់នៅក្នុងស្ថានភាពធ្ងន់ធ្ងរ… វាគឺជាវិបត្តិសុខភាពធ្ងន់ធ្ងរបំផុតនៅសតវត្សរ៍ចុងក្រោយ ។ សូមជំរាបថា វិធានការណ៍ខាងលើនេះ បានចូលជាធរមានចាប់ពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ហើយតម្រូវឱ្យគ្រប់តំបន់ទាំងអស់ លើកលែងតែប្រជុំកោះCanary ដាក់បំរាមគោចរនៅពេលយប់ និង កម្រិតចំនួនមនុស្សដែលត្រូវបានអនុញ្ញាតឱ្យជួបជុំត្រឹមតែ០៦នាក់ចុះ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤៣លាន៣សែននាក់ ក្នុងនោះស្លាប់ជាង១លាន១៥ម៉ឺននាក់ និងជាសះស្បើយជាង៣១លាន៩សែននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤៣លាន៣២ម៉ឺន៨ពាន់៣៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១៥ម៉ឺន៩ពាន់៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣១លាន៩០ម៉ឺន៦៣៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៨លាន៨៨ម៉ឺន៩ពាន់១៧៩នាក់ ស្លាប់ចំនួន២៣ម៉ឺន៥១០នាក់ និងជាសះស្បើយចំនួន៥លាន៧៧ម៉ឺន២ពាន់៤៩៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៧លាន៩០ម៉ឺន៩ពាន់៥០នាក់ ស្លាប់ចំនួន១១ម៉ឺន៩ពាន់៣០នាក់ និងជាសះស្បើយ៧លាន១៣ម៉ឺន៣ពាន់៩៩៤នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៣៩ម៉ឺន៤ពាន់១២៨នាក់ ស្លាប់១៥ម៉ឺន៧ពាន់១៦៣នាក់ និងជាសះស្បើយ៤លាន៨៣ម៉ឺន៥ពាន់៩១៥នាក់ ៕
-
នៅថ្ងៃនេះមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី និងមិនមានអ្នកជាសះស្បេីយថ្មីឡើយ
