Category: Covid-19

  • កម្ពុជានៅថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ

    កម្ពុជានៅថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ

    ក្រសួងសុខាភិបាល៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា នៅថ្ងៃទី៤វិច្ឆិកាឆ្នាំ២០២០នេះ មិនមានអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ឡើយ ហើយក៏មិនមានអ្នកជាសះស្បើយថ្មីដែរ។ គិតមកដល់ថ្ងៃទី៤ច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៩២នាក់ ក្នុងចំណោមនោះបានជាសះស្បើយចំនួន២៨៣នាក់ និងនៅសល់៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៤៨លាននាក់ ក្នុងនោះស្លាប់ជាង១លាន២១ម៉ឺននាក់ និងជាសះស្បើយជាង៣៤លាន៣៥ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៤៨លាននាក់ ក្នុងនោះស្លាប់ជាង១លាន២១ម៉ឺននាក់ និងជាសះស្បើយជាង៣៤លាន៣៥ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤៧លាន៨៤ម៉ឺន៤ពាន់៨១១ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន១លាន២២ម៉ឺន២២៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៤លាន៣៥ម៉ឺន២ពាន់៧១១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៩លាន៦៩ម៉ឺន២ពាន់៥២៨នាក់ ស្លាប់ចំនួន២៣ម៉ឺន៨ពាន់៦៤១នាក់ និងជាសះស្បើយចំនួន៦លាន២៣ម៉ឺន៦ពាន់១៧០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៣១ម៉ឺន២ពាន់៩៤៧នាក់ ស្លាប់ចំនួន១២ម៉ឺន៣ពាន់៦៥០នាក់ និងជាសះស្បើយ៧លាន៦៥ម៉ឺន៤ពាន់៧៥៧នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៥៦ម៉ឺន៧ពាន់១២៦នាក់ ស្លាប់១៦ម៉ឺន៥៤៨នាក់ និងជាសះស្បើយ៥លាន២ម៉ឺន៨ពាន់២១៦នាក់ ៕

  • ទូតសិង្ហបុរីចប់អាណត្តិ ថា កម្ពុជា គឺជាប្រទេសដែលមានសុវត្ថិភាពបំផុត សម្រាប់ការរស់នៅ ជៀសផុតពីការឆ្លងជំងឺកូវីដ១៩

    ទូតសិង្ហបុរីចប់អាណត្តិ ថា កម្ពុជា គឺជាប្រទេសដែលមានសុវត្ថិភាពបំផុត សម្រាប់ការរស់នៅ ជៀសផុតពីការឆ្លងជំងឺកូវីដ១៩

    ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងជម្រាបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅវិមានសន្តិភាព ឯកឧត្តម ម៉ាយឃើល តាន ឯកអគ្គរដ្ឋទូតសិង្ហបុរី ចប់អាណត្តិការទូតនៅកម្ពុជា បានមានប្រសាសន៍ថា ក្នុងដំណាក់កាលបេសកកម្មកាទូតរបស់ឯកឧត្តមនៅកម្ពុជានេះ ឯកឧត្តម បានជួបនូវបញ្ហាកូវីដ និងបានឃើញផ្ទាល់នូវតំណាក់កាលដែលពិភពលោកទាំងមូលជាពិសេស កម្ពុជាផងដែរ កំពុងតែជួបប្រទះបញ្ហាកូវីដ១៩ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្តម បានជម្រាបជូនសម្ដេចតេជោ ថា កម្ពុជា គឺជាប្រទេសដែលមានសុវត្ថិភាពបំផុត សម្រាប់ការរស់នៅ ជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ។ ឯកឧត្តម អ៊ាងសុផល្លែត ជំនួយការសម្ដេចតេជោ បានប្រាប់អ្នកសារពត៌មាននៅក្រោយជំនួបឱ្យដឹងថា ឯកឧត្តម ម៉ាយឃើល តាន់ បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងរយៈពេល ៤ឆ្នាំកន្លះនៅកម្ពុជា ឯកឧត្តមពិតជាមានមោទនភាពណាស់ដែលបានធ្វើការយ៉ាងស្និទ្ធិជាមួយនឹងប្រជាជន មិត្តភ័ក្រ មន្ត្រីរាជការ ថ្នាក់ដឹកនាំ ជាពិសេសបានទទួលការគាំទ្រក៏ដូចជាសហការយ៉ាងល្អពីរាជរដ្ឋាភិបាល ដែលនាំឱ្យបេសកកម្មកាទូតរបស់ឯកឧត្តមនៅកម្ពុជា បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ នោះគឺនាំមកនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជា វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស ឲ្យបានឡើងខ្ពស់មួយកម្រិតទៀត…

  • កម្ពុជានៅថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ

    កម្ពុជានៅថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ

    ក្រសួងសុខាភិបាលនៅថ្ងៃទី៣ច្ឆិកានេះ បានបញ្ជាក់ថា នៅថ្ងៃទី៣វិច្ឆិកាឆ្នាំ២០២០នេះ មិនមានអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ឡើយ ហើយក៏មិនមានអ្នកជាសះស្បើយថ្មីដែរ។ គិតមកដល់ថ្ងៃទី៣វិច្ឆិកាឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៩២នាក់ ក្នុងចំណោមនោះបានជាសះស្បើយចំនួន២៨៣នាក់ និងនៅសល់៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

  • ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គំរាម​បណ្តេញ​វេជ្ជបណ្ឌិត​ ហ្វូ​ស៊ី​ ​ពី​ការងារ​ ​នៅ​ក្រោយ​ថ្ងៃ​បោះឆ្នោត​សហរដ្ឋអាមេរិក

    ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គំរាម​បណ្តេញ​វេជ្ជបណ្ឌិត​ ហ្វូ​ស៊ី​ ​ពី​ការងារ​ ​នៅ​ក្រោយ​ថ្ងៃ​បោះឆ្នោត​សហរដ្ឋអាមេរិក

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បញ្ជាក់​ថា​ ​លោក​នឹង​បណ្តេញ​វេជ្ជបណ្ឌិត​ ​អាន់​តូ​នី​ ហ្វូ​ស៊ី​ ​ពី​ការងារ​នៅ​ក្រោយ​ថ្ងៃ​បោះឆ្នោត​អាមេរិក​ ​ចំ​ពេល​ដែល​លោក​កាន់តែ​មាន​ជម្លោះ​ខ្លាំង​ឡើងជា​មួយ​អ្នកឯកទេស​ជំងឺឆ្លង​កំពូល​របស់​អាមេរិក​រូប​នេះ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​P​ ​នៅ​ថ្ងៃ​ទី​០​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ថ្លែង​ទៅកាន់​ក្រុម​អ្នកគាំទ្រ​លោក​ក្នុង​ទីក្រុង​ O​p​a​-​lock​a​ ​ក្នុង​រដ្ឋ​ ​Florid​a​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយចិត្ត​របស់​លោក​ដែល​ថា​ ​ករណី​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​នៅ​ពេលនេះ​បាន​សម្លាប់​ពលរដ្ឋ​អាមេរិក​អស់​ជាង​២​៣​ម៉ឺន​១​ពាន់​ហើយ​នោះ​ ​នៅតែ​ជា​ព័ត៌មាន​ដ៏​សំខាន់​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​។​ ​ក្រុម​អ្នកគាំទ្រ​លោក​នៅ​ក្នុង​ពិធី​នោះ​ ​ស្រែក​បន្ទរ​នូវ​ពាក្យ​ថា​ ​«​ដេញ​លោក​ ហ្វូ​ស៊ី​ ​ចេញទៅ​ ​។​ ​លោក​ ​ត្រាំ​ ​បាន​ឆ្លើយតប​ទៅ​អ្នកគាំទ្រ​លោក​វិញ​ថា​ ​កុំ​ប្រាប់​អ្នកដទៃ​ ​ទុក​ពេល​ឲ្យ​ខ្ញុំ​បន្តិច​រហូតដល់​ក្រោយ​ថ្ងៃ​បោះឆ្នោត​សិន​ ​ហើយ​ថា​ ​លោក​អរគុណ​ដល់​អ្នកគាំទ្រ​លោក​ដែល​បាន​ផ្តល់​យោបល់​ឲ្យ​លោក​ធ្វើ​ដូចនោះ​ ​។​ ​សូម​បញ្ជាក់​ថា​ ​លោក​វេជ្ជបណ្ឌិត​ ហ្វូ​ស៊ី​ ​ថ្មីៗ​នេះ​កាន់តែ​បាន​រិះគន់​មិន​សំចៃ​មាត់​ដែល​ថា​ ​លោក​ ​ត្រាំ​ ​មិនបាន​ស្តាប់​យោបល់​លោក​ទាក់ទង​នឹង​វិធី​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​១​៩​ ​ដោយ​អ្នកជំនាញ​រូប​នេះ​បញ្ជាក់​ថា​ ​លោក​មិនបាន​និយាយ​ជាមួយ​លោក​ ​ត្រាំ​ ​អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​២​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៤​លាន​២​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​២​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៤​លាន​២​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៤​៧​លាន​៣​១​ម៉ឺន​៣​ពាន់​៤​៨​៨​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​២​១​ម៉ឺន​១​ពាន់​១​៧​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​៤​លាន​២​ម៉ឺន​៦​ពាន់​៧​៩​០​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៥​៦​ម៉ឺន​៧​ពាន់​៥​៤​៣​នាក់​ ​ស្លាប់​ចំនួន​២​៣​ម៉ឺន​៦​ពាន់​៩​៩​៧​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៦​លាន​១​៧​ម៉ឺន​១​ពាន់​៤​០​២​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​២​៦​ម៉ឺន​៦​ពាន់​៩​១​៤​នាក់​ ​ស្លាប់​ចំនួន​១​២​ម៉ឺន​៣​ពាន់​១​៣​៩​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៦​០​ម៉ឺន​១​ពាន់​៤​២​៩​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៥​៥​ម៉ឺន​៤​ពាន់​២​០​៦​នាក់​ ​ស្លាប់​១​៦​ម៉ឺន​២​៧​២​នាក់​ ​និង​ជាសះស្បើយ​៤​លាន​៩​៨​ម៉ឺន​៩​៤​២​នាក់​ ​៕

  • រដ្ឋ​ម​ន្រ្តី​អង់គ្លេស​ព្រមាន​ថា​ ​អង់គ្លេស​អាច​នឹង​ត្រូវ​អូស​បន្លាយពេល​បិទ​ខ្ទប់​ប្រទេស​បន្ថែម​ទៀត​ ​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19

    រដ្ឋ​ម​ន្រ្តី​អង់គ្លេស​ព្រមាន​ថា​ ​អង់គ្លេស​អាច​នឹង​ត្រូវ​អូស​បន្លាយពេល​បិទ​ខ្ទប់​ប្រទេស​បន្ថែម​ទៀត​ ​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19

    ​អង់គ្លេស​៖​ ​សមាជិក​គណៈរដ្ឋ​ម​ន្រ្តី​ជាន់ខ្ពស់​មួយ​រូប​របស់​អង់គ្លេស​ ​នៅ​ថ្ងៃអាទិត្យ​នេះ​និយាយ​ថា​ ​ការ​បិទ​ខ្ទប់​ប្រទេស​រយៈពេល​មួយ​ខែ​នៅ​ចក្រភពអង់គ្លេស​ ​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​លោកនាយក​រដ្ឋ​ម​ន្រ្តី ​បូរី​ស​ ​ចន​សុ​ន​ ​កាលពី​ចុង​ស​ប្តាហ៍​មុននេះ​ ​អាច​នឹង​ត្រូវ​អូស​បន្លាយពេល​បន្ថែម​ទៀត​ ​ខណៈ​អង់គ្លេស​កំពុង​ជួប​រលក​ទី​២​នៃ​ការ​ចម្លង​ជម្ងឺ​ ​Co​v​i​d​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​បន្ទាប់ពី​ការ​ប្រឆាំង​នឹង​ការ​បិទ​ខ្ទប់​ប្រទេស​ជាថ្មី​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមក​នេះ​ ​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​ទើប​តែ​បាន​ប្រកាស​កាលពី​ថ្ងៃសៅរ៍​ស​ប្តាហ៍​មុន​ថា​ ​ការ​រឹតត្បិត​ថ្មី​នៅ​ទូទាំង​ប្រទេស​អង់គ្លេស​ ​នឹង​ចាប់ផ្តើម​អនុវត្ត​ ​គិត​ចាប់ពី​ពាក់​កណ្តាលអធ្រាត្រ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​ ​ហើយ​បន្ត​រហូតដល់​ថ្ងៃ​ទី​០​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ខាងមុខ​ ​។​ ​ការ​សម្រេច​ដាក់​ចេញ​វិធានការ​បិទ​ប្រទេស​ជាថ្មី​ម្តងទៀត​បែប​នេះ​ ​ធ្វើឡើង​ស្រប​ពេល​ដែល​ចំនួន​ករណី​ឆ្លង​សរុប​នៃ​ ​CO​V​I​D​-19 ​នៅ​ទូទាំង​អង់គ្លេស​ ​បាន​កើន​លើស​ពី​១​លាន​នាក់​ ​។​ ​ដោយឡែក​ ​ដើម្បីឲ្យ​អ្វីៗ​វិល​ទៅ​រក​សភាព​ដូចដើម​វិញ​ ​ប្រទេស​ជាច្រើន​ដូចជា​អង់គ្លេស​ ​ចិន​ រុស្ស៉ី ​និង​សហរដ្ឋអាមេរិក​ ​កំពុងតែ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ឲ្យបាន​ជោគជ័យ​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៤​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​២​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៣​លាន​៧​សែន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៤​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​២​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៣​លាន​៧​សែន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៤​៦​លាន​៨​០​ម៉ឺន​៤​ពាន់​៧​៤​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​២​០​ម៉ឺន​៥​ពាន់​៤​៦​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​៣​លាន​៧​៤​ម៉ឺន​៩​ពាន់​២​៩​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៤​៧​ម៉ឺន​៣​ពាន់​៩​១​១​នាក់​ ​ស្លាប់​ចំនួន​២​៣​ម៉ឺន​៦​ពាន់​៤​៧​១​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៦​លាន​១​០​ម៉ឺន​៣​ពាន់​៦​០​៥​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​២​២​ម៉ឺន​៩​ពាន់​៣​២​២​នាក់​ ​ស្លាប់​ចំនួន​១​២​ម៉ឺន​២​ពាន់​៦​៤​២​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៥​៤​ម៉ឺន​២​ពាន់​៩​០​៥​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៥​៤​ម៉ឺន​៥​ពាន់​៧​០​៥​នាក់​ ​ស្លាប់​១​៦​ម៉ឺន​១​០​៤​នាក់​ ​និង​ជាសះស្បើយ​៤​លាន​៩​៨​ម៉ឺន​៩​៤​២​នាក់​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៤​៦​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​១​៩​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៣​លាន​២​សែន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៤​៦​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​១​៩​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៣​លាន​២​សែន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៤​៥​លាន​៩​០​ម៉ឺន​៦​០​២​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​១​៩​ម៉ឺន​៣​ពាន់​៧​៦​៣​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​៣​លាន​២​៤​ម៉ឺន​៩​ពាន់​៨​០​៨​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​៣​១​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៣​១​ម៉ឺន​៦​ពាន់​២​៩​៧​នាក់​ ​ស្លាប់​ចំនួន​២​៣​ម៉ឺន​៥​ពាន់​១​៥​៩​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៦​លាន​២​ម៉ឺន​៤​ពាន់​៥​១​២​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​១​៣​ម៉ឺន​៦​ពាន់​១​៦​៦​នាក់​ ​ស្លាប់​ចំនួន​១​២​ម៉ឺន​១​ពាន់​៦​៨​១​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៤​៣​ម៉ឺន​៩​១​១​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៥​១​ម៉ឺន​៩​ពាន់​៥​២​៨​នាក់​ ​ស្លាប់​១​៥​ម៉ឺន​៩​ពាន់​៥​៦​២​នាក់​ ​និង​ជាសះស្បើយ​៤​លាន​៩​៦​ម៉ឺន​៦​ពាន់​២​៦​៤​នាក់​ ​៕

  • ​សហរដ្ឋអាមេរិក​បំបែក​កំណត់​ត្រា​ថ្មី​ ​ក្រោយ​ទើប​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ច្រើនជាង​៩​ម៉ឺន​នាក់​លើកដំបូង​ក្នុង​ពេល​មួយថ្ងៃ

    ​សហរដ្ឋអាមេរិក​បំបែក​កំណត់​ត្រា​ថ្មី​ ​ក្រោយ​ទើប​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ច្រើនជាង​៩​ម៉ឺន​នាក់​លើកដំបូង​ក្នុង​ពេល​មួយថ្ងៃ

    ​អាមេរិក​៖​ ​សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​កត់ត្រា​ពី​ចំនួន​អ្នក​ឆ្លង​ជម្ងឺ​ ​Co​v​i​d​-19 ​ថ្មីៗ​រហូតដល់​៩​ម៉ឺន​នាក់​លើកដំបូង​ក្នុងរយៈពេល​២​៤​ម៉ោង​ប៉ុណ្ណោះ​ ​នេះ​បើ​តាម​របាយការណ៍​សរុប​របស់​សាកលវិទ្យាល័យ​ Jo​h​ns ​Hop​kin​s ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ប្រទេស​មហាអំណាច​ពិភពលោក​មួយ​នេះ​ ​បាន​មើលឃើញ​ពី​ការ​កើន​ឡើង​យ៉ាង​គំហុក​នៃ​ករណី​ឆ្លង​ជម្ងឺ​ ​Co​v​i​d​-19 ​ចាប់តាំង​ពី​ពាក់កណ្តាល​ខែ​តុលា​កន្លងមក​នេះ​ ​តួយ៉ាង​គិត​ត្រឹម​ម៉ោង​៨​និង​៣​០​នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​អាជ្ញាធរ​សុខាភិបាល​អាមេរិក​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មីៗ​រហូតដល់​៩​ម៉ឺន​១​ពាន់​២​៩​៥​នាក់​ក្នុង​ពេល​តែ​មួយថ្ងៃ​ប៉ុណ្ណោះ​ ​។​ ​សូម​បញ្ជាក់​ថា​ ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​មាន​អ្នក​ឆ្លង​ជម្ងឺ​ ​Co​v​i​d​-19 ​សរុប​កើន​ឡើង​ដល់​៩​លាន​២​១​ម៉ឺន​២​ពាន់​៧​៦​៧​នាក់​ ​ស្លាប់​ចំនួន​២​៣​ម៉ឺន​៤​ពាន់​១​៧​៧​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៥​លាន​៩​៨​ម៉ឺន​៣​ពាន់​៣​៤​៥​នាក់​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​៕