Category: Covid-19

  • ម៉ាសជាង២លាន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ដែលជាអំណោយរបស់កម្ពុជា ត្រូវបានប្រគល់ជូននាយករដ្ឋមន្រ្តីឡាវ

    ម៉ាសជាង២លាន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ដែលជាអំណោយរបស់កម្ពុជា ត្រូវបានប្រគល់ជូននាយករដ្ឋមន្រ្តីឡាវ

    ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រគល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមានម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ជូនឯកឧត្ដម ថនលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវរួចហើយ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។ អំណោយទាំងនេះ បានដឹកតាមយន្តហោះពិសេសពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដើម្បីចូលរួមជួយដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សូមបញ្ជាក់ថា អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលឡាវរួមមាន៖ ម៉ាស ចំនួន២លាន, ម៉ាសក្រណាត់ចំនួន ២០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំក្លរ៉ាមីនប្រភេទB ៥០០កេស,…

  • នាយករដ្ឋមន្ត្រី​អង់គ្លេស​ធ្វើ​ច​ត្តាឡី​ស័ក​ ​បន្ទាប់ពី​បាន​ប៉ះពាល់​ជាមួយ​សមាជិកសភា​ម្នាក់​ដែល​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19

    នាយករដ្ឋមន្ត្រី​អង់គ្លេស​ធ្វើ​ច​ត្តាឡី​ស័ក​ ​បន្ទាប់ពី​បាន​ប៉ះពាល់​ជាមួយ​សមាជិកសភា​ម្នាក់​ដែល​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19

    អង់គ្លេស​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​កំពុង​ធ្វើ​ច​ត្តាឡី​ស័ក​ដោយខ្លួនឯង​ ​ក្រោយ​ត្រូវ​បាន​មន្ត្រី​ប្រាប់​ថា​ ​លោក​បាន​ទាក់ទង​ជាមួយ​អ្នក​ដែល​ ​ធ្វើ​តេ​ស្ត​វិជ្ជមាន​ជម្ងឺ​ ​CO​V​I​D​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សេចក្តីថ្លែង​ការណ៍​របស់​ការិយាល័យ​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​បញ្ជាក់​ថា​ ​លោក​ ​ចន​សុ​ន​ ​ត្រូវ​បាន​ណែនាំ​ឱ្យ​ធ្វើ​ច​ត្តាឡី​ស័ក​ដោយក្រុម​ការងារ​ធ្វើ​តេ​ស្ត​ ​និង​តាមដាន​របស់​ទីភ្នាក់ងារ​សុខភាព​ជាតិ​ (N​H​S) ​បន្ទាប់ពី​ចូលរួម​កិច្ចប្រជុំ​រយៈពេល​៣​៥​នាទី​ជាមួយ​សមាជិកសភា​មួយ​ក្រុម​តូច​នៅ​វិមាន​រដ្ឋាភិបាល​ (​Down​in​g​ ​Street​) ​កាល​ពីព្រឹក​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ ​។​ ​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​នឹង​ធ្វើតាមច្បាប់​ ​និង​កំពុង​បង្ខាំង​ខ្លួនឯង​នៅ​ដាច់ដោយឡែក​ពី​គេ​ ​ហើយ​លោក​ ​ចន​សុ​ន​ ​នឹង​បន្ត​ធ្វើការ​ពី​លំនៅ​ដ្ឋា​ន​នៅ​វិមាន​រដ្ឋាភិបាល​ ​រួម​ទាំង​ការ​​​ដឹកនាំ​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ចំពោះ​ជំងឺរាតត្បាត​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៥​៥​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​២​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៨​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៥​៥​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​២​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៨​លាន​នាក់

    បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៥​៤​លាន​៨​០​ម៉ឺន​៩​ពាន់​១​០​៣​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៣​២​ម៉ឺន​៤​ពាន់​៣​១​៧​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​៨​លាន​១​៣​ម៉ឺន​៥​ពាន់​៥​២​៤​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៣​៦​ម៉ឺន​៦​ពាន់​៣​៧​៩​នាក់​ ​ស្លាប់​ចំនួន​២​៥​ម៉ឺន​១​ពាន់​៨​៣​២​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៦​លាន​៩​៣​ម៉ឺន​៥​ពាន់​៦​៣​០​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​៨​៤​ម៉ឺន​៥​ពាន់​៦​១​៧​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​១​០​៩​នាក់​ ​និង​ជាសះស្បើយ​៨​លាន​២​៤​ម៉ឺន​៧​ពាន់​៩​៥​០​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៨​៦​ម៉ឺន​៣​ពាន់​៩​៣​នាក់​ ​ស្លាប់​១​៦​ម៉ឺន​៥​ពាន់​៨​១​១​នាក់​ ​និង​ជាសះស្បើយ​៥​លាន​២​៩​ម៉ឺន​១​ពាន់​៥​១​១​នាក់​ ​៕

  • កូវីដ-១៩៖ មិនមានករណីវិជ្ជមាន និងមិនមានអ្នកជាសះស្បើយនោះទេ

    កូវីដ-១៩៖ មិនមានករណីវិជ្ជមាន និងមិនមានអ្នកជាសះស្បើយនោះទេ

    ក្រសួងសុខាភិបាល៖ ក្រសួងសុខាភិបាលបញ្ជាក់ថា ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ មិនមានករណីវិជ្ជមានកូវីដ-១៩ ថ្មី និងមិនមានអ្នកជាសះស្បើយនោះទេ ។ ជាមួយគ្នានេះ នៅថ្ងៃ១៦វិច្ឆិកានេះ ក្រសួងសុខាភិបាលបានអំពាវនាវដល់ អ្នកដែលប៉ះពាល់ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ទាំងអស់បន្តធ្វើចត្តាឡីស័កឲ្យបានគ្រប់ចំនួន ១៤ថ្ងៃ និងអញ្ជើញមកធ្វើតេស្តលើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការគណរដ្ឋមន្ត្រី  វិមានមិត្តភាព ឲ្យបានគ្រប់គ្នា៕

  • ម៉ាសចំនួន២លាន និងបរិក្ខារពេទ្យជាច្រេីនទៀតបញ្ជូនចេញទៅជួយមិត្តឡាវដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩

    ម៉ាសចំនួន២លាន និងបរិក្ខារពេទ្យជាច្រេីនទៀតបញ្ជូនចេញទៅជួយមិត្តឡាវដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩

    នៅព្រឹកថ្ងៃទី ១៦ វិច្ឆិកា ២០២០នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងនាំយកអំណោយ ម៉ាសចំនួន២លាន និងបរិក្ខារពេទ្យជាច្រេីនទៀតបញ្ជូនចេញទៅជួយមិត្តឡាវដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ទៅកាន់ប្រទេសឡាវតាមយន្តហោះពិសេស៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៥​៤​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៧​លាន​៥​២​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៥​៤​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​០​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៧​លាន​៥​២​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៥​៣​លាន​៧​៤​ម៉ឺន​៦​ពាន់​៩​៤​៤​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៣​០​ម៉ឺន​៩​ពាន់​៤​០​៨​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​៧​លាន​៥​២​ម៉ឺន​៣​ពាន់​៩​៧​៣​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​១​លាន​៦​ម៉ឺន​៤​ពាន់​៣​៦​៤​នាក់​ ​ស្លាប់​ចំនួន​២​៤​ម៉ឺន​៩​ពាន់​៩​៧​៥​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៦​លាន​៧​៨​ម៉ឺន​៩​ពាន់​១​៤​៦​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​៧​៧​ម៉ឺន​៣​ពាន់​៤​៧​៩​នាក់​ ​ស្លាប់​ចំនួន​១​២​ម៉ឺន​៩​ពាន់​២​២​៥​នាក់​ ​និង​ជាសះស្បើយ​៨​លាន​១​៦​ម៉ឺន​៣​ពាន់​៥​៧​២​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៨​១​ម៉ឺន​៩​ពាន់​៤​៩​៦​នាក់​ ​ស្លាប់​១​៦​ម៉ឺន​៤​ពាន់​៩​៤​៦​នាក់​ ​និង​ជាសះស្បើយ​៥​លាន​២​៦​ម៉ឺន​៧​ពាន់​៥​៦​៧​នាក់​ ​៕

  • ថ្ងៃនេះមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ០១នាក់​ និងមិនមានករណីជាសះស្បើយថ្មីទេ

    ថ្ងៃនេះមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ០១នាក់​ និងមិនមានករណីជាសះស្បើយថ្មីទេ

    ថ្ងៃនេះមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ០១នាក់​ និងមិនមានករណីជាសះស្បើយថ្មីទេ៖

  • អធិការខណ្ឌមានជ័យ និងលោកស្នងការរងរាជធានី ចុះចែកម៉ាស់ដែលជាអំណោយរបស់សម្ដេចតេជោ ជូនដល់ពលរដ្ឋអ្នកធ្វើដំណើរ

    អធិការខណ្ឌមានជ័យ និងលោកស្នងការរងរាជធានី ចុះចែកម៉ាស់ដែលជាអំណោយរបស់សម្ដេចតេជោ ជូនដល់ពលរដ្ឋអ្នកធ្វើដំណើរ

    ភ្នំពេញ៖ ដើម្បីជាការឆ្លេីយតប និងអនុវត្តន៍តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា ក៏ដូចជាប្រសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ ជាពិសេស ក្រោមការដឹកនាំដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ ក្នុងរយៈពេល២ថ្ងៃនេះគឺនៅព្រឹកថ្ងៃទី១២ និងទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានកម្លាំងាមត្ថកិច្ចចម្រុះ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានចុះចែកម៉ាស់ជូនដល់បងបប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងធ្វើការណែនាំដល់ប្រជាពលរដ្ឋក្នុងការចូល រួមទប់ស្កាត់ការពារជំងឺឆ្លងកូវីដ-១៩។ ជាមួយគ្នានោះ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ដែរថា លោកនឹងបន្តដឹកនាំចុះចែកម៉ាស់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវដែលមិនមានពាក់ម៉ាសនៅចំណុចមុខវត្តចាក់អង្រែក្រោម និងតាមបណ្តាសង្កាត់ ទាំង០៧ ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ ។ ហេីយនៅព្រឹកថ្ងៃទី១៣ វិច្ឆិកា ២០២០នេះផងដែរ គេបានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋបានចូលរួមជា មួយកម្លាំងសមត្ថកិច្ច និងត្រង់ត្រាប់ស្តាប់យ៉ាងយកចិត្តទុកដាក់បំផុតក្នុងការពន្យល់ និងអនុវត្តន៍ពាក់ម៉ាស់បានច្រើនគួរឲ្យកត់ សម្គាល់។ លោកវរសេនីយ៍ឯក ម៉េង…

  • នគរបាលខណ្ឌច្បារអំពៅ យកម៉ាស់ដែលជាអំណោយសម្ដេចតេជោ ចែកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

    នគរបាលខណ្ឌច្បារអំពៅ យកម៉ាស់ដែលជាអំណោយសម្ដេចតេជោ ចែកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក ឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ទទួលដឹកនាំអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការ បានដឹកនាំកម្លាំងធ្វើការចុះចែកម៉ាស់ ជូនដល់ប្រជាពលរដ្ឋ នៅចំណុចភ្លើងស្តុបផ្លូវជាតិលេខ១ ផ្សារច្បារអំពៅ ដើម្បីយកទៅប្រើប្រាស់ ការពារមេរោគកូវីដ ១៩។ ម៉ាស់ទាំងនេះគឺជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុនសែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ដល់កម្លាំងមានសមត្ថកិច្ចធ្វើការចែកជូនដល់ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលពុំមានពាក់ម៉ាស់។ ជាមួយគ្នានោះ គេបានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋបានចូលរួមជា មួយកម្លាំងសមត្ថកិច្ច និងត្រង់ត្រាប់ស្តាប់យ៉ាងយកចិត្តទុកដាក់បំផុតក្នុងការពន្យល់ និងអនុវត្តពាក់ម៉ាស់បានច្រើនគួរឲ្យកត់ សម្គាល់។ ក្នុងនោះ លោកអធិការខណ្ឌច្បារអំពៅ និងលោកស្នងការរងរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមបង្កាទប់ស្កាត់កុំឲ្យ មានការឆ្លងជម្ងឺកូវីដ១៩ និងត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ៕ ដោយ៖ ភារ៉ា…

  • ឯកឧត្តម សូ ម៉ារ៉ា និងអាជ្ញាធរខណ្ឌដូនពេញ ចុះចែកម៉ាស់ដោយផ្ទាល់ដៃជូនអ្នកដំណើរដែលកំពុងធ្វើចរាចរណ៍តាមដងផ្លូវ និងប្រជាពលរដ្ធដល់ផ្ទះ ដើម្បីការពារជម្ងឺកូវីដ-១៩

    ឯកឧត្តម សូ ម៉ារ៉ា និងអាជ្ញាធរខណ្ឌដូនពេញ ចុះចែកម៉ាស់ដោយផ្ទាល់ដៃជូនអ្នកដំណើរដែលកំពុងធ្វើចរាចរណ៍តាមដងផ្លូវ និងប្រជាពលរដ្ធដល់ផ្ទះ ដើម្បីការពារជម្ងឺកូវីដ-១៩

    ភ្នំពេញ៖ ឯកឧត្តម សូ ម៉ារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌដូនពេញ និងអាជ្ញាធរខណ្ឌដូនពេញ ចុះចែកម៉ាស់ដោយផ្ទាល់ដៃជូនអ្នកដំណើរដែលកំពុងធ្វើចរាចរណ៍តាមដងផ្លូវ និងប្រជាពលរដ្ធដល់ខ្នងផ្ទះ ដើម្បីការពារជម្ងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពីឯកឧត្តម សួន រិនឌី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌដូនពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងមន្រ្តីជាច្រើននាក់ទៀត ។ ការចែកម៉ាស់តាមផ្លូវសាធារណះ និងដល់ខ្នងផ្ទះប្រជាពលរដ្ធនាពេលនេះ គឺដើម្បីជាការរំលឹកប្រជាពលរដ្ឋ ឱ្យពាក់ម៉ាក់ជាប់ជានិច្ចទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារនូវការរីករាលដាលនៃជំងឺកូវីដ-១៩។ក្នុងការចែកម៉ាស់ផ្ទាល់ដៃជូនទៅដល់អ្នកដំណើរ និងប្រជាពលរដ្ធ ឯកឧត្តម សូ ម៉ារ៉ា ក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋអនុវត្តវិធានរបស់ក្រសួងសុខាភិបាលដោយត្រូវពាក់ម៉ាស់ លាងដៃនឹងអាកុល ការសម្អាតអនាម័យខ្លួនប្រាណ និងការរក្សាគម្លាតសុវត្ថិភាពពោលគឺ ត្រូវអនុវត្តឲ្យបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីធ្វើយ៉ាងណាការពារឲ្យបាននូវការរីករាលដាលនៃជំងឺ-១៩ ។ លោកសុខ ពេញវុធ បានឱ្យដឹងដែរថា ម៉ាស់ទាំងនេះជាអំណោយរបស់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី ដោយសម្តេចបានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅក្នុងសហគមន៍ដែលមិនមានថវិកាគ្រប់គ្រាន់ក្នុងការទិញម៉ាស់ពាក់ការពារជំងឺកូវីដ-១៩ ។សូមរំលឹកថា កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា…