Category: Covid-19

  • បងប្អូន២នាក់ចេញពីធ្វើការសំណង់នាំគ្នាស្ងោរមាន់ហូបជាមួយបាយ ស្រាប់តែផ្ទុះធុងហ្គាសស្លាប់ម្នាក់របួសម្នាក់

    បងប្អូន២នាក់ចេញពីធ្វើការសំណង់នាំគ្នាស្ងោរមាន់ហូបជាមួយបាយ ស្រាប់តែផ្ទុះធុងហ្គាសស្លាប់ម្នាក់របួសម្នាក់

    ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ក្នុងផ្នួកភ្លេីងយ៉ាង និងម្នាក់ទៀតបានរងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណៈពួកគាត់ចេញពីធ្វើការសំណង់ហើយនាំគ្នាស្ងោរមាន់ដេីម្បីហូបបាយស្រាប់តែផ្ទុះធុងហ្គាស ឆាបឆេះបន្ទប់ជួល កាលពីវេលាម៉ោង១៩ និង២០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០២០ នៅចំណុចបន្ទប់ជួលលេខ ៣៣ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា៖ សពជនរងគ្រោះមានឈ្មោះព្រីម សុខា ភេទប្រុស អាយុ២១ ឆ្នាំមុខរបរដើរម៉ៅការបុកគ្រឹះ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ មានស្រុកកំណើត ភូមិប្រាំយ៉ាង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងមានប្រពន្ធកំពុងមានផ្ទៃពោះ៧ខែផង។ ចំណែកម្នាក់ទៀតឈ្មោះព្រីម ឃីញ ភេទប្រុសអាយុ២១ឆ្នាំ ស្នាក់នៅជាមួយគ្នា និងស្រុកកំណើតជាមួយគ្នា។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបងប្អូនកូនភ្លោះ២ នាក់រួមទាំងក្មួយជីដូនមួយម្នាក់ទៀត ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ ហើយបាននាំគ្នាបើកហ្គាសស្ងោរមាន់ធ្វើម្ហូបមិនទាន់នឹងបានហូបផងស្រាប់តែផ្ទុះធុងហ្គាសប្រភេទធុងតូច បណ្ដាលឲ្យឆាបឆេះបន្ទប់ជួល បន្ទាប់មកគេឃើញបុរសជាប្អូននឹងក្មួយជីដូនមួយបានរត់ចេញមកក្រៅ និងស្រែកឲ្យជួយ ចំណែកបងមិនបានចេញមកក្រៅទេដោយនៅស្តាយម៉ូតូមួយគ្រឿង បម្រុងយកចេញ ខណៈនោះប្អូនមិនឃើញបងចេញមកក្រៅក៏ចូលទៅជួយ បន្ទាប់មកបងបានចេញមកក្រៅ ចំណែកប្អូនត្រូវបានភ្លើងឆាបឆេះស្លាប់តែម្តង។ ក្រោយមកក៏ផ្អើលដល់ប្អូនប្រជាពលរដ្ឋ នាំគ្នារាយការណ៍ជូនទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿងចុះមកជួយអន្តរាគមន៍ ខណៈដែលមកដល់អគ្គិភ័យត្រូវបានរលត់ទៅវិញបាត់ទៅហើយ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ចំពោះករណីខាងលើនេះកម្លាំងសមត្ថកិច្ចកច្ចមូលដ្ឋាននិងជំនាញបានចុះមកកន្លែងកើតហេតុខាងលើកំពុងតែធ្វើការស្រាវជ្រាវបន្ត និងធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖…

  • នៅថ្ងៃនេះ កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ ប៉ុន្តែមានអ្នកជាសះស្បើយម្នាក់បន្ថែមទៀត

    នៅថ្ងៃនេះ កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ ប៉ុន្តែមានអ្នកជាសះស្បើយម្នាក់បន្ថែមទៀត

    យោងតាមក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ២៤វិច្ឆិកានេះ បានឲ្យដឹងថា គេមិនបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេនៅថ្ងៃ២៣វិច្ឆិកាឆ្នាំ២០២០។ ដូច្នេះ គិតមកដល់ព្រឹកថ្ងៃ២៣វិច្ឆិកាឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣០៦នាក់។ នៅថ្ងៃ២៤ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ម្នាក់ ដែលនាំឲ្យអ្នកជាសះស្បើយសរុបមានចំនួន២៩៦នាក់ និងនៅសល់១១នាក់តែប៉ុណ្ណោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អ្នកជាសះស្បើយនោះជាបុរសជនជាតិឥណ្ឌាអាយុ៣៣ឆ្នាំ មានអាសយដ្ឋាននៅក្រុងព្រះសីហនុ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបានបន្តជើងយន្តហោះនៅប្រទេសកូរ៉េខាងត្បូង មុននឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៥វិច្ឆិកាឆ្នាំ២០២០។ ក្រសួងបានបញ្ជាក់ថា ការជាសះស្បើយនៅបន្ទាប់ពីបានធ្វើតេស្ដចំនួន២ដង ហើយទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩៕

  • ​​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ ​និង​ ​បាយ​អូ​អិ​ន​ធិ​ច​ ​ទំនងជា​ត្រូវ​អនុ​ញ្ញា​ត​អោយ​ប្រើប្រាស់​នៅ​អង់គ្លេស​នាស​ប្តាហ៍​នេះ

    ​​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ ​និង​ ​បាយ​អូ​អិ​ន​ធិ​ច​ ​ទំនងជា​ត្រូវ​អនុ​ញ្ញា​ត​អោយ​ប្រើប្រាស់​នៅ​អង់គ្លេស​នាស​ប្តាហ៍​នេះ

    អង់គ្លេស​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​វ៉ាក់សាំង​ប្រឆាំង​ជម្ងឺ​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​អាមេរិក​ ​ភី​ហ្វីហ្សឺ ​និង​ក្រុមហ៊ុន​អាល្លឺម៉ង់​ ​បាយ​អូ​អិ​ន​ធិ​ច​ ​ទំនងជា​ត្រូវ​បាន​អនុញ្ញាត​អោយ​ប្រើប្រាស់​នៅ​អង់គ្លេស​នាស​ប្តាហ៍​នេះ​តែម្តង​ ​ក្រោយ​ម​ន្រ្តី​ជាន់ខ្ពស់​អង្គការ​ ​WHO​ ​ព្រមាន​ថា​ ​រលក​ទី​៣​នៃ​ការ​ឆ្លង​វី​រុ​ស​នេះ​អាច​នឹង​កើន​ឡើង​នៅ​អឺរ៉ុប​ ​។​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ក្រសួងសុខាភិបាល​អង់គ្លេស​មិនបាន​ផ្តល់​ការ​អត្ថាធិប្បាយ​អ្វី​ឡើយ​ ​ជុំវិញ​សេចក្តីរាយការណ៍​ខាងលើ​នេះ​ ​ប៉ុន្តែ​កាលពី​ពេលថ្មីៗនេះ​ ​អង់គ្លេស​បាន​បញ្ជាទិញ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផលិត​ឱ​ថ​ស​ទាំងពីរ​ ​ចំនួន​៤​០​លាន​ដូ​ស​ ​ហើយ​រំពឹង​ថា​ ​នឹង​មាន​១​០​លាន​ដូ​ស​នៅ​ក្នុង​ដៃ​ដែល​គ្រប់គ្រាន់​សម្រាប់​ការពារ​ប្រជាជន​៥​លាន​នាក់​នៅ​ត្រឹម​ដំណាច់​ឆ្នាំនេះ​ ​ប្រសិនបើ​វា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ករណី​បន្ទាន់​ ​។​ ​យ៉ាងណាមិញ​ ​បើ​តាម​សារ​ព័ត៌មាន​អង់គ្លេស​ តេលេ​ក្រាប​ ​អាជ្ញាធរ​សុខាភិបាល​ ​អង់គ្លេស​កំពុង​ត្រៀម​ចាប់ផ្តើម​ដំណើរការ​វាយ​តម្លៃ​ជា​ផ្លូវការ​ ​ទៅលើ​វ៉ាក់សាំង​Co​v​i​d​-19​របស់​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ-​បាយ​អូ​អិ​ន​ធិ​ច​ ​ហើយ​ទីភ្នាក់ងារ​សុខាភិបាល​ជាតិ​អង់គ្លេស​ត្រូវ​បាន​បង្គាប់​អោយ​ត្រៀម​ខ្លួន​ចាត់ចែង​វ៉ាក់សាំង​នោះ​ ​នៅ​ថ្ងៃ​ទី​០​១​ ​ខែ​ធ្នូ​ខាងមុខនេះ​ ​៕

  • ​មន្រ្តីជាន់ខ្ពស់​អង្គការ​ ​WHO​ ​ព្រមាន​ថា​ ​រលក​ទី​៣​នៃ​ជំងឺ​ ​CO​V​I​D​-19 ​អាច​នឹង​ផ្ទុះឡើង​ក្នុង​ទ្វីប​អឺរ៉ុប

    ​មន្រ្តីជាន់ខ្ពស់​អង្គការ​ ​WHO​ ​ព្រមាន​ថា​ ​រលក​ទី​៣​នៃ​ជំងឺ​ ​CO​V​I​D​-19 ​អាច​នឹង​ផ្ទុះឡើង​ក្នុង​ទ្វីប​អឺរ៉ុប

    ស្វីស​៖​ ​ម​ន្រ្តី​ជាន់ខ្ពស់​មួយ​រូប​របស់​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​ព្រមាន​ថា​ ​រលក​ទី​៣​នៃ​ការ​ចម្លង​ជម្ងឺ​ ​CO​V​I​D​-19 ​អាច​នឹង​ផ្ទុះឡើង​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​នា​ដើម​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​បើសិនជា​រដ្ឋាភិបាល​អឺរ៉ុប​ទាំងអស់​បរាជ័យ​ក្នុង​ការ​ចាត់វិធានការ​ចាំបាច់​នានា​ ​ដើម្បី​ទប់​ស្កាត់​រលក​ទី​២​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ C​G​T​N ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារ​ព័ត៌មាន​ស្វីស​ ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ ប្រេ ​សិត​ពិសេស​អង្គការ​ ​WHO​ ​លោក​ ​D​avid​ ​Nab​ar​ro ​លើកឡើង​ថា​ ​ពួកគេ​ (​អឺរ៉ុប​) ​បាន​ខកខាន​ក្នុង​ការ​ចាត់វិធានការ​ចាំបាច់​នានា​ ​កំឡុង​រដូវក្ដៅ​ ​បន្ទាប់ពី​ពួកគេ​អាច​គ្រប់គ្រង​រលក​ទីមួយ​បាន​ ​។​ ​លោក​ ​D​avid​ ​Nab​ar​ro ​បាន​សង្កត់ធ្ងន់​ទៀត​ថា​ ​បច្ចុប្បន្ន​ ​យើង​កំពុង​ប្រឈមមុខនឹង​រលក​ទី​២​ ​ដូច្នេះ​បើសិនជា​ពួកគេ​មិន​ចាត់វិធានការ​ចាំបាច់​ទេ​ ​នោះ​យើង​នឹងបាន​ឃើញ​រលក​ទី​៣​នៅដើម​ឆ្នាំក្រោយ​នេះ​ ​៕

  • ​ឥណ្ឌា​អះអាង​ថា​ ​រយៈពេល​០​២​ខែ​ទៀត​ ​ខ្លួន​នឹង​បញ្ចប់​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​Co​v​i​d​-19 តំ​ណាក់​កាល​ចុងក្រោយ

    ​ឥណ្ឌា​អះអាង​ថា​ ​រយៈពេល​០​២​ខែ​ទៀត​ ​ខ្លួន​នឹង​បញ្ចប់​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​Co​v​i​d​-19 តំ​ណាក់​កាល​ចុងក្រោយ

    ​ឥណ្ឌា​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​ឥណ្ឌា​ប្រកាស​ថា​ ​វ៉ាក់សាំង​ប្រឆាំង​ ​CO​V​I​D​-19 ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ធ្វើ​តេ​ស្ត​លើ​មនុស្ស​ក្នុង​តំ​ណាក់​កាល​ទី​ ​៣​ ​ដែល​ជា​តំ​ណាក់​កាល​ចុងក្រោយ​នោះ​ ​គឺ​នឹង​ចេញ​ជា​លទ្ធផល​យ៉ាង​យូរ​០​២​ខែ​ទៀត​ ​។​ ​ការ​អភិវឌ្ឍ​វ៉ាក់សាំង​នេះ​ ​កំពុង​ប្រព្រឹត្តទៅ​ក្រោម​កិច្ច​សហការ​រវាង​ក្រុមហ៊ុនរដ្ឋ​ឥណ្ឌា​ ​I​C​M​R ​និង​ក្រុមហ៊ុន​ឯកជន​ ​ប៉ា​រ៉ា​ត​ ​បាយ​អូ​ធិ​ច​ ​ដោយ​ក្រុមហ៊ុន​ទាំងពីរ​បាន​អះអាង​រួមគ្នា​ថា​ ​នៅ​រយៈ​យ៉ាង​ឆាប់​១​ខែ​ ​ឬ​យ៉ាង​យូរ​២​ខែ​ទៀត​ ​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ឥណ្ឌា​ ​មានឈ្មោះ​ថា​ កូ​វ៉ា​ស៊ី​ន​ ​នឹង​ចេញ​លទ្ធផល​ ​។​ ​ហើយ​បើ​សិន​វ៉ាក់សាំង​ដែល​ត្រូវ​បាន​ធ្វើ​តេ​ស្ត​លើ​អ្នកស្ម័គ្រចិត្ត​២​ម៉ឺន​៦​ពាន់​នាក់​ខាងលើ​នេះ​ទទួល​បាន​ជោគជ័យ​ ​នោះ​ឥណ្ឌា​រំពឹង​ថា​ ​នឹង​ធ្វើការ​ផលិត​ក្នុង​ទ្រង់​ ​ទ្រាយ​ធំ​ ​ហើយ​ចែកចាយ​ក្នុង​ប្រទេស​ខ្លួន​ជា​ចម្បង​ ​ដោយ​ផ្តោត​សំខាន់​លើ​មន្ត្រី​ដែល​បម្រើ​ការងារ​ផ្នែក​សុខាភិបាល​ ​និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃទៀត​ ​ដែល​ជា​អ្នកប្រឈម​មុខ​ដោយ​ផ្ទាល់​ជាមួយ​ ​CO​V​I​D​-19 ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៥​៩​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​៩​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៤​១​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៥​៩​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​៩​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៤​១​លាន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៥​៨​លាន​៩​៨​ម៉ឺន​៥​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៣​៩​ម៉ឺន​៣​ពាន់​៥​៣​៧​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​០​លាន​៧​៦​ម៉ឺន​៣​ពាន់​៩​៥​០​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​២​លាន​៥​៨​ម៉ឺន​៨​ពាន់​៦​៦​១​នាក់​ ​ស្លាប់​ចំនួន​២​៦​ម៉ឺន​២​ពាន់​៦​៩​៦​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៧​លាន​៤​៥​ម៉ឺន​២​ពាន់​៥​៤​០​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​១​៤​ម៉ឺន​៣​១​២​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​៣​ពាន់​៧​៧​៣​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៥​៦​ម៉ឺន​១​ពាន់​៤​៤​៤​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​៧​ម៉ឺន​១​ពាន់​៤​០​១​នាក់​ ​ស្លាប់​១​៦​ម៉ឺន​៩​ពាន់​១​៩​៧​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៤​៣​ម៉ឺន​២​ពាន់​៥​០​៥​នាក់​ ​៕

  • នៅថ្ងៃនេះ កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ ហើយក៏មិនមានអ្នកជាសះស្បើយបន្ថែមទៀតដែរ

    នៅថ្ងៃនេះ កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ ហើយក៏មិនមានអ្នកជាសះស្បើយបន្ថែមទៀតដែរ

    ក្រសួងសុខាភិបាល៖ យោងតាមក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ២៣វិច្ឆិកានេះ បានឲ្យដឹងថា គេមិនបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេនៅថ្ងៃ២២វិច្ឆិកាឆ្នាំ២០២០។ ដូច្នេះ គិតមកដល់ព្រឹកថ្ងៃ២៣វិច្ឆិកាឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៣០៦នាក់។ នៅថ្ងៃ២៣ ក្រសួងសុខាភិបាលបានបញ្ជាក់ថា មិនមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩នោះឡើយ ដែលនាំឲ្យអ្នកជាសះស្បើយសរុបមានចំនួន២៩៥នាក់ និងនៅសល់១១នាក់តែប៉ុណ្ណោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

  • ​នាយក​រដ្ឋ​ម​ន្រ្តី​កាណាដា​អំពាវនាវ​អោយ​ពលរដ្ឋ​ខ្លួន​ទាំងអស់​ ​ធ្វើអ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ ​Co​v​i​d​-19 ​ដែល​កាន់តែ​អាក្រក់​ខ្លាំង

    ​នាយក​រដ្ឋ​ម​ន្រ្តី​កាណាដា​អំពាវនាវ​អោយ​ពលរដ្ឋ​ខ្លួន​ទាំងអស់​ ​ធ្វើអ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ ​Co​v​i​d​-19 ​ដែល​កាន់តែ​អាក្រក់​ខ្លាំង

    ​កា​ដា​ណា​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​កាណាដា​លោក​ ចាស្ទី​ន​ ​ទ្រូ​ដូ ​នៅ​ថ្ងៃសុក្រ​នេះ​ថ្លែង​ថា​ ​ប្រទេស​របស់​លោក​បាន​និង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ជាប់​គាំង​ ​ស្រប​ពេល​ដែល​ការ​ឆ្លង​រាតត្បាត​នៃ​ជម្ងឺ​ ​Co​v​i​d​-19 ​កាន់តែ​អាក្រក់​ឡើងៗ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​២​១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​លោក​ ចាស្ទី​ន​ ​ទ្រូ​ដូ ​បាន​ថ្លែងប្រាប់​ប្រជាជន​កាណាដា​ក្នុង​ទីក្រុង​អ៊ុត​តា​វ៉ា​ ​ក្នុង​អំឡុង​ស​ន្និសិ​ទ​កាសែត​មួយ​ថា​ ​យើង​ពិតជា​ប្រឈម​នឹង​គ្រោះថ្នាក់​ ​នៅពេលដែល​ឃើញ​ករណី​ឆ្លង​មេរោគ​កើន​ឡើង​… ​មន្ទីរពេទ្យ​ស្ទើរតែ​មិន​អាច​ទ្រាំទ្រ​បាន​ ​ហើយ​មនុស្សជា​ទី​ស្រលាញ់​បាន​ស្លាប់​ទៅ​ៗ​ ​។​ ​ដូច្នេះ​យើង​ត្រូវតែ​ធ្វើអ្វី​ៗ​គ្រប់យ៉ាង​ ​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​ដើម្បី​ទប់​ស្កាត់​ជម្ងឺ​ ​Co​v​i​d​-19 ​ក៏ដូចជា​បញ្ឈប់​ការ​រីក​រាលដាល​នៃ​វី​រុ​សក​៏​កាច​សាហាវ​មួយ​នេះ​ ​។​ ​សូម​បញ្ជាក់​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​១​ ​ខែវិច្ឆិកា​នេះ​ ​នៅ​ទូទាំង​ប្រទេស​កាណាដា​មាន​អ្នក​ឆ្លង​ជម្ងឺ​ ​Co​v​i​d​-19 ​សរុប​មាន​ចំនួន​៣​២​ម៉ឺន​៧​១​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​១​ម៉ឺន​១​ពាន់​៣​៣​៤​នាក់​ ​និង​អ្នក​ជាសះស្បើយ​ឡើងវិញ​សរុប​២​៥​ម៉ឺន​៦​ពាន់​៦​៤​៦​នាក់​ ​៕

  • ​កូនប្រុស​ច្បង​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ធ្វើ​តេ​ស្ត​វិជ្ជមាន​ជំងឺ​ ​Co​v​i​d​-19

    ​កូនប្រុស​ច្បង​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ធ្វើ​តេ​ស្ត​វិជ្ជមាន​ជំងឺ​ ​Co​v​i​d​-19

    ​អាមេរិក​៖​ ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​ចុះផ្សាយ​នៅ​ថ្ងៃសៅរ៍​នេះ​ថា​ ​កូនប្រុស​ច្បង​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គឺ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ចេ​អ​័​រ​ ​ត្រូវ​បាន​ធ្វើ​តេ​ស្ត​រក​ឃើញ​មាន​ផ្ទុក​ជំងឺ​ ​Co​v​i​d​-19 ​កាលពីដើម​ស​ប្តាហ៍​នេះ​ ​និង​កំពុង​ស្ថិត​ក្នុង​ការ​ព្យាបាល​ដាច់ដោយឡែក​ ​។​ ​ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​អ្នកនាំពាក្យ​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ចេ​អ​័​រ​ ​បាន​បញ្ជាក់​ថា​ ​កូនប្រុស​ច្បង​របស់​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ​មិន​មាន​ចេញ​រោគសញ្ញា​អ្វី​ឡើយ​ ​ដោយ​វា​មានន័យ​ថា​ ​អ​កា​រៈ​របស់​លោក​គឺ​ស្ថិត​ក្នុង​ក​ម្រិ​ត​ស្រាល​ ​។​ ​គួរ​បញ្ជាក់​ង​ផង​ដែរ​ថា​ ​លោក​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ចេ​អ​័​រ​ ​គឺជា​កូន​ជាទី​២​ហើយ​របស់​លោក​ប្រធានាធិបតី​ ​ត្រាំ​ ​ត្រូវ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ជំងឺ​ ​CO​V​I​D​-19 ​បន្ទាប់ពី​កូនប្រុស​ពៅ​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គឺ​ ​បា​រ៉ុ​ន​ ​ដែល​មាន​វ័យ​១​៤​ឆ្នាំ​ ​ដែល​បាន​ឆ្លង​វី​រុ​ស​នេះ​កាលពីដើម​ខែ​តុលា​កន្លងទៅ​ ​៕

  • អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៥​៨​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​០​លាន​១​០​ម៉ឺន​នាក់

    អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៥​៨​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៣​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​០​លាន​១​០​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៥​៧​លាន​៩​០​ម៉ឺន​៩​ពាន់​៩​៩​១​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៣​៧​ម៉ឺន​៧​ពាន់​៧​៤​៥​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​០​លាន​១​០​ម៉ឺន​៨​ពាន់​២​៥​៩​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​២​លាន​២​៧​ម៉ឺន​៤​ពាន់​៧​២​៦​នាក់​ ​ស្លាប់​ចំនួន​២​៦​ម៉ឺន​២​៨​៣​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៧​លាន​៣​១​ម៉ឺន​៦​ពាន់​៣​២​៣​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៥​ម៉ឺន​៦​១​៣​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​២​ពាន់​៧​៦​៤​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៤​៧​ម៉ឺន​៨​ពាន់​១​២​៤​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​២​ម៉ឺន​១​៦​៤​នាក់​ ​ស្លាប់​១​៦​ម៉ឺន​៨​ពាន់​៦​៦​២​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៤​២​ម៉ឺន​២​ពាន់​១​០​២​នាក់​ ​៕