Category: Covid-19

  • ថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងបរិស្ថាន បានចូលរួមធ្វើតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

    យោងតាមការផ្សព្វផ្សាយរបស់ផេកផ្លូវការរបស់ក្រសួងបរិស្ថានចេញផ្សយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃក្រសួងបរិស្ថាន ដែលពាក់ព័ន្ធនឹងកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរដ្ឋបាលខេត្តមណ្ឌលគីរី បានចូលរួមគោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា បានធ្វើតេស្ដរកវីរុសកុវីដ១៩ និងកំពុងធ្វើចត្តាឡីស័ក) និងអនុវត្តវិធានការនានាតាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ៗគ្នា។ជាមួយគ្នានេះ ក្រសួងបរិស្ថាន ស្នើឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ តាមរយៈការបង្កើនការយកចិត្តទុកដាក់ការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារតាមរយៈការពាក់ម៉ាស និងលាងសម្អាតដៃជាមួយសាប៊ូ, ជែល, ឬទឹកអាល់កុល នឹងអនាម័យឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។សូមបញ្ចាក់ថា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមួយចំនួន បានអញ្ជើញចូលរួមប្រជុំពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរដ្ឋបាលខេត្តមណ្ឌលគីរី កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕

  • តាម Facebook សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋ កុំភ័យរហូតស្លន់ស្លោរបាត់បង់ម្ចាស់ការគ្រប់គ្រង និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដែលឆ្លងចូលសហគមន៍លើកដំបូង

    តាម Facebook សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋ កុំភ័យរហូតស្លន់ស្លោរបាត់បង់ម្ចាស់ការគ្រប់គ្រង និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដែលឆ្លងចូលសហគមន៍លើកដំបូង

    ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកនៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសកុំភ័យរហូតស្លន់ស្លោរបាត់បង់ម្ចាស់ការគ្រប់គ្រង និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ខណៈកម្ពុជា ទើបរកឃើញករណីឆ្លងក្នុងសហគមន៍ជាលើកដំបូង ។ តាម Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីជាកម្ពុជា ទើបរកឃើញករណីឆ្លងក្នុងសហគមន៍ជាលើកដំបូងក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋរបស់យើងកុំឲ្យមានការភ័យស្លន់ស្លោរ រហូតមិនអាចគ្រប់គ្រងម្ចាស់ការបាននោះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានក្រើនរំលឹកថា៖ ទោះជាយ៉ាងណាក៏ដោយ សូមប្រជាពលរដ្ឋមេត្តាកុំភ័យស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ម្ចាស់ការគ្រប់គ្រង ត្រូវបង្កើនការយកចិត្តទុកដាក់ការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារតាមរយៈការពាក់ម៉ាស និងដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល, ឬទឹកអាល់កុល នឹងអនាម័យឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យណាមួយ ត្រូវរាយការណ៍ជូនគ្រូពេទ្យឱ្យបានឆាប់បំផុត។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៧នាក់ថែមទៀត គឺ៦នាក់ឆ្លងក្នុងគ្រួសារតែមួយ និង១នាក់ទៀតមានកូវីដ-១៩មកពីសហរដ្ឋអាមេរិក។ ការឆ្លងរាលដាលក្នុងគ្រួសារតែមួយនេះ ដែលបន្តចេញមកខាងក្រៅ គឺយើងអាចកំណត់បានថា ជាការឆ្លងក្នុងសហគមជាលើកដំបូងនៅកម្ពុជា…

  • សម្តេចក្រឡាហោម ស ខេង បានចូលរួមធ្វើតេស្តរកមេរោគកូវី១៩រួចហើយ

    សម្តេចក្រឡាហោម ស ខេង បានចូលរួមធ្វើតេស្តរកមេរោគកូវី១៩រួចហើយ

    សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសថាបានចូលរួមធ្វើតេស្តរកមេរោគកូវី១៩រួចហើយ។ នៅក្នុងបណ្តាញផ្សព្វផ្សាយ សម្តេចបានបញ្ចាក់ជូនជនរួមជាតិថា សម្តេច ត្រូវបានក្រុមគ្រូពេទ្យ យកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ១៩ បន្ទាប់ពីសម្តេចបានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយទោស និងលើកលែងទោស ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ ហើយក្នុងនោះមានវត្តមាន ឯកឧត្តម ឆែម សាវុធ អគ្គនាយកពន្ធធានាគារ បានរកឃើញវិជ្ជមានជំងឺកូវី១៩ផងដែរ។សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ភរិយាឯកឧត្តម ឆែម សាវុធ ត្រូវបានរកឃើញថាមានជំងឺកូវីដ-១៩ បន្ទាប់ពីមានអាការៈមិនស្រួលខ្លួន រយៈពេលជាងមួយសប្ដាហ៍ ហើយលទ្ធផលជាបន្តបន្ទាប់ ក៏បង្ហាញថាឯកឧត្តម ឆែម សាវុធ និងសមាជិកគ្រួសារមួយចំនួនទៀត ក៏បានឆ្លងជំងឺនេះដែរ។ ដូច្នេះសម្តេចក្រឡាហោម ស ខេង និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនទៀត គឺត្រូវចូលរួមជាចាំបាច់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ តាមវិធានការរបស់ក្រសួងសុខាភិបាល៕

  • សម្ដេច ស ខេង អំពាវនាវអ្នកពាក់ព័ន្ធជាមួយអគ្គនាយកពន្ធនាគារ ទៅធ្វើតេស្ដរកកូវីដ-១៩ នៅក្រសួងមហាផ្ទៃ, ខណៈសម្ដេចក៏ត្រូវធ្វើតេស្ដ និងធ្វើចត្តាឡីស័កដូចគ្នា

    សម្ដេច ស ខេង អំពាវនាវអ្នកពាក់ព័ន្ធជាមួយអគ្គនាយកពន្ធនាគារ ទៅធ្វើតេស្ដរកកូវីដ-១៩ នៅក្រសួងមហាផ្ទៃ, ខណៈសម្ដេចក៏ត្រូវធ្វើតេស្ដ និងធ្វើចត្តាឡីស័កដូចគ្នា

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ និងក្រុមគ្រួសារ ដែលឆ្លងជំងឺកូវីដ-១៩ ត្រូវទៅធ្វើតេស្ដរកជំងឺនេះដូចគ្នានៅទីស្ដីការក្រសួងមហាផ្ទៃ។ នៅក្នុងសារសំលេងរបស់សម្តេចក្រឡាហោម ស ខេង ផ្ញើជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថាសម្ដេចផ្ទាល់ក៏ត្រូវធ្វើតេស្ដ និងធ្វើចត្តាឡីស័កដូចគ្នាផងដែរ។សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឲ្យលោក ឆែម សាវុធ ត្រូវអំពាវនាវបន្ដដល់អ្នកដែលបានរួមការងារ ឬមានទំនាក់ទំនងដោយផ្ទាល់ជាមួយខ្លួន ត្រូវភ្ញាក់រលឹកទៅធ្វើតេស្ដ និងធ្វើចត្តាឡីកដូចគ្នា។គួរជម្រាបថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ សម្ដេចក្រឡាហោម ស ខេង បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួងមួយ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយក្នុងនោះលោក ឆែម សាវុន អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ក៏បានចូលរួមផងដែរ។ បន្ថែមពីនេះ ក៏មានថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងប្រធានស្ថាប័នមួយចំនួនទៀត ចូលរួមប្រជុំនោះដែរ។សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានអំពាវនាវ ដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយក្រុមគ្រួសារលោកអគ្គនាយកពន្ធនាគារ សូមអញ្ជើញមកធ្វើតេស្តរកកូវីដ១៩…

  • រាជរដ្ឋាភិបាលសម្រេចបិទសណ្ឋាគារភ្នំពេញចំនួន២ថ្ងៃ

    រាជរដ្ឋាភិបាលសម្រេចបិទសណ្ឋាគារភ្នំពេញចំនួន២ថ្ងៃ

    យោងតាមការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល ក្រសួងបានសម្រេចឱ្យសណ្ឋាគារភ្នំពេញ បន្ទាប់ពីរកឃើញមានការពាក់ព័ន្ធនឹងដំណើរនៃមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ មានវិជ្ជមានជំងឺកូវី១៩។ សេចក្តីជុនដំណឹងលើបណ្តាញសង្គមរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា យោងតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបានសម្រេចឲ្យបិទសណ្ឋាគារភ្នំពេញរយៈពេល២ថ្ងៃសិន ដោយហេតុផល លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ បានទៅហាត់ប្រាណ និងហែលទឹកនៅនោះ កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ជាមួយគ្នានេះ ឯកឧត្តម ម៉ម ប៊ុន ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា ការបិទបណ្តោះអាសន្ននេះដើម្បីអនុញ្ញាតឲ្យក្រុមគ្រូពេទ្យធ្វើការស្វែងរកអ្នកជាប់ពាក់ព័ន្ធនៅទីនោះទាំងផ្ទាល់ និងប្រយោល ក៏ដូចជាដើម្បីទប់ស្កាត់បញ្ហាផ្សេងៗដែលអាចកើតឡើងដោយសារជំងឺកូវីដ១៩។សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានអំពាវនាវ ដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយក្រុមគ្រួសារលោ អគ្គនាយកពន្ធនាគារ សូមអញ្ជើញមកធ្វើតេស្តរកកូវីដ១៩ នៅផ្សារទំនើបអ៉ីអន១ សម្រាប់ប្រជាពលរដ្ឋធម្មតា និងនៅទីស្តីការក្រសួងមហាផ្ទៃ សម្រាប់មន្ត្រីរាជការ។ការធ្វើតេស្តលើកទី១ គឺធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០, លើកទី២ ធ្វើនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ទៅតាមទីតាំងដែលបានកំណត់ ទាំងក្នុងនៅរាជធានីភ្នំពេញ…

  • ក្រសួងសុខាភិបាល ៖ ជំងឺកូវី១៩ ឆ្លងចូលសហគមន៍ជាលើកដំបូង និងវិធានការចាំបាច់ទប់ស្កាត់ការីករាលដាលចូលក្នុងសហគមន៍ក្នុងប្រទេសកម្ពុជា

    កម្ពុជា៖ ជំងឺកូវី១៩ ឆ្លងចូលសហគមន៍ជាលើកដំបូង និងវិធានការចាំបាច់ទប់ស្កាត់ការីករាលដាលក្រសួងសុខាភិបាល បានបកាសពីការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ក្នុងប្រទេសកម្ពុជា។ ការបញ្ជាក់នេះ បានធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានចេញផ្សាយព្រឹកថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកាឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានផ្ញើសារណែនាំពិសេសនៅវេលារាត្រី ក្រោយពេលរកឃើញករណីវិជ្ជមានលើក្រុមគ្រួសាររបស់មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃចំនួន៦នាក់មានជំងឺកូវីដ-១៩ ដែលជាការឆ្លងក្នុងសហគមន៍ លើកដំបូងនៅកម្ពុជា។ជាមួយគ្នានេះសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើដល់ប្រជាពលរដ្ឋមេត្តាកុំមានការស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ការគ្រប់គ្រងចំពោះហេតុការណ៍នេះ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែនបានណែនាំឱ្យបង្កើនការយកចិត្តទុកដាក់ពាក់ព័ន្ធការការពារខ្លួនតាមរយៈការពាក់ម៉ាស់ ការលាងដៃ ការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យត្រូវរកការបញ្ជាក់ពីគ្រូពេទ្យឱ្យបានឆាប់។ សម្តេចតេជោ ក៏បានស្នើសុំកុំឱ្យមានការប្រមូលផ្តុំណាមួយផងដែរ។ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានដាក់ចេញវិធានការបន្ទាន់មួយចំនួន ដូចជាការបិទផ្សារទំនើបអ៊ីអន និងការតម្រូវឱ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលដែលរួមមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផងនោះ ចាប់ផ្តើមធ្វើចត្តាឡីស័ក និងយកសំណាកពិនិត្យរកមេរោគ។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បាន សម្រេចផ្អាកដំណើរការសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ រាជធានីភ្នំពេញ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍។ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍នេះ នាំគ្នាទៅយកសំណាកពិនិត្យរកមេរោគ។ ក្នុងនោះប្រជាពលរដ្ឋធម្មតាទៅកាន់ផ្សារទំនើបអ៊ីអន១ ហើយមន្ត្រីរាជការទៅកាន់ក្រសួងមហាផ្ទៃ។ក្នុងសេចក្តីជូនដំណឹង…

  • អគ្គនាយកពន្ធនាគារ ធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដែលសង្ស័យឆ្លងពីភរិយា

    អគ្គនាយកពន្ធនាគារ ធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដែលសង្ស័យឆ្លងពីភរិយា

    ភ្នំពេញ៖ យោងតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា អគ្គនាយកពន្ធនាគារ ឯកឧត្តម ឆែម សាវុធ ដែលត្រូវជាប្តីរបស់ស្រ្តីមានផ្ទុកមេរោគកូវីដ១៩ ត្រូវបានពិនិត្យសុខភាពរកឃើញវិជ្ជមានកូវីដ១៩។

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៦​២​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៤​៣​លាន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៦​២​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៤​៣​លាន​នាក់

    បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៦​១​លាន​៩​៨​ម៉ឺន​៨​ពាន់​៥​៤​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៤​៤​ម៉ឺន​៩​ពាន់​១​១​៤​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​២​លាន​៧​៨​ម៉ឺន​៧​ពាន់​៥​៦​៥​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៣​លាន​៤​៥​ម៉ឺន​៤​ពាន់​២​៥​៤​នាក់​ ​ស្លាប់​ចំនួន​២​៧​ម៉ឺន​១​ពាន់​២​៦​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៧​លាន​៩​៤​ម៉ឺន​៥​ពាន់​៥​៨​២​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៣​៥​ម៉ឺន​១​ពាន់​២​២​៤​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​៦​ពាន់​២​៣​៨​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៧​៥​ម៉ឺន​៨​ពាន់​៨​៨​៦​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​២​៣​ម៉ឺន​៨​ពាន់​៣​៥​០​នាក់​ ​ស្លាប់​១​៧​ម៉ឺន​១​ពាន់​៩​៩​៨​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៥​៣​ម៉ឺន​៦​ពាន់​៥​២​៤​នាក់​ ​៕

  • ​អ៊ី​រ៉​ង់​បញ្ជាក់​ថា​ ​ទណ្ឌកម្ម​សហរដ្ឋអាមេរិក​កំពុង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ ​Co​v​i​d​-19 ​ក្នុង​ប្រទេស​ខ្លួន

    ​អ៊ី​រ៉​ង់​បញ្ជាក់​ថា​ ​ទណ្ឌកម្ម​សហរដ្ឋអាមេរិក​កំពុង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ ​Co​v​i​d​-19 ​ក្នុង​ប្រទេស​ខ្លួន

    ​អ៊ី​រ៉​ង់​៖​ ​អ្នកតំណាងអចិន្ត្រៃយ៍​របស់​អ៊ី​រ៉​ង់​ប្រចាំ​អង្គការសហប្រជាជាតិ​លោក​ ​Ma​j​i​d​ ​T​a​k​h​t​ R​a​van​c​h​i​ ​បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ក្នុងស្រុក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​អ៊ី​រ៉​ង់ ​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺរាតត្បាត​ជាស​កល​ ​Co​v​i​d​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ លោក​ ​Ma​j​i​d​ ​T​a​k​h​t​ R​a​van​c​h​i​ ​បាន​គូស​បញ្ជាក់​ថា​ ​បច្ចុប្បន្ននេះ​ ​អ៊ី​រ៉​ង់​បាន​និង​កំពុង​ប្រឈមមុខនឹង​ការ​ដាក់ទណ្ឌកម្ម​យ៉ាង​តឹងរឹង​បំផុត​ ​ដែល​មិនធ្លាប់​មាន​លើ​ប្រទេស​ណាមួយ​ឡើយ​ ​ហើយ​ដែន​កំណត់​ទាំងនោះ​ ​បាន​រារាំង​យ៉ាង​ខ្លាំង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់យើង​ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​ ​Co​v​i​d​-19 ​។​ ​បើ​តាម​លោក​ ​T​a​k​h​t​ R​a​van​c​h​i​ ​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​បាន​ដាក់​ក​ម្រិ​ត​លើ​ការ​ចូល​ប្រើប្រាស់​ធនធាន​ហិរញ្ញវត្ថុ​របស់​អ៊ី​រ៉​ង់​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​… ​ហេតុដូច្នេះហើយ​អ៊ី​រ៉​ង់​មិន​អាច​មានលទ្ធភាព​ទិញ​ថ្នាំ​ ​និង​ ​ឧបករណ៍​វេជ្ជ​សា​ស្រ្ត​ដែល​ចាំបាច់​ ​ក្នុង​ការ​ទប់​ស្កាត់​ ​និង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​វី​រុ​ស​កូរ៉ូ​ណា​នោះ​ទេ​ ​។​ សូម​ជម្រាប​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៧​ ​ខែវិច្ឆិកា​នេះ​ ​នៅ​ទូទាំង​អ៊ី​រ៉​ង់​មាន​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​សរុប​កើន​ដល់​៩​០​ម៉ឺន​៨​ពាន់​៣​៤​៦​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​៤​ម៉ឺន​៦​ពាន់​៦​៨​៩​នាក់​ ​ចាប់តាំង​ពី​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​ផ្ទុះឡើង​ដំបូង​ក្នុង​ប្រទេស​អ៊ី​រ៉​ង់​កាលពី​ថ្ងៃ​ទី​១​៩​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​៕

  • ថៃ​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ជាង​១​ពាន់​នាក់​ជាលើកដំបូង​នៅ​ក្នុង​ខែ​តុលា​ ​ឆ្នាំ​២​០​២​០ ដែល​នេះ​ជា​ចំនួន​ដ៏​តិចតួច​បំផុត​ ​បើ​ធៀប​នឹង​ឆ្នាំមុន

    ថៃ​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ជាង​១​ពាន់​នាក់​ជាលើកដំបូង​នៅ​ក្នុង​ខែ​តុលា​ ​ឆ្នាំ​២​០​២​០ ដែល​នេះ​ជា​ចំនួន​ដ៏​តិចតួច​បំផុត​ ​បើ​ធៀប​នឹង​ឆ្នាំមុន

    ថៃ​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​ថា​ ​ក្នុង​ខែ​តុលា​ឆ្នាំនេះ​ ​ថៃ​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​១​.​២​០​១​នាក់​ជាលើកដំបូង​ ​គិត​ចាប់តាំង​ពី​បម្រាម​មិន​អោយ​មាន​ទេសចរ​ចូល​ប្រទេស​ ​ចាប់ផ្តើម​ធ្វើឡើង​កាលពី​ខែ​មេសា​កន្លងមក​ ​ដើម្បី​ទប់​ស្កាត់​ជម្ងឺ​ ​CO​V​I​D​-19 ​។​ ភ្ញៀវ​ទេសចរ​បរទេស​ទាំងអស់​បាន​ធ្វើដំណើរ​កាន់​ទិដ្ឋាការ​ពិសេស​រយៈពេល​៩​០​ថ្ងៃ​ ​ដែល​តម្រូវ​ឲ្យ​មានការ​ធ្វើ​ច​ត្តាឡី​ស័ក​រយៈពេល​ពីរ​ស​ប្តាហ៍ ​។​ ​តួលេខ​ភ្ញៀវ​ទេសចរ​បរទេស​ខាងលើ​នេះ​ ​គឺជា​ចំនួន​ដ៏​តិចតួច​បំផុត​មួយ​ ​បើ​ធៀប​នឹង​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដល់ទៅ​៣​.​០​៧​លាន​នាក់​ ​ដែល​បាន​មកដល់​ថៃ​ ​ក្នុង​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​មុន​ពេល​ជំងឺ​ ​CO​V​I​D​-19 ​ផ្ទុះឡើង​ ​។​ ​ក្នុង​ចន្លោះ​ពី​ខែ​មករា​ ​ដល់​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ក្នុង​ប្រទេស​ថៃ​ ​បាន​ធ្លាក់ចុះ​រហូតដល់​៧​៩​.​៥​ភាគរយ​ ​ពោល​គឺ​ថ​យមក​នៅ​ត្រឹម​៦​.​៦​៩​លាន​នាក់​ ​។​ បើ​តាម​ការ​ព្យាករណ៍​របស់​ទីភ្នាក់ងារ​រៀបចំផែនការ​របស់​រដ្ឋាភិបាល​ថៃ​ ​ក្នុងឆ្នាំនេះ​នឹង​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​៦​.​៧​លាន​នាក់​ប៉ុណ្ណោះ​ ​ខណៈ​កាលពី​ឆ្នាំ​២​០​១​៩​ ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ដល់ទៅ​ចំនួន​៣​៩​.​៩​លាន​នាក់​ ​ដែល​បាន​ចំណាយ​ប្រាក់​៦​៣​ពាន់​លាន​ដុល្លារ​ ​ឬ​ប្រមាណ​១​១​.​៣​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ (​G​D​P​) ​របស់​ប្រទេស​ថៃ​ ​៕