Category: Covid-19

  • ​អធិការបតី​អាល្លឺម៉ង់​ជំរុញ​អោយ​ប្រជាជន​ខ្លួន​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ព្រោះ​អាច​ប្រឈម​នឹង​រលក​ទី​៣​នៃ​ជំងឺ​ ​Co​v​i​d​-19

    ​អធិការបតី​អាល្លឺម៉ង់​ជំរុញ​អោយ​ប្រជាជន​ខ្លួន​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ព្រោះ​អាច​ប្រឈម​នឹង​រលក​ទី​៣​នៃ​ជំងឺ​ ​Co​v​i​d​-19

    ​អាល្លឺម៉ង់​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០​១​ ​ខែ​ធ្នូ​នេះ​ថា​ ​អធិការបតី​អាល្លឺម៉ង់​លោកស្រី​ ​អាន់​ជែ​ល​ឡា មឺហ្គែ​ល​ ​អះអាង​ថា​ ​ប្រទេស​របស់​លោក​អាច​នឹង​ប្រឈម​នូវ​រលក​ទី​៣​នៃ​ការ​ចម្លង​ជំងឺ​ ​Co​v​i​d​-19 ​ប្រសិនបើ​ពលរដ្ឋ​មិនបាន​យកចិត្តទុកដាក់​នៅ​ក្នុង​ស​ប្តាហ៍​ខាងមុខនេះ​ ​។​ លោកស្រី​ មឺហ្គែ​ល​ ​បាន​និយាយ​នៅ​ក្នុង​ការពិភាក្សា​ជាមួយ​ម​ន្រ្តី​ប៉ូលិស​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​យើង​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​រដូវរងា​រ​… ​បើមិនដូច្នោះទេ​ ​យើង​នឹង​ទទួលយក​ដោយ​ផ្ទាល់​នៅ​ក្នុង​រលក​បន្ទាប់​ ​។​ ​លោកស្រី​បាន​និយាយ​ប្រឆាំង​នឹង​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​តំបន់​មួយ​ចំនួន​ ​ដែល​អនុញ្ញាត​អោយ​សណ្ឋាគារ​បើកទ្វារ​សម្រាប់​ក្រុម​គ្រួសារ​ ក្នុ​ពិធី​បុណ្យណូអែល​ ​ដោយ​ព្រមាន​ថា​ ​វា​មាន​ហា​នី​ភ័យ​កាន់តែ​អាក្រក់​ទៅ​ៗ​ ​ចំពោះ​ការ​កើន​ឡើង​នៃ​ជំងឺ​ ​Co​v​i​d​-19 ​។​ ​លោកស្រី​ មឺហ្គែ​ល​ ​និង​នាយក​រដ្ឋ​ម​ន្រ្តី​អាល្លឺម៉ង់​បាន​ព្រមព្រៀង​កាលពី​ស​ប្តាហ៍​មុន​ថា​ ​ការ​បន្ធូរបន្ថយ​ផ្នែក​ខ្លះ​នឹង​ត្រូវ​បាន​អនុញ្ញាត​អោយ​ក្រុម​គ្រួសារ​ប្រារព្ធ​ពិធី​បុណ្យណូអែល​តូច​ៗ​ ​។​ ​ប៉ុន្តែ​នៅ​ក្នុង​ស​ន្និសិ​ទ​វីដេអូ​នៃ​ថ្នាក់​ដឹកនាំ​កំពូល​របស់​គណបក្ស​អភិ​រក្សា​និយម​របស់​លោកស្រី​ ​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​ ​លោកស្រី​ មឺហ្គែ​ល​ ​បាន​និយាយ​ថា​ ​លោកស្រី​មិន​យល់​ពី​ផែនការ​របស់​រដ្ឋ​មួយ​ចំនួន​នៅ​ភាគ​ខាងជើង​ ​និង​ខាងលិច​ ​ដែល​ការ​រាតត្បាត​មិនសូវ​ធ្ងន់ធ្ងរ​ ​ហើយ​អនុញ្ញាត​អោយ​សណ្ឋាគារ​បើកទ្វារ​សម្រាប់​គ្រួសារ​ជួបជុំគ្នា​ ​៕

  • រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អាមេរិក​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​០​២​ប្រភេទ​ ​នឹង​ដាក់​អោយ​ប្រើប្រាស់​ក្នុង​សហរដ្ឋអាមេរិក​នៅរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​ទៀត

    រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អាមេរិក​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ចំនួន​០​២​ប្រភេទ​ ​នឹង​ដាក់​អោយ​ប្រើប្រាស់​ក្នុង​សហរដ្ឋអាមេរិក​នៅរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​ទៀត

    ​អាមេរិក​៖​ ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អាមេរិក​លោក​ ​អា​ឡិច​ ​អា​ហ្សា ​បាន​បញ្ជាក់​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​វ៉ាក់សាំង​ចំនួន​០​២​ប្រភេទ​ដំបូង​ប្រឆាំង​នឹង​ជំងឺ​ ​Co​v​i​d​-19 ​អាច​នឹង​មាន​សម្រាប់​ប្រជាជន​អាមេរិក​មុន​ថ្ងៃ​បុណ្យណូអែល​ ​ក្រោយ​ ម៉ូឌែ​ណា​ ​ក្លាយទៅជា​ក្រុមហ៊ុន​ផលិត​ឱសថ​ទីពីរ​ ​ដែល​នឹង​ទទួល​បាន​ការអនុញ្ញាត​ជា​បន្ទាប់ពី​រដ្ឋាភិបាល​អាមេរិក​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​០​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ទីប្រឹក្សា​ខាង​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​នឹង​ជួបគ្នា​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ខាងមុខនេះ​ ​ដើម្បី​ពិចារណា​លើ​ការអនុញ្ញាត​អោយ​ប្រើប្រាស់​វ៉ា់ក់​សាំង​របស់​ក្រុមហ៊ុន​ ​ភី​ហ្វីហ្ស៊ឺ ​។​ ​លោក​ ​អា​ហ្សា ​និយាយ​ថា​ ​វ៉ាក់សាំង​នោះ​ ​អាច​ត្រូវ​បាន​អនុម័ត​ ​និង​ដឹកជញ្ជូន​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃខាងមុខ​ ​ដោយមាន​ពេល​មួយ​ស​ប្តាហ៍​នៅ​ពីក្រោយ​វ៉ាក់សាំង​ ម៉ូឌែ​ណា​ ​។​ ​លោក​សង្ឃឹម​ថា​ ​វិទ្យា​សា​ស្រ្ត ​និង​ភស្តុតាង​នឹង​មាន​ភាព​ច្បាស់លាស់​គ្រប់គ្រាន់​ ​ដែល​អភិបាល​រដ្ឋ​របស់យើង​ ​នឹង​អនុវត្ត​តាម​អនុសាសន៍​ដែល​យើង​នឹង​ធ្វើ​ចំពោះ​ពួកគេ​ ​។​ ​លោក​បន្ថែម​ទៀត​ថា​ ​រូបលោក​ ​និង​អនុ​ប្រធានាធិបតី​អាមេរិក​លោក​ ​ម៉ៃ​ ភែ​ន​ ​នឹង​ពិភាក្សា​ទៅកាន់​អភិបាល​រដ្ឋ​ទាំងអស់​នៅ​ថ្ងៃចន្ទ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ដើម្បី​ជជែក​អំពី​វ៉ាក់សាំង​ទាំងនេះ​ ​ថា​តើ​ក្រុម​មនុស្ស​ណាមួយ​ដែល​គួរ​ត្រូវ​បាន​ផ្តល់​អាទិភាព​ ​ដើម្បី​ទទួល​វ៉ាក់សាំង​ជាមុន​ ​៕

  • លោក​ ចូ ​បៃ​ដិ​ន​ ​និង​ប្រមុខ​អង្គការសហប្រជាជាតិ​ពិភាក្សា​អំពី​ការ​ពង្រឹង​ភាពជា​ដៃគូ​ដោះស្រាយ​ ​Co​v​i​d​-19 ​និង​បញ្ហា​ប្រែប្រួលអាកាសធាតុ

    លោក​ ចូ ​បៃ​ដិ​ន​ ​និង​ប្រមុខ​អង្គការសហប្រជាជាតិ​ពិភាក្សា​អំពី​ការ​ពង្រឹង​ភាពជា​ដៃគូ​ដោះស្រាយ​ ​Co​v​i​d​-19 ​និង​បញ្ហា​ប្រែប្រួលអាកាសធាតុ

    ​អាមេរិក​៖​ ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​និយាយ​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​ ​អាន់​តូ​នី​ញ៉ូ ហ្គូ​ដ​ទែ​រ៉េ​ស​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​ដោយ​ពិភាក្សា​អំពី​តម្រូវ​ការ​សម្រាប់​ភាពជា​ដៃគូ​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ ​Co​v​i​d​-19 ​និង​ការ​ប្រែប្រួល​អាកាសធាតុ​ជា​បញ្ហា​ពីរ​ ​ដែល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​បដិសេធ​ដំណោះស្រាយ​ពហុភាគី​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​០​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​សំដៅ​ទៅលើ​ការ​ប្រែប្រួល​អាកាសធាតុ​ថា​ ​ជា​ការ​បោកបញ្ឆោត​ ​ហើយ​នៅ​ឆ្នាំ​២​០​១​៧​ ​បាន​ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ពិភពលោក​ ​ដើម្បី​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​ ​ជា​ការ​សម្រេច​ចិត្ត​ដែល​បាន​ចូល​ធរមាន​នៅ​ថ្ងៃ​ទី​០​៤​ ​ខែវិច្ឆិកា​កន្លងទៅ​ ​។​ ​ដោយឡែក​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​សន្យា​ថា​ ​នឹង​ចូលរួម​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ​ ​ដែល​បាន​ព្រមព្រៀង​កាលពី​ឆ្នាំ​២​០​១​៥​ ​។​ ក្រុម​របស់​លោក​ ​បៃ​ដិ​ន​ ​បាន​និយាយ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​លោក​ ​បៃ​ដិ​ន​ ​និង​លោក​ ហ្គូ​ដ​ទែ​រ៉េ​ស​ ​ក៏បាន​ពិភាក្សា​ផង​ដែរ​អំពី​ ​ការ​ដោះស្រាយ​តម្រូវ​ការ​មនុស្សធម៌​ ​ការ​ជ​ម្រុ​ញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​ការ​លើក​ក​ម្ពស់​សន្តិភាព​ ​និង​សន្តិសុខ​ ​ការ​ដោះស្រាយ​ជម្លោះ​ ​និង​ការ​លើក​ក​ម្ពស់​លទ្ធិប្រជាធិបតេយ្យ​ ​និង​សិទ្ធិមនុស្ស​ ​។​ ​លោក​…

  • សាលារាជធានីភ្នំពេញ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

    សាលារាជធានីភ្នំពេញ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

    សេចក្ដីជូនដំណឹង សាលារាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

  • អ្នកជំនាញ​អាមេរិក​បញ្ជាក់​ថា​ ​ចិន​ផ្តល់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដល់​មេដឹកនាំ​កំពូល​កូរ៉េ​ខាងជើង

    អ្នកជំនាញ​អាមេរិក​បញ្ជាក់​ថា​ ​ចិន​ផ្តល់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដល់​មេដឹកនាំ​កំពូល​កូរ៉េ​ខាងជើង

    ​ចិន​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០​១​ ​ខែ​ធ្នូ​នេះ​ថា​ ​ចិន​បាន​ផ្តល់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ទៅ​អោយ​មេដឹកនាំ​កំពូល​កូរ៉េ​ខាងជើង​ ​លោក​ ​គីម​ ជុ​ង​អ៊ុន​ ​និង​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ​ ​នេះ​បើ​តាម​អ្នកជំនាញ​អាមេរិក​ ​ដែល​ដកស្រង់​ដោយ​ប្រភព​ចំនួន​ពីរ​បាន​មកពី​ក្រុម​ស៊ើបការណ៍​សម្ងាត់​ជប៉ុន​ (​មិន​បញ្ចេញ​អត្តសញ្ញា​ ​ណ​) ​។​ អ្នកជំនាញ​អាមេរិក​ឈ្មោះ​ ​ហារី​ ​កា​ហ្ស៊ី​យ៉ា​នី​ស​ ​គឺជា​អ្នក​ដែល​បាន​ទទួល​ប្រភព​ពី​ក្រុម​ស៊ើបការណ៍​សម្ងាត់​ជប៉ុន​ខាងលើ​នេះ​ ​បាន​បញ្ជាក់​ចេញពី​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ថា​ ​លោក​ ​គីម​ ជុ​ង​អ៊ុន​ ​និង​ក្រុម​គ្រួសារ​លោក​ ​ព្រមទាំង​មន្ត្រី​កំពូល​ៗ​របស់​កូរ៉េ​ខាងជើង​ផង​ដែរ​ ​បាន​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ចិន​នោះ​រួចហើយ​ ​។​ ប៉ុន្តែ​ប្រភព​ខាងលើ​មិនទាន់​អាច​បញ្ជាក់​បានទេ​ ​ថា​តើ​វ៉ាក់សាំង​ដែល​ចិន​បាន​ផ្តល់​អោយ​កូរ៉េ​ខាងជើង​នោះ​ ​ជា​បេក្ខភាព​វ៉ាក់សាំង​ ​ឬក៏​ជា​វ៉ាក់សាំង​ដែល​ទទួល​បានការ​អនុម័ត​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​និង​សុវត្ថិភាព​ ​។​ ​ទន្ទឹមគ្នា​ ​ទាំង​ចិន​ ​និង​ ​កូរ៉េ​ខាងជើង​នៅ​មិនទាន់​បញ្ចេញ​ប្រតិកម្ម​ណាមួយ​ ​ចំពោះ​ការ​អះអាង​ដោយ​អ្នកជំនាញ​ខាងលើ​នេះ​នៅឡើយ​ទេ​ ​៕

  • ​ក្រុមហ៊ុន​ផលិត​ឱសថ​ ​Modern​a​ ​ស្នើសុំ​ការអនុញ្ញាត​ជាបន្ទាន់​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​ក្នុង​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប

    ​ក្រុមហ៊ុន​ផលិត​ឱសថ​ ​Modern​a​ ​ស្នើសុំ​ការអនុញ្ញាត​ជាបន្ទាន់​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​ក្នុង​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប

    ​អាមេរិក​៖​ ​សារ​ព័ត៌មាន​ CN​A​ ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​ធ្នូ​នេះ​ថា​ ​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ម៉ូឌែ​ណា​ ​នឹង​ដាក់ពាក្យ​ស្នើសុំ​ការអនុញ្ញាត​ជាបន្ទាន់​ ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​ក្នុង​សហរដ្ឋអាមេរិក​ ​និង​អឺរ៉ុប​ ​។​ សំណើ​រ​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​លទ្ធផល​ថ្មី​ ​នៃ​ការ​តេ​ស្ត​សាកល្បង​បេក្ខជន​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក​ ម៉ូឌែ​ណា​ ​មាន​ប្រសិទ្ធ​ភាព​ ​៩​៤​.​១​% ​ក្នុង​ការ​ការពារ​កុំ​ឆ្លង​ជំងឺ​ ​និង​មាន​ប្រសិទ្ធ​ភាព​ ​១​០​០​% ​ក្នុង​ប្រឆាំង​នឹង​អា​កា​រៈ​ធ្ងន់ធ្ងរ​ ​។​ សូម​ជម្រាប​ថា​ ម៉ូឌែ​ណា​ ​ជា​ក្រុមហ៊ុន​ទី​២​ហើយ​ ​ដែល​ស្វែងរក​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជាបន្ទាន់​ពី​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​បន្ទាប់ពី​ក្រុមហ៊ុន​ ​ភី​ហ្វីហ្ស៊ឺ ​បាន​ដាក់ពាក្យ​សុំ​ការអនុញ្ញាត​ដូចគ្នា​កាលពី​ថ្ងៃ​ទី​២​០​ ​ខែវិច្ឆិកា​កន្លងទៅ​ ​ហើយ​ការប្រកាស​នេះ​មានន័យ​ថា​ ​ប្រជាជន​អាមេរិក​ខ្លះ​អាច​ទទួល​បាន​វ៉ាក់សាំង​ដូ​ស​ទី​១​ ​ក្នុងរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​ទៀត​នេះ​ ​៕

  • ក្រុមហ៊ុន​អាកាសចរណ៍​ ​Easy​Jet​ ​របស់​អង់គ្លេស​ ​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ធ្វើ​តេ​ស្ត​រក​ ​Co​v​i​d​-19 ​ដើម្បី​ផ្តល់​ការ​បញ្ចុះតម្លៃ​ដល់​អ្នកដំណើរ

    ក្រុមហ៊ុន​អាកាសចរណ៍​ ​Easy​Jet​ ​របស់​អង់គ្លេស​ ​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ធ្វើ​តេ​ស្ត​រក​ ​Co​v​i​d​-19 ​ដើម្បី​ផ្តល់​ការ​បញ្ចុះតម្លៃ​ដល់​អ្នកដំណើរ

    អង់គ្លេស​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​៣​០​ ​ខែវិច្ឆិកា​ថា​ ​ក្រុមហ៊ុន​អាកាសចរណ៍​អង់គ្លេស​ ​Easy​Jet​ ​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ធ្វើ​តេ​ស្ត​រក​ ​CO​V​I​D​-19 ​ក្នុង​ការ​ផ្តល់​ការ​បញ្ចុះតម្លៃ​ដល់​អ្នក​ធ្វើដំណើរ​ ​ដើម្បី​ព្យាយាម​ជ​ម្រុ​ញ​ការធ្វើដំណើរ​បន្ថែម​ទៀត​ ​។​ ក្រោយ​មានការ​រឹតត្បិត​លើ​ការធ្វើដំណើរ​អស់​រយៈពេល​ជាច្រើន​ខែ​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​និង​អាកាសយានដ្ឋាន​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ធ្វើ​តេ​ស្ត​រក​ ​Co​v​i​d​-19 ​ដើម្បី​ធ្វើ​អោយ​ការ​ធ្វើ​តេ​ស្ត​រ​កវី​រុ​ស​កាន់តែ​មាន​ភាព​ងាយស្រួល​ ​និង​មាន​តម្លៃថោក​ជាង​មុន​ ​។​ សូម​ជម្រាប​ថា​ ​ចាប់ពី​ថ្ងៃ​ទី​១​៥​ ​ខែ​ធ្នូ​ខាងមុខនេះ​ ​ច្បាប់​នៃ​ការធ្វើដំណើរ​នៅ​អង់គ្លេស​នឹង​មាន​ការផ្លាស់ប្តូរ​ ​ដូច្នេះ​បើ​សិន​អ្នក​ធ្វើដំណើរ​ម្នាក់​ទទួល​បាន​លទ្ធផលអវិជ្ជមាន​ ​ពី​ការ​ធ្វើ​តេ​ស្ត​ដោយ​ថវិកា​ខ្លួនឯង​នោះ​ ​ពួកគេ​អាច​កាត់បន្ថយ​ការរស់នៅ​ដាច់ដោយឡែក​ពី​គេ​ ​ពី​រយៈពេល​១​៤​ថ្ងៃ​មក​នៅ​ត្រឹម​៥​ថ្ងៃ​វិញ​ ​៕

  • អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​៣​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៤​៤​លាន​នាក់

    អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​៣​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៤​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជិត​៤​៤​លាន​នាក់

    បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៦​៣​លាន​៥​៨​ម៉ឺន​៤​ពាន់​៤​៣​០​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៤​៧​ម៉ឺន​៣​ពាន់​៧​៣​៨​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​៣​លាន​៩​៧​ម៉ឺន​៩​ពាន់​៤​២​៣​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៣​លាន​៩​១​ម៉ឺន​៩​ពាន់​៨​៧​០​នាក់​ ​ស្លាប់​ចំនួន​២​៧​ម៉ឺន​៤​ពាន់​៣​៣​២​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៨​លាន​២​២​ម៉ឺន​២​ពាន់​៨​៧​៩​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៤​៦​ម៉ឺន​៣​ពាន់​២​៥​៤​នាក់​ ​ស្លាប់​ចំនួន​១​៣​ម៉ឺន​៧​ពាន់​៦​៥​៩​នាក់​ ​និង​ជាសះស្បើយ​៨​លាន​៨​៨​ម៉ឺន​៨​ពាន់​៥​៩​៥​នាក់​ ​។​ ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​៣​៣​ម៉ឺន​៦​ពាន់​២​៧​៨​នាក់​ ​ស្លាប់​១​៧​ម៉ឺន​៣​ពាន់​១​៦​៥​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៦​០​ម៉ឺន​១​ពាន់​៨​០​៤​នាក់​ ​៕

  • រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន៣នាក់ បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២៨វិច្ឆិកា

    រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន៣នាក់ បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២៨វិច្ឆិកា

    ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន៣នាក់ បន្ថែមទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២៨វិច្ឆិកាឆ្នាំ២០២០ដែលនាំឲ្យមានអ្នកឆ្លងកើនដល់១៧នាក់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១ធ្នូនេះ បានឲ្យដឹងថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន៣នាក់ និង មានករណីជាសះស្បើយចំនួន៣នាក់ នៅថ្ងៃតី៣០វិច្ឆិកាឆ្នាំ២០២០។ គិតត្រឹមព្រឹកថ្ងៃទី១ធ្នូឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣២៦នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣០៤នាក់ និងនៅសល់២២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

  • មន្ទីរសុខាភិបាលខេត្តបាត់ដំបងបានធ្វើតេស្តសាកសួរព័ត៌មាននិងយកសំណាកអ្នកដែលពាក់ព័ន្ធនិងសង្ស័យក្នុងព្រឹត្តិការណ៍២៨-២៩វិច្ឆិកាថ្មីៗនេះ បានចំនួន៩២សំណាក

    មន្ទីរសុខាភិបាលខេត្តបាត់ដំបងបានធ្វើតេស្តសាកសួរព័ត៌មាននិងយកសំណាកអ្នកដែលពាក់ព័ន្ធនិងសង្ស័យក្នុងព្រឹត្តិការណ៍២៨-២៩វិច្ឆិកាថ្មីៗនេះ បានចំនួន៩២សំណាក

       ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងដែលបានចូលរួមនិងជាប់ពាក់ព័ន្ធសង្ស័យ នៅក្នុងពិធីមង្គលការមួយក្នុងខេត្តបាត់ដំបងកន្លងទៅដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២៨-២៩វិច្ឆិកា ថ្មីៗនេះ និងដោយយល់ដឹងក្នុងការឆ្លើយតបទៅនិងសេចក្តីប្រកាសព័ត៌មានមួយរបស់រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី៣០ខែវិច្ឆិកានេះ និង តបតាមការអំពាវនាវពីមន្ទីរសុខាភិបាលខេត្តបាត់ដំបង បងប្អូនដែលជាប់ពាក់ព័ន្ធនិងបានដាក់ការសង្ស័យទៅនិងព្រឹត្តិការណ៍ខាងលើនេះ បងប្អូនទាំងនោះបានស្ម័គ្រចិត្តចូលមកធ្វើតេស្តនិងផ្តល់ព័ត៌មានដល់ក្រុមគ្រូពេទ្យនិងបានយកសំណាក របស់ពួកគាត់ ដើម្បីធ្វើតេស្តពិនិត្យយកសំណាក ដើម្បីពិនិត្យរកលទ្ធផលវិជ្ជមានឬអវិជ្ជមាន ក្រោយពីការយកសំណាករួច។     តាមការគូសបញ្ជាក់ពីលោកឱសថបណ្ឌិត វឿងប៊ុនរ៉េត ប្រជានមន្ទីរសុខាភិបាលខេត្តបាត់ដំបង នៅវេលាម៉ោង១២,៣០នាទីថ្ងៃត្រង់នេះ មានបងប្អូនប្រជាពលរដ្ឋដែលបានយល់ដឹងពីការអំពាវនាវរបស់ក្រសួងសុខាភិបាល សេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរសុខាភិបាលខេត្តផ្ទាល់ក្នុងនោះ៖គិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣០ ខែវិច្ឆិកានេះ បងប្អូនដែលជាប់ពាកព័ន្ធទៅនិងព្រឹត្តិការណ៍ថ្ងៃទី២៨-២៩វិច្ឆិកានេះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានទទួលបងប្អូនទាំងនោះចំនួន៩២នាក់ ដើម្បីមកពិនិត្យ និង យកសំណាកបានចំនួន៩២នាក់ ក្នុងនោះមាន (ស្ត្រី៣៦នាក់)។      ក្នុងចំណោមអ្នកដែលបានមកធ្វើតេស្តយកសំណាកខាងលើនេះ ក្នុងនោះអ្នកចូលរួមក្នុងពិធីមង្គលការ ចំនួន ៥៣នាក់(ស្ត្រី២០នាក់), អ្នកចូលរួមកម្មវិធីវាលវែង ចំនួន២១នាក់(ស្ត្រី១០នាក់), អ្នកចូលផ្សារអ៊ីអន ០២នាក់(ប្រុស), អ្នកចូលរួមព្រឹត្តិការណ៍នៅក្រសួងយុត្តិធម៌ ០១នាក់(ប្រុស), បាយជាមួយអ្នកពាក់ព័ន្ធនៅភ្នំពេញ ០១នាក់(ប្រុស), បាយប៉ះពាល់ផ្ទាល់នៅផ្ទះ០២នាក់ (ប្រុស) និងដោយឡែក នៅមន្ទីរពេទ្យបង្អែកមោងឫស្សី យកសំណាក ចំនួន១២នាក់ (ស្ត្រី០៦នាក់)។        លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានគូសបញ្ជាក់បន្ថែមឲ្យដឹងផងដែរថា៖”សំណាក”ចំនួន៩២ដែលយកបាននៅព្រឹកថ្ងៃទី៣០នេះនិងបញ្ជូនយកទៅរាជធានីភ្នំពេញដើម្បីធ្វើតេស្តលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ…