Category: Covid-19

  • ​ឥណ្ឌូ​ណេស៊ី​អះអាង​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​Sin​o​v​a​c ​មាន​ប្រសិទ្ធ​ភាព​ដល់ទៅ​៩​៧​ភាគរយ

    ​ឥណ្ឌូ​ណេស៊ី​អះអាង​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​Sin​o​v​a​c ​មាន​ប្រសិទ្ធ​ភាព​ដល់ទៅ​៩​៧​ភាគរយ

    ​ឥណ្ឌូណេស៊ី​៖​ ​ក្រុមហ៊ុន​ឱសថ​រដ្ឋ​របស់​ឥណ្ឌូ​ណេ​ស៊ី​ ​បាយ​អូ​ ​ហ្វា​ម៉ា​ (B​i​o ​Farm​a​) ​នៅ​ថ្ងៃអង្គារ​នេះ​បញ្ជាក់​ថា​ ​ទិន្នន័យ​បណ្តោះអាសន្ន​ចេញពី​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c ​បាន​បង្ហាញ​ថា​ ​វា​មាន​ប្រសិទ្ធ​ភាព​រហូតដល់​៩​៧​ភាគរយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ យ៉ាងណាមិញ​ ​គេ​នៅ​មិន​ដឹង​ថា​តើ​លទ្ធផល​បណ្តោះអាសន្ន​នេះ​ ​ចេញ​មកពី​កា​រសាក​ពិសោធន៍​ដំណាក់កាល​ចុងក្រោយ​ឬ​យ៉ាងណា​ទេ​ ​តែ​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមហ៊ុន​ ​បាយ​អូ​ ​ហ្វា​ម៉ា​ ​បាន​និយាយ​ថា​ ​ក្រុមហ៊ុន​នៅ​ប្រមូល​ទិន្នន័យ​អំពី​ប្រសិទ្ធ​ភាព​របស់​វ៉ាក់សាំង​នេះ​ ​មកពី​ការសាកល្បង​ដំណាក់កាល​ទី​៣​នៅឡើយ​ ​។​ សូម​ជម្រាប​ផង​ដែរ​ថា​ ​កាលពី​ខែ​មុននេះ​ ​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​ ​Sin​o​v​a​c ​បាន​អះអាង​ថា​ ​មនុស្ស​ពេញវ័យ​៩​៧​ភាគរយ​ដែល​ទទួល​វ៉ាក់សាំង​របស់​ខ្លួន​តិច​ដូ​ស​ក្នុង​ការសាកល្បង​ដំណាក់កាល​ទី​១​ ​និង​ទី​២​ ​បាន​បង្ហាញ​ពី​ភាព​ស៊ាំ​នឹង​វី​រុ​ស​ ​បន្ទាប់ពី​ការ​ចាក់​វ៉ាក់សាំង​ ​Corona​V​a​c ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​៨​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៥​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​៧​លាន​៤​៤​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៦​៨​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​៥​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៤​៧​លាន​៤​៤​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៦​៨​លាន​៥​៤​ម៉ឺន​៧​ពាន់​២​០​៦​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៥​៦​ម៉ឺន​២​ពាន់​៣​៣​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤​៧​លាន​៤​៤​ម៉ឺន​៧​ពាន់​២​២​៦​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៥​លាន​៥​៩​ម៉ឺន​៥​០​នាក់​ ​ស្លាប់​ចំនួន​២​៩​ម៉ឺន​៣​ពាន់​៣​៦​៥​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៩​លាន​៨​ម៉ឺន​៥​ពាន់​៤​៤​១​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៧​៣​ម៉ឺន​៥​ពាន់​៩​៧​៥​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​១​ពាន់​៣​៩​៨​នាក់​ ​និង​ជាសះស្បើយ​៩​លាន​២​១​ម៉ឺន​៤​ពាន់​៨​០​៦​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៦​លាន​៦​៧​ម៉ឺន​៥​ពាន់​៩​១​៥​នាក់​ ​ស្លាប់​១​៧​ម៉ឺន​៨​ពាន់​១​៨​៤​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៨​៥​ម៉ឺន​៤​ពាន់​៧​០​៩​នាក់​ ​៕

  • មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ចុះផ្សព្វផ្សាយស្តីពីវិធានការបង្កាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩តាមទីផ្សារ ក្នុងក្រុងសិរីសោភ័ណ

    មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ចុះផ្សព្វផ្សាយស្តីពីវិធានការបង្កាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩តាមទីផ្សារ ក្នុងក្រុងសិរីសោភ័ណ

    បន្ទាយមានជ័យ៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចង្អុលបង្ហាញពីឯកឧត្តមប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនាព្រឹកថ្ងៃទី០៨ខែធ្នូឆ្នាំ២០២០នេះ មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យដឹកនាំដោយលោកប៊ុកឡាយជីប្រធានមន្ទីរពាណិជ្ជកម្មព្រមទាំងមន្ត្រីក្រោមឱវាទបានចុះធ្វើការណែនាំដល់បងប្អូនជាអាជីវករអ្នកលក់អ្នកទិញក្នុងទីផ្សារមួយចំនួនក្នុងក្រុងសិរីសោភ័ណស្តីពីវិធានការបង្កាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅសហគមន៍ពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំរួមនឹងវិធានការនានារបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។ លោកប៊ុកឡាយជីប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានឲ្យដឹងថា៖ យើងអាចភ្លេចជំងឺកូវីដ១៩បានប៉ុន្តែកូវីដ១៩នេះវាមិនភ្លេចយើងនោះឡើយ។ ដូចនេះការការពារទប់ស្កាត់ការរីករាលដាលឆ្លងជំងឺដ៏កាចសាហាវនេះវាមានសារៈសំខាន់ណាស់ព្រោះជំងឺនេះវាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានយ៉ាងងាយបំផុតដូច្នេះសូមបងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពង់បំផុតដូចជាពាក់ម៉ាស់បាញ់អាល់កុលជែលលាងដៃ និងសាប៊ូគម្លាតពីគ្នាយ៉ាងតិច១,៥ម៉ែត្រជួបគ្នាត្រូវលេីកដៃសំពះឬលេីកដៃជាសញ្ញាជៀសវាងការចាប់ដៃគ្នា។ល។ លោកប៊ុកឡាយជីបានបញ្ជាក់បន្ថែមថា៖ មេរោគកូវីដ១៩នេះជាមេរោគដ៏កាចសាហាវវានៅតែបន្តវាយលុកយ៉ាងខ្លាំងនៅលើបណ្ដាប្រទេសជាច្រើនលេីពិភពលោកធ្វើឲ្យមនុស្សស្លាប់រាប់លាននាក់ និងអ្នកផ្ទុកជំងឺកូវីដ១៩រាប់រយលាននាក់ទូទាំងពិភពលោកតែជាភ័ព្វសំណាងសម្រាប់ប្រទេសកម្ពុជាយើងគឺគ្មានអ្នកស្លាប់នោះឡើយមានតែវិជ្ជមានមួយចំនួនតែប៉ុណ្ណោះ។ ជាចុងក្រោយលោក ប៊ុក ឡាយជី ក៏បានធ្វេីការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តន៍វិធានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដើម្បីការពារខ្លួនយើងក្រុមគ្រួសារយើងនឹងសហគមន៍យើងមិនឲ្យឆ្លងជំងឺកូវីដ១៩នេះឡើយ៕ ដោយ៖ ឃិនគន្ធា

  • រដ្ឋបាលខេត្តបាត់ដំបង នៅតែបន្តចុះណែនាំអំពីវិធីបង្ការ ការឆ្លង និង ការចម្លងកូវីដ-19 នៅតាមផ្សារនិងចែកម៉ាស់ ដល់បងប្អូនអាជីវករអ្នកលក់ដូរនៅតាមផ្សារ ចំនួន២ ក្នុងទីប្រជុំជននៃក្រុងបាត់ដំបង

    រដ្ឋបាលខេត្តបាត់ដំបង នៅតែបន្តចុះណែនាំអំពីវិធីបង្ការ ការឆ្លង និង ការចម្លងកូវីដ-19 នៅតាមផ្សារនិងចែកម៉ាស់ ដល់បងប្អូនអាជីវករអ្នកលក់ដូរនៅតាមផ្សារ ចំនួន២ ក្នុងទីប្រជុំជននៃក្រុងបាត់ដំបង

       ម៉ាស់ចំនួន ១.០០០ម៉ាស់ ត្រូវបានអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងនិងសាលាក្រុង នាំយកទៅចែកជូនដល់បងប្អូនដែលជាអាជីវករ និង អ្នកលក់ដូរនៅតាមផ្សារនានាជាបន្តទៀតនៅក្នុងទីប្រជុំជនក្រុង-ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី០៨ខែវិច្ឆិកាថ្មីៗនេះតាមផ្សារចំនួន០២ គឺ៖ នៅផ្សារអូរតាគាំ២ក្នុងសង្កាត់ទួលតាឯក និងផ្សារបន្លែ ភួ ពុយ នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង។         ការចុះចែកម៉ាស់ និងបន្តចែក នៅតាមបណ្តាផ្សារនេះ របស់ រដ្ឋបាលខេត្តបាត់ដំបង ដោយមានវត្តមានពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរពី លោកអភិបាលក្រុងបាត់ដំបង ព្រមទាំង ឯកឧត្តម លោកជំទាវ ជាសមាជិក្រុមប្រឹក្សាខេត្ត ដោយបានចុះធ្វើការអប់រំណែនាំដល់បងប្អូនដែលជាអាជីវករនិងអ្នកលក់ដូរនៅក្នុងផ្សារទាំង២ខាងលើ អំពីវិធានការនិងគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ពីការរាតត្បាត និងការ ការពារជំងឺកូវិដ-19 ដោយត្រូវពាក់ម៉ាស ការលាងសម្អាតដៃជាមួយសាប៊ូ បាញ់អាល់កុល ឬ ជែល ឱ្យបានញឹកញាប់។         ក្នុងការចុះចែកនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង…

  • អភិបាល ខេត្ត កណ្ដាល បញ្ជារឱ្យបិទផ្សារបឹងខ្យាង នៅផ្លូវជាតិ លេខ២ និងវត្តវិហារត្រាញ់ ដោយសារកឃើញ ថាមានការជាប់ ពាក់ព័ន្ធ នឹងស្ត្រីផ្ទុកកូវីដ១៩ ឈ្មោះ អៀម ធីតា

    អភិបាល ខេត្ត កណ្ដាល បញ្ជារឱ្យបិទផ្សារបឹងខ្យាង នៅផ្លូវជាតិ លេខ២ និងវត្តវិហារត្រាញ់ ដោយសារកឃើញ ថាមានការជាប់ ពាក់ព័ន្ធ នឹងស្ត្រីផ្ទុកកូវីដ១៩ ឈ្មោះ អៀម ធីតា

    អភិបាល ខេត្ត កណ្ដាល បាន ចុះស្រាវជ្រាវរកអ្នក ពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់លោកស្រី អៀម ធីតា ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ចិកា នៅមណ្ឌលចត្តាឡីស័ក ស្រុកកណ្តាល ស្ទឹង។ យោងរបាយការណ៍របស់ក្រុមគ្រូពេទ្យ អ្នក ពាក់ព័ន្ធដោយផ្ទាល់មានចំនួន០៧នាក់ និងដោយប្រយោលចំនួន៣៧នាក់ ពួកគាត់បានទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ និងបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កដែលរដ្ឋបាលខេត្តបាន រៀបចំ បានយ៉ាងត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល រួចហើយ។ ចំពោះទីកន្លែងដែលជាប់ពាក់ព័ន្ធ ក្រុមគ្រូពេទ្យបានបាញ់ថ្នាំសំលាប់មេរោគ និងបានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ បើបានដឹងខ្លួនថាមានជាប់ពាក់ព័ន្ធ សូមទៅធ្វើតេស្ត និងមិនត្រូវមានការ ភ័យខ្លាចជ្រុល ឬជ្រួលច្របល់ឡើយ។ លោកគង់ សោភ័ណ បានបញ្ជាឱ្យអាជ្ញាធរផ្អាកដំណើរការផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ ជាបណ្តោះអាសន្ន ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋទាំងអស់មិនមានឆ្លងជំងឺកូវីដ-១៩ និងសូមអធ្យាស្រ័យចំពោះបងប្អូន ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ សូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ទើបសហគមន៍របស់យើងគ្មានជំងឺឆ្លងជាពិសេស ជំងឺកូវីដ-១៩។ ដោយ / គ្រី សម្បត្តិ

  • សប្បុរសជនអាចចូលរួមបរិច្ចាគថវិកាជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមបណ្តាញទាក់ទង និងធនាគារ

    សប្បុរសជនអាចចូលរួមបរិច្ចាគថវិកាជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមបណ្តាញទាក់ទង និងធនាគារ

    សប្បុរសជនអាចចូលរួមបរិច្ចាគថវិកាជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមបណ្តាញទាក់ទង និងធនាគាររួមមាន៖ ១៖ តាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី ដែលមានលេខទូរស័ព្វ 012 961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រីទី២៖ ធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothyទី៣៖ ធនាគារឯកទេសវីង ប្រាក់រៀលគណនីលេខ 9992, ប្រាក់ដុល្លារគណនីលេខ 9991ទី៤៖ ធនាគារអេស៉ីលីដា ប្រាក់រៀលគណនី 00010556999989, ប្រាក់ដុល្លារគណនីលេខ 00010556999999ទី៥៖ ធនាគារវឌ្ឍន : គណនីប្រាក់រៀលគឺ 050.01.66.099999.7, ប្រាក់ដុល្លារគឺ 050.02.66.009999.7ទី៦៖ ធនាគារកាណាឌីយ៉ា គណនីប្រាក់រៀលគឺ 0010005261568, ប្រាក់ដុល្លារគឺ 0010005261557 ។

  • ក្រសួងសុខាភិបាល រកឃើញវិជ្ជមានថ្មី ៤នាក់ទៀត

    ក្រសួងសុខាភិបាល រកឃើញវិជ្ជមានថ្មី ៤នាក់ទៀត
  • ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

    ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ញ៉ឹក ស៉ីម បរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

  • ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បរិច្ចាគថវិកា ១០០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩

    ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បរិច្ចាគថវិកា ១០០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ១៩

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បរិច្ចាគថវិកា ១០០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ ការបរិច្ចាគនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សូមបញ្ជាក់ថា ៖សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ បរិច្ចាគថវិកា២ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ បរិច្ចាគថវិកា២ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

    ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ បរិច្ចាគថវិកាចំនួន២ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕ ដោយ / គ្រី សម្បត្តិ