Category: Covid-19

  • ពេទ្យ​ព្យាបាល​អ្នក​ជម្ងឺ​កូ​វី​ដ​១​៩​រាប់​ខែ​នៅ​អាមេរិក​និយាយ​អ្វីខ្លះ​ ​ក្រោយ​ចាក់​វ៉ាក់សាំង​មុនគេ​នោះ​?

    ពេទ្យ​ព្យាបាល​អ្នក​ជម្ងឺ​កូ​វី​ដ​១​៩​រាប់​ខែ​នៅ​អាមេរិក​និយាយ​អ្វីខ្លះ​ ​ក្រោយ​ចាក់​វ៉ាក់សាំង​មុនគេ​នោះ​?

    គិ​លា​នុប្បដ្ឋាយិ​កា​នៅ​តាម​បន្ទប់សង្គ្រោះបន្ទាន់​ ​បាន​ក្លាយ​ជា​ក្រុម​មនុស្ស​ដំបូង​គេ​បង្អស់​ ​នៅ​សហរដ្ឋអាមេរិក​ ​ដែល​ទទួល​បាន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​។​ ​លោកស្រី​ ​Sand​r​a​ ​Lind​say​ ​ទទួលបន្ទុក​ព្យាបាល​អ្នកជំងឺ​ ​CO​V​I​D​-19 ​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ​នោះ​ ​បាន​ទទួលការ​ចាក់​វ៉ាក់សាំង​នៅ​ទីក្រុង​ញូ​យ៉​ក ​បាន​លើកឡើង​ថា​ ​«​ខ្ញុំ​មិន​មាន​អារម្មណ៍​ខុសប្លែក​ ​បន្ទាប់ពី​ទទួល​បាន​វ៉ាក់សាំង​នោះ​ឡើយ​។​ ​ខ្ញុំ​គ្រាន់តែ​មាន​អារម្មណ៍​ថា​មាន​សង្ឃឹម​នៅ​ថ្ងៃនេះ​ ​និង​ដូចជា​ធូរ​ស្បើយ​ឡើងវិញ​ ​ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ផង​ដែរ​ថា​ ​នេះ​គឺជា​ការ​ចាប់ផ្តើម​ ​ដើម្បី​បញ្ចប់​ពេលវេលា​ដ៏​ឈឺចាប់​បំផុត​ ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់យើង​»​។​ ​លោកស្រី​ ​Lind​say​ ​បាន​បន្ថែម​ថា​ ​លោកស្រី​ចង់​បង្កើន​ទំនុក​ចិត្ត​ក្នុងចំណោម​សាធារណជន​ថា​ ​«​វ៉ាក់សាំង​នេះ​ពិតជា​មាន​សុវត្ថិភាព​មែន​»​។​ ​នៅ​ពេល​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​តាម​ដៃ​របស់​លោកស្រី​ ​Lind​say​ ​អភិបាល​រដ្ឋ​ញូ​យ៉​ក​បាន​និយាយ​ថា​ ​លោកស្រី​គឺជា​ជនជាតិ​អាមេរិក​ដំបូង​គេ​ដែល​បាន​ចាក់​វ៉ាក់សាំង​ ​ហើយ​អភិបាល​រូប​នេះ​បាន​ហៅ​លោកស្រី​ថា​ ​«​វីរនារី​»​។​

  • កូវីដ​១​៩​៖​ ​ថៃ​​ឆ្លងថ្មី ៩​នាក់​ទៀត​ ​រួម​មាន​ទាំង​ទារក​វ័យ​៦​ខែ​ម្នាក់​ដែរ​

    កូវីដ​១​៩​៖​ ​ថៃ​​ឆ្លងថ្មី ៩​នាក់​ទៀត​ ​រួម​មាន​ទាំង​ទារក​វ័យ​៦​ខែ​ម្នាក់​ដែរ​

    ​អាជ្ញាធរ​ថៃ​ប្រទេស​ថៃ​ ​នៅ​ថ្ងៃ​អង្គា​រ៍ ​ទី​១​៥​ ​ធ្នូ​ ​២​០​២​០​នេះ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ចំនួន​៩​នាក់​ថ្មី​បន្ថែម​ទៀត​ ​ក្នុង​នោះ​ ​រួម​មាន​ទាំង​ទារក​ ​វ័យ​៦​ខែ​ម្នាក់​ដែរ​។​ ​ប្រភព​ថា​ ​ករណី​ទំាំ​ង​នេះ​សុទ្ធតែ​ជា​ករណី​នាំចូល​ ​មកពី​៧​ប្រទេស​ ​រួម​មាន​ទាំង​ទារក​ជនជាតិ​អង់គ្លេស​ម្នាក់​ដែរ​ ​ហើយ​ពួកគេ​វិជ្ជមាន​ ​ក្រោយ​ការ​ធ្វើ​ច​ត្តាឡី​ស័ក​។​ ​ថៃ​មាន​កូ​វី​ដ​១​៩ ​ចំនួន​៤​២​៤​៦​នាក់​ហើយ​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១​៥​ ​ធ្នូ​ ​នេះ​។ ថៃទើបផ្ទុះក្នុងសហគមន៍ជាថ្មី ឆ្លងពីអ្នកលួចចូលប្រទេសខុសច្បាប់ ពីប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែពុំមានករណីស្លាប់បន្ថែមទៀតទេ ទោះមានឆ្លងក្នុងស្រុកជាថ្មីបែបនេះក៏ដោយ៕​ ​ប្រភព​ពី​បាងកក​ប៉ុស្តិ៍​

  • ​វៀតណាមថា អាល្លឺម៉ង់​ផ្តល់​ជំនួយ​ជាង​៦​លាន​ដុល្លារ​ ​ជួយ​អា​ស៊ាន​ ​ឆ្លើយតបនឹង​កូ​វី​ដ​១​៩​

    ​វៀតណាមថា អាល្លឺម៉ង់​ផ្តល់​ជំនួយ​ជាង​៦​លាន​ដុល្លារ​ ​ជួយ​អា​ស៊ាន​ ​ឆ្លើយតបនឹង​កូ​វី​ដ​១​៩​

    ប្រទេស​អាល្លឺម៉ង់​ ​កាលពី​ថ្ងៃ​ទី​១​៤​ ​ធ្នូ​ ​ម្សិលមិញ​ ​បានអះអាងថា ​ខ្លួន​នឹង​ផ្តល់​ជំនួយ​៥​លាន​អឺ​រ៉ូ ​ឬ​ ​៦​.​០​៧​លាន​ដុល្លារ​អាមេរិក​ ​ដល់​អា​ស៊ាន​ ​ក្នុង​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​១​៩​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារ​ព័ត៌មាន​វៀតណាម​ ​នា​ថ្ងៃនេះ​។​ ​សារ​ព័ត៌មាន​ ​V​N ​Express​ ​បានឲ្យដឹង​ដោយ​យោង​លើ​ស្ថានទូត​អាល្លឺម៉ង់​នៅ​ក្រុង​ហាណូយ​ថា​ ​កិច្ច​សហការ​របស់​អាល្លឺម៉ង់​ជាមួយ​បណ្តា​ប្រទេស​អា​ស៊ាន​គឺជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់​មួយ​ ​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់​។​ ​ប្រភព​ថា​ ​មូលនិធិ​អា​ស៊ាន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ​អំឡុង​កិច្ចប្រជុំ​របស់​ខ្លួន​ ​កាលពី​ខែមុន​ ​បាន​ទទួល​ជំនួយ​ប្រមាណ​១​០​លាន​ដុល្លារ​អាមេរិក​ហើយ​ ​ក្នុង​នោះ​ ​វៀតណាម​សន្យា​ជួយ​៥​លាន​ដុល្លារ​អាមេរិក​ ​រួម​ប​ញ្ជូ​ល​ទាំង​បរិ​ក្ខា​វេជ្ជសាស្ត្រ​។​ ​ប្រទេស​ផ្សេងៗ​ទៀត​ ​ដូចជា​ ​ជប៉ុន​ ​កូរ៉េ​ខាងត្បូង​ ​អូស្ត្រាលី​ ​នូ​វែ​ល​ហ្សេ​ឡើង​ ​ក៏បាន​សន្យា​ថា​ ​នឹង​ជួយ​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ដែរ​៕​

  • អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចលើកពេលនៃដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីថ្មី

    អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចលើកពេលនៃដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីថ្មី

    សេចក្តីជូនដំណឹងស្តីពីការលើកពេលនៃដំណើរការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលនៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សម័យប្រឡង ២៦ ធ្នូ ២០២០ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ។

  • ​ក្រុមហ៊ុន​ឱសថ​ ​P​f​i​z​e​r ​និង​ ​Modern​a​ ​រំពឹង​ថា​ ​នឹង​រកចំណូល​បាន​៣​២​ពាន់​លាន​ដុល្លារ​ពី​កា​រលក់​វ៉ាក់សាំង​នៅ​ឆ្នាំ​២​០​២​១

    ​ក្រុមហ៊ុន​ឱសថ​ ​P​f​i​z​e​r ​និង​ ​Modern​a​ ​រំពឹង​ថា​ ​នឹង​រកចំណូល​បាន​៣​២​ពាន់​លាន​ដុល្លារ​ពី​កា​រលក់​វ៉ាក់សាំង​នៅ​ឆ្នាំ​២​០​២​១

    បរទេស​៖​ ​ក្រុមហ៊ុន​ផលិត​ឱសថ​ធំ​ៗ​ចំនួន​០​៣​ ​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​ ​នឹង​រកចំណូល​បាន​សរុប​ប្រមាណ​៣​២​ពាន់​លាន​ដុល្លារ​ពី​ការ​ផលិត​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ពួកគេ​នៅ​ឆ្នាំ​២​០​២​១​ខាងមុខ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​អាណា​ឌូ​លូ​ ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ​ក្រុមហ៊ុន​វិនិយោគ​ទុន​ចម្រុះ​ ​និង​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​អាមេរិក​ ​ម​័​រ​ហ្គេ​ន​ ​ស្ទែ​ន​លី​ ​បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា​ ​ក្រុមហ៊ុន​ឱសថ​អាមេរិក​ ​ភី​ហ្វីហ្សឺ ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ទទួល​បាន​ប្រាក់ចំណូល​ចំនួន​១​៩​ពាន់​លាន​ដុល្លារ​ពី​វ៉ាក់សាំង​នេះ​នៅ​ឆ្នាំ​២​០​២​១​ ​។​ ​ប៉ុន្តែ​ក្រុមហ៊ុន​ ​ភី​ហ្វីហ្សឺ ​នឹង​បែងចែក​ប្រាក់ចំណូល​របស់​ខ្លួន​ពី​កា​រលក់​វ៉ាក់សាំង​ជាមួយ​ដៃគូ​អាល្លឺម៉ង់​ ​បាយ​អូ​អិ​ន​ធិ​ច​ ​។​ ដោយឡែក​ក្រុមហ៊ុន​ឱសថ​អាមេរិក​មួយទៀត​ ​គឺ​ ម៉ូឌែ​ណា​ ​ដែល​បង្កើត​ ​និង​ផលិត​វ៉ាក់សាំង​ផ្ទាល់ខ្លួន​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​រកចំណូល​បាន​១​៣​.​២​ពាន់​លាន​ដុល្លារ​ពី​កា​រលក់​វ៉ាក់សាំង​នៅ​ឆ្នាំ​២​០​២​១​ ​។​ ​បើ​តាម​ការ​ប៉ាន់ស្មាន​នោះ​ ​ក្រុមហ៊ុន​នេះ​អាច​នឹង​រកចំណូល​បាន​ពី​១​០​ទៅ​១​៥​ពាន់​លាន​ដុល្លារ​ពី​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​និង​ ​២​០​២​២​ ​៕

  • ​ប្រធាន​អង្គការ​ U​NICE​F​ ​អំពាវនាវ​អោយ​គ្រូបង្រៀន​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​ត្រូវ​ផ្តល់​អាទិភាព​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19

    ​ប្រធាន​អង្គការ​ U​NICE​F​ ​អំពាវនាវ​អោយ​គ្រូបង្រៀន​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​ត្រូវ​ផ្តល់​អាទិភាព​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19

    បរទេស​៖​ ​ប្រធាន​ទីភ្នាក់ងារ​កុមារ​របស់​អង្គការសហប្រជាជាតិ​ ​យូ​នី​សេ​ហ្វ(U​NICE​F​) ​នៅ​ថ្ងៃអង្គារ​នេះ​ ​បាន​អំពាវនាវ​អោយ​គ្រូបង្រៀន​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​ត្រូវ​ផ្តល់​អាទិភាព​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ប្រធាន​អង្គការ​ ​យូ​នី​សេ​ហ្វ ​លោកស្រី​ ​ហេ​ន​រី​តា​ ហ្វ័​រ​ ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​ ​Co​v​i​d​-19 ​បាន​បង្ក​ការ​បំផ្លិចបំផ្លាញ​ដល់​ការអប់រំ​របស់​កុមារ​នៅ​ជុំវិញ​ពិភពលោក​ ​ហើយ​ថា​ ​ការ​ចាក់​វ៉ា​ក​សាំង​ដល់​គ្រូបង្រៀន​ ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ដើម្បី​ឈាន​ទៅ​រក​ផ្លូវត្រូវ​ ​។​ ​លោកស្រី​បាន​សង្កត់ធ្ងន់​ថា​ ​គ្រូបង្រៀន​គួរតែ​ត្រូវ​បាន​ផ្តល់​អាទិភាព​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង​ ​Co​v​i​d​-19 ​បន្ទាប់ពី​បុគ្គ លិ​ក​សុខាភិបាល​ជួរមុខ​ ​និង​ប្រជាជន​ដែល​មាន​ហា​និ​ភ័យ​ខ្ពស់​ ​ហើយ​ថា​ ​វា​នឹង​ជួយការ​ពារ​គ្រូបង្រៀន​ពី​ជំងឺ​នេះ​ ​ដោយ​អនុញ្ញាត​អោយ​ពួកគេ​បង្រៀន​សិស្ស​ដោយ​ផ្ទាល់​ ​ក៏ដូចជា​បើក​សាលារៀន​ឡើងវិញ​ផង​ដែរ​ ​។​ ​បើ​តាម​អង្គការ​ ​យូ​នី​សេ​ហ្វ ​ការ​ផ្ទុះឡើង​ខ្លាំង​បំផុត​នៃ​ករណី​ឆ្លង​ជំងឺ​ ​Co​v​i​d​-19 ​កាលពី​ចុងខែ​មេសា​កន្លងទៅ​ ​ការ​បិទទ្វារ​សាលារៀន​បាន​រំខាន​ដល់​ការរៀនសូត្រ​របស់​សិស្ស​-​និស្សិត​ស្ទើរតែ​៩​០​ភាគរយ​នៅ​ទូទាំង​ពិភពលោក​ ​៕

  • សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ និងបទបញ្ជាចំនួន៤ ដើម្បីទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍

    សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ និងបទបញ្ជាចំនួន៤ ដើម្បីទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍

    ភ្នំពេញ៖ ក្នុងសារពិសេសជូនជនរួមជាតិនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បាន ផ្តល់អនុសាសន៍ និងបទបញ្ជាមួយចំនួន ដើម្បីទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍៖ ១៖ តាមដានអ្នកនៅសេសសល់មិនទាន់ធ្វើតេស្តគ្រប់ចំនួន ឬធ្វើចត្តាឡីស័កមិនទាន់គ្រប់ថ្ងៃឱ្យបានម៉ឺងម៉ាត់។ អាជ្ញាធរ ត្រូវពិនិត្យ កុំពឹងផ្អែកលើគ្រូពេទ្យ គ្រពេទ្យហត់ណាស់ហើយ។២៖ ត្រូវអនុវត្ត ៣ការពារ (១៖ ពាក់ម៉ាស់, ២៖ លាងដៃ, ៣៖ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយ ចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង)។៣៖ ត្រូវអនុវត្ត ៣កុំ (១៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមាន ខ្យល់ចេញចូល, ២៖ កុំទៅកន្លែងមនុស្សច្រើនកុះករ, ៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ១៩ កុំចេញក្រៅ ហើត្រូវទាក់ទងទៅគ្រូពេទ្យ)។៤៖ នៅតាមកន្លែងលក់ដូរ ភោជនីយដ្ឋាន…

  • សម្តេចបានស្រក់ទឹកភ្នែក ពេលឃើញមហាជន ចូលរួមបរិច្ចាគថវិកាទិញ វ៉ាក់សាំងកូវីដ-១៩ និងផ្តាំទៅអ្នកដែលថា សម្តេចបង្កើតព្រឹត្តិការណ៍ទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីប្រមូល លុយបើកប្រាក់ខែឱ្យមន្ត្រីថា កុំប្រមាថទឹកចិត្តប្រជាពលរដ្ឋខ្មែរ

    សម្តេចបានស្រក់ទឹកភ្នែក ពេលឃើញមហាជន ចូលរួមបរិច្ចាគថវិកាទិញ វ៉ាក់សាំងកូវីដ-១៩ និងផ្តាំទៅអ្នកដែលថា សម្តេចបង្កើតព្រឹត្តិការណ៍ទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីប្រមូល លុយបើកប្រាក់ខែឱ្យមន្ត្រីថា កុំប្រមាថទឹកចិត្តប្រជាពលរដ្ឋខ្មែរ

    ភ្នំពេញ៖ ក្នុងសារពិសេសនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ពេលនិយាយដល់វ៉ាក់សាំងកូវីដ១៩ ធ្វើឱ្យសម្តេចព្រឺរោម ព្រោះវាបានខ្លាចជាចលនាជាតិ និងជាខឿនការពារជាតិ ជាពិសេស គឺស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ក្នុងចំនួនដ៏ច្រើនលើសលុប។ ពេលសម្តេច បង្ហោះរឿងត្រៀមវ៉ាក់សាំងកូវីដ១៩ សម្តេច មិនបាននឹកដល់ការចូលរួមរបស់សប្បុរសជននោះទេ ។ សម្តេច បានបញ្ជាក់ថា សម្តេច បានស្រក់ទឹកភ្នែក ពេលឃើញមហាជន ចូលរួមបរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ-១៩ ។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅអ្នកដែលថា សម្តេចបង្កើតព្រឹត្តិការណ៍ទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីប្រមូលលុយ បើកប្រាក់ខែមន្ត្រីថា កុំប្រមាថទឹកចិត្តប្រជាពលរដ្ឋខ្មែរ ។ ថវិកានេះ មិនស្មើនឹង ១ភាគ៤ នៃប្រាក់ខែរបស់មន្ត្រី និងកងកម្លាំងប្រដាប់អាវុធមួយខែនោះទេ ដោយរាជរដ្ឋាភិបាល ក៏បានត្រៀមថវិកា ១០០ ទៅ ២០០លានដុល្លាររួចហើយដែរ សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩នេះ ។ ជាមួយគ្នានេះដែរ សម្តេច ក៏បានលើកឡើងពីអ្នកតិះទៀន រឿងចូលរួមថវិកាទិញវ៉ាក់សាំងនេះ…

  • សម្ដេចតេជោ៖ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា អាចគ្រប់គ្រងបាន តែមិនទាន់បញ្ចប់ ដោយយោងលើហេតុផលចំនួន៥

    សម្ដេចតេជោ៖ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា អាចគ្រប់គ្រងបាន តែមិនទាន់បញ្ចប់ ដោយយោងលើហេតុផលចំនួន៥

    ភ្នំពេញ៖ ក្នុងសារពិសេសនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា យើងអាចគ្រប់គ្រងបាន តែមិនទាន់បញ្ចប់ ដោយយោងលើហេតុផលចំនួន៥ ក្នុងមានដូចជា ៖ ១៖ មិនទាន់ដឹងអស់នៅឡើយទេថា តើមានកន្លែងណាខ្លះទៀត ដែលអ្នកជំងឺទៅដល់ រកមិនទាន់ឃើញ អ្នកជំងឺមិនប្រាប់ ឬភ្លេចកន្លែងទៅដល់រយៈពេល១៤ថ្ងៃ មុនពេលរកឃើញ។ ២៖ តើនៅមានអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលដោយមិនមកបង្ហាញមុខ ព្រោះខ្លាចការធ្វើតេស្ត ដែលជាហានិភ័យឆ្លងចូលសហគមន៍។ ៣៖ អ្នកប៉ះពាល់មួយចំនួនមិនទាន់ថ្ងៃធ្វើតេស្តលើកទី២ ឬទី៣នៅឡើយ ព្រោះទើបដឹងប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ ហើយធ្វើតេស្តមួយដង ឬពីរដងប៉ុណ្ណោះ។ ៤៖ អ្នកត្រូវធ្វើចត្តាឡីស័កហូរហែតាំងពីរថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃរកឃើញវិជ្ជមានចុងក្រោយនៅថ្ងៃទី១៤ ធ្នូ មិនដឹងថា បានធ្វើចត្តាឡីស័ក ១៤ថ្ងៃ ឬធ្វើតេស្ត៣ដងដែរឬទេ? ៥៖ នៅតាមខេត្តមួយចំនួនដែលអ្នកជំងឺទៅដល់មុនពេលរកឃើញជំងឺ តើបានរកឃើញអ្នកពាក់ព័ន្ធអស់ឬទេ? សម្តេចតេជោ ហ៊ុន សែន ក៏បានសូមការយោគយល់ ក្នុងការរក្សាស្ថានភាព ដូចពេលបច្ចុប្បន្នមួយរយៈទៀត ដើម្បីឱ្យប្រាកដថា ព្រឹត្តិការណ៍សហគមន៍បានបិទបញ្ចប់…

  • សម្ដេចតេជោ៖ កម្ពុជានឹងមិនយកពលរដ្ឋខ្លួន ធ្វើតេស្តវ៉ាក់សាំង សម្រាប់ក្រុមហ៊ុន ឬប្រទេសណាមួយនោះទេ ព្រោះ WHO មិនទាន់ទទួលស្គាល់វ៉ាក់សាំងពីក្រុមហ៊ុនណាមួយឡើយ

    សម្ដេចតេជោ៖ កម្ពុជានឹងមិនយកពលរដ្ឋខ្លួន ធ្វើតេស្តវ៉ាក់សាំង សម្រាប់ក្រុមហ៊ុន ឬប្រទេសណាមួយនោះទេ ព្រោះ WHO មិនទាន់ទទួលស្គាល់វ៉ាក់សាំងពីក្រុមហ៊ុនណាមួយឡើយ

    ភ្នំពេញ៖ ក្នុងសារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា មកដល់បច្ចុប្បន្ន មិនទាន់មានក្រុមហ៊ុនវ៉ាក់សាំងណាមួយ ត្រូវបានទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក (WHO) ទេ ។ សម្ដេចថា យើងនឹងទិញវ៉ាក់សាំងពីក្រុមហ៊ុនណា ដែលមានការទទួលស្គាល់ពី WHO តែប៉ុណ្ណោះ។ កម្ពុជា នឹងមិនយកពលរដ្ឋខ្លួន ធ្វើតេស្តវ៉ាក់សាំងសម្រាប់ក្រុមហ៊ុន ឬប្រទេសណាមួយនោះទេ ។សម្ដេចតេជោ បញ្ជាក់ទៀតថា នេះគឺជាគោលជំហរដាច់ខាត របស់សម្ដេច ៕វណ្ណ លុក