Category: Covid-19

  • រាជរដ្ឋាភិបាល បើកកិច្ចប្រជុំបន្ទាន់ជាមួយដៃគូពាក់ព័ន្ធដើម្បីពិភាក្សាអំពីកិច្ចលទ្ធកម្មទិញវ៉ាក់សាំង និងកម្មវិធីចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩នៅកម្ពុជា

    រាជរដ្ឋាភិបាល បើកកិច្ចប្រជុំបន្ទាន់ជាមួយដៃគូពាក់ព័ន្ធដើម្បីពិភាក្សាអំពីកិច្ចលទ្ធកម្មទិញវ៉ាក់សាំង និងកម្មវិធីចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩នៅកម្ពុជា

    ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដឹកនាំកិច្ចប្រជុំបន្ទាន់តាមរយៈ Video Conference ដើម្បីពិភាក្សាអំពីគម្រោងលទ្ធកម្មទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា នាព្រឹកថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល, តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ, ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ទាំងពហុភាគី និងទាំងទ្វេភាគី ដែលរួមមាន៖ អង្គការសុខភាពពិភពលោក (WHO), អង្គការយូនីសេហ្វ (UNICEF), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក (WB), សហភាពអឺរ៉ុបប្រចាំកម្ពុជា (EU), មូលនិធិសកល (GF), អង្គការ GAVI (The GAVI Alliance), COVAX Facility, ស្ថានទូតអូស្ត្រាលី, ចិន, ជប៉ុន,…

  • តំបន់ប្រតិបត្តិការសឹករងកណ្តាល បានឧបត្ថម្ភថវិកាចំនួន៤លានរៀល តាមរយៈរដ្ឋបាលខេត្តកណ្តាល ដើម្បីចូលរួមបរិច្ចាគជូនសម្ដេចតេជោ ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩

    តំបន់ប្រតិបត្តិការសឹករងកណ្តាល  បានឧបត្ថម្ភថវិកាចំនួន៤លានរៀល តាមរយៈរដ្ឋបាលខេត្តកណ្តាល  ដើម្បីចូលរួមបរិច្ចាគជូនសម្ដេចតេជោ ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩

    ខេត្តកណ្ដាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងកងកម្លាំងទាំងអស់ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចូលរួមឧបត្ថម្ភជាថវិកាចំនួន៤លានរៀល តាមរយៈ រដ្ឋបាលខេត្តកណ្តាល  ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តម មេបញ្ជាការ បានមានប្រសាសន៍ ជម្រាបជូន ឯកឧត្តម អភិបាលខេត្តថា ថវិការទាំងអស់នេះ គឺជាការចូលរួម​វិភាគ​ទានពីកងកម្លាំងទាំងអស់ នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល ដើម្បីចួមរួម​ចំណែក​ជាមួយ​និង​រាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់​សាំងចាក់ជូនដល់ប្រជាពលរដ្ឋ ទៅតាមការអំពាវនាវរបស់​សម្តេចអគ្គម​ហាសេ​នាបតី​តេជោ ហ៊ុន សេន នៅក្នុងពិធីទទួលថវិកា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម មេបញ្ជាការ និងកងកម្លាំងទាមងអស់នៃតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបាន រួមគ្នាបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តកណ្ដាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់បន្តថា ទង្វើរនិងសកម្មភាពមនុស្សធម៌របស់ តំបន់ប្រតិបត្តិការសឹករងកណ្តាល គ្រប់ជាន់ថ្នាក់ នៅពេលនេះ គឺពិតជាសបញ្ជាក់ឱ្យឃើញពី…

  • ​ថ្ងៃនេះ​! ​ថៃ​​​មានឆ្លង​កូ​វី​ដ​១​៩​ ​ចំនួន​២​០​នាក់​ថ្មីទៀត​ ​កើន​ដល់​៤​២​៨​១​នាក់​​

    ​ថ្ងៃនេះ​! ​ថៃ​​​មានឆ្លង​កូ​វី​ដ​១​៩​ ​ចំនួន​២​០​នាក់​ថ្មីទៀត​ ​កើន​ដល់​៤​២​៨​១​នាក់​​

    ​ប្រទេស​ថៃ​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួន​២​០​ករណី​ថ្មីទៀត​ ​នា​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​១​៧​ ​ធ្នូ​ ​២​០​២​០​នេះ​ ​សុទ្ធតែ​ជា​ករណី​រក​ឃើញ​ ​ក្រោយ​ការ​ធ្វើ​ច​ត្តាឡី​ស័ក​របស់​ក្រុម​អ្នកដំណើរ​ពីក្រៅ​ប្រទេស​ ​មាន​ដូចជា​ ​ឥណ្ឌា​ ​អង់គ្លេស​ ​ស្វីស​ ស៊ុ​យ​អ៊ែ​ត​ ​បារាំង​ ​អាល្លឺម៉ង់​ ​គុយ​វ៉ែត​ ​ប៉ា​គី​ស្ថាន​ អេ​មី​រ៉ាត់​ ​អា​រ៉ាប់​រួម​ ​និង​សហរដ្ឋអាមេរិក​។​ ​ពួកគេ​មកពី​១​០​ប្រទេស​ ​ហើយ​ចំនួន​ឆ្លង​ថ្មី​នេះ​បាន​ធ្វើឲ្យ​ចំនួន​ឆ្លង​សរុប​នៅ​ប្រទេស​ថៃ​កើន​ដល់​៤​២​៨​១​នាក់​ហើយ​៕​ ​ប្រភព​ពី​បាងកក​ប៉ុស្តិ៍

  • ​ទីបំផុត! វៀតណាម​​​ចាក់​វ៉ាក់សាំង​កូវីដ១​៩ ផលិតខ្លួនឯង ​លើ​មនុស្សហើយ​ ​ព្រឹកមិញ​​

    ​ទីបំផុត! វៀតណាម​​​ចាក់​វ៉ាក់សាំង​កូវីដ១​៩ ផលិតខ្លួនឯង ​លើ​មនុស្សហើយ​ ​ព្រឹកមិញ​​

    ​វៀតណាម​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១​៩​ ​ដែល​ខ្លួន​ផលិត​ទៅលើ​ក្រុម​អ្នកស្ម័គ្រចិត្ត​ហើយ​ ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​១​៧​ ​ធ្នូ​ ​២​០​២​០​ ​ជា​វ៉ាក់សាំង​ N​an​o​co​v​a​x ​ផលិត​ក្នុង​ប្រទេស​វៀតណាម​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ ​V​N ​Express​។​ ​ប្រភព​ថា​ ​បុរស​២​នាក់​ ​និង​ស្ត្រី​ម្នាក់​ ​ក្នុង​វ័យ​ប្រមាណ​ជាង​២​០​ឆ្នាំ​ ​ដែល​មិន​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​ ​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​នេះ​ ​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​ ​១​៧​ ​ខែ​ ​ធ្នូ​ ​២​០​២​០​ ​នៅ​សកលវិទ្យាល័យ​វេជ្ជសាស្ត្រ​យោធា​ ​ក្នុង​ទីក្រុង​ហាណូយ​។​ ​អ្នកស្ម័គ្រចិត្ត​ទាំង​៣នាក់​នេះមាន​ស្ថានភាព​សុខភាព​ធម្មតា​ ​ក្រោយ​ចាក់​វ៉ាក់សាំង​បាន​២​ម៉ោង​ ​ប៉ុន្តែ​ត្រូវ​ត្រួតពិនិត្យ​តាមដាន​ ​រយៈពេល​៧​២​ម៉ោង​។​ ​អ្នក​ទាំង​បី​នាក់​ស្ថិត​ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត​ច្រើនជាង​២​០​០​នាក់​ ​ដែល​បាន​ចុះឈ្មោះ​ស្ម័គ្រចិត្ត​ទទួលយក​ការ​ចាក់​វ៉ាក់សាំង​មក​ក្នុង​ខ្លួន​ ​ដោយ​វ៉ាក់សាំង​នេះ​ផលិត​ដោយ​វិទ្យាស្ថាន​ N​an​o​g​e​n ​Pharmaceutical​ B​i​o​technology​ JSC ​៕​

  • ​វៀតណាម​ចាប់ផ្តើម​ការ​ធ្វើ​តេ​ស្ត​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដែល​ផលិត​ក្នុងស្រុក​ទៅលើ​មនុស្ស

    ​វៀតណាម​ចាប់ផ្តើម​ការ​ធ្វើ​តេ​ស្ត​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដែល​ផលិត​ក្នុងស្រុក​ទៅលើ​មនុស្ស

    ​វៀតណាម​៖​ ​ប្រទេស​វៀតណាម​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ចាប់ផ្តើម​ការសាកល្បង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ ​Co​v​i​d​-19 ​ដែល​មានឈ្មោះ​ថា​ N​an​o​co​v​a​x ​ផលិត​ដោយ​ក្រុមហ៊ុន​វៀតណាម​ផ្ទាល់​ ​ទៅលើ​មនុស្ស​ចំនួន​០​៣​នាក់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​V​N​Express​ ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ បុរស​០​២​នាក់​ ​និង​ស្ត្រី​ម្នាក់​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​នៅ​ដំណាក់កាល​ទី​១​នេះ​ ​នៅ​ម៉ោង​០​៨​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​នៅ​ឯ​សកលវិទ្យាល័យ​ពេទ្យ​យោធា​វៀតណាម​ក្នុង​ទីក្រុង​ហាណូយ​ ​ដោយ​ពួកគេ​មាន​សុខភាព​នឹងន​រ​ទេ​ ​បន្ទាប់ពី​ការ​ចាក់​វ៉ាក់សាំង​បាន​ពីរ​ម៉ោង​ ​ហើយ​ពួកគេ​នឹង​ត្រូវ​បាន​អ្នកជំនាញ​ការ​តាមដាន​សុខភាព​ពេញ​៧​២​ម៉ោង​ ​។​ ​អ្នក​ទាំង​៣​នេះ​ ​ត្រូវ​បាន​ជ្រើស​ចេញពី​អ្នកស្ម័គ្រចិត្ត​ជាង​២​០​០​នាក់​ ​ដែល​បាន​ចុះឈ្មោះ​សុំ​ចូលចាក់​សាកល្បង​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​ N​an​o​g​e​n ​Pharmaceutical​ B​i​o​technology​ JSC ​សហការ​ជាមួយ​បណ្ឌិតសភា​វេជ្ជសាស្ត្រ​យោធា​វៀតណាម​ ​។​ សូម​ជម្រាប​ថា​ ​ការ​ចាក់​សាកល្បង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ជា​ផ្នែក​នៃ​ការ​ធ្វើ​តេ​ស្ត​វ៉ាក់សាំង​ N​an​o​co​v​a​x ​ដំណាក់កាល​ទី​១​នៅ​វៀតណាម​ ​ដោយ​ការសាកល្បង​ពិសោធន៍​លើ​មនុស្ស​ ​ដើម្បី​អោយ​ដឹង​ពី​ប្រសិទ្ធ​ភាព​ ​និង​សុវត្ថិភាព​ថ្នាំ​ ​គឺ​វា​ទាមទារ​០​៣​ដំណាក់កាល​ ​។​ ​មនុស្ស​៥​៧​នាក់​ទៀត​ក្នុងចំណោម​៦​០​នាក់​ដែល​ត្រូវ​បាន​ជ្រើសរើស​សំរាប់​ការសាកល្បង​ដំណាក់កាល​ដំបូង​នេះ​ ​នឹង​ត្រូវ​ទទួល​វ៉ាក់សាំង​នៅ​០​៣​ថ្ងៃ​បន្ទាប់​ទៀត​ ​៕

  • នាយក​រដ្ឋ​ម​ន្រ្តី​បារាំង​បញ្ជាក់​ថា​ ​ប្រជាជនបារាំង​អាច​នឹង​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​នៅ​ចុងខែ​ធ្នូ​ ​ឆ្នាំនេះ

    នាយក​រដ្ឋ​ម​ន្រ្តី​បារាំង​បញ្ជាក់​ថា​ ​ប្រជាជនបារាំង​អាច​នឹង​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​នៅ​ចុងខែ​ធ្នូ​ ​ឆ្នាំនេះ

    ​បារាំង​៖​ ​នាយ​រដ្ឋ​ម​ន្រ្តី​បារាំង​ ​លោក​ ហ្សង់ ​កា​ស្តិ​ច​ ​នៅ​ថ្ងៃពុធ​នេះ​ថ្លែង​ថា​ ​ប្រជាជន​បារាំង​អាច​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​នៅ​ស​ប្តាហ៍​ចុងក្រោយ​នៃ​ខែ​ធ្នូ​នេះ​ ​បើ​សិន​អាជ្ញាធរ​សហភាព​អឺរ៉ុប​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​នាស​ប្តាហ៍​ក្រោយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ នាយ​រដ្ឋ​ម​ន្រ្តី​បារាំង​រូប​នេះ​ ​ធ្លាប់​បាន​ប្រាប់​ទៅកាន់​សភា​បារាំង​ថា​ ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​នៅ​ប្រទេស​អឺរ៉ុប​មួយ​នេះ​ ​នឹង​ចាប់ផ្ដើម​នៅ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ខាងមុខ​ ​ដោយក្រុម​មនុស្សចាស់​ជរា​ ​និង​ក្រុម​មនុស្ស​ងាយ​រងគ្រោះ​ដទៃទៀត​ ​នឹង​ទទួល​បានការ​ចាក់​វ៉ាក់សាំង​នេះ​មុនគេ​ ​។​ ប្រទេស​បារាំង​ក៏​សង្ឃឹម​ដែរ​ថា​ ​នឹង​ចាប់ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដល់​ប្រជាជន​របស់​ខ្លួន​ប្រមាណ​១​លាន​នាក់​នៅ​តាម​មជ្ឈមណ្ឌល​ថែទាំ​ ​ក្នុង​អំឡុង​ខែ​មករា​ ​និង​ខែកុម្ភៈ​ឆ្នាំក្រោយ​នេះ​ ​បន្ទាប់មក​ប្រជាជន​ប្រមាណ​១​៤​ទៅ​១​៥​លាន​នាក់​ទៀត​ ​គឺ​នៅចន្លោះ​ខែ​មីនា​ ​និង​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​៕

  • ​នូវែល​ហ្សេ​ឡង់​នឹង​បញ្ជាទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ពី​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​និង​ ​No​v​a​v​a​x ​ដើម្បី​ចាក់​ជូន​ដល់​ប្រជាជន​ខ្លួន​គ្រប់គ្នា

    ​នូវែល​ហ្សេ​ឡង់​នឹង​បញ្ជាទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ពី​ក្រុមហ៊ុន​ ​As​t​raZe​n​e​ca​ ​និង​ ​No​v​a​v​a​x ​ដើម្បី​ចាក់​ជូន​ដល់​ប្រជាជន​ខ្លួន​គ្រប់គ្នា

    ​នូ​វែ​ល​ហ្សេ​ឡង់​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​នូ​វែ​ល​ហ្សេ​ឡង់​លោកស្រី​ ចា​ស៊ី​ន​ដា​ ​អា​ឌើ​ន​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថ្លែង​ថា​ ​រដ្ឋាភិបាល​របស់​លោកស្រី​នឹង​ទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ពី​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស​ ​As​t​raZe​n​e​ca​ ​និង​ក្រុមហ៊ុន​អាមេរិក​ ​No​v​a​v​a​x ​ដែល​នេះ​មានន័យ​ថា​ ​រាល់​ពលរដ្ឋ​នូ​វែ​ល​ហ្សេ​ឡង់​នឹង​អាច​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​គ្រប់គ្នា​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ លោកស្រី​បន្ថែម​ថា​ ​ឥឡូវនេះ​ ​យើង​មាន​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ជាមួយ​ក្រុមហ៊ុន​ចំនួន​០​៤​ ​ដែល​គ្របដណ្តប់​លើ​បច្ចេកវិទ្យា​វ៉ាក់សាំង​ចំនួន​០​៣​ប្រភេទ​ផ្សេងៗ​គ្នា​ ​ហើយ​យើង​បាន​ទទួល​ចំនួន​វ៉ាក់សាំង​គ្រប់គ្រាន់​ ​សម្រាប់​ចាក់​ប្រជាជន​ទាំងមូល​របស់យើង​ ​និង​នៅ​តំបន់​ប៉ាស៊ីហ្វិក​ ​។​ ​លោកស្រី​បញ្ជាក់​ទៀត​ថា​ ​ប្រសិនបើ​ត្រូវ​បាន​បង្ហាញ​ថា​ ​មាន​សុវត្ថិភាព​ ​និង​ប្រសិទ្ធ​ភាព​ដោយ​និ​យ​ត​ករ​ឱសថ​របស់​នូ​វែ​ល​សេ​ឡង់​នោះ​ ​ពួកគេ​នឹង​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ក្នុង​ទ្រង់ទ្រាយ​ធំ​ ​និង​ប្រទេសជិតខាង​នៅ​តំបន់​ប៉ាស៊ីហ្វិក​របស់យើង​ ​។​ នាយក​រដ្ឋ​ម​ន្រ្តី​នូ​វែ​ល​ហ្សេ​ឡង់​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​អាទិភាព​ដំបូង​របស់យើង​គឺ​ការ​ចាក់​វ៉ាក់សាំង​ដល់​កម្មករ​នៅ​តាម​ព្រំដែន​ ​និង​បុគ្គលិក​ចាំបាច់​ដែល​មាន​ហា​និ​ភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ ​Co​v​i​d​-19 ​។​ ​យើង​រំពឹង​ថា​ ​វ៉ាក់សាំង​នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​បុគ្គលិក​ជួរមុខ​របស់យើង​នៅ​ត្រីមាស​ទី​២​ ​ឆ្នាំ​២​០​២​១​ ​ខណៈ​ការ​ចាក់​វ៉ាក់សាំង​ចំពោះ​មនុស្ស​ទូទៅ​នឹង​ចាប់ផ្តើម​នៅ​ឆមាស​ទី​២​ ​ឆ្នាំ​២​០​២​១​ ​ផង​ដែរ​ ​៕

  • ​ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក​នឹង​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នៅ​ស​ប្តាហ៍​ក្រោយនេះ​ ​ដើម្បី​កសាង​ទំនុក​ចិត្ត​ដល់​ប្រជាជន​របស់​ខ្លួន

    ​ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក​នឹង​ចាក់​វ៉ាក់សាំង​ ​Co​v​i​d​-19 ​នៅ​ស​ប្តាហ៍​ក្រោយនេះ​ ​ដើម្បី​កសាង​ទំនុក​ចិត្ត​ដល់​ប្រជាជន​របស់​ខ្លួន

    ​អាមេរិក​៖​ ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ ​Co​v​i​d​-19 ​លើកដំបូង​របស់​លោក​នាស​ប្ដាហ៍​ក្រោយនេះ​ ​ហើយ​គ្រោង​នឹង​បង្ហាញ​ជា​សាធារណៈ​តែម្តង​ ​ចំ​ពេល​ដែល​អាជ្ញាធរ​អាមេរិក​កំពុង​ព្យាយាម​កសាង​ទំនុក​ចិត្ត​សាធារណៈ​ ​សម្រាប់​វិធានការ​ដែល​ថា​ ​នឹង​បញ្ឈប់​វី​រុ​ស​ឆ្លង​ដ៏​កាច​សាហាវ​មួយ​នេះ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​ ថ្លែង​នៅ​ក្នុង​វេទិកា​រ​មួយ​នៅ​ថ្ងៃពុធ​នេះ​ ​ក្នុង​ទីក្រុង​ ​វី​ល​មីន​តុ​ន​ ​រដ្ឋ​ ដេឡាវែ​ល​ ​លោក​ ​បៃ​ដិ​ន​ ​បាន​និយាយ​ដូច្នេះ​ថា​ ​ខ្ញុំ​មិន​ចង់​ចាក់​វ៉ាក់សាំង​មុនគេ​នោះ​ទេ​ ​ប៉ុន្តែ​ខ្ញុំ​ចង់​ធ្វើឲ្យ​ប្រាកដ​ថា​ ​យើង​បង្ហាញ​ដល់​ប្រជាជន​អាមេរិក​ថា​ ​វា​មាន​សុវត្ថិភាព​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ ​ហើយ​ថា​ ​នៅ​ពេល​ខ្ញុំ​ធ្វើ​វា​ ​ខ្ញុំ​នឹង​ធ្វើជា​សាធារណៈ​ ​ដូច្នេះ​អ្នក​ទាំងអស់គ្នា​អាច​ធ្វើជា​សាក្សី​នៃ​ការសំរេច​បាន​របស់​ខ្ញុំ​ ​។​ សូម​ជម្រាប​ថា​ ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​P​f​i​z​e​r-B​ioN​T​e​c​h​ ​ត្រូវ​បាន​អនុ​ញ្ញាតិ​ដោយ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​សម្រាប់​ប្រើ​ជាបន្ទាន់​កាលពី​ស​ប្តាហ៍​មុន​ ​ខណៈ​ ​F​D​A​ ​ក៏​កំពុង​ពិចារណា​លើ​ការ​អនុម័ត​ឲ្យ​ប្រើប្រាស់​ជាបន្ទាន់​សម្រាប់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​Modern​a​ ​នៅ​ស​ប្តាហ៍​នេះ​ផង​ដែរ​ ​៕

  • សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ប្រកាសគាំទ្រការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ដែលកំណត់ឲ្យជាប់ជាស្ថាពរចំពោះសិស្សប្រឡងបាក់ឌុប និងថ្នាក់ទី៩

    សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ប្រកាសគាំទ្រការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ដែលកំណត់ឲ្យជាប់ជាស្ថាពរចំពោះសិស្សប្រឡងបាក់ឌុប និងថ្នាក់ទី៩

    សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃ១៥ ធ្នូឆ្នាំ២០២០ សម្ដេចបានឲ្យសិស្សដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុប និងសិស្សប្រឡងមធ្យមសិក្សាបឋមភូមិថ្នាក់ទី៩ ឲ្យជាប់ជាស្ថាពរ សម្រាប់ឆ្នាំសិក្សាឆ្នាំ២០១៩ ឆ្នាំ២០២០ ដោយសារវិបត្តិជំងឺកូវីដ-១៩។ យោងតាមសេចក្ដីថ្លែងការណ៍ នៅថ្ងៃ១៧ធ្នូឆ្នាំ២០២០ បានឲ្យដឹងថា របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានសមាជិក១១៤គ្រឹះស្ថានសិក្សា បានប្រកាសគាំទ្រទាំងស្រុង និងប្ដេជ្ញាអនុវត្តន៍ឲ្យមានប្រសិទ្ធភាពតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃ១៦ធ្នូឆ្នាំ២០២០ ស្ដីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០ ដែលកំណត់ឲ្យជាប់ជាស្ថាពរ ចំពោះបេក្ខជនទាំងអស់ដែលបានចុះឈ្មោះប្រឡង ដោយគ្មានការកំណត់និទ្ទេស ដើម្បីផ្ដល់ឱកាសឲ្យសិស្សថ្នាក់ទី៩ បានបន្តការសិក្សានៅវិទ្យាល័យ និងបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អាចជ្រើសសរើសជំនាញដែលខ្លួនពេញចិត្តសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ឬថ្នាក់វិជ្ជាជីវៈផ្សេងៗ។ ជាមួយគ្នានោះ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅចំពោះដំណោះស្រាយជាតិប្រកបដោយបញ្ញាញាណ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៕កឹម ទៀង

  • គណៈបញ្ជាការឯកភាពខណ្ឌចំការមន បន្តចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលមកលេងនៅលើសួនច្បារមុខណាហ្គាវើលដ៍

    គណៈបញ្ជាការឯកភាពខណ្ឌចំការមន បន្តចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលមកលេងនៅលើសួនច្បារមុខណាហ្គាវើលដ៍

    ភ្នំពេញ៖ ដោយមានការណែនាំរបស់ឯកឧត្តមអភិបាល រាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌចំការមនគណៈ បញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌចំការមន បន្តចុះត្រួតពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋដែលបានមកលេងនៅលើសួនច្បារមុខណាហ្គាវើល ដែលក្រុមហ៊ុន ណាហ្គាវេីល បានតុងតែងភ្លេីងលម្អនៅសួនច្បារ នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ។ ជាមួយគ្នានេះដែរ លោក ប៊ុន សុភ័ក្ត្រ ក៏បានផ្សព្វផ្សាយក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅក្នុងសហគម តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជេីញមកលេងនៅសួនច្បារ ណាហ្គាវេីលដ៍ ផងដែរ ៕ ដោយ វណ្ណលុក