-
គ-ជ-ប អំពាវនាវអោយប្រជាពលរដ្ឋខ្មែរទើបគ្រប់អាយ១៨ឆ្នាំ ត្រៀមខ្លួនទៅចុះឈ្មោះបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ -ជ-ប បានអំពាវនាវអោយប្រជាពលរដ្ឋខ្មែរទើបគ្រប់អាយុទើបគ្រប់អាយុ១៨ឆ្នាំ ត្រៀមខ្លួនទៅចុឈ្មោះបោះឆ្នោត នៅតាមសាលា ឃុំ សង្កាត់នៅតាមភូមិមួយចំនួនក្នុង…..
-
សេចក្តីប្រកាសព័ត៌មាន អ្នកសង្កេតការណ៍ជាតិ ដែលត្រូវសង្កេតមើល ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១
-
ការផ្ទេរសិទ្ធិរបស់គណបក្សនយោបាយ ជូនតំណាងដើម្បីចុះហត្ថលេខាលើ ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
សេចក្ដីជូនដំណឹង ស្ដីពីការផ្ទេរសិទ្ធិរបស់គណបក្សនយោបាយ ជូនតំណាងដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១….
-
លោកជំទាវ បាន ស្រីមុំ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់គណ:កម្មាធិការរៀបចំការបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១
ខេត្តប៉ៃលិន ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ សមាជិកាគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ដល់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំ សង្កាត់ ភូមិ និងប្រធានសាខាបក្សមន្ទីរអង្គភាពជុំវិញខេត្ត នៅទីស្នាក់ការគណបក្សខេត្ត ។ លោកជំទាវ បាន ស្រីមុំ មានសប្រសាសន៍លើកឡើងថា ៖ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានអនុវត្តនូវគោលនយោបាយបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម ផ្សះផ្សាជាតិ តាមរយៈគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិ មានការរីចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ត្រូវបានស្ថាបនាឡើងនៅគ្រប់ទីកន្លែងទូទាំងប្រទេស ជាពិសេសការអនុវត្តនូវគោលនយោបាយកំណែទម្រង់ស៊ីជំរៅពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ដោយយកចិត្តទុកដាក់បំរើ និងផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍសង្គមជាតិ ។ លោកជំទាវប្រធាន បានផ្តាំផ្ញើដល់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ សង្កាត់ ភូមិ និងប្រធានសាខាបក្សមន្ទីរអង្គភាពជុំវិញខេត្ត តាមផែននីមួយៗ ទាំងអស់ ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើង ដោយប្រកាន់ខ្ជាប់នូវគុណធម៌…
-
គ.ជ.ប ជូនដំណឹងពីការកំណត់ចំនួនឃុំ សង្កាត់ និងចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានចេញសេចក្តីជូនដំណឹងមួយស្តីពី ការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ចក្តីសម្រេចលេខ ៣១ សសរ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ។ ក្នុងសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ខ្មែរទូទាំងប្រទេសឱ្យជ្រាបថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ចំនួនឃុំ សង្កាត់ និងចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំណុះរាជធានី ខេត្តត្រូវបានកំណត់រួចរាល់ហើយដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត ៕ដោយ៖ម៉ាដេប៉ូ
-
ប្រធានក្រុមការងារបក្សចុះជួយឃុំបន្ទាយស្ទោង បើកកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់
ខេត្តកំពង់ធំ ៖ ឯកឧត្ដម សោម ស៊ុន សមាជិកអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទោង បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការងារត្រៀមរបស់ឃុំបន្ទាយស្ទោង ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ.សង្កាត់ ដែលកំពុងតែរំកិលខិតមកនាពេលខាងមុខនេះ ពិធីនេះបានធ្វើនៅព្រឹកថ្ងៃសៅរ៍ទី ១១ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ ឯកឧត្ដម សោម ស៊ុន ប្រធានក្រុមការងារចុះជួយមូលដ្ឋាន ឃុំបន្ទាយស្ទោង បានដឹកនាំប្រជុំគណបក្សឃុំ សាខា បក្សភូមិ ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន ដែលត្រូវត្រៀមតាមប្រតិទិនការងារ ត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ.សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ ។ លោក សូត្រ អ៊ុល និង លោក ទិញ វឿន ប្រធានអនុប្រធានគណបក្សឃុំបន្ទាយស្ទោង បានឲ្យដឹងពីការអនុវត្តន៍វិធានការ ការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងប្រឆាំង មេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងកុមារចាប់ពីអាយុ១២ឆ្នាំ ដល់១៧ឆ្នាំ នៅទូទាំងឃុំសម្រេចបានជាង៨០ ភាគរយ នៃចំនួនប្រជាពលរដ្ឋ និងកុមារដែលគ្រប់លក្ខណៈសម្បត្តិត្រូវចាក់វ៉ាក់សាំង និងការងារទូទៅរបស់គណបក្ស ក្នុងការត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ. សង្កាត់…
-
គ.ជ.ប ចេញសេចក្តីប្រកាសពីលទ្ធផលនៃកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូអនឡាញ
រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ ដើម្បីប្រកាសផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ ….
-
សេចក្ដីប្រកាសព័ត៌មាន លេខ ០០១ គ.ជ.ប ស្ដីពីការបង្កើតក្រុមអ្នកនាំពាក្យគណៈម្មាធិការជាតិរៀបចំការបោះឆ្នោត
-
ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ នៅទីស្ដីការ គ.ជ.ប
ប្រធាន គ.ជ.ប ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការ គ.ជ.ប។ កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះ…..
-
កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាលើបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងខេត្តព្រៃវែង
រសៀលថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម អ៊ុ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានចូលរួមជំនួបរវាងរដ្ឋបាលខេត្តព្រៃវែង ….