Category: បោះឆ្នោតសកល ២០២៣

  • លទ្ធផលបឋមនៃការបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ

    លទ្ធផលបឋមនៃការបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ
  • គ.ជ.ប៖ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោឆ្នាំ២០២១ ប្រព្រឹត្តទៅដោយរលូន និងតម្លាភាព

    គ.ជ.ប៖ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោឆ្នាំ២០២១ ប្រព្រឹត្តទៅដោយរលូន និងតម្លាភាព

    រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនពីលទ្ធផលការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពតឆ្នាំ២០២១ ប្រព្រឹត្តទៅដោយរលូន និងតម្លាភាព។           ក្នុងសេចក្តីប្រកាសព័ត៌មានគ.ជ.បបានបញ្ជាក់ថានៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ គឺជាព្រឹត្តិការណ៍នៃការបោះឆ្នោតលើកទី១ ដើម្បី ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ហើយការិយាល័យបោះឆ្នោតបានចាប់ផ្តើមបើក នៅវេលាម៉ោង ៧:០០ នាទីព្រឹក តាមការគ្រោងទុក។ គ.ជ.ប  បានឱ្យដឹងបន្ថែមថា  គណៈកម្មការការិយាល័យបោះឆ្នោត បានប្រកាសបិទការបោះឆ្នោតនៅវេលាម៉ោង ៧:៤១ នាទីព្រឹក បន្ទាប់ពីអ្នកបោះឆ្នោត ចំនួន ១៧រូប ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់បឹងទូក សង្កាត់ ព្រែកត្នោត និងសង្កាត់កោះតូចបានចូលទៅបោះឆ្នោតរួចរាល់។ មន្ត្រីបោះឆ្នោត និងអ្នកបោះឆ្នោត -បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុង ការិយាល័យបោះឆ្នោត។          ប្រភពខាងលើដដែលនេះបានបញ្ជាក់បន្ថែមថា ក្រោយពីប្រកាសបិទការបោះឆ្នោត គណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតបានអនុវត្ត នីតិវិធីនៃការរាប់សន្លឹកឆ្នោតនៅការិយាល័យរាប់សន្លឹកឆ្នោត ហើយដំណើរការរាប់សន្លឹកឆ្នោត បានបញ្ចប់នៅវេលាម៉ោង ៨:០៨ នាទីព្រឹក ប្រកបដោយភាពត្រឹមត្រូវ និងមានតម្លាភាព ដោយមាន ការឃ្លាំមើលពីភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មានជាតិ។ នៅក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះ…

  • គ.ជ.ប នឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតលើកទី១ក្រុងបូកគោនៅថ្ងៃទី២៥ ខែ កក្កដានេះ

    គ.ជ.ប នឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតលើកទី១ក្រុងបូកគោនៅថ្ងៃទី២៥ ខែ កក្កដានេះ

    រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានចេញសេចក្តីជូនដំណឹងមួយស្តីពីការ ការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២១។        ក្នុងសេចក្តីជូនដំណឹងនេះ គ.ជ.ប បានបញ្ជាក់ប្រាប់ដល់សាធារណជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ឱ្យបាន ជ្រាបថា គជប នឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតលើកទី១នេះតាមប្រព័ន្ធផ្សព្វផ្សាយដូចខាងក្រោម៖ទូរទស្សន៍ជាតិកម្ពុជា,វិទ្យុជាតិកម្ពុជា,គេហទំព័រ គ.ជ.ប www.nec.gov.kh,កម្មវិធីទូរស័ព្ទដៃ (App) “CamNEC News”,Facebook Page គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត , National Election Committee ,Channel Youtube គ.ជ.ប៕ដោយ៖ម៉ាដេប៉ូ

  • គ.ជ.ប បង្ហាញពីប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

    គ.ជ.ប បង្ហាញពីប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

    រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)កាលពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០២១បានបង្ហាញពីប្រតិទិននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕ដោយ៖ម៉ាដេប៉ូ (សូមមើលប្រតិទិនខាងក្រោម)

  • គណបក្ស២ក្នុងចំណោម៤បានធ្វើសកម្មភាពថ្ងៃទី១នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ

    គណបក្ស២ក្នុងចំណោម៤បានធ្វើសកម្មភាពថ្ងៃទី១នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ

    រាជធានីភ្នំពេញ៖គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ ២០២១នេះបានប្រកាសព័ត៌មានពីថ្ងៃទី១ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.បបានបញ្ជាក់ថា ក្នុងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ គឺជាថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្រុងបូកគោ នៃខេត្តកំពត មានគណបក្សនយោបាយ ចំនួន ២ ក្នុងចំណោម គណបក្សនយោបាយ ទាំង ៤ បានធ្វើសកម្មភាពឃោសនាដូចខាងក្រោម៖គណបក្សប្រជាជនកម្ពុជា ៖ មានរថយន្ត ចំនួន ៧០ គ្រឿង និងម៉ូតូ ចំនួន ៣០ គ្រឿងសរុបអ្នកចូលរួមមានចំនួន ២០០ នាក់ -គណបក្សសញ្ជាតិកម្ពុជា ៖ មានរថយន្ត ចំនួន ២ គ្រឿង និងម៉ូតូ ចំនួន ៥ គ្រឿង សរុបអ្នកចូលរួមមានចំនួន ២០ នាក់។      ពាក់ព័ន្ធក្នុងរឿងនេះ លោកបណ្ឌិត តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ដែលបានចូលរួមឃ្លាំមើលសកម្មភាពឃោសនានៅថ្ងៃនេះ បានឱ្យដឹងថា អ្នកចូលរួមក្នុងយុទ្ធនា…

  • ប៉ៅអ៊ីចំនួន១០០សម្រាប់ ត្រូវបានឧបត្ថមជូនដល់មន្ទីរ​សុខាភិបាល សម្រាប់អ្នកធ្វើចត្តាឡីស័ក តាមមណ្ឌល

    ប៉ៅអ៊ីចំនួន១០០សម្រាប់ ត្រូវបានឧបត្ថមជូនដល់មន្ទីរ​សុខាភិបាល សម្រាប់អ្នកធ្វើចត្តាឡីស័ក តាមមណ្ឌល
  • ប្រធានគ.ជ.បថ្មី៖ ការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវនឹងនាំឱ្យមានជំនឿទុកចិត្តពីម្ចាស់ឆ្នោត

    ប្រធានគ.ជ.បថ្មី៖ ការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវនឹងនាំឱ្យមានជំនឿទុកចិត្តពីម្ចាស់ឆ្នោត

    រាជធានីភ្នំពេញ៖ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅថា គ.ជ.បថ្មី បានបញ្ជាក់ថាដើម្បីឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ សំដៅបង្កើនការជឿទុកចិត្ត ពីម្ចាស់ឆ្នោត មន្ត្រីបោះឆ្នោតទាំងអស់ត្រូវតែគោរព និងអនុវត្តឱ្យខាងតែបាននូវច្បាប់បោះឆ្នោត បទបញ្ញ និង នីតិវិធី ក្រមសីលធម៌ ដែលមានជាធរមាន ។ នៅក្នុងពិធីប្រកាសចូលកាន់តំណែងប្រធាន គ.ជ.ប ថ្មី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះឯកឧត្តម ប្រាជ្ញ ចន្ទ បានថ្លែងថា “ ក្នុងនាមជាប្រធាន គ.ជ.ប ដែលទើបទទួល បាននូវការតែងតាំងថ្មី ខ្ញុំសូមធ្វើការប្ដេជ្ញាថា រូបខ្ញុំ រួមជាមួយនឹងឯកឧត្តមអនុប្រធាន សមាជិក គ.ជ.ប ទាំងអស់ ព្រមទាំងមន្ត្រីក្រោមឱវាទ នឹងខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី រៀបចំ ចាត់ចែង និង គ្រប់គ្រងស្ថាប័ន គ.ជ.ប រចនាសម្ព័ន្ធចំណុះ និងកិច្ចការបោះឆ្នោតឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាម ច្បាប់ បទបញ្ជា…

  • ឯកឧត្តម ប្រាជ្ញ ចន្ទ ចូលកាន់តំណែងប្រធាន (គ ជ ប) ជាសផ្លូវការ

    ឯកឧត្តម ប្រាជ្ញ ចន្ទ ចូលកាន់តំណែងប្រធាន (គ ជ ប) ជាសផ្លូវការ

    គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ បានប្រកាសឯកឧត្តម ប្រាជ្ញ ចន្ទ ឡើងកាន់តំណែងប្រធាន គ.ជ.ប ជាផ្លូវការ បន្ទាប់ពីព្រះមហាក្សត្របញ្ចប់មុខតំណែងឯកឧត្តម ស៊ិក ប៊ុនហុក និងចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធាន គ.ជ.ប ក្រោយពីសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។ ពិធីប្រកាសចូលកាន់តំណែងនេះ ធ្វើឡើងក្រោមវត្តមានសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងនេះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានប្តេជ្ញា នឹងខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី រៀបចំចាត់ចែង និងគ្រប់គ្រងស្ថាប័នគ.ជ.ប រចនាសម្ព័ន្ធចំណុះ និងកិច្ចការបោះឆ្នោតឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់បទបញ្ជា និងនីតិវិធីជាធរមាន ដើម្បីឱ្យការបោះឆ្នោតនីមួយៗ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ សំដៅបង្កើនការជឿទុកចិត្តពីសំណាក់ភាគីពាក់ព័ន្ធ។…

  • រដ្ឋសភានឹងប្រជុំពេញអង្គបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងសប្តាហ៍នេះ

    រដ្ឋសភានឹងប្រជុំពេញអង្គបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងសប្តាហ៍នេះ

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដោយនៅក្នុងនោះ កិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ខាងមុខ ដើម្បីបោះឆ្នោតទុកចិត្ត ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ក្រៅពីនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តរបៀបវារៈមួយចំនួនទៀត សម្រាប់សម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៤ មិថុនាខាងមុខ រួមមាន ព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦។ របាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៦។ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនៃរដ្ឋសភា នីតិកាលទី៦ ចំនួនពីររូប ជំនួសសមាជិកដែលបានលាលែង ដែលមានឯកឧត្តម ខឹម ច័ន្ទគីរី តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តម ង៉ោ សុវណ្ណ ដែលបានសុំលាលែង និងឯកឧត្តម ម៉ែន កួន…

  • ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះ គឺមិនមែនជាការស្ទង់មតិមុនការបោះឆ្នោតនោះទេ

    ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះ គឺមិនមែនជាការស្ទង់មតិមុនការបោះឆ្នោតនោះទេ

    សៀមរាប ៖ លោក អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាបបញ្ជាក់ថា ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះ គឺមិនមែនជាការស្ទង់មតិមុនការបោះឆ្នោតនោះទេ តែជាពិសោធន៍អនុវត្តកម្មវិធីទំនើបកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាបការបោះឆ្នោតជាសកលជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ អនុវត្តតាមប្រតិទិន នៃការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ ដែលបានគ្រោងទុកដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា ( គជប ) ។ លោក អ៊ាម ស៊ីណា ថ្លែងបែបនេះ នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបញ្ជូនលទ្ធផលនៃការបោះឆ្នោតសាកល្បង ក្រោមការរៀបចំឡើងដោយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ។ យោងតាមកាលបរិច្ឆេតនៅក្នុងប្រតិទិន ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ គឺជាថ្ងៃបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ។ លោកបានបញ្ជាក់ថា ការបោះឆ្នោតសាកល្បងឆ្នាំ២០២១ មិនមែនជាការសាកល្បងបោះឆ្នោតតាមប្រព័ន្ធអនឡាញនោះទេ ហើយក៏មិនមែនធ្វើឡើងដើម្បីស្ទង់សម្លេងឆ្នោតមុនការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងមិនមែនស្ទង់មតិមុនការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០២៣នោះឡើយ ក៏ប៉ុន្តែបើសិនជាការបោះឆ្នោតសាកល្បងនេះដំណើរការទទួលបានលទ្ធផលល្អប្រសើរ កម្មវិធីទំនើបកម្មនៃដំណើរការបោះឆ្នោតនេះ នឹងត្រូវយកទៅអនុវត្តសម្រាប់ការបោះឆ្នោតជាសកលជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៥ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ ។ នៅក្នុងវគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃនេះ ក្រៅតែពីការចូលរួមតាមដានស្វែងយល់លើឯកសារពន្យល់ទាំងនោះ ដោយគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តីពាក់ព័ន្ធមកពីបណ្តាស្រុក អង្គការសង្គមស៊ីវិលមួយចំនួន គេក៏ឃើញមានវត្តមានរបស់តំណាងគណៈបក្សនយោបាយចំនួន៧ លើ…