-
សេចក្តីជូនដំណឹង ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
សេចក្តីជូនដំណឹង លេខ ០៤៤ គ.ជ.ប ស.ជ.ណ ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ ….
-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជបបាន បង្ហាញប្រតិទិននៃការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២០
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជបបាន បង្ហាញប្រតិទិននៃការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២០ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ។ព័ត៌មានលម្អិត សូមអានប្រតិទិនខាងក្រោមនេះ ។
-
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ត្រូវមានប័ណ្ណសម្គាល់ខ្លួនដែលចេញដោយ គ.ជ.ប ទើបអនុញ្ញាតយកព័ត៌មានពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ការយកព័ត៌មានអំពីដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ អ្នកសារព័ត៌មានទាំងអស់ត្រូវមានបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានដែលចេញដោយ គ.ជ.ប ។….
-
សេចក្តីជូនដំណឹង ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១
-
គ.ជ.ប សេចក្ដីជូនដំណឹង ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១
សេចក្ដីជូនដំណឹង លេខ ០៤០ គ.ជ.ប ស.ជ.ណ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គេហទំព័រ គ.ជ.ប…..
-
គ.ជ.បនឹងបើកកិច្ចប្រជុំ ស្ដីពី ការប្រកាសផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយ ភាគីពាក់ព័ន្ធ ស្តីពីការប្រកាសផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ។ក្នុងសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ដែរថាក្រៅពីនេះក៏មានការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន ការចែកលិខិត អញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងការចុះឈ្មោះ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០:០០នាទីព្រឹក ។ក្នុងពិធីនេះនឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពពីសំណាក់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ។សម្រាប់សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ និងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន ចូលរួមក្នុងកម្មវិធីនេះ តាមប្រព័ន្ធអនឡាញ (កម្មវិធី Microsoft Teams)។ដើម្បីចុះឈ្មោះចូលរួមក្នុងកិច្ចប្រជុំនេះ សូមទាក់ទងតាមទូរស័ព្ទលេខ៖ ០៩៩ ៦១៦១៦៤/ ០៩៦ ៦៩០៩៧៧៨ ឱ្យបានមុន ឬត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីឱ្យសហការីភ្ជាប់ចូល ទៅកាន់ Group Telegram នៃកម្មវិធីកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ។ មុនដំណើរការ នៃកិច្ចប្រជុំនេះ ក្រុមការងារបច្ចេកទេស…
-
កិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅបន្ទាយមានជ័យ ត្រូវបានបញ្ចប់ហើយ
បន្ទាយមានជ័យ ៖ គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ បានបញ្ចប់ហើយ កិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២…..
-
គ.ជ.ប បណ្ដុះបណ្ដាល ស្ដីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មបោះឆ្នោត ឆ្នាំ២០២១»
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១។ វគ្គបណ្តុបណ្តាលរៀបចំឡើងឡើងតាមរយៈប្រព័ន្ធ online ដែលពិធីបើកជាផ្លូវការ ចាប់ផ្តើមនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពី ប្រធាន អនុប្រធាន មន្ត្រី លធ.ខប តំណាងគណបក្សនយោបាយ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ស្ដីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១»។
-
នៅថ្ងៃទី០១ ខែសីហា: គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ
ភ្នំពេញៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងនៅល្ងាចថ្ងៃទី៣១ ខែកក្កដានេះថា ក្រោយរយៈពេល៣ថ្ងៃ បន្ទាប់ពីថ្ងៃដែលគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត។ គ.ជ.ប ពុំបានទទួលពាក្យបណ្តឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់ណាមួយពាក់ព័ន្ធនឹងលទ្ធផលបណ្តោះអាសន្ននេះទេ។ គ.ជ.ប បានឱ្យទៀតថា យោងតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ក្នុងករណីពុំមានការប្តឹងតវ៉ា ឬ/និងការប្តឹងជំទាស់នឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ហើយបន្ទាប់ពីក្រុមត្រួតពិនិត្យលទ្ធផលនៃគ.ជ.ប បានពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបានត្រឹមត្រូវរួចហើយ លទ្ធផលបណ្តោះអាសន្ននឹងត្រូវក្លាយជាលទ្ធផលផ្លូវការ។ ដូច្នេះ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះ ជូនដល់សាធារណជន និងភាគីពាក់ព័ន្ធទាំងអស់នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនមានដូចជា ទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP គេហទំព័រ គ.ជ.ប www.nec.gov.kh កម្មវិធីទូរស័ព្ទដៃ (App) “CamNEC News” Facebook Page: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត – National Election Committee Channel Youtube គ.ជ.ប។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១…
-
គ.ជ.ប បញ្ជាក់ពីការពិនិត្យ និងភាពត្រឹមត្រូវចុងក្រោយនៃការកំណត់បែងចែកអាសនៈការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ
រាជធានីភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប )បានចេញសេចក្តីជូនដំណឹងអំពីការពិនិត្យ និងបញ្ជាក់ភាពត្រឹមត្រូវជាចុងក្រោយ ព្រមទាំងកំណត់បែងចែកអាសនៈ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនខេត្តកំពត ឆ្នាំ២០២១។ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ២៩ ខែ កក្កដានេះបានបញ្ជាក់ថា បន្ទាប់ពីទទួលបានស្បោង ឃ និងកញ្ចប់ ឃ ពិសេស ពីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត រួចមក ក្រុមត្រួតពិនិត្យលទ្ធផលន គ.ជ.ប នឹងធ្វើការត្រួតពិនិត្យ និងបញ្ជាក់ភាពត្រឹមត្រូវជាចុងក្រោយលើលទ្ធផលនៃការបោះឆ្នោត ព្រមទាំង កំណត់បែងចែកអាសនៈ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩:០០ នាទីព្រឹក នៅទីស្តីការ គ.ជ.ប (សាលសន្និសីទ គ.ជ.ប ជាន់ទី១) ។ គ.ជ.ប បានបញ្ជាក់បន្ថែមថាសេចក្តីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញដល់គណបក្សនយោបាយដែលបាន ចុះបញ្ជីឈរឈ្មោះបោះឆ្នោត ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលបានចូលរួម សង្កេតការណ៍បោះឆ្នោត ចាត់តំណាងរបស់ខ្លួនចំនួន ២ រូប ក្នុងមួយគណបក្ស ឬសមាគម/អង្គការ ដើម្បីចូលរួមសង្កេតមើលដំណើរការពិនិត្យ…