-
ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះ គឺមិនមែនជាការស្ទង់មតិមុនការបោះឆ្នោតនោះទេ

សៀមរាប ៖ លោក អនុប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាបបញ្ជាក់ថា ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះ គឺមិនមែនជាការស្ទង់មតិមុនការបោះឆ្នោតនោះទេ តែជាពិសោធន៍អនុវត្តកម្មវិធីទំនើបកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាបការបោះឆ្នោតជាសកលជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ អនុវត្តតាមប្រតិទិន នៃការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ ដែលបានគ្រោងទុកដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា ( គជប ) ។ លោក អ៊ាម ស៊ីណា ថ្លែងបែបនេះ នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបញ្ជូនលទ្ធផលនៃការបោះឆ្នោតសាកល្បង ក្រោមការរៀបចំឡើងដោយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ។ យោងតាមកាលបរិច្ឆេតនៅក្នុងប្រតិទិន ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ គឺជាថ្ងៃបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ។ លោកបានបញ្ជាក់ថា ការបោះឆ្នោតសាកល្បងឆ្នាំ២០២១ មិនមែនជាការសាកល្បងបោះឆ្នោតតាមប្រព័ន្ធអនឡាញនោះទេ ហើយក៏មិនមែនធ្វើឡើងដើម្បីស្ទង់សម្លេងឆ្នោតមុនការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងមិនមែនស្ទង់មតិមុនការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០២៣នោះឡើយ ក៏ប៉ុន្តែបើសិនជាការបោះឆ្នោតសាកល្បងនេះដំណើរការទទួលបានលទ្ធផលល្អប្រសើរ កម្មវិធីទំនើបកម្មនៃដំណើរការបោះឆ្នោតនេះ នឹងត្រូវយកទៅអនុវត្តសម្រាប់ការបោះឆ្នោតជាសកលជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៥ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ ។ នៅក្នុងវគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃនេះ ក្រៅតែពីការចូលរួមតាមដានស្វែងយល់លើឯកសារពន្យល់ទាំងនោះ ដោយគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តីពាក់ព័ន្ធមកពីបណ្តាស្រុក អង្គការសង្គមស៊ីវិលមួយចំនួន គេក៏ឃើញមានវត្តមានរបស់តំណាងគណៈបក្សនយោបាយចំនួន៧ លើ…
-
សេចក្តីបញ្ជាក់អំពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់បោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១

-
សេចក្ដីជូនដំណឹង លេខ ០២៤ គ.ជ.ប ស.ជ.ណ ស្ដីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និង អន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា ការយកព័ត៌មានអំពីដំណើរការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នៅក្នុង ឃុំ សង្កាត់ គោលដៅចំនួន ២៥ នៃរាជធានី ខេត្ត ទាំងអស់ទូទាំងប្រទេស អ្នកសារព័ត៌មានទាំងអស់ត្រូវមានបណ្ណសម្គាល់ខ្លួនជាអ្នកសារ-ព័ត៌មានដែលចេញដោយ គ.ជ.ប។ ដើម្បីទទួលបានបណ្ណសម្គាល់ខ្លួន អ្នកសារព័ត៌មានត្រូវដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មាន ដែលផ្តល់ជូនដោយឥតគិតថ្លៃពី គ.ជ.ប។ ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលមានការិយាល័យអចិន្រ្តៃយ៍នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវ៖ ច្បាប់ចម្លងប្រកាសអនុញ្ញាតដោយក្រសួងព័ត៌មាន លិខិតបញ្ជាក់ ឬលិខិតស្នើសុំធ្វើបណ្ណអ្នកសារព័ត៌មាន គ.ជ.ប ពីសាមីអង្គភាព ច្បាប់ចម្លងនៃបណ្ណអ្នកសារព័ត៌មានដែលចេញដោយក្រសួងព័ត៌មាន ឬសមាគម ឬបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានរបស់សាមីអង្គភាព ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើបណ្ណ ច្បាប់ចម្លងនៃលិខិតឆ្លងដែន (សម្រាប់ជនបរទេស) ។ ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលពុំមានការិយាល័យអចិន្រ្តៃយ៍នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវ៖ ច្បាប់ចម្លងនៃលិខិតឆ្លងដែន បណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានរបស់សាមីអង្គភាព ប្រវត្តិរូបសង្ខេបមានបិទរូបថត…
-
សេចក្ដីជូនដំណឹងស្ដីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ

-
សេចក្ដីជូនដំណឹង លេខ ០២៣ គ.ជ.ប ស.ជ.ណ ស្ដីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ

-
គ ជ ប កំណត់យកថ្ងៃី២០ ខែ មិថុនាសម្រាប់ ការសាកល្បងបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់តាមប្រព័ន្ធ IT

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានសម្រេចកំណត់យកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីធ្វើការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាព័តមានវិទ្យា ហៅកាត់ IT ជាមធ្យោបាយសម្រាប់ដំណើរការនៃការបោះឆ្នោតនេះ បន្ទាប់ពីបានលើកពេលកាលពីថ្ងៃទី២៣ ខែឧសភាកន្លងទៅនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២១ ដែលធ្វើឡើង តាមប្រព័ន្ធវីដេអូពីចម្ងាយ(អនឡាន) នៅព្រឹកថ្ងៃទី ២៨ ខែឧសភានេះ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ បានបញ្ជាក់ថា គ.ជ.ប មិនអាចលើកពេលវេលា ក្នុងកិច្ចការរៀបចំបោះឆ្នោតនេះបានទៀតនោះទេ ដោយសារមានកិច្ចការត្រូវធ្វើជាច្រើនទៀតដូចជា៖ ការបណ្តុះបណ្តាលមន្ត្រីដែលទទួលភារកិច្ចរៀបចំការបោះឆ្នោតនេះ ការរៀបចំចុះបញ្ជីគណបក្សនយោបាយ ការរៀបចំបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០២១ ទៅតាមពេលវេលាដែលបានកំណត់ជាបន្តបន្ទាប់។ សូមបញ្ជាក់ថា គម្រោងរៀបចំការបោះឆ្នោតសាកល្បងរបស់គ.ជ.ប គឺធ្វើឡើងនៅក្នុងឃុំ សង្កាត់គោលដៅចំនួន២៥ នៃរាជធានី ខេត្ត ទាំងអស់ទូទាំងប្រទេស តាមរយៈប្រើនូវប្រព័ន្ធITជាមធ្យោបាយនេះ សំដៅឈានទៅធ្វើការអនុវត្តន៍ជាក់ស្តែង សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣។ បើតាមការបញ្ជាក់របស់ឯកឧត្តម ឌឹម សុវណ្ណារុំ បានឱ្យដឹងថា ការរៀបចំការបោះឆ្នោតសាកល្បងនេះ…
-
សេចក្ដីជូនដំណឹង លេខ ០០៦៖ កិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១

-
សូមសាធារណជនអញ្ជើញទស្សនាកម្មវិធីផ្សាយប្រចាំសប្តាហ៍ “គ.ជ.ប និងម្ចាស់ឆ្នោត”!

សូមសាធារណជនអញ្ជើញទស្សនាកម្មវិធីផ្សាយប្រចាំសប្តាហ៍ “គ.ជ.ប និងម្ចាស់ឆ្នោត”! នៅថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១នេះ យើងខ្ញុំសូមជូននូវកិច្ចសម្ភាសន៍តាមប្រព័ន្ធអនឡាញ ជាមួយឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ទាក់ទងនឹងព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត។ សូមអញ្ជើញតាមដានទស្សនា!
-
បក្សនយោបាយ ៤ ដាក់ពាក្យចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ

ភ្នំពេញ៖ គណបក្សនយោបាយចំនួន ៤ បានដាក់ពាក្យចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ គ.ជ.ប បានប្រកាសថា ក្នុងរយៈពេល៥ថ្ងៃ (ចាប់ពីថ្ងៃទី៦-១០ ខែឧសភា) នៃការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត គ.ជ.ប បានទទួលពាក្យសុំពីគណបក្សនយោបាយចំនួន ៤ ដែលដាក់ពាក្យប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ។ គណបក្សទាំងបួននោះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា និងគណបក្សហ្វ៊ុនស៉ិនប៉ិច។ បើតាមគ.ជ.ប, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នឹងប្រព្រឹត្តទៅ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។ដោយ -រ៉ាវុធ
-
គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានថ្ងៃទី១ នៃការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សា ក្រុងបូកគោ នៃខេត្តកំពត
