-
ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ និងការចុះបញ្ជីគណបក្សនយោបាយ ចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែឧសភា
រាជធានីភ្នំពេញ៖ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ ការចុះបញ្ជីគណបក្ស នយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះ មានរយៈពេល ៥ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១ ខាងមុខ។នេះបើតាមការឱ្យដឹងរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)។ អគ្គលេខាធិការរង និងជាទីប្រឹក្សា គ.ជ.បលោក សោម សូរីដា បានថ្លែងបញ្ជាក់ថា សម្រាប់គណបក្សនយោបាយ ដែលមានបំណងចូលរួម ប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ត្រូវចាប់ផ្តើមដាក់ពាក្យសុំ ចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះ នៅគណៈកម្មការ រាជធានី ខេត្ត រៀបចំការបោះឆ្នោត យ៉ាងតិច ៨០ ថ្ងៃ មុនកាលបរិច្ឆេទ នៃការបោះឆ្នោត។ លោកបានបន្ថែមថា គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវ ស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះ សម្រាប់ការបោះឆ្នោតលើកទី១…
-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជូនជំណឹងពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត សម្រាប់អាណត្តិទី ១
រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីជូនជំណឹងមួយពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត សម្រាប់អាណត្តិទី ១ និងការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី ១ ដើម្បីជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត។ យោងតាមសេចក្តីជូនដំណឹដងនេះបានបញ្ជាក់ថាអនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ សូមជម្រាបជូនដំណឹងជាសាធារណៈដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជ្រាបថា ៖ -ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត សម្រាប់អាណត្តិទី១ មានចំនួន ១៣ នាក់។ -កាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី ១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសមេត្តាជ្រាប៕ដោយ៖ ម៉ាដេប៉ូ
-
កិច្ចសម្ភាសន៍ជាមួយ ឯ.ឧ ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត
កិច្ចសម្ភាសន៍តាមប្រព័ន្ធវីដេអូ ជាមួយ ឯ.ឧ ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីប្រធានបទការលើកពេលសាកល្បងបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២១៕
-
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងបូកគោ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២១ ខែមេសានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។បើតាម គ.ជ.ប ដំណឹងនេះធ្វើឡើងដោយយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៧ សសរ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ស្តីពីការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត។គ.ជ.ប បន្តថា យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ៦៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត សម្រាប់អាណត្តិទី១ មាត្រា១ «ត្រូវបានកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត សម្រាប់អាណត្តិទី១ មានចំនួន ១៣នាក់ ដោយអនុលោមតាមមាត្រា ១៨ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»។ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងបូកគោ មានអ្នកបោះឆ្នោតសរុបចំនួន ១៧រូប ជាក្រុមប្រឹក្សាសង្កាត់ក្នុងមុខតំណែងនៃសង្កាត់ចំនួន ៣ រួមមាន៖ សង្កាត់បឹងទូក មានអង្គបោះឆ្នោតចំនួន ៥រូប សង្កាត់កោះតូច មានអង្គបោះឆ្នោតចំនួន…
-
ប្រធាន គ.ជ.ប៖ ការលើកពេលអនុវត្តដំណើរការនៃការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដោយសារតែការឆ្លងរីករាលដាលជំងឺកូវីដ១៩
ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ នៅថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១ នេះថា ការលើកពេលអនុវត្តដំណើរការនៃការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដោយសារតែការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ការលើកឡើងរបស់ ឯកឧត្តម ប្រធានគ.ជ.ប មានខ្លឹមសារដូចអ្វីដែលមានការជូនដំណឹងរបស់គ.ជ.ប កាលពីពេលកន្លងទៅ។ ឯកឧត្តម ស៊ិក ប៊ុនហុក បានបន្ថែមថា ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាហេតុធ្វើឲ្យការជួបជុំគ្នាមិនបាន ហើយការរៀបចំការបោះឆ្នោតសាកសល្បងនេះ។ «ចំនួនភូមិឃុំតិចមែនប៉ុន្តែវាមានការជួបជុំគ្នា និងជិតដល់ថ្ងៃដែលត្រូវដំណើរការនៃការបោះឆ្នោតសាកល្បង ក៏កើតមានសភាពការណ៍បែបនេះ វាជារឿងសត្យានុម័តមិនមែនអត្តនោម័តទេ។ ហេតុនេះអត្តនោម័តរបស់ គ.ជ.ប. វាត្រូវស៊ីជាមួយសត្យានុម័ត គឺសភាពការណ៍បែបនេះវានាំឲ្យមានការប៉ះពាល់និងការរៀបចំរបស់គ.ជ.ប វាមានភាពមិនគម្បីចំពោះនយោបាយរបស់រដ្ឋាភិបាលផង និងអាយុជីវិតរបស់ប្រជាពលរដ្ឋដែលគេចូលរួមអាចមានការឆ្លងជំងឺកូវីដ១៩» នេះជាការឱ្យដឹងបន្ថែមពីឯកឧត្តម ស៊ិក ប៊ុនហុក។ ឯកឧត្តម ប្រធាន គ.ជ.ប. បានបញ្ជាក់ថា “បើយោងការងារនៅពេលខាងមុខមានការធូរស្រាល យើងនឹងធ្វើឲ្យបាននៅមុនការចុះបញ្ជីគណបក្សនយោបាយនៅចុងឆ្នាំ២០២១ខាងមុខនេះ ប៉ុន្តែឥឡូវយើងផ្អាកសិនដោយសារសភាពការណ៍នៃការឆ្លងជំងឺកូវីដ១៩ វាកាន់តែធំទៅៗ ហើយបើយើងធ្វើវាមិនសមស្របជាមួយនឹងបរិបទ ហេតុនេះយើងត្រូវធ្វើឲ្យវាស៊ីជាមួយនឹងបរិបទសិន” សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រោងនឹងរៀបចំដំណើរការនៃការបោះឆ្នោតសាកល្បងសម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២១ នៅថ្ងៃទី២៣ ខែឧសភា…
-
គ.ជ.ប លើកពេលការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ បានសម្រេចលើកពេលអនុវត្តដំណើរការនៃការបោះឆ្នោតសាកល្បង សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ការសម្រេចលើកពេលនេះ ដោយសារតែ គ.ជ.ប បានពិនិត្យឃើញថា ស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន មានការរីករាលដាលកាន់តែធ្ងន់ធ្ងរឡើងៗ។ជាមួយគ្នានេះដែរ កិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធតាមអនឡាញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក៏ត្រូវបានលើកពេលផងដែរ។សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រោងនឹងអនុវត្តដំណើរការនៃការបោះឆ្នោតសាកល្បងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ នៅក្នុងឃុំ សង្កាត់ គោលដៅចំនួន ២៥នៃរាជធានី-ខេត្តទាំងអស់ទូទាំងប្រទេស ប៉ុន្តែដោយបញ្ហានៃការីករាលនៃជំងឺកូវីដ-១៩ គ.ជ.ប នឹងផ្តល់កាលបរិច្ឆេទនៃការអនុវត្តការបោះឆ្នោតសាកល្បងនេះជាថ្មី តាមលទ្ធភាពដែល គ.ជ.ប អាចធ្វើបាន បន្ទាប់ពីស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងទាំងស្រុង៕
-
សេចក្តីប្រកាសព័ត៌មានលទ្ធផលនៃការសង្គេតការណ៍បោះឆ្នោតតាមប្រព័ន្ធអនឡាញនៅប្រទេសឥណ្ឌា ដោយ គ.ជ.ប នៅកម្ពុជា
សេចក្តីប្រកាសព័ត៌មានលទ្ធផលនៃការសង្គេតការណ៍បោះឆ្នោតតាមប្រព័ន្ធអនឡាញនៅប្រទេសឥណ្ឌា ដោយ គ.ជ.ប នៅកម្ពុជា។
-
គ.ជ.ប. គ្រោងរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ បានប្រកាសថាត្រៀមរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ក្នុងអាទ្តិទី៥ នៅពេលខាងមុខនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប. ការត្រៀមរៀបចំការបោះឆ្នោតឡើងវិញនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យលេខ ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ដីពីការបង្កើតក្រុងបូកគោនៃខេត្តកំពត។ គ.ជ.ប. បានបន្តថា យោងតាមមាត្រា ១៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានក្រុមប្រឹក្សារបស់ខ្លួន ដែលត្រូវបានជ្រើសរើសឡើងតាមការបោះឆ្នោតអសកលស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌដែលហៅកាត់ថា “ ក្រុមប្រឹក្សា” ។ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប. បានមានប្រសាសន៍ថា យោងមាត្រា៧៨ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ការរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាខេត្ត…
-
សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ គឺត្រូវបានកំណត់យកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២
សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ គឺត្រូវបានកំណត់យកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២
-
រាជរដ្ឋាកម្ពុជាបានប្រកាសថ្ងៃបោះឆ្នោតឃុំនិងសង្កាត់សម្រាប់អាណ្ណត្តិទី៥
យោងតាមសេចក្តីសម្រេច ការ បោះឆ្នោតក្រុមប្រឹក្សាឃុំនិងសង្កាត់ នៃអាណ្ណត្តិទី៥ នឹងត្រូវធ្វើនៅថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២។