Category: ព័ត៌មានអន្តរជាតិ

  • ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ជំរុញ​អោយ​គ្រប់​ភាគី​ប្រឆាំង​តវ៉ា​រក្សា​ការ​ស្ងប់ស្ងាត់

    ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ជំរុញ​អោយ​គ្រប់​ភាគី​ប្រឆាំង​តវ៉ា​រក្សា​ការ​ស្ងប់ស្ងាត់

    ថៃ​៖​ ​នាយករដ្ឋមន្ត្រី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​នៅ​ថ្ងៃអង្គារ​នេះ​ ​បាន​ធ្វើការ​ជំរុញ​អោយ​គ្រប់​ភាគី​ក្នុង​ការ​ប្រឆាំង​តវ៉ា​ ​រួម​មាន​ក្រុម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ ​និង​ក្រុម​រាជា​និយម​ ​រក្សា​ភាព​ស្ងប់ស្ងាត់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​១​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​នាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ​ថ្លែង​ថា​ ​ភាគី​ទាំងពីរ​មាន​សិទ្ធិ​បញ្ចេញមតិ​របស់​គេ​ ​ដរាបណា​វា​ស្ថិត​ក្នុងរង្វង់​ច្បាប់​អនុញ្ញាត​ ​លោក​ថា​ ​ការ​ប្រឈម​មុ​គ្នា​ណាមួយ​មិនមែន​ជា​វិធី​នាំទៅ​រក​ដំណោះស្រាយ​ទេ​ ​។​ ​លោក​ ​ប្រា​យុទ្ធ​ ​បញ្ជាក់​ថា​ ​ខ្ញុំ​ទទូច​ដល់​គ្រប់​ភាគី​អត់ធ្មត់​កុំ​ប៉ះទង្គិច​គ្នា​ ​និង​ ​បំពានច្បាប់​ហួសហេតុ​ ​រហូតដល់​បង្ខំ​អោយ​អាជ្ញាធរ​ប្រើ​វិធានការ​ផ្សេងៗ​ ​ដើម្បី​អនុវត្ត​ច្បាប់​ ​លោក​ថា​ ​រដ្ឋាភិបាល​មិន​កាន់ជើង​ខាងណា​នោះ​ទេ​ ​។​ ​ការ​អំពាវនាវ​ខាងលើ​នេះ​របស់​លោក​ ​ប្រា​យុទ្ធ​ ​ត្រូវ​បាន​ធ្វើឡើង​០​២​ថ្ងៃក្រោយ​ប៉ូលិស​ថៃ​បាន​ប្រើ​ឡាន​បាញ់​ទឹក​លើ​ក្រុម​បាតុករ​ ​ដែល​ព្យាយាម​ដង្ហែ​ញត្តិ​ថ្វាយ​ជូន​ព្រះមហាក្សត្រ​ ​មហា​ ​វិច​រ៉ា​ឡុង​កន​ ​នៅ​ព្រះបរមរាជវាំង​ ​៕

  • សហភាព​អឺរ៉ុប​គ្រោង​យកពន្ធ​លើ​ទំនិញ​នាំចូល​ពី​សហរដ្ឋអាមេរិក​ចំនួន​០​៤​ពាន់​លាន​ដុល្លារ

    សហភាព​អឺរ៉ុប​គ្រោង​យកពន្ធ​លើ​ទំនិញ​នាំចូល​ពី​សហរដ្ឋអាមេរិក​ចំនួន​០​៤​ពាន់​លាន​ដុល្លារ

    ​អឺរ៉ុប​៖​ ​មន្ត្រី​ការទូត​សហភាព​អឺរ៉ុប​បញ្ជាក់​ថា​ ​សហភាព​អឺរ៉ុប​គ្រោង​យកពន្ធ​ចំនួន​៤​ពាន់​លាន​ដុល្លារ​លើ​ទំនិញ​នាំចូល​របស់​សហរដ្ឋអាមេរិក​ ​ដើម្បី​ជា​ការសងសឹក​ដែល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ បាន​ផ្ដល់​ប្រាក់ជំនួយ​ដល់​ក្រុមហ៊ុន​ផលិត​យន្តហោះ​ Bo​e​in​g​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ ​។​ ​រដ្ឋាភិបាល​ភាគច្រើន​នៅ​ក្នុង​សហភាព​អឺរ៉ុប​គាំទ្រ​ឲ្យ​មានការ​យកពន្ធ​នេះ​ ​នៅពេលដែល​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​បណ្ដា​ប្រទេស​នៅ​ក្នុង​សហភាព​អឺរ៉ុប​ ​នឹង​ជួប​ប្រ​ជុំគ្នា​នាស​ប្ដាហ៍​ក្រោយនេះ​ ​។​ ​នេះ​គឺជា​ដំណើរ​វិវត្តន៍​ចុងក្រោយបង្អស់​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​អា​ត្លង់ទិ​ក​រវាង​សហរដ្ឋអាមេរិក​ ​និង​សហគមន៍​អឺរ៉ុប​ ​ក្នុង​រយ​:​ពេល​១​៦​ឆ្នាំ​មកនេះ​ ​ជាមួយនឹង​ប្រធានាធិបតី​អាមេរិក​មួយ​ចំនួន​មក​ហើយ​ ​។​ ​យ៉ាងណាមិញ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅតែ​បន្ត​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​រហូតដល់​ថ្ងៃ​ទី​២​០​ ​ខែ​មករា​ ​ឆ្នាំក្រោយ​នេះ​ ​និង​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​របស់​សហភាព​អឺរ៉ុប​ ​ដើម្បី​ជា​ការសងសឹក​នឹង​អ្វី​ដែល​អឺរ៉ុប​បាន​ធ្វើ​ស្រដៀងគ្នា​ ​ចំពោះ​ការ​ផ្ដល់​ប្រាក់ជំនួយ​ឲ្យ​ក្រុមហ៊ុន​ផលិត​យន្ដហោះ​ ​Air​bus​ ​៕

  • ​Apple​ ​បញ្ចេញ​ក្រុម​កុំព្យូទ័រ​ ​Ma​c ​ជំនាន់​ថ្មី​ក្នុង​ព្រឹត្តិការណ៍​ពិសេស​មួយ​នៅ​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ

    ​Apple​ ​បញ្ចេញ​ក្រុម​កុំព្យូទ័រ​ ​Ma​c ​ជំនាន់​ថ្មី​ក្នុង​ព្រឹត្តិការណ៍​ពិសេស​មួយ​នៅ​ថ្ងៃអង្គារ​ស​ប្តាហ៍​នេះ

    ​អាមេរិក​៖​ ​ដូច​តាម​ការ​គ្រោងទុក​ ​ក្រុមហ៊ុន​ ​Apple​ ​បាន​បើក​បង្ហាញ​វត្តមាន​ក្រុម​កុំព្យូទ័រ​ ​Ma​c ​ជំនាន់​ថ្មី​របស់​ខ្លួន​ ​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិសេស​មួយ​ ​នា​ថ្ងៃអង្គារ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ដោយ​ពួកវា​ប្រើ​បន្ទះ​ឈី​ប​ C​P​U ​ដែល​ ​Apple​ ​អភិវឌ្ឍ​ឡើង​ផ្ទាល់​ឈ្មោះថា​ ​Apple​ S​i​l​icon​ ​M​1 ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ក្រុម​កុំព្យូទ័រ​ ​Ma​c ​ជំនាន់​ថ្មី​ ​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​សហរដ្ឋអាមេរិក​មួយ​នេះ​ ​បាន​បញ្ចេញ​ក្នុង​នោះ​រួម​មាន​ ​Ma​c​Book​ ​Air​, ​Ma​c​Book​ ​Pro​ ​១​៣​អ៊ីញ​ ​និង​មីនី​កុំព្យូទ័រ​ ​Ma​c ​ហើយ​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ​Apple​ ​ក៏បាន​ប្រកាស​អំពី​ប្រព័ន្ធប្រតិបត្តិការ​ថ្មី​របស់​ខ្លួន​ផង​ដែរ​ ​នោះ​គឺ​ ​Ma​cO​S ​Big​ Sur ​ដែល​នឹង​ទាញ​យក​ប្រយោជន៍​ពី​សមត្ថភាព​បន្ទះ​ឈី​ប​ ​M​1 ​នេះ​ ​។​ ​សូម​ជម្រាប​បន្ថែម​ថា​ ​អតិថិជន​ទាំងអស់​អាច​ចាប់ផ្តើម​បញ្ជាទិញ​ក្រុម​កុំព្យូទ័រ​ ​Ma​c ​ជំនាន់​ថ្មី​ ​ន​ខាងលើ​នេះ​បាន​ភ្លាម​ៗ​តែម្តង​ ​ហើយ​កុំព្យូទ័រ​ទាំងនេះ​នឹង​មាន​វត្តមាន​នៅ​តាម​ហាង​របស់​ ​Apple​ ​នាស​ប្តាហ៍​ក្រោយ​ ​ប៉ុន្តែ​ពុំ​មានការ​បញ្ជាក់​ថ្ងៃ​ឲ្យ​ច្បាស់​នោះ​ឡើយ​ ​ខណៈ​ប្រព័ន្ធប្រតិបត្តិការ​ថ្មី​…

  • លោក​ ចូ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​គ្មានអ្វី​នឹង​អាច​បញ្ឈប់​ការផ្ទេរ​អំណាច​បានទេ​ ​បើ​ទោះបី​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ប្តេជ្ញា​ថា​ ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ថ្មី

    លោក​ ចូ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​គ្មានអ្វី​នឹង​អាច​បញ្ឈប់​ការផ្ទេរ​អំណាច​បានទេ​ ​បើ​ទោះបី​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ប្តេជ្ញា​ថា​ ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ថ្មី

    ​អាមេរិក​៖​ ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ថ្ងៃអង្គារ​នេះ​បញ្ជាក់​ថា​ ​គ្មានអ្វី​នឹង​អាច​បញ្ឈប់​ការផ្ទេរ​អំណាច​នៃ​រដ្ឋាភិបាល​អាមេរិក​បាន​ឡើយ​ ​ស្រប​ពេល​ដែល​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ប្រកាស​ថា​ ​លោក​នឹង​មិន​ទទួលយក​លោក​ ​បៃ​ដិ​ន​ ​ជំនួស​គាត់​នៅ​ក្នុង​សេតវិមាន​ទេ​ ​ហើយ​ថា​ ​មាន​ក្រុម​បណ្តាញ​ជួយ​លោក​ ​បៃ​ដិ​ន​ ​«​ក្លែង​បន្លំ​សន្លឹកឆ្នោត​»​ ​ខណៈ​លោក​កំពុង​ប្រឆាំង​នឹង​លទ្ធផល​តាមផ្លូវ​តុលាការ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ទន្ទឹមគ្នា​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ហៅ​ការ​បដិសេធ​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ក្នុង​ការ​ទទួលស្គាល់​ការ​ចាញ់​ឆ្នោត​របស់​លោក​ថា​ ​ជា​ “ ​ភាព​អាម៉ាស់​” ​ប៉ុន្តែ​បាន​ចាត់​ទុក​ការ​ប្រឈម​នេះ​ថា​ ​មិន​សំខាន់​ ​។​ ​ការ​ផ្ទេរតំណែង​ប្រធានាធិបតី​អាមេរិក​កំពុង​ជួប​បញ្ហា​រង្គោះរង្គើ​ ​ក្រោយ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​យុត្តិធម៌​ស៊ើប​អង្កេត​លើ​ការ​លួច​បន្លំ​សន្លឹកឆ្នោត​ ​ជាពិសេស​រារាំង​មិន​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​សហការ​ជាមួយ​ក្រុម​ការងារ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ ចូ ​បៃ​ដិ​ន​ ​។​ ​ដោយ​លោក​ ​ត្រាំ​ ​មិនព្រម​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នោះ​ ​ក្រុម​ការងារ​របស់​លោក​ ​បៃ​ដិ​ន​ ​វិញ​បាន​លើកឡើង​ពី​លទ្ធភាព​ក្នុង​ការ​ប្តឹង​សេវា​រដ្ឋបាល​ទូទៅ​ ​GAS​ ​ឲ្យ​ទទួលស្គាល់​លោក​ ​បៃ​ដិ​ន​ ​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​…

  • តុលាការ​កំពូល​អាមេរិក​នឹង​បើកសវនាការ​លើ​បណ្តឹង​លុបចោល​ច្បាប់​សុខភាព​ Ob​am​a​care

    តុលាការ​កំពូល​អាមេរិក​នឹង​បើកសវនាការ​លើ​បណ្តឹង​លុបចោល​ច្បាប់​សុខភាព​ Ob​am​a​care

    ​អាមេរិក​៖​ ​តុលាការ​កំពូល​អាមេរិក​នឹង​ស្តាប់​អំណះអំណាង​ផ្ទាល់មាត់​នៅ​ថ្ងៃអង្គារ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ជុំវិញ​ការ​ប្រឹងប្រែង​របស់​គណបក្ស​សាធារណរដ្ឋ​ ​ក្នុង​ការលុបចោល​ច្បាប់​សុខភាព​ ​Afford​able​ ​Care​ ​Act​ ​ហៅថា​ Ob​am​a​care​ ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​យុគ​សម័យ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ ​បារ៉ា​ក់ ​អូ​បា​ម៉ា​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​​សវនាការ​នេះ​កើតឡើង​ប៉ុន្មាន​ស​ប្តាហ៍ ​បន្ទាប់ពី​អ្នកស្រី​ ​Amy​ ​Coney​ ​Bar​r​e​t​t​ ​បាន​ក្លាយ​ជា​ចៅក្រម​តុលាការ​កំពូល​មួយ​រូប​ ​ហើយដែល​នេះ​ធ្វើ​ឱ្យ​សំឡេង​ចៅក្រម​ខាង​ក្រុម​អភិរក្សនិយម​មានសំឡេង​ភាគច្រើន​៦​ទល់នឹង​៣​សំឡេង​ ​។​ ​ចំណុច​សំខាន់​នៃ​បណ្តឹង​ប្រឆាំង​ច្បាប់​សុខភាព​ឆ្នាំ​២​០​១​០​នេះ​ ​គឺ​ការ​តម្រូវ​ឱ្យ​ពលរដ្ឋ​ភាគច្រើន​បំផុត​ ​មាន​ការធានា​រ៉ាប់រង​សុខភាព​ក្នុង​ក​ម្រិ​ត​អប្បបរមា​មួយ​ ​បើ​មិន​ដូចនេះ​ទេ​ ​នឹង​ត្រូវ​ទទួលរង​នូវ​ការ​ផាក​ពិន័យ​ ​។​​សូម​បញ្ជាក់​ថា​ ​តុលាការ​កំពូល​អាមេរិក​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ចេញ​សេចក្តី​សម្រេច​ក្នុង​រឿងក្តី​នេះ​នៅ​ចុងខែ​មិថុនា​ ​ឬ​ដើមខែ​កក្កដា​ ​ឆ្នាំ​២​០​២​១​ខាងមុខ​ ​។​ ​ប្រសិនបើ​តុលាការ​សម្រេច​លុបចោល​ច្បាប់​នេះ​មែន​ ​នោះ​មនុស្ស​រហូតដល់​២​០​លាន​នាក់​អាច​នឹង​បាត់បង់​ការធានា​រ៉ាប់រង​សុខភាព​របស់​ពួកគេ​ ​ហើយ​ក្រុមហ៊ុន​ធានា​រ៉ាប់​រ៉​ង​មាន​សិទ្ធិ​បដិសេធ​មិន​ទទួល​អ្នកជំងឺ​ដែល​មាន​រោគប្រចាំកាយ​ ​៕

  • អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៥​២​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​២​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៦​លាន​៣​៦​ម៉ឺន​នាក់

    អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៥​២​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​២​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៦​លាន​៣​៦​ម៉ឺន​នាក់

    បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៥​១​លាន​៧​៩​ម៉ឺន​១​ពាន់​២​៩​៦​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​២​៧​ម៉ឺន​៨​ពាន់​៤​៦​០​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​៦​លាន​៣​៦​ម៉ឺន​៤​ពាន់​៩​៣​១​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​១​១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​៥​៥​ម៉ឺន​៧​ពាន់​៧​៦​៧​នាក់​ ​ស្លាប់​ចំនួន​២​៤​ម៉ឺន​៥​ពាន់​៧​៨​៥​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៦​លាន​៥​៩​ម៉ឺន​៦​ពាន់​៧​៧​០​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​៦​៣​ម៉ឺន​៥​ពាន់​៧​៥​៤​នាក់​ ​ស្លាប់​ចំនួន​១​២​ម៉ឺន​៧​ពាន់​៦​១​៥​នាក់​ ​និង​ជាសះស្បើយ​៨​លាន​១​ម៉ឺន​១​ពាន់​៨​៤​៤​នាក់​ ​។​​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៧​០​ម៉ឺន​១​ពាន់​២​៨​៣​នាក់​ ​ស្លាប់​១​៦​ម៉ឺន​២​ពាន់​៨​៤​២​នាក់​ ​និង​ជាសះស្បើយ​៥​លាន​៦​ម៉ឺន​៤​ពាន់​៣​៤​៤​នាក់​ ​៕

  • ​ជួបវិបត្តិ​សេដ្ឋកិច្ច​ព្រោះ​កូ​វី​ដ​១​៩​ ​ធ្វើ​អត្តឃាត​នៅ​ជប៉ុន​កើន​ឡើង​ ​ត្រឹម​១​ខែ​ ​ស្លាប់​ជាង​២​ពាន់​នាក់

    ​ជួបវិបត្តិ​សេដ្ឋកិច្ច​ព្រោះ​កូ​វី​ដ​១​៩​ ​ធ្វើ​អត្តឃាត​នៅ​ជប៉ុន​កើន​ឡើង​ ​ត្រឹម​១​ខែ​ ​ស្លាប់​ជាង​២​ពាន់​នាក់

    ជួបវិបត្តិ​សេដ្ឋកិច្ច​ព្រោះ​កូ​វី​ដ​១​៩​ ​ធ្វើ​អត្តឃាត​នៅ​ជប៉ុន​កើន​ឡើង

  • ​មន្ត្រីទូត​ហុង​គ្រី​នៅ​​​ថៃ​ឆ្លង​កូ​វី​ដ​១​៩​ ក្រោយជួប​​​លោករដ្ឋមន្ត្រីការបរទេស ​​S​z​i​j​jar​to​ ​​

    ​មន្ត្រីទូត​ហុង​គ្រី​នៅ​​​ថៃ​ឆ្លង​កូ​វី​ដ​១​៩​ ក្រោយជួប​​​លោករដ្ឋមន្ត្រីការបរទេស ​​S​z​i​j​jar​to​ ​​

    មន្ត្រីទូត​ហុង​គ្រី​នៅ​​​ថៃ​ឆ្លង​កូ​វី​ដ​១​៩​ ក្រោយជួប​​​លោករដ្ឋមន្ត្រីការបរទេស ​​S​z​i​j​jar​to​ ​​

  • ព្រោះ​កូ​វី​ដ​១​៩​ ​សេដ្ឋកិច្ច​អ៊ី​ន​ធឺ​ណេ​ត​នៅ​អាស៊ី​អាគ្នេយ៍​កើន​ដល់​ជាង​១​០​០​ពាន់​លាន​ដុល្លារ

    ព្រោះ​កូ​វី​ដ​១​៩​ ​សេដ្ឋកិច្ច​អ៊ី​ន​ធឺ​ណេ​ត​នៅ​អាស៊ី​អាគ្នេយ៍​កើន​ដល់​ជាង​១​០​០​ពាន់​លាន​ដុល្លារ

    ​សេដ្ឋកិច្ច​អ៊ី​ន​ធឺ​ណេ​ត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នឹង​ឈាន​ដល់​១​០​៥​ពាន់​លាន​ដុល្លារ​អាមេរិក​ ​នៅ​ឆ្នាំ​២​០​២​០​នេះ​ ​ខណៈ​ដែល​វិបត្តិ​ជំងឺ​កូ​វី​ដ​១​៩​ជំរុញ​ឲ្យ​មានការ​ប្រើ​អ៊ី​ន​ធឺ​ណេ​ត​កាន់តែ​សកម្ម​ ​ដូចជា​ការ​បញ្ជាទិញ​ទំនិញ​តាម​អន​ឡា​ញ​ ​និង​ការ​មាន​ពេល​សម្រាក​ក​ម្សាន្ត​ផ្សេងៗ​ ​នេះ​បើ​តាម​របាយការណ៍​មួយ​បង្ហាញ​ឲ្យដឹង​ ​នៅ​ថ្ងៃ​អង្គា​រ៍ ​ទី​១​០​ ​វិច្ឆិកា​ ​២​០​២​០​។ ​​របាយការណ៍​របស់​ ​Goo​g​l​e​ ​ជា​ក្រុមហ៊ុនរដ្ឋ​សិង្ហបុរី​ ​T​e​ma​s​e​k ​Holding​s ​and​ ​business​ ​consult​ant​s B​a​in​ & ​Co​ ​មួយ​នេះ​ ​ដែលធ្វើរបាយការណ៍​គ្របដណ្តប់​លើ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ម៉ាឡេស៊ី​ ​វៀតណាម​ ​សិង្ហបុរី​ ​និង​ហ្វីលីពីន​បាន​អះអាង​ថា​ ​នៅ​ឆ្នាំ​២​០​២​០​នេះ​ ​មាន​អ្នកប្រើ​អ៊ី​ន​ធឺ​ណេ​ត​កើន​ឡើង​ថ្មី​៤​០​លាន​នាក់​ទៀត​ ​ក្នុង​តំបន់​ ​សរុប​ដល់​៤​០​០​លាន​នាក់ ​ស្មើនឹង​ប្រមាណ​៧​០​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​។​ ​ប្រភព​បានឲ្យ​ដឹង​ដែរ​ថា​ ​សេដ្ឋកិច្ច​អ៊ី​ន​ធឺ​ណេ​ត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​ពង្រីក​៥​ភាគរយថែមទៀត​ ​ពី​ឆ្នាំ​២​០​១​៩​៕​ ​ប្រភព​ពី​ CN​A

  • ​រ​ុស្ស៊ី​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ S​put​n​i​k ​V​ ​មាន​ប្រសិទ្ធ​ភាពជា​ង​៩​០​ភាគរយ​ក្នុង​ការ​ព្យាបាល​ ​CO​V​I​D​-19

    ​រ​ុស្ស៊ី​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ S​put​n​i​k ​V​ ​មាន​ប្រសិទ្ធ​ភាពជា​ង​៩​០​ភាគរយ​ក្នុង​ការ​ព្យាបាល​ ​CO​V​I​D​-19

    រុស្ស៊ី​៖​ ​វ៉ាក់សាំង​ S​put​n​i​k ​V​ ​របស់​ប្រទេស​រុស្ស៊ី​មាន​ប្រសិទ្ធ​ភាពជា​ង​៩​០​ភាគរយ​ឯណោះ​ ​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​ ​CO​V​I​D​-19 ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​រុស្ស៊ី ​ដកស្រង់​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​១​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​​ជាមួយគ្នា​នេះ​ ​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​ ​ដែល​ស្ថិត​ក្រោម​ក្រសួងសុខាភិបាល​រុស្ស៊ី ​លោក​ ​អូ​ក​សា​ណា​ ដ្រា​ប​ឃី​ណា​ ​បាន​និយាយ​ថា​ ​យើង​ទទួលខុសត្រូវ​ក្នុង​ការ​តាមដាន​ប្រសិទ្ធ​ភាព​វ៉ាក់សាំង​ S​put​n​i​k ​V​ ​ក្នុងចំណោម​ពលរដ្ឋ​ដែល​ទទួល​វា​ដំបូង​ៗ​ ​ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ចាក់​វ៉ាក់សាំង​ដ៏​ធំ​របស់​រុស្ស៊ី ​ដោយ​លទ្ធផល​បាន​បង្ហាញ​ថា​ ​មិន​មាន​អ្វី​ជា​ការ​ព្រួយបារម្ភ​ ​ចំពោះ​សុវត្ថិភាព​របស់​វា​ឡើយ​ ​។​​ការ​អះអាង​ពី​ប្រសិទ្ធ​ភាព​នៃ​វ៉ាក់សាំង​ប្រឆាំង​ ​Co​v​i​d​-19 ​របស់​រុស្ស៊ី​ខាងលើ​នេះ​ ​បាន​កើតមានឡើង​ក្រោយ​ក្រុមហ៊ុន​ផលិត​ឱសថ​ដ៏​របស់​អាមេរិក​ ​ភី​ហ្វីហ្សឺ ​និង​ ​បាយ​អូ​អិ​ន​ធិ​ច​ ​របស់​អាល្លឺម៉ង់​ ​បាន​ប្រកាស​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​វ៉ាក់សាំង​ដំបូង​របស់​ពួកគេ​អាច​ការពារ​មនុស្ស​ពី​ការ​ឆ្លង​ ​CO​V​I​D​-19 ​បាន​រហូតដល់​ជាង​៩​០​ភាគរយ​ ​៕