Category: ព័ត៌មានអន្តរជាតិ

  • ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​នឹង​ដក​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​មួយ​ចំនួន​របស់​ថៃ

    ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​នឹង​ដក​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​មួយ​ចំនួន​របស់​ថៃ

    អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅ​ថ្ងៃសុក្រ​នេះ​បញ្ជាក់​ថា​ ​ប្រទេស​របស់​លោក​គ្រោង​ដក​ការ​អនុគ្រោះ​ពន្ធ​ចេញពី​ទំនិញ​មួយ​ចំនួន​របស់​ថៃ​ ​ស្ថិត​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ (​G​S​P​) ​ដែល​នឹង​ត្រូវ​ចូលជាធរមាន​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​ធ្នូ​ខាងមុខ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​៣​១​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​រដ្ឋាភិបាល​ថៃ​ ​ដែល​បច្ចុប្បន្ន​កំពុង​ប្រឈមមុខនឹង​មហា​បាតុកម្ម​នោះ​ ​មិនទាន់​ធ្វើការ​ឆ្លើយតប​ណាមួយ​ ​ចំពោះ​ការប្រកាស​ដក​ការ​អនុគ្រោះ​ពន្ធ​ពីសំណាក់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នោះ​ទេ​ ​ខណៈ​ទំនិញ​ថៃ​ណាខ្លះ​ដែល​នឹង​ត្រូវ​ប្រឈម​មុខការ​ដក​ការ​អនុគ្រោះ​ពន្ធ​នោះ​ ​ក៏​មិនទាន់​មានការ​បញ្ជាក់​ផង​ដែរ​ ​។​ ​ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​សរសេរ​លិខិត​មួយ​ទៅកាន់​សភា​អាមេរិក​ ​ដោយ​ ​បញ្ជាក់​ថា​ ​ខ្ញុំ​បាន​មើលឃើញ​ថា​ ​ថៃ​មិនបាន​ធានា​ចំពោះ​អាមេរិក​នៅ​ក្នុង​ការ​ធ្វើឲ្យ​ទំនិញ​អាមេរិក​ចូល​ទៅ​ក្នុង​ទី​ផ្សារ​របស់​ថៃ​ដោយ​សម​ហេតុផល​ ​និង​ត្រឹមត្រូវ​នោះ​ឡើយ​ ​។​ ​ហេតុដូច្នេះ​ខ្ញុំ​គិតថា​ ​វា​ជា​ការ​សមស្រប​ក្នុង​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ ​ស្ថិត​ក្រោម​ប្រព័ន្ធ​ ​G​S​P​ ​ទៅលើ​ទំនិញ​មួយ​ចំនួន​មកពី​ថៃ​ ​ដោយ​ស្របតាម​មាត្រា​ដែល​បាន​ចែង​ ​៕

  • ​ក្រុម​និស្សិត​ដែល​គាំទ្រ​បាតុករ​ថៃ​ធ្វើ​ព​ហិ​កា​មិន​ចូលរួម​ពិធី​ចែក​សញ្ញាប័ត្រ​ដោយ​ព្រះមហាក្សត្រ

    ​ក្រុម​និស្សិត​ដែល​គាំទ្រ​បាតុករ​ថៃ​ធ្វើ​ព​ហិ​កា​មិន​ចូលរួម​ពិធី​ចែក​សញ្ញាប័ត្រ​ដោយ​ព្រះមហាក្សត្រ

    ​ថៃ​៖​ ​ក្រុម​និស្សិត​ដែល​គាំទ្រ​ក្រុម​បាតុករ​ថៃ​ ​បាន​ធ្វើ​ព​ហិ​កា​មិន​ចូលរួម​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដោយ​ព្រះមហាក្សត្រ​ថៃ​ ​ព្រះបាទ​ ​មហា​ ​វេច្ច​រ៉ា​ឡុង​កន​ ​នៅ​ថ្ងៃសុក្រ​ ​និង​ថ្ងៃសៅរ៍​នេះ​នៅ​សាកលវិទ្យាល័យ​ធម្មសាស្ត្រ​ ​ដើម្បី​សម្ដែង​ការ​ប្រឆាំង​នឹង​របប​រាជា​និយម​ ​ក្នុង​អំឡុង​ពេល​តវ៉ា​ឲ្យ​មានការ​កែ​ទម្រង់​ស្ថាប័ន​នេះ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​៣​១​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​និស្សិត​ថៃ​ម្នាក់​មាន​អាយុ​២​៣​ឆ្នាំ​បាន​ប្រាប់​កាសែត​រ៉​យ​ទ​័​រ​ថា​ ​យើង​ធ្វើ​គ្រប់យ៉ាង​ដើម្បីឲ្យ​សាល​ចែក​សញ្ញាប័ត្រ​មាន​ចំនួន​មនុស្ស​តិច​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន​… ​នេះ​គឺ​ដើម្បី​ផ្ញើ​សារ​ដោយប្រយោល​ថា​ ​ពួកយើង​ខ្លះ​មិន​សប្បាយចិត្ត​នឹង​ស្ថាប័ន​រាជា​និយម​ ​និង​ចង់ឲ្យ​មាន​កំណែ​ទម្រង់​ ​។​ ​ពិធី​ចែក​សញ្ញាប័ត្រ​ដែល​មាន​ព្រះមហាក្សត្រ​ថៃ​ ​ទ្រង់​ប្រទាន​សញ្ញាប័ត្រ​ដល់​និស្សិត​ដោយ​ផ្ទាល់​ព្រះ​ហត្ថ​ ​ជា​កិត្ត​យស​ដល់​និសិ្ស​ត​ ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ ​ដោយ​រូបថត​ជា​អនុ​ស្សា​វ​រី​យ៍​ពី​ពិធី​នេះ​ ​ភាគច្រើន​ត្រូវ​ពលរដ្ឋ​ថៃ​ដាក់​តាំងនៅ​តាម​ផ្ទះ​ដោយ​មោទនភាព​ ​។​ ​ប៉ុន្តែ​ការ​តវ៉ា​ចាប់តាំង​ពី​ពាក់កណ្ដាល​ខែ​កក្កដា​មក​ ​ធ្វើឲ្យ​មាន​ការរិះគន់​ជា​សា​ធារ​ណ​:​លើ​របប​រាជា​និយម​ ​និង​ ​បាន​អំពាវនាវ​ឲ្យ​មានការ​បង្រួម​អំណាច​ ​ព្រមទាំង​ប្រឆាំង​នឹង​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​ ​ដែល​កំណត់​ឲ្យ​ដាក់​ពន្ធ​នាគា​រ​ចំនួន​១​៥​ឆ្នាំ​ ​ចំពោះ​ជន​ណា​ដែល​រិះគន់​ព្រះមហាក្សត្រ​ ​និង​ ​ក្រុម​គ្រួសារ​រាជវង្ស​ ​៕

  • ​ចំនួន​អ្នក​ស្លាប់​កើន​ដល់​១​៩​នាក់​ ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ដ៏​កក្រើក​វាយប្រហារ​ប្រទេស​តួ​ក​គី​ ​និង​ក្រិក

    ​ចំនួន​អ្នក​ស្លាប់​កើន​ដល់​១​៩​នាក់​ ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ដ៏​កក្រើក​វាយប្រហារ​ប្រទេស​តួ​ក​គី​ ​និង​ក្រិក

    ​តួ​ក​គី​៖​ ​មនុស្ស​១​៩​នាក់​បាន​បាត់បង់ជីវិត​នៅ​ក្នុង​ប្រទេស​តួ​ក​គី​ ​និង​ក្រិក​ ​បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​កក្រើក​បាន​វាយប្រហារ​ទីក្រុង​ជាប់​តំបន់​ឆ្នេរ​ ​នៃ​ភាគ​ខាងលិច​ប្រទេស​តួ​ក​គី​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​ធ្វើឲ្យ​អគារ​នានា​ក្នុង​ទីក្រុង​ញាប់ញ័រ​ ​និង​ ​បង្ក​ឲ្យ​មនុស្សម្នា​ភ័យខ្លាច​ ​ហើយ​រត់ចេញ​មក​ឈរ​តាម​ដង​ផ្លូវ​ ​ដើម្បី​គេច​ចេញពី​គ្រោះថ្នាក់​ជាយថាហេតុ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​៣​១​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​គណៈ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​និង​គ្រោះអាសន្ន​របស់​តួ​ក​គី​ ​A​FAD​ ​បាន​បញ្ជាក់​ថា​ ​ជនរងគ្រោះ​១​៧​នាក់​បាន​ស្លាប់​ ​ខណៈ​មនុស្ស​ប្រមាណ​៧​០​៩​នាក់​ផ្សេងទៀត​រង​របួស​នៅ​ក្នុង​ប្រទេស​តួ​ក​គី​ ​។​ ​ដោយឡែក​នៅ​កោះ​ ​Sam​os ​របស់​ប្រទេស​ក្រិក​វិញ​ ​មាន​យុវជន​២​នាក់​ ​ក្នុង​នោះ​មាន​ប្រុស​ម្នាក់​ ​និង​ស្រី​ម្នាក់​ត្រូវ​បាន​គេ​រក​ឃើញ​បាន​ស្លាប់​នៅ​តំបន់​ដែល​មាន​ជញ្ជាំង​ដួល​រលំ​ ​។​ ​សូម​បញ្ជាក់​ថា​ ​គ្រោះ​រញ្ជួយ​ដី​ដ៏​កក្រើក​ខាងលើ​នេះ​ ​បាន​កើតឡើង​ចេញពី​ក្នុង​ជម្រៅ​ដី​១​០​គីឡូម៉ែត្រ​នៅ​ក្នុង​ដែនសមុទ្រ​ទល់មុខ​ទីក្រុង​ ​អ៊ី​ស្មឺ​ ​របស់​តួ​ក​គី​ ​។​ ​ពេលនេះ​អាជ្ញាធរ​តួ​ក​គី​កំពុងតែ​ចេញ​ប្រតិបត្តិការ​សង្គ្រោះ​យ៉ាង​រហ័ស​បំផុត​ ​ទៅកាន់​កន្លែង​កើតហេតុ​ ​ជាពិសេស​កន្លែង​ដែល​មាន​អគារ​ដួល​រលំ​ ​៕

  • ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

    ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

    ការឆ្លងថ្មីនៃ​វីរុស​កូវីដ​១៩ក្នុងប្រទេស​អាស៊ានទាំង១០​នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះ​មាន​ចំនួន៦ពាន់៩០១ករណី និងការស្លាប់ថ្មី​មានចំនួន១៤៨នាក់។

  • សហរដ្ឋអាមេរិក​កំពុង​ពន្លឿន​ដំណើរកា​រលក់​យន្តហោះ​ ​F​-35 ​ចំនួន​៥​០​គ្រឿង​អោយ​ទៅ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម

    សហរដ្ឋអាមេរិក​កំពុង​ពន្លឿន​ដំណើរកា​រលក់​យន្តហោះ​ ​F​-35 ​ចំនួន​៥​០​គ្រឿង​អោយ​ទៅ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម

    ​អាមេរិក​៖​ ​ក្រសួងការបរទេស​អាមេរិក​បាន​ធ្វើការ​បកស្រាយ​ទៅកាន់​សភា​រួចរាល់​ហើយ​ ​ចំពោះ​ការ​យល់ព្រម​របស់​ខ្លួន​ក្នុង​ដំណើរការ​លក់​យន្តហោះ​ច​ម្បាំ​ង​ ​F​-35 ​ចំនួន​៥​០​គ្រឿង​អោយអេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ ​ក្នុង​តម្លៃ​ប្រមាណ​១​០​ពាន់​លាន​ដុល្លារ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​ព្រឹទ្ធសភា​អាមេរិក​ ​កំពុងតែ​ធ្វើ​ការពិនិត្យ​មិនទាន់​ផ្លូវការ​នៅឡើយ​ ​ចំពោះ​សំណើ​ខាងលើ​នេះ​ ​ខណៈ​កន្លងមក​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ធ្លាប់​ទទួលរង​ការរិះគន់​ ​អំពី​ការ​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​ ​នៅ​ប្រទេស​យ៉េ​មែន​ ​ដែល​បាន​បង្ក​ឲ្យ​ជនស៊ីវិល​ជាច្រើន​នាក់​បាត់បង់ជីវិត​ ។​ ​ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​រំពឹង​ថា​ ​ខ្លួន​នឹង​អាច​ទទួល​បានការ​យល់ព្រម​លក់​យន្តហោះ​ច​ម្បាំ​ង​ ​F​-35 ​ពី​សហរដ្ឋអាមេរិក​ ​នៅមុន​ថ្ងៃបុណ្យ​ជាតិ​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​០​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ខាងមុខនេះ​ ​៕

  • កូវី​ដ​១​៩​៖​ ​សហរដ្ឋអាមេរិក​ឆ្លង​ថ្មី​៩​ម៉ឺន​នាក់​ត្រឹម​១​ថ្ងៃ​ ​ជាលើកដំបូង​

    កូវី​ដ​១​៩​៖​ ​សហរដ្ឋអាមេរិក​ឆ្លង​ថ្មី​៩​ម៉ឺន​នាក់​ត្រឹម​១​ថ្ងៃ​ ​ជាលើកដំបូង​

    កាល​ពីម្សិលមិញ​ ​សហរដ្ឋអាមេរិក​មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ចំនួនជា​ង​៩​ម៉ឺន​នាក់​ត្រឹម​១​ថ្ងៃ​ ​ជា​ការ​ឆ្លង​ក្នុង​ចំនួន​ដ៏​ច្រើន​បំផុត​ពុំ​ធ្លាប់​មាន​។​ ​សកលវិទ្យាល័យ​ Jo​h​ns ​Hop​kin​s ​បានឲ្យ​ដឹង​ថា​ ​សហរដ្ឋអាមេរិក​មាន​ឆ្លង​ថ្មី​៩​១​២​៩​៥​នាក់​ ​ក្នុង​ពេល​២​៤​ម៉ោង​ ​ម្សិលមិញ​ ​នេះ​បើ​តាម​ពេល​ជាក់ស្តែង​។​ ​អាមេរិក​ ​បច្ចុប្បន្ន​ ​មាន​ករណី​កូ​វី​ដ​១​៩​ ​កើន​ដល់​៨​.​៩​៤​លាន​នាក់​ ​ចាប់តាំង​ពី​ផ្ទុះ​លើកដំបូង​មក​ ​ជា​ចំនួន​ដ៏​ច្រើន​បំផុត​ ​ក្នុង​ពិភពលោក​។​ ក្រៅពី​ឆ្លង​ថ្មី​ជាង​៩​ម៉ឺន​ករណី​ ​ម្សិលមិញ​នេះ​ដែរ​ ​មាន​ស្លាប់​មនុស្ស​១​០​២​១​នាក់​ផង​ដែរ​ ​ដោយសារតែ​ជំងឺ​កូ​វី​ដ​១​៩​នេះ​ ​ធ្វើឲ្យ​អ្នក​ស្លាប់​កើន​ដល់​២​២​៨​៦​២​៥​នាក់​ ​ក៏​ជា​ចំនួន​ស្លាប់​ច្រើនជាង​គេ​ដែរ​៕​

  • ​មេដឹកនាំ​ពិភពលោក​ថ្កោលទោស​ករណី​វាយប្រហារ​ដោយ​កាំបិត​នៅ​បារាំង​ ​ដែល​បណ្តាល​អោយ​មនុស្ស​០​៣​នាក់​ស្លាប់

    ​មេដឹកនាំ​ពិភពលោក​ថ្កោលទោស​ករណី​វាយប្រហារ​ដោយ​កាំបិត​នៅ​បារាំង​ ​ដែល​បណ្តាល​អោយ​មនុស្ស​០​៣​នាក់​ស្លាប់

    ​បារាំង​៖​ ​បណ្តា​មេដឹកនាំ​ពិភពលោក​បាន​ប្រកាស​ថ្កោលទោស​ករណី​វាយប្រហារ​ដោយ​កាំបិត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​នៅ​ទីក្រុង​និ​ស​ ​ដែល​បារាំង​បាន​ហៅថា​ ​ជា​ការវាយប្រហារ​របស់​ក្រុម​ភេ​វរ​ករ​ឥស្លាម​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ការ​ថ្កោលទោស​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​ ​អាន់​តូ​នី​ញ៉ូ ហ្គូ​ដ​ទែ​រ៉េ​ស​ ​ព្រមទាំង​សហភាព​អឺរ៉ុប​ ​អា​រ៉ាប់​ ​និង​មេដឹកនាំ​អ៊ីស្រាអែល​ផង​ដែរ​ ​។​ ​បើ​តាម​អាជ្ញាធរ​បារាំង​ ​មនុស្ស​០​៣​នាក់​ត្រូវ​បាន​ស្លាប់​ ​ក្នុង​នោះ​រួម​មាន​ទាំង​ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​គេ​សម្លាប់​ដោយ​កាត់​ក្បាល​ ​បន្ទាប់ពី​មាន​ការវាយប្រហារ​ដោយ​កាំបិត​នៅ​ឯ​ព្រះវិហារ​គ្រឹ​ស្ដ​មួយ​ក្នុង​ទីក្រុង​នី​ស​ ​ភាគ​ខាងត្បូង​ប្រទេស​ ​។​ ​ក្រៅពី​មនុស្ស​ស្លាប់​ខាងលើ​ ​មាន​មនុស្សជា​ច្រើន​ទៀត​បាន​រង​របួស​ ​ខណៈ​អាជ្ញាធរ​ក្នុង​ទីក្រុង​នី​ស​ ​បាន​និយាយ​ថា​ ​វា​មើល​ដូច​ទៅជា​ឧប្បត្តិហេតុ​ភេរវកម្ម​ ​។​ ​ជុំវិញ​ ​បញ្ហា​ខាងលើ​នេះ​ ​នាយកដ្ឋាន​រដ្ឋអាជ្ញា​ប្រឆាំង​ភេរវកម្ម​បារាំង​បញ្ជាក់​ថា​ ​ខ្លួន​ត្រូវ​បាន​ស្នើសុំ​ឱ្យ​ធ្វើ​ការស៊ើបអង្កេត​យ៉ាង​ម៉ឺងម៉ាត់​លើ​ការវាយប្រហារ​នេះ​ ​ក្រោយ​ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​ ​៕

  • ​សហរដ្ឋអាមេរិក​បំបែក​កំណត់​ត្រា​ថ្មី​ ​ក្រោយ​ទើប​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ច្រើនជាង​៩​ម៉ឺន​នាក់​លើកដំបូង​ក្នុង​ពេល​មួយថ្ងៃ

    ​សហរដ្ឋអាមេរិក​បំបែក​កំណត់​ត្រា​ថ្មី​ ​ក្រោយ​ទើប​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ច្រើនជាង​៩​ម៉ឺន​នាក់​លើកដំបូង​ក្នុង​ពេល​មួយថ្ងៃ

    ​អាមេរិក​៖​ ​សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​កត់ត្រា​ពី​ចំនួន​អ្នក​ឆ្លង​ជម្ងឺ​ ​Co​v​i​d​-19 ​ថ្មីៗ​រហូតដល់​៩​ម៉ឺន​នាក់​លើកដំបូង​ក្នុងរយៈពេល​២​៤​ម៉ោង​ប៉ុណ្ណោះ​ ​នេះ​បើ​តាម​របាយការណ៍​សរុប​របស់​សាកលវិទ្យាល័យ​ Jo​h​ns ​Hop​kin​s ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ប្រទេស​មហាអំណាច​ពិភពលោក​មួយ​នេះ​ ​បាន​មើលឃើញ​ពី​ការ​កើន​ឡើង​យ៉ាង​គំហុក​នៃ​ករណី​ឆ្លង​ជម្ងឺ​ ​Co​v​i​d​-19 ​ចាប់តាំង​ពី​ពាក់កណ្តាល​ខែ​តុលា​កន្លងមក​នេះ​ ​តួយ៉ាង​គិត​ត្រឹម​ម៉ោង​៨​និង​៣​០​នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តាហ៍​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​អាជ្ញាធរ​សុខាភិបាល​អាមេរិក​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មីៗ​រហូតដល់​៩​ម៉ឺន​១​ពាន់​២​៩​៥​នាក់​ក្នុង​ពេល​តែ​មួយថ្ងៃ​ប៉ុណ្ណោះ​ ​។​ ​សូម​បញ្ជាក់​ថា​ ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​មាន​អ្នក​ឆ្លង​ជម្ងឺ​ ​Co​v​i​d​-19 ​សរុប​កើន​ឡើង​ដល់​៩​លាន​២​១​ម៉ឺន​២​ពាន់​៧​៦​៧​នាក់​ ​ស្លាប់​ចំនួន​២​៣​ម៉ឺន​៤​ពាន់​១​៧​៧​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៥​លាន​៩​៨​ម៉ឺន​៣​ពាន់​៣​៤​៥​នាក់​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​៕

  • អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​៥​លាន​៣​សែន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​១​៨​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​២​លាន​៩​សែន​នាក់

    អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​៥​លាន​៣​សែន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​១​៨​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​២​លាន​៩​សែន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៤​៥​លាន​៣​១​ម៉ឺន​៣​ពាន់​១​១​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​១​៨​ម៉ឺន​៥​ពាន់​៧​៣​៤​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​២​លាន​៩​៨​ម៉ឺន​៥​ពាន់​៦​៤​៨​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​២​១​ម៉ឺន​២​ពាន់​៧​៦​៧​នាក់​ ​ស្លាប់​ចំនួន​២​៣​ម៉ឺន​៤​ពាន់​១​៧​៧​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៥​លាន​៩​៨​ម៉ឺន​៣​ពាន់​៣​៤​៥​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​៨​ម៉ឺន​៨​ពាន់​៤​៦​នាក់​ ​ស្លាប់​ចំនួន​១​២​ម៉ឺន​១​ពាន់​១​៣​១​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៣​៧​ម៉ឺន​១​ពាន់​៨​៩​៨​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៤​៩​ម៉ឺន​៦​ពាន់​៤​០​២​នាក់​ ​ស្លាប់​១​៥​ម៉ឺន​៩​ពាន់​៣​៣​នាក់​ ​និង​ជាសះស្បើយ​៤​លាន​៩​៥​ម៉ឺន​៤​ពាន់​១​៥​៩​នាក់​ ​៕

  • ​កូរ៉េ​ខាងជើង​ស្តីបន្ទោស​កូរ៉េ​ខាងត្បូង​ ​ចំពោះ​ការ​គ្រប់គ្រង​ពលរដ្ឋ​មិនបាន​ល្អ​ ​ទើប​កើតមាន​ករណី​ឃាតកម្ម​កាលពី​ខែមុន

    ​កូរ៉េ​ខាងជើង​ស្តីបន្ទោស​កូរ៉េ​ខាងត្បូង​ ​ចំពោះ​ការ​គ្រប់គ្រង​ពលរដ្ឋ​មិនបាន​ល្អ​ ​ទើប​កើតមាន​ករណី​ឃាតកម្ម​កាលពី​ខែមុន

    កូរ៉េ​ខាងត្បូង​៖​ ​កូរ៉េ​ខាងជើង​ស្តីបន្ទោស​កូរ៉េ​ខាងត្បូង​ថា​ ​គ្រប់គ្រង​ពលរដ្ឋ​មិនបាន​ល្អ​ ​ទើប​បង្ក​ឲ្យ​មានការ​បាញ់សម្លាប់​មន្ត្រី​ជលផល​ ​ពីសំណាក់​ឆ្មាំ​ការពារ​ដែនសមុទ្រ​កូរ៉េ​ខាងជើង​កាលពី​ខែមុន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​ KCN​A​ ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​នេះ​បាន​រាយការណ៍​ថា​ ​នៅ​ក្នុង​ឧប្បត្តិហេតុ​នោះ​ ​ឆ្មាំ​ការពារ​ដែនសមុទ្រ​របស់យើង​បាន​បាញ់​ទៅលើ​មន្ត្រី​ម្នាក់​ ​បន្ទាប់ពី​រូបគេ​បាន​ព្យាយាម​ចូល​មកកាន់​ដែនទឹក​កូរ៉េ​ខាងជើង​ ​។​ ​វា​គឺជា​លទ្ធផល​ដែល​បាន​មកពី​ការ​គ្រប់គ្រង​ពលរដ្ឋ​មិន​ត្រឹមត្រូវ​ ​នៅ​តំបន់​ក្តៅ​ដែល​មាន​ស្ថានការណ៍​ផុយ​ស្រួយ​ ​ក្នុង​អំឡុង​ជំងឺ​ ​CO​V​I​D​-19 ​កំពុង​រាតត្បាត​ដ៏​តានតឹង​ ​។​ ​យ៉ាងណាមិញ​ ​បើ​តាម​សារ​ព័ត៌មាន​មួយ​ចំនួន​នៅ​កូរ៉េ​ខាងត្បូង​ ​មន្ត្រី​ជលផល​របស់​ខ្លួន​ ​ដែល​ត្រូវ​បាន​កូរ៉េ​ខាងជើង​បាញ់សម្លាប់​នោះ​ ​គឺ​មិនមែន​ជា​ឧប្បត្តិហេតុ​ឡើយ​ ​តែ​ជា​ការ​បញ្ជា​ពី​ថ្នាក់លើ​ ​ហើយ​ក្រោយ​ការ​បាញ់សម្លាប់​នោះ​ ​កូរ៉េ​ខាងជើង​បាន​ចាក់សាំង​ស្រោច​លើ​សាកសព​ ​រួច​ដុត​ក​ម្ទេ​ច​ចោល​ ​៕