Category: ព័ត៌មានអន្តរជាតិ

  • ផ្ទុះ​បាតុកម្ម​នៅមុខ​ហាង​ស​ម្លៀ​ក​បំពាក់​របស់​ព្រះ​អា​នុ​ជ​ ស្តេច​ថៃ​

    ផ្ទុះ​បាតុកម្ម​នៅមុខ​ហាង​ស​ម្លៀ​ក​បំពាក់​របស់​ព្រះ​អា​នុ​ជ​ ស្តេច​ថៃ​

    ផ្ទុះ​បាតុកម្ម​នៅមុខ​ហាង​ស​ម្លៀ​ក​បំពាក់​របស់​ព្រះ​អា​នុ​ជ​ ​របស់​ព្រះមហាក្សត្រ​ថៃ​

  • ​ការ​សិក្សាស្រាវជ្រាវ​នៅ​អង់គ្លេស​រក​ឃើញ​ថា​ ​អង់​ទី​គ​័​រ​ការពារ​ ​Co​v​i​d​-19 ​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស

    ​ការ​សិក្សាស្រាវជ្រាវ​នៅ​អង់គ្លេស​រក​ឃើញ​ថា​ ​អង់​ទី​គ​័​រ​ការពារ​ ​Co​v​i​d​-19 ​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស

    អង់គ្លេស​៖​ ​ការសិក្សា​ថ្មី​មួយ​ទៅលើ​ប្រជាជន​អង់គ្លេស​បង្ហាញ​ថា​ ​អង់​ទី​គ​័​រ​ការពារ​មេរោគ​ក្នុង​សារពាង្គ​កាយ​មនុស្ស​ ​ដើម្បី​ទប់ទល់​ជំងឺ​ ​Co​v​i​d​-19 ​មានការ​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស​ ​ក្នុងចំណោម​ប្រជាជន​ជាតិ​អង់គ្លេស​នៅ​រដូវក្តៅ​កន្លងទៅ​ ​ដែល​នេះ​បង្ហាញ​ថា​ ​ភាព​ស៊ាំ​ប្រឆាំង​នឹង​វី​រុ​ស​នេះ​ក្នុង​រាងកាយ​របស់​ពួកគេ​ ​មិន​ស្ថិតស្ថេរ​បាន​យូរ​នោះ​ទេ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​C​G​T​N​នៅ​ថ្ងៃ​ទី​២​៩​ខែ​តុលា​ឆ្នាំ​២​០​២​០​ ​។​ ​ការ​សិក្សាស្រាវជ្រាវ​ខាងលើ​នេះ​ធ្វើឡើង​ដោយ​មហាវិទ្យាល័យ​ ​អ៊ី​ម​ភើ​រៀ ​ទីក្រុង​ឡុង​ ​និង​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃអង្គារ​ (​ម៉ោង​ក្នុង​ត​បន់​) ​ដែល​ក្នុង​នោះ​រួម​មានការ​ធ្វើ​តេ​ស្ត​សាកល្បង​ទៅលើ​ជនជាតិ​អង់គ្លេស​ចំនួនជា​ង​៣​៦​ម៉ឺន​៥​ពាន់​នាក់​ក្នុង​អំឡុង​ពេល​ពី​ថ្ងៃ​ទី​២​០​ ​ខែ​មិថុនា​ ​ដល់​ថ្ងៃ​ទី​២​៨​ ​ខែកញ្ញា​កន្លងទៅ​នេះ​ ​។​ ​លទ្ធផល​នេះ​ក៏បាន​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​នៃ​អង់​ទី​គ​័​រ​ការពារ​ជម្ងឺ​ ​Co​v​i​d​-19 ​ក្នុង​រាងកាយ​ពលរដ្ឋ​អង់គ្លេស​ ​នៅមុន​ពេល​ការ​ផ្ទុះ​ឆ្លង​រលក​ទី​២​ ​នៃ​វី​រុ​ស​កូរ៉ូ​ណា​ក្នុងរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​នេះ​ ​ដែល​បាន​បង្ខំឲ្យ​មានការ​រឹត​បន្តឹង​ឡើងវិញ​ ​និង​ ​ការ​បិទ​តំបន់​មួយ​ចំនួន​ក្នុង​មូលដ្ឋាន​ ​៕

  • ការ​កើន​ឡើងក​រ​ណី​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​យ៉ាង​គំហុក​នៅ​អង់គ្លេស​ ​កំពុង​ក្លាយ​ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ដល់​យុទ្ធ​សា​ស្រ្ត​របស់​លោក​ ​បូរី​ស​ ​ចន​សុ​ន

    ការ​កើន​ឡើងក​រ​ណី​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​យ៉ាង​គំហុក​នៅ​អង់គ្លេស​ ​កំពុង​ក្លាយ​ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ដល់​យុទ្ធ​សា​ស្រ្ត​របស់​លោក​ ​បូរី​ស​ ​ចន​សុ​ន

    ​អង់គ្លេស​៖​ ​ករណី​ឆ្លង​ ​CO​V​I​D​-19 ​នៅ​អង់គ្លេស​កំពុង​កើន​ឡើង​យ៉ាង​គំហុក​ ​ខណៈ​ចំនួន​អ្នក​ស្លាប់​វិញ​ក៏បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ​ ​ដែល​ប្រការ​នេះ​ជា​ ​កា​រដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ ​អោយ​ចាត់វិធានការណ៍​យ៉ាង​ម៉ឺងម៉ាត់​បន្ថែម​ ​ដើម្បី​ទប់​ស្កាត់​ករណី​ឆ្លង​ថ្មីៗ​បន្ថែម​ទៀត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ការ​កើន​ឡើងក​រ​ណី​ឆ្លង​ថ្មីៗ​នា​ពេល​បច្ចុប្បន្ននេះ​ ​កំពុង​បង្ហាញ​ពី​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ដល់​យុទ្ធសាស្ត្រ​របស់​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​ជុំវិញ​កា​រដាក់​ចេញ​នូវ​វិធានការ​រឹតត្បិត​ ​ចំពោះតែ​តំបន់​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ ​។​ ​សូម​បញ្ជាក់​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​២​៩​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​នេះ​ ​អង់គ្លេស​គឺជា​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​ជាងគេ​បំផុត​នៅ​ទ្វីប​អឺរ៉ុប​ ​ដែល​មាន​ករណី​ឆ្លង​ជាង​៩​៤​ម៉ឺន​២​ពាន់​ករណី​ ​និង​ ​អ្នក​ស្លាប់​ជាង​៤​ម៉ឺន​៥​ពាន់​នាក់​ ​ខណៈ​ប្រទេស​អឺរ៉ុប​មួយ​នេះ​ ​មិនបាន​បង្ហាញ​អំពី​តួលេខ​អ្នក​ជាសះស្បើយ​វិញ​នោះ​ទេ​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៤​៥​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​១​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​២​លាន​៧​សែន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ជិត​៤​៥​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​១​៧​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​២​លាន​៧​សែន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៤​៤​លាន​៧​៤​ម៉ឺន​១​ពាន់​២​០​៨​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​១​៧​ម៉ឺន​៨​ពាន់​៥​៣​៥​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​២​លាន​៧​១​ម៉ឺន​៩​ពាន់​២​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​១​១​ម៉ឺន​៩​ពាន់​៨​៣​៦​នាក់​ ​ស្លាប់​ចំនួន​២​៣​ម៉ឺន​៣​ពាន់​១​៣​០​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៥​លាន​៩​៣​ម៉ឺន​៣​ពាន់​២​១​២​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​៣​ម៉ឺន​៨​ពាន់​៧​៦​៥​នាក់​ ​ស្លាប់​ចំនួន​១​២​ម៉ឺន​៥​៦​៣​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៣​១​ម៉ឺន​៤​ពាន់​៩​៥​១​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៤​៦​ម៉ឺន​៩​ពាន់​៧​៥​៥​នាក់​ ​ស្លាប់​១​៥​ម៉ឺន​៨​ពាន់​៤​៦​៨​នាក់​ ​និង​ជាសះស្បើយ​៤​លាន​៩​៣​ម៉ឺន​៤​ពាន់​៥​៤​៨​នាក់​ ​៕

  • ​បារាំង​ ​និង​អាល្លឺម៉ង់​វិលត្រឡប់​ទៅ​រក​វិធានការ​បិទទ្វារ​ប្រទេស​វិញ​ ​ក្រោយ​ករណី​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​កើន​ឡើង​ខ្លាំង

    ​បារាំង​ ​និង​អាល្លឺម៉ង់​វិលត្រឡប់​ទៅ​រក​វិធានការ​បិទទ្វារ​ប្រទេស​វិញ​ ​ក្រោយ​ករណី​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​កើន​ឡើង​ខ្លាំង

    អាល្លឺម៉ង់​៖​ ​ប្រធានាធិបតី​បារាំង​លោក​ ​អែម​ម៉ា​នុយ​អែ​ល​ ​ម៉ា​ក្រុង​ ​និង​អធិការបតី​អាល្លឺម៉ង់​លោកស្រី​ ​អាន់​ជែ​ល​ឡា មឺហ្គែ​ល​ ​បាន​ដាក់​ចេញ​បទបញ្ជា​អោយ​ប្រទេស​របស់​លោក​ពួកគាត់​ ​វិលត្រឡប់​ទៅ​រក​វិធានការ​បិទទ្វារ​ប្រទេស​វិញ​ ​នៅ​ថ្ងៃពុធ​នេះ​ ​ខណៈ​ដែល​រលក​ទី​២​នៃ​ការ​ចម្លង​ជំងឺ​ ​Co​v​i​d​-19 ​កំពុង​គំរាមកំហែង​នៅ​ទូទាំង​តំបន់​អឺរ៉ុប​ ​មុន​ពេល​រដូវរងា​មកដល់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ C​G​T​N ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​តួយ៉ាង​អាជ្ញាធរ​សុខាភិបាល​អាល្លឺម៉ង់​ ​នៅ​ថ្ងៃពុធ​នេះ​ ​បានឲ្យ​ដឹង​ថា​ ​គ្រាន់តែ​២​៤​ម៉ោង​កន្លងទៅ​ ​អាល្លឺម៉ង់​បាន​រក​ឃើញ​អ្នក​ឆ្លង​CO​V​I​D​-19​ថ្មីៗ​រហូតដល់​១​ម៉ឺន​៤​ពាន់​៩​៦​៤​នាក់​ ​ដែល​ជា​ចំនួន​មួយ​ខ្ពស់​បំផុត​ពុំ​ធ្លាប់​មាន​ ​ខណៈ​ចំនួន​ករណី​សរុប​កើន​ឡើង​ដល់​៤​៦​ម៉ឺន​៤​ពាន់​២​៣​៩​នាក់​ ​។​ ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​អាល្លឺម៉ង់​ ​លោក​ J​e​ns S​p​a​h​n ​ដែល​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ចំពោះ​ជំងឺ​ ​CO​V​I​D​-19 ​កាលពី​ស​ប្តាហ៍​មុន​ ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​នៅ​ថ្ងៃពុធ​នេះ​ថា​ ​យកល្អ​ត្រូវតែ​បំបែក​រលក​ ​CO​V​I​D​-19 ​ឥឡូវនេះ​ ​បើ​បណ្តោយ​រហូត​ទាល់តែ​មន្ទីរពេទ្យ​រក​កន្លែង​ដាក់​អ្នកជំងឺ​គ្មាន​ ​នៅ​ពេល​នោះ​គឺ​យឺត​ពេល​ហើយ​ ​។​ ​សូម​បញ្ជាក់​ថា​ ​មួយរយៈពេល​ចុងក្រោយ​នេះ​ ​ស្ថានការណ៍​ ​CO​V​I​D​-19 ​ជា​រួម​នៅ​អឺរ៉ុប​កាន់តែ​អាក្រក់​ឡើងៗ​ ​ខណៈ​ចំនួន​ករណី​ឆ្លង​ ​និង​ស្លាប់​បាន​កើន​ឡើង​យ៉ាង​គំហុក​ ​ដែល​បាន​បង្ខំឲ្យ​ប្រទេស​មួយ​ចំនួន​ ​ចាត់វិធានការ​បិទ​ទ្វា​ប្រទេស​ឡើងវិញ​ ​៕​

  • ​ក្រុមហ៊ុន​ឱសថ​បារាំង​ ​និង​អង់គ្លេស​សន្យា​ផ្តល់​វ៉ាក់សាំង​២​០​០​លាន​ដូ​ស​ដល់​កម្មវិធី​វ៉ាក់សាំង​អន្តរជាតិ​ ​CO​V​A​X ​របស់​អង្គការសុខភាព​ពិភពលោក

    ​ក្រុមហ៊ុន​ឱសថ​បារាំង​ ​និង​អង់គ្លេស​សន្យា​ផ្តល់​វ៉ាក់សាំង​២​០​០​លាន​ដូ​ស​ដល់​កម្មវិធី​វ៉ាក់សាំង​អន្តរជាតិ​ ​CO​V​A​X ​របស់​អង្គការសុខភាព​ពិភពលោក

    ​បរទេស​៖​ ​ក្រុមហ៊ុន​ឱសថ​ចំនួន​២​បាន​បញ្ចេញ​ផែនការ​ផ្តល់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ចំនួន​២​០​០​លាន​ដូ​ស​ ​នៅពេលដែល​វ៉ាក់សាំង​នោះ​ប្រើការ​បាន​ ​ទៅ​ឲ្យ​កម្មវិធី​CO​V​A​X ​ដែល​ដឹកនាំ​ដោយ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​និង​ស​ម្ព័ន្ធ​វ៉ាក់សាំង​អន្តរជាតិ​ ​G​A​V​I​ ​។​ ​ក្រុមហ៊ុន​ឱសថ​បារាំង​ S​an​o​f​i​ ​និង​អង់គ្លេស​ ​G​SK ​បាន​ចុះ​សន្យា​លើ​សេចក្តីថ្លែង​ការណ៍​ស្តីពី​បំណង​ក្នុង​ការ​ផ្តល់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ចំនួន​២​០​០​លាន​ដូ​ស​ដល់​កម្មវិធី​វ៉ាក់សាំង​អន្តរជាតិ​ ​CO​V​A​X ​។​ ​CO​V​A​X ​គឺជា​កម្មវិធី​ដែល​មានបំណង​ផ្តល់​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ចំនួន​២​ពាន់​លាន​ដូ​ស​ដល់​ប្រទេស​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​ ​គិត​ត្រឹម​ចុង​ឆ្នាំ​២​០​២​១​ខាងមុខ​ ​។​ ​សូម​បញ្ជាក់​ថា​ S​an​o​f​i​ ​និង​ ​G​SK ​កំពុង​សហការ​គ្នា​អភិវឌ្ឍ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​។​ ​បើ​ទោះបីជា​ការ​អភិវឌ្ឍ​វ៉ាក់សាំង​ ​កំពុង​ស្ថិតនៅ​ក្នុង​តំ​ណាក់​កាល​ដំបូង​ក្តី​ ​ក្រុមហ៊ុន​ឱសថ​ទាំង​២​សង្ឃឹម​ថា​ ​នឹង​ទទួល​បាន​លទ្ធផល​នៅដើម​ខែ​ធ្នូ​ ​។​ ​ក្រុមហ៊ុន​ទាំង​២​នេះ​ ​រំពឹង​នឹង​ធ្វើ​តេ​ស្ត​លើ​មនុស្ស​នៅ​ចុង​ឆ្នាំ​ ​និង​ ​ការ​ទទួល​ការអនុញ្ញាត​នៅ​ពាក់កណ្តាល​ឆ្នាំ​២​០​២​១​ ​៕

  • វៀតណាម​៖​ ​ស្លាប់​កើន​ដល់​១​៤​៣​នាក់​ហើយ​ ​បន្ទាប់ពី​ស្លាប់​១​៣​នាក់​ទៀត​ ​ព្រោះ​ព្យុះ​ផ្ទួនៗ​

    វៀតណាម​៖​ ​ស្លាប់​កើន​ដល់​១​៤​៣​នាក់​ហើយ​ ​បន្ទាប់ពី​ស្លាប់​១​៣​នាក់​ទៀត​ ​ព្រោះ​ព្យុះ​ផ្ទួនៗ​

    វៀតណាម ស្លាប់​កើន​ដល់​១​៤​៣​នាក់​ហើយ​ ​បន្ទាប់ពី​ស្លាប់​១​៣​នាក់​ទៀត​ ​ព្រោះ​ព្យុះ​ផ្ទួនៗ

  • រដ្ឋមន្ត្រីការបរទេស​អាមេរិក​ផ្តើមទស្សនកិច្ច​នៅ​វៀតណាម​ ​ក្នុងថ្ងៃនេះ​

    រដ្ឋមន្ត្រីការបរទេស​អាមេរិក​ផ្តើមទស្សនកិច្ច​នៅ​វៀតណាម​ ​ក្នុងថ្ងៃនេះ​

    រដ្ឋមន្ត្រីការបរទេស​អាមេរិក​ ​លោក​ ​Mike​ ​P​o​m​p​e​o ​នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ ​នៅ​ប្រទេស​វៀតណាម​ ​នា​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​២​៩​ ​និង​៣​០​ ​តុលា

  • ​កូវីដ​១​៩​៖​ ​ថៃ​ឆ្លង​១​៣​ករណី​ថ្មីទៀត​ ​កើន​សរុប​៣​៧​៥​៩​នាក់​ ​ស្លាប់​៥​៩​នាក់

    ​កូវីដ​១​៩​៖​ ​ថៃ​ឆ្លង​១​៣​ករណី​ថ្មីទៀត​ ​កើន​សរុប​៣​៧​៥​៩​នាក់​ ​ស្លាប់​៥​៩​នាក់

    ​ថៃ​ឆ្លង​១​៣​ករណី​ថ្មីទៀត​ ​កើន​សរុប​៣​៧​៥​៩​នាក់​ ​ស្លាប់​៥​៩​នាក់

  • ​រដ្ឋ​ម​ន្រ្តី​ការបរទេស​រុស្ស៊ី​ធ្វើ​ច​ត្តាឡី​ស័ក​ ​ក្រោយ​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​១​៩

    ​រដ្ឋ​ម​ន្រ្តី​ការបរទេស​រុស្ស៊ី​ធ្វើ​ច​ត្តាឡី​ស័ក​ ​ក្រោយ​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​១​៩

    លោក​ ​L​a​v​ro​v​រដ្ឋ​ម​ន្រ្តី​ការបរទេស​រុស្ស៊ី​បាន​ចាប់ផ្តើម​ធ្វើ​ច​ត្តាឡី​ស័ក​ខ្លួនឯង​ដោយសារ​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​១​៩​