Category: ព័ត៌មានអន្តរជាតិ

  • អាមេរិក​ចោទ​អ៊ី​រ៉​ង់​និង​រុស្ស៊ី​ថា​ លួចជ្រៀតជ្រែក​ការបោះឆ្នោត​ប្រធានាធិបតី​របស់​ខ្លួន​

    អាមេរិក​ចោទ​អ៊ី​រ៉​ង់​និង​រុស្ស៊ី​ថា​ លួចជ្រៀតជ្រែក​ការបោះឆ្នោត​ប្រធានាធិបតី​របស់​ខ្លួន​

    ​អាមេរិក​​ថា​ រុស្ស៊ី​និង​អ៊ី​រ៉​ង់​សុទ្ធតែ​ព្យាយាម​ជ្រៀតជ្រែក​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ ​

  • ​ទីបំផុត​! ​សហរដ្ឋអាមេរិក​យល់ព្រម​លក់​អាវុធ​ទំនើប​ៗ​ក្នុង​តម្លៃ​ប្រមាណ​១​.​៨​ពាន់​លាន​ដុល្លារ​ដល់​កោះ​តៃ​វ៉ាន់

    ​ទីបំផុត​! ​សហរដ្ឋអាមេរិក​យល់ព្រម​លក់​អាវុធ​ទំនើប​ៗ​ក្នុង​តម្លៃ​ប្រមាណ​១​.​៨​ពាន់​លាន​ដុល្លារ​ដល់​កោះ​តៃ​វ៉ាន់

    អាមេរិក​៖​ ​រដ្ឋបាល​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​យល់ព្រម​លក់​អាវុធ​ទំនើប​ៗ​ ​ដែល​មាន​តម្លៃ​ប្រមាណ​១​.​៨​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​កោះ​តៃ​វ៉ាន់​ ​ដែល​ប្រការ​នេះ​ ​នឹង​ធ្វើ​ឱ្យ​ចិន​ខឹងសម្បា​រ​ ​ព្រមទាំង​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​រវាង​រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ​និង​ ​ទីក្រុង​ប៉េកាំង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ក្រសួងការបរទេស​អាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃពុធ​នេះ​ថា​ ​ខ្លួន​បាន​ផ្តល់​ភ្លើង​ខៀវ​សម្រាប់​កា​រលក់​មី​ស៊ី​ល​វាយប្រហារ​ចេញពី​ដី​ចំនួន​១​៣​៥​ដើម​ ​ព្រមទាំង​គ្រឿងឧបករណ៍​ដែល​ពាក់ព័ន្ធ​ ​និង​ ​ការ​បណ្តុះបណ្តាល​ដល់​តៃ​វ៉ាន់​ ​ដើម្បី​បង្កើន​សមត្ថភាព​ការពារ​របស់​ខ្លួន​ ​។​ ​បើ​តាម​ក្រសួងការបរទេស​អាមេរិក​ ​កា​រលក់​ដែល​ត្រូវ​បាន​ស្នើ​ឡើង​នេះ​ ​បម្រើ​ផលប្រយោជន៍​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក​ ​តាមរយៈ​គាំទ្រ​ការ​ខំ​ខិត​ប្រឹងប្រែង​បន្ត​របស់​អ្នកទទួល​ ​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ទំនើប​ដល់​កងទ័ព​របស់​ខ្លួន​និង​រក្សា​សមត្ថភាព​ការពារ​ខ្លួន​ដែល​អាច​ទុកចិត្ត​បាន​ ​។​ ​កា​រលក់​នេះ​នឹង​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សន្តិសុខ​របស់​អ្នកទទួល​ ​និង​ ​ជួយ​រក្សា​ស្ថិរភាព​នយោបាយ​ ​និង​ ​តុល្យភាព​យោធា​ ​រួម​ទាំង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ ​៕

  • ​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​អាមេរិក​ C​D​C ​បញ្ជាក់​ថា​ ​មនុស្ស​ជិត​៣​សែន​នាក់​ស្លាប់​នៅ​ឆ្នាំ​២​០​២​០​នេះ​ ​ក្នុង​នោះ​២​ភាគ​៣​គឺ​ដោយសារ​ ​Co​v​i​d​-19

    ​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​អាមេរិក​ C​D​C ​បញ្ជាក់​ថា​ ​មនុស្ស​ជិត​៣​សែន​នាក់​ស្លាប់​នៅ​ឆ្នាំ​២​០​២​០​នេះ​ ​ក្នុង​នោះ​២​ភាគ​៣​គឺ​ដោយសារ​ ​Co​v​i​d​-19

    ​អាមេរិក​៖​ ​ការសិក្សា​ថ្មី​មួយ​របស់​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​អាមេរិក​ C​D​C ​បញ្ជាក់​ថា​ ​មនុស្ស​ជិត​៣​សែន​នាក់​នៅ​ក្នុង​សហរដ្ឋអាមេរិក​បាន​ស្លាប់​ថែមទៀត​ ​ក្នុងរយៈពេល​រវាង​ចុងខែ​មករា​ ​និង​ដើមខែ​តុលា​ ​ហើយ​២​ភាគ​៣​នៃ​អ្នក​ស្លាប់​ទាំងនោះ​ ​គឺ​ដោយសារ​ជម្ងឺ​ ​Co​v​i​d​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​ C​G​T​N ​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​អាមេរិក​ C​D​C ​បាន​រក​ឃើញ​ថា​ ​ចំនួន​មនុស្ស​ស្លាប់​បន្ថែម​ផ្សេង​ពី​នោះ​ ​គឺ​មនុស្ស​ជំទង់​ដែល​មាន​អាយុ​ចន្លោះ​ពី​ ​២​៥​ ​និង​ ​៤​៤​ ​ឆ្នាំ​ ​បាន​កើន​ឡើង​២​៦​.​៥​ភាគរយ​ក្នុង​អំឡុង​ពេល​នោះ​ ​ដែល​ជា​ការ​កើន​ឡើង​ខ្ពស់​បំផុត​ក្នុងចំណោម​ក្រុម​ដែល​មាន​អាយុ​ទាំងនោះ​ ​។​ ​អត្រា​អ្នក​ស្លាប់​ក៏មាន​ក​ម្រិ​ត​ខ្ពស់​ដែរ​ ​ក្នុងចំណោម​មនុស្ស​មកពី​ក្រុម​ជាតិសាសន៍​ផ្សេងៗ​ ​គឺ​ជនជាតិ​ ​His​panic​s ​បាន​កើន​ឡើង​ចំនួន​៥​៦​ភាគរយ​ ​ខណៈ​ដែល​ជនជាតិ​ស្បែក​ខ្មៅ​ ​កើន​ឡើង​ចំនួន​៣​៣​ភាគរយ​ ​គឺ​១​២​ភាគរយ​ខ្ពស់​ជាង​ជនជាតិ​អាមេរិក​ស្បែក​ស​ ​។​ ​ជនជាតិ​ ​His​panic​ ​និង​ស្បែក​ខ្មៅ​ ​និង​ពលរដ្ឋ​អាមេរិក​ចាស់ៗ​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ ​ដោយសារតែ​ឆ្លង​ការ​រាតត្បាត​នៃ​ជំងឺ​ ​Co​v​i​d​-19 ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​១​លាន​៤​សែន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​១​៣​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​០​លាន​៩​០​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​១​លាន​៤​សែន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​១​៣​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​០​លាន​៩​០​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៤​១​លាន​៤​៦​ម៉ឺន​៩​ពាន់​២​៣​៣​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​១​៣​ម៉ឺន​៦​ពាន់​២​៥​៤​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​០​លាន​៩​០​ម៉ឺន​៨​ពាន់​៣​៣​៣​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ សហរដ្ឋ​អា​មេរិ​ក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​៥​៨​ម៉ឺន​៤​ពាន់​៨​១​៩​នាក់​ ​ស្លាប់​ចំនួន​២​២​ម៉ឺន​៧​ពាន់​៤​០​៩​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៥​លាន​៦​០​ម៉ឺន​២​ពាន់​១​១​៦​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៧​លាន​៧​០​ម៉ឺន​៥​ពាន់​១​៥​៨​នាក់​ ​ស្លាប់​ចំនួន​១​១​ម៉ឺន​៦​ពាន់​៦​៥​៣​នាក់​ ​និង​ជាសះស្បើយ​៦​លាន​៨​៧​ម៉ឺន​១​ពាន់​៨​៩​៥​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៣​០​ម៉ឺន​៦​៤​៩​នាក់​ ​ស្លាប់​១​៥​ម៉ឺន​៥​ពាន់​៤​៥​៩​នាក់​ ​និង​ជាសះស្បើយ​៤​លាន​៧​៥​ម៉ឺន​៦​ពាន់​៤​៨​៩​នាក់​ ​៕

  • លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បញ្ជាក់​ថា​ ​លោក​ត្រៀម​ដកចេញ​វិញ​នូវ​វិធានការ​ណ៍​បន្ទាន់​ក្នុង​ទីក្រុង​បាងកក​ភ្លាម​ៗ​ ​ប្រសិនបើ​មិន​មានអំពើ​ហិង្សា​កើតឡើង​ទេ​នោះ

    លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​បញ្ជាក់​ថា​ ​លោក​ត្រៀម​ដកចេញ​វិញ​នូវ​វិធានការ​ណ៍​បន្ទាន់​ក្នុង​ទីក្រុង​បាងកក​ភ្លាម​ៗ​ ​ប្រសិនបើ​មិន​មានអំពើ​ហិង្សា​កើតឡើង​ទេ​នោះ

    ​ថៃ​៖​ ​ថ្លែង​នៅ​ក្នុង​សន្ទរកថា​ទៅកាន់​ប្រជាជាតិ​ ​នៅ​ថ្ងៃពុធ​នេះ​ ​នាយករដ្ឋមន្ត្រី​ថៃ​ ​លោក​ ​ប្រយុទ្ធ​ ​ចាន់​អូ​ចា ​បាន​បញ្ជាក់​ថា​ ​ខ្ញុំ​នឹង​ចាត់វិធានការណ៍​ ​ដើម្បី​ប​ន្ធូ​បន្ថយ​ស្ថានការណ៍​នា​ពេល​បច្ចុប្បន្ន​… ​ឥឡូវនេះ​ ​ខ្ញុំ​កំពុង​ត្រៀម​ដកចេញ​វិញ​នូវ​វិធានការ​ណ៍​បន្ទាន់​ក្នុង​ទីក្រុង​បាងកក​ ​ហើយ​ខ្ញុំ​នឹង​ចេញ​បទបញ្ជា​ភ្លាម​ៗ​តែម្តង​ ​ប្រសិន​ ​បើ​មិន​មានអំពើ​ហឹង្សា​កើតឡើង​ទេ​នោះ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ការ​កត់​សម្គាល់​បែប​នេះ​របស់​លោក​ ​ប្រា​យុទ្ធ​ ​បាន​កើតមានឡើង​ក្រោយ​រដ្ឋាភិបាល​របស់​លោក​បាន​ប្រកាស​ពី​វិធានការ​ណ៍​បន្ទាន់​ ​ឬ​ការប្រកាស​អាសន្ន​ក្នុង​ទីក្រុង​បាងកក​ ​ដើម្បី​ហាមឃាត់​ការ​ប្រមូលផ្តុំ​ចាប់ពី​មនុស្ស​០​៥​នាក់​ ​ឬ​ច្រើនជាង​នេះ​ ​ដើម្បី​ព្យាយាម​បញ្ចប់​ការ​តវ៉ា​ ​ដែល​បាន​បន្ត​អូស​បន្លាយ​អស់​រយៈពេល​០​៣​ខែ​មក​ហើយ​ ​។​ ​ប៉ុន្តែ​វិធានការ​ណ៍​នេះ​ ​មិន​ត្រឹមតែ​មិនបាន​ប​ន្ធូ​បន្ថយ​ស្ថានការណ៍​ប៉ុណ្ណោះ​ទេ​ ​តែ​ថែមទាំង​បាន​បញ្ឆេះ​កំហឹង​ក្រុម​បាតុករ​ឲ្យ​កាន់តែ​ខ្លាំង​ឡើង​ ​។​ ​សូម​រំលឹក​ឡើងវិញ​ថា​ ​បាតុកម្ម​នៅ​ក្នុង​ប្រទេស​ថៃ​ ​បាន​ផ្ទុះឡើង​ចាប់តាំង​ពី​ពាក់កណ្តាល​ខែ​កក្កដា​កន្លងទៅ​ ​ដើម្បី​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ​លោក​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​ចុះចេញ​ពី​តំណែង​ ​និង​កាត់​បន្ថយអំណាច​របស់​ព្រះមហាក្សត្រ​ថ្មី​ ​ព្រះបាទ​ ​មហា​ វិជ្ជ​រ៉ា​ឡុង​កន​ ​៕

  • កូវីដ​១​៩​៖​ ​ថៃ​គ្រោង​បន្ថយ​ថ្ងៃ​ធ្វើ​ច​ត្តាឡី​ស័ក​ទេសចរ​ ឬមិនចាំបាច់តែម្តង

    កូវីដ​១​៩​៖​ ​ថៃ​គ្រោង​បន្ថយ​ថ្ងៃ​ធ្វើ​ច​ត្តាឡី​ស័ក​ទេសចរ​ ឬមិនចាំបាច់តែម្តង

    កូវីដ​១​៩​៖​ ​ថៃ​គ្រោង​បន្ថយ​ថ្ងៃ​ធ្វើ​ច​ត្តាឡី​ស័ក​ទេសចរ​បរទេស​ ​​ត្រឹម​១​០​ថ្ងៃ​

  • ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

    ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

    ការឆ្លងថ្មីនៃ​វីរុស​កូវីដ​១៩ក្នុងប្រទេស​អាស៊ានទាំង១០​នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះ​មាន​ចំនួន៧ពាន់៩១៧ករណី និងការស្លាប់ថ្មី​មានចំនួន២១៤នាក់។

  • វៀតណាម​នឹង​រង​ការប្រហារ​ពី​ព្យុះ​ថ្មី​មួយទៀត​ ​ចុង​ស​ប្តាហ៍​នេះ

    វៀតណាម​នឹង​រង​ការប្រហារ​ពី​ព្យុះ​ថ្មី​មួយទៀត​ ​ចុង​ស​ប្តាហ៍​នេះ

    ​អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​វៀតណាម​ កំពុង​ដុតដៃដុតជើង​ ​ជម្លៀស​ប្រជាជន​រាប់ពាន់​នាក់​ចេញពី​ផ្ទះសម្បែង​របស់​ពួកគេ​ ​ទៅកាន់​ទី​ទួល​មាន​សុវត្ថិភាព​ ​ខណៈ​ព្យុះ​ត្រូពិក​ S​a​u​d​e​l​ ​កំពុង​រំកិល​កាន់តែ​ខិត​ជិតដល់​ប្រទេស​មួយ​នេះ​ ​ដែល​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​ស្រាប់​ដោយសារ​ទឹកជំនន់​ ​និង​ការ​រអិល​បាក់​ដី​។​ បន្ទាប់ពី​បាន​វាយប្រហារ​ប្រទេស​ហ្វីលីពីន​ ​ព្យុះ​ត្រូពិក​ S​a​u​d​e​l​ ​កំពុង​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃពុធ​នេះ​ ​ហើយ​វា​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​មកដល់​វៀតណាម​នៅ​ថ្ងៃអាទិត្យ​ចុង​ស​ប្ដាហ៍​នេះ​ ​ដោយ​នឹង​វាយប្រហារ​លើ​តំបន់​ភាគ​កណ្ដាល​នៃ​ប្រទេស​។​ ​តំបន់​ភាគ​កណ្ដាល​ប្រទេស​វៀតណាម​បាន​និង​កំពុង​រងគ្រោះ​ស្រាប់​ទៅ​ហើយ​ ​ដោយសារ​ជំនន់​ទឹកភ្លៀង​ដ៏​អាក្រក់​បំផុត​ ​មិនធ្លាប់​មាន​ក្នុងរយៈពេល​ជាង​ ​២​ទសវត្សរ៍​មកនេះ​ ​ដែល​បាន​ផ្ដាច់ជីវិត​មនុស្ស​ ​១​១​១​នាក់​គិត​ត្រឹម​ថ្ងៃពុធ​នេះ​ ​ខណៈ​មនុស្ស​ ​២​២​នាក់​ទៀត​បាត់ខ្លួន​៕ ប្រភពពី ​cna

  • ​ឆ្នាំ​២​០​២​០​ ​កំពូល​មហាសេដ្ឋី​នៅ​ចិន​រកចំណូល​កើន​ខ្លាំង​ដល់​ ​១​.​៤​ទ្រី​លាន​ដុល្លារ​ ​ក្នុង​បរិ​បទ​កូ​វី​ដ​១​៩

    ​ឆ្នាំ​២​០​២​០​ ​កំពូល​មហាសេដ្ឋី​នៅ​ចិន​រកចំណូល​កើន​ខ្លាំង​ដល់​ ​១​.​៤​ទ្រី​លាន​ដុល្លារ​ ​ក្នុង​បរិ​បទ​កូ​វី​ដ​១​៩

    កំពូល​មហាសេដ្ឋី​នៅ​ចិន​រកចំណូល​កើន​ខ្លាំង​ដល់​ ​១​.​៤​ទ្រី​លាន​ដុល្លារ​ ​ក្នុង​បរិ​បទ​កូ​វី​ដ​១​៩

  • មនុស្សជិត៦ម៉ឺននាក់ឆ្លងកាត់ការធ្វើតេស្តវ៉ាក់សាំង Covid-19 របស់ចិន ដោយពុំមានរបាយការណ៍អំពីប្រតិកម្មធ្ងន់ធ្ងរ

    មនុស្សជិត៦ម៉ឺននាក់ឆ្លងកាត់ការធ្វើតេស្តវ៉ាក់សាំង Covid-19 របស់ចិន ដោយពុំមានរបាយការណ៍អំពីប្រតិកម្មធ្ងន់ធ្ងរ

    ចិន៖ បេក្ខភាពវ៉ាក់សាំង Covid-19 ចំនួន០៤របស់ចិន បានឆ្លងផុតដំណាក់កាលសាកល្បងព្យាបាលទី៣ហើយ ដែលមានប្រជាជនជិត៦ម៉ឺននាក់ទទួលការធ្វើតេស្ត ដោយពុំមានរបាយការណ៍អំពីប្រតិកម្មធ្ងន់ធ្ងរ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។ មន្រី្តជាន់ខ្ពស់មកពីក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្រ្តចិន លោក ធាន បោហ្គូ បានប្រាប់អ្នកយកព័ត៌មានថា បច្ចុប្បន្នចិនកំពុងស្រាវជ្រាវបង្កើតវ៉ាក់សាំងប្រឆាំង Covid-19 ចំនួន១៣ បានឈានដល់ដំណាក់កាលសាកល្បងព្យាបាល ក្នុងនោះមានវ៉ាក់សាំងចំនួន០៤ ឆ្លងផុតដំណាក់កាលសាកល្បងព្យាបាលទី៣ ។ ដោយឡែកអគ្គនាយកសាជីវកម្មឱសថជាតិចិន លោក លីវ ជីង ចិន បានអះអាងដែរថា បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំសម្រាប់ផលិតកម្មទ្រង់ទ្រាយធំ ដោយមានគំរោងនៅក្នុងឆ្នាំក្រោយផលិតវ៉ាក់សាំង Covid-19 ច្រើនជាងមួយពាន់លានដូស ។ វ៉ាក់សាំងចំនួនពីររបស់ក្រុមហ៊ុនខាងលើនេះ បានឈានដល់ដំណាក់កាលទី៣ នៃការសាកល្បងព្យាបាលក្នុងខែកក្កដាកន្លងទៅ ហើយគ្រោងនឹងចាប់ផ្តើមចេញលក់នៅទីផ្សារនៅចុងខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ៕