Category: ព័ត៌មានអន្តរជាតិ

  • ​វៀតណាម​រឹបអូស​ថ្នាំញៀន​ជាង​១​០​០​គីឡូក្រាម​ ​ជន​សង្ស័យ​១​៧​នាក់​អាច​ត្រូវ​ប្រហារជីវិត

    ​វៀតណាម​រឹបអូស​ថ្នាំញៀន​ជាង​១​០​០​គីឡូក្រាម​ ​ជន​សង្ស័យ​១​៧​នាក់​អាច​ត្រូវ​ប្រហារជីវិត

    វៀតណាម​រឹបអូស​ថ្នាំញៀន​ជាង​១​០​០​គីឡូក្រាម​ ​ជន​សង្ស័យ​១​៧​នាក់​អាច​ត្រូវ​ប្រហារជីវិត

  • ​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​ថ្មីទៀត​ប្រឆាំង​នឹង​ម​ន្រ្តី​ជាន់ខ្ពស់​ ​និង​ក្រុមហ៊ុន​ប្រេង​ធំ​ៗ​របស់​អ៊ី​រ៉​ង់

    ​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​ថ្មីទៀត​ប្រឆាំង​នឹង​ម​ន្រ្តី​ជាន់ខ្ពស់​ ​និង​ក្រុមហ៊ុន​ប្រេង​ធំ​ៗ​របស់​អ៊ី​រ៉​ង់

    អាមេរិក​៖​ ​សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​បាន​ដាក់ទណ្ឌកម្ម​ថ្មីទៀត​ប្រឆាំង​នឹង​បុគ្គល​ ​និង​ក្រុមហ៊ុន​ប្រេង​របស់​ប្រទេស​អ៊ី​រ៉​ង់ ​ដែល​សកម្មភាព​នេះ​ ​ជា​ការ​បង្កើន​ទ្វេ​ដង​នូវ​យុទ្ធនាការ​ដាក់​សម្ពាធ​ជា​អតិបរមា​របស់​ខ្លួន​ប្រឆាំង​នឹង​ទីក្រុង​តេ​ហេ​រ៉​ង់ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ជាមួយគ្នា​នេះ​ ​ក្រសួង​រតនាគារ​ជាតិ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន​ថា​ ​ក្រសួង​ប្រេង​អ៊ី​រ៉​ង់, ​ក្រុមហ៊ុន​ប្រេង​ជាតិ​អ៊ី​រ៉​ង់ N​I​OC, ​ក្រុមហ៊ុន​ដឹកនាំ​ប្រេង​ជាតិ​អ៊ី​រ៉​ង់ N​IT​C ​ត្រូវ​បានជា​ប់​ទណ្ឌកម្ម​ ​ដោយ​ចោទ​ពី​បទ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួកគេ​ដល់​កងកម្លាំង​បដិវត្តន៍​ឥស្លាម​អ៊ី​រ៉​ង់ (​I​R​G​C-Q​F​) ​។​ ​បន្ថែម​លើ​នេះ​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​ប្រេង​អ៊ី​រ៉​ង់​លោក​ ​ប៊ី​ចាន​ ​ណាម​ដា​ ហ្សា​ន​ហ្គាណេ ​និង​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ N​I​OC ​និង​ N​IT​C ​ក៏​ត្រូវ​បាន​កត់ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​ផង​ដែរ​ ​។​ ​ការ​ដាក់ទណ្ឌកម្ម​ថ្មី​នេះ​ ​បាន​កើតមានឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​កត់ឈ្មោះ​ឯកអគ្គរដ្ឋទូត​អ៊ី​រ៉​ង់​ប្រចាំ​ប្រទេស​អ៊ី​រ៉ា​ក់​ទៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន​ ​ដោយ​សហរដ្ឋអាមេរិក​បាន​អះអាង​ថា​ ​កំពុង​បម្រើ​ ​ឬ​ជា​អ្នកតំណាង​កងកម្លាំង​បដិវត្តន៍​ឥស្លាម​អ៊ី​រ៉​ង់ ​៕​ ​

  • ចិន​ចាត់វិធានការ​សងសឹក​វិញ​ ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សហរដ្ឋអាមេរិក​ចំនួន​០​៦

    ចិន​ចាត់វិធានការ​សងសឹក​វិញ​ ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សហរដ្ឋអាមេរិក​ចំនួន​០​៦

    ​ចិន​៖​ ​ចិន​បាន​រឹត​បន្តឹង​ច្បាប់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សហរដ្ឋអាមេរិក​មួយ​ចំនួន​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​ក្នុង​វិធានការ​មួយ​ដែល​ខ្លួន​និយាយ​ថា​ ​ចាំបាច់​ ​និង​តប​ត​ទៅវិញ​ ​ក្រោយ​អ្នកកាសែត​ចិន​នៅ​អាមេរិក​រង​ការ​រឹតត្បិត​ដែរ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​បន្ទាប់ពី​អាមេរិក​ប្រកាស​ថា​ ​បណ្តាញ​ផ្សព្វផ្សាយ​ចិន​ជាច្រើន​ទៀត​ ​ជា​ “​បេសកកម្ម​បរទេស​”​នោះ​ ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​កាលពី​ល្ងាច​ថ្ងៃចន្ទ​ម្សិលមិញ​បាន​ទាមទារ​ឱ្យ​ក្រុម​សារ​ព័ត៌មាន​អាមេរិក​ចំនួន​០​៦​រាយការណ៍​ទៅ​រដ្ឋាភិបាល​ចិន​ ​អំពី​បុគ្គលិក​ហិរញ្ញវត្ថុ​ ​និង​អចល​ន​ទ្រព្យ​របស់​ពួកគេ​ ​។​ ​ក្រុម​ទាំងនោះ​រួមបញ្ចូល​ផង​ដែរ​នូវ​កាសែត​ ​L​A​ ​Time​s, ​News​week​ ​និង​ទូរទស្សន៍​ ​A​BC ​។​ ​សូម​រំលឹក​ថា​ ​កាលពី​ស​ប្តាហ៍​មុន​ ​សហរដ្ឋអាមេរិក​បាន​ចាត់​ទុក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ចំនួន​០​៦​បន្ថែម​ទៀត​ជា​កន្លែង​ឃោសនាការ​របស់​រដ្ឋ​ចិន​ ​។​ ​វា​គឺជា​ជុំ​ទីបី​ហើយ​នៃ​ការ​ចាត់​ទុក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ជា​ “​បេសកកម្ម​បរទេស​” ​ដែល​អាមេរិក​តម្រូវ​អោយ​ពួកគេ​រាយការណ៍​ព័ត៌មាន​លម្អិត​ ​អំពី​បុគ្គលិក​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ ​និង​ប្រតិបត្តិការ​អចលនៈ​ទ្រព្យ​ទៅកាន់​ក្រសួងការបរទេស​ ​៕

  • មន្រ្តី​ជាន់ខ្ពស់​អង្គការ​ ​WHO​ ​ជំរុញ​អោយ​អឺរ៉ុប​ចាត់វិធានការ​ដ៏​ម៉ឺងម៉ាត់​ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​ ​Co​v​i​d​-19

    មន្រ្តី​ជាន់ខ្ពស់​អង្គការ​ ​WHO​ ​ជំរុញ​អោយ​អឺរ៉ុប​ចាត់វិធានការ​ដ៏​ម៉ឺងម៉ាត់​ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺ​ ​Co​v​i​d​-19

    ​ស្វីស​៖​ ​នាយក​ផ្នែក​កម្មវិធី​សង្គ្រោះ​បន្ទាន់​អង្គការ​ ​WHO​ ​លោក​ ​ម៉ៃ​ ​រី​យ៉ា​ន​ ​បញ្ជាក់​ថា​ ​ពេលនេះ​ទ្វីប​អឺរ៉ុប​កំពុង​ស្ថិតនៅ​ពីក្រោម​ការ​គំរាមកំហែង​ពី​ជំងឺ​ ​CO​V​I​D​-19 ​នៅឡើយ​ ​ដូច្នេះ​ការ​ចាត់វិធានការណ៍​យ៉ាង​ម៉ឺងម៉ាត់​បន្ថែម​ ​គឺជា​រឿង​ដែល​ទ្វីប​អឺរ៉ុប​ត្រូវតែ​ធ្វើ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​P​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​នៅ​ក្នុង​ស​ន្និសិ​ទ​កាសែត​មួយ​នៅ​ថ្ងៃចន្ទ​នេះ​ ​លោក​ ​ម៉ៃ​ ​រី​យ៉ា​ន​ ​បាន​សង្កត់ធ្ងន់​ថា​ ​ទ្វីប​អឺរ៉ុប​ត្រូវការ​ការ​ចាត់វិធានការណ៍​យ៉ាង​ម៉ឺងម៉ាត់​បន្ថែម​ទៀត​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ ​CO​V​I​D​-19 ​ហើយ​បញ្ហា​កង្វះ​សមត្ថភាព​ក្នុង​ការ​តាមដាន​អ្នកជំងឺ​នេះ​ ​នឹង​ជ​ម្រុ​ញ​ឲ្យ​មានការ​ឆ្លង​រីក​រាលដាល​កាន់តែ​ខ្លាំង​ ​។​ ​ដោយឡែក​ប្រធាន​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​លោក​ ថេដ្រូ​ស​ ​អា​ដា​ណ​ម​ ​ក៏បាន​អះអាង​ដែរ​ថា​ ​វា​មាន​សារៈសំខាន់​ណាស់​ ​ដែល​រដ្ឋាភិបាល​ ​និង​ពលរដ្ឋ​ទាំងអស់​ចាំបាច់​ត្រូវ​ចូល​រួមចំណែក​ ​និង​ត្រូវតែ​ធ្វើអ្វី​ៗ​គ្រប់យ៉ាង​ ​ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​រីក​រាលដាល​នៃ​វី​រុ​ស​ដ៏​កាច​សាហាវ​មួយ​នេះ​ ​៕

  • ​ក្រុម​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ថៃ​ស្នើសុំ​អោយ​អា​ល្លឺម៉ង​ស៊ើប​អង្កេត​ព្រះមហាក្សត្រ​ថ្មី​របស់​ខ្លួន

    ​ក្រុម​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ថៃ​ស្នើសុំ​អោយ​អា​ល្លឺម៉ង​ស៊ើប​អង្កេត​ព្រះមហាក្សត្រ​ថ្មី​របស់​ខ្លួន

    ​ថៃ​៖​ ​បាតុករ​ថៃ​ ​នៅ​ថ្ងៃចន្ទ​ ​និង​អង្គារ​នេះ​បាន​ពង្រីក​ការ​តវ៉ា​ប្រឆាំង​របស់​ពួកគេ​ដល់កំរិត​អន្តរជាតិ​ ​ដោយ​បាន​នាំគ្នា​ដើរ​ដង្ហែ​ទៅកាន់​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​រដ្ឋធានី​បាងកក​ ​ក្នុង​បំណង​ស្នើ​អោយ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ​បើក​ការស៊ើបអង្កេត​ថា​តើ​ព្រះមហាក្សត្រ​ថៃ​បាន​ប្រើ​ឥទ្ធិពល​នយោបាយ​ទេ​ ​អំឡុង​ពេល​ព្រះអង្គ​គង្គ​នៅ​ព្រះរាជដំណាក់​នៅ​ទីក្រុង​បា​វ៉ា​រៀ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​P​ ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ក្រុម​បាតុករ​ប្រមាណ​៥​ពាន់​នាក់​ទៅ​១​ម៉ឺន​នាក់​ ​បាន​ផ្គើន​នឹង​ការព្រមាន​របស់​អាជ្ញាធរ​ហាម​មិន​អោយ​ពួកគេ​ជួបជុំ​តវ៉ា​ដោយ​ខុសច្បាប់​ ​ហើយ​បាន​នាំគ្នា​ដើរ​ទៅកាន់​ស្ថានទូត​ ​ក្នុង​កិច្ច​ខិតខំ​មួយ​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ព្រះមហាក្សត្រ​ ​មហា​ ​វេច​រ៉ា​ឡុង​កន​ ​ដែល​ព្រះអង្គ​គង្គ​នៅ​អាល្លឺម៉ង់​ភាគច្រើន​ជាមួយ​ស្រីស្នំ​ជាច្រើន​ ​។​ ​ពួកគេ​បាន​ប្រគល់​លិខិត​មួយ​ទៅកាន់​មន្ត្រី​ស្ថានទូត​ដោយ​ស្នើសុំ​អោយ​អាល្លឺម៉ង់​ធ្វើ​ការស៊ើបអង្កេត​ថា​តើ​ស្តេច​អង្គ​នេះ​ ​បាន​ពាក់ព័ន្ធ​ក្នុង​នយោបាយ​ថៃ​ ​ដោយ​ប្រើ​បុព្វសិទ្ធិ​របស់​ទ្រង់​ ​ដើម្បី​បង្គាប់បញ្ជា​ចេញពី​អាល្លឺម៉ង់​ដែរ​ឬ​អត់​ ​។​ ​សូមជំរាប​ថា​ ​ក្រុម​បាតុករ​ក៏​រិះគន់​សភា​របស់​ខ្លួន​ ​ដែល​កំពុង​ជួប​ប្រជុំ​ចាប់តាំង​ពី​ថ្ងៃចន្ទ​មក​ ​ដើម្បី​ពិភាក្សា​រក​វិធី​បន្ថយ​កំដៅ​នយោបាយ​ ​ដែល​បង្កឡើង​ពី​ការ​តវ៉ា​ដឹក​ ​នាំ​ដោយក្រុម​និស្សិត​ជាង​៣​ខែ​មកនេះ​ ​តែ​មិន​និយាយ​អំពី​ការ​ទាមទារ​របស់​ពួកគេ​ទេ​ ​៕

  • ​ឥណ្ឌា​និយាយ​ថា​ ​ខ្លួន​នឹង​ចុះ​កិច្ចព្រមព្រៀង​លើ​វិ​ស​័​យ​យោធា​ជាមួយ​សហរដ្ឋអាមេរិក​ ​ក្នុង​ការ​ចែករំលែក​ទិន្នន័យ​ពី​ផ្កាយរណប

    ​ឥណ្ឌា​និយាយ​ថា​ ​ខ្លួន​នឹង​ចុះ​កិច្ចព្រមព្រៀង​លើ​វិ​ស​័​យ​យោធា​ជាមួយ​សហរដ្ឋអាមេរិក​ ​ក្នុង​ការ​ចែករំលែក​ទិន្នន័យ​ពី​ផ្កាយរណប

    ​ឥណ្ឌា​៖​ ​ឥណ្ឌា​ ​និង​សហរដ្ឋអាមេរិក​គ្រោង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​វិ​ស​័​យោធា​ ​ដើម្បី​ចែករំលែក​ទិន្នន័យ​ពី​ផ្កាយរណប​ ​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​រដ្ឋ​ម​ន្រ្តី​ការពារ​ជាតិ​អាមេរិក​លោក​ ​Mark​ ​E​s​per​ ​នេះ​បើ​តាម​ប្រភព​ពី​ក្រសួង​ការពារ​ជាតិ​ឥណ្ឌា​ ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​២​៧​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​កិច្ចព្រមព្រៀង​ស្តីពី​ការផ្លាស់ប្តូរ​ ​និង​ ​កិច្ច​សហប្រតិបត្តិការ​មូលដ្ឋាន​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ភូមិសាស្ត្រ​ ​ហៅ​កាត់​ថា​ (​BE​CA​) ​នេះ​ ​នឹង​អនុញ្ញាត​ឱ្យ​ឥណ្ឌា​ទទួល​បាន​ទិន្នន័យ​ភូមិសាស្ត្រ​ ​និង​ផ្នែក​អវកាស​ជាដើម​ ​។​ ​លោក​ ​Mark​ ​E​s​per​ ​និង​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​លោក​ ​ម៉ៃ​ ប៉ុ​ម​ប៉េ​អូ​ ​បាន​ធ្វើដំណើរ​ទៅដល់​ទីក្រុង​ញូដេ​លី​ ​ប្រទេស​ឥណ្ឌា​ ​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ ​សម្រាប់​កិច្ចពិភាក្សា​សន្តិសុខ​ថ្នាក់​កំពូល​មួយ​ ​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ ​ដើម្បី​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់​ ​។​ ​សូម​បញ្ជាក់​ថា​ ​លោក​ ​ម៉ៃ​ ប៉ុ​ម​ប៉េ​អូ​ ​នឹង​បន្ត​ដំណើរ​ពី​ឥណ្ឌា​ទៅកាន់​ប្រទេស​ស្រី​លង្កា​ ​ម៉ា​ល់​ឌី​វ​ ​និង​ឥណ្ឌូ​នេ​ស៊ី​ ​ដែល​ប្រទេស​ទាំងអស់​នេះ​សុទ្ធ​សឹង​មាន​តួនាទី​យ៉ាងសំខាន់​ ​ក្នុង​ចរាចរណ៍​នាវា​នៅ​មហាសមុទ្រ​ឥណ្ឌា​ ​ដែល​ចិន​បាន​ដាក់​ស្រមោល​នៅ​ទីនោះ​កាន់តែ​ច្រើន​ ​៕

  • ​សហរដ្ឋអាមេរិក​ប្រកាស​លក់​អាវុធ​តម្លៃ​ជិត​២​.​៤​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យកោះតៃ​វ៉ាន់​ ​ក្រោយ​ចិន​ទើប​ប្រកាស​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​ធំ​ៗ​របស់​ខ្លួន

    ​សហរដ្ឋអាមេរិក​ប្រកាស​លក់​អាវុធ​តម្លៃ​ជិត​២​.​៤​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យកោះតៃ​វ៉ាន់​ ​ក្រោយ​ចិន​ទើប​ប្រកាស​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​ធំ​ៗ​របស់​ខ្លួន

    អាមេរិក​៖​ ​សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​បាន​ជូនដំណឹង​ដល់​សភា​ ​អំពី​ផែនការ​លក់​ប្រព័ន្ធ​មី​ស៊ី​ល​ ​Harpoon​ ​ក្នុង​តម្លៃ​ជិត​២​.​៤​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​កោះ​តៃ​វ៉ាន់​ ​ខណៈ​ប្រការ​នេះ​ ​កាន់តែ​ធ្វើ​ឱ្យ​ចិន​ខឹងសម្បា​រ​ជា​ខ្លាំង​ ​បន្ទាប់ពី​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ទើប​យល់ព្រម​លើ​កិច្ចព្រមព្រៀង​លក់​អាវុធ​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​ឱ្យ​ទីក្រុង​តៃ​ប៉ិ​កាលពី​ស​ប្តាហ៍​មុន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ការប្រកាស​ខាងលើ​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​សម្រេច​ថា​ ​នឹង​ចាត់វិធានការ​ចាំបាច់​ ​ដើម្បី​ដាក់ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​ ​ដែល​ចូលរួម​ពាក់ព័ន្ធ​ក្នុង​កា​រលក់​អាវុធ​របស់​សហរដ្ឋអាមេរិក​ឲ្យទៅ​កោះ​តៃ​វ៉ាន់​ ​ក្នុង​នោះ​រួម​មាន​ក្រុមហ៊ុន​ ​Lock​heed​ ​Mart​in​, Bo​e​in​g​ ​Defense​ ​និង​ ​Ray​t​h​e​on ​។​ ​ទោះជាយ៉ាងណា​ ​ក្រសួងការបរទេស​អាមេរិក​បាន​គូស​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​នៅតែ​រក្សា​ការ​យកចិត្តទុកដាក់​ចំពោះ​សន្តិភាព​ ​និង​ស្ថិរភាព​នៅ​ច្រកសមុទ្រ​តៃ​វ៉ាន់​ ​និង​ចាត់​ទុក​សន្តិសុខ​របស់​កោះ​តៃ​វ៉ាន់​ជា​ចំណុច​ស្នូល​នៃ​សន្តិសុខ​ ​និង​ស្ថិរភាព​នៃ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ី​ហ្វិ​ច​ ​។​ ​ក្រសួងការបរទេស​អាមេរិក​ក៏បាន​អះអាង​ដែរ​ថា​ ​កា​រលក់​អាវុធ​នេះ​ ​នឹង​មិន​ផ្លាស់ប្តូរ​តុល្យភាព​យោធា​នៅ​ក្នុង​តំបន់​ឡើយ​ ​៕

  • អា​ហ្សែ​បៃ​ហ្សង់ ​និង​អា​មេ​នី​ចោទ​គ្នា​ថា​ ​បាន​រំលោភ​លើ​បទ​ឈប់​បាញ់​ដែល​ជ្រោមជ្រែង​ដោយ​សហរដ្ឋអាមេរិក

    អា​ហ្សែ​បៃ​ហ្សង់ ​និង​អា​មេ​នី​ចោទ​គ្នា​ថា​ ​បាន​រំលោភ​លើ​បទ​ឈប់​បាញ់​ដែល​ជ្រោមជ្រែង​ដោយ​សហរដ្ឋអាមេរិក

    ​អា​មេ​នី​៖​ ​ប្រទេស​អា​មេ​នី​ ​និង​ ​អា​ហ្សែ​បៃ​ហ្សង់​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​​​ថា​ ​បាន​រំលោភ​លើ​បទ​ឈប់​បាញ់​មួយ​ ​ដែល​ត្រូវ​បាន​ជ្រោមជ្រែង​ដោយ​សហរដ្ឋអាមេរិក​ ​ក្រោយ​កិច្ចព្រមព្រៀង​នេះ​ចូលជាធរមាន​បាន​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ក្រសួងការបរទេស​អា​ហ្សែ​បៃ​ហ្សង់​បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែង​ការណ៍​ថា​ ​កងទ័ព​អា​មេ​នី​បាន​ផ្លោង​គ្រាប់​ដាក់​ភូមិ​អ្នកស្រុក​ក្នុង​តំបន់​ ​T​e​r​t​e​r ​និង​ ​L​a​chin​ ​ដែល​ជា​ការរំលោភ​ទាំងស្រុង​ទៅលើ​បទ​ឈប់​បាញ់​គ្នា​នោះ​ ​។​ ​ដោយឡែក​ក្រសួង​ការពារ​ជាតិ​អា​មេ​នី​វិញ​ ​ក៏បាន​លើកឡើង​នូវ​ភាសា​ស្រដៀងគ្នា​នេះ​ផង​ដែរ​ ​ដោយ​ចោទប្រកាន់​កងកម្លាំង​អា​ហ្សែ​បៃ​ហ្សង់​ថា​ ​បាន​រំលោភ​ទាំងស្រុង​នូវ​បទ​ឈប់​បាញ់​គ្នា​នេះ​ ​ដោយ​បាញ់​គ្រាប់​ផ្លោង​គ្រាប់​ទៅលើ​តំបន់​ជាច្រើន​នៃ​កម្លាំង​ខ្សែត្រៀម​របស់​ខ្លួន​ ​។​ ​សូម​រំលឹក​ផង​ដែរ​ថា​ ​ទាំង​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​លោក​ ​ម៉ៃ​ ប៉ុ​ម​ប៉េ​អូ​ ​កាលពី​ថ្ងៃអាទិត្យ​ចុង​ស​ប្តាហ៍​មុននេះ​ ​បាន​សរសេរ​នៅ​លើ​បណ្តាញ​ ​T​wit​t​e​r ​ដោយ​អប​អរសាទរ​ប្រទេស​ទាំងពីរ​ថា​ ​បាន​យល់ព្រម​ដល់​ការ​ទទួលយក​នូវ​បទ​ឈប់​បាញ់​គ្នា​នេះ​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​៣​លាន​៧​សែន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​១​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​២​លាន​១​សែន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​៣​លាន​៧​សែន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​១​៦​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​២​លាន​១​សែន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៤​៣​លាន​៧​៧​ម៉ឺន​៤​ពាន់​៩​១​៩​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​១​៦​ម៉ឺន​៤​ពាន់​៤​៩​៩​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​២​លាន​១​៧​ម៉ឺន​៨​ពាន់​៧​៤​៧​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៧​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​៩​៦​ម៉ឺន​២​ពាន់​៧​៨​៣​នាក់​ ​ស្លាប់​ចំនួន​២​៣​ម៉ឺន​១​ពាន់​៤​៥​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៥​លាន​៨​៣​ម៉ឺន​៣​ពាន់​៨​២​៤​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៧​លាន​៩​៤​ម៉ឺន​៥​ពាន់​៨​៨​៨​នាក់​ ​ស្លាប់​ចំនួន​១​១​ម៉ឺន​៩​ពាន់​៥​៣​៥​នាក់​ ​និង​ជាសះស្បើយ​៧​លាន​១​៩​ម៉ឺន​៨​ពាន់​៧​១​៥​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៤​១​ម៉ឺន​១​ពាន់​៥​៥​០​នាក់​ ​ស្លាប់​១​៥​ម៉ឺន​៧​ពាន់​៤​៥​១​នាក់​ ​និង​ជាសះស្បើយ​៤​លាន​៨​៦​ម៉ឺន​៥​ពាន់​៩​៣​០​នាក់​ ​៕

  • ប្រទេសសឹង្ហបុរីសាកល្បងការនាំចូលអគ្គិសនីពីប្រទេសម៉ាឡេស៊ី

    ប្រទេសសឹង្ហបុរីសាកល្បងការនាំចូលអគ្គិសនីពីប្រទេសម៉ាឡេស៊ី

    AKP ភ្នំពេញថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០​ — កាលពីថ្ងៃទី ២៦ ខែតុលា អាជ្ញាធរទីផ្សារថាមពល (EMA) របស់ប្រទេសសឹង្ហបុរីបាននិយាយថា ទីក្រុងរបស់ប្រទេសនេះនឹងនាំចូលអគ្គិសនីពីប្រទេសម៉ាឡេស៊ីក្រោមគម្រោងសាកល្បងរយៈពេល ២ឆ្នាំចាប់ពីចុងឆ្នាំ ២០២១ ។ នៅក្នុងការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយខ្លួន EMA បាននិយាយថា គម្រោងសាកល្បងនេះមានគោលបំណងដើម្បីវាយតម្លៃ និងធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌបច្ចេកទេស និងបទប្បញ្ញត្តិសម្រាប់ការនាំចូលអគ្គិសនីចូលទៅក្នុងប្រទេសសឹង្ហបុរី ហើយវានឹងជួយសម្រួលដល់ការនាំចូលទ្រង់ទ្រាយធំពីក្នុងតំបន់នាពេលអនាគត។ EMA បាននិយាយថា «ដើម្បីឆ្លើយតបតាមការប្តេជ្ញាចិត្តនៃការប្រែប្រួលអាកាសធាតុរបស់យើង វាជាការចាំបាច់ត្រូវផ្លាស់ប្តូររបៀបដែលប្រទេសសឹង្ហបុរីផលិត និងប្រើប្រាស់ថាមពល។ ការប្រើបណ្តាញអគ្គិសនីក្នុងតំបន់សម្រាប់ធនធានថាមពលស្អាត គឺជាយុទ្ធសាស្ត្រមួយដើម្បីធ្វើពិពិធកម្មការផ្គត់ផ្គង់ថាមពលរបស់ប្រទេសសឹង្ហបុរី»។ នៅក្នុងសុន្ទរកថាដ៏សំខាន់មួយដែលត្រូវបានថ្លែងក្នុងពិធីបើកកម្មវិធីសប្តាហ៍ថាមពលអន្តរជាតិសឹង្ហបុរី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Chan Chun Sing បាននិយាយថា ការអនុវត្តនេះ គឺជាផ្នែកមួយនៃផែនការរបស់ប្រទេសសឹង្ហបុរីក្នុងការពង្រឹង «ស្ថាបត្យកម្មបណ្តាញអគ្គិសនីក្នុងតំបន់»។ ប្រទេសនេះនឹងចាប់ផ្តើមដំណើរការនៃការនាំចូលអគ្គិសនី ១០០មេហ្គាវ៉ាត់សម្រាប់រយៈពេលសាកល្បង ២ឆ្នាំ ដើម្បីពិនិត្យមើលថា តើទីផ្សារដំណើរការយ៉ាងដូចម្តេច។ EMA គ្រោងនឹងចេញសំណើសុំនៅខែមីនាឆ្នាំក្រោយសម្រាប់ការនាំចូលអគ្គិសនី ១០០មេហ្គាវ៉ាត់ ដែលនឹងកើនឡើងប្រមាណ ១,៥ភាគរយនៃតម្រូវការអគ្គិសនីខ្ពស់បំផុតរបស់សឹង្ហបុរី។ អាជ្ញាធរនេះបាននិយាយថា ក្រោមការស្នើសុំនេះ ការនាំចូលអគ្គិសនីអាចនឹងចាប់ផ្តើមនៅចុងឆ្នាំ…