Category: ព័ត៌មានអន្តរជាតិ

  • លោកស្រី​ ​ណាន់​ស៊ី​ ផេ​ឡូ​ស៊ី​ ​បញ្ជាក់​ថា​ ​សភា​អាមេរិក​ទាំងពីរ​ត្រៀម​រួចរាល់​ ​ដើម្បី​ធ្វើអន្តរាគមន៍​ក្នុង​ករណី​លទ្ធផល​បោះឆ្នោត​មិន​អាច​កំណត់​បាន​អ្នកឈ្នះ​-​ចាញ់

    លោកស្រី​ ​ណាន់​ស៊ី​ ផេ​ឡូ​ស៊ី​ ​បញ្ជាក់​ថា​ ​សភា​អាមេរិក​ទាំងពីរ​ត្រៀម​រួចរាល់​ ​ដើម្បី​ធ្វើអន្តរាគមន៍​ក្នុង​ករណី​លទ្ធផល​បោះឆ្នោត​មិន​អាច​កំណត់​បាន​អ្នកឈ្នះ​-​ចាញ់

    អាមេរិក​៖​ ​សភា​អាមេរិក​ទាំងពីរ​ប្រុងប្រៀប​ខ្លួន​រួចរាល់​ ​ក្នុង​ការធ្វើអន្តរាគមន៍​ករណី​ដែល​ជម្លោះ​លើ​លទ្ធផល​បោះឆ្នោត​មិន​អាច​កំណត់​រក​អ្នកឈ្នះ​-​ចាញ់​បាន​ ​រវាង​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​លោក​ ចូ ​បៃ​ដិ​ន​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​សភាតំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​អាមេរិក​ ​លោកស្រី​ ​ណាន់​ស៊ី​ ផេ​ឡូ​ស៊ី​ ​ចេញផ្សាយ​សារ​ព័ត៌មាន​ ស្ព្រូ​ត​នី​ក​ ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​នៅ​ក្នុង​ករណី​គ្មាន​បេក្ខជន​ណា​ម្នាក់​ ​ទទួល​បាន​សំឡេង​ពី​អ្នកបោះឆ្នោត​តំណាង​ភាគច្រើន​ ​ឬក៏​ជម្លោះ​លទ្ធផល​បោះឆ្នោត​ ​«​មិន​អាច​កំណត់​រក​ឈ្នះ​ ​និង​ចាញ់​បាន​»​ ​នោះ​ ​សភា​ទាំងពីរ​របស់​សហរដ្ឋអាមេរិក​ ​គឺ​ព្រឹទ្ធសភា​ ​និង​សភាតំណាងរាស្ត្រ​ (​រដ្ឋសភា​) ​នឹង​ធ្វើ​អន្តរ​គម​ន៍​ដោះស្រាយ​ជម្លោះ​ ​ដោយ​សភាតំណាងរាស្ត្រ​ជា​អ្នកបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ ​រីឯ​ព្រឹទ្ធសភា​បោះឆ្នោត​ជ្រើសរើស​អនុ​ប្រធានាធិបតី​ ​។​ ​នៅ​ក្នុង​ការបោះឆ្នោត​ដោយ​សភាតំណាងរាស្ត្រ​ ​បេក្ខជន​ម្នាក់​ត្រូវ​រក​សំឡេង​គាំទ្រ​ឱ្យ​បាន​២​៦​សំឡេង​ឡើង​ទៅ​ពី​ប្រតិភូ​នៃ​រដ្ឋ​នីមួយៗ​ (​រដ្ឋ​ទាំង​ ​៥​០​ ​ឬ​មានន័យ​ថា​លើស​តែ​១​សំឡេង​នៃ​ចំនួន​ពាក់កណ្តាល​) ​នោះ​នឹង​កា្ល​យ​ជា​ប្រធានាធិបតី​តែម្តង​ ​។​ ​យ៉ាងណាមិញ​ ​ដោយសារតែ​អាណត្តិ​ថ្មី​នេះ​ ​បេក្ខជន​ទាំងពីរ​រូប​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​មានសំឡេង​គាំទ្រ​ប្រកៀកប្រកិត​គ្នា​ខ្លាំង​ ​ឬ​មាន​សញ្ញា​មិន​ប្រក្រតី​មួយ​ចំនួន​បាន​កើតឡើង​រួច​ទៅ​ហើយ​នោះ​ ​ទើប​ការ​បកស្រាយ​លក្ខខណ្ឌ​ក្រោយ​ការបោះឆ្នោត​ ​ដើម្បី​កំណត់​រក​អ្នកឈ្នះ​ ​ឬ​ចាញ់​ក៏​ត្រូវធ្វើ​ឡើង​ដូចគ្នា​ ​៕

  • ​ថៃ​បិទ​វេ​ប​សាយ​អាសអាភាស​ ​P​orn​hub​ ​និង​១​៩​០​វេ​ប​សាយ​ផ្សេងទៀត​ ​តែ​រង​ការរិះគន់

    ​ថៃ​បិទ​វេ​ប​សាយ​អាសអាភាស​ ​P​orn​hub​ ​និង​១​៩​០​វេ​ប​សាយ​ផ្សេងទៀត​ ​តែ​រង​ការរិះគន់

    ថៃ​បិទ​វេ​ប​សាយ​អាសអាភាស​ ​P​orn​hub​ ​និង​១​៩​០​វេ​ប​សាយ​ផ្សេងទៀត​ ​តែ​រង​ការរិះគន់

  • ​កូវី​ដ​១​៩​៖​ ​វៀតណាម​ប្រហែល​សាកល្បង​ប្រើ​វ៉ាក់សាំង​ខ្លួនឯង​ ​ក្នុង​ខែវិច្ឆិកា​នេះ

    ​កូវី​ដ​១​៩​៖​ ​វៀតណាម​ប្រហែល​សាកល្បង​ប្រើ​វ៉ាក់សាំង​ខ្លួនឯង​ ​ក្នុង​ខែវិច្ឆិកា​នេះ

    កូវី​ដ​១​៩​៖​ ​វៀតណាម​ប្រហែល​សាកល្បង​ប្រើ​វ៉ាក់សាំង​ខ្លួនឯង​ ​ក្នុង​ខែវិច្ឆិកា​នេះ

  • ​លោក​ ចូ ​បៃ​ដិ​ន​ ​ការពារ​វេជ្ជបណ្ឌិត​ ហ្វូ​ស៊ី​ ​ក្រោយ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គំរាម​បណ្តេញ​លោក​ពី​ការងារ

    ​លោក​ ចូ ​បៃ​ដិ​ន​ ​ការពារ​វេជ្ជបណ្ឌិត​ ហ្វូ​ស៊ី​ ​ក្រោយ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គំរាម​បណ្តេញ​លោក​ពី​ការងារ

    អាមេរិក​៖​ ​បេក្ខជន​ប្រធានាធិបតី​អាមេរិក​មកពី​គណបក្សប្រជាធិបតេយ្យ​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បានការ​ពា​រលោក​វេជ្ជបណ្ឌិត​ ​អាន់​តូ​នី​ ហ្វូ​ស៊ី​ ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​និយាយ​ថា​ ​រូបលោក​អាច​នឹង​បណ្តេញ​អ្នកឯកទេស​ជំងឺឆ្លង​ជាន់ខ្ពស់​អាមេរិក​រូប​នេះ​ចេញពី​ការងារ​ ​នៅ​ក្រោយ​ការបោះឆ្នោត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ថ្លែង​នៅ​ក្នុង​កម្មវិធី​ជួបជុំ​មួយ​នៅ​ទីក្រុង​ ក្លេវើ​លែ​ន​ ​រដ្ឋ​អូ​ហាយ​យ៉ូ ​ក្នុង​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​លោក​ ចូ ​បៃ​ដិ​ន​ ​និយាយ​ថា​ ​ខ្ញុំ​មានគំនិត​ល្អ​មួយ​… ​បោះឆ្នោត​អោយ​ខ្ញុំ​ ​ហើយ​ខ្ញុំ​នឹង​ជួយ​លោក​វេជ្ជបណ្ឌិត​ ហ្វូ​ស៊ី​ ​ហើយ​ពួកយើង​នឹង​បណ្តេញ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ពី​តំណែង​វិញ​ ​។​ ​ការ​អត្ថាធិប្បាយ​បែប​នេះ​របស់​លោក​ ​បៃ​ដិ​ន​ ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក​ ​ត្រាំ​ ​នៅចំពោះមុខ​ក្រុម​អ្នកគាំទ្រ​លោក​ក្នុង​ទីក្រុង​ O​p​a​-​lock​a​ ​ក្នុង​រដ្ឋ​ ​Florid​a​ ​បាន​និយាយ​ថា​ ​រូបលោក​អាច​នឹង​បណ្តេញ​វេជ្ជបណ្ឌិត​ ហ្វូ​ស៊ី​ ​ចេញពី​តំណែង​ជានា​យក​វិទ្យាស្ថាន​ជាតិ​អា​ឡែ​រ​ហ្សី ​និង​ជំងឺឆ្លង​អាមេរិក​ ​នៅ​ក្រោយ​ការបោះឆ្នោត​ ​៕​ ​

  • សារ​ព័ត៌មាន​ CNN ​ផ្សាយ​ថា​ ​ពលរដ្ឋ​អាមេរិក​ជាង​៩​៦​លាន​នាក់​បោះឆ្នោត​រួចរាល់​ ​ខណៈ​មនុស្ស​៩​.​៣​លាន​នាក់​ឆ្លង​ ​Co​v​i​d​-19

    សារ​ព័ត៌មាន​ CNN ​ផ្សាយ​ថា​ ​ពលរដ្ឋ​អាមេរិក​ជាង​៩​៦​លាន​នាក់​បោះឆ្នោត​រួចរាល់​ ​ខណៈ​មនុស្ស​៩​.​៣​លាន​នាក់​ឆ្លង​ ​Co​v​i​d​-19

    ​អាមេរិក​៖​ ​សារ​ព័ត៌មាន​ CNN ​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​០​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ថា​ ​ពលរដ្ឋ​អាមេរិក​ប្រមាណ​ជាង​៩​៦​លាន​នាក់​ហើយ​បាន​បោះឆ្នោត​រួចរាល់​ ​ស្រប​ពេល​ដែល​មនុស្ស​ប្រមាណ​៩​.​៣​លាន​នាក់​បាន​ឆ្លង​ជម្ងឺរាតត្បាត​ជាស​កល​ ​Co​v​i​d​-19 ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ ​។​ ​បើ​តាម​សារ​ព័ត៌មាន​ CNN ​ប្រជាពលរដ្ឋ​អាមេរិក​ទទួល​បានឱកាស​ចុងក្រោយ​របស់​ពួកគេ​ ​នៅ​ថ្ងៃអង្គារ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ដើម្បី​វិនិច្ឆ័យ​តំណែង​ប្រធានាធិបតី​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​។​ ​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​ចាប់ផ្ដើម​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ក្នុង​ទីក្រុង​ចំនួន​ពីរ​ ​ក្នុង​នោះ​រួម​មាន​ ​D​i​x​v​ill​e​ ​Notch​ ​និង​ ​Mill​s​field​ ​ជា​ក្រុង​តូច​ៗ​របស់​រដ្ឋ​ញូ​ហេម​សឺ​ ​ស្ថិតនៅ​ភាគ​ឦសាន​សហរដ្ឋអាមេរិក​ ​។​ ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​ដោយសារ​រដ្ឋ​នី​យ​មួយៗ​មាន​ល្វែងម៉ោង​ខុសៗគ្នា​ ​ដូច្នេះ​ពេលវេលា​បើក​ការិយាល័យ​បោះឆ្នោត​ក៏​ខុសគ្នា​ដែរ​ ​ដោយមាន​រដ្ឋ​ខ្លះ​ដូចជា​រដ្ឋ​ ញូ​ហេម​សឺ​ចាប់ផ្ដើម​បោះឆ្នោត​មុនគេ​ ​និង​ខ្លះទៀត​ចាប់ផ្ដើម​បោះឆ្នោត​តាម​ក្រោយ​ជាបន្តបន្ទាប់​ ​។​ ​តាមការពិត​ការបោះឆ្នោត​ប្រធានាធិបតី​បាន​ចាប់ផ្ដើម​តាំងតែពី​ខែកញ្ញា​មក​ម្ល៉េះ​ ​ដោយ​ប្រជាជន​អាមេរិក​នាំគ្នា​បោះឆ្នោត​មុន​កាល​កំណត់​ ​៕​ ​

  • ការបោះឆ្នោត​នៅសហរដ្ឋអាមេរិក​ចាប់ផ្ដើម​ហើយ​នៅ​ក្នុង​រដ្ឋ​ ​New​ ​Ham​p​s​hire​ ​ខណៈ​អ្នក​ទៅ​បោះឆ្នោត​សរុប​គិត​ត្រឹម​ថ្ងៃចន្ទ​នេះ​មានប្រមាណ១០០​លាន​នាក់

    ការបោះឆ្នោត​នៅសហរដ្ឋអាមេរិក​ចាប់ផ្ដើម​ហើយ​នៅ​ក្នុង​រដ្ឋ​ ​New​ ​Ham​p​s​hire​ ​ខណៈ​អ្នក​ទៅ​បោះឆ្នោត​សរុប​គិត​ត្រឹម​ថ្ងៃចន្ទ​នេះ​មានប្រមាណ១០០​លាន​នាក់

    អាមេរិក​៖​ ​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​ចាប់ផ្ដើម​ជា​ផ្លូវការ​ហើយ​ ​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ក្នុង​ទីក្រុង​ចំនួន​ពីរ​ ​ក្នុង​នោះ​រួម​មាន​ ​D​i​x​v​ill​e​ ​Notch​ ​និង​ ​Mill​s​field​ ​ជា​ក្រុង​តូច​ៗ​របស់​រដ្ឋ​ញូ​ហេម​សឺ​ ​ស្ថិតនៅ​ភាគ​ឦសាន​ប្រទេស​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​យោង​តាម​ទិន្នន័យ​ការបោះឆ្នោត​បាន​ឱ្យ​ដឹង​ថា​ ​គិត​ត្រឹម​ថ្ងៃចន្ទ​ដើម​ស​ប្ដាហ៍​នេះ​ ​ពលរដ្ឋ​អាមេរិក​ច្រើន​ប្រមាណ​១​០​០​លាន​នាក់​ហើយ​ ​បាន​ទៅ​បោះឆ្នោត​មុន​កំណត់​ ​ទាំង​តាម​ការបោះឆ្នោត​តាម​ប្រៃសណីយ៍​ ​និង​ការបោះឆ្នោត​នៅ​ឯកា​រិ​យា​ ​ល​័​យ​ដោយ​ផ្ទាល់​នៅ​តាម​រដ្ឋ​នីមួយៗ​ក្នុង​សហរដ្ឋអាមេរិក​ ​ខណៈ​ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​សរុប​មាន​រហូតដល់​ជាង​២​៤​០​លាន​នាក់​ ​។​ ​នៅ​ក្នុង​អាណត្តិ​ឆ្នាំ​២​០​២​០​នេះ​ ​បេក្ខជន​ប្រធានាធិបតី​អាមេរិក​មាន​ចំនួន​ពីរ​រូប​ ​គឺ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​មកពី​គណបក្ស​សាធារណរដ្ឋ​ ​ដែល​ជា​អ្នក​ត្រូវ​ព្យាយាម​ការពារ​តំណែង​ប្រធានាធិបតី​ឲ្យបាន​មួយ​អាណត្តិ​ទៀត​ ​រីឯ​លោក​ ចូ ​បៃ​ដិ​ន​ ​មកពី​គណបក្សប្រជាធិបតេយ្យ​ ​ជា​អ្នក​ឡើង​មក​ដណ្ដើម​តំណែង​នេះ​ពី​សេតវិមាន​ ​។​ ដើ ម្បី​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​នោះ​ ​ទាំង​លោក​ ​ត្រាំ​ ​និង​ ​លោក​ ​បៃ​ដិ​ន​ ​ត្រូវការ​សំឡេង​អ្នកបោះឆ្នោត​តំណាង​២​៧​០​រូប​ ​ក្នុងចំណោម​៥​៣​៨​រូប​ ​៕

  • ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ធ្វើ​យុទ្ធនាការ​ឃោសនា​ថ្ងៃ​ចុងក្រោយ​ ​ដើម្បី​ទាក់ទាញ​អ្នក​មិនទាន់​សម្រេច​ចិត្ត

    ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​លោក​ ចូ ​បៃ​ដិ​ន​ ​នឹង​ធ្វើ​យុទ្ធនាការ​ឃោសនា​ថ្ងៃ​ចុងក្រោយ​ ​ដើម្បី​ទាក់ទាញ​អ្នក​មិនទាន់​សម្រេច​ចិត្ត

    អាមេរិក​៖​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​ ​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​រៀបចំ​កម្មវិធី​ក្នុង​រដ្ឋ​ជាច្រើន​ ​ដែល​ជា​រដ្ឋ​ដែល​មាន​សារៈសំខាន់​បំផុត​ ​ក្នុង​ការ​សម្រេច​លើ​ជោគវាសនា​នៃ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ ​ដែល​នឹង​ត្រូវធ្វើ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​នេះ​ ​ដែល​ត្រូវនឹង​ថ្ងៃ​ទី​០​៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​(ម៉ោងនៅកម្ពុជា) ។​ ​បេក្ខជន​ទាំងពីរ​មាន​គម្រោង​ដូចគ្នា​ ​គឺ​ទៅ​ឃោសនា​នៅ​ក្នុង​រដ្ឋ​ ​P​e​nn​sylvan​i​a​ ​ជា​រដ្ឋ​មួយ​ដែល​លោក​ ​បៃ​ដិ​ន​ ​មាន​ប្រជាប្រិយភាព​នាំមុខ​លោក​ ​ត្រាំ​ ​ក្នុង​ការស្ទង់មតិ​នា​ពេលថ្មីៗនេះ​ ​ប៉ុន្តែ​ជា​រដ្ឋ​ដែល​លោក​ ​ត្រាំ​ ​បាន​ឈ្នះ​កាលពី​ឆ្នាំ​២​០​១​៦​ ​។​ ​បេ​ក្ខជន​ដែល​ឈ្នះ​ការបោះឆ្នោត​ក្នុង​រដ្ឋ​ ​P​e​nn​sylvan​i​a​ ​នឹង​ទទួល​បាន​សំឡេង​អង្គ​បោះឆ្នោត​ ​២​០​ ​ក្នុងចំណោម​អង្គ​បោះឆ្នោត​សរុប​២​៧​០​សំឡេង​ ​បេក្ខជន​នីមួយៗ​ត្រូវតែ​ទទួល​ឲ្យបាន​ ​ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ក្នុងរយៈពេល​០​៤​ឆ្នាំខាងមុខ​នេះ​ ​។ លោក​ ​ត្រាំ​ ​នឹង​ធ្វើពិធី​ជួបជុំ​ជាមួយ​ក្រុម​អ្នកគាំទ្រ​របស់​លោក​ ​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ ​W​i​l​k​e​s-​Bar​r​e​ Sc​rant​on ​រីឯ​លោក​ ​បៃ​ដិ​ន​ ​វិញ​នឹង​ជួប​ក្រុម​អ្នកគាំទ្រ​របស់​លោក​ ​ក្នុង​ពិធី​មួយ​ក្នុង​ទីក្រុង​ ​Pit​t​s​bur​g​h​ ​នៃ​រដ្ឋ​ ​P​e​nn​sylvan​i​a​ ​។​ ​លោក​ ​បៃ​ដិ​ន​ ​ក៏​នឹង​ទៅ​ជួប​ជាមួយ​ក្រុម​អ្នកគាំទ្រ​របស់​លោក​នៅ​ថ្ងៃចន្ទ​នេះ​…

  • ការបោះឆ្នោត​អាមេរិក​ឆ្នាំ​២​០​២​០​នេះ​ ​ចំណាយ​ថវិកា​ជាង​១​៤​ពាន់​លាន​ដុល្លារ​ ​ច្រើនជាង​ការបោះឆ្នោត​ពីរ​លើក​ចុងក្រោយ​បញ្ចូល​គ្នា

    ការបោះឆ្នោត​អាមេរិក​ឆ្នាំ​២​០​២​០​នេះ​ ​ចំណាយ​ថវិកា​ជាង​១​៤​ពាន់​លាន​ដុល្លារ​ ​ច្រើនជាង​ការបោះឆ្នោត​ពីរ​លើក​ចុងក្រោយ​បញ្ចូល​គ្នា

    ​អាមេរិក​៖​ ​ការសិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា​ ​ការ​ចំណាយ​សរុប​នៃ​ការបោះឆ្នោត​ ​នៅ​សហរដ្ឋអាមេរិក​ឆ្នាំ​២​០​២​០​នេះ​ ​រួម​ទាំង​ប្រធានាធិបតី​ ​និង​សភា​ ​នឹង​មាន​ចំនួន​ជិត​១​៤​ពាន់​លាន​ដុល្លារ​ ​ដែល​ជា​ចំនួន​មួយ​ច្រើនជាង​ការ​ចំណាយ​ក្នុង​វដ្ត​នៃ​ការបោះឆ្នោត​ពីរដង​ចុងក្រោយ​បញ្ចូល​គ្នា​ទៅទៀត​ ​។​ ​យោង​តាម​ការ​ប៉ាន់ស្មាន​ពី​មជ្ឈមណ្ឌល​នយោបាយ​ឆ្លើយតប​ (CR​P​) ​បាន​បញ្ជាក់​ថា​ ​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២​០​២​០​ ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​នេះ​ ​គ្រោង​នឹង​ចំណាយ​ថវិកា​អស់​ជាង​៦​.​៦​ពាន់​លាន​ដុល្លារ​ ​ខណៈ​ការ​បរិច្ចាគ​ដែល​បាន​ធ្វើ​សម្រាប់​ការប្រកួតប្រជែង​ ​សម្រាប់​អាសនៈ​សភា​នឹង​ឡើង​ដល់​៧​.​២​ ​ពាន់​លាន​ដុល្លារ​ ​។​ ​ទិន្នន័យ​បាន​បង្ហាញ​ថា​ ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​បាន​ចំណាយ​មាន​ចំនួន​សរុប​រហូត​មកដល់ពេលនេះ​ ​ដោយ​ប្រើប្រាស់​៦​.​៩​ពាន់​លាន​ដុល្លារ​ ​បើ​ប្រៀបធៀប​ទៅ​នឹង​៣​.​៨​ពាន់​លាន​ដុល្លារ​ ​ដែល​បាន​ចំណាយ​ដោយ​បេក្ខជន​ ​និង​ក្រុម​គណបក្ស​សាធារណរដ្ឋ​ ​៕

  • ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គំរាម​បណ្តេញ​វេជ្ជបណ្ឌិត​ ហ្វូ​ស៊ី​ ​ពី​ការងារ​ ​នៅ​ក្រោយ​ថ្ងៃ​បោះឆ្នោត​សហរដ្ឋអាមេរិក

    ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គំរាម​បណ្តេញ​វេជ្ជបណ្ឌិត​ ហ្វូ​ស៊ី​ ​ពី​ការងារ​ ​នៅ​ក្រោយ​ថ្ងៃ​បោះឆ្នោត​សហរដ្ឋអាមេរិក

    ​អាមេរិក​៖​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បញ្ជាក់​ថា​ ​លោក​នឹង​បណ្តេញ​វេជ្ជបណ្ឌិត​ ​អាន់​តូ​នី​ ហ្វូ​ស៊ី​ ​ពី​ការងារ​នៅ​ក្រោយ​ថ្ងៃ​បោះឆ្នោត​អាមេរិក​ ​ចំ​ពេល​ដែល​លោក​កាន់តែ​មាន​ជម្លោះ​ខ្លាំង​ឡើងជា​មួយ​អ្នកឯកទេស​ជំងឺឆ្លង​កំពូល​របស់​អាមេរិក​រូប​នេះ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​P​ ​នៅ​ថ្ងៃ​ទី​០​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ថ្លែង​ទៅកាន់​ក្រុម​អ្នកគាំទ្រ​លោក​ក្នុង​ទីក្រុង​ O​p​a​-​lock​a​ ​ក្នុង​រដ្ឋ​ ​Florid​a​ ​នៅ​ថ្ងៃចន្ទ​នេះ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយចិត្ត​របស់​លោក​ដែល​ថា​ ​ករណី​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​នៅ​ពេលនេះ​បាន​សម្លាប់​ពលរដ្ឋ​អាមេរិក​អស់​ជាង​២​៣​ម៉ឺន​១​ពាន់​ហើយ​នោះ​ ​នៅតែ​ជា​ព័ត៌មាន​ដ៏​សំខាន់​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​។​ ​ក្រុម​អ្នកគាំទ្រ​លោក​នៅ​ក្នុង​ពិធី​នោះ​ ​ស្រែក​បន្ទរ​នូវ​ពាក្យ​ថា​ ​«​ដេញ​លោក​ ហ្វូ​ស៊ី​ ​ចេញទៅ​ ​។​ ​លោក​ ​ត្រាំ​ ​បាន​ឆ្លើយតប​ទៅ​អ្នកគាំទ្រ​លោក​វិញ​ថា​ ​កុំ​ប្រាប់​អ្នកដទៃ​ ​ទុក​ពេល​ឲ្យ​ខ្ញុំ​បន្តិច​រហូតដល់​ក្រោយ​ថ្ងៃ​បោះឆ្នោត​សិន​ ​ហើយ​ថា​ ​លោក​អរគុណ​ដល់​អ្នកគាំទ្រ​លោក​ដែល​បាន​ផ្តល់​យោបល់​ឲ្យ​លោក​ធ្វើ​ដូចនោះ​ ​។​ ​សូម​បញ្ជាក់​ថា​ ​លោក​វេជ្ជបណ្ឌិត​ ហ្វូ​ស៊ី​ ​ថ្មីៗ​នេះ​កាន់តែ​បាន​រិះគន់​មិន​សំចៃ​មាត់​ដែល​ថា​ ​លោក​ ​ត្រាំ​ ​មិនបាន​ស្តាប់​យោបល់​លោក​ទាក់ទង​នឹង​វិធី​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​១​៩​ ​ដោយ​អ្នកជំនាញ​រូប​នេះ​បញ្ជាក់​ថា​ ​លោក​មិនបាន​និយាយ​ជាមួយ​លោក​ ​ត្រាំ​ ​អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ​ ​៕

  • ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​២​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៤​លាន​២​ម៉ឺន​នាក់

    ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​នៅ​ទូទាំង​ពិភពលោក​កើន​ឡើងជា​ង​៤​៧​លាន​នាក់​ ​ក្នុង​នោះ​ស្លាប់​ជាង​១​លាន​២​១​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​៣​៤​លាន​២​ម៉ឺន​នាក់

    ​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៤​៧​លាន​៣​១​ម៉ឺន​៣​ពាន់​៤​៨​៨​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​២​១​ម៉ឺន​១​ពាន់​១​៧​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៣​៤​លាន​២​ម៉ឺន​៦​ពាន់​៧​៩​០​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៥​៦​ម៉ឺន​៧​ពាន់​៥​៤​៣​នាក់​ ​ស្លាប់​ចំនួន​២​៣​ម៉ឺន​៦​ពាន់​៩​៩​៧​នាក់​ ​និង​ជាសះស្បើយ​ចំនួន​៦​លាន​១​៧​ម៉ឺន​១​ពាន់​៤​០​២​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​៨​លាន​២​៦​ម៉ឺន​៦​ពាន់​៩​១​៤​នាក់​ ​ស្លាប់​ចំនួន​១​២​ម៉ឺន​៣​ពាន់​១​៣​៩​នាក់​ ​និង​ជាសះស្បើយ​៧​លាន​៦​០​ម៉ឺន​១​ពាន់​៤​២​៩​នាក់​ ​។​ ​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៥​លាន​៥​៥​ម៉ឺន​៤​ពាន់​២​០​៦​នាក់​ ​ស្លាប់​១​៦​ម៉ឺន​២​៧​២​នាក់​ ​និង​ជាសះស្បើយ​៤​លាន​៩​៨​ម៉ឺន​៩​៤​២​នាក់​ ​៕