Category: ព័ត៌មានអន្តរជាតិ

  • មិនខ្វល់ពីការទាមទារឲ្យចេញពីតំណែង តែលោក​ ​ប្រា​យុទ្ធ​ប្រាប់សភាថា ​បាតុកម្ម​ខុសច្បាប់​នៅ​​ថៃ​ត្រូវតែ​គ្រប់គ្រង​ឲ្យបាន​

    មិនខ្វល់ពីការទាមទារឲ្យចេញពីតំណែង តែលោក​ ​ប្រា​យុទ្ធ​ប្រាប់សភាថា ​បាតុកម្ម​ខុសច្បាប់​នៅ​​ថៃ​ត្រូវតែ​គ្រប់គ្រង​ឲ្យបាន​

    នាយករដ្ឋមន្ត្រី​ ​Pray​u​t​ C​h​an​-o-c​h​a​ ​បាន​និយាយ​ថា​ ​ប្រទេស​ថៃ​ចាំបាច់​ត្រូវតែ​នាំ​ពួក​បាតុករ​ខុសច្បាប់​ ​ឲ្យ​ស្ថិត​ការ​គ្រប់គ្រង

  • វៀតណាមនឹងជម្លៀសជាង១លាននាក់ ព្រោះព្យុះសង្ឃរាថ្មី១ទៀត ទើបវាយប្រហារហ្វីលីពីន

    វៀតណាមនឹងជម្លៀសជាង១លាននាក់ ព្រោះព្យុះសង្ឃរាថ្មី១ទៀត ទើបវាយប្រហារហ្វីលីពីន

    វៀតណាមត្រៀមខ្លួនជម្លៀសប្រជាពលរដ្ឋ១លាន៣សែននាក់ ខណៈដែលព្យុះ Molave ដែលបានវាយប្រហារហ្វីលីពីន កាលពីយប់មិញ បង្កជាការបាក់ដីនិងទឹកជំនន់ ហើយអ្នកនេសាទរជាច្រើននាក់បាត់ខ្លួន នាថ្ងៃចន្ទ ទី២៦ តុលានេះ។ព្យុះសង្ឃរាដែលមានល្បឿនខ្យល់១២៦គីឡូម៉ែត្រក្នុង១ម៉ោង ឬអាចឈានដល់១៥០គីឡូម៉ែត្រ បានធ្វើឲ្យកោះ Luzon របស់ហ្វីលីពីន ត្រូវបានភ្លៀងជន់លិច បាក់ដី ក្នុងតំបន់ជាច្រើន នេះបើតាមអាជ្ញាធរហ្វីលីពីន។ ព្យុះទី១៧ ដែលធ្លាប់វាយប្រហារហ្វីលីពីនខ្លាំងកាលពីឆ្នាំមុនដែរនោះ ត្រូវបានព្យាករណ៍ថា នឹងវាយប្រហារតំបន់កណ្តាលវៀតណាម នៅថ្ងៃពុធ សប្តាហ៍នេះ ជាមួយនឹងល្បឿនខ្យល់ ១៣៥គីឡូម៉ែត្រក្នុង១ម៉ោង។ បើបែបនេះមែន វានឹងក្លាយជាព្យុះទី៤ដែលវាយប្រហារវៀតណាម ក្នុងពេល១ខែនេះ ខណៈដែលព្យុះមុនៗ បណ្តាលឲ្យវៀតណាមស្លាប់មនុស្ស១៣០នាក់ បាត់ខ្លួន២០នាក់ នៅតំបន់កណ្តាល។ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានប្រកាសថា ព្យុះ Molave នេះនឹងមានឥទ្ធិពលខ្លាំងណាស់ ដែលនឹងវាយប្រហារតំបន់ជាច្រើន ដោយបានផ្ញើសារព្រមាននេះទៅកាន់បណ្តាខេត្ត និងក្រុង ដែលត្រូវព្យុះនេះវាយប្រហារ៕ ប្រភពពី Rueters

  • ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

    ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

    ការឆ្លងថ្មីរបស់ប្រទេសទាំងអាស៊ានទាំង១០មានចំនួន២ម៉ឺន៣ពាន់៤៣៩ករណី ក្នុងរយៈពេល៧២​ម៉ោង​ចុង​ក្រោយ​នេះ។

  • គ្រោះរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ​ វាយប្រហារខេត្តជ្វាខាងលិចនៃប្រទេសឥណ្ឌូណេស៊ី

    គ្រោះរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ​ វាយប្រហារខេត្តជ្វាខាងលិចនៃប្រទេសឥណ្ឌូណេស៊ី

    AKP ភ្នំពេញថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០​ — កាលពីព្រឹកថ្ងៃទី ២៥ ខែតុលា គ្រោះរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័របានវាយប្រហារនៅភាគនិរតីនៃស្រុក Pangandaran ក្នុងខេត្តជ្វាភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ី។ យោងតាមទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្រ្ត (BMKG) ដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតាបានឱ្យដឹងថា ចំណុចកណ្តាលនៃការរញ្ជួយដីនេះមានទីតាំងស្ថិតនៅចម្ងាយប្រហែល ៩០គីឡូម៉ែត្រពីស្រុក Pangandaran ហើយមានជម្រៅ ១០គីឡូម៉ែត្រ។ កាលពីថ្ងៃទី ១៩ ខែតុលា មានគ្រោះរញ្ជួយដីពីរលើកជាប់គ្នាដែលមានកម្រិត ៥,៧រ៉ិចទ័រ និង ៥,៨រ៉ិចទ័រ បានវាយប្រហារនៅតំបន់ភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ី។ គ្រោះរញ្ជួយដីតែងតែកើតឡើងជារឿយៗនៅតាមផ្នែកផ្សេងៗនៃប្រទេសឥណ្ឌូណេស៊ី ដោយសារតែប្រទេសនេះស្ថិតនៅលើខ្សែក្រវាត់ Circum – Pacific ដែលត្រូវបានគេស្គាល់ផងដែរថា ជាចិញ្ចៀនភ្លើងដែលជាកន្លែងជួបគ្នានៃបន្ទះរចិតវិវត្តន៍ជាច្រើន និងបណ្តាលឱ្យមានសកម្មភាពបន្ទុះភ្នំភ្លើង និងរញ្ជួយជាញឹកញាប់។ គ្រោះរញ្ជួយដីដែលមានគ្រោះថ្នាក់បំផុតមួយនៅឥណ្ឌូណេស៊ីដែលបានកើតឡើងក្នុងរយៈពេលពីរឆ្នាំមុន គឺការរញ្ជួយមួយដែលបានវាយប្រហារតំបន់ជាច្រើននៃខេត្ត Sulawesi។ គ្រោះរញ្ជួយដីដែលមានកម្លាំង ៧,៤រ៉ិចចទ័រដែលកើតឡើងបន្ទាប់ពីមានរលកយក្សស៊ូណាមិដែលបានវាយប្រហារតំបន់មួយចំនួននៃទីក្រុង Palu និងស្រុក Donggala ស្រុក Paringi និងស្រុក Sigi កាលពីថ្ងៃទី ២៨…

  • ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញធ្យូងថ្មដែលមិនទាន់កែច្នៃ

    ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញធ្យូងថ្មដែលមិនទាន់កែច្នៃ

    AKP ភ្នំពេញថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០​ — ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានចេញបទបញ្ជាឱ្យគណៈរដ្ឋមន្រ្តីរបស់លោកកំណត់គោលដៅកាត់បន្ថយការនាំចេញធ្យូងថ្មដែលមិនទាន់កែច្នៃ និងពន្លឿនផែនការអភិវឌ្ឍឧស្សាហកម្មនិស្សន្ទវត្ថុសម្រាប់កែច្នៃប្រេងឥន្ធនៈនៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ។ ប្រធានាធិបតីរូបនេះបាននិយាយថា ប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសនាំចេញធ្យូងថ្មកំដៅធំជាងគេក្នុងពិភពលោកគួរតែអភិវឌ្ឍឧស្សាហកម្មក្នុងស្រុកឱ្យបានឆាប់រហ័ស ដើម្បីធ្វើឱ្យធ្យូងថ្មរបស់ខ្លួនមានភាពប្រសើរឡើង និងកែច្នៃវាឱ្យទៅជារាវ និងឱ្យទៅជាឧស្ម័ន ដោយលោកបានជំរុញឱ្យបណ្តារដ្ឋមន្រ្តីនានាកំណត់បរិមាណនៃទិន្នផលដែលអាចត្រូវបានប្រើប្រាស់សម្រាប់ដំណើរការកែច្នៃបែបនេះ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីមានគោលបំណងដើម្បីជំនួសផ្នែកខ្លះនៃការនាំចូលឧស្ម័នឥន្ធនៈរាវ (LPG) ដែលប្រើប្រាស់ដោយប្រជាជនឥណ្ឌូណេស៊ីជាប្រេងឥន្ធនៈប្រភេទ DME ដែលផលិតចេញពីធ្យូងថ្ម។ លោក វីដូដូ ក៏បានស្នើឱ្យគណៈរដ្ឋមន្ត្រីបង្កើតផែនទីបង្ហាញផ្លូវសម្រាប់បង្កើនប្រសិទ្ធភាពធ្យូងថ្មដើម្បីជំរុញការអភិវឌ្ឍវិស័យធ្យូងថ្មក្នុងស្រុក ដោយប្រើប្រាស់បច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន។ ប្រទេសឥណ្ឌូណេស៊ីបានព្យាយាមស្វែងរកគុណតម្លៃបន្ថែមទៀតពីធនធានរ៉ែដ៏សម្បូរបែបរបស់ខ្លួន រាប់ចាប់ពីរ៉ែទង់ដែងរហូតដល់រ៉ែនីកែល ដោយកែច្នៃវត្ថុធាតុដើមទាំងនោះនៅក្នុងប្រទេសខ្លួន។ ក្រុមហ៊ុនរុករករ៉ែធ្យូងថ្ម PT Bukit Asam ដែលគ្រប់គ្រងដោយរដ្ឋ កំពុងសាងសង់រោងចក្រផលិតឧស្ម័នធ្យូងថ្មដែលគ្រោងនឹងផលិតប្រេងឥន្ធនៈប្រភេទ DME ឱ្យបានចំនួន ១,៤លានតោនក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៥ ទៅ។ ប្រទេសឥណ្ឌូណេស៊ីបានផលិតធ្យូងថ្មចំនួន ៦១០លានតោនកាលពីឆ្នាំមុន និងបានកំណត់គោលដៅចំនួន ៥៥០លានតោននៅក្នុងឆ្នាំ ២០២០។ ធ្យូងថ្មភាគច្រើនរបស់ប្រទេសឥណ្ឌូណេស៊ីត្រូវបាននាំចេញ ហើយចំនួនដែលនៅសល់ត្រូវបានប្រើប្រាស់ជាចម្បងនៅក្នុងការផលិតថាមពល។ យោងតាមអគ្គនាយកដ្ឋានរ៉ែ និងធ្យូងថ្ម នៃក្រសួងថាមពល និងធនធានរ៉ែនៃប្រទេសឥណ្ឌូណេស៊ីបានឱ្យដឹងថា ការផលិតធ្យូងថ្មរបស់ឥណ្ឌូណេស៊ីបានឈានដល់ចំនួន…

  • ហ្វីលីពីនជម្លៀសប្រជាជនជិត ១.៨០០នាក់ ខណៈដែលព្យុះត្រូពិច Molave កំពុងខិតជិតមកដល់

    ហ្វីលីពីនជម្លៀសប្រជាជនជិត ១.៨០០នាក់ ខណៈដែលព្យុះត្រូពិច Molave កំពុងខិតជិតមកដល់

    AKP ភ្នំពេញថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០​ — ប្រទេសហ្វីលីពីនបានជម្លៀសប្រជាជនប្រមាណជិត ១.៨០០នាក់ និងផ្អាកការធ្វើដំណើរតាមសមុទ្រ ខណៈដែលព្យុះត្រូពិច Molave ត្រូវបានគេរំពឹងថានឹងនាំមកនូវភ្លៀងធ្លាក់រាយប៉ាយនៅលើតំបន់ចំនួន ២ នៅភាគខាងត្បូងនៃកោះ Luzon នៅថ្ងៃទី ២៥ ខែតុលា។ ការិយាល័យអាកាសធាតុជាតិបាននិយាយដោយព្រមានថា ខ្យល់ព្យុះស៊ីក្លូនត្រូពិចនឹងបង្កជាបញ្ហាសម្រាប់ខេត្តមួយចំនួនក្នុងតំបន់ Bicol និង Calabarzon ។ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ប្រតិបត្តិការធ្វើដំណើរតាមសមុទ្រត្រូវបានលុបចោលនៅក្នុងតំបន់ Calabarzon ដោយមានមនុស្សចំនួន ៦៦២នាក់បានជាប់គាំងនៅកំពង់ផែដោយសារតែមានខ្យល់បក់ខ្លាំង។ នៅក្នុងខេត្ត Bicol ប្រជាជនសរុបចំនួន ៥៣២គ្រួសារ ឬស្មើនឹង ១.៧៨៩នាក់ត្រូវបានជម្លៀសជាមុនទៅកាន់ទីជម្រកបណ្តោះអាសន្ន។ ព្យុះ Molave បានកើតឡើងបន្ទាប់ពីព្យុះ Saudel ដែលបានកើតឡើងកាលពីសប្តាហ៍មុន ហើយបានបង្កឱ្យមានទឹកជំនន់រីករាលដាលនៅក្នុងខេត្ត Quezon ក្នុងតំបន់ Calabarzon នៅភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល។ បន្ទាប់ពីឆ្លងកាត់ប្រជុំកោះហ្វីលីពីនហើយ ព្យុះ Molave ត្រូវបានគេរំពឹងថានឹងបន្តទៅលើសមុទ្រខាងកើតដែលអាចក្លាយទៅជាប្រភេទព្យុះទីហ្វុងនៅត្រឹមល្ងាចថ្ងៃទី ២៧ ខែតុលា៕ (ប្រភព VNA បកប្រែដោយលោក…

  • អ៊ីស្រាអែលបញ្ជូនជំនួយមនុស្សធម៌ទៅអាស៊ែបៃហ្សង់ និងស្នើផ្តល់ជំនួយដូចគ្នានេះដល់អារមេនីដែរ

    អ៊ីស្រាអែលបញ្ជូនជំនួយមនុស្សធម៌ទៅអាស៊ែបៃហ្សង់ និងស្នើផ្តល់ជំនួយដូចគ្នានេះដល់អារមេនីដែរ

    AKP ភ្នំពេញថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០​ — កាលពីថ្ងៃអាទិត្យកាសែត Yedioth Ahronot បានរាយការណ៍ថា ប្រទេសអ៊ីស្រាអែលបានបញ្ជូនជំនួយមនុស្សធម៌ទៅអាស៊ែបៃហ្សង់ ហើយបានស្នើផ្តល់ជំនួយដូចគ្នានេះសម្រាប់ប្រទេសអារមេនីដែរ ប៉ុន្តែមិនទាន់មានការឆ្លើយតបណាមួយពីទីក្រុង Yerevan នៅឡើយទេ។ យោងតាមកាសែត Yedioth Ahronot បានឱ្យដឹងថា បន្ទាប់ពីការស្នើសុំរបស់ទីក្រុង Baku សម្រាប់ជំនួយមនុស្សធម៌ និងវេជ្ជសាស្ត្រ ទីក្រុង Tel Aviv បានបញ្ជូនគ្រឿងបរិក្ខារពេទ្យ ក៏ដូចជាសម្ភារៈចាំបាច់មួយចំនួនដូចជា ឧបករណ៍សង្រ្គោះបឋម សម្លៀកបំពាក់ ភួយ និងឧបករណ៍កម្តៅសម្រាប់មនុស្សគ្មានផ្ទះសម្បែងទៅកាន់ប្រទេសអាស៊ែបៃហ្សស្តង់កាលពីសប្តាហ៍មុន។ កាសែតនេះបាននិយាយថា កាលពីដើមខែតុលា ប្រទេសអ៊ីស្រាអែលក៏បានស្នើផ្តល់ជំនួយដល់ប្រទេសអារមេនីដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ទីក្រុង Yerevan បានបរាជ័យក្នុងការឆ្លើយតបទៅនឹងសំណើនេះ។ ក្រសួងការបរទេសអ៊ីស្រាអែលមិនទាន់ធ្វើអត្ថាធិប្បាយណាមួយអំពីព័ត៌មាននេះនៅឡើយទេ។ កាលពីដើមខែតុលា អ្នកនាំពាក្យក្រសួងការបរទេសអារមេនី លោកស្រី Anna Naghdalyan បាននិយាយថា ទីក្រុង Yerevan កំពុងកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអ៊ីស្រាអែលដើម្បីពិគ្រោះយោបល់ស្តីពីការផ្គត់ផ្គង់អាវុធដោយប្រទេសនេះទៅឱ្យអាស៊ែបៃហ្សង់។ ការប្រយុទ្ធគ្នានៅលើខ្សែនៃទំនាក់ទំនងនៅក្នុងសាធារណរដ្ឋ ណាហ្កោណូ – ការ៉ាបាក់ បានកើនឡើងកាន់តែខ្លាំងឡើងៗកាលពីថ្ងៃទី…

  • ការធ្វើបាតុកម្មនៅទីក្រុងបាងកកបន្តធ្វើឡើងវិញ បន្ទាប់ពីឱសានវាទនៃការជំរុញឱ្យនាយករដ្ឋមន្ត្រីលាលែងពីតំណែងត្រូវបានផុតកំណត់

    ការធ្វើបាតុកម្មនៅទីក្រុងបាងកកបន្តធ្វើឡើងវិញ បន្ទាប់ពីឱសានវាទនៃការជំរុញឱ្យនាយករដ្ឋមន្ត្រីលាលែងពីតំណែងត្រូវបានផុតកំណត់

    AKP ភ្នំពេញថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០​ — កាលពីថ្ងៃអាទិត្យ យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ Sputnik នៅកន្លែងកើតហេតុបានឱ្យដឹងថា ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលបានបន្តធ្វើឡើងនៅកណ្តាលទីក្រុងបាងកក បន្ទាប់ពីឱសានវាទនៃការជំរុញឱ្យនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា លាលែងពីតំណែងត្រូវបានផុតកំណត់។ កាលពីថ្ងៃពុធ ក្រុមបាតុករបានដាក់ចេញនូវឱសានវាទរយៈពេល ៣ថ្ងៃ ដោយអំពាវនាវឱ្យនាយករដ្ឋមន្រ្តីរូបនោះចុះចេញពីតំណែងនៅត្រឹមម៉ោង ២២:០០នាទីយប់ថ្ងៃសៅរ៍ ម៉ោងក្នុងស្រុក (15:00​ GMT) បើមិនដូច្នេះទេ ពួកគេនឹងបន្តធ្វើបាតុកម្ម។ លោក ប្រាយុធ មិនបានបំពេញតាមតម្រូវការនោះទេ ហើយរដ្ឋធានីមួយនេះក៏ត្រូវបានលិចលង់ម្តងទៀតជាមួយក្រុមបាតុករ ។ មនុស្សជាង ២.០០០នាក់បានប្រមូលផ្តុំគ្នានៅជិតមជ្ឈមណ្ឌលផ្សារទំនើប Central Wordl និង Amarin Plaza។ នៅវេលាម៉ោង ០៩:២០ GMT ក្រុមបាតុករបានបិទចរាចរណ៍នៅផ្លូវបំបែក Ratchaprasong ។ ក្រុមមន្រ្តីប៉ូលីសបានជំរុញឱ្យក្រុមបាតុករបំបែកគ្នានៅត្រឹមម៉ោង ១០:០០ GMT ប៉ុន្តែការអំពាវនាវនេះមិនទទួលបានការឆ្លើយតបទេ។ ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលត្រូវបានបញ្ឆេះឡើងវិញកាលពីខែកុម្ភៈ នៅពេលដែលតុលាការរដ្ឋធម្មនុញ្ញបានហាមប្រាមគណបក្សប្រឆាំង ដែលជាគណបក្សនេះមានការពេញនិយមចូលចិត្តពីក្នុងចំណោមសិស្សនិស្សិត។ ក្រុមបាតុករបានទាមទារឱ្យមានការកំណត់អំណាចរបស់ព្រះមហាក្សត្រ ការលាលែងរបស់នាយករដ្ឋមន្រ្តី និងការដោះលែងអ្នកជាប់ឃុំមួយចំនួន៕…

  • វត្តមានរបស់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថានមានភាពល្អប្រសើរសម្រាប់សន្តិសុខ

    វត្តមានរបស់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថានមានភាពល្អប្រសើរសម្រាប់សន្តិសុខ

    AKP ភ្នំពេញថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០​ — ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយថា ការបន្តនូវវត្តមានរបស់កងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន គឺមានអត្ថប្រយោជន៍សម្រាប់សន្តិសុខទូទៅ។ លោក ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី «មូស្គូ ក្រឹមឡាំង ពូទីន» របស់ស្ថានីយ៍ទូរទស្សន៍ Rossiya-1 ថា «ជាការផ្តួចផ្តើម យើងគាំទ្រវត្តមានរបស់កងកម្លាំងអាមេរិកនៅអាហ្វហ្គានីស្ថាន ហើយបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរៀងៗខ្លួន។ ខ្ញុំនៅតែជឿជាក់ថា វត្តមានរបស់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថានមិនផ្ទុយពីផលប្រយោជន៍ខាងក្រៅរបស់យើងទេ»។ លោក ពូទីន បាននិយាយថា «ផ្ទុយមកវិញ នៅពេលត្រូវបានគេប្រកាសថា ជនជាតិអាមេរិកកំពុងរៀបចំដកទ័ពរបស់ខ្លួន – មែនហើយ ជំហរផ្លូវការរបស់យើងគឺថាវាអាចបង្កើតលក្ខខណ្ឌបន្ថែមសម្រាប់ការផ្សះផ្សាអាហ្វហ្គានីស្ថាន ប៉ុន្តែខ្ញុំផ្ទាល់គិតថា វានឹងបង្កើតហានិភ័យជាច្រើន»។ មេដឹកនាំរុស្ស៊ីរូបនេះបានពន្យល់ថា «ជាដំបូង យើងនឹងត្រូវចំណាយបន្ថែមទៀតដើម្បីរក្សាស្ថិរភាព ហើយទី ២ វាមិនមានជាបញ្ហាអ្វីនោះទេបើទោះបីជានៅមានវត្តមានរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន ដែលវាបានចូលរួមចំណែកដល់ស្ថិរភាពនៅក្នុងប្រទេស ហើយការចាកចេញរបស់ពួកគេនឹងបង្កើតហានិភ័យជាច្រើន។ យើងមិនចាំបាច់ប្រឆាំងទៅនឹងវត្តមានរបស់អាមេរិកនៅទីនោះទេ»៕ (ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី) ប្រភព៖ ក្រសួងព័ត៌មាន

  • វៀតណាមនឹងជម្លៀស​ជាង១លាននាក់ ព្រោះព្យុះសង្ឃរាថ្មី១ទៀត​ ទើបវាយប្រហារហ្វីលីពីន

    វៀតណាមនឹងជម្លៀស​ជាង១លាននាក់ ព្រោះព្យុះសង្ឃរាថ្មី១ទៀត​ ទើបវាយប្រហារហ្វីលីពីន

    វៀតណាមត្រៀមខ្លួនជម្លៀសប្រជាពលរដ្ឋ១លាន៣សែននាក់ ខណៈដែលព្យុះ Molave ដែលបានវាយប្រហារហ្វីលីពីន កាលពីយប់មិញ