Category: ព័ត៌មានអន្តរជាតិ

  • លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ប្រកាស​តាម​ ​T​wit​t​e​r ​ដក​លោក​ ​Mark​ ​E​s​per​ ​ចេញពី​តំណែង​រដ្ឋ​ម​ន្រ្តី​ការពារ​ជាតិ​អាមេរិក

    លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ប្រកាស​តាម​ ​T​wit​t​e​r ​ដក​លោក​ ​Mark​ ​E​s​per​ ​ចេញពី​តំណែង​រដ្ឋ​ម​ន្រ្តី​ការពារ​ជាតិ​អាមេរិក

    ​អាមេរិក​៖​ ​តាមរយៈ​បណ្តាញ​សង្គម​ ​T​wit​t​e​r ​នៅ​ថ្ងៃចន្ទ​នេះ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​ប្រកាស​បណ្ដេញ​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​លោក​ ​ម៉ាក​ ​អ៊ី​ស្ពើ​រ​ ​ចេញពី​តំណែង​ ​ហើយ​លោក​ គ្រីស្តូហ្វឺ ​មី​ល្លឺ ​ដែល​ជានា​យក​មជ្ឈមណ្ឌល​ជាតិ​ប្រឆាំង​ភេរវកម្ម​ ​នឹង​ត្រូវ​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រីការពារជាតិ​ស្ដីទី​ភ្លាម​ៗ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​P​ ​នៅ​ថ្ងៃ​ទី​១​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​​ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ ​នៅ​ក្នុង​លិខិត​ឆ្លើយតប​ទៅកាន់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នៅ​ថ្ងៃចន្ទ​ដដែល​នេះ​ ​លោក​ ​ម៉ាក​ ​អ៊ី​ស្ពើ​រ​ ​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​រូបលោក​យល់ព្រម​ទទួលយក​ការ​សម្រេច​ចិត្ត​របស់​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​។​ ​ហើយ​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​បន្ទាប់​ទៀត​ ​ដែលគេ​យល់ថា​ ​អាច​នឹង​ត្រូវ​បាន​បណ្ដេញ​ចេញពី​តំណែង​នោះ​ ​រួម​មាន​នាយក​ ​F​B​I​ ​លោក​ គ្រីស្តូហ្វឺ ​រ៉េ​យ​ ​និង​នាយក​ C​I​A​ ​លោកស្រី​ ​ជី​ណា​ ​ហាស​ភែ​ល​ ​ដែល​អ្នក​ទាំងពីរ​នេះ​សុទ្ធតែ​ធ្លាប់​មានការ​ខ្វែងគំនិត​គ្នា​ជាមួយ​លោក​ ​ត្រាំ​ ​។​​សូម​ជម្រាប​ផង​ដែរ​ថា​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​និង​លោក​ ​ម៉ាក​…

  • ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​ខណៈ​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ជាង​៤​៦ម៉ឺន​នាក់

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​ខណៈ​អ្នក​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ជាង​៤​៦ម៉ឺន​នាក់

    ​អ៊ុយ​ក្រែ​ន​៖​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ ​លោក​ ​វ៉ូ​ឡូ​ឌី​មី​ ហ្សេ​ឡិន​ស្គី​ ​បាន​ប្រកាស​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ថា​ ​រូបលោក​ត្រូវ​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ចំពោះ​ជំងឺ​ ​CO​V​I​D​-19 ​ហើយ​ថា​ ​នឹង​ស្នាក់​នៅ​ដាច់ដោយឡែក​ពី​គេ​ ​ខណៈ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​P​ ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​​ការិយាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​ជូន​ជា​ដំណឹង​ថា​ ​ជាអកុសល​! ​លោក​ ​លោក​ ​វ៉ូ​ឡូ​ឌី​មី​ ហ្សេ​ឡិន​ស្គី​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ធ្វើ​តេ​ស្ត​រក​ឃើញ​វិជ្ជមាន​ចំពោះ​ជំងឺ​ ​CO​V​I​D​-19 ​។​​ប្រភព​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ប​ច្ចប្បន្ន​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​វ័យ​៤​២​ឆ្នាំ​រូប​នេះ​មាន​អារម្មណ៍ល្អ​ប្រ​សើ​ធម្មតា​ទេ​ ​ហើយ​លោក​នឹង​​បន្ត​បំពេញ​ភារកិច្ច​របស់​លោក​ពី​ចម្ងាយ​ ​៕

  • ប្រធាន​អង្គការ​ ​WHO​ ​ជ​ម្រុ​ញ​អោយ​មនុស្ស​គ្រប់គ្នា​បន្ត​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ ​Co​v​i​d​-19

    ប្រធាន​អង្គការ​ ​WHO​ ​ជ​ម្រុ​ញ​អោយ​មនុស្ស​គ្រប់គ្នា​បន្ត​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ ​Co​v​i​d​-19

    ស្វីស​៖​ ​ប្រធាន​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​លោក​ ថេដ្រូ​ស​ ​អា​ដា​ណ​ម​ ហ្គេប្រេយ៉េសឹ​ស​ ​បាន​ធ្វើការ​អំពាវនាវ​យ៉ាងទទូចឱ្យ​មនុស្ស​រាល់គ្នា​បន្ត​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​ ​CO​V​I​D​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​១​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​​លោក​ ថេដ្រូ​ស​ ​បាន​ថ្លែង​នៅ​ក្នុង​សមាជ​ប្រចាំ​ឆ្នាំ​ដ៏​សំខាន់​របស់​អង្គការសុខភាព​ពិភពលោក​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ​យើង​ទាំងអស់​អាច​នឹង​ធុន​ទា្រញ់ ​CO​V​I​D​-19 ​តែ​វី​រុ​ស​នេះ​មិន​ធុញទ្រាន់​នឹង​យើង​ឡើយ​… ​ក្ដី​សង្ឃឹម​តែមួយ​គត់​របស់យើង​ ​គឺ​វិទ្យាសាស្ត្រ​ ​ដំណោះស្រាយ​ ​និង​សាមគ្គីភាព​ ​។​​នា​ឱកាស​នោះ​ដែរ​ ​ប្រធាន​អង្គការ​ ​WHO​ ​រូប​នេះ​ ​ក៏បាន​អប​អរសាទរ​ដល់​ជ័យ​ជម្នះ​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ផង​ដែរ​ ​ជាមួយ​ក្ដី​រំពឹង​ថា​ ​នេះ​ជា​សញ្ញា​មួយ​នៃ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាស​កល​ ​ដើម្បី​បញ្ចប់​ការ​ឆ្លង​រាតត្បាត​នៃ​ជម្ងឺ​ ​CO​V​I​D​-19 ​៕

  • ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

    ស្ថានភាពកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០

    ការឆ្លងថ្មីរបស់ប្រទេសទាំងអាស៊ានទាំង១០នៅពេលនេះបានកើនឡើងលើសពី១លានករណីនោះហើយ។

  • តើ​ ចូ ​បៃ​ឌិន​នឹង​អង្គុយ​ជជែក​ផ្ទាល់​ជាមួយ​ ​គីម​ ជុ​ង​អ៊ុន​ ​ដូច​ដូ​ណា​ល់ ​ត្រាំ​ទេ​?

    តើ​ ចូ ​បៃ​ឌិន​នឹង​អង្គុយ​ជជែក​ផ្ទាល់​ជាមួយ​ ​គីម​ ជុ​ង​អ៊ុន​ ​ដូច​ដូ​ណា​ល់ ​ត្រាំ​ទេ​?

    បៃ​ឌិន​នឹង​អង្គុយ​ជជែក​ផ្ទាល់​ជាមួយ​ ​គីម​ ជុ​ង​អ៊ុន​ ​ដូច​ដូ​ណា​ល់ ​ត្រាំ​ទេ

  • ទោះជួបបញ្ហា​កូ​វី​ដ​១​៩​ ​វៀតណាម​នាំចេញ​អង្ករ​១​០​ខែ​​ ​កើន​ដល់​ជាង​៥​លាន​តោន​ ​តម្លៃ​២​.​៦​ពាន់​លាន​ដុល្លារ​

    ទោះជួបបញ្ហា​កូ​វី​ដ​១​៩​ ​វៀតណាម​នាំចេញ​អង្ករ​១​០​ខែ​​ ​កើន​ដល់​ជាង​៥​លាន​តោន​ ​តម្លៃ​២​.​៦​ពាន់​លាន​ដុល្លារ​

    ទោះ​ក្នុង​បរិ​ទ​កូ​វី​ដ​១​៩​ ​វៀតណាម​នាំចេញ​អង្ករ​១​០​ខែ​មកនេះ​កើន​ដល់​ជាង​៥​លាន​តោន​ ​តម្លៃ​២​.​៦​ពាន់​លាន​ដុល្លារ​

  • លោក​ ចូ ​បៃ​ដិ​ន​ ​ដាក់​ចេញ​ផែនការ​​ក្រោយ​ចូលកាន់​តំណែង​ ​បើ​ទោះបី​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​មិនទាន់​ព្រម​ចុះចាញ់

    លោក​ ចូ ​បៃ​ដិ​ន​ ​ដាក់​ចេញ​ផែនការ​​ក្រោយ​ចូលកាន់​តំណែង​ ​បើ​ទោះបី​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​មិនទាន់​ព្រម​ចុះចាញ់

    ​អាមេរិក​៖​ ​ក្រោយ​ទទួល​បាន​សារ​អបអរ​ពីសំណាក់​មេដឹកនាំ​ពិភពលោក​ជាបន្តបន្ទាប់​ ​មួយ​ថ្ងៃក្រោយ​ការប្រកាស​ជោគជ័យ​ក្នុង​ការបោះឆ្នោត​នោះ​ ​លោក​ ចូ ​បៃ​ដិ​ន​ ​និង​លោកស្រី​ ​កា​ម៉ា​ឡា ​ហារី​ស​ ​បាន​បង្កើត​វេ​ប​សាយ​សម្រាប់​ដំណើរការ​ផ្ទេរ​អំណាច​មួយ​ ​ដែល​មានឈ្មោះ​ថា​ ​Build​Back​Better​.​co​m​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​​គេហទំព័រ​ដែល​ប្រែជា​ភាសាខ្មែរ​ថា​ ​«​ស្តារ​ភាពជា​អ្នកដឹកនាំ​អាមេរិក​»​ ​នេះ​ ​បាន​ដាក់​ចេញ​គោលដៅ​អាទិភាព​ចំនួន​០​៤​យ៉ាង​សម្រាប់​អនាគត​រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន​ ​ដោះស្រាយ​ ​ក្នុង​នោះ​រួម​មាន​បញ្ហា​ជំងឺ​ ​Co​v​i​d​-19 ​ការស្រោចស្រង់​សេដ្ឋកិច្ច​ឡើងវិញ​ ​សមធម៌​ពូជសាសន៍​ ​និង​ពណ៌​សម្បុរ​ ​ព្រមទាំង​បញ្ហា​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​ ​។​ ​លោក​ ​បៃ​ដិ​ន​ ​មាន​ផែនការ​បង្កើត​ក្រុម​ការងារ​មួយ​មាន​សមាជិក​១​២​នាក់​នៅ​ថ្ងៃ​ទី​០​៩​ ​ខែវិច្ឆិកា​នេះ​ ​ដើម្បី​ដោះស្រាយ​ជំងឺ​ ​Co​v​i​d​-19 ​។​ ​បន្ថែម​លើ​នេះ​ ​លោក​ ​បៃ​ដិ​ន​ ​ក៏បាន​ប្រកាស​ពី​គម្រោង​ចូល​ជា​សមាជិក​ឡើងវិញ​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ា​រី​ស​ផង​ដែរ​ ​។​ ​មិនតែប៉ុណ្ណោះ​ ​លោក​ ​បៃ​ដិ​ន​ ​ក៏​នឹង​ដាក់​ចេញ​បញ្ជា​ប្រតិបត្តិ​លុបចោល​បម្រាម​គោចរ​ដែល​លោក​ ​ត្រាំ​ ​ដាក់លើ​បណ្ដា​ប្រទេស​កាន់សាសនា​ឥស្លាម​មួយ​ចំនួន​ធំ​ ​ក៏ដូចជា​ផ្លាស់ប្ដូរ​ការ​សម្រេច​ចិត្ត​ដែល​ដក​អាមេរិក​ចេញពី​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​ផង​ដែរ​ ​។​ ​សូម​ជម្រាប​ថា​ ​លោក​…

  • ​នាយក​រដ្ឋ​ម​ន្រ្តី​អូស្ត្រាលី​ស្វាគមន៍​សហរដ្ឋអាមេរិក​ ​ដែល​ចង់​វិល​ចូល​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ា​រី​ស​ ​និង​អង្គការ​ ​WHO

    ​នាយក​រដ្ឋ​ម​ន្រ្តី​អូស្ត្រាលី​ស្វាគមន៍​សហរដ្ឋអាមេរិក​ ​ដែល​ចង់​វិល​ចូល​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ា​រី​ស​ ​និង​អង្គការ​ ​WHO

    ​អូ​ស្រ្តា​លី​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​អូ​ស្រ្តា​លី​លោក​ ស្កុ​ត​ ម៉ូ​រី​សុ​ន​ ​នៅ​ថ្ងៃចន្ទ​នេះ​ថ្លែង​ថា​ ​ប្រទេស​របស់​លោក​នឹង​ស្វាគមន៍​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ ចូ ​បៃ​ដិ​ន​ ​ដឹកនាំ​សហរដ្ឋអាមេរិក​មក​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ា​រី​ស​ស្តីពី​អាកាសធាតុ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​​នាយក​រដ្ឋ​ម​ន្រ្តី​អូ​ស្រ្តា​លី​រូប​នេះ​បាន​ថ្លែងប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​យើង​នឹង​ស្វា​ ​គម​ន៍​សហរដ្ឋអាមេរិក​វិល​មក​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ា​រី​ស​… ​ការ​វិលត្រឡប់​របស់​សហរដ្ឋអាមេរិក​មកកាន់​អង្គការ​ពិភពលោក​ដទៃទៀត​ ​ដូចជា​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​ក៏​នឹង​ត្រូវ​ស្វាគមន៍​ផង​ដែរ​ ​។​​ដោយឡែក​កាលពី​ថ្ងៃអាទិត្យ​ស​ប្តាហ៍​កន្លងទៅ​ ​លោក​ ម៉ូ​រី​សុ​ន​ ​ក៏បាន​និយាយ​ដែរ​ថា​ ​អូស្ត្រាលី​ក៏​នឹង​ស្វាគមន៍​ការ​ចូល​ពាក់ព័ន្ធ​របស់​សហរដ្ឋអាមេរិក​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​ពីព្រោះ​វិធី​ចាកចេញ​ពី​ឱនភាព​សកល​មួយ​ ​ដែល​បង្កឡើង​ដោយ​ជំងឺ​ ​Co​v​i​d​-19 ​គឺ​ពាណិជ្ជកម្ម​ផ្អែកលើ​ទី​ផ្សារ​ ​ពាណិជ្ជកម្ម​យុត្តិធម៌​ ​ក្រោម​ច្បាប់​ត្រឹមត្រូវ​ ​តាមរយៈ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នេះឯង​ ​៕

  • អ្នកវិភាគ​ថា​ ​គោល​នយោបាយសេដ្ឋកិច្ច​របស់​លោក​បៃ​ឌិន​ប្រធានាធិបតី​អាមេរិក​ថ្មី​ ​ចំណេញ​ច្រើន​ដល់​វៀតណាម​

    អ្នកវិភាគ​ថា​ ​គោល​នយោបាយសេដ្ឋកិច្ច​របស់​លោក​បៃ​ឌិន​ប្រធានាធិបតី​អាមេរិក​ថ្មី​ ​ចំណេញ​ច្រើន​ដល់​វៀតណាម​

    អ្នកវិភាគ​ថា​ ​គោល​នយោបាយសេដ្ឋកិច្ច​របស់​លោក​បៃ​ឌិន​ប្រធានាធិបតី​អាមេរិក​ថ្មី​ ​ចំណេញ​ច្រើន​ដល់​វៀតណាម​

  • បោះឆ្នោត​នៅ​មី​យ៉ា​ន់​ម៉ា​ ​បក្ស​លោកស្រី​ ​ស៊ូ​ជី​ ​សង្ឃឹម​ច្រើន​នឹង​ឈ្នះ​

    បោះឆ្នោត​នៅ​មី​យ៉ា​ន់​ម៉ា​ ​បក្ស​លោកស្រី​ ​ស៊ូ​ជី​ ​សង្ឃឹម​ច្រើន​នឹង​ឈ្នះ​

    បោះឆ្នោត​នៅ​មី​យ៉ា​ន់​ម៉ា​ ​បក្ស​លោកស្រី​ ​ស៊ូ​ជី​ ​សង្ឃឹម​ច្រើន​នឹង​ឈ្នះ​