-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៣១លាន៣៨ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៧៤ម៉ឺននាក់ និងជាសះស្បើយ២០៨លាន៥ម៉ឺននាក់

-
វៀតណាមស្លាប់២៣៦នាក់ទៀត រីឯថៃ ១៣២នាក់

-
អ្នកសេដ្ឋកិច្ចរំលឹកថា កង្វះភាពស្របច្បាប់នៃការរំលូតកូនធ្វើឱ្យស្ត្រីអាមេរិកដើរថយក្រោយ

-
អ្នកជំនាញ៖ ម៉ាឡេស៊ី ថៃ និងវៀតណាម ចាប់ផ្ដើមងាកចេញពីគោលការណ៍គ្មានកូវីដបន្តិចម្ដងៗហើយ

បន្ទាប់ពីការជាប់គាំងអស់ជាច្រើនខែមក ផ្នែកខ្លះនៃប្រទេសនៅអាស៊ីអាគ្នេយ៍ ចាប់ផ្ដើមចាកចេញពីគោលនយោបាយ គ្មានកូវីដ (Zero Covid) ដោយរៀបចំត្រៀមខ្លួនរៀនរស់នៅជាមួយមេរោគ បើទោះបីជា អ្នកជំនាញព្រមានថា ការអនុវត្តបែបនេះហាក់ដូចជាលឿនពេកក្ដី។ នេះបើយោតាមសារព័ត៌មាន CNN។
-
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីគ្រោងនឹងទស្សនកិច្ចទៅកាន់ចិន ដើម្បីពិភាក្សាបញ្ហា AUKUS

រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីលោក Hishammuddin Hussein កាលពីថ្ងៃពុធនេះ បានប្រាប់សភាជាន់ទាបម៉ាឡេស៊ីថា លោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីពិភាក្សាពិគ្រោះយោបល់អំពីរឿងដៃគូសន្ដិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ហៅកាត់ថា AUKUS ដែលទើបនឹងបង្កើតកាលពីសប្ដាហ៍មុន។
-
តៃវ៉ាន់ដាក់ពាក្យសុំចូលក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក

តៃវ៉ាន់បានដាក់ពាក្យស្នើសុំចូលជាសមាជិកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ជាផ្លូវការហើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារតៃវ៉ាន់ Central News។ ការដាក់ពាក្យនេះធ្វើឡើងតិចជាងមួយសប្ដាហ៍ ក្រោយពីពេលដែលរដ្ឋាភិបាលសាធារណប្រជាមានិតចិន បានដាក់ពាក្យចូលក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយនេះ។
-
ចិនផ្ដល់ជំនួយកូវីដ១៩ ទៅកាន់ក្រុមជនជាតិភាគតិចមីយ៉ាន់ម៉ាដោយផ្ទាល់ដៃ

អាជ្ញាធរនៃរដ្ឋាភិបាលរដ្ឋធានីប៉េកាំងបានដឹកជញ្ជូនជំនួយនានាសម្រាប់ប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយរាប់បញ្ចូលទាំងវ៉ាក់សាំងផងដែរ ទៅកាន់ក្រុមជនជាតិភាគតិចនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា មានមូលដ្ឋាននៅក្បែរព្រំប្រទល់របស់ខ្លួន។ នេះបើតាមការលើកឡើងរបស់ក្រុមជនជាតិទាំងនោះប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP។
-
គ្រោះរញ្ជួយដីកម្រិត ៦.០ រុិចទ័រវាយប្រហារក្បែរក្រុងមែលប៊នភាគអាគ្នេយ៍អូស្ត្រាលី

-
ក្រោមសម្ពាធយ៉ាងខ្លាំង អាមេរិកសម្រេចបរិច្ចាគវ៉ាក់សាំងកូវីដ១៩ ៥០០ លានដូសបន្ថែម

-
ក្រុមហ៊ុនចិនអេវឺគ្រែន្ដថាខ្លួនបានធ្វើកិច្ចព្រមព្រៀងដែលបញ្ចៀសការមិនអាចសងមូលបត្របំណុល
