-
WHO៖ ប្រទេសមានវ៉ាក់សាំងកូវីដគ្រប់គ្រាន់ពិតជា បន្ថយករណីឈឺធ្ងន់និងស្លាប់

-
អ្នកវិទ្យាសាស្ត្ររកឃើញអាយុកាលជាក់លាក់មួយរបស់ព្រះចន្ទ ក្រោយសិក្សាលើថ្មដែលប្រមូលពីព្រះចន្ទ ក្នុងអំឡុងបេសកកម្មអាប៉ូឡូទី១៤របស់ NASA (មានវីដេអូ)

បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ពួកគេបានរកឃើញអាយុកាលជាក់លាក់មួយរបស់ព្រះចន្ទ បន្ទាប់ពីធ្វើការសិក្សាលើថ្មដែលប្រមូលពីព្រះចន្ទ ក្នុងអំឡុងបេសកកម្មអាប៉ូឡូទី ១៤ របស់អង្គការណាសារួចមក ។ការសិក្សាលើថ្មបានបង្ហាញថា ការកកើតនៃព្រះចន្ទ គឺតាំងពី៤.៥១ពាន់លានឆ្នាំមុន ដែលមានរយៈពេល៦០លានឆ្នាំ បន្ទាប់ពីប្រព័ន្ធព្រះអាទិត្យលេចចេញជារូបរាងឡើង ។ រយៈពេលនេះធ្វើឲ្យព្រះចន្ទមានអាយុកាលចំណាស់ជាងការប៉ាន់ស្មាននាពេលកន្លងមក ដោយអះអាងថា ព្រះចន្ទមានអាយុកាល៤.៣ពាន់លានឆ្នាំ ឬ ៤.៤ពាន់លានឆ្នាំ ។ ប្រសិនបើលទ្ធផលដែលទទួលបានពីការសិក្សាជាការត្រឹមត្រូវនោះ មានន័យថា ការប៉ះទង្គិចដែលបង្កើតបានជាព្រះចន្ទ ប្រហែលជាបានកើតឡើងមុនពេលក្នុងប្រវត្តិសាស្ត្ររបស់ប្រព័ន្ធព្រះអាទិត្យ ។ទន្ទឹមគ្នា ក្រុមអ្នកវិទ្យាសាស្ត្រយល់ឃើញថា ព្រះចន្ទបានកកើតឡើងចេញពីកាកសំណល់ដែលសេសសល់ពីការប៉ះទង្គិចគ្នា រវាងភពផែនដី និង វត្ថុដែលមានទ្រង់ ទ្រាយជាភពដែលមានឈ្មោះថា សៀ (Theia) ហើយពេលវេលានៃព្រឹត្តិការណ៍នេះ មានសារៈសំខាន់សម្រាប់ការសិក្សា ថាតើជីវិតលើផែនដីកើតមានតាំងពីពេលណាផងដែរ ៕ ប្រភព៖ The Verge និង Sabay News
-
ឆ្មាំឆ្នេរសមុទ្រអាមេរិកបាញ់ព្រមានចំនួន៣០គ្រាប់ នៅពេលដែលទូកប្រដាប់អាវុធអ៊ីរ៉ង់ជាច្រើនគ្រឿង បានចូលមកក្បែរច្រកសមុទ្រ Hormuz (មានវីដេអូ)

អាមេរិក៖ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក ចន ឃើប៊ី (John Kirby) បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចន្ទនេះថា នាវាល្បាតរបស់អាមេរិកចំនួន៦គ្រឿង បានអមដំណើរនាវាមុជទឹកមួយគ្រឿងប្រដាប់ដោយមីស៊ីល នៅពេលដែលជួបប្រទះនូវនាវាចំនួន១៣គ្រឿងនៃកងនាវាចរឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGCN) នៅឯច្រកសមុទ្រ ហ័រមូស (Hormuz) ។លោក ចន ឃើប៊ី បន្តថា ក្រុមនាវា IRGCN បានធ្វើសកម្មភាពមិនប្រកបដោយវិជ្ជាជីវៈ និងគ្មានសុវត្ថិភាព នៅពេលទៅជិតកប៉ាល់អាមេរិកក្នុងល្បឿនលឿន និងនៅចម្ងាយតិចជាង១៤០ម៉ែត្រ ។ ឆ្មាំសមុទ្រអាមេរិក USCGC Maui ត្រូវបានបង្ខំឱ្យបាញ់ព្រមានចំនួន៣០គ្រាប់ បន្ទាប់ពីសហរដ្ឋអាមេរិកបានព្យាយាមសាកល្បងនូវរាល់នីតិវិធីសមស្របទាំងអស់ ។ បន្ទាប់ពីការបាញ់ព្រមានលើកទី២ ក្រុមនាវា IRGCN បានដកថយ ។សូមបញ្ជាក់ថា សកម្មភាពខាងលើនេះ គឺជាភាពតានតឹងចុងក្រោយរវាងអាមេរិកនិងអ៊ីរ៉ង់ ។ ភាពតានតឹងនេះដែរក៏បានកើតមានឡើងនៅពេលដែលមហាអំណាចពិភពលោក និងអ៊ីរ៉ង់កំពុងស្វែងរកការពន្លឿនការចរចា ដើម្បីនាំទីក្រុងវ៉ាស៊ីន តោន និងទីក្រុងតេហេរ៉ង់ ត្រឡប់មករកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ៕ ប្រភព៖ CNN
-
មនុស្ស១៨នាក់ស្លាប់ដោយសារជំងឺ Covid-19 នៅក្រៅមន្ទីរពេទ្យក្នុងប្រទេសជប៉ុន ចំពេលមានការកើនឡើងការឆ្លងរាតត្បាតនៃវីរុសនេះនៅរលកទី៤ (មានវីដេអូ)

ជប៉ុន៖ អាជ្ញាធរជប៉ុននិយាយថា មនុស្ស១៨នាក់បានស្លាប់ដោយសារជំងឺ Covid-19 នៅក្រៅមន្ទីរពេទ្យនៅខេត្តអូសាកា របស់ប្រទេសជប៉ុន ក្នុងគ្រាមានការអំពាវនាវអោយរឹតបន្តឹងខ្លាំងឡើងលើចលនាមនុស្ស ដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃវីរុសនេះនៅរលកទី៤ នៅមុនការប្រកួតកីឡាអូឡាំពិក ។ខេត្តអូសាកា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន៦៦៨ករណី ស្របពេលដែលទីក្រុងតូក្យូ ក៏មានអ្នកឆ្លងថ្មីៗចំនួន៥៧៣ករណីបន្ថែមទៀតផងដែរ ។ ហើយបើគិតត្រឹមថ្ងៃអង្គារនេះ នៅទូទាំងប្រទេសជប៉ុនមានអ្នកជំងឺសរុប៦៤ម៉ឺន៤៤ករណី ក្នុងនោះមានអ្នកជំងឺស្លាប់១ម៉ឺន៨៧៦នាក់ និងជាសះស្បើយឡើងវិញ៥៥ម៉ឺន៩ពាន់៥៥៣នាក់ ។សូមរំលឹកផងដែរថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ជប៉ុនបានពង្រីកស្ថានភាពគ្រាអាសន្នទៅកាន់ភាគច្រើននៃផ្ទៃប្រទេស ដើម្បីព្យាយាមទប់ការផ្ទុះជំងឺកូវីដ១៩នៅរលកទី៤នេះកុំអោយរីករាលដាលខ្លាំង ស្របពេលដែលការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ នៅសល់ពេលតែជាង២ខែទៀតនឹងចូលមកដល់ ។ ស្ថានភាពគ្រាអាសន្ននេះ គ្របដណ្តប់ទៅលើតំបន់តូក្យូ អូសាកា ក្យូតូ និង ហ៊ីយ៉ូហ្គោ ដែលក្តោបប្រជាពលរដ្ឋជប៉ុនជិត១ភាគ៤ ហើយវានឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី៣១ ខែឧសភាខាងមុខនេះ ៕ ប្រភព៖ Reuters
-
និយ័តករអាមេរិកអនុញ្ញាតអោយប្រើវ៉ាក់សាំង Pfizer-BioNTech ទៅលើកុមារដែលមានអាយុពី១២ដល់១៥ឆ្នាំ (មានវីដេអូ)

អាមេរិក៖ និយ័តករអាមេរិកបានអនុញ្ញាតជាផ្លូវការហើយ ទៅលើការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ចាក់ដល់ក្មេងៗមានអាយុពី១២ដល់១៥ឆ្នាំ ហើយបានបញ្ជាក់ថា ពួកគេ (ក្មេងៗ) នឹងចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងនាពេលឆាប់ៗតែម្តង ពោលគឺនៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កន្លងមកនេះ បានសន្យាធ្វើឲ្យវ៉ាក់សាំងបង្ការ COVID-19 អាចផ្តល់ជូនទៅដល់ក្មេងៗវ័យជំទង់នៅក្នុងពេលឆាប់រហ័សបំផុត ។ លោក ចូ បៃដិន ក៏បានសាទរចំពោះការអនុម័តខាងលើនេះដែរ ដោយចាត់ទុកថា ជាការប្រព្រឹត្តទៅតាមការសន្យា ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវនេះ ។ លោក ចូ បៃដិន ក៏បានជំរុញឲ្យឪពុកម្តាយនាំកូនៗដែលគ្រប់អាយុ ទៅចាក់វ៉ាក់សាំងបង្ការ COVID-19 ផងដែរ ប្រសិនបើពួកគេចង់ការពារសុវត្ថិភាពកូនៗ ។សូមជម្រាបថា នេះគឺជាវ៉ាក់សាំងប្រឆាំងជំងឺ Covid-19 ដំបូងបង្អស់ដែលទទួលបានការអនុញ្ញាតអោយប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក សម្រាក់ចាក់ជូនដល់ក្មេងៗមានអាយុចាប់ពី១២ដល់១៥ឆ្នាំ ខណៈការចាក់វ៉ាក់សាំងដល់ក្មេងៗត្រូវបានគេចាត់ទុកថា ជាជំហានដ៏សំខាន់មួយ ដើម្បីធ្វើអោយកុមារត្រឡប់ទៅកាន់សាលារៀនវិញដោយសុវត្ថិភាព ៕ ប្រភព៖Reuters
-
អគ្គនាយកអង្គការសុខភាពពិភពលោក WHO ជំរុញអោយមានកិច្ចសហប្រតិបត្តិការជាសកល ក្នុងការចែករំលែកវ៉ាក់សាំងប្រឆាំងជំងឺ Covid-19 (មានវីដេអូ)

ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានគូសបញ្ជាក់ថា ជំនួសឲ្យការប្រកួតប្រជែង និងប្រឈមមុខគ្នានោះ កិច្ចសហប្រតិបត្តិការជាសកល គឺជាជម្រើសតែមួយគត់ដើម្បីឈានទៅបញ្ចប់ជំងឺ COVID-19 ។ទិន្នន័យរបស់អង្គការ WHO បានអោយដឹងថា ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសចំណូលខ្ពស់ ដែលស្មើនឹង៥៣ភាគរយ នៃចំនួនប្រជាជនសរុបនៅលើពិភពលោក ទទួលបានវ៉ាក់សាំង៨៣ភាគរយ នៃវ៉ាក់សាំង COVID-19 ដែលមាននៅលើពិភពលោក ខណៈប្រទេសចំណូលមធ្យមកម្រិតទាប និងប្រទេសចំណូលទាប ដែលស្មើនឹង៤៧ភាគរយនៃចំនួនប្រជាជនសរុបលើផែនដី ទទួលបានវ៉ាក់សាំងត្រឹមតែ១៧ភាគរយប៉ុណ្ណោះ ។ថ្លែងក្នុងសន្និសិទសារព័ត៌មានខ្លីមួយ ប្រមុខអង្គការ WHO រូបនេះបានសង្កត់ធ្ងន់ ថា កម្រិតខុសគ្នាដ៏គួរឲ្យភ្ញាក់ផ្អើលនេះ នៅតែបន្តជាហានិភ័យធំបំផុតមួយ ចំពោះការឆ្ពោះទៅបញ្ចប់វីរុសកូវីដ១៩ ហើយលោកជឿជាក់ខ្ពស់ថា កិច្ចសហប្រតិបត្តិការ ជាគឺជម្រើសតែមួយគត់ ដើម្បីសម្រេចបានគោលដៅនេះបាន ៕ ប្រភព៖ ស៊ីនហួរ
-
អ្នកវិទ្យាសាស្ត្ររកឃើញអាយុកាលជាក់លាក់មួយរបស់ព្រះចន្ទ ក្រោយសិក្សាលើថ្មដែលប្រមូលពីព្រះចន្ទ ក្នុងអំឡុងបេសកកម្មអាប៉ូឡូទី១៤របស់ NASA

បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ពួកគេបានរកឃើញអាយុកាលជាក់លាក់មួយរបស់ព្រះចន្ទ បន្ទាប់ពីធ្វើការសិក្សាលើថ្មដែលប្រមូលពីព្រះចន្ទ ក្នុងអំឡុងបេសកកម្មអាប៉ូឡូទី ១៤ របស់អង្គការណាសារួចមក ។ការសិក្សាលើថ្មបានបង្ហាញថា ការកកើតនៃព្រះចន្ទ គឺតាំងពី៤.៥១ពាន់លានឆ្នាំមុន ដែលមានរយៈពេល៦០លានឆ្នាំ បន្ទាប់ពីប្រព័ន្ធព្រះអាទិត្យលេចចេញជារូបរាងឡើង ។ រយៈពេលនេះធ្វើឲ្យព្រះចន្ទមានអាយុកាលចំណាស់ជាងការប៉ាន់ស្មាននាពេលកន្លងមក ដោយអះអាងថា ព្រះចន្ទមានអាយុកាល៤.៣ពាន់លានឆ្នាំ ឬ ៤.៤ពាន់លានឆ្នាំ ។ ប្រសិនបើលទ្ធផលដែលទទួលបានពីការសិក្សាជាការត្រឹមត្រូវនោះ មានន័យថា ការប៉ះទង្គិចដែលបង្កើតបានជាព្រះចន្ទ ប្រហែលជាបានកើតឡើងមុនពេលក្នុងប្រវត្តិសាស្ត្ររបស់ប្រព័ន្ធព្រះអាទិត្យ ។ទន្ទឹមគ្នា ក្រុមអ្នកវិទ្យាសាស្ត្រយល់ឃើញថា ព្រះចន្ទបានកកើតឡើងចេញពីកាកសំណល់ដែលសេសសល់ពីការប៉ះទង្គិចគ្នា រវាងភពផែនដី និង វត្ថុដែលមានទ្រង់ ទ្រាយជាភពដែលមានឈ្មោះថា សៀ (Theia) ហើយពេលវេលានៃព្រឹត្តិការណ៍នេះ មានសារៈសំខាន់សម្រាប់ការសិក្សា ថាតើជីវិតលើផែនដីកើតមានតាំងពីពេលណាផងដែរ ៕ ប្រភព៖ The Verge និង Sabay News
-
ឆ្មាំឆ្នេរសមុទ្រអាមេរិកបាញ់ព្រមានចំនួន៣០គ្រាប់ នៅពេលដែលទូកប្រដាប់អាវុធអ៊ីរ៉ង់ជាច្រើនគ្រឿងបានចូលមកក្បែរច្រកសមុទ្រ Hormuz

អាមេរិក៖ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក ចន ឃើប៊ី (John Kirby) បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចន្ទនេះថា នាវាល្បាតរបស់អាមេរិកចំនួន៦គ្រឿង បានអមដំណើរនាវាមុជទឹកមួយគ្រឿងប្រដាប់ដោយមីស៊ីល នៅពេលដែលជួបប្រទះនូវនាវាចំនួន១៣គ្រឿងនៃកងនាវាចរឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGCN) នៅឯច្រកសមុទ្រ ហ័រមូស (Hormuz) ។លោក ចន ឃើប៊ី បន្តថា ក្រុមនាវា IRGCN បានធ្វើសកម្មភាពមិនប្រកបដោយវិជ្ជាជីវៈ និងគ្មានសុវត្ថិភាព នៅពេលទៅជិតកប៉ាល់អាមេរិកក្នុងល្បឿនលឿន និងនៅចម្ងាយតិចជាង១៤០ម៉ែត្រ ។ ឆ្មាំសមុទ្រអាមេរិក USCGC Maui ត្រូវបានបង្ខំឱ្យបាញ់ព្រមានចំនួន៣០គ្រាប់ បន្ទាប់ពីសហរដ្ឋអាមេរិកបានព្យាយាមសាកល្បងនូវរាល់នីតិវិធីសមស្របទាំងអស់ ។ បន្ទាប់ពីការបាញ់ព្រមានលើកទី២ ក្រុមនាវា IRGCN បានដកថយ ។សូមបញ្ជាក់ថា សកម្មភាពខាងលើនេះ គឺជាភាពតានតឹងចុងក្រោយរវាងអាមេរិកនិងអ៊ីរ៉ង់ ។ ភាពតានតឹងនេះដែរក៏បានកើតមានឡើងនៅពេលដែលមហាអំណាចពិភពលោក និងអ៊ីរ៉ង់កំពុងស្វែងរកការពន្លឿនការចរចា ដើម្បីនាំទីក្រុងវ៉ាស៊ីន តោន និងទីក្រុងតេហេរ៉ង់ ត្រឡប់មករកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ៕ ប្រភព៖ CNN
-
មនុស្ស១៨នាក់ស្លាប់ដោយសារជំងឺ Covid-19 នៅក្រៅមន្ទីរពេទ្យក្នុងប្រទេសជប៉ុន ចំពេលមានការកើនឡើងការឆ្លងរាតត្បាតនៃវីរុសនេះនៅរលកទី៤

ជប៉ុន៖ អាជ្ញាធរជប៉ុននិយាយថា មនុស្ស១៨នាក់បានស្លាប់ដោយសារជំងឺ Covid-19 នៅក្រៅមន្ទីរពេទ្យនៅខេត្តអូសាកា របស់ប្រទេសជប៉ុន ក្នុងគ្រាមានការអំពាវនាវអោយរឹតបន្តឹងខ្លាំងឡើងលើចលនាមនុស្ស ដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃវីរុសនេះនៅរលកទី៤ នៅមុនការប្រកួតកីឡាអូឡាំពិក ។ខេត្តអូសាកា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗចំនួន៦៦៨ករណី ស្របពេលដែលទីក្រុងតូក្យូ ក៏មានអ្នកឆ្លងថ្មីៗចំនួន៥៧៣ករណីបន្ថែមទៀតផងដែរ ។ ហើយបើគិតត្រឹមថ្ងៃអង្គារនេះ នៅទូទាំងប្រទេសជប៉ុនមានអ្នកជំងឺសរុប៦៤ម៉ឺន៤៤ករណី ក្នុងនោះមានអ្នកជំងឺស្លាប់១ម៉ឺន៨៧៦នាក់ និងជាសះស្បើយឡើងវិញ៥៥ម៉ឺន៩ពាន់៥៥៣នាក់ ។សូមរំលឹកផងដែរថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ជប៉ុនបានពង្រីកស្ថានភាពគ្រាអាសន្នទៅកាន់ភាគច្រើននៃផ្ទៃប្រទេស ដើម្បីព្យាយាមទប់ការផ្ទុះជំងឺកូវីដ១៩នៅរលកទី៤នេះកុំអោយរីករាលដាលខ្លាំង ស្របពេលដែលការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ នៅសល់ពេលតែជាង២ខែទៀតនឹងចូលមកដល់ ។ ស្ថានភាពគ្រាអាសន្ននេះ គ្របដណ្តប់ទៅលើតំបន់តូក្យូ អូសាកា ក្យូតូ និង ហ៊ីយ៉ូហ្គោ ដែលក្តោបប្រជាពលរដ្ឋជប៉ុនជិត១ភាគ៤ ហើយវានឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី៣១ ខែឧសភាខាងមុខនេះ ៕ ប្រភព៖ Reuters
-
អគ្គនាយកអង្គការសុខភាពពិភពលោក WHO ជំរុញអោយមានកិច្ចសហប្រតិបត្តិការជាសកល ក្នុងការចែករំលែកវ៉ាក់សាំងប្រឆាំងជំងឺ Covid-19