Category: ព័ត៌មានអន្តរជាតិ

  • អាជ្ញាធរសុខាភិបាលអាមេរិករកឃើញបញ្ហាកំណកឈាមបន្ថែមទៀត លើអ្នកដែលបានចាក់វ៉ាក់សាំង Johnson & Johnson

    អាជ្ញាធរសុខាភិបាលអាមេរិករកឃើញបញ្ហាកំណកឈាមបន្ថែមទៀត លើអ្នកដែលបានចាក់វ៉ាក់សាំង Johnson & Johnson

    អាមេរិក៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) រកឃើញករណី កំណកឈាមនៅក្នុងសសៃឈាម (blood clotting) បន្ថែមទៀត នៅក្នុងចំណោមពលរដ្ឋអាមេរិកដែលបានចាក់វ៉ាក់សាំងការពារវីរុស COVID-19 របស់ក្រុមហ៊ុន Johnson & Johnson ។បើតាមមជ្ឈមណ្ឌល CDC បញ្ហាកំណកឈាមនេះរកឃើញសរុប២៨ករណីក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំង Johnson & Johnson សរុបជាង៨.៧លាននាក់ ។ វាពាក់ព័ន្ធនឹងបញ្ហាលើចរន្តឈាម (TTS) ដែលបង្កឡើងដោយកម្រិតប្លាកែត (platelets ឬកោសិកាឈាម) ធ្លាក់ចុះដល់កម្រិតទាប ដែលនាំឲ្យប៉ះពាល់ដល់ចរន្តលំហូរឈាមក្នុងរាងកាយ ។ ហើយនៅក្នុងចំណោមបញ្ហាកំណកឈាមទាំង២៨ករណីខាងលើនេះ មានមនុស្សចំនួន៣នាក់ហើយបានស្លាប់ ។យ៉ាងណាមិញ ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ នៅមិនទាន់មានការសម្រេចចិត្តថាតើត្រូវផ្អាកការប្រើវ៉ាក់សាំងរបស់ Johnson & Johnson សិន ឬមួយក៏យ៉ាងណានោះឡើយ ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិកនោះ ករណីកំណកឈាមក្រោយការចាក់វ៉ាក់សាំង Johnson & Johnson គឺមិនសូវខុសពីករណីពាក់ព័ន្ធនឹងវ៉ាក់សាំងរបស់ AstraZeneca នៅអឺរ៉ុបនោះឡើយ ៕ ប្រភព៖ CNA

  • វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣៣នាក់បន្ថែមទៀតនៅក្នុងថ្ងៃព្រហស្បតិ៍នេះ

    វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣៣នាក់បន្ថែមទៀតនៅក្នុងថ្ងៃព្រហស្បតិ៍នេះ

    វៀតណាម៖ វៀតណាមនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗនៅក្នុងស្រុកកើនឡើង៣៣នាក់បន្ថែមទៀត ដោយអ្នកឆ្លងទាំងអស់ស្ថិតនៅក្នុងតំបន់ធ្វើចត្តាឡីស័កនៅទីក្រុងដាណាំងភាគកណ្តាល ទីក្រុងហាណូយភាគខាងជើង និងខេត្តបាក់និញ ។សរុប វៀតណាមបានរកឃើញអ្នកឆ្លងជំងឺ Covid-19 ចំនួន៦៤៤នាក់នៅ១៦ខេត្ត-ក្រុងចាប់តាំងពីថ្ងៃទី២៩ ខែមេសាមក ។ កាលពីថ្ងៃពុធម្សិលមិញ អាជ្ញាធរសុខាភិបាលវៀតណាមក៏បានអះអាងពីការរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីៗ៣០នាក់ផងដែរ នៅទីក្រុងដាណាំង ទីក្រុងហាណូយ និងខេត្តភាគខាងជើងពីរទៀត ។ចាប់តាំងពីជំងឺឆ្លងនេះបង្ហាញខ្លួននៅប្រទេសវៀតណាមកាលពីដើមឆ្នាំមុនមក វៀតណាមបានរកឃើញអ្នកឆ្លងសរុប៣ពាន់៦៥៨នាក់ ក្នុងនោះរួមមានការឆ្លងក្នុងស្រុក២ពាន់២១៣នាក់ ៕ ប្រភព៖ VNExpress

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦១លាន៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣៤ម៉ឺននាក់ និងជាសះស្បើយ១៣៨លាន៨៦ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦១លាន៨ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣៤ម៉ឺននាក់ និងជាសះស្បើយ១៣៨លាន៨៦ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦១លាន៨ម៉ឺន៦ពាន់៩៨២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៣៤ម៉ឺន៥ពាន់៧៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣៨លាន៨៦ម៉ឺន៧ពាន់៣៨៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៥៨ម៉ឺន៦ពាន់១៣៦នាក់ ស្លាប់ចំនួន៥៩ម៉ឺន៧ពាន់៧៨៥នាក់ និងជាសះស្បើយចំនួន២៦លាន៦២ម៉ឺន២២៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៣លាន៧០ម៉ឺន២ពាន់៨៣២នាក់ ស្លាប់២៥ម៉ឺន៨ពាន់៣៥១នាក់ និងជាសះស្បើយ១៩លាន៧២ម៉ឺន៨ពាន់៤៣៦នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៣៦ពាន់១ពាន់៦៨៦នាក់ ស្លាប់ចំនួន៤២ម៉ឺន៨ពាន់២៥៦នាក់ និងជាសះស្បើយ១៣លាន៩២ម៉ឺន៤ពាន់២១៧នាក់ ៕ ប្រភព៖ worldometers

  • ស៊ីណូវ៉ាក់មានប្រសិទ្ធភាព ៩៨% ការពារ​មិន​ឲ្យ​ស្លាប់និង ៩៦% មិនបាច់ទៅពេទ្យ បើតាមការសិក្សាថ្មី

    ស៊ីណូវ៉ាក់មានប្រសិទ្ធភាព ៩៨% ការពារ​មិន​ឲ្យ​ស្លាប់និង ៩៦% មិនបាច់ទៅពេទ្យ បើតាមការសិក្សាថ្មី

    វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុនចិន Sinovac មាន​ប្រសិទ្ធភាព ៩៨% ក្នុង​ការ​ការពារ​មិន​ឲ្យ​ស្លាប់ និង ៩៦% មិន​ឲ្យ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុង​ចំណោម​ក្រុម​បុគ្គលិក​សុខាភិបាល​ឥណ្ឌូណេស៊ី​ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ នេះបើតាមការសិក្សាថ្មីមួយ។ ទិន្នន័យ​របស់​សមាគម​វេជ្ជសាស្ត្រ​ឥណ្ឌូណេស៊ី​បាន​បង្ហាញ​នៅថ្ងៃពុធ ទី១២ ឧសភានេះថា ចំនួន​គ្រូពេទ្យ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ បាន​ធ្លាក់ចុះ​គួរ​ឱ្យ​កត់​សម្គាល់ ចាប់​តាំងពី​ពេល​ដែល​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ នៅ​ក្នុង​ឆ្នាំ​នេះ​មក។ ការ​រក​ឃើញ​នេះ​ផ្អែកលើ​ទិន្នន័យ​ពី​បុគ្គលិក​សុខាភិបាល​ចំនួន ១២០០០០ នាក់​នៅ​ក្រុង​ទីក្រុង​ហ្សាការតា ដែល​បាន​ចាក់​វ៉ាក់សាំង​នេះ​នៅ​រវាង​ខែ​មករា​និង​មីនា​នៅ​ក្នុង​ឆ្នាំ​នេះ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សុខាភិបាល​លោក Pandji Dhewantara ដែល​ជា​អ្នក​ដឹកនាំ​ការ​សិក្សា​ស្រាវជ្រាវ​នេះ។ លោក Pandjiថា ការ​សិក្សា​ស្រាវជ្រាវ​ក៏រក​ឃើញ​ថា វ៉ាក់សាំង​នេះ​ក៏​អាច​ការពារ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ មិន​ឲ្យ​ចេញ​រោគ​សញ្ញា បាន ៩៤% ផងដែរ នៅ​ក្នុង​ចំណោម​មន្ត្រី​សុខាភិបាល​ឥណ្ឌូណេស៊ី​ដែល​ចូលរួម​នៅ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នេះ។ របាយការណ៍នេះបានបង្ហាញ ក្រោយពេលប៉ុន្មានថ្ងៃដែលអង្គការសុខភាពពិភពលោកសម្រេចឲ្យប្រើវ៉ាក់សាំងចិន ស៊ីណូហ្វាម ជាករណីបន្ទាន់ ប៉ុន្តែវ៉ាក់សាំង ស៊ីណូវ៉ាក់មិនទាន់ប្រកាសបែបនេះនៅឡើយទេ៕ ប្រភពពីរយធឺ

  • អ្នកវិទ្យាសាស្រ្តនៅហូឡង់កំពុងហ្វឹកហាត់សត្វឃ្មុំអោយចេះហិតក្លិនដឹងពីវីរុស Covid-19 ក្នុងរយៈពេលដ៏ខ្លី (មានវីដេអូ)

    អ្នកវិទ្យាសាស្រ្តនៅហូឡង់កំពុងហ្វឹកហាត់សត្វឃ្មុំអោយចេះហិតក្លិនដឹងពីវីរុស Covid-19 ក្នុងរយៈពេលដ៏ខ្លី (មានវីដេអូ)

    បរទេស៖ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Wageningen University & Resarch មានមូលដ្ឋាននៅទីក្រុង Amsterdam ប្រទេសហូឡង់ បានចុះផ្សាយនូវវិធីសាស្រ្តថ្មីមួយរបស់ខ្លួន ដោយហ្វឹកហាត់សត្វឃ្មុំច្រើនជាង១៥០ក្បាលក្នុងមន្ទីរពិសោធន៍ ដើម្បីសិក្សាឲ្យបានលម្អិត និងស្វែងរកនូវវិធីសាស្រ្តប្លែកជាងគេ ក្នុងការតេស្តរកវីរុសកូវីដ១៩ ដោយចំណាយពេលខ្លីបំផុតយ៉ាងយូរត្រឹមមួយនាទី ។ប្រធានផ្នែកស្រាវជ្រាវជនជាតិហូឡង់ប្រចាំនៅសាកលវិទ្យាល័យជំនាញខាងជីវសាស្រ្តខាងលើនេះ គឺលោក វីម វ៉ាន ឌើ ផូអែល (Wim van der Poel) បាននិយាយថា ពួកយើងអាចវិភាគ និងសំយោគបានថា ឃ្មុំពិតជាមានសមត្ថភាពអាចហិតដឹងក្លិនបានលឿនរហ័ស តាមរយៈទ្រនិចរបស់វា បន្ទាប់ពីសាកល្បងផ្តិតយកសំណាកវីរុសកូវីដ១៩ (SARS-CoV-2) ចេញពីតំណក់ចុងទ្រនិចវាអស់ជាច្រើនសប្ដាហ៍ ។ លោកបន្តថា លទ្ធផលនេះ នៅមិនទាន់អាចយកជាការបាន១០០%នៅឡើយទេ ហើយក៏មិនទាន់ពិនិត្យឡើងវិញ និង មិនទាន់បានចុះផ្សាយស្នាដៃជាផ្លូវការអ្វីទេ ។ នេះគ្រាន់តែជាការខិតខំមួយរយៈកាលកន្លងមក ដែលពួកយើងយកឃ្មុំមកសិក្សាពីលទ្ធភាពដែលអាចទៅរួច ។សូមជម្រាបថា លទ្ធផលសិក្សាថ្មីនេះ បានមកពីការប្រើប្រាស់ម៉ាស៊ីន អ៊ីនសេកសេន (InsectSense) គឺជាបច្ចេកទេស ស្តាតអាប់ (Start-up) ថ្មីមួយដែលប្រើប្រាស់បច្ចេកវិទ្យា លូមីណូស តិចណូឡូជី (LumiNose…

  • រដ្ឋកាលីហ្វញ៉ា នឹងផ្តើមចាក់វ៉ាក់សាំងរបស់ Pfizer ដល់កុមារមានអាយុពី១២ដល់១៥ឆ្នាំនៅសប្តាហ៍នេះ ក្រោយទទួលការអនុញ្ញាតពីនិយ័តករអាមេរិក (មានវីដេអូ)

    រដ្ឋកាលីហ្វញ៉ា នឹងផ្តើមចាក់វ៉ាក់សាំងរបស់ Pfizer ដល់កុមារមានអាយុពី១២ដល់១៥ឆ្នាំនៅសប្តាហ៍នេះ ក្រោយទទួលការអនុញ្ញាតពីនិយ័តករអាមេរិក (មានវីដេអូ)

    អាមេរិក៖ មន្ត្រីសុខាភិបាលអាមេរិកបញ្ជាក់ថា រដ្ឋកាលីហ្វញ៉ា នឹងចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុនផលិតឱសថ ភីហ្វាហ្ស៊ឺ ដល់កុមារមានអាយុចាប់ពី១២ដល់១៥ឆ្នាំនៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។អ្នកជំនាញជំងឺឆ្លងនៅនាយកដ្ឋានសុខភាពសាធារណៈរដ្ឋកាលីហ្វញ៉ា លោកវេជ្ជបណ្ឌិត អ៊ីរីកា ផែន និយាយថា ការណាត់ដើម្បីទទួលបានការចាក់វាក់សាំងនឹងធ្វើឡើងតាមរយៈគេហទំព័រ ម៉ាយធើន (MyTurn) របស់រដ្ឋកាលីហ្វញ៉ា ចាប់ពីព្រឹកថ្ងៃព្រសហ្បតិ៍សប្តាហ៍នេះទៅ ។ រដ្ឋកំពុងធ្វើការចុះឈ្មោះអ្នកផ្តល់សេវា និងគ្លីនិកបន្ថែមទៀតដើម្បីគ្រប់គ្រងចំនួនវ៉ាក់សាំងដែលត្រូវបានចាក់ទៅមនុស្សវ័យក្មេង ។គួរបញ្ជាក់ថា ការប្រកាសពីផែនការចាក់វ៉ាក់សាំងខាងលើនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុញ្ញាតពង្រីកការប្រើប្រាស់វ៉ាក់សាំងការពារជំងឺ Covid-19 របស់ក្រុមហ៊ុន Pfizer ដល់កុមារអាយុ១២ដល់១៥ឆ្នាំ នៅដើមសប្តាហ៍នេះ ខណៈ ភីហ្វាយហ្ស៊ឺ បានក្លាយជាវ៉ាក់សាំងទី១នៅសហរដ្ឋអាមេរិកដែល FDA អនុញ្ញាតប្រើបន្ទាន់ដល់កុមារអាយុ១២ដល់១៥ឆ្នាំ ៕ ប្រភព៖ CNN

  • ការសិក្សាថ្មីរបស់ WHO បង្ហាញថា ប្រទេសមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩គ្រប់គ្រាន់ ពិតជាកាត់បន្ថយចំនួនករណីឈឺធ្ងន់ និងស្លាប់ (មានវីដេអូ)

    ការសិក្សាថ្មីរបស់ WHO បង្ហាញថា ប្រទេសមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩គ្រប់គ្រាន់ ពិតជាកាត់បន្ថយចំនួនករណីឈឺធ្ងន់ និងស្លាប់ (មានវីដេអូ)

    បរទេស៖ ក្នុងសនិ្នសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស ថ្លែងថា នៅប្រទេសដែលមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩គ្រប់គ្រាន់ គឺវ៉ាក់សាំងបាននិងកំពុងជួយកាត់បន្ថយចំនួនករណីឈឺធ្ងន់ និងករណីស្លាប់ ។លទ្ធផលសិក្សាស្រាវជ្រាវដំបូងបានបញ្ជាក់ថា វ៉ាក់សាំងក៏អាចជួយកាត់បន្ថយការចម្លងមេរោគផងដែរ ។ ប៉ុន្តែការទទួលបានវ៉ាក់សាំងនៃប្រទេសនានាមានភាពខុសគ្នាយ៉ាងខ្លាំង បញ្ហានេះនៅតែជាហានិភ័យធំមួយ ក្នុងការបញ្ចប់ជំងឺរាតត្បាតសកលមួយនេះផងដែរ ។នៅក្នុងសនិ្នសីទសារព័ត៌មាននោះដែរ ទីប្រឹក្សាជាន់ខ្ពស់នៃអគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ប្រូស អាលីវ៉ដ បានប្រកាសថា ប្រទេសចិនបាននិងកំពុងគិតពិចារណាផ្តល់ការគាំទ្រជាក់ស្តែងដល់ផែនការ កូវ៉ាក់ (COVAX) ។ លោកបានបន្ថែមថា ស្របនឹងពេលផ្តល់វ៉ាក់សាំងដល់ប្រជាជនចិន ប្រទេសចិនក៏បានខិតខំប្រឹងប្រែងដើម្បីផ្តល់វ៉ាក់សាំងដល់ផែនការ COVAX ផងដែរ ៕ ប្រភព៖ ស៊ីនហួរ

  • ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំបន្ទាន់មួយក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាស្តីពីជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន (មានវីដេអូ)

    ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំបន្ទាន់មួយក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាស្តីពីជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន (មានវីដេអូ)

    អាមេរិក៖ ប្រភពពីមន្រ្តីការទូតបានអោយដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) នឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយនៅក្នុងថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីធ្វើការពិភាក្សាស្តីពីបញ្ហាជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលវាជាកិច្ចប្រជុំលើកទី២ហើយរបស់ UNSC ក្នុងរយៈពេល៣ថ្ងៃមកនេះ ។ជាមួយគ្នានេះ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារម្សិលមិញបានចេញមុខបន្តអំពាវនាវឱ្យកាត់បន្ថយនូវការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយស៍ (Ned Price) សហរដ្ឋអាមេរិកមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់អាយុជីវិតទាំងប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីន… យើងកំពុងជំរុញសារនៃការដកថយនេះ ដើម្បីបញ្ចប់ការបាត់បង់អាយុជីវិតនេះ ។សូមជម្រាបថា ការសងសឹកគ្នាវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបានកើនឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ ដែលធ្វើឱ្យប្រជាជនប៉ាឡេស្ទីន៣៥នាក់ និងប្រជាជនអ៊ីស្រាអែល៣នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ទៀតរងរបួស ។ អំពើហិង្សាបច្ចុប្បន្នរវាងអ៊ីស្រាអែល និងកងកម្លាំងប្រដាប់អាវុធហាម៉ាស់ក្នុងតំបន់ហ្គាហ្សា គឺជាលើកដំបូងហើយ ចាប់តាំងពីការវាយប្រហារតាមអាកាស និងដីទ្រង់ទ្រាយធំចុងក្រោយបង្អស់ ដែលអ៊ីស្រាអែលបានធ្វើនៅលើទឹកដីប៉ាឡេស្ទីនអស់រយៈពេល៥០ថ្ងៃកាលពីឆ្នាំ២០១៤ ៕ ប្រភព៖ CNA

  • អ្នកវិទ្យាសាស្រ្តនៅហូឡង់កំពុងហ្វឹកហាត់សត្វឃ្មុំអោយចេះហិតក្លិនដឹងពីវីរុស Covid-19 ក្នុងរយៈពេលដ៏ខ្លី

    អ្នកវិទ្យាសាស្រ្តនៅហូឡង់កំពុងហ្វឹកហាត់សត្វឃ្មុំអោយចេះហិតក្លិនដឹងពីវីរុស Covid-19 ក្នុងរយៈពេលដ៏ខ្លី

    បរទេស៖ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Wageningen University & Resarch មានមូលដ្ឋាននៅទីក្រុង Amsterdam ប្រទេសហូឡង់ បានចុះផ្សាយនូវវិធីសាស្រ្តថ្មីមួយរបស់ខ្លួន ដោយហ្វឹកហាត់សត្វឃ្មុំច្រើនជាង១៥០ក្បាលក្នុងមន្ទីរពិសោធន៍ ដើម្បីសិក្សាឲ្យបានលម្អិត និងស្វែងរកនូវវិធីសាស្រ្តប្លែកជាងគេ ក្នុងការតេស្តរកវីរុសកូវីដ១៩ ដោយចំណាយពេលខ្លីបំផុតយ៉ាងយូរត្រឹមមួយនាទី ។ប្រធានផ្នែកស្រាវជ្រាវជនជាតិហូឡង់ប្រចាំនៅសាកលវិទ្យាល័យជំនាញខាងជីវសាស្រ្តខាងលើនេះ គឺលោក វីម វ៉ាន ឌើ ផូអែល (Wim van der Poel) បាននិយាយថា ពួកយើងអាចវិភាគ និងសំយោគបានថា ឃ្មុំពិតជាមានសមត្ថភាពអាចហិតដឹងក្លិនបានលឿនរហ័ស តាមរយៈទ្រនិចរបស់វា បន្ទាប់ពីសាកល្បងផ្តិតយកសំណាកវីរុសកូវីដ១៩ (SARS-CoV-2) ចេញពីតំណក់ចុងទ្រនិចវាអស់ជាច្រើនសប្ដាហ៍ ។ លោកបន្តថា លទ្ធផលនេះ នៅមិនទាន់អាចយកជាការបាន១០០%នៅឡើយទេ ហើយក៏មិនទាន់ពិនិត្យឡើងវិញ និង មិនទាន់បានចុះផ្សាយស្នាដៃជាផ្លូវការអ្វីទេ ។ នេះគ្រាន់តែជាការខិតខំមួយរយៈកាលកន្លងមក ដែលពួកយើងយកឃ្មុំមកសិក្សាពីលទ្ធភាពដែលអាចទៅរួច ។សូមជម្រាបថា លទ្ធផលសិក្សាថ្មីនេះ បានមកពីការប្រើប្រាស់ម៉ាស៊ីន អ៊ីនសេកសេន (InsectSense) គឺជាបច្ចេកទេស ស្តាតអាប់ (Start-up) ថ្មីមួយដែលប្រើប្រាស់បច្ចេកវិទ្យា លូមីណូស តិចណូឡូជី (LumiNose…

  • ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំបន្ទាន់មួយក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាស្តីពីជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

    ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំបន្ទាន់មួយក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាស្តីពីជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន