Category: ព័ត៌មានអន្តរជាតិ

  • ជប៉ុនបន្ថែមការដាក់ភាពអាសន្ន ដើម្បីទប់ស្កាត់ជំងឺ COVID-19 នៅមុនពេលព្រឹត្តិការណ៍កីឡា Tokyo Olympics ធ្វើឡើង (មានវីដេអូ)

    ជប៉ុនបន្ថែមការដាក់ភាពអាសន្ន ដើម្បីទប់ស្កាត់ជំងឺ COVID-19 នៅមុនពេលព្រឹត្តិការណ៍កីឡា Tokyo Olympics ធ្វើឡើង (មានវីដេអូ)

    ជប៉ុន៖ ជប៉ុន នៅថ្ងៃសុក្រនេះ បានអូសបន្ថាយពេលដាក់ភាពអាសន្នបន្ថែមទៀត ដើម្បីទប់ស្កាត់ជំងឺ Covid-19 ពោលគឺនៅត្រឹមរយៈពេល១០សប្តាហ៍ប៉ុណ្ណោះ មុនពេលព្រឹត្តិការណ៍កីឡា Tokyo Olympics ធ្វើឡើង ។ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា ថ្លែងថា នៅថ្ងៃនេះយើងបានសម្រេចចិត្តដាក់បន្ថែមខេត្ត Hokkaido Okayama និង Hiroshima ជាតំបន់ស្ថិតនៅក្រោមភាពអាសន្ន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែឧសភានេះ លោកថា តំបន់ទាំងនេះ មានចំនួនប្រជាជនច្រើន ហើយចំនួនករណីឆ្លងថ្មីកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស ។ទន្ទឹមគ្នានោះដែរ អ្នកធ្វើយុទ្ធនាការបានដាក់ញត្តិដែលមានហត្ថលេខាជាង៣៥ម៉ឺន ដោយបានអំពាវនាវអោយលុបចោលព្រឹត្តិការកីឡា Tokyo Olympics ដោយញ្ញតិដើម្បីលុបចោលព្រឹត្តិការណ៍នេះ ត្រូវបានដាក់ទៅកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ ព្រមទាំងអ្នករៀបចំ និងរដ្ឋាភិបាលក្នុងតំបន់ផងដែរ ៕ ប្រភព៖ AP

  • ប្រមុខ WHO អំពាវនាវដល់ប្រទេសអ្នកមានអោយបញ្ឈប់ការចាក់វ៉ាក់សាំង Covid-19 ដល់កុមារ ហើយគួរបរិច្ចាគថ្នាំបង្ការដល់ប្រទេសក្រីក្រវិញ (មានវីដេអូ)

    ប្រមុខ WHO  អំពាវនាវដល់ប្រទេសអ្នកមានអោយបញ្ឈប់ការចាក់វ៉ាក់សាំង Covid-19 ដល់កុមារ ហើយគួរបរិច្ចាគថ្នាំបង្ការដល់ប្រទេសក្រីក្រវិញ (មានវីដេអូ)

    ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បានជំរុញដល់ប្រទេសអ្នកមាន ឲ្យបញ្ឈប់ការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុស Covid-19 ដល់កុមារ ហើយបរិច្ចាគថ្នាំបង្ការដល់ប្រទេសក្រីក្រវិញ ស្របពេលមានការព្រមានថា ឆ្នាំទី២នៃជំងឺរាតត្បាតនេះនឹងសម្លាប់មនុស្សកាន់តែច្រើនបន្ថែមទៀត ។ស្របពេលជាមួយគ្នានេះដែរ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស បានបង្ហាញការខឹងសម្បាថា ប្រទេសអ្នកមានមួយចំនួនកំពុងចាក់វ៉ាក់សាំងដល់កុមារ និងក្មេងជំទង់ ក្នុងគ្រាដែលប្រទេសក្រីក្រវិញ ទើបតែចាប់ផ្តើមចាក់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាល និងក្រុមងាយរងគ្រោះបំផុតប៉ុណ្ណោះ ។ ជំនួសឲ្យការចាក់វ៉ាក់សាំងដល់មនុស្សវ័យក្មេង និងមានសុខភាពល្អ លោក ថេដ្រូស បានទទូចដល់ប្រទេសនានាឲ្យផ្តល់ថ្នាំបង្ការរបស់ពួកគេទៅក្នុងគម្រោង COVAX ហើយធានាថា អ្នកដែលត្រូវការបំផុតនៅក្នុងប្រទេសទាំងអស់ ពិតជាទទួលបានការការពារ ។ប្រភពបានអោយដឹងថា វ៉ាក់សាំងប្រមាណ៤៤ភាគរយត្រូវបានចាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ពោលគឺស្មើនឹង១៦ភាគរយនៃចំនួនប្រជាជនពិភពលោក ។ ចំនែកឯវ៉ាក់សាំងត្រឹម០,៣ភាគរយប៉ុណ្ណោះ ដែលត្រូវបានចាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបបំផុតចំនួន២៩ ស្មើនឹង៩ភាគរយនៃប្រជាជនពិភពលោក ៕ ប្រភព៖ Reuters

  • នៅ​អា​ស៊ាន!​ ​ប្រទេស​មួយនេះ​ឆ្លង​កូ​វី​ដ​​​តិច​ជាងគេ​ ក៏មិនមែនឡាវ​​​ដែរ​

    នៅ​អា​ស៊ាន!​ ​ប្រទេស​មួយនេះ​ឆ្លង​កូ​វី​ដ​​​តិច​ជាងគេ​ ក៏មិនមែនឡាវ​​​ដែរ​

    ព្រុយ​ណេ​គឺជា​ប្រទេស​មាន​ករណី​កូ​វី​ដ​១​៩​តិច​ជាងគេ​ ​ក្នុង​សហ​គម​អា​ស៊ាន ​១​០​ប្រទេស​ ​ក្នុង​នោះ​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​៤​ ​ឧសភា​ ​ព្រុយ​ណេ​មាន​ត្រឹម​២​៣​២​ករណី​ ​ស្លាប់​មនុស្ស​៣​នាក់​។​ ​រីឯ​ប្រទេស​ក្នុង​តំបន់​ ​ដែល​ឆ្លង​ច្រើនជាង​គេ​វិញ​ ​គឺ​ឥណ្ឌូ​នេ​ស៊ី​ មាន​ជាង​១​.​៧​លាន​នាក់​ ​លេខ​២​គឺ​ហ្វីលីពីន​ ​មាន​ជាង​១​.​១​លាន​នាក់​ ​លេខ​៣​គឺ​ម៉ាឡេស៊ី​ ​បន្ទាប់មក​គឺ​មី​យ៉ា​ន់​ម៉ា​ ​ហើយ​លេខ​៥​គឺ​ថៃ​ ​បន្តទៀត មានសិង្ហបុរី​ ​កម្ពុជា​ ​វៀតណាម​ ​និង​ឡាវ​។​ ​ក្នុង​តំបន់​អា​ស៊ាន​នេះ​ដែរ​ ​ឡាវ​គឺជា​ប្រទេស​មាន​មនុស្ស​ស្លាប់​ព្រោះ​កូ​វី​ដ​១​៩​តិច​ជាងគេ​ ​គឺ​មានតែ​២​នាក់​ ​ខណៈ​ដែល​ប្រទេស​មាន​មនុស្ស​ច្រើនជាង​គេ​វិញ​ ​គឺ​ឥណ្ឌូ​នេ​ស៊ី​ ​ដដែល​ ​ហើយ​ថៃ​ជាប់លេខ​៥​ ​ខណៈ​កម្ពុជា​ជាប់លេខ​៦​៕​ ​ប្រភព​ពី​ ​T​h​e​ ​Nation​ ​

  • កូវីដ​ព្រឹកនេះ​! ​ថៃ​ប្រកាស​ឆ្លង​ថ្មី​ ជាង​៣​ពាន់​នាក់​ទៀត​

    កូវីដ​ព្រឹកនេះ​! ​ថៃ​ប្រកាស​ឆ្លង​ថ្មី​ ជាង​៣​ពាន់​នាក់​ទៀត​

    ទីភ្នាក់ងារ​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​បាន​ចេញផ្សាយ​ ​នា​ព្រឹក​ថ្ងៃ​ទី​១​៥​ ​ឧសភា​ ​២​០​២​១​នេះ​ថា​ ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​ ​ថ្មីៗ​ ​ចំនួន​៣​០​៩​៥​នាក់​ទៀត​ ​និង​ស្លាប់​១​៧​នាក់​ ​ក្នុងរយៈពេល​២​៤​ម៉ោង​ចុងក្រោយ​នេះ​។​ ​ចំនួន​ឆ្លង​ថ្មី​នេះ​បាន​ធ្វើឲ្យ​ថៃ​មាន​អ្នក​កើត​កូ​វី​ដ​១​៩​ ​សរុប​ជិត​១​០​ម៉ឺន​នាក់​ហើយ​។​ ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វី​ដ​១​៩​របស់​ថៃ​ ​ហៅ​កាត់​ថា​ CCS​A​ ​បានឲ្យ​ដឹង​ថា​ ​ក្នុងចំណោម​ជាង​៣​ពាន់​នាក់​ ​មាន​២​២​១​៨​ករណី​នៅ​ទី​ទាំង​សាធារណៈ​ទូទៅ​ ​ហើយ​៨​៧​៧​នាក់​គឺជា​អ្នកទោស​។​ ​ក្នុង​រលក​ទី​៣​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ចាប់ផ្តើម​ពីដើម​ខែ​មេសា​មក​ ​មាន​ឆ្លង​ថ្មី​៧​០​២​៨​២​នាក់​ហើយ​ ​ប៉ុន្តែ​ជាសះស្បើយ​វិញ​ ​៣​៦​២​៤​១​នាក់​ ​១​៣​៥​១​នាក់​ឲ្យ​ទៅផ្ទះ​វិញ​ ​កាល​ពីម្សិលមិញ​៕​

  • UN ​ស្នើ​អតីត​មេ​រដ្ឋប្រហារ​នៅ​ថៃជួយបញ្ចប់អំពើហិង្សាស្លាប់មនុស្ស នៅ​ភូមា​ ​

    UN ​ស្នើ​អតីត​មេ​រដ្ឋប្រហារ​នៅ​ថៃជួយបញ្ចប់អំពើហិង្សាស្លាប់មនុស្ស នៅ​ភូមា​ ​

    ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​កិច្ចការ​បញ្ហា​ប្រទេសភូមា​បាន​ជួប​នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​កាលពី​ថ្ងៃសុក្រ​ទី​១​៤​ ​ឧសភា​ ​២​០​២​១​ ​ខណៈ​ដែល​លោកស្រី​បន្ត​កិច្ចប្រឹងប្រែង​បញ្ចប់​អំពើ​ហិង្សា​ស្លាប់​មនុស្ស​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ដែល​ផ្តើម​ចេញពី​រដ្ឋប្រហារយោធា​ ​កាលពី​ខែកុម្ភៈ​ ​២​០​២​១​។​ ​លោកស្រី​ ​Christ​in​e​ Sc​h​r​an​e​r B​urge​n​e​r ​បាន​ប្រាប់​លោក​ឧត្តមសេនីយ៍​ ​ប្រា​យុទ្ធ​ ​ក្នុង​ជំនួប​នា​ក្រុង​បាងកក​ ​ពី​ក្តី​សង្ឃឹម​ថា​ ​ថៃ​នឹង​ស្វែងរក​វិធីសាស្ត្រ​ ​ធ្វើការ​ជាមួយ​យោធា​មី​យ៉ា​ន់​ម៉ា​ ​បញ្ចប់​អំពើ​ហិង្សា​ ​នេះ​បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី​។​ ​សូម​បញ្ជាក់​ដែរ​ថា​ ​ក្រោយ​ពួក​យោធា​ភូមា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​កើត​ចេញពី​ការបោះឆ្នោត​របស់​លោកស្រី​ អ៊ួ​ង​ ​សាន​ស៊ូ​ជី​ ​មក​ ​មាន​សេចក្តីរាយការណ៍​ពី​មនុស្ស​ស្លាប់​ជាបន្តបន្ទាប់​ ​ពោល​គឺ​ពេល​មាន​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​ ​ដោយមាន​ការ​ឆ្លើយតប​វិញ​ ​ពី​ក្រុម​កម្លាំង​ប្រដាប់​អាវុធ​។​ ​លោក​ ​ប្រា​យុទ្ធ​ ​ដែល​ក៏​ជា​អតីត​មេបញ្ជាការ​​​ដឹកនាំ​រដ្ឋប្រហារយោធា​នៅ​ថៃ​ផង​ដែរ​នោះ​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​មាន​ទំនាក់ទំនង​ជិត​ស្និត​ជាមួយនឹង​រដ្ឋាភិបាល​របប​សឹក​មី​យ៉ា​ន់​ម៉ា​ ​គឺ​លោក​ ​M​in​ ​A​un​g​ ​H​lain​g​ ​។​ ​លោក​ប្រា​យុទ្ធ​បាន​ឆ្លើយតបនឹង​សំណើ​របស់​តំណាង​អង្គការសហប្រជាជាតិ​ថា​ ​រដ្ឋាភិបាល​របស់​លោក​ត្រៀម​ខ្លួន​ស្តាប់​និង​ផ្លាស់ប្តូរ​ព័ត៌មាន​ដែល​ជា​ប្រយោជន៍​ ​ខណៈ​ដែល​ភាគី​ទាំង​ពី​​​រក៏ជជែក​ពី​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រជាពលរដ្ឋ​ភូមា​ រួ​មាន​ទាំង​ការ​ភៀសខ្លួន​របស់​ជនរងគ្រោះ​ឆ្លងកាត់​ព្រំដែន​ ចូល​មក​ជ្រក​កោណ​នៅ​ប្រទេស​ថៃ​ផង​ដែរ​៕​ ​ប្រភព​ពី​ CN​A​

  • អាមេរិក៖ ចាក់វ៉ាក់សាំងរួច មិនបាច់ពាក់ម៉ាស់ទៀតទេ ពេលចេញក្រៅផ្ទះ

    អាមេរិក៖ ចាក់វ៉ាក់សាំងរួច មិនបាច់ពាក់ម៉ាស់ទៀតទេ ពេលចេញក្រៅផ្ទះ

    មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងនៅអាមេរិកហៅកាត់ថា CDC កាលពីថ្ងៃទី១៣ ឧសភា ២០២១ បានណែនាំដល់ពលរដ្ឋណាដែលបានចាក់វ៉ាក់សាំងកូវីដ១៩គ្រប់ដូសហើយ ពេលចេញក្រៅផ្ទះ មិនបាច់ពាក់ម៉ាស់ទៀតទេ សម្រាប់ទីតាំងភាគច្រើន និងមិនពាក់តែម្តងខាងក្នុងបរិវេណផ្ទះ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters។ CDC ថាជាការប្រាប់ ដើម្បីអនុញ្ញាតឲ្យត្រលប់មករកជីវិតធម្មតាឡើងវិញបណ្តើរៗ។ មកទល់ពេលនេះ អាមេរិកចាក់វ៉ាក់សាំងកូវីដ១៩ជូនពលរដ្ឋ ប្រមាណ ២៥៦លាននាក់ ដូសទី១ និងដូសទី២ បាន១១៨លាននាក់ ស្មើនឹងជាង៣៥ភាគរយ៕

  • ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងបើកកិច្ចប្រជុំជាលើកទី៣តាមអនឡាញ ក្នុងគោលបំណងបន្ធូរបន្ថយអំពើហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន (មានវីដេអូ)

    ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងបើកកិច្ចប្រជុំជាលើកទី៣តាមអនឡាញ ក្នុងគោលបំណងបន្ធូរបន្ថយអំពើហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន (មានវីដេអូ)

    Video: https://fb.watch/5u00TZyyW9/ បរទេស៖ ប្រភពពីមន្រ្តីការទូតបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) គ្រោងរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូអនឡាញ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ស្ថិតក្នុងគោលបំណងបន្ធូរបន្ថយអំពើហិង្សាដោយប្រដាប់អាវុធរវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន (ក្រុមហាម៉ាស់) ។កិច្ចប្រជុំជាលើកទី៣របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិខាងលើនេះ បានគ្រោងធ្វើឡើងស្របពេលស្រាអែល នៅថ្ងៃសុក្រនេះ បានចាប់ផ្ដើមដាក់ពង្រាយកងទ័ពជើងគោក និងរថក្រោះ រួមទាំងបង្កើនការបាញ់កាំភ្លើងធំ និងការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន (ក្រុមហាម៉ាស់) នៅតំបន់ហ្គាហ្សា ខណៈគ្រាប់រ៉ុក្កែតនៅតែបន្តផ្លោងចូលកាន់តែជ្រៅក្នុងទឹកដីអ៊ីស្រាអែល ។ យោធាអ៊ីស្រាអែលមិនទាន់បានបញ្ជាក់អ្វីលម្អិតឡើយ ពាក់ព័ន្ធនឹងការដាក់ពង្រាយកងទ័ពជើងគោកខាងលើនេះនៅឡើយទេ តែកងទ័ពអ៊ីស្រាអែលបានឱ្យដឹងថា ខ្លួនបានដាក់ពង្រាយកងទ័ពជើងគោក និងរថក្រោះជាច្រើនគ្រឿងនៅតាមតំបន់ព្រំដែន ដោយបង្កឱ្យមានការព្រួយបារម្ភថា កងទ័ពអ៊ីស្រាអែលអាចនឹងបើកប្រតិបតិ្តការទ្រង់ទ្រាយធំវាយលុកចូលក្នុងតំបន់ហ្គាហ្សា ។គិតត្រឹមព្រឹកថ្ងៃសុក្រនេះ មនុស្ស១០៩នាក់ ក្នុងនោះមានកុមារ២៩នាក់ក្នុងតំបន់ហ្គាហ្សាត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់យោធាអ៊ីស្រាអែល ខណៈដែលភាគីអ៊ីស្រាអែលមានមនុស្ស៧នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីសា្រអែល ដោយសារការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស់ ៕ ប្រភព៖ CNA

  • អាជ្ញាធរសុខាភិបាលអាមេរិកបញ្ជាក់ថា អ្នកចាក់វ៉ាក់សាំងពេញលេញអាចចូលរួមក្នុងសកម្មភាពទាំងក្នុង និងក្រៅ ដោយមិនបាច់ពាក់ម៉ាស់ឬរក្សាគម្លាតឡើយ (មានវីដេអូ)

    អាជ្ញាធរសុខាភិបាលអាមេរិកបញ្ជាក់ថា អ្នកចាក់វ៉ាក់សាំងពេញលេញអាចចូលរួមក្នុងសកម្មភាពទាំងក្នុង និងក្រៅ ដោយមិនបាច់ពាក់ម៉ាស់ឬរក្សាគម្លាតឡើយ (មានវីដេអូ)

    អាមេរិក៖ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក (CDC) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះប្រកាសថា ខ្លួនបានដកចេញនូវវិធានការណ៍តម្រូវឱ្យពាក់ម៉ាស់សម្រាប់មនុស្សដែលបានទទួលវ៉ាក់សាំងបង្ការជំងឺ Covid-19 ពេញលេញ ។ស្របពេលជាមួយគ្នានេះដែរ នាយកមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក (CDC) លោកស្រី រ៉ូឆែល វ៉ាឡិនស្គី ក៏បានអះអាងដែរថា អ្នកដែលបានទទួលវ៉ាក់សាំងពេញលេញអាចចូលរួមក្នុងសកម្មភាពទាំងក្នុងនិងក្រៅ ទាំងធំឬតូច ដោយមិនបាច់ពាក់ម៉ាស់ ឬរក្សាគម្លាតនោះទេ ។ទោះជាយ៉ាងណាក៏ដោយ ការប្រកាសខាងលើនេះ បានបង្កឱ្យមានប្រតិកម្មដ៏រីករាយចំពោះអ្នកខ្លះ ខណៈដែលអ្នកផ្សេងទៀតនៅតែប្រុងប្រយ័ត្ន ហើយនិយាយថា ពួកគេនឹងបន្តពាក់ម៉ាស់ជាសាធារណៈ ដើម្បីជាការប្រុងប្រយ័ត្ន ទោះបីជាបានចាក់វ៉ាក់សាំងពេញលេញក៏ដោយ ៕ ប្រភព៖ CNA

  • ករណីឆ្លង Covid-19 ថ្មីៗនៅឥណ្ឌា កើនឡើងយ៉ាងលើស២៤លានករណី ខណៈដែលវីរុសបំប្លែងខ្លួនថ្មីឆ្លងរាលដាលទូទាំងពិភពលោក (មានវីដេអូ)

    ករណីឆ្លង Covid-19 ថ្មីៗនៅឥណ្ឌា កើនឡើងយ៉ាងលើស២៤លានករណី ខណៈដែលវីរុសបំប្លែងខ្លួនថ្មីឆ្លងរាលដាលទូទាំងពិភពលោក (មានវីដេអូ)

    ឥណ្ឌា៖ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ដែលត្រូវបានរាយការណ៍នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងលើស២៤លានករណីហើយគិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ស្របពេលដែលវីរុសបំប្លែងខ្លួនថ្មីត្រូវបានគេរកឃើញដំបូងក្នុងប្រទេសមួយនេះ បាននិងកំពុងឆ្លងរីករាលដាលនៅទូទាំងសកលលោក ។អត្រាស្លាប់ដោយសារជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែលនៅទូទាំងប្រទេសឥណ្ឌា ដោយអ្នកជំងឺសរុប៤ពាន់នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកឆ្លងជំងឺនេះសរុប៣៤ម៉ឺន៣ពាន់១៤៤នាក់ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា ។ ទោះបីជាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ក្តី ក៏ប្រទេសឥណ្ឌាមិនធ្វើការបិទប្រទេសទាំងមូលដែរ ខណៈបណ្តារដ្ឋមួយចំនួនបានសម្រេចចិត្ត lockdown និងរាំងខ្ទប់ការធ្វើដំណើរមិនចាំបាច់ខ្លះៗប៉ុណ្ណោះ ។សម្រាប់យុទ្ធនាការការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ ឥណ្ឌាសម្រេចបាន ១៧៩លានដូសគិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ។ ដោយឡែកការធ្វើតេស្តរក COVID-19 នៅទូទាំងប្រទេសក៏កំពុងស្ថិតក្នុងភាពសកម្មផងដែរ ដោយគិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រជាជនឥណ្ឌាសរុបជាង៣១១លាននាក់ហើយត្រូវបានធ្វើតេស្តរកជំងឺនេះ ក្នុងចំណោមប្រជាជនសរុបជាង១ពាន់៣រយលាននាក់ ៕ ប្រភព៖ CNA

  • លោក បូរីស ចនសុន បង្ហាញអារម្មណ៍ធុញថប់នឹងការកើនឡើងខ្លាំងករណីឆ្លងវីរុស Covid-19 បំប្លែងខ្លួនថ្មីឥណ្ឌានៅក្នុងចក្រភពអង់គ្លេស (មានវីដេអូ)

    លោក បូរីស ចនសុន បង្ហាញអារម្មណ៍ធុញថប់នឹងការកើនឡើងខ្លាំងករណីឆ្លងវីរុស Covid-19 បំប្លែងខ្លួនថ្មីឥណ្ឌានៅក្នុងចក្រភពអង់គ្លេស (មានវីដេអូ)

    អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន និយាយថា រូបលោកមានអារម្មណ៍ធុញថប់ជាខ្លាំង ជុំវិញការកើនឡើងនៅក្នុងចក្រភពអង់គ្លេស ចំពោះករណីឆ្លងវីរុស Covid-19 បំប្លែងខ្លួនថ្មី B.1.617 ដែលរកឃើញដំបូងនៅឥណ្ឌា នៅមុនពេលបោះជំហានដ៏ធំបន្ទាប់ នោះគឺការបន្ធូរបន្ថយវិធានការណ៍បិទខ្ទប់ ។នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះបាននិយាយយ៉ាងដូច្នេះថា វាគឺជាវីរុសបំប្លែងខ្លួនថ្មីដ៏គួរអោយព្រួយបារម្ភ… យើងពិតជាធុញថប់នឹងវា… ។ នៅក្នុងការវាយតម្លៃចុងក្រោយបង្អស់របស់ខ្លួន ដែលត្រូវបានចេញផ្សាយកាលពីព្រហស្បតិ៍សប្តាហ៍នេះ សាកលវិទ្យាល័យ អ៊ឹមភើរៀ ទីក្រុងឡុង បានបញ្ជាក់ថា ករណីឆ្លងទូទៅបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែសីហា បន្ទាប់ពីមានការបិទខ្ទប់យ៉ាងតឹងរ៉ឹង និងការទទួលជោគជ័យចំពោះការចាក់វ៉ាក់សាំងបង្ការដល់ប្រជាជន ។ ទោះជាយ៉ាងណា ពួកគេក៏បានព្រមានដែរថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមកពីឥណ្ឌាគួរតែចាត់វិធានការណ៍ត្រួតពិនិត្យអោយបានដិតដល់បំផុត ។គួរបញ្ជាក់ថា ការសិក្សាថ្មីមួយដែលហៅថា រីក (REACT) រកឃើញថា វីរុសបំប្លែងខ្លួនថ្មី B.1.617 មកពីឥណ្ឌាដែលត្រូវបានគេចាត់ទុកថា ជា “ការព្រួយបារម្ភកម្រិតសកល” ពីព្រោះវាអាចចម្លងបានកាន់តែលឿនរហ័សនោះ ត្រូវបានគេរកឃើញរហូតដល់៧.៧ភាគរយនៅក្នុងចំណោមករណី១២ម៉ឺន៧ពាន់ករណី ដែលបានធ្វើតេស្តនៅចន្លោះថ្ងៃទី១៥ ខែមេសា និងថ្ងៃទី៣ ខែឧសភាកន្លងមកនេះ ៕ ប្រភព៖ CNA