-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗជិត១ម៉ឺនករណី និងអ្នកស្លាប់២៥នាក់ នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ (មានវីដេអូ)

-
អ្នកវិទ្យាសាស្រ្តអង់គ្លេស បានទទួលស្គាល់ថា វីរុស Covid-19 បំប្លែងខ្លួនថ្មីឥណ្ឌា ឆ្លងសាហាវជាងវីរុសបំប្លែងខ្លួនថ្មីអង់គ្លេសទៅទៀត (មានវីដេអូ)

-
អង់គ្លេសត្រៀមបើកដំណើរការប្រទេសទាំងមូលឡើងវិញ ស្របពេលមានការព្រួយបារម្ភពីវីរុស Covid-19 បំប្លែងខ្លួនថ្មីឥណ្ឌា (មានវីដេអូ)

-
ប្រមុខអង្គការសហប្រជាជាតិ បានអំពាវនាវអោយមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន(មានវីដេអូ)

-
ប្រមុខអង្គការសហប្រជាជាតិអំពាវនាវអោយមានបទឈប់បាញ់ជាបន្ទាន់ នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

ស្វីស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃអាទិត្យម្សិលមិញបញ្ជាក់ថា អរិភាពរវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សាពិតជាគួរឱ្យរន្ធត់ណាស់ ហើយបានអំពាវនាវអោយមានបទឈប់បាញ់ជាបន្ទាន់ ។ថ្លែងបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសមាជិក ១៥រូបស្តីពីជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន លោក Guterres បាននិយាយថា អង្គការសហប្រជាជាតិកំពុងអូសទាញគ្រប់ភាគីទាំងអស់ឆ្ពោះទៅរកបទឈប់បាញ់ជាបន្ទាន់ និងបានទទូចឱ្យពួកគេអនុញ្ញាតឱ្យកិច្ចខិតខំប្រឹងប្រែងក្រុមស្រមុះស្រមួលទទួលបានជោគជ័យ ។ រហូតមកទល់ពេលនេះ មិនទាន់មានការឯកភាពគ្នាលើសេចក្តីថ្លែងការណ៍រួមជាសាធារណៈនៅឡើយទេ ដោយសារតែអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អ៊ីស្រាអែលមិនជឿថា វានឹងមានប្រយោជន៍ ។សូមជម្រាបថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក្នុងរយៈពេលមួយសប្ដាហ៍មកនេះ បានកើនដល់ ១៩២នាក់ហើយ ក្នុងនោះមានកុមារ៥៨នាក់ និងស្ត្រី៣៤នាក់ ។ ចំណែកឯអ៊ីស្រាអែលក៏បានរាយការណ៍ពីមនុស្ស១០នាក់បានស្លាប់ផងដែរ ក្នុងនោះមានកុមារ២នាក់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស់ ៕ ប្រភព៖ CNA
-
អង់គ្លេសត្រៀមបើកប្រទេសទាំងមូលឡើងវិញ ស្របពេលមានការព្រួយបារម្ភពីការកើនឡើងវីរុស Covid-19 បំប្លែងខ្លួនថ្មីឥណ្ឌា

អង់គ្លេស៖ ប្រជាជននៅចក្រភពអង់គ្លេសចាប់ផ្តើមមានសេរីភាព និងប្រក្រតីឡើងវិញជាបណ្តើរៗហើយ ចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោយបំរាមកូវីដ១៩ត្រូវបានដកឈានដល់ដំណាក់កាលទី៣ ពោលគឺស្ទើរតែទាំងស្រុងហើយ ដូច្នេះពល រដ្ឋអាចជួបជុំគ្នា ដើរកម្សាន្តទាំងយប់ថ្ងៃ ទៅមើលព្រឹត្តិការណ៍កីឡា ចូលហាង ក្លឹបកម្សាន្ត និង ភោជនីយដ្ឋានជាដើម ។ការដកបំរាមខាងលើនេះ បានធ្វើឡើងចំពេលដែលមានក្តីកង្វល់នៃចំនួនករណីវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីមកពីឥណ្ឌាកំពុងកើនឡើងនៅចក្រភពអង់គ្លេស ខណៈដែលរដ្ឋាភិបាលបានអំពាវនាវថា ខ្លួនមិនបានយកអ្វីចេញពីតុក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌានេះទេ ។ ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បាននិយាយថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីឥណ្ឌា ដែលត្រូវបានគេស្គាល់ជាផ្លូវការថា B.1.617.2 គឺអាចចម្លងលឿនជាងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីអង់គ្លេស ដោយកន្លងមក អង្គការសុខភាពពិភពលោក WHO ចាត់ទុកវា (វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីឥណ្ឌា) ជាការព្រួយបារម្ភកម្រិតសកល ។រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសរូបនេះ បានថ្លែងប្រាប់ទូរទស្សន៍ BBC នៅថ្ងៃអាទិត្យម្សិលមិញថា រឿងនេះនៅមិនទាន់ចប់ទេ… វីរុសដ៏កាចសាហាវនេះទើបតែមានសន្ទុះបន្តិចប៉ុណ្ណោះ ដូច្នេះហើយ យើងទាំងអស់គ្នាត្រូវតែមានការយកចិត្តទុក និង ប្រុងប្រយ័ត្នបន្តិចបន្ថែមទៀត ៕ ប្រភព៖ CNA
-
អ្នកវិទ្យាសាស្រ្តអង់គ្លេសបានទទួលស្គាល់ថា វីរុស Covid-19 បំប្លែងខ្លួនថ្មីឥណ្ឌាឆ្លងសាហាវជាងវីរុសបំប្លែងខ្លួនថ្មីអង់គ្លេសទៅទៀត

បរទេស៖ ក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេសបានទទួលស្គាល់ថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីឥណ្ឌា មានលទ្ធភាពចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួនថ្មីអង់គ្លេស Kent ទៅទៀត ។ក្រុមអ្នកវិទ្យាសាស្រ្តអំពីជំងឺរាតត្បាតហៅកាត់ SPI-M បញ្ជាក់ថា ពួកគេមានទំនុកចិត្តថា មេរោគប្រភេទ B.1.617.2 គឺងាយឆ្លងជាងវីរុសបំប្លែងផ្សេងៗនាពេលបច្ចុប្បន្នទៅទៀត ហើយវាអាចឆ្លងខ្លាំងជាងវីរុសទាំងនោះ បានយ៉ាងងាយដល់ទៅ៥០ភាគរយឯណោះ ។ វីរុសបំប្លែងខ្លួនថ្មីអង់គ្លេស Kent ត្រូវបានគេដឹងថា ឆ្លងខ្លាំងជាងកូវីដ១៩ទម្រង់ដើមរហូតដល់ទៅ៧០ភាគរយ ដូចនេះបើតាមការគណ នាទៅ វីរុសបំប្លែងខ្លួនថ្មីឥណ្ឌាអាចឆ្លងសាហាវជាងវីរុសកូវីដ១៩ធម្មតា រហូតដល់ទៅ១២០ភាគរយឯណោះ ។យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលអង់គ្លេសបាននិយាយថា ពួកគេជឿជាក់ថា វីរុសបំប្លែងខ្លួនថ្មីនេះ មិនមានគ្រោះថ្នាក់ខ្លាំងទេ ហើយវ៉ាក់សាំងប្រឆាំងនឹងវាក៏ទំនងជាមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគដ៏កាចសាហាវមួយនេះផងដែរ ៕ ប្រភព៖ Daily Mail
-
ថៃបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗជិត១ម៉ឺនករណី និងអ្នកស្លាប់២៥នាក់នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់៩,៦៣៥នាក់ក្នុងពេលរយៈ២៤ម៉ោងមកនេះ ដោយ៦,៨៥៣នាក់ក្នុងចំណោមអ្នកឆ្លងថ្មីៗទាំងនេះ ត្រូវបានរាយការណ៍ចេញពីពន្ធនាគារមួយចំនួន ។មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ ក៏បានរាយការណ៍ពីអ្នកជំងឺ២៥នាក់ទៀតបានស្លាប់ផងដែរ នៅក្នុងរយៈពេលដូចគ្នា ។ បច្ចុប្បន្នប្រទេសថៃកំពុងតែស្ថិតនៅក្នុងដំណាក់កាលទប់ទល់រលកទី ៣ នៃការឆ្លងរាតត្បាត COVID-19 ។គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសថៃកើនឡើងដល់១១ម៉ឺន១ពាន់៨២ករណី ក្នុងនោះមានអ្នកស្លាប់៦១៤នាក់ និងជាសះស្បើយវិញជាង៦ម៉ឺន៧ពាន់នាក់ ៕ CNA
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៣លាន៧១ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣៩ម៉ឺននាក់ និងជាសះស្បើយ១៤២លាន១៦ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៣លាន៧១ម៉ឺន៧ពាន់៧៦០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៣៩ម៉ឺន៣ពាន់៣៣៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៤២លាន១៦ម៉ឺន២ពាន់៥៩០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៧១ម៉ឺន៥ពាន់៩៥១នាក់ ស្លាប់ចំនួន៦០ម៉ឺន១៤៧នាក់ និងជាសះស្បើយចំនួន២៧លាន១៣ម៉ឺន៦ពាន់២០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៤លាន៩៦ម៉ឺន៤ពាន់៩២៥នាក់ ស្លាប់២៧ម៉ឺន៤ពាន់៤១១នាក់ និងជាសះស្បើយ២១លាន១៦ម៉ឺន៧ពាន់៦០៩នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៦២ពាន់៧ពាន់៤៧៥នាក់ ស្លាប់ចំនួន៤៣ម៉ឺន៥ពាន់៨២៣នាក់ និងជាសះស្បើយ១៤លាន៩ម៉ឺន៧ពាន់២៨៧នាក់ ៕ ប្រភព៖ worldometers
-
ធ្ងន់ខ្លាំងហើយ! ថ្ងៃនេះ ថៃប្រកាសឆ្លងកូវីដ ជិត១ម៉ឺននាក់

នាព្រឹកថ្ងៃទី១៧ ឧសភា ២០២១នេះ ថៃបានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ដល់ទៅចំនួន៩៦៣៥នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយក៏មានស្លាប់២៥នាក់ទៀតដែរ។ ស្លាប់សរុបកើនដល់៦១៤នាក់ និងឆ្លងសរុបកើនដល់១១១០៨២នាក់។ មជ្ឈមណ្ឌលគ្រប់គ្រងកូវីដថា ក្នុងចំណោមករណីថ្មីជិត១ម៉ឺននាក់ មាន៦៨៥៣នាក់ ឆ្លងក្នុងមន្ទីរឃុំឃាំង៕ ប្រភពពីបាងកកប៉ុស្តិ៍