-
កូវីដ៖ ចិនចាក់វ៉ាក់សាំងបានជិត៤០០លានដូសហើយ

-
ផ្ទុះបាតុកម្មនៅមជ្ឈិមបូព៌ា ក្រោយអ៊ីស្រាអែលវាយប្រហារហ្គាហ្សា ស្លាប់មនុស្សជិត២០០នាក់ មានទាំងកុមារ

ក្រោយការវាយប្រហាររបស់ប្រទេសអ៊ីស្រាអែលទៅលើពួកប៉ាឡេស្ទីននៅតំបន់ងហ្គាហ្សា នាប៉ុន្មានថ្ងៃមកនេះ បាតុកម្មបានកើតមានឡើងនៅក្នុងបណ្តាប្រទេសឥស្លាមជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ា កាលពីចុងសប្តាហ៍ ជាការតវ៉ាប្រឆាំងនឹងនិងទាមទារឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារនេះ។ ចំនួនមនុស្សស្លាប់នៅប៉ាឡេស្ទីន ដោយសារតែវាយប្រហាជាថ្មីរបស់អ៊ីស្រាអែល ដោយមានទាំងគ្រាប់ផ្លោយផ្តួលរលំបាក់អគារ ប្រមាណ៧ថ្ងៃមកនេះ ផ្តើមចេញបុណ្យទិវាមួយនោះ បានកើនដល់១៨១នាក់ហើយ ក្នុងនោះ ក៏មានទាំងកុមារផង ខណៈអ្នករងរបួសកើនដល់១២២៥នាក់ គិតត្រឹមថ្ងៃអាទិត្យ ទី១៦ ឧសភា។ អង្គការសហប្រជាជាតិ ថ្មីៗនេះ កំពុងដុតដៃ ដុតជើង ដោះស្រាយបញ្ហាជម្លោះគូរសត្រូវចាស់ទាំងពីរនេះ គឺអ៊ីស្រាអែល ជាសម្ព័ន្ធមិត្តរបស់អាមេរិក និងក្រុមប៉ាឡេស្ទីន ដោយបានអំពាវនាវឲ្យឈប់វាយប្រហារជាបន្ទាន់ផងនោះ៕ ប្រភពពីស៊ីនហួរ
-
វៀតណាមបានជំនួយAstraZeneca ពីកូវ៉ាក់ លើកទី២ ជិត១.៧លានដូស

វ៉ាក់សាំង AstraZeneca ជើងទី២ ចំនួនជិត១.៧លានដូស ក្រោមយន្តការកូវ៉ាក់នៃអង្គការសុខភាពពិភពលោកត្រូវបានបញ្ជូនទៅដល់ក្រុងហាណូយប្រទេសវៀតណាមហើយ នាថ្ងៃអាទិត្យ ទី១៦ ឧសភា ២០២១នេះ។ វៀតណាមថា នេះគឺផ្នែកមួយទៀតនៃជំនួយពីកូវ៉ាក់ចំនួនសរុប ៤.១លានដូស។ ជើងទី១ បញ្ជូនមក កាលពីខែមីនា។ វៀតណាមក៏ទិញវ៉ាក់សាំងអង់គ្លេសនេះដែរ ក្រៅពីជំនួយមិនគិតថ្លៃនោះ។ ជាក់ស្តែង វ៉ាក់សាំងប្រភេទនេះជាង១១ម៉ឺនដូសក៏ត្រូវបានបញ្ជូនមកដល់វៀតណាម តាមការបញ្ជាទិញដែរ កាលពីខែកុម្ភៈ ២០២១ ដោយគេដឹងថា វៀតណាមកម្មង់ទិញដល់ទៅ៣០លានដូស។ វៀតណាមបានផ្តើមចាក់ AstraZeneca នេះជូនពលរដ្ឋ តាំងពីខែមីនា តែទើបចាក់បានប្រមាណ១ភាគរយប៉ុណ្ណោះ គឺជាង៩៧ម៉ឺននាក់ លើក្រុមអាទិភាពសិន ហើយអ្នកចាក់ដូសទី២ ទើបបានជាង២ម៉ឺននាក់៕
-
កូវីដ៖ ចំនួនមនុស្សប៉ុន្មាននាក់ហើយបានចាក់វ៉ាក់សាំង ទូទាំងពិភពលោក?

វ៉ាក់សាំងចំនួន ជាង១.៤៣ ពាន់លានដូសហើយ ដែលត្រូវបានចាក់ជូនមនុស្សទូទាំងពិភពលោក គិតត្រឹមថ្ងៃទី១៦ ឧសភា ២០២១ នេះបើតាមទិន្នន័យប្រមូលដោយទីភ្នាក់ងារព័ត៌មាន Bloomberg។ ប្រភពថា ចំនួននេះមានក្នុង១៧៦ប្រទេស ដោយមួយថ្ងៃចុងក្រោយមកនេះ ចាក់បានប្រមាណជាង២៣លានដូស។ បើគិតជាភាគរយវិញប្រភពថាចាក់បានប្រមាណ៩.៤ភាគរយនៃចំនួនប្រជាជនសរុបលើពិភពលោក។ ប្រភពបន្ថែមទៀតថា បណ្តាប្រទេសនិងតំបន់ចំណូលខ្ពស់ខ្លាំងមានអ្នកចាក់វ៉ាក់សាំងលឿនជាងក្រុមប្រទេសមានចំណូលទាបខ្លាំង ដល់ទៅ ២៥ដងឯណោះ៕
-
ស៊ីណូវ៉ាក់៖ ចិនផ្គត់ផ្គង់ឲ្យថៃបាន៤លាន៥សែនដូសហើយ

ស្ថានទូតចិនប្រចាំប្រទេសថៃបានអះអាង ថ្មីៗនេះថា ក្នុងសហ្តហ៍នេះ ចិនបានផ្គត់ផ្គង់វ៉ាក់សាំងដែលថៃបញ្ជាទិញ ចំនួន១លានដូសទៀត។ ស្ថានទូតថា ៥០ម៉ឺនដូសបានមកដល់កាលពីថ្ងៃសុក្រ ទី១៤ ឧសភា និង៥០ម៉ឺនដូសទៀត មកដល់ កាលពីថ្ងៃសៅរ៍ ទី១៥ ឧសភា ២០២១។ មកទល់ពេលនេះ វ៉ាក់សាំងស៊ីណូវ៉ាក់៤លាន៥សែនដូសហើយ ដែលត្រូវបានដឹកទៅដល់ប្រទេសថៃ បើបូកនឹង១លាននេះទៀត៕
-
WHO៖ មនុស្សស្លាប់ព្រោះកូវិដឆ្នាំ២០២១នឹងច្រើនជាងឆ្នាំ២០២០ ឆ្ងាយណាស់

អង្គការសុខភាពពិភពលោកហៅកាត់ថា WHO បានព្រមានថ្មីៗនេះថា នៅឆ្នាំ២០២១ ដែលជាឆ្នាំទី២នៃរលកកូវីដ១៩ នឹងមានមនុស្សស្លាប់ច្រើនជាងឆ្នាំទី១ ឆ្ងាយណាស់។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesusបាននិយាយថា “ពួកយើងកំពុងស្ថិតក្នងឆ្នាំទី២នៃជំងឺកូវីដ១៩ ដែលនឹងមានមនុស្សស្លាប់ច្រើនជាងកាលពីឆ្នាំដំបូងខ្លាំងណាស់”។ មនុស្សជាង៣លានហើយដែលបានស្លាប់ព្រោះជំងឺកូវីដ១៩ ទូទាំងពិភពលោក៕ ប្រភពពី VN Express
-
រដ្ឋាភិបាលថៃបដិសេដដំណឹងថា ម្ចាស់ក្សត្រីឆ្លងកូវីដ១៩

ទីភ្នាក់ងារសារព័ត៌មាន The Nation បានចេញផ្សាយដោយដាក់ចំណងជើងថា “ម្ចាស់ក្សត្រីមិនបានឆ្លងកូវីដ១៩ទេ នេះបើតាមខុទ្ទកាល័យនាយករដ្ឋមន្ត្រី”។ ផ្អែកតាមប្រភព ចេញផ្សាយនារសៀលថ្ងៃទី១៥ ឧសភា ២០២១ថា ស្ថាប័នមួយនេះបានច្រានចោលនូវពាក្យចចាមអារ៉ាមតាមអនឡាញថា ម្ចាស់ក្សត្រីបានឆ្លងកូវីដ១៩។ ប្រភពបានជំរុញដល់សាធារណៈជនត្រួតពិនិត្យព័ត៌មានកូវីដ ពីបណ្តាញផ្សព្វផ្សាយជឿទុកចិត្តបាន ដូចជាមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ ហៅកាត់ថា CCSA ជាដើម។ សូមបញ្ជាក់ថា ម្ចាស់ក្សត្រី របស់ព្រះមហាក្សត្រថៃ ព្រះនាម Suthida Bajrasudhabimalalakshana ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦២លាន៥៣ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣៧ម៉ឺននាក់ និងជាសះស្បើយ១៤០លាន៣៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦២លាន៥៣ម៉ឺន៨ពាន់៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៣៧ម៉ឺន១ពាន់៤២៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៤០លាន៣៩ម៉ឺន៧ពាន់៩៩៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៦៦ម៉ឺន៤ពាន់១៣នាក់ ស្លាប់ចំនួន៥៩ម៉ឺន៩ពាន់៣១៤នាក់ និងជាសះស្បើយចំនួន២៦លាន៧១ម៉ឺន២ពាន់៨២១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៤លាន៣៧ម៉ឺន២ពាន់៩០៧នាក់ ស្លាប់២៦ម៉ឺន៦ពាន់២២៩នាក់ និងជាសះស្បើយ២០លាន៤៣ម៉ឺន២ពាន់៨៩៨នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៥២ពាន់១ពាន់៣១៣នាក់ ស្លាប់ចំនួន៤៣ម៉ឺន២ពាន់៧៨៥នាក់ និងជាសះស្បើយ១៤លាន២ម៉ឺន៨ពាន់៣៥៥នាក់ ៕ ប្រភព៖ worldometers
-
ចិនទទួលជោគជ័យជាប្រវត្តិសាស្រ្ត ក្រោយយានចល័ត Tianwen-1 របស់ប្រទេសខ្លួនចុះចតដោយជោគជ័យលើផ្ទៃភពអង្គារ (មានវីដេអូ)

ចិន៖ យានចល័ត (Rover) របស់បេសកកម្មស្រាវជ្រាវភពអង្គាររបស់ចិន ធានវិន-១ (Tianwen-1) នៅព្រឹកថ្ងៃសៅរ៍នេះ បានធ្វើការចុះចតដោយជោគជ័យ នៅក្នុងតំបន់់មួយមានឈ្មោះថា យូថូភា ផ្លានីធា (Utopia Planitia) ស្ថិតនៅអឌ្ឍគោលខាងជើងនៃភពអង្គារ ។ជាមួយគ្នានេះ មន្ត្រីរដ្ឋបាលអវកាសជាតិចិន (CNSA) លោក ហ្គែង យ៉ាន (Geng Yan) បានបញ្ជាក់ថា ការចុះចតដំណាក់កាលចុងក្រោយ គឺមានរយៈពេល៩នាទី ហើយស្ថិតនៅក្នុងរយៈកម្ពស់១០០ម៉ែត្រពីផ្ទៃដីភពអង្គារ Tianwen-1បានព្យាយាមគណនារកទីកន្លែងសមរម្យ និងគណនាកម្រិតល្បឿនដោយស្វ័យប្រវត្តិ ដើម្បីចុះចតខ្លួនវាដោយសុវត្ថិភាព និងដោយគ្មានការបញ្ជាពីអ្នកនៅលើផែនដីឡើយ ។វាគឺជាលើកដំបូងបំផុតហើយសម្រាប់ចិន ដែលមានយានអាចចុះចតដោយជោគ ជ័យលើភពផ្សេងទៀតក្រៅពីភពផែនដី ។ បេសកកម្ម Tianwen-1 ទាំងមូល ដែលមានផ្កាយរណប, ជើងទម្រ និងគ្រឿងយន្តចល័ត បានដំណើរការទៅយ៉ាងល្អ នៅក្រោយការបាញ់បង្ហោះសំដៅទៅរកភពអង្គារ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ហើយវាបានជ្រៀតចូលគន្លងគោចរ នៅជុំវិញភពអង្គារដោយជោគជ័យ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ៕ ប្រភព៖ ស៊ីនហួរ
-
អំពើហិង្សាកំពុងអង្រួនតំបន់ហ្គាហ្សា អ៊ីស្រាអែល និងតំបន់វេសប៊ែង ស្របពេលដែលចំនួនអ្នកស្លាប់ និងរបួសក៏កំពុងកើនឡើងផងដែរ (មានវីដេអូ)

ហ្គាហ្សា៖ យន្តហោះចម្បាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជាថ្មីនៅក្នុងតំបន់ហ្គាហ្សា នៅព្រឹកថ្ងៃសៅរ៍នេះ ហើយក្រុមសកម្មប្រយុទ្ធហាម៉ាសបានឆ្លើយតបវិញ ដោយការបាញ់រ៉ុក្កែតចូលទឹកដីអ៊ីស្រាអែល ខណៈដែលក្រុមអ្នកការទូតអាមេរិក និងអារ៉ាប់កំពុងស្វះស្វែងបញ្ចប់អំពើហិង្សានេះ ។ដោយគ្មានសញ្ញាណាមួយនៃការបញ្ចប់ការប្រយុទ្ធគ្នានោះ អ្នកស្លាប់ និងរបួសបានកើនឡើងកាន់តែខ្លាំង ដោយប៉ាឡេស្ទីនរាយការណ៍ថា មានមនុស្សចំនួន១១នាក់បានស្លាប់នៅក្នុងតំបន់វេសប៊ែង ចំពេលមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខអ៊ីស្រាអែល ។ ក្រុមមន្ត្រីពេទ្យប៉ាឡេស្ទីននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន១២៨នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃចន្ទមក ក្នុងនោះមានកុមារ៣១នាក់ ស្ត្រី២០នាក់ និង៩៥០នាក់ផ្សេងទៀតរងរបួស ។ អាជ្ញាធរអ៊ីស្រាអែលនិយាយថា ក្នុងចំណោមមនុស្ស៨នាក់ដែលបានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល មានទាហានល្បាតនៅតាមព្រំដែនហ្គាហ្សាម្នាក់ និង ជនស៊ីវិល៦នាក់ រួមទាំងកុមារ២នាក់ផងដែរ ។នៅមុនសម័យប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គសហប្រជាជាតិ នៅថ្ងៃអាទិត្យដើម្បីពិភាក្សាពីស្ថានការណ៍នេះ ប្រេសិតរបស់រដ្ឋបាលលោក ចូ បៃដិន គឺលោក ហាឌី អាម ជាឧបការីរងទទួលបន្ទុកកិច្ចការអ៊ីស្រាអែល និងប៉ាឡេស្ទីន បានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនេះកាលពីថ្ងៃសុក្រ ។ ស្ថានទូតអាមេរិកប្រចាំនៅអ៊ីស្រាអែលនិយាយថា គោលបំណង គឺដើម្បីពង្រឹងតម្រូវការ ដើម្បីធ្វើការងារឆ្ពោះទៅរកភាពស្ងប់ស្ងាត់ប្រកបដោយចីរភាព ៕ ប្រភព៖ CNA