-
កូវីដ៖ ចិនចាក់វ៉ាក់សាំងជិត៤២២លានដូសហើយ

-
អ្នកស្រាវជ្រាវម៉ិកស៊ិករកឃើញគំរូសំណាកសត្វដាយណូស័រប្រភេទថ្មី ដែលបានស្លាប់ប្រហែល៧២លានឆ្នាំមុន (មានវីដេអូ)

ម៉ិកស៊ិក៖ អ្នកស្រាវជ្រាវម្នាក់បញ្ជាក់ថា សត្វដាយណូស័រប្រភេទថ្មីមួយ ដែលត្រូវបានកំណត់អត្តសញ្ញាណដោយអ្នកជំនាញសត្វម៉ិកស៊ិកត្រូវបានគេជឿថា ចេះទំនាក់ទំនងបានយ៉ាងល្អ ហើយបានប្រើសម្លេងប្រេកង់ទាបដូចជាដំរី ដើម្បីជជែកគ្នា ។អ្នកជំនាញខាងសត្វពាហណៈម៉ិកស៊ិកលោក អេនជែល អាឡេជែនដ្រូ រ៉ាមីរ៉េស បានបញ្ជាក់ថា យើងកំពុងគណនាទំហំសត្វដែលអាចមានប្រវែងពី៨ម៉ែត្រទៅ១២ម៉ែត្រ ពីព្រោះគ្រាន់តែកន្ទុយគឺប្រហែល៦ម៉ែត្រទៅហើយ ។ យើងជឿជាក់ថា ដាយណូស័រទាំងនេះចេះទំនាក់ទំនងគ្នាយ៉ាងល្អ ហើយពពួកសត្វប្រភេទនេះថែមទាំងបង្កើត និងយល់បាននូវសំលេងប្រេកង់ទាបដូចជាសត្វដំរី ដែលធ្វើដំណើរជាច្រើនគីឡូម៉ែត្រ ។ បន្ទាប់ពីបានរកឃើញកន្ទុយដំបូង ក្រុមអ្នកជំនាញបាននិយាយថា ក្រោយមកពួកគេបានរកឃើញភាគច្រើននៃលលាដ៍ក្បាលរបស់វា គឺប្រហោងឆ្អឹងមានកំពស់ ១.៣២ម៉ែត្រ។សូមបញ្ជាក់ផងដែរថា គំរូសំណាកសត្វដាយណូស័រ ដែលត្រូវបានគេដាក់ឈ្មោះថា ថ្លាតូឡូភើស (Tlatolophus) ត្រូវបានគេគិតថា បានស្លាប់ប្រហែល៧២លានឆ្នាំមកហើយ ហើយឥឡូវបានរកឃើញនៅរដ្ឋខូចហុយឡា (Coahuila) ភាគខាងជើងប្រទេសម៉ិកស៊ិក ៕ ប្រភព៖ Reuters
-
សហរដ្ឋអាមេរិកជំរុញអោយអ៊ីស្រាអែល-ប៉ាឡេស្ទីនការពារជនស៊ីវិល និងកុមារ ខណៈមេដឹកនាំអ៊ីស្រាអែលថា នឹងបន្តវាយប្រហារដើម្បីសន្តិសុខប្រជាជនខ្លួន (មានវីដេអូ)

អាមេរិក៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីនខែន នៅថ្ងៃចន្ទនេះ បានជំរុញអោយភាគីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនការពារជីវិតជនស៊ីវិល ជាពិសេសកុមារ ដោយលោកបានអំពាវនាវសាជាថ្មីទៀតអោយមានការបង្កើតបទឈប់បាញ់ជាបន្ទាន់នៅក្នុងអំពើហិង្សារវាងភាគីទាំងពីរនេះ ។ការអំពាវនាវរបស់ប្រមុខការទូតអាមេរិករូបនេះ ត្រូវបានធ្វើឡើងនៅក្នុងពេលធ្វើសន្និសិទសារព័ត៌មានមួយពីប្រទេសដាណាម៉ាក និង ស្របពេលដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា ប្រទេសរបស់លោកមានការគាំទ្រពីសហរដ្ឋអាមេរិក ហើយថា ខ្លួននឹងបន្តការវាយប្រហារដើម្បីស្តារសន្តិភាព និងសន្តិសុខដល់ប្រជាជនអ៊ីស្រាអែល ។ គិតមកទល់ពេលនេះ យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីនចំនួន២១២នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ៦១នាក់ផងដែរ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា ស្ទ្រីប ចាប់តាំងពីសប្តាហ៍មុន នេះបើតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅតំបន់មួយនេះ ។ជាងនេះទៅទៀតនោះ មនុស្សជាង១ម៉ឺន១ពាន់៣០៥នាក់បានរងរបួស ហើយអគាររាប់សិបត្រូវបានបំផ្លាញ ឬខូចខាតនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ខណៈនៅអ៊ីស្រាអែលវិញ មនុស្ស១០នាក់ក៏ត្រូវបានសម្លាប់ផងដែរ ដោយគ្រាប់រ៉ុកកែតរបស់ប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សា ស្ទ្រីប ៕ ប្រភព៖ CNA
-
របាយការណ៍មួយទម្លាយថា សហរដ្ឋអាមេរិកបានយល់ព្រមលក់អាវុធអោយអ៊ីស្រាអែលមានតម្លៃ៧៣៥លានដុល្លារ ខណៈស្ថានការណ៍នៅមជ្ឈឹមបូព៌ាកំពុងឡើងកម្តៅ (មានវីដេអូ)

អាមេរិក៖ របាយការណ៍មួយដែលចេញផ្សាយដោយសារព័ត៌មានរ៉យទ័របានអោយដឹងថា រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានយល់ព្រមលើការលក់អាវុធក្នុងទំហំទឹកប្រាក់ចំនួន៧៣៥លានដុល្លារទៅអោយអ៊ីស្រាអែល ខណៈដែលការប៉ះទង្គិចគ្នាដ៏កក្រើករវាងអ៊ីស្រាអែល និងក្រុមឧទ្ទាមហាម៉ាស់ប៉ាឡេស្ទីន នៅពុំទាន់មានការថមថយនៅឡើយនោះ ។ការអនុម័តលក់អាវុធទៅអោយអ៊ីស្រាអែលខាងលើនេះ បានកើតមានឡើងបន្ទាប់ពីសេតវិមានបានអោយដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសម្តែងការគាំទ្រ ចំពោះបទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សា អំឡុងពេលលោកនិយាយទូរសព្ទលើកទី២ទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ។បើតាមប្រភពពីកាសែត Washington Post ការសម្រេចចិត្តយល់ព្រមលើការលក់អាវុធនេះធ្វើឡើងយូរមកហើយ ពោលគឺកាលពីថ្ងៃទី៥ ខែឧសភា ប្រហែលមួយសប្តាហ៍ មុនពេលអំពើហិង្សាកាន់តែកើនឡើង ។ យ៉ាងណាមិញ ការសម្រេចចិត្តលក់អាវុធដែលភាគច្រើនជាអាវុធយុទ្ធសាស្រ្តវាយប្រហារដោយផ្ទាល់នេះ បានធ្វើឲ្យមានការប្រឆាំងក្នុងចំណោមសមាជិកមួយចំនួន នៃគណបក្សប្រជាធិបតេយ្យរបស់លោក ចូ បៃដិន ផងដែរ ៕ ប្រភព៖ Reuters
-
រយៈពេល៤ខែដើមឆ្នាំ២០២១នេះ វៀតណាមនាំចេញអង្ករមានចំនួន១,៩លានតោន ធ្លាក់ចុះជិត១១ភាគរយ (មានវីដេអូ)

វៀតណាម៖ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១នេះ ការនាំចេញអង្កររបស់វៀតណាមមានចំនួន១,៩លានតោនមានតម្លៃសរុប១,០១ពាន់លានដុល្លារ ដែលធ្លាក់ចុះបរិមាណ១០,៨ភាគរយ ប៉ុន្តែទឹកប្រាក់បានកើនឡើង១,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ជាមួយគ្នានេះ ការនាំចេញអង្កររបស់វៀតណាមមានចំនួន៧០ម៉ឺនតោន ដែលមានទឹកប្រាក់៣៦២លានដុល្លារនៅក្នុងខែមេសា ឆ្នាំ២០២១នេះ ។ បើតាមអាជ្ញាធរអភិវឌ្ឍន៍ការកែច្នៃកសិកម្ម និង ទីផ្សារនៃក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទវៀតណាម ប្រទេសហ្វីលីពីនជាទីផ្សារទិញអង្ករវៀតណាមច្រើនបំផុតក្នុងរយៈពេល៣ខែដំបូងនៅឆ្នាំ២០២១នេះ ដែលមានចំនួនរហូតដល់៣៦,៣ភាគរយនៃចំណែកទីផ្សាសរុប ។ទីផ្សារដែលមានកំណើននាំចេញខ្ពស់ក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០២១នេះដែរ គឺទីផ្សាររបស់ប្រទេសកូតឌឺវ័រ ដែលមានចំនួន២,៧ភាគរយ និង ទីផ្សារប្រទេសអូស្ត្រាលី ដែលមានកំណើន៦៦ភាគរយក្នុងរយៈពេលដូចគ្នានោះ ៕ ប្រភព៖ Vietnam News
-
ថៃបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២១នេះ មកត្រឹម១,៥ទៅ២,៥ភាគរយ ដោយសារតែវាយប្រហារពីជំងឺកូវីដ-១៩នៅរលកទី៣ (មានវីដេអូ)

ថៃ៖ សេដ្ឋកិច្ចរបស់ប្រទេសថៃ នៅត្រីមាសទី១ដើមឆ្នាំ២០២១នេះ ហាក់ប្រសើរឡើងបន្តិច ដោយសារតែឧស្សាហកម្មតាមរោងចក្រកាន់តែមានសកម្មភាព ការវិនិយោគ និងនាំចេញកាន់តែខ្លាំង តែការវាយប្រហារពីជំងឺកូវីដ១៩នៅរលកទី៣ បានប៉ះពាល់ដល់ទស្សនវិស័យសេដ្ឋកិច្ចសំរាប់ប្រទេស ដែលពឹងពាក់លើវិស័យទេសចរណ៍ខ្លាំងមួយនេះ ។ជាក់ស្តែងរដ្ឋាភិបាលថៃបានកាត់បន្ថយការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចឆ្នាំ២០២១នេះ មកត្រឹម១,៥ទៅ២,៥ភាគរយ ដោយសារតែវីរុសកូវីដ១៩កំពុងបង្កការរាំងស្ទះដល់សកម្មភាពក្នុងស្រុក ។ កន្លងមក ថៃបានព្យាករណ៍ពីកំណើនសេដ្ឋកិច្ច២,៥ទៅ៣,៥ភាគរយ បន្ទាប់ពីសេដ្ឋកិច្ចដើរថយក្រោម (កំណើនអវិជ្ជមាន) ៦,១ភាគរយកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះខ្លាំងបំផុតនៅក្នុងរយៈពេលជាង២ទសវត្សរ៍ ។ទន្ទឹមគ្នា ការព្យាករណ៍បានរំពឹងថា ការនាំចេញរបស់ថៃនឹងកើន១០,៣ភាគរយនៅឆ្នាំ២០២១នេះ តែការរំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ៣,២លាននាក់នោះ ត្រូវបញ្ចុះមកនៅកន្លះលាននាក់វិញ ។ ដោយឡែកកាលពីឆ្នាំ២០១៩ ថៃទទួលបានភ្ញៀវទេសចរបរទេសជិត៤០លាននាក់ ៕ ប្រភព៖ Bangkok Post
-
ថៃមានអ្នកស្លាប់ដោយសារ Covid-19 ចំនួន៣៥នាក់បន្ថែមទៀត និងអ្នកឆ្លងថ្មីៗចំនួន២,៤៧៣ករណីនៅក្នុងថ្ងៃអង្គារនេះ (មានវីដេអូ)

-
រដ្ឋាភិបាលកោះតៃវ៉ាន់អះអាងថា ខ្លួនកំពុងចរចាសុំទិញវ៉ាក់សាំងបង្ការជំងឺ Covid-19 ពីសហរដ្ឋអាមេរិក ចំពេលផ្ទុះករណីឆ្លងក្នុងស្រុកខ្លាំង(មានវីដេអូ)

-
លោក ចូ បៃដិន នឹងបញ្ចេញវ៉ាក់សាំង២០លានដូស ដែលត្រូវបានអនុម័តអោយប្រើក្នុងសហរដ្ឋអាមេរិក ទៅក្រៅប្រទេសជាលើកដំបូង (មានវីដេអូ)

-
លោក ចូ បៃដិន បង្ហាញជំហរគាំទ្របទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមឧទ្ទាមហាម៉ាស់ នៅតំបន់ហ្គាហ្សា(មានវីដេអូ)
