Category: ព័ត៌មានអន្តរជាតិ

  • អាជ្ញាធរសុខាភិបាលអាមេរិកអនុញ្ញាតអោយរក្សាទុកវ៉ាក់សាំង Pfizer-BioNTech ក្នុងទូទឹកកករយៈពេលមួយខែ ដើម្បីពង្រីកការចែកចាយវ៉ាក់សាំង

    អាជ្ញាធរសុខាភិបាលអាមេរិកអនុញ្ញាតអោយរក្សាទុកវ៉ាក់សាំង Pfizer-BioNTech ក្នុងទូទឹកកករយៈពេលមួយខែ ដើម្បីពង្រីកការចែកចាយវ៉ាក់សាំង

    អាមេរិក៖ ស្ថិតក្នុងគោលបំណងបង្កើនការចែកចាយវ៉ាក់សាំងនោះ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នៅថ្ងៃពុធសប្ដាហ៍នេះ បានអនុញ្ញាតឱ្យរក្សាទុកវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន ភីហ្វាយហ្សឺ-បាយអូអិនធិច នៅក្នុងទូទឹកកកក្រោមសីតុណ្ហភាពស្ដង់ដារសម្រាប់រយៈពេលមួយខែ ។ទន្ទឹមគ្នា រដ្ឋបាល FDA បានបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់មួយនេះ នឹងអាចរក្សាទុកនៅក្នុងទូទឹកកកក្រោមសីតុណ្ហភាពពី២ដល់៨អង្សាសេ រយៈពេលមួយខែ បើធៀបទៅនឹងការកំណត់កាលពីពេលថ្មីៗនេះបានត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ ។បើតាមអគ្គនាយកមជ្ឈមណ្ឌលវាយតម្លៃ និងស្រាវជ្រាវជីវសាស្រ្តរបស់រដ្ឋបាល FDA លោក Peter Marks ការផ្លាស់ប្តូរនេះ នឹងផ្តល់ការងាយស្រួលដល់តំបន់ដាច់ស្រយាលមួយចំនួននៅក្នុងសហរដ្ឋអាមេរិក និងប្រទេសដទៃ សម្រាប់ការដឹកជញ្ជូន ក៏ដូចជាការរក្សា និងស្ដុកទុកវ៉ាក់សាំង ៕ ប្រភព៖ CNA

  • រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសបញ្ជាក់ថា បច្ចុប្បន្នមានអ្នកឆ្លងវីរុស Covid-19 បំប្លែងខ្លួនថ្មីឥណ្ឌាជិត៣ពាន់ករណីហើយនៅក្នុងចក្រភពអង់គ្លេស

    រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសបញ្ជាក់ថា បច្ចុប្បន្នមានអ្នកឆ្លងវីរុស Covid-19 បំប្លែងខ្លួនថ្មីឥណ្ឌាជិត៣ពាន់ករណីហើយនៅក្នុងចក្រភពអង់គ្លេស

    អង់គ្លេស៖ រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក ម៉ាត ហានខុក បានប្រាប់សមាជិកសភាថា រហូតមកទល់ពេលនេះ វីរុស Covid-19 បំប្លែងខ្លួនថ្មីឥណ្ឌាប្រមាណ២ពាន់៩៦៧ករណីហើយត្រូវបានកត់ត្រានៅក្នុងចក្រភពអង់គ្លេស ។រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសរូបនេះបន្ថែមថា ភ័ស្តុតាងដំបូងបង្ហាញថា វីរុសបំប្លែងខ្លួនថ្មីនេះ គឺអាចចម្លងខ្លាំងជាងវីរុសដទៃទៀត ។ ក្រុមអ្នកវិទ្យាសាស្រ្តអង់ គ្លេសក៏បានទទួលស្គាល់ដែរថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីឥណ្ឌាមានលទ្ធភាពចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួនអង់គ្លេស Kent ទៅទៀត ។លោក ម៉ាត ហានខុក បានសង្កត់ធ្ងន់ថា នៅទីក្រុង Bolton និង Blackburn ដែលជាកន្លែងវីរុសបំប្លែងខ្លួនភាគច្រើនត្រូវបានគេកត់ត្រា ការចាក់វ៉ាក់សាំងដល់ប្រជាជន២ម៉ឺន៦ពាន់៩៤នាក់ និង ការធ្វើតេស្តលើមនុស្ស៧ម៉ឺន៥ពាន់នាក់បន្ថែមទៀតត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន ។ ការរីករាលដាលនៃវីរុសបំប្លែងខ្លួនថ្មីឥណ្ឌា បានបង្កឲ្យមានការភ័យខ្លាចថា ផែនការរបស់អង់គ្លេសក្នុងការចាកចេញពីវិធានការរឹតត្បិតជំងឺកូវីដ១៩អាចត្រូវបានពន្យារពេល ៕ ប្រភព៖ Sky News

  • វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣០ករណីបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ

    វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៣០ករណីបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ

    វៀតណាម៖ ចំនួនអ្នកឆ្លងសរុបចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩នៅរលកថ្មីកាលពីចុងខែមុនមក វៀតណាមមានអ្នកឆ្លងវីរុសនេះសរុប១ពាន់៦៧៨នាក់គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយទើបរកឃើញអ្នកឆ្លងថ្មីៗចំនួន៣០នាក់ទៀតនៅខេត្តភាគខាងជើងចំនួន៦ ។ក្រសួងសុខាភិបាលវៀតណាមកាលពីយប់ថ្ងៃពុធសប្តាហ៍នេះ បានប្រកាសការរកឃើញអ្នកឆ្លងថ្មីៗចំនួន១០៩នាក់ ភាគច្រើននៅបណ្តាខេត្តភាគខាងជើង ២នាក់នៅទីក្រុងដាណាំងភាគកណ្តាល និងម្នាក់នៅទីក្រុងហូជីមិញភាគខាងត្បូង ។សូមបញ្ជាក់ថា ចាប់តាំងពីកូវីដ១៩ចាប់ផ្តើមវាយប្រហារជាថ្មីកាលពីថ្ងៃ២៧ ខែមេសាមក អ្នកឆ្លងថ្មីៗចំនួន១ពាន់៦៧៨នាក់ត្រូវបានរកឃើញនៅ២៩ខេត្ត-ក្រុង ក្នុងនោះរួមមាន៦១៨ករណីនៅក្នុងខេត្តបាក់យ៉ាងភាគខាងជើង និង៣៦១នាក់នៅខេត្តបាក់និញ ។ ទីក្រុងហាណូយត្រូវបានរកឃើញអ្នកឆ្លង២៥៧នាក់ រួមមាន១១៨នាក់នៅមន្ទីរពេទ្យចំនួនពីរ និងទីក្រុងហូជីមិញរកឃើញបីនាក់ ៕ ប្រភព៖ VNExpress

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៥លាន៥៦ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤៣ម៉ឺននាក់ និងជាសះស្បើយ១៤៤លាន៥៧ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៥លាន៥៦ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤៣ម៉ឺននាក់ និងជាសះស្បើយ១៤៤លាន៥៧ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៥លាន៥៦ម៉ឺន៨៤៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៤៣ម៉ឺន១ពាន់៥៩៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៤៤លាន៥៧ម៉ឺន៦ពាន់៦២១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៨០ម៉ឺន២ពាន់៣២៤នាក់ ស្លាប់ចំនួន៦០ម៉ឺន១ពាន់៩៤៩នាក់ និងជាសះស្បើយចំនួន២៧លាន២៩ម៉ឺន៩ពាន់១៨០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៥លាន៧៧ម៉ឺន១ពាន់៤០៥នាក់ ស្លាប់២៨ម៉ឺន៧ពាន់១៥៦នាក់ និងជាសះស្បើយ២២លាន៣៤ម៉ឺន៨ពាន់៦៨៣នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៨១ម៉ឺន៥ពាន់១៩១នាក់ ស្លាប់ចំនួន៤៤ម៉ឺន១ពាន់៨៦៤នាក់ និងជាសះស្បើយ១៤លាន៣៣ម៉ឺន១១៨នាក់ ៕ ប្រភព៖ worldometers

  • កូវីដ៖ ១ថ្ងៃ អាស៊ានឆ្លងជិត២ម៉ឺននាក់ សរុបជិត៤លាននាក់ហើយ

    កូវីដ៖ ១ថ្ងៃ អាស៊ានឆ្លងជិត២ម៉ឺននាក់ សរុបជិត៤លាននាក់ហើយ

    ចំនួនឆ្លងកូវីដ១៩ សរុបនៅក្នុងក្រុមប្រទេសអាស៊ានទាំង១០បានកើនឡើងដល់ជាង៣លាន៧សែន៤ម៉ឺននាក់ហើយ។ កាលពីថ្ងៃទី១៩ ឧសភា មានឆ្លងថ្មីចំនួន ១៩៧៣០នាក់ បន្តឆ្លងប្រចាំថ្ងៃកើនឡើង ខណៈកាលពីថ្ងៃទី១៨ ឧសភា មាន១៦៦២៩នាក់។ ស្លាប់វិញក៏កើនដែរ ពី៣៦៦នាក់ទៅ៤០៩នាក់ ខណៈស្លាប់សរុបក្នុងបណ្តាប្រទេសសមាគមអាស៊ានបានកើនដល់៧៤៣៤២នាក់ហើយ៕ ប្រភពពី The Nation

  • ថៃ៖ ការសិក្សាថ្មីថា ស៊ីណូវ៉ាក់ កើនប្រសិទ្ធិភាពដល់ ៩៩.៤៩ភាគរយ

    ថៃ៖ ការសិក្សាថ្មីថា ស៊ីណូវ៉ាក់ កើនប្រសិទ្ធិភាពដល់ ៩៩.៤៩ភាគរយ

    ការសិក្សាថ្មី លើវ៉ាក់សាំងកូវីដ១៩ របស់សកលវិទ្យាល័យ ឈូឡាឡុងកន (Chulalongkorn) នៅប្រទេសថៃបានបង្ហាញថា វ៉ាក់សាំងស៊ីណូវ៉ាក់មានប្រសិទ្ធភាពខ្ពស់ខ្លាំង ក្នុងការបង្កើនអង់ទីគ័រប្រឆាំនឹងជំងឺកូវីដ១៩។ ការសិក្សារបស់ស្ថាប័នល្បីខាងវេជ្ជសាស្ត្រមួយនេះបង្ហាញថា វ៉ាក់សាំងចិននេះមានប្រសិទ្ធភាពដល់ទៅ៩៩.៤៨ភាគរយ ក្រោយចាក់ដូសទី២ បាន៤សប្តាហ៍ ក្នុងនោះ ចាក់ដូសទី១ មានប្រសិទ្ធភាពប្រមាណ ៦៦ភាគរយ ក្រោយចាក់៣សប្តាហ៍៕ ប្រភពពីបាងកកប៉ុស្តិ៍

  • សមាជិកព្រឹទ្ធសភាអាមេរិកបញ្ជាក់ថា ចិនកំពុងឆ្ពោះទៅរកភាពជាមហាអំណាចអវកាស ក្រោយចុះចតយានអវកាស “ស៊ូរ៉ុង” ដោយជោគជ័យលើភពអង្គារ (មានវីដេអូ)

    សមាជិកព្រឹទ្ធសភាអាមេរិកបញ្ជាក់ថា ចិនកំពុងឆ្ពោះទៅរកភាពជាមហាអំណាចអវកាស ក្រោយចុះចតយានអវកាស “ស៊ូរ៉ុង” ដោយជោគជ័យលើភពអង្គារ (មានវីដេអូ)

    អាមេរិក៖ សមាជិកព្រឹទ្ធសភាអាមេរិកមួយរូបបញ្ជាក់ថា ជោគជ័យនៃការចុះចតយានលើកដំបូងរបស់ប្រទេសចិននៅលើផ្ទៃភពអង្គារកាលពីពេលថ្មីៗនេះ គឺជាភស្តុតាងស្តែងឲ្យឃើញយ៉ាងជាក់ច្បាស់ថា ចិនកំពុងឆ្ពោះក្លាយទៅជាមហាអំណាចអវកាស ដែលនឹងប្រជែងជាមួយសហរដ្ឋអាមេរិក ខណៈរាប់ទសវត្សរ៍មកនេះ ធ្លាប់តែគ្មាននរណាប្រៀបបាន ។សមាជិកព្រឹទ្ធសភាអាមេរិកលោក អាំងហ្គឹស ឃីង (Angus King) បានលើកឡើងថា ការចុះចតរបស់យានអវកាសចិន ជាការក្រឿនរំឭកកាន់តែច្បាស់ទៀតថា សហរដ្ឋអាមេរិកលែងគ្រប់គ្រង លំហអវកាសតែឯងទៀតហើយ គឺគូប្រជែងដ៏ខ្លាំងក្លាមួយ កំពុងតែផុសត្រដែតឡើងនៅក្នុងវិស័យនេះ ។ លោក ឃីង បន្ថែមថា ជោគជ័យរបស់ចិន ក៏ជួយលុបបំបាត់ចោលផងដែរ នូវភាពមន្ទិលទាំងឡាយស្តីពីការបង្កើតកងទ័ពអវកាសរបស់សហរដ្ឋអាមេរិក ។សូមជម្រាបថា ឥឡូវចិនក្លាយជាប្រទេសទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលបានបញ្ជាយានចុះចតដោយជោគជ័យនៅលើផ្ទៃភពអង្គារ ។ បេសកកម្មនោះមានឈ្មោះថា ធានវិន-វ័ន ហើយជាបេសកកម្មលើកដំបូងបំផុតរបស់ចិន ទៅកាន់ភពអង្គារ ដែលបានចាកចេញពីផែនដីកាលពីខែកក្កដា ឆ្នាំ២០២០ ។ កន្លងទៅ ចិនក៏បានទទួលជោគជ័យក្នុងការបញ្ជូនយានទៅចុះចតលើឋានព្រះច័ន្ទ ហើយប្រមូលគំរូតាងពីទីនោះយកមកកាន់ផែនដីវិញថែមទៀតផង ៕ ប្រភព៖ Space News និង Freshnews

  • អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកបញ្ជាក់ថា វ៉ាក់សាំង Moderna និង Pfizer-BioNTech មានប្រសិទ្ធភាពប្រឆាំងនឹងវីរុស Covid-19 បំប្លែងខ្លួនថ្មីនៅឥណ្ឌា (មានវីដេអូ)

    អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកបញ្ជាក់ថា វ៉ាក់សាំង Moderna និង Pfizer-BioNTech មានប្រសិទ្ធភាពប្រឆាំងនឹងវីរុស Covid-19 បំប្លែងខ្លួនថ្មីនៅឥណ្ឌា (មានវីដេអូ)

    អាមេរិក៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោក អាន់ថូនី ហ្វាវស៊ី បញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន ភីហ្វាយហ្សឺ-បាយអូអិនធិច និងក្រុមហ៊ុន ម៉ូឌែណា មានប្រសិទ្ធភាពទប់ទល់នឹងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌា ។លោក អាន់ថូនី ហ្វាវស៊ី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅសេតវិមាននៅថ្ងៃអង្គារនេះថា វាពិតជាមានហេតុផលសមស្របដែលអាចជឿជាក់បានថា បុគ្គលដែលបានចាក់វ៉ាក់សាំងនឹងត្រូវបានការពារ ប្រឆំាំងនឹងវីរុសបំប្លែងថ្មី B.1.617 និង B.1.618 ។អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិករូបនេះបានសង្កត់ធ្ងន់ថា នៅក្នុងការសិក្សាស្រាវជ្រាវបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក ភីហ្វាយហ្សឺ-បាយអូអិនធិច និង ម៉ូឌែណា មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីនៅឥណ្ឌា ដោយការពារអ្នកជំងឺមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ ធ្ងរ និងស្លាប់ ហើយនេះជាហេតុផលមួយដែលមនុស្សគ្រប់រូបត្រូវតែចាក់វ៉ាក់សាំងបង្ការ ៕ ប្រភព៖ ស៊ីនហួរ

  • សភាអាមេរិកអនុម័តច្បាប់ប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍លើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី (មានវីដេអូ)

    សភាអាមេរិកអនុម័តច្បាប់ប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍លើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី (មានវីដេអូ)

    អាមេរិក៖ សភាតំណាងរាស្រ្តអាមេរិកនៅថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ជូនច្បាប់ ប្រឆាំងនឹងការរើសអើងជាតិសាសន៍អោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ចុះហត្ថលេខាដើម្បីអោយវាក្លាយជាច្បាប់ជាផ្លូវការហើយ ក្នុងគោលបំណងទប់ស្កាត់អំពើហិង្សាប្រឆាំងនឹងពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ដែលកំពុងកើនឡើងខ្លាំង អំឡុងពេលការឆ្លងរាតត្បាតនៃវីរុស Covid-19 ។ជាមួយគ្នានេះ តាមរយៈបណ្តាញសង្គមធ្វីតធើ អ្នកនាំពាក្យសេតវិមានលោកស្រី ជេន ផ្សាគី បានបញ្ជាក់ថា លោកប្រធានាធិបតី បៃដិន បានទន្ទឹងរង់ចាំការចុះហត្ថលេខាទៅលើច្បាប់ដ៏មានសារៈសំខាន់នេះអោយចូលជាផ្លូវការនៅឯសេតវិមាននៅចុងសប្តាហ៍នេះ ។ សេចក្ដីព្រាងច្បាប់ដែលត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តនាពេលថ្មីៗខាងលើនេះ ត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ ក្នុងសំឡេងគាំទ្រភាគច្រើនលើសលប់ ៣៦៤ ទល់នឹង ៦២សំឡេងជំទាស់ ។ច្បាប់ថ្មីនេះ នឹងតម្រូវឱ្យក្រសួងយុត្តិធម៌អាមេរិកផ្ដោតលើការអនុវត្តច្បាប់ប្រឆាំងអំពើហិង្សារើសអើងពូជសាសន៍លើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី និងពលរដ្ឋអាមេរិកមានដើមកំណើតមកពីប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិក ។ បើតាមអង្គការសង្គមស៊ីវិល Stop AAPI Hate អំពើហិង្សាប្រឆាំងនឹងជនជាតិអាស៊ីនៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងចំនួន៣ពាន់៧៩៥ករណី រាប់ចាប់ពីខែមីនា ឆ្នាំ២០២០ ដល់ខែកុម្ភៈ ឆ្នាំ២០២១ ៕ ប្រភព៖ AFP

  • ក្រុមហ៊ុន Samsung មានផែនការបោះទុន១៧ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក (មានវីដេអូ)

    ក្រុមហ៊ុន Samsung មានផែនការបោះទុន១៧ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក (មានវីដេអូ)

    អាមេរិក៖ នៅត្រីមាសទី៣ ឆ្នាំ២០២១ ក្រុមហ៊ុន សាមសុង មានផែនការចំណាយប្រាក់ប្រមាណ១៧ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបនៅក្នុងសហរដ្ឋអាមេរិក ហើយនឹងចាប់ផ្តើមដំណើរការផលិតបន្ទះឈីបនៅឆ្នាំ ២០២៤ខាងមុខនេះ ។ប្រភពបានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យា និងអេឡិចត្រូនិករបស់កូរ៉េខាងត្បូងមួយនេះ បានដាក់សំណើទៅកាន់អាជ្ញាធរក្នុងតំបន់ អូស្ទីន និង តិចសាស់ ដើម្បីសុំច្បាប់សាងសង់រោងចក្រ ដែលមានទំហំទឹកប្រាក់១៧ពាន់លានដុល្លារ និងអាចបង្កើតឱកាសការងារថ្មីបាន ១ពាន់៨រយនាក់ ។បើតាមសារព័ត៌មានរ៉យទ័រនោះ ក្រុមហ៊ុន សាមសុង នឹងយករោងចក្រមួយនេះ មកផលិតបន្ទះឈីបដ៏អស្ចារ្យ ដែលវាជាបច្ចេកវិទ្យាចុងក្រោយ និងជាតម្រូវការរបស់ក្រុមហ៊ុនអាមេរិកជាច្រើន ៕ ប្រភព៖ Reuters