Category: ព័ត៌មានអន្តរជាតិ

  • សេដ្ឋកិច្ចជប៉ុនជួបកំណើនអវិជ្ជមានដល់ទៅ៥,១ភាគរយនៅត្រីមាសទី១ ដើមឆ្នាំ២០២១នេះ ដោយសារតែវិបត្តិកូវីដ-១៩ (មានវីដេអូ)

    សេដ្ឋកិច្ចជប៉ុនជួបកំណើនអវិជ្ជមានដល់ទៅ៥,១ភាគរយនៅត្រីមាសទី១ ដើមឆ្នាំ២០២១នេះ ដោយសារតែវិបត្តិកូវីដ-១៩ (មានវីដេអូ)

    ជប៉ុន៖ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញអោយដឹងថា សេដ្ឋកិច្ចជប៉ុនជួបកំណើនអវិជ្ជមានដល់ទៅ៥,១ភាគរយនៅខែមករា ដល់មីនា ឆ្នាំ២០២១នេះ មួយភាគធំបណ្តាលមកពីការធ្លាក់ចុះការចំណាយ ដោយសារតែវិបត្តិកូវីដ១៩ ។ការកែសម្រួលកំណើនផលិតផលសរុបក្នុងស្រុកបានបង្ហាញការប្រើប្រាស់តាមគ្រួសារធ្លាក់ចុះក្នុងកំរិតប្រចាំឆ្នាំ៥,៦ភាគរយ នៅពេលការចំណាយរបស់រដ្ឋធ្លាក់ចុះ៦,៩ភាគរយ ។ បើតាមក្រុមអ្នកវិភាគនោះ មានតែបង្កើនការងារចាក់វ៉ាក់សាំងតែប៉ុណ្ណោះ ទើបធ្វើអោយសកម្ម ភាពសេដ្ឋកិច្ចជប៉ុនវិលទៅរកកំរិតជិតធម្មតាវិញ និងកំណើនដូចកាលពីមុនផ្ទុះជំងឺកូវីដ១៩ ។សូមបញ្ជាក់ផងដែរថា សេដ្ឋកិច្ចជប៉ុនបានងើបឡើងបានបន្តិចចេញពីវិបត្តិកូវីដ១៩ ដោយពីរត្រីមាសចុងក្រោយកាលពីឆ្នាំមុន បានកើនឡើង២,៨ភាគរយនៅខែតុលា ដល់ខែធ្នូ ឆ្នាំ២០២០ បើធៀបនឹងត្រីមាសមុន និងកើនដល់ទៅ៥,៣ភាគរយនៅត្រីមាសពីខែកក្កដា ដល់ខែកញ្ញា បន្ទាប់ពីធ្លាក់ចុះ៨,១ភាគរយនៅត្រីមាសមុនពីខែមេសា ដល់ខែមិថុនា ។ សម្រាប់រយៈពេលពេញមួយឆ្នាំ២០២០ សេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះ៤,៧ភាគរយ ដែលជាឱនភាពលើកដំបូងក្នុងរយៈពេល១១ឆ្នាំកន្លងទៅ ៕ ប្រភព៖ Yahoo News

  • កូវីដ៖ ពិភពលោកចាក់វ៉ាក់សាំងជាង១.៥ពាន់លានដូសហើយ

    កូវីដ៖ ពិភពលោកចាក់វ៉ាក់សាំងជាង១.៥ពាន់លានដូសហើយ

    ទិន្នន័យប្រមូលដោយទីភ្នាក់ងារ AFP បានចេញផ្សាយថា វ៉ាក់សាំងកូវីដ១៩ ជាង១.៥ពាន់លានដូសហើយ ត្រូវបានចាក់ជូនមនុស្ស នៅទូទាំងពិភពលោក។ ប្រភពថា គិតត្រឹមថ្ងៃអង្គារ៍ ទី១៨ ឧសភា ២០២១ វ៉ាក់សាំងយ៉ាងតិច ១ ៥០០ ០១៧ ៣៣៧ដូសត្រូវបានចាក់ជូនប្រជាពលរដ្ឋក្នុងជាង២០០ប្រទេស ឬតំបន់។ ជិត៣ភាគ៥នៃចំនួនចាក់សរុប នៅក្នុង៣ប្រទេស រួមមាន៖ ចិន (៤២១.៩លានដូស) អាមេរិក (១៨៤.៤លានដូស) និង ឥណ្ឌា (១៨៤.៤លានដូស)៕

  • ពលរដ្ឋថៃចាប់អារម្មណ៍ការចាក់វ៉ាក់សាំងទេសចរណ៍ ស្របពេល​ដែល​​តម្រូវការ កំពុងកើនឡើងខ្លាំង (មានវីដេអូ)

    ពលរដ្ឋថៃចាប់អារម្មណ៍ការចាក់វ៉ាក់សាំងទេសចរណ៍ ស្របពេល​ដែល​​តម្រូវការ កំពុងកើនឡើងខ្លាំង (មានវីដេអូ)
  • បារាំងស្នើអោយមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហា ម៉ាស នៅតំបន់ហ្គាហ្សា ខណៈចំនួនអ្នកស្លាប់ និងរបួសបន្តកើនឡើង​ខ្លាំង(មានវីដេអូ)

    បារាំងស្នើអោយមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហា ម៉ាស នៅតំបន់ហ្គាហ្សា ខណៈចំនួនអ្នកស្លាប់ និងរបួសបន្តកើនឡើង​ខ្លាំង(មានវីដេអូ)
  • បារាំងស្នើអោយមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ខណៈចំនួនអ្នកស្លាប់ និងរបួសបន្តកើនឡើងខ្លាំង

    បារាំងស្នើអោយមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ខណៈចំនួនអ្នកស្លាប់ និងរបួសបន្តកើនឡើងខ្លាំង

    បារាំង៖ ការិយាល័យប្រធានាធិបតីបារាំងនៅយប់ថ្ងៃអង្គារសប្តាហ៍នេះបញ្ជាក់ថា បារាំងបានស្នើអោយមានដំណោះស្រាយ ជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ក្នុងការសម្របសម្រួលជាមួយអេហ្ស៊ីប និងហ៊្សកដានី ដើម្បីអំពាវនាវអោយមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមឧទ្ទាមហាម៉ាសប៉ាឡេស្ទីន ។សេចក្តីថ្លែងការណ៍បានអោយដឹងថា ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង និងសមភាគីអេហ្ស៊ីបលោក អាប់ឌែល ហ្វាដតា អាល់ស៊ីស៊ី អំឡុងចូលរួមកិច្ចប្រជុំកំពូលក្នុងទីក្រុងប៉ារីស ស្តីពីប្រទេសអាហ្វ្រិក នោះ បានឯកភាពគ្នាលើដំណោះស្រាយនេះ នៅក្នុងការសន្ទនាតាមប្រព័ន្ធវីដេអូអនឡាញជាមួយព្រះមហាក្សត្រហ្ស៊កដានី អាប់ឌុលឡា ២ (Abdullah II) ។បើតាមសេចក្តីថ្លែងការណ៍របស់វិមានអេលីហ្សេ របស់ប្រទេសបារាំងនោះ មេដឹកនាំប្រទេសទាំង៣បានព្រមព្រៀងគ្នាលើគោលការណ៍ចំនួន៣ចំនុច ក្នុងនោះរួមមានការបញ្ឈប់ការវាយប្រហារជាបន្ទាន់… ដល់ពេលវេលាហើយសម្រាប់បង្កើតបទឈប់បាញ់ ហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវតែចាត់វិធានការដោះស្រាយបញ្ហានេះជាបន្ទាន់ ៕ ប្រភព៖ CGTN

  • ចិនថ្កោលទោសសហរដ្ឋអាមេរិក ជុំវិញការដុតបញ្ឆេះភាពតានតឹងនៅតំបន់ហ្គាហ្សា ក្រោយរាំងខ្ទប់សេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាសន្តិសុខយូអិន

    ចិនថ្កោលទោសសហរដ្ឋអាមេរិក ជុំវិញការដុតបញ្ឆេះភាពតានតឹងនៅតំបន់ហ្គាហ្សា ក្រោយរាំងខ្ទប់សេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាសន្តិសុខយូអិន

    ចិន៖ រដ្ឋាភិបាលចិន នៅថ្ងៃអង្គារ៍នេះ បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការបង្កើនភាពតានតឹង ជុំវិញជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ក្រោយមហាអំណាចមួយនេះ បានរារាំងដល់សេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) សម្រាប់បទឈប់បាញ់គ្នាជាបន្ទាន់មួយជាលើកទី៣ ។អ្នកនាំពាក្យក្រសួងការបទេសចិនលោក ចាវ លីជៀន បញ្ជាក់ថា ភាគច្រើននៃរដ្ឋសមាជិកអង្គការ UNSC បាននិងកំពុងអំពាវនាវឲ្យមានការឈប់បាញ់គ្នាជាបន្ទាន់ ដើម្បីជៀសវាងវិបត្តិពេញបន្ទុកមួយ និងកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត ។ ប៉ុន្តែជាមួយគ្នានេះ អាមេរិកផ្ទុយពីកិច្ចខិតខំប្រឹងបញ្ឈប់វិបត្តិ បែរជាជ្រើសរើសនូវការជំរុញភាពតានតឹងដោយគ្រាន់តែសំឡេងជំទាស់ បង្កើតបានជាបញ្ហារាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ។ លោក ចាវ បានសង្កត់ធ្ងន់ថា ជំនួសឲ្យគិតតែលើផលប្រយោជន៍ផ្ទាល់ខ្លួនទាំងស្រុងលើបញ្ហានេះ អាមេរិកគួរធ្វើការជាមួយសហគមន៍អន្តរជាតិ ចែករំលែកឲ្យកម្តៅនៃភាពតានតឹងថយចុះ និងគាំទ្រដល់តួនាទីអង្គការ UNSC ក្នុងការដោះស្រាយជម្លោះ និងកសាងទំនុកចិត្តជាថ្មី ។គួរបញ្ជាក់ផងដែរថា ដឹកនាំដោយប្រទេសចិន ន័រវែស និងទុយនេស៊ី ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាពីស្ថានភាពនៅហ្គាហ្សា ។ ទោះយ៉ាងណា ដោយមានការប្រឆាំងពីអាមេរិក កិច្ចប្រជុំនោះ បញ្ចប់ជាថ្មីម្តងទៀត គ្មានបានផ្លែផ្កាអ្វីសំខាន់សោះ ៕ ប្រភព៖ CGTN

  • ក្រុមហ៊ុនផលិតវ៉ាក់សាំងធំបំផុតក្នុងពិភពលោកនៅឥណ្ឌារំពឹងថា នឹងអាចបន្តចែកចាយវ៉ាក់សាំងទៅកម្មវិធី COVAX និងបណ្តាប្រទេសផ្សេងៗទៀតនៅចុងឆ្នាំនេះ

    ក្រុមហ៊ុនផលិតវ៉ាក់សាំងធំបំផុតក្នុងពិភពលោកនៅឥណ្ឌារំពឹងថា នឹងអាចបន្តចែកចាយវ៉ាក់សាំងទៅកម្មវិធី COVAX និងបណ្តាប្រទេសផ្សេងៗទៀតនៅចុងឆ្នាំនេះ

    ឥណ្ឌា៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេបំផុតក្នុងពិភពលោក នៅថ្ងៃអង្គារនេះបញ្ជាក់ថា ខ្លួនសង្ឃឹមបន្តចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19 ទៅកម្មវិធី COVAX និងបណ្តាប្រទេសផ្សេងៗទៀតនៅចុងឆ្នាំនេះ បន្ទាប់ពីឥណ្ឌាបានរឹតត្បិតការនាំចេញ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសឆ្លងនៅក្នុងប្រទេស ។វិទ្យាស្ថានឥណ្ឌាសេរ៉ុម (SII) បានកំពុងផលិតវ៉ាក់សាំង AstraZeneca-Oxford រាប់រយលានដូស ដែលប្រទេសជាច្រើនជុំវិញពិភពលោក ជាពិសេសប្រទេសក្រីក្រពឹងផ្អែកយ៉ាងខ្លាំងលើក្រុមហ៊ុននេះ ។ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាបានផ្អាកការនាំចេញវ៉ាក់សាំងនេះ នៅពេលប្រទេសខ្លួនដែលមានប្រជាជន១.៣ពាន់លាននាក់បានជួបវិបត្តិកូវីដ-១៩យ៉ាងធ្ងន់ធ្ងរ ដែលជំរុញអោយប្រព័ន្ធសុខាភិបាលដួលរលំ ។ប្រទេសឥណ្ឌាបាននាំចេញវ៉ាក់សាំងជិត៦៦.៤លានដូស ជាជំនួយដែលស្ថិតក្រោមការរៀបចំពាណិជ្ជកម្ម ឬតាមរយៈគម្រោង COVAX ទៅកាន់ប្រទេសជាង៩០ មុនពេលការនាំចេញត្រូវផ្អាកកាលពីជាងមួយខែមុន ។ ការផ្អាកនេះបានធ្វើឲ្យប៉ះពាល់ដល់កម្មវិធីវ៉ាក់សាំងសម្រាប់ប្រទេសក្រីក្រ ដែលស្ថិតក្រោមគំនិតផ្តួចផ្តើមវ៉ាក់សាំងសកល COVAX របស់អង្គការសុខភាពពិភពលោក និងសម្ព័ន្ធភាព GAVI ៕ ប្រភព៖ Reuters

  • ពលរដ្ឋថៃចាប់អារម្មណ៍ការចាក់វ៉ាក់សាំងទេសចរណ៍ ស្របពេលដែលតម្រូវការ កំពុងកើនឡើងខ្លាំង

    ពលរដ្ឋថៃចាប់អារម្មណ៍ការចាក់វ៉ាក់សាំងទេសចរណ៍ ស្របពេលដែលតម្រូវការ កំពុងកើនឡើងខ្លាំង

    ថៃ៖ ពលរដ្ឋថៃមួយចំនួនដែលមិនចង់រង់ចាំចាក់វ៉ាក់សាំង COVID-19 ពីរដ្ឋាភិបាលរបស់ពួកគេនោះ បានសម្រេចចិត្តជ្រើសរើសជម្រើសថ្មីមួយ ដោយសុខចិត្តចំណាយប្រាក់ធ្វើដំណើរទៅក្រៅប្រទេស ដើម្បីបានចាក់វ៉ាក់សាំង ដែលគេហៅ «វ៉ាក់សាំងទេសចរណ៍» ។បើតាមនាយកគ្រប់គ្រងក្រុមហ៊ុនទេសចរណ៍ Unithai Trip លោក រ៉ាចផុល យ៉ាមសាង ពលរដ្ឋថៃម្នាក់ត្រូវចំណាយប្រាក់ប្រមាណ២,៣០០ដុល្លារក្នុងម្នាក់ សម្រាប់កញ្ចប់ដំណើរកម្សាន្តទេសចរណ៍រយៈពេល១០ថ្ងៃទៅកាន់ទីក្រុង Los Angeles San Francisco និងទីក្រុង Las Vegas របស់សហរដ្ឋអាមេរិក ជាទីដែលពួកគេអាចទទួលបានការចាក់វ៉ាក់សាំង COVID-19 ចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson ដោយឥតគិតថ្លៃ ។សូមបញ្ជាក់ថា តម្រូវការវ៉ាក់សាំងបង្ការជំងឹ Covid-19 បានកើនឡើងយ៉ាងគំហុក ស្របពេលដែលប្រទេសថៃកំពុងប្រយុទ្ធប្រឆាំងនឹងរលកថ្មី នៃវីរុសដ៏កាចសាហាវមួយនេះ ដែលនេះជំរុញឱ្យពលរដ្ឋមួយចំនួនងាកទៅរកកញ្ចប់ដំណើរកម្សាន្តទៅក្រៅប្រទេស ដែលមានភ្ជាប់ជាមួយការវ៉ាក់សាំងដោយឥតគិតថ្លៃ ៕ ប្រភព៖ CNA

  • អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៤លាន៨៩ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤១ម៉ឺននាក់ និងជាសះស្បើយ១៤៣លាន៨៤ម៉ឺននាក់

    អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៦៤លាន៨៩ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៤១ម៉ឺននាក់ និងជាសះស្បើយ១៤៣លាន៨៤ម៉ឺននាក់

    បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៦៤លាន៨៩ម៉ឺន១ពាន់១៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៤១ម៉ឺន៨ពាន់៥២៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៤៣លាន៨៤ម៉ឺន៥ពាន់៦០៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ។សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៧៧ម៉ឺន៤ពាន់៩៤៥នាក់ ស្លាប់ចំនួន៦០ម៉ឺន១ពាន់៣៣០នាក់ និងជាសះស្បើយចំនួន២៧លាន២៥ម៉ឺន៣ពាន់៣២៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២៥លាន៤៩ម៉ឺន៥ពាន់១៤៤នាក់ ស្លាប់២៨ម៉ឺន៣ពាន់២៧៦នាក់ និងជាសះស្បើយ២១លាន៩៧ម៉ឺន៩ពាន់៧០៣នាក់ ។ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន៧៣ម៉ឺន៥ពាន់៤៨៥នាក់ ស្លាប់ចំនួន៤៣ម៉ឺន៩ពាន់៣៧៩នាក់ និងជាសះស្បើយ១៤លាន២៤ម៉ឺន៧ពាន់៦០៩នាក់ ៕ ប្រភព៖ worldometers

  • លោក ប្រាយុទ្ធ៖ ថៃមិនផ្តោតការចាក់វ៉ាក់សាំងទេ ទោះប្រទេសនេះឆ្លងរាប់ពាន់នាក់ ស្លាប់រាប់សិបនាក់ រាល់ថ្ងៃ

    លោក ប្រាយុទ្ធ៖ ថៃមិនផ្តោតការចាក់វ៉ាក់សាំងទេ ទោះប្រទេសនេះឆ្លងរាប់ពាន់នាក់ ស្លាប់រាប់សិបនាក់ រាល់ថ្ងៃ

    លោក នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានលើកឡើង កាលពីថ្ងៃទី១៨ ឧសភា ២០២១ថា លោកមិនចង់ផ្តោតលើការងារចាក់វ៉ាក់សាំងពេកទេ ខណៈថៃមានឆ្លងកូវីដ១៩ ប្រចាំថ្ងៃរាប់ពាន់នាក់ ស្លាប់រាប់សិបនាក់ ហើយមានថ្ងៃណាមួយនោះ ឆ្លងជិត១ម៉ឺននាក់ឯណោះ រីឯការស្លាប់វិញ ថ្ងៃខ្លះ ជាង៣០នាក់។ ជាក់ស្តែង ព្រឹកថ្ងៃទី១៩ ឧសភា ២០២១នេះ ថៃបានប្រកាសពីការឆ្លងថ្មី ចំនួន ៣៣៩៤នាក់ រួមទាំងអ្នកទោស១៤៩៨នាក់ ស្លាប់មាន២៩នាក់ទៀត។ គិតត្រឹមព្រឹកនេះ ថៃមានអ្នកកើតជំងឺកូវីដ១៩ សរុបកើនដល់ ១១៦៩៤៩នាក់ហើយ ស្លាប់កើនដល់៦៧៨នាក់ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The Nation។ យ៉ាងណាក៏ដោយ ការដែលលោកនាយករដ្ឋមន្ត្រីថៃថា មិនសូវផ្តោតលើរឿងម្ជុលវ៉ាក់សាំងកូវីដនេះ ព្រោះលោកថា ស្តុកវ៉ាក់សាំងមិនគ្រប់គ្រាន់សម្រាប់ពលរដ្ឋទាំងអស់នៅឡើយទេ៕