-
អាជ្ញាធរសុខាភិបាលអាមេរិកអនុញ្ញាតអោយរក្សាទុកវ៉ាក់សាំង Pfizer-BioNTech ក្នុងទូទឹកកករយៈពេលមួយខែ ដើម្បីពង្រីកការចែកចាយវ៉ាក់សាំង (មានវីដេអូ)

អាមេរិក៖ ស្ថិតក្នុងគោលបំណងបង្កើនការចែកចាយវ៉ាក់សាំងនោះ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នៅថ្ងៃពុធសប្ដាហ៍នេះ បានអនុញ្ញាតឱ្យរក្សាទុកវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន ភីហ្វាយហ្សឺ-បាយអូអិនធិច នៅក្នុងទូទឹកកកក្រោមសីតុណ្ហភាពស្ដង់ដារសម្រាប់រយៈពេលមួយខែ ។ទន្ទឹមគ្នា រដ្ឋបាល FDA បានបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់មួយនេះ នឹងអាចរក្សាទុកនៅក្នុងទូទឹកកកក្រោមសីតុណ្ហភាពពី២ដល់៨អង្សាសេ រយៈពេលមួយខែ បើធៀបទៅនឹងការកំណត់កាលពីពេលថ្មីៗនេះបានត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ ។បើតាមអគ្គនាយកមជ្ឈមណ្ឌលវាយតម្លៃ និងស្រាវជ្រាវជីវសាស្រ្តរបស់រដ្ឋបាល FDA លោក ភីតធើ ម៉ាក ការផ្លាស់ប្តូរនេះ នឹងផ្តល់ការងាយស្រួលដល់តំបន់ដាច់ស្រយាលមួយចំនួននៅក្នុងសហរដ្ឋអាមេរិក និងប្រទេសដទៃ សម្រាប់ការដឹកជញ្ជូន ក៏ដូចជាការរក្សា និងស្ដុកទុកវ៉ាក់សាំង ៕ ប្រភព៖ CNA
-
នាយករដ្ឋមន្រ្តីអង់គ្លេសជឿជាក់ថា វ៉ាក់សាំងបង្ការជំងឺ Covid-19 ទាំងអស់ មានប្រសិទ្ធិភាពអាចការពារវីរុសបំប្លែងខ្លួនទាំងអស់ (មានវីដេអូ)

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃពុធសប្តាហ៍នេះបញ្ជាក់ថា ប្រទេសរបស់លោកជឿជាក់កាន់តែខ្លាំងឡើងថា វ៉ាក់សាំងដែលត្រូវបានប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 គឺមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនទាំងអស់ ។នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះបានគូសបញ្ជាក់ទៅកាន់សភាយ៉ាងដូច្នេះថា យើងបានពិនិត្យមើលទិន្នន័យម្តងហើយម្ដងទៀត ហើយខ្ញុំអាចប្រាប់សភាថា យើងមានទំនុកចិត្តកាន់តែខ្លាំងឡើងថា វ៉ាក់សាំងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីទាំងអស់ ក្នុងនោះរួមទាំងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌាផងដែរ ។ការអះអាងខាងលើនេះរបស់លោក បូរីស ចនសុន ត្រូវបានធ្វើឡើងស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងចក្រភពអង់គ្លេស អំពីករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌា ។ បើតាមទិន្នន័យពីក្រសួងសុខាភិបាលអង់គ្លេសនោះ បច្ចុ ប្បន្ននេះមានករណីឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីឥណ្ឌាជិត៣ពាន់ករណីហើយ នៅក្នុងចក្រភពអង់គ្លេស ៕ ប្រភព៖ Reuters
-
ក្រុមហ៊ុន AT&T និង Discovery ចាប់ដៃគ្នាបង្កើតជាប្រព័ន្ធផ្សព្វផ្សាយខ្នាតយក្សមួយ ដែលមានតម្លៃ១៥០ពាន់លានដុល្លារ (មានវីដេអូ)

បរទេស៖ ក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក អេធី អេន ធី (AT&T) បានរៀបចំបង្កើតកិច្ចព្រមព្រៀងសហការជាដៃគូជាមួយក្រុមហ៊ុនលំដាប់អន្តរជាតិប៉ុស្តិ៍ ឌីខោវើរី (Discovery) ក្នុងការអភិវឌ្ឍន៍ឲ្យលេចចេញជារូបរាងថ្មីនៃបណ្តាញផ្សព្វផ្សាយចម្រុះ ដែលមានវិសាលភាពទូលាយក្នុងតម្លៃប្រមាណ១៥០ពាន់លានដុល្លារ ។តាមរយៈកិច្ចព្រមព្រៀងនេះមានន័យថា ក្រុមហ៊ុនដែលមានស្ទូឌីយោធំបំផុតរបស់ហូលីវូដ នឹងក្លាយទៅជាក្រុមហ៊ុនស្ថិតនៅក្រោមដំបូលតែមួយ ជាមួយនឹងប៉ុស្តិ៍ឯកសារដ៏ល្បីល្បាញ ឌីខោវើរី ខណៈដែល អេធី អេន ធី ត្រូវបានគេស្គាល់ថា ជាម្ចាស់នៃក្រុមហ៊ុនសារព័ត៌មានល្បីៗលើពិភពលោកជាច្រើនដូចជា CNN, CBO និង វើនណឺ ប្រុស (Warner Bros) ជាដើម ។ហើយក៏ទើបតែចំណាយលុយប្រមាណ១០៨.៧ពាន់លានដុល្លារទិញយក ថាម វើនណឺ (Time Warner) ដែលជាក្រុមហ៊ុនទូរទស្សន៍ខ្សែកាបដ៏ធំបំផុតរបស់អាមេរិកកាលពីឆ្នាំ2018 ដែលអាចអនុញ្ញាតឲ្យខ្លួនអាចបង្កើនសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនធំៗផ្សេងទៀតលើពិភពលោកបានយ៉ាងងាយស្រួលដូចជា ណេតហ្វ្លិច (Netflix) ឌីស្នី (Disney) និង Amazon ជាដើម ៕ ប្រភព៖ Reuters
-
ចិនចេញបំរាមមិនអោយក្រុមហ៊ុន និងអង្គភាពហិរញ្ញវត្ថុទាំងអស់ ពាក់ព័ន្ធនឹងលុយអេឡិចត្រូនិក (មានវីដេអូ)

ចិន៖ រដ្ឋាភិបាលចិនបានប្រកាសដាក់បំរាមទៅលើអង្គភាពហិរញ្ញវត្ថុ ព្រមទាំងក្រុមហ៊ុនទូទាត់លុយទាំងអស់ មិនឲ្យផ្តល់សេវាកម្មទាំងឡាយណា ដែលនឹងអាចជួញដូរជាមួយនឹងលុយអេឡិចត្រូនិក (Cryptocurrency) នោះឡើយ ហើយក៏បានព្រមានចំៗទៅលើក្រុមអ្នកវិនិយោគទាំងឡាយ ដែលមានបំណងចង់ធ្វើអាជីវកម្មជាមួយនឹងប្រភេទរូបិយបណ្ណទាំងនេះផងដែរ ។វាត្រូវបានគេមើលឃើញថា គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយមួយដោយរដ្ឋាភិបាលចិន ក្នុងការធ្វើឲ្យស្ងប់ស្ងាត់ទៅវិញនៃព័ត៌មានជួញដូរលុយអេឡិចត្រូនិក ដែលកំពុងមានសភាពកម្រើកឡើងនាពេលបច្ចុប្បន្ន ។ នៅក្រោមបំរាមថ្មីនេះមានន័យថា អង្គភាពហិរញ្ញវត្ថុទាំងអស់រួមទាំងធនាគារ កម្មវិធីទូទាត់លុយអនឡាញផង មិនត្រូវបានអនុញ្ញាតក្នុងការផ្តល់សេវាកម្មដែលពាក់ព័ន្ធទៅនឹងលុយអេឡិចត្រូនិកទៅកាន់អតិថិជនរបស់ខ្លួនជាដាច់ខាត ។សូមបញ្ជាក់ថា នេះគឺមិនមែនជាលើកទី១នោះទេ សម្រាប់រដ្ឋាភិបាលចិន ដែលធ្វើឡើងដើម្បីប្រឆាំងទៅនឹងលុយអេឡិចត្រូនិក ពោលគឺកាលពីអំឡុងឆ្នាំ2017 ខ្លួនធ្លាប់បានចេញប្រតិបត្តិការ ដើម្បីបិទនូវការជួញដូរលុយអេឡិចត្រូនិកលក្ខណៈក្នុងស្រុកជាច្រើន និងបានបំផ្លាញចោលនូវទីផ្សារជួញដូរ ប៊ីតខ័ញ (Bitcoin) ដែលមានទំហំដល់ទៅ៩០ភាគរយនៃទីផ្សារជួញដូរ ប៊ីតខ័ញ សរុបលើពិភពលោក ៕ ប្រភព៖ Reuters
-
នាយកប្រតិបត្តិក្រុមហ៊ុន ByteDance មេធំរបស់ Tiktok ប្រកាសលាលែងពីតំណែង ក្រោមហេតុផលទុកឱកាសអោយអ្នកមានសមត្ថភាពមកដឹកនាំជំនួស

អាមេរិក៖ សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន បាយដាន ដែលមេធំរបស់ Tiktok គឺលោក ចាង យីមីង (Zhang Yiming) បានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលថា លោកនឹងលាលែងពីតំណែង ហើយលោក រ៊ូបូ លាំង (Rubo Liang) សហស្ថាបនិកនឹងឡើងកាន់ជំនួសវិញ ។លោក ចាង យីមីង បានប្រាប់មូលហេតុនៅពីក្រោយការសម្រេចចិត្តបែបនេះថា ការលាឈប់របស់លោក គឺមិនមានបញ្ហា ឬសម្ពាធណាមួយទេ ពោលគឺលោកមើលឃើញថា បច្ចុប្បន្នក្រុមហ៊ុនកំពុងតែរីកចម្រើន និងត្រូវការមនុស្សដែលមានសមត្ថភាពជាច្រើនរូបទៀតមកជួយជ្រោមជ្រែង ហេតុដូច្នេះហើយទើបលោកសម្រេចចិត្តទុកឱកាសអោយអ្នកមានសមត្ថភាពមកដឹកនាំ ។នាយកប្រតិបត្តិក្រុមហ៊ុន បាយដាន រូបនេះ លោក រ៊ូបូ លាំង ដែលជាសហស្ថាប និក និងបច្ចុប្បន្នកាន់តំណែងប្រធានធនធានមនុស្សនោះ នឹងត្រូវឡើងកាន់តំណែងជានាយកប្រតិបត្តិ (CEO) ជំនួសរូបលោក ហើយលោកនឹងបន្តការ ងារនេះរយៈពេល៦ខែទៀត ហើយក៏នឹងរកមនុស្សមួយចំនួនទៀតមកកាន់តំណែងធំៗនៅក្នុងក្រុមហ៊ុនផងដែរ ៕ ប្រភព៖ Reuters
-
មន្ត្រីហាម៉ាសរំពឹងថា នឹងមានបទឈប់បាញ់ក្នុងពេលពីរបីថ្ងៃទៀតរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ខណៈចំនួនអ្នកស្លាប់កើនដល់២៥៦នាក់ ក្នុងនោះមានកុមារ៦៩នាក់

អន្តរជាតិ៖ យោងតាមការស្រង់ទិន្នន័យនៅក្នុងជម្លោះនៅតំបន់ហ្គាហ្សា, វេសន៍ប៊ែង និងអ៊ីស្រាអែលរបស់អង្គការសហប្រជាជាតិបានអោយដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនបានកើនឡើងដល់២៥៦នាក់ ក្នុងនោះមានកុមារ៦៩នាក់ និងទាហានអ៊ីស្រាអែលម្នាក់ ខណៈដែលមនុស្សរាប់ពាន់នាក់ផ្សេងទៀតរងរបួស ។ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាសបានព្យាករណ៍ពីបទឈប់បាញ់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ស្របពេលដែលអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធតំបន់ហ្គាហ្សាបានបន្តការវាយប្រហារឆ្លងកាត់ព្រំដែនរបស់ពួកគេចូលដល់ថ្ងៃទី១១ហើយគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ដោយយន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជាថ្មី និងប៉ាឡេស្ទីនបានបាញ់រ៉ុក្កែតបន្ថែមទៀត ។ បើតាមមន្ត្រីនយោបាយរបស់ក្រុមហាម៉ាស់ លោក ម៊ូសា អាប៊ូ ម៉ាហ្ស៊ូក ខ្ញុំគិតថា កិច្ចប្រឹងប្រែងដែលកំពុងបន្តជុំវិញបទឈប់បាញ់នឹងទទួលជោគជ័យ ដោយលោករំពឹងថា បទឈប់បាញ់នឹងត្រូវធ្វើឡើងក្នុងរយៈពេលពីរបីថ្ងៃទៀត ហើយបទឈប់បាញ់នឹងផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងគ្នាទៅវិញទៅមក ។សូមបញ្ជាក់ថា ទូរទស្សន៍ អាល់ ហ្សាហ្ស៊ីរ៉ា ដែលមានមូលដ្ឋាននៅប្រទេសកាតាបានរាយការណ៍ថា ប្រេសិតសន្តិភាពមជ្ឈឹមបូព៌ារបស់អង្គការសហប្រជាជាតិ គឺលោក ថូ វ៉េនណេសលែន កំពុងជួបជាមួយប្រធានក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយ៉េ នៅប្រទេសកាតា ៕ ប្រភព៖ CNA
-
នាយករដ្ឋមន្រ្តីអង់គ្លេសជឿជាក់ថា វ៉ាក់សាំងបង្ការជំងឺ Covid-19 ទាំងអស់ មានប្រសិទ្ធិភាពអាចការពារវីរុសបំប្លែងខ្លួនទាំងអស់

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃពុធសប្តាហ៍នេះបញ្ជាក់ថា ប្រទេសរបស់លោកជឿជាក់កាន់តែខ្លាំងឡើងថា វ៉ាក់សាំងដែលត្រូវបានប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 គឺមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនទាំងអស់ ។នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះបានគូសបញ្ជាក់ទៅកាន់សភាយ៉ាងដូច្នេះថា យើងបានពិនិត្យមើលទិន្នន័យម្តងហើយម្ដងទៀត ហើយខ្ញុំអាចប្រាប់សភាថា យើងមានទំនុកចិត្តកាន់តែខ្លាំងឡើងថា វ៉ាក់សាំងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីទាំងអស់ ក្នុងនោះរួមទាំងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌាផងដែរ ។ការអះអាងខាងលើនេះរបស់លោក បូរីស ចនសុន ត្រូវបានធ្វើឡើងស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងចក្រភពអង់គ្លេស អំពីករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីឥណ្ឌា ។ បើតាមទិន្នន័យពីក្រសួងសុខាភិបាលអង់គ្លេសនោះ បច្ចុ ប្បន្ននេះមានករណីឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីឥណ្ឌាជិត៣ពាន់ករណីហើយ នៅក្នុងចក្រភពអង់គ្លេស ៕ ប្រភព៖ Reuters
-
វៀតណាម រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ១៥

ដូចការរំពឹងទុកនៅថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០២១ ប្រទេសវៀតណាមនឹងធ្វើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រទៅរដ្ឋសភានីតិកាលទី ១៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។ ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រយោងតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិងសមាជិកសភាក្រុមប្រឹក្សាប្រជាជននីតិកាលទី ១៤ មិនមានតំណាងរាស្ត្រលើសពី ៥០០ រូបក្នុងនោះ ២០០ រូបត្រូវបានគេរំពឹងថាជាសមាជិកសកម្មរបស់រដ្ឋសភា។ ទទួលខុសត្រូវ (គិតជាប្រមាណ ៤០% នៃប្រតិភូសរុប) ធានាថាយ៉ាងហោចណាស់ ៣៥% នៃចំនួនប្រជាជនសរុបនៅក្នុងបញ្ជីផ្លូវការនៃបេក្ខជនតំណាងរាស្ត្រជាស្ត្រីដែលយ៉ាងហោចណាស់ ១៨% ជាជនជាតិភាគតិច។ ក្នុងអាណត្តិរដ្ឋសភានីតិកាលទី ១៥ រដ្ឋសភាវៀតណាមបានអនុវត្តភារកិច្ចដូចតទៅ៖ ផ្សព្វផ្សាយឯកសារគតិយុត្តិដើម្បីរៀបចំគោលការណ៍និងគោលការណ៍ណែនាំរបស់បក្សនិងបូកសរុបរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដោយបំពេញនូវតម្រូវការនៃការគ្រប់គ្រងរដ្ឋនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងសមាហរណកម្មអន្តរជាតិរួមចំណែកកសាងនិងធ្វើឱ្យល្អឥតខ្ចោះនូវស្ថាប័ននីតិរដ្ឋវៀតណាម។ ផ្តោតលើការលើកកម្ពស់គុណភាពនៃច្បាប់ធានានូវរដ្ឋធម្មនុញ្ញភាពស្របច្បាប់និងភាពស្ថិតស្ថេរនៃប្រព័ន្ធច្បាប់។ រដ្ឋសភាក៏បានបង្កើនសកម្មភាពត្រួតពិនិត្យដោយផ្តោតលើបញ្ហាបន្ទាន់នៃជីវិត។ ពិចារណានិងសម្រេចលើបញ្ហាសំខាន់ៗជាច្រើនដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមជាពិសេសផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមហិរញ្ញវត្ថុថវិកានិងការវិនិយោគរៀងរាល់ ៥ ឆ្នាំនិងរាល់ឆ្នាំរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញសម្រាប់ដំណាក់កាល ២០១៦-២០២០ ។ , អនុវត្តការវិនិយោគនៅក្នុងគម្រោងជាតិសំខាន់ៗនិងកម្មវិធីគោលដៅជាតិ។ កិច្ចការបរទេសរបស់រដ្ឋសភាត្រូវបានអនុវត្តតាមរយៈបណ្តាញជាច្រើន។ រដ្ឋសភាវៀតណាមបច្ចុប្បន្នជាសមាជិកនៃសភាអន្តរសភាអាស៊ាន (AIPA) ។ ក្នុងក្របខ័ណ្ឌនៃ AIPA វៀតណាមនិងកម្ពុជាបានគាំទ្ររាល់ទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាសភាដែលជាផលប្រយោជន៍រួមរបស់អាយប៉ា។ ជាពិសេសក្នុងការងារប្រឆាំងអំពើពុករលួយក្នុងរដ្ឋសភានីតិកាលទី ១៥ វៀតណាមបានពង្រឹងការងារប្រឆាំងអំពើពុករលួយដោយនាំមកនូវករណីជាច្រើនដើម្បីស៊ើបអង្កេតនិងដោះស្រាយ។ វៀតណាមក៏បានផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិសំខាន់ៗជាច្រើនរួមចំណែកធានាសន្តិសុខនិងការពារជាតិពង្រឹងទំនាក់ទំនងការបរទេសនិងសមាហរណកម្មអន្តរជាតិ។ រដ្ឋសភាវៀតណាមក៏បានវាយតម្លៃថាចាប់ពីឆ្នាំ ២០២០ ជំងឺរាតត្បាត Covid-19 នឹងផ្ទុះឡើងដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គ្រប់វិស័យនៃជីវិតសេដ្ឋកិច្ចសង្គមរបស់វៀតណាម។ រដ្ឋាភិបាលរដ្ឋាភិបាលបានអនុវត្តគោលដៅពីរយ៉ាងនៃការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតការស្តារឡើងវិញនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយប្រសិទ្ធភាព។…
-
ដូសស៊ីណូវ៉ាក់ ១លានកន្លះទៀត ទៅដល់ថៃ ព្រឹកមិញនេះ

-
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្តែងការព្រួយបារម្ភ ជុំវិញការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ទ្វីបអាហ្វ្រិក

បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានចេញសេចក្តីប្រកាសជាឯកច្ឆន្ទមួយ នៅថ្ងៃពុធសប្តាហ៍នេះ ដោយគូសបញ្ជាក់ពីតម្រូវការក្នុងការបង្កើនជំនួយវ៉ាក់សាំងបង្ការវីរុស Covid-19 ដល់ទី្វបអាហ្វ្រិក តាមរយៈការជំរុញការផ្គត់ផ្គង់វ៉ាក់សាំង ។ប្រជាជននៅទ្វីបអាហ្វ្រិករងផលប៉ះពាល់តិចតួចជាងតំបន់ផ្សេងៗទៀត ដោយមានចំនួនអ្នកស្លាប់សរុបជិត១៣ម៉ឺននាក់ បើធៀបទៅនឹងអ្នកស្លាប់ជិត៣,៤លាននាក់នៅទូទាំងពិភពលោក ។ ប៉ុន្តែការខាតបង់ខាងសេដ្ឋកិច្ចវិញ គឺមានសភាពធ្ងន់ធ្ងរ ហើយការផ្គត់ផ្គង់វ៉ាក់សាំងយឺតយ៉ាវបាននាំឱ្យមានការបារម្ភថា វីរុសកូរ៉ូណាបំលែងខ្លួនអាចនឹងលេចឡើងនៅលើទ្វីបនេះ ។យ៉ាងណាមិញ សេចក្តីប្រកាសដែលបានអនុម័តក្នុងសម័យប្រជុំតាមអនឡាញស្តីពីសន្តិភាព និងសន្តិសុខនៅអាហ្វ្រិកដែលរៀបចំឡើងដោយចិនបានសរសេរថា ក្រុមប្រឹក្សាសន្តិសុខសម្តែងការព្រួយបារម្ភថា ទ្វីបអាហ្វ្រិកគឺទទួលបានតែ២ភាគរយប៉ុណ្ណោះ នៃវ៉ាក់សាំងទាំងអស់ដែលចែកចាយទូទាំងពិភពលោក ។ ក្រុមប្រឹក្សាសន្តិសុខក៏បានគាំទ្រគម្រោង Covax ដែលផ្តល់វ៉ាក់សាំងសម្រាប់បណ្តាប្រទេសក្រីក្រ ហើយអំពាវនាវឱ្យបង្កើនល្បឿននៃការផ្តល់វ៉ាក់សាំង ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពពីបណ្តាប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍន៍ ៕ ប្រភព៖ AFP