-
មន្រ្តីជាន់ខ្ពស់ WHO ទទួលស្គាល់ថា វ៉ាក់សាំងបច្ចុប្បន្នមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ប៉ុន្តែព្រមានថា ការធ្វើដំណើរអន្តរជាតិនៅតែមិនមានសុវត្ថិភាព (មានវីដេអូ)

បរទេស៖ នាយកប្រចាំអឺរ៉ុបរបស់អង្គការសុខភាពពិភពលោក (WHO) លោក ហានស៍ គ្លូក (Hans Kluge) បញ្ជាក់ថា ដំណើររីកចំរើនប្រឆាំងនឹងវីរុស Covid-19 នៅផុយស្រួយនៅឡើយ ហើយការធ្វើដំណើរអន្តរជាតិណាមួយក៏គួរតែជៀសវាងផងដែរ តែលោកបានសង្កត់ធ្ងន់ថា បណ្តាវ៉ាក់សាំងដែលទទួលបានការអនុញ្ញាតអោយប្រើ គឺសុទ្ធតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនប្រភេទថ្មី ។លោក ហានស៍ គ្លូក បានថ្លែងក្នុងសន្និសិទសារព័ត៌មានប្រចាំសប្តាហ៍ថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា និងអាចចម្លងខ្លាំងជាងវីរុសដើម ឥឡូវត្រូវបានរកឃើញនៅយ៉ាងតិច២៦ប្រទេសក្នុងចំណោម៥៣ប្រទេសនៅតំបន់អឺរ៉ុប ។ តែវ៉ាក់សាំងដែលទទួលបានការអនុញ្ញាតអោយប្រើហើយ មានប្រសិទ្ធភាពប្រឆាំងវីរុសប្រភេទថ្មី… រាល់វីរុសបំប្លែងខ្លួនកន្លងមក បានឆ្លើយតបនឹងវ៉ាក់សាំងដែលមានហើយ ។ស្របពេលជាមួយគ្នានោះដែរ នាយកប្រចាំអឺរ៉ុបរបស់អង្គការសុខភាពពិភពលោករូបនេះបានបញ្ជាក់បន្ថែមទៀតថា ប្រជាជនតំបន់នេះ (អឺរ៉ុប) តែ២៣ភាគរយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងមានតែ១១ភាគរយបានចាក់ដូសទី២ ខណៈដែលលោកបានព្រមានអោយប្រជាជនក្នុងតំបន់បន្តប្រយ័ត្នប្រយែងបន្ថែម ៕ ប្រភព៖ CNA
-
លោក ចូ បៃដិន សាទរបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយប្តេជ្ញាផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា (មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងសាទរចំពោះបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយលោកបានសន្យាផ្តល់ជំនួយមនុស្សធម៌ និងធ្វើការសាងសង់តំបន់ហ្កាហ្សាឡើងវិញ ។លោក ចូ បៃដិន បានថ្លែងនៅឯសេតវិមាន បន្ទាប់ពីបទឈប់បាញ់ជាផ្លូវការរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ចូលជាធរមានថា សហរដ្ឋអាមេរិកនឹងធ្វើការតាមរយៈអង្គការសហប្រជាជាតិ និងអ្នកចូលរួមចំណែកអន្តរជាតិដទៃទៀត ដើម្បីផ្តល់ជំនួយមនុស្សធម៌ដ៏ឆាប់រហ័ស ក៏ដូចជាកៀរគរការគាំទ្រអន្តរជាតិសំរាប់ប្រជាជននៅហ្គាហ្សាក្នុងការងារសាង់សង់តំបន់នេះឡើងវិញ ។ តែលោកអះអាងថា ជំនួយសាងសង់ឡើងវិញនឹងត្រូវផ្តល់ដល់អាជ្ញាធរប៉ាឡេស្ទីន មិនមែនជាមួយក្រុមហាម៉ាស់ ដែលអាមេរិកចាត់ទុកជាក្រុមភេវរកម្មទេ ។ បន្ថែមលើនេះ លោក បៃដិន ក៏បានសន្យាបន្ថែមប្រព័ន្ធការពារកាំជ្រួច Iron Dome របស់អ៊ីស្រាអែល បើទោះជាមានការតវ៉ាពីគណបក្សសាធារៈណរដ្ឋ អំពីការលក់សព្វាវុធរបស់អាមេរិកទៅអោយអ៊ីស្រាអែល ។សូមបញ្ជាក់ថា អ៊ីស្រាអែល និងក្រុមហាម៉ាស់បានយល់ព្រមទទួលយកបទឈប់បាញ់ជាផ្លូវការ បន្ទាប់ពីការវាយប្រយុទ្ធគ្នាដ៏បង្ហូរឈាមដែលបានផ្ដាច់ជីវិតជនជាតិប៉ាឡេស្ទីន២៣២នាក់ក្នុងតំបន់ហ្គាហ្សា និង១២នាក់នៅអ៊ីស្រាអែល ។ បទឈប់បាញ់ខាងលើសម្រេចបានក្រោមការសម្របសម្រួលរបស់អេហ្ស៊ីប ត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រោយអន្តរជាតិដាក់សម្ពាធយ៉ាងខ្លាំងឱ្យភាគី ពាក់ព័ន្ធទាំងអស់បញ្ចប់ជម្លោះជាបន្ទាន់ ៕
-
លោក ចូ បៃដិន ចុះហត្ថលេខាលើច្បាប់ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបែបស្អប់ខ្ពើម អោយចូលជាច្បាប់ជាផ្លូវការហើយ (មានវីដេអូ)

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសម្រេចចុះហត្ថលេខាលើ ច្បាប់ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបែបស្អប់ខ្ពើម «Hate Crimes Act» ដើម្បីអោយក្លាយជាច្បាប់ជាផ្លូវការហើយ ខណៈច្បាប់ថ្មីនេះ មានគោលដៅប្រឆាំងនឹងការរើសអើងពូជសាសន៍ ជាពិសេសគឺការកើនឡើងអំពើហិង្សារើសអើងពូជសាសន៍លើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ។ថ្លែងនៅឯសេតវិមាន អំឡុងពិធីចុះហត្ថលេខាខាងលើនេះ លោក ចូ បៃដិន បានបញ្ជាក់ថា «សាររបស់ខ្ញុំទៅកាន់អ្នកទាំងអស់គ្នា ដែលកំពុងរងការឈឺចាប់, យើងកំពុងសម្លឹងមើលអ្នក ហើយសភាទាំងពីរក៏បាននិយាយដែរថា យើងកំពុងសម្លឹងមើលអ្នក… យើងបានប្ដេជ្ញាចិត្តបញ្ឈប់រាល់អំពើស្អប់ខ្ពើម និងទង្វើរើសអើង ឬលម្អៀងទាំងឡាយ»។សូមរំលឹកផងដែរថា សភាតំណាងរាស្រ្តអាមេរិកកាលពីដើមសប្ដាហ៍នេះ បានអនុម័តលើច្បាប់ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបែបស្អប់ខ្ពើម ដើម្បីប្រឆាំងនឹងការកើនឡើងការរើសអើងពូជសាសន៍លើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី បន្ទាប់ពីច្បាប់នេះត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តកាលពីពេលថ្មីៗ ។ ច្បាប់ថ្មីនេះដែរ នឹងតម្រូវឱ្យក្រសួងយុត្តិធម៌អាមេរិក ផ្ដោតលើការអនុវត្តច្បាប់ប្រឆាំងអំពើហិង្សារើសអើងពូជសាសន៍លើពលរដ្ឋអាមេរិកដើមកំណើតអាស៊ី និងពលរដ្ឋអាមេរិកមានដើមកំណើតមកពីប្រទេសដែនកោះក្នុងតំបន់ប៉ាស៊ីហ្វិកជាដើម ៕ ប្រភព៖ Reuters
-
Amazon កំពុងចរចាទិញយក MGM ក្រោយក្រុមហ៊ុនស្ទូឌីយោផលិតរឿងដ៏ល្បីនេះ ប្រកាសស្វែងរកទុនដើម្បីទ្រទ្រង់ប្រតិបត្តិការរបស់ខ្លួន (មានវីដេអូ)

អាមេរិក៖ ក្រុមហ៊ុន Amazon កំពុងចរចាទិញយកក្រុមហ៊ុន MGM ដែលជាស្ទូឌីយោផលិតរឿងដ៏ល្បីគឺ James Bond 007 ក្រោយក្រុមហ៊ុនមួយនេះប្រកាសស្វែងរកទុន ដើម្បីទ្រទ្រង់ប្រតិបត្តិការរបស់ខ្លួន ។ដំណឹងខាងលើនេះត្រូវបានចេញផ្សាយបន្ទាប់ពីក្រុមហ៊ុន MGM មានគម្រោងប្រកាសលក់ក្រុមហ៊ុន និងបានប្រកាសស្វែងរកប្រភពទុនវិនិយោគ ដោយក្នុងនោះមានធនាគារពីរមានចំណាប់អារម្មណ៍គឺ Morgan Stanley និង LionTree ។សូមបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរបានពិភាក្សាលើកិច្ចព្រមព្រៀងទិញលក់នេះ ប៉ុន្តែចំពោះតម្លៃ មិនត្រូវបានបញ្ជាក់ឱ្យដឹងនោះទេ ដោយគ្រាន់តែដឹងថា Amazon នឹងពង្រីកអាជីវកម្មមួយនេះអោយល្អប្រសើរ និងរកប្រាក់ចំណូលអោយបានខ្ពស់ ៕ ប្រភព៖ Reuters
-
ក្រុមហ៊ុន Microsoft នឹងដាក់អោយប្រើប្រាស់កម្មវិធីថ្មីមួយ ដើម្បីជំនួសកម្មវិធី Internet Explorer ក្នុងគោលបំណងប្រកួតប្រជែងជាមួយកម្មវិធី Chrome និង Firefox (មានវីដេអូ)

អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក Microsoft បានប្រកាសនឹង នឹងបិទកម្មវិធី Internet Explorer ដែលជា Browser របស់ខ្លួនមានអាយុកាល២៥ឆ្នាំមកហើយ ស្ថិតក្នុងគោលបំណងបង្កើនការប្រកួតប្រជែងរបស់ខ្លួន ក្នុងនោះរួមមានកម្មវិធី Chrome និងFirefox ជាដើម ។ទន្ទឹមនឹងការប្រកាសខាងលើនេះ ក្រុមហ៊ុន Microsoft មិនបានបញ្ជាក់មូលហេតុច្បាស់ពីការបិទនោះទេ ប៉ុន្តែការសម្រេចចិត្តបែបនេះត្រូវបានគេមើលឃើញថា នៅក្នុងរយៈ១០ឆ្នាំចុងក្រោយនេះ Internet Explorer ហាក់ដូចជាស្ទើតែបាត់មុខ ស្របពេលដែលកម្មវិធី Firefox និង Google Chrome Browser បាននាំមុខយ៉ាងខ្លាំង ។បើតាមក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ សម្រាប់អ្នកប្រើប្រាស់ទាំងអស់នឹងត្រូវប្ដូរមកប្រើកម្មវិធី Microsoft Edge ជំនួសវិញ ខណៈដែលកម្មវិធី Internet Explorer នឹងត្រូវបិទជាផ្លូវការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ៕ ប្រភព៖ Reuters
-
វ៉ាក់សាំងចិនទប់ស្កាត់កូវីដបម្លែងថ្មីនៅឥណ្ឌា ទាំងមិនបាច់ប្តូរបច្ចេកទេសផលិត

ការសិក្សាបានរកឃើញថា វ៉ាក់សាំងកូវីដ១៩របស់ចិន គឺអាចការពារវីរុសកូវីដ១៩បម្លែងថ្មីដែលមានប្រភពនៅឥណ្ឌា B1617បាន។ លោក Shao Yiming អ្នកជំនាញនៅមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងនៃប្រទេសចិនបានបញ្ជាក់បែបនេះ ក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។ លោកលើកឡើងថា ចិនបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវីរុសបម្លែងថ្មីដែលមានប្រភពនៅឥណ្ឌាមួយនេះ ហើយបានបើកការស្រាវជ្រាវ និងប្រមូលទិន្នន័យ។ វីរុសនឹងបន្តបម្លែងខ្លួនថែមទៀត ដូច្នេះការផ្លាស់ប្តូរជាច្រើន នឹងកើតឡើង។ លោក Shao បានអះអាងថា នៅពេលវ៉ាក់សាំងប្រទេសដទៃដែលកំពុងមានបច្ចុប្បន្ន ប្រែទៅជាលែងមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងវីរុសបម្លែងថ្មីៗ គឺវ៉ាក់សាំងចិននឹងផ្តល់ដំណោះស្រាយយ៉ាងឆាប់រហ័ស ពោលគឺវ៉ាក់សាំងចិន នឹងត្រូវបង្កើនការផលិតយ៉ាងលឿន ដោយមិនចាំបាច់ផ្លាស់ប្តូរបច្ចេកទេសនៃការផលិតនោះទេ៕
-
អ្នកជំនាញផ្នែកសុខាភិបាលអូស្រ្តាលី ព្រមានថា ពលរដ្ឋអូស្រ្តាលីមានអាយុលើស៥០ឆ្នាំ មិនគួរពន្យារពេលចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ឡើយ (មានវីដេអូ)

-
ជប៉ុនគ្រោងអនុម័តអោយប្រើប្រាស់វ៉ាក់សាំង Moderna និង AstraZeneca នៅមុនការមកដល់នៃព្រឹត្តិការណ៍កីឡាអូឡាំពិក (មានវីដេអូ)

-
មន្រ្តីជាន់ខ្ពស់ WHO ទទួលស្គាល់ថា វ៉ាក់សាំងបច្ចុប្បន្នមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ប៉ុន្តែព្រមានថា ការធ្វើដំណើរអន្តរជាតិនៅតែមិនមានសុវត្ថិភាព (មានវីដេអូ)

-
លោក ចូ បៃដិន សាទរ បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហា ម៉ាស់ ហើយប្តេជ្ញាផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា(មានវីដេអូ)
